« តើការប្រឹក្សាជាមួយអ្នកមានវិជ្ជាជីវៈមានប្រយោជន៍ទេ សម្រាប់មនុស្សដែលកំណត់អត្តសញ្ញាណខ្លួនឯងថាជាបុគ្គលប្ដូរភេទ ឬសម្រាប់ក្រុមគ្រួសាររបស់ពួកគេ ? » បុគ្គលប្ដូរភេទ ៖ ការគាំទ្រមនុស្សដទៃ ( ឆ្នាំ២០២០ )
« តើការប្រឹក្សាជាមួយអ្នកមានវិជ្ជាជីវៈមានប្រយោជន៍ទេ សម្រាប់មនុស្សដែលកំណត់អត្តសញ្ញាណខ្លួនឯងថាជាបុគ្គលប្ដូរភេទ ឬសម្រាប់ក្រុមគ្រួសាររបស់ពួកគេ ? » បុគ្គលប្ដូរភេទ ៖ ការគាំទ្រមនុស្សដទៃ
តើការប្រឹក្សាជាមួយអ្នកមានវិជ្ជាជីវៈមានប្រយោជន៍ទេ សម្រាប់មនុស្សដែលកំណត់អត្តសញ្ញាណខ្លួនឯងថាជាបុគ្គលប្ដូរភេទ ឬសម្រាប់ក្រុមគ្រួសាររបស់ពួកគេ ?
ប្រសិនបើអ្នកមានការលំបាកនឹងផ្នែកណាមួយនៃជីវិតរបស់អ្នក នោះការប្រឹក្សាជាមួយអ្នកមានវិជ្ជាជីវៈអាចជួយអ្នកឲ្យយល់ដឹង និងឆ្លើយតបតាមរបៀបដ៏ល្អប្រសើរ ។ ជាញឹកញាប់ ស្ថានភាពជីវិតមានកត្តារួមចំណែកជាច្រើន ហើយវាអាចពិបាកដើម្បីមើលមកខ្លួនយើងឲ្យបានច្បាស់ ។ អ្នកប្រឹក្សាមានវិជ្ជាជីវៈអាចផ្ដល់ការយល់ដឹងដ៏មានប្រយោជន៍ ។
នៅពេលវាទាក់ទងនឹងបញ្ហាផ្នែកភេទ នោះអ្នកគួរតែប្រយ័ត្នប្រយែងឲ្យបានខ្លាំងក្នុងការជ្រើសរើសអ្នកព្យាបាល ដែលគោរពដល់តម្លៃរបស់អ្នក ហើយមិនព្យាយាមបង្ហាញលទ្ធផលជាក់លាក់មួយ ។ អ្នកព្យាបាលគួរតែគោរពសិទ្ធិរបស់អ្នកដើម្បីឲ្យអ្នកកំណត់អំពីគុណតម្លៃ និងគោលដៅជីវិតរបស់អ្នក ។
សូមមើលផងដែរ « Individuals Who Identify as Transgender » General Handbook: Serving in The Church of Jesus Christ of Latter-day Saints ៣៨.៦.២៣ ។