ថ្នាក់​សិក្ខាសាលា
អាលម៉ា ៣០:៣០–៦០ ៖ « មាន​ព្រះ​បង្ក​បង្កើត​ដ៏​មហិមា​មួយ​អង្គ »


« អាលម៉ា ៣០:៣០–៦០ ៖ ‹ មាន​ព្រះ​បង្ក​បង្កើត​ដ៏​មហិមា​មួយ​អង្គ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« អាលម៉ា ៣០:៣០–៦០ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

អាលម៉ា ៣០:៣០–៦០

« មាន​ព្រះ​បង្ក​បង្កើត​ដ៏​មហិមា​មួយ​អង្គ »

មនុស្ស​ម្នាក់​កំពុង​សម្លឹងមើល​ផ្ទៃ​មេឃ​នៅពេល​យប់

អាលម៉ា​បាន​ថ្លែង​ទីបន្ទាល់​ថា « គ្រប់​ការណ៍​ទាំង​អស់​បង្ហាញ​ថា មាន​ព្រះ​មួយ​អង្គ​មែន » ( អាលម៉ា ៣០:៤៤ ) ។ ប៉ុន្តែ ហេតុអ្វី​បាន​ជា​មនុស្ស​គ្រប់គ្នា​មិន​ដឹង ⁠ឬ​សារភាព​ថា⁠​មាន​ភស្ដុតាង​បញ្ជាក់​ថា​មាន​ព្រះ​ពិត​មែន ? កូរីហូរ បាន​បដិសេធ​ថា​មាន​ព្រះ រហូត​ដល់​គាត់​បានធ្លាក់​ខ្លួន​គ​ដោយ​ព្រះចេស្តា​របស់​ព្រះ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ស្គាល់​ភស្តុតាង​បញ្ជាក់​ថា⁠​ពិត​ជា​មាន​ព្រះ​មែន និង​ឲ្យ​ជ្រើសរើស​ដើម្បី​ជឿ​លើ​ទ្រង់ ។

វត្តមាន​របស់​ព្រះ

  • នៅ​សាលារៀន ឬ​សហគមន៍​របស់​អ្នក តើ​វា​ជា​រឿង​ធម្មតា​ទេ​ដែល​មនុស្ស​ឃើញ​ភស្តុតាង​បញ្ជាក់​អំពី​វត្តមាន​របស់​ព្រះ​នៅក្នុង​ពិភពលោក​ជុំវិញ​ពួកគេ ( ឧទាហរណ៍ ខណៈកំពុង​មើល​ថ្ងៃលិច ឬ​ផ្កាយ ) នោះ ?

  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា មនុស្ស​អាច​មើល​ឃើញ​អ្វី​ដូចគ្នា ប៉ុន្ដែ​ទាញ​ការសន្និដ្ឋាន​ខុស​គ្នា​អំពី​ព្រះ​ទៅវិញ ?⁠

  • តើ​មាន​អ្វីខ្លះ​ដែល​អាច​មាន​ឥទ្ធិពល​លើ​សមត្ថភាព​មនុស្ស​ម្នាក់​ក្នុង​ការស្គាល់​ការរួមចំណែក​របស់​ព្រះ​នៅក្នុង​ជីវិត​របស់​ពួកគេ ?

សូម​គិតពិចារណា​អំពី​របៀប​ដែល​អ្នក​នឹង​ទទួល​បានពរ បើ​អ្នក​អាច​មើលឃើញ​ព្រះ និង​ការរួម​ចំណែក​របស់ទ្រង់​កាន់​តែ​ច្បាស់​នៅក្នុង​ជីវិត​របស់​អ្នក ។ នៅពេល​អ្នក​សិក្សា​ថ្ងៃ​នេះ សូម​ស្វះស្វែង​បង្កើន​សមត្ថភាព​អ្នក ដើម្បី​មើលឃើញ​ភស្តុតាង​បញ្ជាក់​ថា​មាន​ព្រះ​នៅក្នុង​អ្វី​ដែល​អ្នក​បានមើល​ឃើញ និង​ជួបប្រទះ ។

កូរីហូរ​ ចោទ​ប្រកាន់​ពួក​អ្នកដឹកនាំ​សាសនាចក្រ

កូរីហូរ ⁠ជា​អ្នក​ទទឹង​នឹង​ព្រះគ្រីស្ទ បាន​ទទួល​ជោគជ័យ​ជាច្រើន​ដោយ​ការផ្សព្វផ្សាយ​សារ​ភូត​កុហក​របស់​គាត់​នៅ​ដែនដី​សារ៉ាហិមឡា ( សូមមើល អាលម៉ា ៣០:១២, ១៧–១៨ ) ។⁠ គាត់​ក៏​ព្យាយាម​បង្រៀន​ប្រជាជន​នៅក្រុង យើសុន និង​គេឌាន​ផងដែរ ។ នៅទីនោះ ពួក​អ្នកជឿ​លើ​ព្រះ​បាន​ប្រឆាំង​នឹង​កូរីហូរ ហើយ​បាន​នាំ​គាត់​ទៅ​ជួប​មេ​ចៅក្រម និង​អាលម៉ា​ដែល​ជា​សង្ឃ​ជាន់ខ្ពស់ ។⁠

សូម​អាន អាលម៉ា ៣០:៣០–៣៦ ⁠ដោយ​ការរកមើល​ពី​របៀប​ដែល​អាលម៉ា បានឆ្លើយតប​ចំពោះ​ការវាយ​ប្រហារ​របស់​កូរីហូរ ទៅលើ​ព្រះ និង​សាសនាចក្រ ។ អ្នក​ក៏​អាច​មើល​វីដេអូ​នេះ​ផងដែរ « All Things Denote There Is a God » ចាប់ពី​នាទី​ទី ៣:២២ ដល់​នាទី​ទី ៥:១៦ ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

វា​អាច​មាន​ប្រយោជន៍​ដើម្បី​ដឹង​ថា ការប្រមាថ នៅក្នុង ខទី ៣០ មាន​ន័យ​ថា ការចំអក​ដល់​ព្រះ ឬ​និយាយ « ដោយ​មិន​គោរព ឬ​មិន​កោត​ខ្លាច​ដល់​ព្រះ ឬ​ដល់​របស់​នានា​ដែល​ពិសិដ្ឋ » ( សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ « ប្រមាថ​ព្រះ, ការ​ប្រមាថ​ព្រះ » នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) ។ ពាក្យ​ថា ការបំប៉នខ្លួន មាន​ន័យ​បញ្ឆិត​បញ្ឆៀង​ថា ការមាន​ទ្រព្យសម្បត្តិ ។

11:16

All Things Denote There Is a God

(Alma 30) Korihor preaches against the prophecies of the coming of Christ. He seeks a sign to be convinced that there is a God. He is struck dumb.

  • តើ​កូរីហូរ បាន​ចោទប្រកាន់​​អ្នកដឹកនាំ​សាសនាចក្រ​ថា​បាន​ធ្វើ​អ្វី​ខ្លះ ? ( សូមមើល អាលម៉ា ៣០:៣១ ) ។

ទីបន្ទាល់​អំពី​ព្រះ​របស់​អាលម៉ា

នៅពេល​អាលម៉ា បាន​សួរ​កូរីហូរ​ ថា​តើ​គាត់​ជឿលើ​ព្រះ​ដែរ​ឬ​ទេ នោះ⁠ កូរីហូរ បាននិយាយ​ថា⁠ គាត់​មិន​បាន​ជឿ​ទេ ( សូមមើល អាលម៉ា ៣០:៣៧–៣៨ ) ។

សូម​អាន អាលម៉ា ៣០:៣៩–៤៤⁠ ដោយ​ការរកមើល​ពី​របៀប​ដែល អាលម៉ា បាន​ឆ្លើយតប​ទៅ​កូរីហូរ ។ អ្នក​ក៏​អាច​មើល​វីដេអូ​នេះ​ផងដែរ « All Things Denote There Is a God » ចាប់ពី​នាទី​ទី ៥:២៣ ដល់​នាទី​ទី ៧:១៣ ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

11:16

All Things Denote There Is a God

(Alma 30) Korihor preaches against the prophecies of the coming of Christ. He seeks a sign to be convinced that there is a God. He is struck dumb.

រូបតំណាង​កំណត់ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

    • តើ​ការឆ្លើយតប​របស់​អាលម៉ា មាន​អ្វី​ដែល​អ្នក​ចាប់​អារម្មណ៍ ?

    • តើ​សេចក្ដីពិត​អ្វីខ្លះអំពី​ព្រះ​ដែល​អ្នក​អាច​រកឃើញ​នៅក្នុង អាលម៉ា ៣០:៤១, ៤៤ ?

  1. សូម​បំពេញ​សកម្មភាព​ដូចខាងក្រោម​នេះ ៖

    1. សូម​ធ្វើ​បញ្ជី​នៃ​អ្វី​ដែល​អាលម៉ា បាន​និយាយ ដែល​ផ្តល់​នូវ​ភស្តុតាង​បញ្ជាក់​អំពី​ការមាន​ព្រះ​ពិតមែន ។

    2. សូម​បន្ថែម​ភស្តុតាង​បញ្ជាក់​ណាមួយ​ដែល​អ្នក​អាច​គិតឃើញ ។⁠

    3. សូម​រកមើល​ចំណុច​នៅក្នុង​បញ្ជី​អ្នក​ដែល​បាន​ជួយ​អ្នក​ឲ្យ​ឃើញ​ភស្តុតាង​បញ្ជាក់​អំពី​ព្រះ​ដោយផ្ទាល់ ។⁠ អ្នក​ប្រហែលជា​អាច​សរសេរ​សេចក្ដី​លម្អិត​មួយចំនួន​អំពី​បទពិសោធន៍​អ្នក ។⁠

    4. អ្នក​ក៏​អាច​ជ្រើសរើស​ចំណុច​មួយ ឬ​ច្រើន​នៅលើ​បញ្ជី​របស់​អ្នក ហើយ​ចែកចាយ​ពី​របៀប​ដែល​ការណ៍​ទាំងនេះ​អាច​ជួយ​អ្នក​ឲ្យ​បង្កើន​សមត្ថភាព​របស់​អ្នក​ដើម្បី​មើលឃើញ​ភស្តុតាង​អំពី​ព្រះ​ផងដែរ ។

ប្រធាន រ័សុល អិម ណិលសុន បាន​ផ្ដល់​ដំបូន្មាន​ដូច​ខាងក្រោម​អំពីការ​ដឹង​ថា មាន​ព្រះពិតមែន ។

2:3

« ចូរ​មក​តាម​ខ្ញុំ »

ប្រធាន ណិលសុន បង្រៀន​ថា យើង​ត្រូវ​តែ​ចុះ​សេចក្ដី​សញ្ញា​នឹង​ព្រះ ដើម្បី​ទទួល​បានភាព​តម្កើង​ឡើង​ជាមួយ​នឹង​ក្រុម​គ្រួសារ​របស់​យើង ។

សូម​យល់​ថា កាលណា​អវត្តមាន​ពីបទពិសោធន៍​ទាំងឡាយ​ជាមួយ​ព្រះ នោះមនុស្ស​អាច​នឹង​សង្ស័យ​អំពី​វត្តមាន​របស់ព្រះ ។ ដូច្នេះ សូម​ដាក់​ខ្លួន​អ្នក​ទៅក្នុង​កន្លែង​មួយ​ដើម្បី​ចាប់​ផ្ដើម​មានបទពិសោធន៍​ទាំង​ឡាយ​ជាមួយ​ទ្រង់ ។ បន្ទាបខ្លួន ។ អធិស្ឋាន​ដោយ​កែវភ្នែក​ចង់​មើល​ឃើញ​ព្រះហស្ត​របស់ព្រះ​នៅ​ក្នុង​ជីវិត​របស់​បងប្អូន ហើយនឹង​ពិភពលោក​ជុំវិញ​បងប្អូន ។ ទូលសូម​ទ្រង់​ឲ្យ​ប្រាប់​បងប្អូន បើទ្រង់​ពិត​ជា​គង់​នៅ—​បើ​ទ្រង់​ពិតជា​ស្គាល់​បងប្អូន ។ ទូលសួរ​ទ្រង់​ថា​ទ្រង់​មានព្រះទ័យ​យ៉ាងណា​ចំពោះ​បងប្អូន ។ បន្ទាប់​មក ស្តាប់ » ។ ( រ័សុល អិម ណិលសុន « Come, Follow Me » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៩០ )

  • យោងតាម​ប្រធាន ណិលសុន តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​ពង្រឹង​ចំណេះដឹង​របស់​អ្នក​ដែល​ថា ព្រះ​មាន​ពិត និង​មាន​ការទាក់ទង​ក្នុង​ជីវិត​អ្នក ?⁠

ជំនួស​ឲ្យ​ការអនុវត្ត​សេចក្តី​ជំនឿ​ដើម្បី​មាន​បទពិសោធន៍​ជាមួយ​ព្រះ កូរីហូរ បាន​ចង់​ឲ្យ​អាលម៉ា បញ្ចុះបញ្ចូល​គាត់​ពី​ព្រះចេស្ដា​របស់​ព្រះ ហើយ​បាន​ជំទាស់​ម្តងហើយ​ម្តងទៀត​ដើម្បី​ឲ្យ​អាលម៉ា បង្ហាញ​ទីសម្គាល់​មួយ​ដល់​គាត់ ( សូមមើល អាលម៉ា ៣០:៤៣, ៤៥, ៤៨ ) ។

  • តើ​អ្នក​គិត​ថា វា​នឹង​ខុស​គ្នា​យ៉ាងណា​ចំពោះ​នរណា​ម្នាក់​ដែល​ធ្វើ​តាម​ការអញ្ជើញ​របស់​ប្រធាន ណិលសុន និង​នរណា​ម្នាក់​ដែល​ទាមទារ​ឲ្យ​មាន​ទីសម្គាល់​មួយ ?

សូមអាន អាលម៉ា ៣០:៤៨–៥៣, ៥៩–៦០⁠ ដោយ​ការ​រកមើល​ពី​របៀប​ដែល កូរីហូរ បាន​ជឿជាក់​លើ​ព្រះចេស្ដា​នៃ​ព្រះ ។ អ្នក​ក៏​អាច​មើល​វីដេអូ​នេះ​ទាំងស្រុង​ដល់​ចប់​ផងដែរ « All Things Denote There Is a God » ចាប់ពី​នាទី​ទី ៧:១៣ ដល់​នាទី​ទី ១១:១៦ ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

11:16

All Things Denote There Is a God

(Alma 30) Korihor preaches against the prophecies of the coming of Christ. He seeks a sign to be convinced that there is a God. He is struck dumb.

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​ពី​បទពិសោធន៍​របស់ កូរីហូរ ?

សូម​កត់ចំណាំ​នូវ​មេរៀន​ទាំងឡាយ​ណា​ដែល​ព្រះគម្ពីរ​មរមន​បានចង្អុល​បង្ហាញ​ជាមួយ​នឹង​ឃ្លា​ថា « ម្ល៉ោះ​ហើយ យើង​ឃើញ » នៅក្នុង ខទី ៦០ ។⁠ សូម​គិត​ដល់​របៀប​ដែល​អារក្ស​នៅតែ​បញ្ឆោត​មនុស្ស​សព្វថ្ងៃ​នេះ ហើយ​ព្យាយាម​បញ្ចុះបញ្ចូល​ពួកគេ​ឲ្យ​ជឿ⁠ ហើយ​បដិសេធ​អ្វី​ដែល​ពួកគេ​ដឹង​ថា​ជា​ការពិត ។