ថ្នាក់​សិក្ខាសាលា
អាលម៉ា ៣០:១–២៩ ៖ ការបង្រៀន​របស់​កូរីហូរ⁠​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​ងាកចេញ​ឆ្ងាយ​ពី​ព្រះអង្គ​សង្គ្រោះ


អាលម៉ា ៣០:១–២៩ ៖ ការបង្រៀន​របស់​កូរីហូរ⁠​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​ងាកចេញ​ឆ្ងាយ​ពី​ព្រះអង្គ​សង្គ្រោះ ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« អាលម៉ា ៣០:១–២៩ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

អាលម៉ា ៣១:១–២៩

ការបង្រៀន​របស់​កូរីហូរ⁠​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​ងាកចេញ​ឆ្ងាយ​ពី​ព្រះអង្គ​សង្គ្រោះ

កូរីហូរ⁠​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​ងាកចេញ​ឆ្ងាយ​ពី​ព្រះអង្គ​សង្គ្រោះ

បុរសទុច្ចរិត​ម្នាក់​ដែល​មាន​ឈ្មោះ កូរីហូរ បាន​មក​ក្នុង​ចំណោម​ពួក​សាសន៍​នីហ្វៃ ។ គាត់​បាន​ផ្សព្វផ្សាយ​ប្រឆាំង​នឹង​ការព្យាករ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​បាន​នាំ​ចិត្ត​មនុស្ស​ជាច្រើន​ឲ្យ​ងាក​ចេញឆ្ងាយ​ពីព្រះ ។ នៅ​ជំនាន់​យើង មាន​សំឡេង​ជាច្រើន​ដែល​ខំ​ព្យាយាម​នាំ​យើង​ឲ្យ​ងាកចេញ​ឆ្ងាយ​ពី​ព្រះយេស៊ូវ​គ្រីស្ទ ។⁠ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ស្គាល់ និង​បដិសេធ​ការបង្រៀន​ដែល​អាច​នាំ​អ្នក​ឲ្យ​ងាកចេញ​ឆ្ងាយ​ពី​ព្រះយេស៊ូវ​គ្រីស្ទ​បាន ។

ការបោក​បញ្ឆោត​របស់​សាតាំង

20:17

maka-feke គឺជា​នុយ​មឹក​មួយ​ប្រភេទ ។ នុយ​មឹក​ត្រូវ​បង្កើតឡើង​ឲ្យ​មើល​ទៅ​ស្រដៀង​នឹង​ចំណី​ពិតប្រាកដ​បំផុត​ដែល​បញ្ឆោត​សត្វមឹក បើ​បាន​ស៊ី​ហើយ​នឹង​ជក់ចិត្ត ។ នៅពេល​មឹក​ស៊ី​នុយ​នេះ​ហើយ អ្នក​នេសាទ​អាចចាប់​មឹក​នោះ​ចូល​ទូក​របស់​គាត់​បាន ។

maka-feke

ប្រធាន ថូម៉ាស អេស ម៉នសុន ( ឆ្នាំ ១៩២៧–២០១៨ ) បាន​ប្រើ​ឧទាហរណ៍​ពី maka-feke ដើម្បី​បង្រៀន​ពី​របៀប​ដែល​សាតាំង​ធ្វើ​ការ​វា ។

សព្វថ្ងៃ​នេះ⁠ maka-fekes នៅ​ហ៊ុមព័ទ្ធ​យើង ដែលជា​អំពើ​អាក្រក់​សំយុងយោល​នៅ​ចំពោះ​មុខ​យើង ⁠ហើយ​វា​ព្យាយាម​ទាក់ទាញ​យើង និង​បន្ទាប់មក ចាប់​យើង​តែម្ដង ។⁠ នៅពេល​ជាប់​អន្ទាក់ maka-fekes បែប​នេះ​ហើយ គឺ​ពិបាក​ខ្លាំង​ណាស់—ហើយ​នៅពេល​ខ្លះ​ស្ទើរតែ​មិន​អាច​ទៅរួច—ក្នុង​ការបោះបង់​ចោល ។ ដើម្បី​មាន​សុវត្ថិភាព​⁠យើង​ត្រូវតែ​ស្គាល់​វា ហើយ​បន្ទាប់មក​ត្រូវ​ប្តេជ្ញាចិត្ត​មោះមុត​ដើម្បី​ចៀសវាង​ពី​វា ។ ( ថូម៉ាស អេស ម៉នសុន « True to the Faith » Liahona ខែ ឧសភា ឆ្នាំ ២០០៦ ទំព័រ ១៨ )

  • តើ​អ្នក​មាន​ទំនុកចិត្ត​លើ​សមត្ថភាព​របស់​អ្នក​ក្នុង​កម្រិត​ណា​ដែរ ក្នុង​ការស្គាល់​ការបង្រៀន​ខុសឆ្គង​របស់​សាតាំង​ដែល​អាច ⁠« ល្បួង » ⁠និង⁠ « ដាក់អន្ទាក់ »⁠ អ្នក ?⁠

ការចៀសវាង​អ្វីៗ​ដែល​ទាក់ទាញ​យើង​ឲ្យ​ងាក​ចេញ​ពី​ព្រះអង្គ​សង្គ្រោះ

បន្ទាប់ពី​ការប្រយុទ្ធគ្នា​យ៉ាងខ្លាំង​រវាង​ពួកសាសន៍​នីហ្វៃ និង​ពួកសាសន៍​លេមិន សេចក្តី​សុខសាន្ត​បានកើត​មាន​លើ​ដែនដី​នោះ ។⁠ ប្រហែល​ពីរ​ឆ្នាំ​ក្រោយមក បុរស​ម្នាក់​ឈ្មោះ​កូរីហូរ⁠ ⁠បាន​ចាប់ផ្ដើម​ផ្សព្វផ្សាយ​ក្នុង​ចំណោម​ប្រជាជន​នៅ​ដែនដី​សារ៉ាហិមឡា ។⁠ សាតាំង​បាន​ប្រាប់​កូរីហូរ​⁠អំពី​អ្វី​ដែល​ត្រូវ​និយាយ ( សូមមើល អាលម៉ា ៣០:៥៣ ) ។⁠ នៅពេល​អ្នក​សិក្សា​នៅថ្ងៃ​នេះ សូម​កត់​ចំណាំ​ពី​របៀប​ដែល​កូរីហូរ⁠​⁠បាន​ប្រើ​ពាក្យ​សម្ដី និង​ការបង្រៀន​ខុសឆ្គង​របស់គាត់​ជា maka-feke ដើម្បី​ចាប់​ប្រជាជន ⁠ឬ​មនុស្ស​ទាំងនោះ ។⁠

សូម​អាន ម៉ូសាយ⁠ ៣០:៦, ១២ ដោយ​ការរកមើល​ពាក្យ និង​ឃ្លា​ដែល​បរិយាយ​អំពី​សារលិខិត ⁠និង​បេសកកម្ម​របស់​កូរីហូរ ។

  • តើ​អ្នក​គិតថា « អ្នក​ទទឹង​នឹង​ព្រះ​គ្រីស្ទ » មាន​អត្ថន័យ​យ៉ាងណា ? ( អាលម៉ា ៣០:៦ ) ។⁠

ពាក្យ​ថា អ្នក​ទទឹង​នឹង​ព្រះគ្រីស្ទ សំដៅ​ទៅលើ « អ្នក​ណា ឬ​ក៏​អ្វី​មួយ​ដែល​ក្លែងក្លាយ​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​នៃ​ដំណឹងល្អ​ដ៏​ពិត ហើយ​ដែល​ប្រឆាំង​នឹង​ព្រះ​គ្រីស្ទ​ដោយ​បើកមុខ ឬ​ដោយ​សម្ងាត់ » ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « អ្នក​ទទឹង​នឹង​ព្រះគ្រីស្ទ » នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) ។ សេចក្តីពិត​មួយ​យើង​អាច​រៀន​មកពី​ដំណើររឿង​របស់​កូរីហូរ គឺ​ថា សាតាំង​ប្រើ​ការបង្រៀន​ខុសឆ្គង​ដើម្បី​នាំ​យើង​ឃ្លាតឆ្ងាយ​ពី​ព្រះយេស៊ូវ​គ្រីស្ទ ។

ការបង្រៀន​របស់ កូរីហូរ អំពី​ការទទឹង​នឹង​ព្រះគ្រីស្ទ

សូមអាន អាលម៉ា ៣០:១២–១៨ ដោយ​ការរកមើល​របៀប​នៃ​ការបង្រៀន​ខុសឆ្គង​របស់​កូរីហូរ ។ សូម​ពិចារណា​គូសចំណាំ​ការបង្រៀន​របស់​កូរីហូរ ⁠តាម​របៀប​មួយ​ដែល​កំណត់​វា​ឲ្យ​ដាច់​ពី​គេ ( ឧទាហរណ៍ ដោយ​ប្រើ​ពណ៌ ឬ​និមិត្តសញ្ញា​ពិសេស ) ឬ​សរសេរ​វា​ចូល​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ។⁠

  • តើ​ការបង្រៀន​ខុសឆ្គង​របស់​កូរីហូរ​មួយ​ចំនួន​មាន​អ្វី​ខ្លះ ?

រូបតំណាង​កំណត់ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ។

    សូម​ជ្រើស​យក​របៀប​បង្រៀន​ជាក់លាក់​ពីរ ឬ​បី​របស់​កូរីហូរ មក​ប្រើ​នៅពេល​ដែល​អ្នក​ឆ្លើយ​សំណួរ​ពីរ​ដំបូង ៖

    • តើ​អ្នក​អាច​រំឭក​ការបង្រៀន​របស់​កូរីហូរ ឡើងវិញ ⁠ដោយ​ប្រើ​ភាសា​ដែល​មាន​លក្ខណៈ​ទូទៅ​ជាង​នៅ​សម័យ​យើង​យ៉ាង​ដូចម្តេច ?

    • ដោយ​ប្រើ​រង្វាស់​ពី ១ ដល់ ១០ ( ដែល ១០ ខ្លាំង​បំផុត ) តើ​អ្នក​មើលឃើញ​ការបង្រៀន​របស់​កូរីហូរ​បាន​ផ្សព្វផ្សាយ​នៅ​សម័យ​នេះ​ខ្លាំង​ប៉ុនណា ?

    • តើ​វា​មាន​អ្វីខ្លះ​អំពី​របៀប​បង្រៀន​ទាំងនេះ ដែល​នឹង​នាំ​មនុស្ស​ឲ្យ​ងាក​ចេញ​ឆ្ងាយ​ពី​ព្រះយេស៊ូវ​គ្រីស្ទ ? ហេតុអ្វី​បាន​ជា​គំនិត​ទាំងនេះ​មាន​គ្រោះថ្នាក់​ខ្លាំង ?

សូម​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ ហើយ​ពិចារណា​ពី​ឥទ្ធិពល​នៃ​របៀប​បង្រៀន​របស់​កូរីហូរ នៅក្នុង​ជីវិត​ផ្ទាល់​ខ្លួន​អ្នក ។ សូម​ពិចារណា​អំពី​របៀប​បង្រៀន​ខុសឆ្គង​ណាមួយ​ក្នុង​ចំណោម​ទាំងនេះ​ដែល​អាច​មាន​ឥទ្ធិពល​លើ​អ្នក​ផ្ទាល់​បាន ។

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរនាក់​បាន​មាន​ប្រសាសន៍​អំពី​កូរីហូរ និង​ការបង្រៀន​របស់​គាត់ ។ អ្នក​អាច​ចង់​មើល​វីដេអូ « The Divine Gift of Repentance » ចាប់ពី​នាទី​ទី ២:០៨ ដល់​នាទី​ទី ២:៤០ ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

2:3

[ មនុស្ស​បែប​ដូចជា ] កូរីហូរ … បដិសេធ​ថា​មាន​ព្រះគ្រីស្ទ​ពិត​មែន ហើយ​គ្មាន​អំពើ​បាប​ទេ ។ គោលលទ្ធិ​របស់​ពួកគេ​គឺ​ថា​⁠គុណតម្លៃ បទដ្ឋាន និង​សូម្បីតែ​សេចក្ដីពិត​គឺ​សុទ្ធតែ​មិន​ទៀង​ទាំងអស់ ។ ដូច្នេះ អ្វី​ក៏​ដោយ​ដែល​មនុស្ស​ម្នាក់​យល់​ថា​ត្រឹមត្រូវ​សម្រាប់​ខ្លួនគេ មិន​អាច​ត្រូវ​វិនិច្ឆ័យ​ដោយ​អ្នកដទៃ​ថា​ខុស ឬ​ជា​បាប​បាន​ឡើយ ។

នៅលើ​ផែនដី​នេះ ទស្សនវិជ្ជា​បែប​នេះ​ហាក់​ដូចជា​ទាក់ទាញ​ខ្លាំង​ណាស់ ព្រោះ​វា​បណ្ដោយ​ឲ្យ​យើង​ធ្វើ​អ្វី​មួយ​តាម​បំណង​របស់ខ្លួន​ដោយ​មិន​ខ្វល់ខ្វាយ​ពី​ផលវិបាក​អ្វី​ឡើយ ។ ( ឌី ថត គ្រីស្តូហ្វឺសិន « The Divine Gift of Repentance » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៣៨ )

  • តើ​អ្នក​គិត​ថា ការបង្រៀន​ទាំងនេះ​អាច​នឹង​នាំ​មនុស្ស​ឲ្យ​ប្រព្រឹត្ត​អំពើបាប​បាន​យ៉ាង​ដូចម្ដេច ? ( សូមមើល ខទី ១៨ ) ។

សូម​អាន អាលម៉ា ៣០:១៩–២១ ដោយ​រកមើល​ពី​របៀប​ដែល​ប្រជាជន​នៅ​ដែនដី​យើសុន និង​គេឌាន បានឆ្លើយតប​នឹង​ការបង្រៀន​របស់​កូរីហូរ ។⁠

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

    តើ​ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា ការឆ្លើយតប​របស់​ពួកគេ​នៅពេល​នោះ​⁠មាន​លក្ខណៈ « ឆ្លាតវៃ​ជាង » ( អាលម៉ា ៣០:២០ ) ការឆ្លើយតប​របស់​ប្រជាជន​នៅ​ទីក្រុង​សារ៉ាហិមឡា ? ( សូមមើល អាលម៉ា ៣០:១៨ ) ។⁠

    • តើ​យើង​អាច ⁠« ឆ្លាតវៃ​ជាង » និង​បដិសេធ​ការទទឹង​ព្រះគ្រីស្ទ​យ៉ាង​ដូចម្ដេច ?

    • តើ​ចំណេះ​ដឹង និង​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ព្រះអង្គ​សង្គ្រោះ​⁠អាច​មាន​ឥទ្ធិពល​បែបណា​លើ​ការបង្រៀន​ការទទឹង​ព្រះគ្រីស្ទ​ទាំងនេះ​មកលើ​រូប​អ្នក ?

សូម​គិត​ពិចារណា​ពី​អ្វី​ដែល​អ្នក​បាន​រៀន និង​មាន​អារម្មណ៍​មកពី​ការសិក្សា​របស់​អ្នក ។ សូម​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​ជួយ​ឲ្យ​អ្នក​ស្វែងរក​ការណែនាំ​ពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។