បុគ្គល​ប្តូរភេទ
តើ​ខ្ញុំ​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដូច​ជា​ព្រះគ្រីស្ទ ?


« តើ​ខ្ញុំ​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដូច​ជា​ព្រះគ្រីស្ទ ? » បុគ្គល​ប្ដូរ​ភេទ ៖ ការគាំទ្រ​មនុស្ស​ដទៃ ( ឆ្នាំ២០២០ )

« តើ​ខ្ញុំ​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដូច​ជា​ព្រះគ្រីស្ទ ? » បុគ្គល​ប្ដូរ​ភេទ ៖ ការគាំទ្រ​មនុស្ស​ដទៃ

តើ​ខ្ញុំ​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដូច​ជា​ព្រះគ្រីស្ទ ?

វា​សំខាន់​ដើម្បី​យល់​ថា « គ្រប់គ្នា​គឺ​នៅ​កន្លែង​ខុសគ្នា​នៅលើ​ផ្លូវ​នេះ » ។ យើង​ត្រូវ​ស្គាល់​ពី​តម្រូវការ​របស់​មនុស្ស​ដទៃ​ដែល​នៅ​ជុំ​វិញ​ខ្លួន​យើង ។ មនុស្ស​គ្រប់គ្នា​មាន​ឧបសគ្គ ។ មនុស្ស​មួយ​ចំនួន​មាន​ឧបសគ្គ​ខ្លាំង ដែល​យើង​មិន​ទាំង​ដឹង​ផង ។ ព្រះ​ស្រឡាញ់​ពួកយើង​ទាំងអស់​គ្នា ។ យើង​ត្រូវ​ព្យាយាម​មើល​ទៅ​មនុស្ស​ដទៃ​ដូចជា​ព្រះគ្រីស្ទ​ទត​ឃើញ​ពួកគេ ។ យើង​មិន​គួរ « អនុញ្ញាត​ឲ្យ​ការកាត់​សេចក្ដី​ដឹកនាំ​ផ្លូវ ដែល​យើង​ប្រាស្រ័យ​ទាក់ទង​នឹង​មនុស្ស​ដទៃ​ឡើយ » ។ ជីវិត​គឺ​ពុំ​មែន​គ្រាន់តែ « អំពី​ការរីក​ចម្រើន​របស់​យើង​ផ្ទាល់​នោះ​ទេ ប៉ុន្ដែ​វា​អំពី​ការជួយ​មនុស្ស​ដទៃ​ឲ្យ​រីកចម្រើន » ផងដែរ ។ « យើង​នៅ​កន្លែង​ដែល​យើង​នៅ ដើម្បី​យើង​អាច​ស្រឡាញ់ និង​លើក​ស្ទួយ​មនុស្ស​ដទៃ » ។

ការធ្វើជា​សិស្ស​របស់​ព្រះគ្រីស្ទ​មាន​ន័យ​ថា យើង​គួរតែ​ជួយ​មនុស្ស​ដទៃ​នៅ​តាម​ផ្លូវ​នេះ ។ « ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​មិន​ធ្វើ​ឲ្យ​មនុស្ស​មាន​អារម្មណ៍​ថា​ពួកគេ​មិន​សំខាន់​នោះ​ទេ ។ មាន​តែ​មនុស្ស​ទេ​ដែល​ធ្វើ​ឲ្យ​មនុស្ស​មាន​អារម្មណ៍​ថា​ពួកគេ​មិន​សំខាន់ ។ ហើយ​យើង​ត្រូវតែ​កែលម្អ​ការណ៍​នោះ ។ យើង​ត្រូវតែ​ឆាប់​ដឹង និង​ស្រឡាញ់​ពួកគេ ហើយ​អនុញ្ញាត​ឲ្យ​ពួកគេ​មាន​ឱកាស​រីកចម្រើន ហើយ​រីក​លូតលាស់ និង​ធ្វើជា​មនុស្ស​ដ៏​ល្អ​បំផុត​សម្រាប់​ខ្លួន​ពួកគេ ។ ពួកគេ​មាន​ទេពកោសល្យ និង​សមត្ថភាព ព្រម​ទាំង [ ចរិយា​សម្បត្តិ​ដែល ] ចាំបាច់​នៅក្នុង​នគរ​នៃ​ព្រះ » ។ នៅពេល​មនុស្ស​មកកាន់​សាសនាចក្រ « ពួកគេ​គួរតែ​មាន​អារម្មណ៍​ភ្លាម​ថា​ត្រូវ​បាន​គេ​ទទួល​យក និង​ស្រឡាញ់ និង​លើកស្ទួយ និង​បំផុស​គំនិត » ។ រួចហើយ​ពេល​ពួកគេ​ដើរ​ចេញ​ក្រៅ​ទ្វារ ពួកគេ​បាន​ប្រសើរ​ឡើង « ដោយសារ​ពួកគេ​ដឹង​ថា ព្រះអម្ចាស់​ស្រឡាញ់​ពួកគេ ។ [ ហើយ​ពួកគេ​ដឹង​ថា ] ពួកគេ​មាន​មិត្តភក្ដិ​នៅក្នុង​ជំនឿ​របស់​ពួកគេ » ( Carol F. McConkie « Lifting Others » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។