« តើខ្ញុំគួរតែធ្វើ ឬនិយាយអ្វីខ្លះ ? » បុគ្គលប្ដូរភេទ ៖ ការគាំទ្រមនុស្សដទៃ ( ឆ្នាំ២០២០ )
« តើខ្ញុំគួរតែធ្វើ ឬនិយាយអ្វីខ្លះ ? » បុគ្គលប្ដូរភេទ ៖ ការគាំទ្រមនុស្សដទៃ
តើខ្ញុំគួរតែធ្វើ ឬនិយាយអ្វីខ្លះ ?
ប្រតិកម្មដំបូងអាចពិបាក ។ ប្រតិកម្មលើកដំបូងរបស់អ្នកអាចជាការខឹងសម្បារ ឬការបដិសេធ ។ « ហើយវាសំខាន់ដើម្បីមានការគ្រប់គ្រងលើខ្លួនឯងឲ្យបានល្អគ្រប់គ្រាន់ ដើម្បីទុកអ្វីទាំងអស់នោះមួយអន្លើសិន ហើយមានចិត្តអំណត់បន្ដិច រួចចាប់ផ្ដើមនិយាយ ហើយស្ដាប់ ព្រមទាំងចាប់ផ្ដើមព្យាយាមយល់ឲ្យកាន់តែច្បាស់ » ។ អ្នកមិនចាំបាច់ដោះស្រាយអ្វីគ្រប់យ៉ាងក្នុងពេលមួយខែ ឬមួយសប្ដាហ៍ ឬមួយឆ្នាំនោះទេ ។
ពេលឈោងទៅជួយ និងផ្តល់ការងារបម្រើ វាសំខាន់ជានិច្ចដើម្បីទទួលស្គាល់អារម្មណ៍ និងបទពិសោធន៍របស់បុគ្គលម្នាក់ទៀត ។ យើងព្យាយាមជួបមនុស្សដែលមានសេចក្តីស្រឡាញ់ និងការយល់ចិត្តដូចជាព្រះគ្រីស្ទ ទោះពួកគេស្ថិតត្រង់ចំណុចណាលើផ្លូវនៃជីវិតរមែងស្លាប់នេះ ហើយបន្តឆ្ពោះទៅមុខចាប់ពីត្រង់ចំណុចនោះក្ដី ។