« តើខ្ញុំគោរពដល់ភាពខុសគ្នាបានយ៉ាងដូចម្ដេច ? » បុគ្គលប្ដូរភេទ ៖ ការគាំទ្រមនុស្សដទៃ ( ឆ្នាំ២០២០ )
« តើខ្ញុំគោរពដល់ភាពខុសគ្នាបានយ៉ាងដូចម្ដេច ? » បុគ្គលប្ដូរភេទ ៖ ការគាំទ្រមនុស្សដទៃ
តើខ្ញុំគោរពដល់ភាពខុសគ្នាបានយ៉ាងដូចម្ដេច ?
ប្រសិនបើអ្នកមានសមាជិកគ្រួសារ ឬមិត្តភក្ដិដែលកំណត់អត្តសញ្ញាណខ្លួនឯងថាជាបុគ្គលប្ដូរភេទ សូមអធិស្ឋានសុំសេចក្ដីស្រឡាញ់នៃព្រះគ្រីស្ទ កាលដែលអ្នកខិតខំធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ ហើយស្រឡាញ់ពួកគេ ។ បទបញ្ញត្តិឲ្យស្រឡាញ់គ្នាទៅវិញទៅមក រួមមានទាំងអ្នកដែលទទួលបទពិសោធន៍ក្នុងពិភពលោកនេះក្នុងរបៀបផ្សេងពីយើង ។
ដូចដែលប្រធានដាល្លិន អេក អូក បានបង្រៀន ៖ « ក្នុងទំនាក់ទំនង និងកាលៈទេសៈជាច្រើនក្នុងជីវិត យើងត្រូវតែរស់នៅក្នុងភាពខុសគ្នា ។ បើចាំបាច់ ភាពខុសគ្នារបស់យើងទាំងនេះ ពុំគួរត្រូវបានបដិសេធ ឬបោះបង់ចោលនោះទេ ប៉ុន្តែក្នុងនាមជាសិស្សរបស់ព្រះគ្រីស្ទ យើងគួរតែរៀនរស់នៅដោយសុខសាន្តជាមួយអ្នកដទៃណាដែលមិនរស់នៅតាមគុណតម្លៃដែលយើងរស់នៅតាម ឬដែលមិនទទួលយកការបង្រៀនដែលពួកគេបានមាន ។ ផែនការនៃសេចក្តីសង្រ្គោះរបស់ព្រះវរបិតា ដែលយើងដឹងតាមរយៈវិវរណៈដ៏ព្យាករ បានដាក់ឲ្យយើងស្ថិតនៅក្នុងស្ថានភាពរមែងស្លាប់ ដែលយើងត្រូវរក្សាបទបញ្ញត្តិទាំងឡាយរបស់ទ្រង់ ។ វារួមមានទាំងការស្រឡាញ់អ្នកជិតខាងយើងដែលមានវប្បធម៌ និងជំនឿខុសគ្នា ដូចដែលទ្រង់ស្រឡាញ់យើងដែរ ។ ដូចជាព្យាការីក្នុងព្រះគម្ពីរមរមនម្នាក់បានបង្រៀនថា យើងត្រូវតែឆ្ពោះទៅមុខដោយមាន ‹ សេចក្ដីស្រឡាញ់របស់ព្រះ និងមនុស្សទាំងអស់ › ( នីហ្វៃទី២ ៣១:២០ ) » ( « Loving Others and Living with Differences » Liahona ខែវិច្ឆិកា ឆ្នាំ២០១៤ ទំព័រ ២៨ ) ។