ការរៀបចំខ្លួនជាអ្នកផ្សព្វផ្សាយសាសនា ការសម្របខ្លួនទៅនឹងជីវិតជាអ្នកផ្សព្វផ្សាយសាសនា
ផ្នែកនេះគឺជាសេចក្ដីសង្ខេបនៃសម្ភារដែលអ្នកបានទទួលនៅលើអ៊ិនធើរណែតពីមុនចូលទៅក្នុង អិម.ធី.ស៊ី. ។
វាជារឿងធម្មតាសម្រាប់ពួកអ្នកផ្សព្វផ្សាយសាសនាថ្មីដើម្បីនឹងទទួលបទពិសោធន៍នៃភាពតានតឹង ឬការព្រួយបារម្ភមួយចំនួន នៅពេលពួកគេចាកចោលគ្រួសារ មិត្តភក្ដិ និងកិច្ចការដែលពួកគេធ្លាប់ធ្វើនោះ ។ ដំណើរការធម្មតានៃការផ្លាស់ប្ដូរ ដៃគូថ្មី និងការចាត់តាំងថ្មីក៏នឹងតម្រូវឲ្យមានការសម្របខ្លួនមួយចំនួនផងដែរ ។ ចូរអត់ធ្មត់ នៅពេលអ្នករៀនដើម្បីស្គាល់ពីពរជ័យនៃការលះបង់ជីវិតរបស់អ្នកទាំងស្រុងថ្វាយព្រះអង្គសង្គ្រោះ ។ ចងចាំថា ព្រះវិញ្ញាណនឹងគង់នៅជាមួយអ្នក នៅពេលអ្នកធ្វើការផ្លាស់ប្ដូរនេះ ហើយទ្រង់នឹងជួយអ្នកនៅក្នុងការសម្របខ្លួនទៅនឹងទំនួលខុសត្រូវថ្មីរបស់អ្នកក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនា ។
ការសម្របខ្លួនទៅនឹងបទពិសោធន៍ថ្មី
ដូចជាមនុស្សជាច្រើនដែលកំពុងជួបនឹងស្ថានភាពថ្មីផងដែរ ជារឿយៗ ពួកអ្នកផ្សព្វផ្សាយសាសនាត្រូវឆ្លងកាត់បួនដំណាក់កាល ឬជំហាន ក្នុងការសម្របខ្លួនផ្នែកអារម្មណ៍របស់ពួកគេ នៅពេលពួកគេចូលទៅ ម.ប.អ. និងជាថ្មីម្ដងទៀត នៅពេលពួកគេចូលទៅតំបន់បេសកកម្ម ។
ជំហានទាំងបួននៃការសម្របខ្លួន
1 ការទន្ទឹងរងចាំ |
2 ការរកឃើញ នូវរឿងដែលពុំបានរំពឹងទុក |
3 « ខ្ញុំអាចធ្វើកិច្ចការនេះបាន » |
4 ការពឹងផ្អែលលើខ្លួនឯងខាងអារម្មណ៍ |
---|---|---|---|
អ្នកប្រហែលជាមានអារម្មណ៍អន្ទះសារសម្រាប់ការប្រឈមនោះ ( សូមមើល នីហ្វៃទី 1 3:7) ។ អ្នកប្រហែលជាមានអារម្មណ៍មួយនៃការកើនឡើងនូវការយល់ដឹងពីគោលបំណង និងភក្ដីភាពចំពោះព្រះវរបិតាសួគ៌ ( សូមមើល នីហ្វៃទី 3 5:13 ) ។ អ្នកប្រហែលជាមានអារម្មណ៍រីករាយ ហើយទន្ទឹងចាំដើម្បីជួបនឹងមនុស្សថ្មី និងទីកន្លែងថ្មី ។ |
អ្នកប្រហែលជាចាប់ផ្ដើមនឹកផ្ទះ គ្រួសារ និងមិត្តភក្ដិ ហើយថែមទាំងសួរហេតុផលពីការសម្រេចបម្រើរបស់អ្នកទៀតផង ( សូមមើល អាលម៉ា 26:27 ) ។ អ្នកប្រហែលកត់សម្គាល់ឃើញនូវភាពតានតឹង ដូចជា មានការរំខាននៅពេលដេក ការផ្លាស់ប្ដូរចំណង់អាហារ ឬការឆាប់ខឹង ។ អ្នកប្រហែលជារកឃើញខ្លួនឯងជាអ្នករិះគន់ និងខ្វះភាពអត់ធ្មត់ចំពោះច្បាប់ និងការរំពឹងទុកនានាដោយមិនបានរំពឹងទុក ។ |
ជំនាញរបស់អ្នកក្នុងការបង្រៀន និងភាសាចាប់ផ្ដើមប្រសើរឡើង ។ អ្នករៀនដើម្បីគោរពតាមច្បាប់ និងការរំពឹងទុកក្នុងបេសកកម្មដោយស្ម័គ្រចិត្ត ។ អ្នកបង្ហាញភាពអត់ធ្មត់ចំពោះខ្លួនឯង នៅពេលអ្នករៀន « ច្បាប់មួយម្ដងៗ » ( សូមមើល អេសាយ 28:10, ម៉ូសាយ 4:27 ) ។ រោគសញ្ញានៃភាពតានតឹងខាងរាងកាយរបស់អ្នកចាប់ផ្ដើមកាត់បន្ថយ ប្រសិនបើអ្នកមាននោះ ។ |
អ្នកមានអារម្មណ៍សុខស្រួលក្នុងចិត្តដើម្បីនៅតាមផ្លូវជារៀងរាល់ថ្ងៃ ។ អ្នកស្គាល់ពីភាពរឹងមាំ និងការរីកចម្រើនផ្ទាល់ខ្លួនរបស់អ្នក ។ អ្នកទទួលបានការយល់ដឹងមួយពីអត្ថន័យនៃការបោះជំហានម្ដងមួយៗនៅក្នុងជីវិត ( សូមមើល គ. និង ស. 98:12 ) ។ អ្នកអភិវឌ្ឍការទុកចិត្តខ្លួនឯង និងការបង្កើនបំណងដើម្បីបម្រើកាន់តែខ្លាំង ។ |
កិច្ចការដែលអ្នកអាចធ្វើបាននៅពេលនេះ
-
◼ស្វែងរកវិធីបម្រើមនុស្សដទៃ ។ កិច្ចការផ្សព្វផ្សាយសាសនាគឺជាការហៅឲ្យបម្រើមួយ ។ សូមផ្ដោតលើការមើលទៅខាងក្រៅនៃអារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នកដែលព្រួយបារម្ភ ដើម្បីបម្រើដល់ជនដែលត្រូវការនូវពាក្យល្អៗ ទង្វើរនៃសេចក្ដីសប្បុរស ឬមិត្តភាព ។ ( សូមមើលប្រកាសដំណឹងល្អរបស់យើងទំព័រ 172–73 ) ។
-
និយាយនឹងមនុស្សដទៃពីការសម្របខ្លួននេះ ។ ទុកពេលដើម្បីពិភាក្សានូវសំណួរដូចតទៅនេះជាមួយនឹងឪពុកម្ដាយ ពួកអ្នកដឹកនាំបព្វជិតភាព ឬមិត្តដែលត្រលប់មកពីបេសកកម្មវិញ ៖
-
តើយើងអាចរៀនអ្វីខ្លះនៅក្នុងឧទាហរណ៍នៃបទគម្ពីរស្ដីពីព្រះតម្រូវឲ្យមនុស្សធ្វើកិច្ចការដែលហួសពីអ្វីដែលពួកគេមានសមត្ថភាពអាចធ្វើបាននោះ ? ( សូមមើល និក្ខមនំ 4:10–12, យេរេមា 1:6–9, អាលម៉ា 17:10–12, 26:27, អេធើរ 12:23–27, ម៉ូសេ 6:31–32 ) ។
-
ហេតុអ្វីបានជាការចូល និងក្រោកពីដេកតាមពេលកំណត់ រក្សារបបអាហារល្អ ធ្វើលំហាត់ប្រាណទៀងទាត់ និងមានការអធិស្ឋានផ្ទាល់ខ្លួនជារឿងដ៏សំខាន់ ?
-
តើការសរសេរសៀវភៅកំណត់ហេតុជួយយើងក្នុងគ្រាដ៏លំបាកបានដោយរបៀបណា ?
-
នៅពេលគំនិត ឬអារម្មណ៍ព្រួយបារម្ភមិនរសាយបាត់ តើយើងអាចធ្វើអ្វីបានខ្លះ ?
-
-
សូមអានអត្ថបទ « Preparing Emotionally for Missionary Service » ដោយ រ៉ូប៊ឺត ខេ វ៉ាកស្តាហ្វ ( នៅក្នុង Ensign ខែ មិនា ឆ្នាំ 2011 ទំព័រ 22–26 មាននៅលើអ៊ិនធើរណែតក្នុង LDS.org ) ។
-
ផ្ដោតលើការពង្រឹងទំនាក់ទំនងរបស់អ្នកជាមួយព្រះវរបិតាសួគ៌របស់អ្នក ។ ស្វែងរកព្រះវិញ្ញាណរបស់ទ្រង់តាមរយៈការអធិស្ឋានផ្ទាល់ខ្លួន ការសិក្សាព្រះគម្ពីរ តន្ត្រីល្អៗ ការអានពរលោកអយ្យកោរបស់អ្នក និងវិធីផ្សេងទៀតដែលអ្នករកឃើញថាមានអត្ថប្រយោជន៍ ។
-
ចូរធ្វើល្អចំពោះខ្លួនឯង និងមនុស្សដទៃ ។ និយាយចំពោះខ្លួនឯងនូវពាក្យលួងលោមល្អៗ ដែលអាចស្រមើស្រមៃឃើញព្រះអង្គសង្គ្រោះនឹងប្រើវា ។ សូមចងចាំ គំនិតនៃភាពទន់ខ្សោយ ភាពអស់សង្ឃឹម ឬការស្ដីបន្ទោសដ៏ខ្លាំងគឺពុំមែនមកពីព្រះអម្ចាស់នោះទេ ។
-
ចូរគិតពីរឿងដែលមិនបានរំពឹងទុក ។ បទពិសោធន៍របស់អ្នកកក្នុងជាអ្នកផ្សព្វផ្សាយសាសនាម្នាក់នឹងពុំដូចគ្នានឹងមនុស្សម្នាក់ផ្សេងទៀតនោះទេ ។ អ្វីៗគ្រប់យ៉ាងនឹងមិនកើតឡើងដូចអ្វីដែលអ្នកបានគ្រោងទុក ឬដូចអ្វីដែលអ្នកគិតនោះទេ ។ ការពិនិត្យមើលការរំពឹងទុករបស់អ្នកនឹងជួយអ្នកឲ្យបើកចំហរ ហើយទទួលការផ្លាស់ប្ដូរ ។
សេចក្ដីសង្ខេប
នៅពេលបម្រើបេសកកម្មរបស់អ្នក សូមរៀបចំខ្លួនដើម្បីទទួលយកការផ្លាស់ប្ដូរ ។ ជីវិតក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនាម្នាក់នឹងមានភាពខុសប្លែកពីអ្វីៗដែលអ្នកធ្លាប់ជួបប្រទះ ប៉ុន្តែប្រសិនបើអ្នកមកជាមួយនឹងឥរិយាបថវិជ្ជមានមួយ ដោយអនុវត្តសេចក្តីជំនឿជឿលើព្រះអម្ចាស់ និងដោយការគិតទុកជាមុនពីសេចក្ដីត្រូវការចំពោះភាពអត់ធ្មត់ជាមួយនឹងខ្លួនឯង និងមនុស្សដទៃទៀត នោះព្រះអម្ចាស់នឹងប្រទានរង្វាន់ និងពរជ័យដល់អ្នក ។ សូមចងចាំពីការប្រឹក្សាដែលប្រទានឲ្យទៅព្យាការីយ៉ូសែប ស្ម៊ីធ នៅគ្រាដ៏លំបាកនៅក្នុងជីវិតរបស់លោក ៖ « បុត្រយើងអើយ ចូរអ្នកដឹងថា គ្រប់ការណ៍ទាំងនេះនឹងផ្ដល់ការពិសោធន៍ដល់អ្នក ហើយនិងទៅជាការល្អដល់អ្នកទៅវិញ » ( គ. និង ស. 122:7 ) ។