ការប្រជុំ​ធម្មនិដ្ឋាន ឆ្នាំ​២០២៣
ការទទួល​វិវរណៈ​ផ្ទាល់ខ្លួន


7:55

ការទទួល​វិវរណៈ​ផ្ទាល់ខ្លួន

ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវមជ្ឈិមវ័យ

ថ្ងៃអាទិត្យ ទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២៣

សូម​អរគុណ​អែលឌើរ និង ស៊ីស្ទើរ ហ្គីលប៊ឺត សម្រាប់​ដំបូន្មាន​ដ៏​ល្អ ។

សំណួរ​ចុងក្រោយ​គឺ​មាន​ទាំង​គោលលទ្ធិ និង​ភាព​ស៊ីជម្រៅ ។ តើ​ខ្ញុំ​អាច​ទទួល​បាន​ពរជ័យ​តាមរយៈ​វិវរណៈ​ផ្ទាល់ខ្លួន និង​ការណែនាំ​ពី​ព្យាការី​ដោយរបៀបណា ?

ការនិមិត្ត​ដ៏​អស្ចារ្យ​នៅក្នុង​ព្រះគម្ពីរ​មរមន គឺជា​សុបិន​ព្យាករណ៍​របស់​លីហៃ​អំពី​ដើមឈើ​ជីវិត ។ ការនិមិត្ត​នេះ​ពិពណ៌នា​យ៉ាងច្បាស់​អំពី​បញ្ហា​ប្រឈម​ចំពោះ​សេចក្តី​ជំនឿ​ដែល​មាន​នៅក្នុង​ជំនាន់​យើង និង​ការបែងចែក​ដ៏​ធំ​រវាង​អ្នក​ដែល​ស្រឡាញ់ ថ្វាយបង្គំ និង​ទទួល​អារម្មណ៍​នៃ​ការទទួលខុសត្រូវ​ចំពោះ​ព្រះ និង​មនុស្ស​មិន​គោរព​ស្រឡាញ់​ព្រះ ។ លីហៃ បានពន្យល់​អំពី​ការប្រព្រឹត្ត​មួយ​ចំនួន​ដែល​បំផ្លាញ​សេចក្ដីជំនឿ ។ មនុស្ស​មួយ​ចំនួន​មាន​អំនួត ឥតប្រយោជន៍ និង​ឆោតល្ងង់ ។ ពួកគេ​គ្រាន់តែ​ចាប់​អារម្មណ៍​នៅលើ​អ្វី​ដែល​ហៅ​ថា « ប្រាជ្ញា​នៃ​លោកិយ » ប៉ុណ្ណោះ ។ អ្នក​ផ្សេងទៀត​មាន​ចំណាប់​អារម្មណ៍​ខ្លះៗ​ទៅលើ​ព្រះ ប៉ុន្តែ​បាន​វង្វេង​ក្នុង​អ័ព្ទ​នៃ​សេចក្តីងងឹត និង​អំពើបាប​របស់​លោកិយ ។ អ្នក​ខ្លះ​បាន​ភ្លក់​រសជាតិ​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ និង​ព្រះ​បន្ទូល​ទ្រង់ ប៉ុន្តែ​មាន​អារម្មណ៍​ខ្មាសអៀន​ព្រោះ​តែ​ពួក​អ្នក​ដែល​ចំអក​ដាក់​គេ ហើយ​ក៏​បានធ្លាក់​តាម​ផ្លូវ​ហាម​ឃាត់​ទាំង​ឡាយ​វង្វេង​បាត់​អស់​ទៅ ។

យើង​ទទួលស្គាល់​ថា មាន​សមាជិក​ជាច្រើន ដែល​មិន​សូវ​ចាប់អារម្មណ៍ និង មិនសូវ​ស្មោះត្រង់​ចំពោះ​ការបង្រៀន​មួយ​ចំនួន​របស់​ព្រះអង្គ​សង្គ្រោះ ។ គោលបំណង​របស់​យើង​គឺ​ចង់ឲ្យ​សមាជិក​ទាំងនេះ​ភ្ញាក់រលឹក​ទាំងស្រុង​ចំពោះ​សេចក្ដី​ជំនឿ និង​ដើម្បី​បង្កើន​សកម្មភាព និង​ការប្ដេជ្ញា និង​កិច្ចខិតខំ​របស់​ពួកគេ​ដើម្បី​ទទួល​បាន​វិវរណៈ​ផ្ទាល់ខ្លួន ។ ព្រះ​ស្រឡាញ់​បុត្រាបុត្រី​ទាំងអស់​របស់​ទ្រង់ ។ ទ្រង់​ចង់​ឲ្យ​ពួកគេ​ទាំងអស់​គ្នា​ត្រឡប់​ទៅរក​ទ្រង់​វិញ ។ ទ្រង់​ចង់​ឲ្យ​មនុស្ស​គ្រប់គ្នា​ដូចជា​ទំនុក​តន្ដ្រី​ដ៏​ពិសិដ្ឋ​នៃ​សេចក្ដី​ជំនឿ ។ ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ គឺជា​អំណោយ​សម្រាប់​មនុស្ស​គ្រប់គ្នា ។ វិវរណៈ​ផ្ទាល់​ខ្លួន​គឺ​មាន​សម្រាប់​មនុស្ស​គ្រប់​គ្នា ។

សារលិខិត ការបម្រើ និង​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ដែលជា​ព្រះអង្គ​សង្គ្រោះ​យើង គឺជា​ផ្នែក​ដ៏​សំខាន់​សម្រាប់​ការទទួល​វិវរណៈ​ផ្ទាល់ខ្លួន ។ គ្មាន​បទគម្ពីរ​ណា​ដែល​កំណត់​ពី​ដំណើរ​ស្វែងរក​សេចក្ដី​ជំនឿ​ដ៏​ត្រឹមត្រូវ [ ជាង ] នីហ្វៃទី២ ២៥:២៦ ហើយ​យើង​និយាយ​អំពី​ព្រះ​គ្រីស្ទ យើង​អរ​រីករាយ​ក្នុង​ព្រះ​គ្រីស្ទ យើង​ផ្សាយ​អំពី​ព្រះ​គ្រីស្ទ យើង​ព្យាករ​អំពី​ព្រះ​គ្រីស្ទ ហើយ​យើង​សរសេរ ស្រប​តាម​ពាក្យ​ព្យាករណ៍​ទាំង​ឡាយ​របស់​យើង ដើម្បី​ឲ្យ​កូន​ចៅ​យើង​អាច​ដឹង​ថា តើ​ត្រូវ​ស្វែងរក​ប្រភព​ទឹក​ណាមួយ ដើម្បី​ឲ្យ​បាន​ផ្ដាច់​បាប​របស់​ពួក​គេ » ។

ព្រះគម្ពីរ​មរមន​សំខាន់​ខ្លាំង​ណាស់ ។ វា​មាន​តួនាទី​សំខាន់​ក្នុង​ការទទួល​បាន​វិវរណៈ​ផ្ទាល់ខ្លួន ។ មែនហើយ គឺ​តែងតែ​មាន​អ្នក​បន្ទាប​តម្លៃ ទាំង​ទិតៀន​ព្រះគម្ពីរ​ដ៏​ពិសិដ្ឋ​នេះ​ជា​និច្ច ។ អ្នក​ខ្លះ​បានប្រើ​ជា​ការលេងសើច ។ មុន​ពេល​ខ្ញុំ​បម្រើ​បេសកកម្ម មាន​សាស្រ្តាចារ្យ​សាកលវិទ្យាល័យ​ម្នាក់​បាន​ដកស្រង់​សេចក្តីថ្លែង​របស់ ម៉ាក ថ្វេន ដែលថា បើ​យើង​ដក​ឃ្លា​ភ្ជាប់ « ហើយ​ហេតុការណ៍​បាន​កើត​ឡើង » ចេញពី​ព្រះគម្ពីរ​មរមន នោះ​ព្រះគម្ពីរ​មរមន « នឹង​ក្លាយ​ជា​ខិតប័ណ្ណ​តូច​មួយ​តែប៉ុណ្ណោះ » ។

ពីរបីខែ​ក្រោយមក ខណៈពេល​កំពុង​បម្រើ​បេសកកម្ម​នៅ​ទីក្រុង ឡុងដ៍ ប្រទេស​អង់គ្លេស សាស្រ្តាចារ្យ នៅ​មហាវិទ្យាល័យ​ទីក្រុង​ឡុងដ៍​ដែល​មាន​ការអប់រំ​ពី​សាកលវិទ្យាល័យ​អូកស្វត​ដ៏​ល្បី​ម្នាក់​មាន​សញ្ញាតិ អេហ្សីប ជា​អ្នក​ជំនាញ​ភាសា​សេមីត គាត់​បាន​អាន​ព្រះគម្ពីរ​មរមន​ឆ្លើយឆ្លង​នឹង​ប្រធាន​សាសនាចក្រ គឺ​ប្រធាន ដេវីឌ អូ មិកឃេ រួចហើយ​ក៏​បានជួប​នឹង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ។ គាត់​បាន​ប្រាប់​ពួកគេ​ថា គាត់​បាន​ជឿជាក់​ថា​ព្រះគម្ពីរ​មរមន​គឺ​ពិតជា​ការបកប្រែ​នៃ​ការរៀន​របស់​សាសន៍​យូដា និង​ភាសា​អេហ្សីប​សម្រាប់​សម័យកាល​ដែល​បាន​ពិពណ៌នា​នៅក្នុង​ព្រះគម្ពីរ​មរមន​ពិតប្រាក​មែន ។ ជាឧទាហរណ៍​មួយ​ក្នុង​ចំណោម​ឧទាហរណ៍​ជាច្រើន​ដែល​គាត់​បាន​ប្រើ​គឺ​ឃ្លា​ភ្ជាប់ « ហើយ​ហេតុការណ៍​បាន​កើត​ឡើង » ដែល​គាត់​បាន​និយាយ​ថា វា​ឆ្លុះបញ្ចាំង​អំពី​របៀប​ដែល​គាត់​នឹង​បក​ប្រែ​ឃ្លា​ដែល​ប្រើ​នៅក្នុង​ការសរសេរ​ភាសាសេមីត​ពី​បុរាណ ។ សាស្រ្តាចារ្យ​រូបនេះ​បាន​ថ្លែង​ថា ខណៈ​ដែល​បញ្ញា​របស់​គាត់​ពឹងផ្អែក​លើ​វិជ្ជាជីវៈ​ដើម្បីជួយ​គាត់ នោះ​វា​នៅ​តែ​ចាំបាច់​ដើម្បី​ឲ្យ​មាន​ទីបន្ទាល់​ខាងវិញ្ញាណ​ដដែល ។ តាមរយៈ​ការសិក្សា និង​ការអធិស្ឋាន គាត់​បាន​ទទួល​សាក្សី​ខាង​វិញ្ញាណ​ហើយ​បាន​ជ្រមុជទឹក ។ ដូច្នេះ​អ្វី​ដែល​អ្នក​កំប្លែង​ដ៏​ល្បី​ម្នាក់​ចាត់ទុក​ថា​ជា​រឿង​កំប្លែង នោះ​ក៏​មាន​អ្នក​ប្រាជ្ញ​ម្នាក់​យល់​ថា វា​ជា​ភស្តុតាង​ដ៏​មាន​អត្ថន័យ​នៃ​សេចក្តីពិត​នៃ​ព្រះគម្ពីរ​មរមន ដែល​បាន​បញ្ជាក់​ទៅ​គាត់​ដោយ​ព្រះវិញ្ញាណ ។

គោលលទ្ធិ​ដ៏​សំខាន់​នៃ​សិទ្ធិ​ជ្រើសរើស​តម្រូវ​ឲ្យ​មាន​ទីបន្ទាល់​នៃ​ដំណឹងល្អ​ដែល​បាន​ស្តារឡើងវិញ ដោយ​ផ្អែក​លើ​សេចក្តីជំនឿ​ជាជាង​ភស្តុតាង​ខាង​ក្រៅ ឬ​ខាង​វិទ្យាសាស្រ្ត ។ នៅ​ទីបំផុត ដំបូន្មាន​របស់​មរ៉ូណៃ ឲ្យ​អាន និង​សញ្ជឹងគិត ហើយ​ទូលសួរ​ព្រះ​ដោយចិត្ត​ស្មោះសរ គឺ​ដោយ​ស្មោះ​អស់​ពី​ចិត្ត ដើម្បី​ទទួល​ការបញ្ជាក់​សេចក្តីពិត​ក្នុង​បទគម្ពីរ​ដោយ​សាក្សី​នៃ​ព្រះវិញ្ញាណ គឺ​ត្រូវ​បានឆ្លើយ ។ វា​ច្បាស់​ណាស់ ការសិក្សា​ព្រះគម្ពីរ​យ៉ាង​សកម្ម និង​ការធ្វើតាម​ដំបូន្មាន​របស់​ព្យាការី​របស់​ព្រះអម្ចាស់ គឺជា​បន្ទាត់​ខណ្ឌ​ចែក​រវាង​អ្នក​ដែល​ស្តាប់​ទំនុក​តន្រ្តី​នៃ​សេចក្តីជំនឿ ចេញពី​អ្នក​ថ្លង់ ឬ​អ្នក​មិន​ចង់​ស្ដាប់​តន្រ្តី ។

វិវរណៈ​ផ្ទាល់​ខ្លួន​គឺជា​ពរជ័យ​ដ៏​អស្ចារ្យ​ដែល​បានទទួល​បន្ទាប់ពី​ពិធីបុណ្យ​ជ្រមុជទឹក នៅពេល​យើង « បាន​ញែក​ចេញ​ជាបរិសុទ្ធ ដោយ​ការទទួល​នូវ​ព្រះ​វិញ្ញាណ​បរិសុទ្ធ » ។១០ ព្រះ​វិញ្ញាណ​បរិសុទ្ធ​គឺជា​អង្គ​បើកសម្ដែង និង​អង្គ​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​ទាំងអស់ ជាពិសេស​អំពី​ព្រះអង្គសង្គ្រោះ ។ នា​សម័យ​យើង ការណែនាំ​នៃ​វិវរណៈ​គឺ​ចាំបាច់​ខ្លាំង​ណាស់ ។ ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា « នៅ​ពេល​ខាង​មុខ វា​នឹង​មិន​អាច​រស់រាន​ខាង​វិញ្ញាណ​បាន​ឡើយ បើ​គ្មាន​ព្រះចេស្ដា​ណែនាំ ដឹកនាំ និង​លួងលោម​ចិត្ត​ជាប់​ជានិច្ច​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​នោះ » ។១១

សូម​យល់​ថា ការមាន​សេចក្តីជំនឿ​លើ​ព្រះអម្ចាស់​ព្រះ​យេស៊ូវ​គ្រីស្ទ និង​ការរក្សា​ព្រះបញ្ញត្តិ​របស់​ទ្រង់ គឺជា និង​តែងតែ​មាន​ការសាកល្បង​ដែល​បាន​កំណត់​នៅក្នុង​ជីវិត​រមែង​ស្លាប់​នេះ​ជានិច្ច ។ លើសពី​នេះ​ទៅ​ទៀត នោះ​យើង​ម្នាក់ៗ​ត្រូវតែ​ដឹង​ថា នៅពេល​ដែល​ម្នាក់​ស្ដាប់​មិនឮ​ទំនុក​តន្រ្តី​នៃ​សេចក្តីជំនឿ នោះ​គាត់​នឹង​នៅ​ឆ្ងាយ​ពី​ព្រះវិញ្ញាណ​ហើយ ។ ដូច​ព្យាការី នីហ្វៃ បាន​បង្រៀន​ថា « បង​រាល់​គ្នា​បាន​ឮ​សំឡេង​របស់​ព្រះអង្គ … ហើយ​ទ្រង់​មាន​ព្រះបន្ទូល​ជាមួយ​នឹង​បង​រាល់​គ្នា ដោយ​សំឡេង​តូច​រហៀងៗ ប៉ុន្តែ​បង​រាល់​គ្នា​មាន​ចិត្ត​វក់វិញ ទើប​មិន​អាច​ចាប់​អារម្មណ៍​ពី​ព្រះបន្ទូល​របស់​ព្រះអង្គ​ឡើយ » ។១២ បទគម្ពីរ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ទំនាក់ទំនង​តាម​របៀប​ជា​ច្រើន ។ ពេល​ខ្លះ ទ្រង់​មាន​ព្រះបន្ទូល​ដោយ​ភាពសុខសាន្ត​ដល់​គំនិត​របស់​អ្នក ។១៣ ពេលខ្លះ លោក​បំផុសគំនិត ឬ​យោបល់​ដែល​ចូល​មកក្នុង​គំនិត​របស់​អ្នក ។១៤ ពេល​ខ្លះ ទ្រង់​បំភ្លឺ​គំនិត​របស់​អ្នក ។១៥ ពេលខ្លះ ទ្រង់​បណ្ដាល​ឲ្យ​ដួងចិត្ត​របស់​អ្នក​ពេញ​ដោយ​អំណរ ។១៦

ខ្ញុំ​មាន​អំណរគុណ ចំពោះ​ការ​ឆ្លើយតប​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​ខ្ញុំ​បាន​ទទួល​ក្នុង​ការ​ផ្សាយ​របស់​ខ្ញុំ​អំពី​របៀប​ដែល​អ្នក​ទទួល​វិវរណៈ ។ កំណត់ចំណាំ​មួយ​និយាយ​ថា យើង​ចាំបាច់​ត្រូវ​មាន​ចិត្តរាបសារ ហើយ​ទទួល​យក​ចំណាប់​អារម្មណ៍​ខាង​វិញ្ញាណ ដែល​យើង​ទទួល​បាន​នោះ ។ បន្ទាប់មក យើង​ចាំបាច់​ត្រូវ​ស្ដាប់​តាម​ការ​ចំណាប់អារម្មណ៍​នោះ​ជាជាង​ស្ដាប់​តាម​លោកិយ ។

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា ៖ « បងប្អូន​ពុំ​ចាំបាច់​ឆ្ងល់​ថាតើ​អ្វី​គឺ​ជាការពិត​នោះ​ទេ ។ បងប្អូន​ពុំ​ចាំបាច់​ឆ្ងល់​ថា បងប្អូន​គួរ​ទុក​ចិត្ត​នរណា​ដោយ​មាន​សុវត្ថិភាព​នោះ​ទេ ។ តាមរយៈ​វិវរណៈ​ផ្ទាល់​ខ្លួន បងប្អូន​អាច​ទទួល​សាក្សី​ដោយ​ផ្ទាល់​ថា ព្រះគម្ពីរ​មរមន​គឺ​ជា​បន្ទូល​របស់​ព្រះ ថា​យ៉ូសែប ស៊្មីធ​គឺ​ជា​ព្យាការី ហើយ​ថា នេះ​គឺ​ជា​សាសនាចក្រ​របស់​ព្រះអម្ចាស់ » ។១៧

គោលលទ្ធិ​របស់​យើង​គឺ​ច្បាស់លាស់ យើង​ត្រូវតែ​វិជ្ជមាន និង​រីករាយ​ឡើង ។ ខ្ញុំ​ចូលចិត្ត​ដែល​ប្រធាន​ដាល្លិន អេក អូក និង​ស៊ីស្ទើរ គ្រីស្ទិន អិម អូក បាន​បញ្ជាក់​អំពី​ការរីករាយ​ឡើង​នៅ​ឯ​ការប្រជុំ​ធម្មនិដ្ឋាន​ពិសេស​របស់​ពួកលោក កាលពី​ខែ​ឧសភា​មុន ។ យើង​តែងតែ​សង្កត់ធ្ងន់​លើ​សេចក្តីជំនឿ​របស់​យើង ពុំមែន​សេចក្តី​ភ័យខ្លាច​របស់​យើង​នោះទេ ។ យើង​រីករាយ​ក្នុង​ការអះអាង​របស់​ព្រះអម្ចាស់​ថា​ទ្រង់​នឹង​គង់​ក្បែរ​យើង ហើយ​ប្រទាន​ការណែនាំ និង​ដឹកនាំ​ដល់​យើង ។១៨ ព្រះវិញ្ញាណ​បរិសុទ្ធ​ថ្លែង​ទីបន្ទាល់​ចំពោះ​ដួងចិត្ត​យើង​ថា យើង​មាន​ព្រះវរបិតា​ដែល​ពេញ​ដោយ​ក្តី​ស្រឡាញ់​គង់​នៅ​ស្ថានសួគ៌ ដែល​មាន​ផែនការណ៍​ដ៏​មេត្តា​ករុណា​សម្រាប់​ការប្រោសលោះ​យើង ដែល​នឹង​ត្រូវបាន​បំពេញ​នូវ​គ្រប់​ទិដ្ឋភាព​ទាំងអស់​ដោយសារ​ការពលិកម្ម​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

កំណត់​ចំណាំ

  1. សូម មើល នីហ្វៃទី១ ៨ ។

  2. សូមមើល នីហ្វៃទី ១ ៨:២៧១១:៣៥

  3. សូមមើល នីហ្វៃទី ១ ៨:២៣១:១៧

  4. សូមមើល នីហ្វៃទី១ ៨:២៨ ។

  5. សូមមើល អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « The Book of Mormon—Keystone of Our Religion » Ensignខែ វិច្ឆិកា ឆ្នាំ ១៩៨៦ ទំព័រ ៤ ។

  6. សូមមើល Mark Twain, Roughing It ( ឆ្នាំ ១៩១៣ ) ។ ជំនាន់​ថ្មី​នីមួយៗ​ត្រូវ​បានបង្ហាញ​ជាមួយនឹង​ការអត្ថាធិប្បាយ​របស់​លោក ថ្វេន ហាក់​ដូចជា​ការរកឃើញ​ថ្មី​ដ៏​សំខាន់​មួយ ។ ជាធម្មតា មាន​សេចក្តីយោង​តិចតួច​ចំពោះ​កត្តា​ដែល​ថា ម៉ាក ថ្វេន ត្រូវ​បាន​បដិសេធ​ដូចគ្នា​ចំពោះ​ពួកគ្រីស្ទាន និង​សាសនា​ជា​ទូទៅ ។ នៅពេល​ដែល​ការកត់សម្គាល់​ប្រភេទ​នេះ​ធ្វើ​ឡើង​ដោយ​ការលេងសើច វា​ជា​ការល្អបំផុត​ក្នុងការ​ចូលរួម​ក្នុង​ការកម្សាន្ត ។

  7. សូមមើល នីហ្វៃទី១ ១:២ ។

  8. បណ្ឌិត Ebeid Sarofim ។ ខ្ញុំ​បាន​ជួប​គាត់​នៅ​ទីក្រុង​ឡុងដ៍ នៅពេល​ដែល​ពួក​អែលឌើរ​កំពុង​បង្រៀន​គាត់ ។ សូមមើល​ផងដែរ អិន អេលឌិន ថែនណឺ ក្នុង Conference Report ខែ មេសា ឆ្នាំ ១៩៦២ ទំព័រ ៥៣ ។ អ្នកប្រាជ្ញ​ផ្នែក​សំណេរ​របស់​សាសន៍​សេមីត​និងអេហ្សីប​ជាច្រើន​រូប​កាលពី​បុរាណ បាន​កត់សម្គាល់​ការប្រើ​ពាក្យ​ដដែលៗ​នៃ​ឃ្លា​ភ្ជាប់ « ហើយ​ហេតុការណ៍​បាន​កើត​ឡើង… » នៅ​ដើម​ប្រយោគ ។ សូម​មើល « It Came to Pass… » ហ៊ូច នីប្ល៊ី Since Cumorah ការបោះពុម្ព​លើក​ទី២ ទំព័រ ១៥០ ។

  9. សូមមើល មរ៉ូណៃ ១០:៤ ។ ការតិទៀន​តិចតួច​ណាស់​ដែល​បាន​សាកល្បង​ការណ៍​នេះ​ដោយស្មោះ​អស់ ពី​ចិត្ត ។

  10. នីហ្វៃ​ទី​៣ ២៧:២០

  11. រ័សុល អិម ណិលសុន « Revelation for the Church, Revelation for Our Lives »Liahonaខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៦ ។

  12. នីហ្វៃទី១ ១៧:៤៥សូមមើល​ផងដែរ Ezra Taft Benson « Seek the Spirit of the Lord » Ensignខែ មេសា ឆ្នាំ ១៩៨៨ ទំព័រ ២ ។ ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​មាន​ប្រសាសន៍​ថា « ជាញឹកញាប់​យើង​ស្ដាប់​ឮ​បន្ទូល​របស់​ព្រះអម្ចាស់​តាម​រយៈ​អារម្មណ៍ ។ ប្រសិនបើ​យើង​បន្ទាបខ្លួន និង​ឆាប់ទទួល​អារម្មណ៍ នោះ​ព្រះអម្ចាស់​នឹង​រំឭក​យើង​តាមរយៈ​អារម្មណ៍​របស់​យើង » ។

  13. សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦:២៣ ។

  14. សូម​មើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១២៨:១ ។

  15. សូម​មើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១:១៣ ។

  16. សូម​មើល ម៉ូសាយ ៤:២០ ។

  17. រ័សុល អិម ណិលសុន « Revelation for the Church, Revelation for Our Lives » ទំព័រ ៩៥ ។

  18. សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៦៨:៦ ។