ថ្នាក់​សិក្ខាសាលា
ការរំឭក​ចំណេះ​ចំណាន​ខាងគោលលទ្ធិ ទី ២៣ ៖ ទន្ទេញចាំ


« ការរំឭក​ចំណេះ​ចំណាន​ខាងគោលលទ្ធិ ទី ២៣ ៖ ទន្ទេញចាំ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ ទី ២៣ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

ការរំឭក​ចំណេះចំណាន​ខាងគោលលទ្ធិ ទី ២៣

ទន្ទេញចាំ

យុវនារី​កំពុងសិក្សា​ព្រះគម្ពីរ

ការចាំ​បទគម្ពីរ និង​អ្វី​ដែល​បទគម្ពីរ​ទាំង​នោះ​បង្រៀន អាច​ជួយ​អ្នក​តាម​របៀប​ជាច្រើន ។ មេរៀន​នេះ​មាន​គោលបំណង​ជួយ​អ្នក​ឲ្យ​ទន្ទេញ​សេចក្ដីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​ជាច្រើន ឬ​វគ្គ​ចំណេះចំណាន​ខាងគោលលទ្ធិ​ទាំងមូល​ចាប់ពី​ពាក់កណ្តាល​ទី​ពីរ​នៃ​ព្រះគម្ពីរ​មរមន ។

សារៈសំខាន់​នៃ​ការធ្វើ​ដដែលៗ

មាន​អត្ថប្រយោជន៍​ជាច្រើន​ក្នុង​ការធ្វើ​អ្វីមួយ​ដដែលៗ ដែល​យើង​ចង់រៀន ឬ​ចងចាំ​ឡើងវិញ ។ សូម​រាយបញ្ជី​សកម្មភាព​មួយចំនួន ដែល​ជា​ញឹកញាប់​ត្រូវការ​ពាក្យ​ដដែលៗ​ជាប្រចាំ ។

  • តើ​មាន​របៀប​អ្វីខ្លះ​ដែល​អ្នក​បាន​ទទួល​ប្រយោជន៍​ពី​ការធ្វើ​អ្វីមួយ​ដដែល​ជាច្រើនដង ?

មរ៉ូណៃ​លេច​មក​ឯ យ៉ូសែប ស្ម៊ីធ

នៅពេល​មរ៉ូណៃ​ជា​ព្យាការី​សរសេរ​ព្រះគម្ពីរ​មរមន ដែល​ឥឡូវ​ជា​អ្នកនាំ​សារ​ពី​ស្ថានសួគ៌​បានទៅជួប យ៉ូសែប ស្ម៊ីធ លោក​បានប្រើ​ពាក្យ​ដដែលៗ​ដើម្បី​ជួយ​ឲ្យ​យ៉ូសែប​ដែល​មាន​អាយុ ១៧ ឆ្នាំ ចងចាំ​អំពី​សារលិខិត​ដ៏​សំខាន់​មួយ ។

  • តើ​អ្នក​នៅចាំ​អ្វីខ្លះ​អំពី​ការ​ទៅជួប​ទាំងនេះឬទេ? ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៣៣–៤៩ ) ។

  • តើ​សារលិខិត​នោះ​និយាយ​អ្វីខ្លះ​ប្រាប់​យើង​អំពី​ព្រះ ដែល​ទ្រង់​ចាត់​បញ្ជូន​មរ៉ូណៃ​ចំនួន​បួន​ដង​ឲ្យ​មក​ថ្លែង​សារលិខិត​ដដែលៗ​បែប​នេះ ?

អែលឌើរ ដាវីឌ អេ បែដណា ក្នុង​កូរ៉ុមនៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​មាន​ប្រសាសន៍​អំពី មរ៉ូណៃ បាន​យាង​មក​ជួប យ៉ូសែប ស្ម៊ីធ ម្តងហើយ​ម្តងទៀត ហើយ​បន្ទាប់មក​បានបង្រៀន​ថា ៖

ការធ្វើ​ដដែលៗ​គឺជា​យានជំនិះ​មួយ​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​បំភ្លឺ​គំនិត​របស់​យើង​ ឲ្យ​មាន​ឥទ្ធិពល​លើ​ដួងចិត្ត​របស់​យើង និង​ពង្រីក​ការ​យល់ដឹង​របស់យើង ។ ( ដាវីឌ អេ បែដណា°«°Repeat Over Again … the Same Things as Before°» [ សាកល​វិទ្យាល័យ Brigham Young–Idaho devotional ថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០១៦ ] byui.edu°)

  • តើ​ការណ៍នេះ​ជួយ​អ្នក​ឲ្យ​យល់​អំពី​អត្ថប្រយោជន៍​នៃ​ការសិក្សា​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​ម្តងហើយ​ម្តងទៀត​ដោយ​របៀប​ណា ?

  • តើ​ការណ៍នេះ​អាច​និយាយ​អំពី​បទគម្ពីរ​ជាក់លាក់ ដែល​បាន​ជ្រើសរើស​សម្រាប់​អ្នក​ឲ្យ​ដើម្បី​និយាយ​ឡើងវិញ​ដដែលៗ និង​ការផ្ដោត​អារម្មណ៍​ដោយ​របៀណា ?

សូមមើល​បញ្ជី​សេចក្ដីយោង​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​ចេញពី​ផ្នែក​ទីពីរ​នៃ​ព្រះគម្ពីរ​មរមន ។ អ្នក​ក៏​អាច​រកឃើញ​បទគម្ពីរ​ទាំងនេះ​ផងដែរ​នៅក្នុង ឯកសារ​ស្នូល​នៃ​ចំណេះចំណាន​ខាងគោលលទ្ធិ ( ឆ្នាំ ២០២៣ ) ។ សូម​ពិនិត្យ​ឡើងវិញ​នូវ​អ្វី​ទាំងឡាយ​ដែល​អ្នក​បាន​ទន្ទេញ​ពីមុន ហើយ​កត់សម្គាល់​ថា​បទគម្ពីរ​មួយណា​ដែល​អ្នក​នៅតែ​ត្រូវ​ទន្ទេញ ។

ចំណេះចំណាន​ខាង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ៖ អាលម៉ា–មរ៉ូណៃ

ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

សេចក្តីយោង​បទគម្ពីរ

ឃ្លា​បទគម្ពី​គន្លឹះ

សេចក្តីយោង​បទគម្ពីរ

អាលម៉ា ៧:១១–១៣

ឃ្លា​បទគម្ពី​គន្លឹះ

« ហើយ​ទ្រង់​នឹង​យាង​ទៅ​ដោយ​រង​ការឈឺចាប់ និង​ទុក្ខ​វេទនា និង​ការល្បួង​គ្រប់​បែប​យ៉ាង » ។

សេចក្តីយោង​បទគម្ពីរ

អាលម៉ា ៣៤:៩–១០

ឃ្លា​បទគម្ពី​គន្លឹះ

« ជា​ការ​ចាំ​បាច់​ត្រូវ​តែ​មាន​ដង្វាយ​ធួន​មួយ​កើត​ឡើង … ការ​បូជា​មួយ​ដ៏​និរន្តរ៍ និង​អស់​កល្ប​ជានិច្ច » ។

សេចក្តីយោង​បទគម្ពីរ

អាលម៉ា ៣៩:៩

ឃ្លា​បទគម្ពី​គន្លឹះ

« កុំ​ទៅ​តាម​សេចក្តី​សម្រើប​នៃ​ភ្នែក​របស់​ខ្លួន​ឡើយ » ។

សេចក្តីយោង​បទគម្ពីរ

អាលម៉ា ៤១:១០

ឃ្លា​បទគម្ពី​គន្លឹះ

« សេចក្ដីទុច្ចរិត​ពុំ​ដែល​ជា​សុភមង្គល​ឡើយ » ។

សេចក្តីយោង​បទគម្ពីរ

ហេលេមិន ៥:១២

ឃ្លា​បទគម្ពី​គន្លឹះ

« គឺ​នៅលើ​សិលា​នៃ​ព្រះ​ដ៏​ប្រោសលោះ​នៃ​យើង…ដែល​កូន​ត្រូវ​សង់​គ្រឹះ​របស់​កូន » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃទី ៣ ១១:១០–១១

ឃ្លា​បទគម្ពី​គន្លឹះ

« យើង​បាន​ធ្វើ​ការ​នេះ ដោយ​បាន​ស៊ូទ្រាំ​តាម​ព្រះហឫទ័យ​នៃ​ព្រះវរបិតា​ចំពោះ​គ្រប់​ការណ៍​ទាំងអស់ ចាប់តាំង​ពី​ដើម​ដំបូង​មក » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃទី ៣ ១២:៤៨

ឃ្លា​បទគម្ពី​គន្លឹះ

« បាន​ល្អ​ឥត​ខ្ចោះ​ដូច​ជា​យើង ឬ​ដូច​ជា​ព្រះ​វរបិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់នៅ​ស្ថានសួគ៌ ទ្រង់​ល្អ​ឥត​ខ្ចោះ​ដែរ » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃ​ទី ៣ ២៧:២០

ឃ្លា​បទគម្ពី​គន្លឹះ

« ចូរ​មក​រក​យើង ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​… ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​ញែកចេញ​បរិសុទ្ធ ដោយ​ការទទួល​នូវ​ព្រះវិញ្ញាណ​បរិសុទ្ធ » ។

សេចក្តីយោង​បទគម្ពីរ

អេធើរ ១២:៦

ឃ្លា​បទគម្ពី​គន្លឹះ

« អ្នក​រាល់​គ្នា​ពុំ​ទទួល​សាក្សី​ឡើយ លុះ​ដល់​ពេល​ក្រោយ​ពី​ការ​សាកល្បង​នៃ​សេចក្ដី​ជំនឿ​របស់​អ្នក​សិន » ។

សេចក្តីយោង​បទគម្ពីរ

អេធើរ ១២:២៧

ឃ្លា​បទគម្ពី​គន្លឹះ

« បើ​សិន​ជា​មនុស្ស​លោក​មក​រក​យើង … យើង​នឹង​ធ្វើ​ឲ្យ​អ្វី​ដែល​ទន់ខ្សោយ​ក្លាយ​ទៅ​ជា​ខ្លាំង​ពូកែ​ចំពោះ​ពួក​គេ​វិញ » ។

សេចក្តីយោង​បទគម្ពីរ

មរ៉ូណៃ ៧:៤៥–៤៨

ឃ្លា​បទគម្ពី​គន្លឹះ

« សេចក្ដី​សប្បុរស គឺជា​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះ​គ្រីស្ទ » ។

សេចក្តីយោង​បទគម្ពីរ

មរ៉ូណៃ ១០:៤–៥

ឃ្លា​បទគម្ពី​គន្លឹះ

« សូម​សួរ​ដោយ​ចិត្ត​ស្មោះសរ ដោយ​ស្មោះ​អស់​ពី​ចិត្ត ដោយ​មាន​ងសេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​គ្រីស្ទ … [ និង ] ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ នោះ​អ្នក​រាល់​គ្នា​អាច​ស្គាល់​សេចក្ដី​ពិត​នៃ​គ្រប់​ការណ៍​ទាំង​អស់ » ។

សម្រាប់​មេរៀន​ថ្ងៃនេះ សូមជ្រើសរើស​សេចក្តីយោង​បទគម្ពីរ និង​ឃ្លាបទគម្ពីរ​គន្លឹះ​ណាមួយ ដែលអ្នក​ចង់ទន្ទេញ​ឲ្យ​ចាំ ។ អ្នកក៏អាច​ជ្រើសរើស​ដើម្បី​ទន្ទេញ​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទាំងមូល​ផងដែរ ។

ចាប់ផ្តើម​ការទន្ទេញ

សូម​គិត​រកពី​វិធី​មួយ​ឬ​ពីរ ​ដែល​អ្នកអាច​យាង​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​បំភ្លឺ​គំនិត​របស់អ្នក នៅពេល​ដែល​អ្នក​ប្រើពាក្យ​ដដែលៗ ដើម្បី​ជួយ​អ្នក​ឲ្យ​ទន្ទេញ​ឲ្យ​ចាំ ។ ឧទាហរណ៍​ខាងក្រោមនេះ​អាច​ជួយ​អ្នកបាន ៖

  1. សូមបំបែកអ្វី​ដែល​អ្នកចង់​ទន្ទេញ​ជាឃ្លាតូចៗ ហើយ​ធ្វើវាម្តង​ហើយ ម្តងទៀត​ដាច់​ដោយ​ឡែកៗពីគ្នា ។

  2. បង្កើត​រូបភាព​ជា​មួយ​ពាក្យ​ទាំងអស់ ឬ​មួយចំនួន​ដែល​អ្នក​ចង់​ទន្ទេញ​ចាំ ។

  3. អានផ្នែកនៃ​បទគម្ពីរ ដែលអ្នក​ចង់​ទន្ទេញចាំ​រហូត​ដល់​អ្នក​អាច​សូត្រ​វា​ដោយ​មិន​ចាំបាច់មើល ។ ការប្រើប្រាស់​អក្សរដំបូង​នៃពាក្យ ក៏អាច​មាន​ប្រយោជន៍​ផងដែរ ។

ផែនការក្នុង​ការធ្វើម្តងទៀត

សូម​គិត​អំពី​វិធី​ដែល​អ្នកអាច​បន្ត​ទន្ទេញចាំ​ក្នុង​រយៈពេល​ជាច្រើនថ្ងៃ ឬច្រើន​សប្តាហ៍ ។ គំនិត​ខាងក្រោមនេះ​អាច​ជួយអ្នក​ក្នុង​ការសម្រេចចិត្ត ៖

  1. អធិស្ឋាន​ទៅកាន់​ព្រះវរបិតាសួគ៌​ទូលសុំ​ជំនួយ ដើម្បី​ទន្ទេញចាំ​នូវអ្វី​ដែល​អ្នកទន្ទេញ ។

  2. សូម​ជ្រើសរើស​ពេលវេលា​ជាក់លាក់​នៅពេលថ្ងៃ ដើម្បី​សូត្រឲ្យបាន​ច្រើន តាម​ដែល​អ្នកអាច​ធ្វើបាន​ចេញពី​ការចងចាំ។ អ្នក​អាច​កំណត់​ម៉ោងរោទិ៍​ដើម្បី​រំឭក​អ្នក​អំពី​ម៉ោង ដែលត្រូវ​ទន្ទេញ​ជារៀងរាល់ថ្ងៃ ។

  3. សូមអញ្ជើញ​នរណាម្នាក់​ឲ្យពិនិត្យមើល​ការរីកចម្រើន និង​ការចងចាំ​របស់អ្នក​ដោយ​អញ្ជើញ​ពួកគេឲ្យ​មើលពាក្យ​នៅពេល​អ្នកសូត្រ​ឲ្យគេស្តាប់ ។

  1. សូម​កត់ត្រា​ពីអ្វី​ដែលអ្នក​បានធ្វើ​នៅថ្ងៃនេះ និង​របៀប​ដែលអ្នក​មាន​គម្រោង​បន្តការ​ទន្ទេញ។