ម៉ាថាយ ២; លូកា ២
ទិដ្ឋភាពទូទៅ
យ៉ូសែប និង ម៉ារាបានធ្វើដំណើរទៅកាន់ភូមិបេថ្លេហិម ជាកន្លែងដែលព្រះយេស៊ូវបានប្រសូត ។ ទេវតាមួយអង្គបានប្រកាសពីការប្រសូតរបស់ព្រះអង្គសង្គ្រោះដល់ពួកអ្នកគង្វាលនៅជិតភូមិបេថ្លេហិម ( សូមមើល លូកា ២:៩–១២ ) ។ ពួកអ្នកគង្វាល « ឃើញម៉ារា និងយ៉ូសែបនៅទីនោះ ព្រមទាំងព្រះឱរសផ្តេកនៅក្នុងស្នូកផង » ( លូកា ២:១៦ ) ហើយចេញទៅវិញដោយ « សរសើរតម្កើងដល់ព្រះ » ( លូកា ២:២០ ) ។ ស៊ីម្មាន អាណ និងពួកហោរាមកពីភាគខាងកើតត្រូវបានដឹកនាំឲ្យឃើញ និងរីករាយចំពោះព្រះអង្គសង្គ្រោះរបស់ពួកគេ ។ តាមរយៈវិវរណៈ នោះយ៉ូសែប ត្រូវបានណែនាំអំពីវិធីដើម្បីជួយសង្គ្រោះព្រះឱរសយេស៊ូវពីក្រឹត្យរបស់ ហេរ៉ូឌ ឲ្យសម្លាប់កុមារនៅភូមិបេថ្លេហិម ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមផ្តល់ជូនគ្រូបង្រៀននូវគំនិតនៃអ្វីដែលត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
លូកា ២:១–១៤
គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យយល់ពីតួនាទីរបស់ព្រះយេស៊ូវគ្រីស្ទជាព្រះអង្គសង្គ្រោះនៃពិភពលោកនេះ ។
-
ការរៀបចំរបស់សិស្ស ៖ បើអាចធ្វើបាន សូមអញ្ជើញសិស្សឲ្យមើលវីដេអូ « Why We Need a Savior—A Christmas Message about Our Savior Jesus Christ » ( ២:១៥ ) មាននៅលើគេហទំព័រ ChurchofJesusChrist.org ។ សូមអញ្ជើញពួកគេឲ្យគិតអំពីមូលហេតុដែល ពួកគេ ត្រូវការព្រះអង្គសង្រ្គោះ នៅពេលពួកគេមើលវីដេអូនេះ ។
-
វត្ថុ ៖ តុក្កតាប្រសូតិកម្មមួយឈុតតូច ឬរូបភាពនៃព្រះប្រសូតិកម្ម
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាអញ្ជើញសិស្សឲ្យចែករំលែកនៅក្នុងឈែត នូវបទគម្ពីរមួយដែលពួកគេបានសិក្សាទុកជាសេចក្ដីយោងឆ្លងទៅនឹង លូកា ២:១០–១២ ។
ចំណេះចំណានខាងគោលលទ្ធិ ៖ លូកា ២:១០–១២
គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យទន្ទេញនូវឯកសារយោង និងឃ្លាខគម្ពីរសំខាន់ៗសម្រាប់ លូកា ២:១០–១២ ពន្យល់ពីគោលលទ្ធិ ហើយអនុវត្តការប្រើប្រាស់គោលការណ៍ដើម្បីទទួលចំណេះដឹងខាងវិញ្ញាណ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យចាប់ផ្តើមទន្ទេញឯកសារយោង និងឃ្លាខគម្ពីរសំខាន់ៗសម្រាប់ លូកា ២:១០–១២ ៖ « ដ្បិតនៅថ្ងៃនេះ មានព្រះអង្គសង្គ្រោះ១អង្គ ប្រសូតដល់អ្នករាល់គ្នានៅក្រុងហ្លួងដាវីឌ គឺជាព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ » ។
-
មាតិកាដែលត្រូវបង្ហាញ ៖ រូបភាពនៃការប្រសូតរបស់ព្រះអង្គសង្គ្រោះ
-
សម្ភារសម្រាប់សិស្ស ៖ ច្បាប់ចម្លងនៃ « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់នៃពួកសាវក » និងបទចម្រៀង
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាប្រើមុខងារបំបែកថ្នាក់ ដើម្បីបំបែកសិស្សជាក្រុម នៅពេលពួកគេពិភាក្សាគោលការណ៍មួយ ឬច្រើននៃគោលការណ៍ស្ដីពីការទទួលបានចំណេះដឹងខាងវិញ្ញាណ ។
លូកា ២:១–៣៩; ម៉ាថាយ ២:១–១២
គោលបំណងមេរៀន ៖ មេរៀននេះមានគោលបំណងជួយសិស្សឲ្យមានបំណងចង់ស្វែងរក និងរីករាយនៅក្នុងទីបន្ទាល់ផ្ទាល់ខ្លួនរបស់ពួកគេអំពីព្រះយេស៊ូវគ្រីស្ទ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យពិចារណាសំណួរទាំងនេះ ៖ តើអ្នកមានអារម្មណ៍ថា អ្នកអាចថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទបានខ្លាំងប៉ុណ្ណា ? តើអ្នកអាចពង្រឹងទីបន្ទាល់របស់អ្នកអំពីព្រះអង្គសង្គ្រោះយ៉ាងដូចម្តេច ?
-
វីដេអូ ៖ « Shepherds Learn of the Birth of Christ » ( ២:៥០ )
-
វីដេអូ ៖ « The Wise Men Seek Jesus » ( លេខកូដម៉ោង ២:៥៨ ដល់ ៤:៣៧ )
ម៉ាថាយ ២:១១–២៣
គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យស្គាល់វិធីខ្លះៗដែលព្រះអម្ចាស់អាចមានព្រះបន្ទូលជាមួយពួកគេ ។
-
ការរៀបចំរបស់សិស្ស ៖ សូមឲ្យសិស្សយកចិត្តទុកដាក់លើរបៀបដែលព្រះអម្ចាស់កំពុងព្យាយាមមានព្រះបន្ទូលជាមួយពួកគេ រួមទាំងតាមរយៈវិវរណៈ និងការបំផុសគំនិតមកពីព្រះវិញ្ញាណបរិសុទ្ធផងដែរ ។ សូមលើកទឹកចិត្តសិស្សឲ្យកត់ចំណាំការប្រាស្រ័យទាក់ទងទាំងនេះ ។
លូកា ២:៤០–៥២
គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យពង្រឹងបំណងប្រាថ្នារបស់ពួកគេ ដើម្បីប្រែក្លាយកាន់តែដូចព្រះយេស៊ូវគ្រីស្ទ តាមរយៈការព្យាយាមអភិវឌ្ឍខាងបញ្ញា ខាងរាងកាយ ខាងវិញ្ញាណ និងខាងសង្គម ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យពិនិត្យមើលគោលដៅដែលពួកគេបានដាក់ ដែលជាផ្នែកមួយនៃកម្មវិធីកុមារ និងយុវវ័យ ។ សូមស្នើសុំឲ្យពួកគេគិតអំពីរបៀបដែលគោលដៅទាំងនេះ កំពុងជួយពួកគេឲ្យប្រែក្លាយកាន់តែដូចព្រះយេស៊ូវគ្រីស្ទ ។ បើអាចធ្វើបាន សូមឲ្យពួកគេយកសៀវភៅ ការអភិវឌ្ឍផ្ទាល់ខ្លួន ៖ សៀវភៅមគ្គុទ្ទេសក៍សម្រាប់យុវវ័យ មកកាន់ថ្នាក់ ។
-
រៀបចំបង្ហាញ ៖ រូបភាពព្រះអង្គសង្គ្រោះកាលពីនៅយុវវ័យ ។ វិបសាយដែលពន្យល់ពីកម្មវិធីកុមារ និងយុវវ័យ ។
-
វីដេអូ ៖ « Young Jesus Teaches in the Temple » ( ២:៣០ )
-
វីដេអូ ៖ « You Are Here to Discover Who You Are » ( ២:៥៩ )
-
សម្ភារសម្រាប់សិស្ស ៖ សៀវភៅ ការអភិវឌ្ឍផ្ទាល់ខ្លួន ៖ សៀវភៅមគ្គុទ្ទេសក៍សម្រាប់យុវវ័យ សម្រាប់សិស្សដែលមិនមានសៀវភៅ
-
យោបល់សម្រាប់ការសម្របមាតិកាតាមអនឡាញ ៖ ដើម្បីជួយសិស្សឲ្យគិតពីគោលដៅនៃកម្មវិធីកុមារ និងយុវវ័យ សូមពិចារណាពីការចែកអេក្រង់របស់អ្នក ដើម្បីបង្ហាញមាតិកានៃវិបសាយដែលបានរាយនាមនៅក្នុងមេរៀននេះ ។