« អាលម៉ា ៣១:១២–៣៨ ៖ ការថ្វាយបង្គំព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទរបស់យើង » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« អាលម៉ា ៣១:១២–៣៨ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
អាលម៉ា ៣១:១២–៣៨
ការថ្វាយបង្គំព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទរបស់យើង
ការថ្វាយបង្គំព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ មានបំណងនាំយើងឲ្យកាន់តែខិតទៅជិតទ្រង់ ។ ប៉ុន្តែចុះវានឹងទៅជាយ៉ាង បើយើងលែងឃើញមូលហេតុពិតនៃការថ្វាយបង្គំវិញនោះ ? ពួកសាសន៍សូរាំដែលធ្លាប់ជាសមាជិកនៃសាសនាចក្រពិតនៃព្រះ បានចាប់ផ្ដើមជឿលើការបង្រៀនខុសឆ្គង ។ ទម្រង់នៃថ្វាយបង្គំដ៏អាក្រក់របស់ពួកគេបានទាញចិត្តពួកគេឲ្យងាកចេញពីព្រះ ហើយនាំពួកគេឲ្យវិនិច្ឆ័យមិនត្រឹមត្រូវ និងធ្វើបាបអ្នកដទៃ ។ មេរៀននេះអាចជួយអ្នកឲ្យលើកកម្ពស់ទំនាក់ទំនងរបស់អ្នកជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ នៅពេលអ្នកវាយតម្លៃពីរបៀបដែលសេចក្តីឆ្មើងឆ្មៃ និងភាពរាបសាមានឥទ្ធិពលលើទំនាក់ទំនងរបស់អ្នកជាមួយទ្រង់ និងជាមួយអ្នកដទៃ ។
ការវាយតម្លៃលើអត្ថន័យនៃការថ្វាយបង្គំរបស់យើង
យើងថ្វាយបង្គំព្រះ នៅពេលយើង « ថ្វាយទ្រង់នូវសេចក្តីស្រឡាញ់ ការគោរព ការបម្រើ និងភក្ដីភាពរបស់យើង » ( Gospel Topics « Worship » នៅលើគេហទំព័រ topics.ChurchofJesusChrist.org ) ។ នៅពេលអ្នកក្រឡេកមើលរូបភាពទាំងនេះ សូមគិតអំពីរបៀបដែលការថ្វាយបង្គំតាមរបៀបទាំងនេះ និងរបៀបផ្សេងៗទៀតបានជួយអ្នកឲ្យមានអារម្មណ៍កាន់តែជិតស្និទ្ធនឹងព្រះ ។
-
តើអ្នកមានអារម្មណ៍ថា អ្នកកំពុងព្យាយាមដោយស្មោះអស់ពីចិត្តដើម្បីបង្ហាញសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះតាមរយៈការថ្វាយបង្គំញឹកញាប់ប៉ុនណាដែរ ?
-
តើតាមរបៀបណាខ្លះ បើមាន ដែលអ្នកមានអារម្មណ៍ថា ការថ្វាយបង្គំរបស់អ្នកអាចមិនសូវស្មោះអស់ពីចិត្ត ឬផ្តោតលើអ្វីដែលខុស ?
ពួកសាសន៍សូរាំថ្វាយបង្គំនៅលើរ៉ាមីអុមតុម
នៅពេលអាលម៉ា និងបងប្អូនប្រុសរបស់លោកបានរកឃើញថា ពួកសាសន៍សូរាំបានកំពុងបង្វែរមាគ៌ារបស់ព្រះអម្ចាស់ នោះពួកលោកបានធ្វើដំណើរទៅកាន់អាន់ទីអូនុម ។ នៅទីនោះ ពួកលោកបានរកឃើញពួកសាសន៍សូរាំ ដែលកំពុងថ្វាយបង្គំតាមរបៀបដែលពួកគេមិនដែលបានឃើញពីមុនមក ( សូមមើល អាលម៉ា ៣១:១២ ) ។
-
សូមចម្លងតារាងខាងក្រោមដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ហើយចូរបំពេញផ្នែកនីមួយៗនៅក្នុងមេរៀនទាំងមូល ។
ការអធិស្ឋានរបស់ពួកសាសន៍សូរាំ
ការអធិស្ឋានរបស់អាលម៉ា
សូមអាន អាលម៉ា ៣១:១៣–២៣ ហើយបំពេញជួរឈរខាងឆ្វេងនៃតារាងជាមួយនឹងអ្វីដែលអ្នកចាប់អារម្មណ៍អំពីរបៀបដែលពួកសាសន៍សូរាំបានថ្វាយបង្គំ ។ អ្នកក៏អាចមើលវីដេអូ « Alma and His Brethren Preach the Word of God among the Zoramites » ចាប់ពីនាទីទី ០:២២ ដល់នាទីទី ៣:៥៨ បានផងដែរ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
6:6-
តើអ្នកសម្គាល់ឃើញអំពីរបៀបថ្វាយបង្គំរបស់សាសន៍សូរាំអ្វីខ្លះ ? តើអ្នកគិតថា ការធ្វើដូច្នេះប៉ះពាល់ដល់ទំនាក់ទំនងរបស់ពួកគេជាមួយព្រះយ៉ាងណាដែរ ?
-
អាលម៉ាអធិស្ឋានជំនួសឲ្យពួកសាសន៍សូរាំ
ដោយមើលឃើញអំពើពុករលួយមាននៅក្នុងចំណោមពួកសាសន៍សូរាំ អាលម៉ាក៏បានអធិស្ឋានជំនួសឲ្យពួកគេ ។
សូមអាន អាលម៉ា ៣១:២៤–៣៨ ដោយរកមើលការផ្តោតអារម្មណ៍ និងបំណងប្រាថ្នារបស់អាលម៉ានៅក្នុងការអធិស្ឋានរបស់លោក ។ សូមបំពេញជួរឈរខាងស្តាំនៃតារាងដោយផ្អែកលើអ្វីដែលអ្នករកឃើញ ។ ការធ្វើដូច្នេះអាចជួយអ្នកឲ្យប្រៀបធៀបការអធិស្ឋានរបស់អាលម៉ាជាមួយនឹងការអធិស្ឋានរបស់ពួកសាសន៍សូរាំបាន ។
អ្នកអាចមើលវីដេអូ « Alma and His Brethren Preach the Word of God among the Zoramites » ចាប់ពីនាទីទី ៤:០៣ ដល់នាទីទី ៥:៥៥ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ នៅក្នុងផ្នែកនេះនៃវីដេអូ អ្នកនឹងស្ដាប់ឮការអធិស្ឋានរបស់អាលម៉ា ខណៈពេលដែលឃើញអាលម៉ា និងការខិតខំប្រឹងប្រែងនៃដៃគូលោកក្នុងការបង្រៀនពួកសាសន៍សូរាំ ។
-
តើអ្នកបានសម្គាល់ឃើញអ្វីខ្លះ តាមរយៈការធ្វើឲ្យផ្ទុយគ្នារវាងអាលម៉ាជាមួយនឹងពួកសាសន៍សូរាំ ?
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែលកាលនោះនៅក្នុងគណៈប្រធានទីមួយបានបង្រៀន ៖
នៅពេលដែលដួងចិត្តយើងពោរពេញទៅដោយសេចក្តីឆ្មើងឆ្មៃ យើងប្រព្រឹត្តអំពើបាបដ៏ធ្ងន់ធ្ងរមួយ ដ្បិតយើងបំពានលើបទបញ្ញត្តិធំៗទាំងពីរ ។ ជំនួសឲ្យការថ្វាយបង្គំព្រះ និងការស្រឡាញ់អ្នកជិតខាងយើង យើងបង្ហាញច្បាស់អំពីគោលដៅនៃការថ្វាយបង្គំ និងសេចក្តីស្រឡាញ់របស់យើងពិតប្រាកដ—ពោលគឺរូបភាពដែលយើងមើលឃើញក្នុងកញ្ចក់ ។ សេចក្តីឆ្មើងឆ្មៃគឺជាអំពើបាបដ៏ធំនៃការលើកខ្លួនឯង ។ វាគឺសម្រាប់រ៉ាមីអុមតុមផ្ទាល់ខ្លួនជាច្រើនដែលជាទីជំហរដ៏បរិសុទ្ធ ដែលបង្ហាញអំពីភាពច្រណែន លោភលន់ និងភាពឥតប្រយោជន៍ ។ ( ឌៀថើរ អេស្វ អុជដូហ្វ « Pride and the Priesthood » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៥៦ )
សូមអាន អាលម៉ា ៣២:១–៥ ដោយការរកមើលពីរបៀបដែលពួកសាសន៍សូរាំប្រព្រឹត្តចំពោះមនុស្សដទៃទៀតនៅពេលនោះ ។
-
តើពួកសាសន៍សូរាំប្រព្រឹត្តចំពោះអ្នកឯទៀតៗយ៉ាងដូចម្ដេច ?
-
តើអាលម៉ាមានអារម្មណ៍យ៉ាងណាអំពីអ្នកដទៃ ហើយតើលោកប្រព្រឹត្តចំពោះអ្នកដទៃៗទៀតយ៉ាងដូចម្ដេច ? ( សូមមើល អាលម៉ា ៣១:១–២, ២៤–២៥, ៣៤–៣៥ ) ។
-
តើគោលការណ៍អ្វីខ្លះដែលយើងអាចរៀនអំពីឥទ្ធិពលនៃសេចក្តីឆ្មើងឆ្មៃ ឬការមានចិត្តរាបសា ?
គោលការណ៍មួយដែលយើងអាចរៀនបាននោះគឺ សេចក្តីឆ្មើងឆ្មៃ ឬភាពរាបសា របស់យើងប៉ះពាល់ដល់ទំនាក់ទំនងរបស់យើងជាមួយព្រះ និងអ្នកដទៃ ។
-
តើអ្នកគិតថា សេចក្តីឆ្មើងឆ្មៃ ឬភាពរាបសារបស់យើងអាចមានឥទ្ធិពលលើរបៀបដែលយើងថ្វាយបង្គំព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
-
តើអ្នកគិតថា សេចក្តីឆ្មើងឆ្មៃ ឬភាពរាបសារបស់យើងមានឥទ្ធិពលលើរបៀបដែលយើងមានទំនាក់ទំនងជាមួយអ្នកដទៃយ៉ាងដូចម្ដេច ?
-
តើអ្នករៀនអ្វីខ្លះពី អាលម៉ា អំពីភាពរាបសា ? តើមកដល់ពេលនេះ ព្រះយេស៊ូវគ្រីស្ទបានបង្រៀនអ្វីខ្លះដល់អ្នកអំពីការបន្ទាបខ្លួន ?