« តើខ្ញុំជួយនរណាម្នាក់ឲ្យទទួលបាននូវអារម្មណ៍នៃក្តីស្រឡាញ់ មានតម្លៃ និងមានគេត្រូវការដោយរបៀបណា ? ? » បុគ្គលប្ដូរភេទ ៖ ការគាំទ្រមនុស្សដទៃ ( ឆ្នាំ២០២០ )
« តើខ្ញុំជួយនរណាម្នាក់ឲ្យទទួលបាននូវអារម្មណ៍នៃក្តីស្រឡាញ់ មានតម្លៃ និងមានគេត្រូវការដោយរបៀបណា ? ? » បុគ្គលប្ដូរភេទ ៖ ការគាំទ្រមនុស្សដទៃ
តើខ្ញុំជួយនរណាម្នាក់ឲ្យទទួលបាននូវអារម្មណ៍នៃក្តីស្រឡាញ់ មានតម្លៃ និងមានគេត្រូវការដោយរបៀបណា ?
ប្រធាន ជិន ប៊ី ប៊ីងហាំ បានចែកចាយថា « របៀបមួយដ៏សំខាន់បំផុត ដែលយើងអាចបង្កើន ហើយបង្ហាញក្តីស្រឡាញ់ចំពោះអ្នកជិតខាងយើង គឺតាមរយៈការមានសេចក្តីសប្បុរសទាំងក្នុងគំនិត និងពាក្យសម្តីរបស់យើង ។ … ពាក្យសម្តីមានឥទ្ធិពលខ្លាំងក្លាណាស់ ទាំងលើកស្ទួយ និងបំបាក់ទឹកចិត្ត ។ យើងទាំងអស់គ្នាប្រហែលជាចាំពាក្យសម្តីអវិជ្ជមាន ដែលបំបាក់ទឹកចិត្តយើង និងពាក្យសម្តីដែលបាននិយាយដោយក្តីស្រឡាញ់ផ្សេងទៀត ដែលបានលើកស្ទួយវិញ្ញាណយើងឡើង ។ សូមជ្រើសយកតែការនិយាយណាដែលវិជ្ជមានអំពី—និងទៅកាន់—អ្នកដទៃ ដែលលើកស្ទួយ ព្រមទាំងពង្រឹងដល់អ្នកដទៃដែលនៅជុំវិញយើង ហើយជួយពួកគេឲ្យដើរតាមមាគ៌ារបស់ព្រះអង្គសង្គ្រោះ » ( « I Will Bring the Light of the Gospel into My Home » Liahona ខែវិច្ឆិកា ឆ្នាំ២០១៦ ទំព័រ ៦, ៧ ) ។
ស៊ីស្ទើរ សារ៉ុន អូប៊ែង បានពន្យល់ថា មនុស្សមួយចំនួនមិនមានអារម្មណ៍ថាត្រូវបានគេទទួលយក ឬអាចទទួលយកបាននោះទេ ៖ « ព្រះគម្ពីរសញ្ញាថ្មីបង្ហាញពីកិច្ចខិតខំយ៉ាងខ្លាំងដែលព្រះយេស៊ូវបានឈោងទៅជួយមនុស្សគ្រប់ប្រភេទ ៖ អ្នកឃ្លង់ អ្នកប្រមូលពន្ធ កុមារតូចៗ ពួកកាលីឡេ ស្ត្រីសំផឹង ពួកផារ៉ាស៊ី អ្នកមានបាប សាសន៍សាម៉ារី ស្ត្រីមេម៉ាយ ទាហានរ៉ូម អ្នកប្រព្រឹត្តសហាយស្មន់ ពួកពុំស្អាតស្អំតាមតម្រា ។ ស្ទើរតែគ្រប់ដំណើររឿង ទ្រង់បានឈោងទៅជួយមនុស្សម្នាក់ដែលត្រូវគេបដិសេធក្នុងសង្គមតាមទំនៀមទម្លាប់ ។ … វាគឺជាតម្រូវការដ៏ខ្ជាប់ខ្ជួនមួយរបស់ពួកសិស្សគ្រីស្ទាន និងពួកបរិសុទ្ធថ្ងៃចុងក្រោយដើម្បីបង្ហាញសេចក្ដីស្រឡាញ់ពិតដល់គ្នាទៅវិញទៅមក » ( « Christ: The Light That Shines in Darkness » Liahona ខែឧសភា ឆ្នាំ២០១៩ ទំព័រ ៧៤ ) ។