ធនធាននានាសម្រាប់ការគ្រប់គ្រង តម្រូវការខាងបញ្ញា
តម្រូវការខាងបញ្ញាជះឥទ្ធិពលលើយើងខុសៗគ្នា ។ សមត្ថភាពដែលយើងមាននឹងល្មមគ្រប់គ្រាន់ដើម្បីសម្រេចការងាររបស់ព្រះ ប្រសិនបើយើងទុកចិត្តទ្រង់ដើម្បីបន្ថែមនូវចំណុចដែលខ្វះខាតរវាងជំនាញរបស់យើង និងអ្វីដែលត្រូវការ ។ សេចក្ដីណែនាំខាងក្រោមអាចនឹងជួយនូវបញ្ហាមួយចំនួន ។ ក៏សូមមើលនៅផ្នែក « គោលការណ៍ទូទៅសម្រាប់ការគ្រប់គ្រងលើភាពតានតឹង » ផងដែរ នៅទំព័រ 17–22 សម្រាប់គំនិតបន្ថែមទៀត ។
ក
ការរៀនភាសា
-
ចូរសិក្សាប្រកាសដំណឹងល្អរបស់យើងជំពូកទី 7 ។ អនុវត្តជំពួកនេះប្រកបដោយការអធិស្ឋាន « តើខ្ញុំអាចរៀនភាសាក្នុងបេសកកម្មរបស់ខ្ញុំឲ្យបានល្អដោយរបៀបណា ? »
-
ចូរបន្តខិតខំ ។ ទុកចិត្តលើព្រះអម្ចាស់ដើម្បីប្រទានពរដល់អ្នកជាមួយនឹងអំណោយទាននៃភាសា នៅពេលអ្នកត្រូវការវា ដើម្បីសម្រេចនូវអ្វីដែលទ្រង់បានប៉ងប្រាថ្នា ។ សូមចងចាំថា មានពួកអ្នកផ្សព្វផ្សាយសាសនាតិចតួចណាស់ដែលអាចនិយាយភាសាថ្មីមួយបានយ៉ាងរត់មាត់នោះ ។ ព្រះអម្ចាស់ស្គាល់អ្នក បានហៅអ្នក ហើយនឹងប្រើភាពរឹងមាំរបស់អ្នកដើម្បីប្រទានពរដល់មនុស្សដទៃទៀត ។ ទ្រង់នឹងបំពេញបង្គ្រប់ចំពោះភាពទន់ខ្សោយរបស់អ្នក ។ ចូរផ្ដល់នូវរាល់អំណោយទានដែលអ្នកមាន ។
-
មានភាពរីករាយជាមួយនឹងភាសាថ្មីរបស់អ្នក ។ ពេលខ្លះ វាងាយស្រួលក្នុងការនិយាយភាសាថ្មីមួយ នៅពេលយើងពុំរំពឹងទុកថាខ្លួនឯងជាអ្នកជំនាញនោះ ។
ខ
ការនៅបន្តរៀបចំជាមួយនឹងគោលដៅ និងផែនការ
-
សូមប្រើឧបករណ៍សម្រាប់ដាក់កាលវិភាគដែលអ្នកត្រូវបានផ្ដល់ឲ្យនៅក្នុងប្រកាសដំណឹងល្អរបស់យើង ។ សិក្សាជំពូកទី 8 « តើខ្ញុំត្រូវប្រើពេលវេលាដោយឆ្លាតវៃដោយរបៀបណា ? » ឧបករណ៍ទាំងនេះត្រូវបានបង្កើតឡើងដោយយកចិត្តទុកដាក់សម្រាប់ពួកអ្នកផ្សព្វផ្សាយសាសនា ហើយវានឹងជួយអ្នកឲ្យសម្រេចនូវគោលបំណងរបស់អ្នក ។ ផ្ដោតលើកិច្ចការម្ដងមួយៗ ហើយកុំធ្វើវាឲ្យហួសកម្រិតពេក ។
-
កុំពឹងផ្អែកតែលើការចងចាំរបស់អ្នក ។ សូមសរសេរឈ្មោះ អាសយដ្ឋាន ការណាត់ជួប ផែនការមេរៀន និងគោលដៅ ។ បិទលិខិតខ្លីសម្រាប់រំឭកកិច្ចការសំខាន់ៗនៅលើទ្វារ ទូរទឹកកក នៅក្បែរគ្រែដេក ឬនៅក្នុងកូនសៀវភៅដាក់ផែនការរបស់អ្នក ។
-
ដាក់អ្វីៗគ្រប់យ៉ាងដែលអ្នកនឹងត្រូវការនៅថ្ងៃស្អែកក្នុងកន្លែងជាក់លាក់មួយពីមុនអ្នកចូលដេក ។ នោះអ្នកនឹងមិនភ័យថានឹងភ្លេចអ្វីមួយដែលសំខាន់ឡើយ ។ រក្សាទុកវត្ថុដែលសំខាន់នៅកន្លែងដដែល ដើម្បីអ្នកពុំបាច់ចំណាយពេលរកមើលវា ។
-
នៅពេលអ្នកមានចិត្តខ្វល់ខ្វាយ សូមយកចិត្តទុកដាក់ដោយសប្បុរស ប៉ុន្តែរឹងមាំត្រលប់ទៅរកការងាររបស់អ្នកវិញ ។ ធ្វើបែបនេះជារឿយៗតាមដែលអ្នកត្រូវការ ។
-
ថ្វាយពេលវេលារបស់អ្នកនៅថ្ងៃនោះដល់ព្រះអម្ចាស់ ។ នៅពេលអ្នកបានធ្វើអ្វីដែលអ្នកអាចធ្វើដើម្បីរៀបចំផែនការដោយយកចិត្តទុកដាក់រួចហើយ ទូលសុំដល់ទ្រង់ឲ្យធ្វើកិច្ចការទាំងឡាយរួមគ្នាសម្រាប់សេចក្ដីល្អរបស់អ្នក ។ ចូរចេះបត់បែន ហើយស្ដាប់តាមព្រះវិញ្ញាណ ។
គ
ការពុំមានអារម្មណ៍ថាឆ្លាត ឬមានសមត្ថភាពដូចមនុស្សដទៃទៀត
-
ប្រសិនបើអ្នកមានការលំបាកជាមួយនឹងការអាន ការសិក្សា ឬការទន្ទេញ ចូរអត់ធ្មត់ចំពោះខ្លួនឯង ។ ធ្វើការសម្រាកខ្លីមួយជាទៀងទាត់នៅគ្រាដំបូង បន្ទាប់មកសូមសិក្សាបន្ថែមរយៈពេលពីរបីនាទីទៀត ។ កំណត់ចំណាំពីអ្វីដែលអ្នកបានអានដើម្បីជួយអ្នកឲ្យចងចាំ ។ សូមអានឭៗ ( ដោយស្ងៀមស្ងាត់ ) ប្រសិនបើវាជួយ ។ សាកល្បងទន្ទេញដោយ (1) និយាយពាក្យឲ្យឮៗម្ដងហើយម្ដងទៀត (2) អាន ឬសរសេរពាក្យពីរបីដង ឬ (3) ដើរចុះឡើង ហើយហើយធ្វើកាយវិកានៅពេលអ្នករៀន ។ សូមមើលថាតើវិធីមួយណាមានភាពប្រសើរបំផុតចំពោះអ្នក ។ ប្រើភាពរឹងមាំផ្សេងទៀតដែលអ្នកមាន ដូចជាទាក់ទងពួកអ្នករៀនថ្មីនាពេលខាងមុខ ការស្វែងរកផ្លូវ ឬការអបអរ ។
-
រក្សាអារម្មណ៍រីករាយរបស់អ្នក នៅពេលអ្នកធ្វើកំហុស ។ បន្ទាប់មកសាកល្បងម្ដងទៀត ។
-
ស្វែងរកភាពខ្លាំងនៅក្នុងភាពទន់ខ្សោយ ។ ពេលខ្លះ ការមានភាពទន់ខ្សោយមួយបង្រៀនយើងឲ្យរឹងមាំដូចជាសេចក្ដីមេត្តា ភាពយល់ចិត្ត ភាពអត់ធ្មត់ ការបន្ទាបខ្លួន ហើយពឹងផ្អែកលើព្រះអម្ចាស់ ។ ពេលខ្លះ ភាពទន់ខ្សោយមួយ (ដូចជា ការងាយខ្វល់ខ្វាយក្នុងចិត្ត ) បាននូវភាពរឹងមាំមួយនៅជាមួយវា ( ដូចជាការកត់សម្គាល់ពីរឿងដែលមនុស្សដទៃមើលរំលង) ។ សូមស្វែងរកភាពរឹងមាំដែលអាចកើតមានពីភាពទន់ខ្សោយរបស់អ្នក ។
-
ប្រសិនបើអ្នកមានអារម្មណ៍ច្រណែននឹងជំនាញរបស់មនុស្សម្នាក់ទៀត សូមផ្ដោតយកចិត្តទុកដាក់ឡើងវិញលើបេសកកម្មភាពផ្ទាល់របស់អ្នក ។ ដាក់កម្លាំងកាយកម្លាំងចិត្តរបស់អ្នកទៅក្នុងការអភិវឌ្ឍភាពរឹងមាំរបស់អ្នក និងការផ្ដល់វានៅក្នុងកិច្ចការនេះ ។ នេះជាបេសកកម្មរបស់អ្នក ។ (សូមមើល ប្រកាសដំណឹងល្អរបស់យើង 10–11) ។