ធនធាននានាសម្រាប់ការគ្រប់គ្រង តម្រូវការខាងវិញ្ញាណ
នៅក្នុងចំណោមពួកអ្នកផ្សព្វផ្សាយសាសនា ប្រតិកម្មទូទៅមួយចំពោះភាពតានតឹងខ្លាំង គឺសួរពីភាពរឹងមាំនៃទីបន្ទាល់របស់ពួកគេ ឬពីសេចក្ដីពិតដ៏ពេញលេញនៃដំណឹងល្អ ។ ជារឿយៗ ការលំបាកនេះកើតមកពីការខ្វះធនធានដើម្បីប្រឈមមុខនឹងភាពតានតឹងខ្លាំងជាជាងការខ្វះនូវទីបន្ទាល់ ។ ប្រសិនបើអ្នកមានការលំបាកបែបនេះ សាកល្បងនូវសេចក្ដីណែនាំខាងកក្រោមដែលសមស្របចំពោះអ្នក ។ ក៏សូមមើលផងដែរនៅផ្នែក « គោលការណ៍ទូទៅសម្រាប់ការគ្រប់គ្រងលើភាពតានតឹង » នៅទំព័រ 17–22 សម្រាប់គំនិតបន្ថែមទៀត ។
ក
ការរៀនពង្រឹងទីបន្ទាល់របស់ខ្ញុំ
-
ត្រូវដឹងថាសំណួរគឺមានភាពរឹងមាំណាស់ ។ យ៉ូសែប ស្ម៊ីធ បានទទួលវិវរណៈជាច្រើនជាចម្លើយចំពោះសំណួរស្មោះត្រង់ ។ ព្រះគម្ពីរ គ្រូបង្រៀន និងហេតុផលអាចជួយជាមួយនឹងសំណួរមួយចំនួន ប៉ុន្តែមានតែព្រះវិញ្ញាណប៉ុណ្ណោះដែលអាចបញ្ជាក់ថា ព្រះពិត ថាព្រះយេស៊ូវជាព្រះគ្រីស្ទ ហើយថាសាសនាចក្រនេះពិត ។
-
ត្រូវយល់ថាតើសេចក្ដីជំនឿគឺជាអ្វី ។ ដើម្បីមានសេចក្ដីជំនឿ គឺការទុកចិត្តលើសេចក្ដីល្អ សេចក្ដីស្រឡាញ់ ប្រាជ្ញាញាណ និងយុត្តិធម៌ដ៏ឥតខ្ចោះរបស់ព្រះ ទោះជាយើងពុំបានយល់ឲ្យគ្រប់ជ្រុងជ្រោយក្ដី ។ អាលម៉ាបង្រៀនថា « សេចក្ដីជំនឿគឺពុំមែនជាដំរិះដ៏ឥតខ្ចោះនូវអ្វីៗទាំងឡាយនោះទេ ហេតុដូច្នេះហើយ បើសិនជាអ្នករាល់គ្នាមានសេចក្ដីជំនឿ នោះអ្នករាល់គ្នាសង្ឃឹមទៅលើអ្វីដែលមើលមិនឃើញ ហើយដែលពិត » ( អាលម៉ា 32:21 ) ។ អ្នកពុំចាំបាច់ត្រូវការ « ចំណេះដឹងដ៏ឥតខ្ចោះ » ដើម្បីមានសេចក្ដីជំនឿនោះទេ ។ សូមសិក្សាអាលម៉ា 32 សម្រាប់ជំនួយនៅក្នុងការស្ថាបនាសេចក្ដីជំនឿរបស់អ្នក ។ (សូមមើល ប្រកាសដំណឹងល្អរបស់យើង 118–19) ។
-
ចូរអត់ធ្មត់ ។ ពេលវេលា និងបទពិសោធន៍នឹងជួយអ្នកធ្វើឲ្យរឿងមួយចំនួនដែលកំពុងភន្តច្រឡំនៅពេលនេះមានភាពសមហេតុផល ។ សូមចងចាំការប្រកាសរបស់នីហ្វៃថា ៖ « ខ្ញុំដឹងថា [ព្រះ]ទ្រង់ស្រឡាញ់កូនចៅរបស់ទ្រង់ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គង់តែខ្ញុំមិនយល់ន័យនៃរឿងទាំងអស់នោះទេ » ( នីហ្វៃទី 1 11:17) ។ សូមស្ថាបនានៅលើអ្វីដែលអ្នកដឹងដោយព្រះវិញ្ញាណដែលជាការពិតស្ដីពីព្រះ ។ (សូមមើលប្រកាសដំណឹងល្អរបស់យើង 122) ។
-
គោរពព្រះបញ្ញាត្តិទាំងឡាយ ។យើងទទួលបានទំនុកចិត្តលើព្រះ នៅពេលយើងរៀនតាមរយៈបទពិសោធន៍ពីតម្លៃនៃការបង្រៀនរបស់ទ្រង់ ។ « បើអ្នណាចង់ធ្វើតាមព្រះហឫទ័យទ្រង់ នោះនឹងបានដឹងសេចក្ដីបង្រៀននេះមកពីព្រះ ឬជាខ្ញុំនិយាយដោយអាងខ្លួនខ្ញុំ » ( យ៉ូហាន 7:17 ) ។
ខ
ការរៀនប្រែចិត្ត
-
ចូរស្មោះត្រង់ជាមួយនឹងប្រធានបេសកកម្មរបស់អ្នក ។ប្រសិនបើអ្នកត្រូវប្រែចិត្តពីអំពើបាបធ្ងន់ធ្ងរដែលអ្នកពុំបានដោះស្រាយ សូមនិយាយនឹងប្រធានបេសកកម្មរបស់ដោយបើកចំហរ និងដោយស្មោះត្រង់ ។ គាត់នឹងជួយអ្នកឲ្យធ្វើរឿងទាំងនេះបានត្រឹមត្រូវ ។
-
អភ័យទោសឲ្យខ្លួនឯង បន្ទាប់ពីការប្រែចិត្ត ។ ប្រសិនបើអ្នកបានប្រែចិត្ត ហើយនៅតែមានអារម្មណ៍ថាមានកំហុស ហើយអាម៉ាស់ សូមចងចាំថា យើងទាំងអស់គ្នាសោកស្ដាយចំពោះអំពើបាប និងកំហុសពីអតីតកាល ។ សូមទុកចិត្តថា ដង្វាយធួនរបស់ព្រះគ្រីស្ទគឺល្មមគ្រប់គ្រាន់ សូម្បីតែចំពោះអ្នក ។ ចងចាំថា ការប្រែចិត្តពុំមែនគ្រាន់តែជាផែនការបម្រុងនោះទេ ។ ការប្រែចិត្តគឺជាផែនការនៃសុភមង្គលសម្រាប់មនុស្សគ្រប់រូប ។ ធ្វើឲ្យប្រាកដថា រឿងទាំងឡាយដែលអ្នកព្រួយបារម្ភបំផុតគឺជារឿងដែលសំខាន់បំផុត ( ឧទាហរណ៍ ការរីកចម្រើននៃពួកអ្នករៀនថ្មីរបស់អ្នក) ពុំមែនគ្រាន់តែជាបញ្ហានៃអំនួតផ្ទាល់ខ្លួននោះឡើយ ( ដូចជាអ្វីដែលមនុស្សដទៃគិតពីអ្នក ) ។
-
សូមយល់ពីតួនាទីនៃការសារភាព ។ ប្រសិនបើអ្នកមានអារម្មណ៍ថាត្រូវសារភាពចំពោះអំពើបាបដែលមិនសូវធ្ងន់ធ្ងរ ឬសារភាពម្ដងហើយម្ដងទៀត សូម្បីតែបន្ទាប់ ពីពួកអ្នកដឹកនាំបព្វជិតភាពបានអះអាងដល់អ្នកថា ការសារភាពរបស់អ្នកល្មមគ្រប់គ្រាន់ហើយក្ដី នោះប្រហែលជាអ្នក កំពុងធ្វើការសារភាពដែលហួសដែនកំណត់ហើយ ។ ការបន្តមានអារម្មណ៍ស្ដាយក្រោយ ហើយសោកសៅពីអំពើបាបពីអតីតកាលគឺជារឿងធម្មតា ហើយវាពុំមែនមានន័យថាអ្នកត្រូវសារភាពម្ដងទៀតនោះទេ ។ សូមធ្វើឲ្យខ្លួនអ្នកងាកចេញពីគំនិតទាំងនេះជាមួយនឹងសកម្មភាពផ្សេងៗ ហើយធ្វើការជ្រើសរើសដោយប្រុងប្រយ័ត្នដើម្បីជឿលើការអភ័យទោសរបស់ព្រះអម្ចាស់ ។ បដិសេធការល្បួងដែលនាំឲ្យការព្រួយបារម្ភ ឬភាពអាម៉ាស ។
-
សូមនិយាយនឹងប្រធានបេសកកម្មរបស់អ្នក ប្រសិនបើអ្នកបន្តមានបញ្ហា ។
គ
ការរៀនអធិស្ឋានប្រកបដោយអត្ថន័យ
-
សិក្សា « អធិស្ឋាននៅក្នុងសេចក្ដីជំនឿ » នៅក្នុងប្រកាសដំណឹងល្អរបស់យើង ។ ផ្នែកនេះ ដែលមាននៅលើទំព័រ 95–97 ផ្ដល់សេចក្ដីណែនាំស្ដីពីការអធិស្ឋាន ។
ឃ
ការរៀនស្រឡាញ់ព្រះគម្ពីរ
-
សូមអធិស្ឋានដោយជាក់លាក់សម្រាប់ជំនួយដើម្បីយល់ដឹង ហើយរីករាយនឹងបទគម្ពីរ ។ ប្រើពេលសិក្សារបស់អ្នកមួយចំនួនដើម្បីសរសេរពីអារម្មណ៍ និងប្រតិកម្មរបស់អ្នក ពីអ្វីដែលអ្នកបានរៀន ឬពីការបំផុសខាងវិញ្ញាណដែលអ្នកបានទទួល ។
-
សូមមើលឡើងវិញនូវ « ការសិក្សាអំពីគំនិត និងយោបល់ » នៅក្នុងប្រកាសដំណឹងល្អរបស់យើង ។ ផ្នែកនេះ ដែលមាននៅលើទំព័រ 22–25 ផ្ដល់ការណែនាំសម្រាប់ការសិក្សាព្រះគម្ពីរឲ្យកាន់តែមានអត្ថន័យ ។
ង
ការរៀនពឹងផ្អែកលើព្រះវិញ្ញាណ
-
អនុវត្តដោយអត់ធ្មត់ ។ ការរៀនស្គាលពីសំឡេងរបស់ព្រះវិញ្ញាណគឺដូចគ្នានឹងការរៀនភាសាដែរ—វាត្រូវការនូវការអនុវត្ត ការអត់ធ្មត់ ការបន្ទាបខ្លួន និងឆន្ទៈរៀនពីកំហុសដោយមិនចុះចាញ់ ។
-
រៀនពីសន្និសីទទូទៅ ។ សម្រាប់គំនិតពីរបៀបដើម្បីអភិវឌ្ឍវិវរណៈផ្ទាល់ខ្លួន សូមសិក្សាសុន្ទរកថាក្នុងសន្និសីទទូទៅពីប្រធានបទនេះ ។
-
សិក្សាប្រកាសដំណឹងល្អរបស់យើង ។ ទំព័រ 98–101 មាននូវសេចក្ដីណែនាំ និងគំនិតបន្ថែមស្ដពីការស្គាល់ និងការពឹងផ្អែកលើព្រះវិញ្ញាណ ។