ថ្នាក់​សិក្ខាសាលា
ឯកសារ​ណែនាំ ៖ ទិដ្ឋភាពទូទៅ


« ឯកសារ​ណែនាំ ៖ ទិដ្ឋភាព​ទូទៅ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« ឯកសារ​ណែនាំ ៖ ទិដ្ឋភាព​ទូទៅ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

ឯកសារ​ណែនាំ

ទិដ្ឋភាព​ទូទៅ

នៅ​ឆ្នាំ​នេះ​នៅក្នុង​ថ្នាក់​សិក្ខាសាលា អ្នក​នឹង​សិក្សា​ព្រះគម្ពីរ​មរមន ។ មេរៀន​ទាំងនេះ​នឹង​ជួយ​អ្នក​ឲ្យ​យល់​កាន់​តែ​ច្បាស់​អំពី​សារៈសំខាន់​នៃ​ផែនការ​របស់​ព្រះវរបិតាសួគ៌ ហើយ​ពង្រឹង​សមត្ថភាព​របស់​អ្នក​ក្នុង​ការសិក្សា​ព្រះគម្ពីរ​ជារៀង​រាល់ថ្ងៃ ។ អ្នក​ក៏​នឹង​រៀន​ពី​របៀប​ស្វែងយល់​ពី​តួនាទី​សំខាន់ៗ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ របៀប​ធ្វើ​សកម្មភាព​ដោយ​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ នៅពេល​អ្នក​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក និង​របៀប​ដើម្បី​ទទួល​បាន​ច្រើន​បំផុត​ពី​បទពិសោធន៍​នៅ​ថ្នាក់​សិក្ខាសាលា​របស់​អ្នក ។

រៀបចំ​ខ្លួន​ដើម្បី បង្រៀន

ព័ត៌មាន​ខាង​ក្រោម​នេះ​ផ្តល់​ជា​គំនិត​ដល់​គ្រូបង្រៀន អំពី​អ្វី​ដែល​អាច​ត្រូវ​រៀបចំ​ទុក​ជាមុន​សម្រាប់​មេរៀន​នីមួយៗ ។ ចំណាំ ៖ មេរៀន​មួយ​ចំនួន ឬ​ទាំងអស់​ខាង​ក្រោម​នេះ​អាច​បង្រៀន​នៅ​ដើម​ឆ្នាំ​សិក្សា ឬ​នៅពេល​ផ្សេង​ទៀត​ដែល​ផ្តល់​ជា​អត្ថប្រយោជន៍​ដល់​សិស្ស ។

ផែនការ​នៃ​សេចក្តីសង្រ្គោះ

គោលបំណង​នៃ​មេរៀន ៖ មេរៀន​នេះ​អាច​ជួយ​សិស្ស​យល់ និង ស្គាល់​ពី​សារៈសំខាន់​នៃ​ផែនការ​របស់​ព្រះវរបិតាសួគ៌ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​អ្វីមួយ​ដែល​ពួកគេ​មាន​អារម្មណ៍​ថា​ពួកគេ​មិន​អាច​រស់នៅ​ដោយ​គ្មាន​វា​បាន ហើយ​ត្រៀមខ្លួន​ដើម្បី​ពន្យល់​ពី​មូលហេតុ​នោះ ។ ពួកគេ​ក៏​អាច​យក​វា ឬ​រូបភាព​មក​ថ្នាក់​រៀន ប្រសិន​បើ​ជា​សមរម្យ ។

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ សំណួរ​ដែល​ព្រះគម្ពីរ​មរមន​ឆ្លើយ ( បាន​សរសេរ​នៅ​លើ​ក្ដារខៀន សរសេរ​លើ​ក្រដាស ហើយ​បិទ​នៅលើ​ជញ្ជាំង ឬ​បង្ហាញ​តាម​របៀប​ផ្សេងទៀត )

  • ការណែនាំ​អំពី​ការបង្រៀន​តាម​វីដេអូ ៖ បង្ហាញ​សំណួរ​ដែល​ព្រះគម្ពីរ​មរមន​ឆ្លើយ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​បង្ហាញ​សំណួរ​មួយ​ណា​ដែល​ពួកគេ​ចាប់​អារម្មណ៍​បំផុត​ក្នុង​ការសិក្សា ។ សូម​បង្កើត​ការបំបែក​ក្រុម​សម្រាប់​សំណួរ​នីមួយៗ ដើម្បី​សិស្ស​អាច​ពិភាក្សា​អំពី​អ្វី​ដែល​ពួកគេ​រៀន​ជាមួយ​គ្នា និង​ផ្តល់​ពេលវេលា​កំណត់ ។ ពេល​ដល់​ម៉ោង​ចប់ សូម​បញ្ចប់​ការ​បំបែក​ក្រុម ដើម្បី​ឲ្យ​សិស្ស​អាច​ពិភាក្សា​ជាមួយ​ថ្នាក់​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន ។

ការសិក្សា​ព្រះគម្ពីរ

គោលបំណង​នៃ​មេរៀន ៖ គោលបំណង​នៃ​មេរៀន​នេះ​គឺ​ដើម្បី​បង្កើន​បំណង​ប្រាថ្នា និង​សមត្ថភាព​របស់​សិស្ស​ក្នុងការ​សិក្សា​ព្រះគម្ពីរ​ជា​រៀង​រាល់​ថ្ងៃ ហើយ​ទទួល​បាន​ពរជ័យ​ដែល​បាន​សន្យា ដែល​បាន​មក​ពី​ការសិក្សា​ព្រះគម្ពីរ ។

  • ការរៀបចំ​សិស្ស ៖ ផ្តល់​ឲ្យ​សិស្ស​នូវ​ឯកសារ « ការវាយតម្លៃ​ការសិក្សា​ព្រះគម្ពីរ » ពី​មេរៀន​នេះ ដើម្បី​យក​ទៅ​ផ្ទះ ហើយ​បំពេញ ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​សួរ​សមាជិក​គ្រួសារ​ឲ្យ​ឆ្លើយ​សំណួរ​ផងដែរ ហើយ​ពិភាក្សា​អំពី​ចម្លើយ​របស់​ពួកគេ​ជាមួយ​គ្នា ។

  • សំណៅ​ចែក ៖ « ការវាយ​តម្លៃ​ការសិក្សា​ព្រះគម្ពីរ »

ការរៀនសូត្រ​ដោយ​ព្រះវិញ្ញាណ

គោលបំណង​នៃ​មេរៀន ៖ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​ស្គាល់​តួនាទី​សំខាន់ៗ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ចាំបាច់​សម្រាប់​ការលូតលាស់ និង​ការរីក​ចម្រើន​ខាង​វិញ្ញាណ​របស់​ពួកគេ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​បទពិសោធន៍​ដែល​ពួកគេ​បាន​ទទួល​អារម្មណ៍​ពី​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ផ្តោត​លើ​គំនិត អារម្មណ៍ ឬ​ចំណាប់​អារម្មណ៍​ដែល​អម​ជាមួយ​បទពិសោធន៍ ហើយ​មក​រៀន​ដោយ​រៀបចំ​ខ្លួន​ចែកចាយ ។

  • រូបភាព ឬ​វត្ថុ ៖ រូបភាព​នៃ​ប្រភេទ​ឧបករណ៍​ទំនាក់ទំនង​ផ្សេងៗ រួមទាំង​ទូរសព្ទ​ស្មាតហ្វូន​ផងដែរ

  • វីដេអូ ៖ « Feeling the Holy Ghost » ( ៣:១៧ )

  • ការណែនាំ​អំពី​ការបង្រៀន​តាម​វីដេអូ ៖ នៅពេល​ពិភាក្សា​អំពី​របៀប​ផ្សេងៗ​ដែល​យើង​អាច​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ សូម​ពិចារណា​ប្រើ​ឧបករណ៍​ក្តារខៀន ឬ​កម្មវិធី​ផ្សេងទៀត​ដើម្បី​អនុញ្ញាត​ឲ្យ​សិស្ស​សរសេរ​ពី​របៀប​ផ្សេងៗ​ដែល​ពួកគេ​បាន​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ ។

ការរៀនសូត្រ​ដោយ​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ

គោលបំណង​នៃ​មេរៀន ៖ មេរៀន​នេះ​អាច​ជួយ​សិស្ស​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​បំផុត​ពី​បទពិសោធន៍​នៅ​ថ្នាក់​សិក្ខាសាលា​របស់​ពួកគេ​ដោយ​ការយល់​ពី​អត្ថន័យ​នៃ​ការរៀនសូត្រ​ដោយ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។

  • ការរៀបចំ​សិស្ស ៖ អញ្ជើញ​សិស្ស​ឲ្យ​អាន កថាខណ្ឌ​ទី ១–២ នៅ​ក្នុង​ផ្នែក « ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ » នៃ ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២២ ) ហើយ​រៀបចំ​ចែកចាយ​នូវ​អ្វី​ដែល​យើង​អាច​ធ្វើ​ដើម្បី​រៀន​សេចក្ដីពិត​ខាង​វិញ្ញាណ ។

  • វីដេអូ ៖ « An Especially Noble Calling » ( ១១:២៥ សូមមើលពី​នាទីទី ២:១៦ ដល់ ៣:៤៩ ) « Seminary Can Change Lives » ( ៤:១៤ )

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ សេចក្តី​ថ្លែងការណ៍​ដោយ​ប្រធាន រ័សុល អិម ណិលសុន នៅដើម​មេរៀន រូបភាព​របស់​សិស្ស​ក្នុង​ថ្នាក់​សិក្ខាសាលា

  • ការណែនាំ​អំពី​ការបង្រៀន​តាម​វីដេអូ ៖ ប្រសិនបើ​អាច​ធ្វើបាន សូម​ពិចារណា​អញ្ជើញ​សិស្ស​ម្នាក់ ឬ​ពីរនាក់​ដែល​ទើប​បញ្ចប់​ការសិក្សា​ពី​ថ្នាក់​សិក្ខា​សាលា​មក​ចូលរួម​សន្និសីទ​វីដេអូ ហើយ​ចែកចាយ​អ្វី​ដែល​បាន​ជួយ​ពួកគេ​រៀន​ដំណឹងល្អ​នៅក្នុង​ថ្នាក់​សិក្ខាសាលា ។ ពួកគេ​ក៏​អាច​នឹង​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​ប្រាថ្នា​ថា​ពួកគេ​បាន​ធ្វើ​ខុស​ពី​នេះ ឬ​បាន​ដឹង​នៅពេល​ពួកគេ​ចាប់ផ្តើម​បទពិសោធន៍​ថ្នាក់​សិក្ខាសាលា​ដំបូង​របស់​ពួកគេ ។

ការទទួលបាន​ចំណេះដឹង​ខាង​វិញ្ញាណ ភាគទី ១

គោលបំណង​នៃ​មេរៀន ៖ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​ធ្វើ​សកម្មភាព​ដោយ​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ កាល​ដែល​ពួកគេ​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ និង​កង្វល់​នានា​នៅក្នុង​ជីវិត​របស់​ពួកគេ ។

  • ការរៀប​ចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្នើសុំ​សមាជិក​គ្រួសារ ឬ​ថ្នាក់ដឹកនាំ​សាសនាចក្រ ដែល​បង្ហាញ​សេចក្តីជំនឿ​ដ៏​អស្ចារ្យ​លើ​ព្រះយេស៊ូវគ្រីស្ទ នូវ​អ្វី​ដែល​ពួកគាត់​ធ្វើ ដើម្បី​រក្សា​ភាព​រឹងមាំ នៅពេល​ប្រឈមមុខ​នឹង​សំណួរ ឬ​កង្វល់​អំពី​ដំណឹងល្អ ។

  • វីដេអូ ៖ « Act in Faith: The Stonemason » ( ៤:៥៧ )

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ សេចក្តីយោង និង​សេចក្តី​សង្ខេប​ពី នីហ្វៃទី ១ សម្រាប់​ជា​ឯកសារ​យោង​របស់​សិស្ស អំឡុង​ពេល​សកម្មភាព​សិក្សា

  • ការណែនាំ​អំពី​ការបង្រៀន​តាម​វីដេអូ ៖ សូម​ពិចារណា​អំពី​ការអញ្ជើញ​សិស្ស​ឲ្យ​បោះឆ្នោត​តាម​របៀប​ដែល​អាច​មើល​ឃើញ​ចម្លើយ​នីមួយៗ​ដែល​អាច​មាន​ចំពោះ សំណួរ « តើ​អ្នក​គិត​ថា​វា​មាន​ន័យ​យ៉ាង​ណា ប្រសិនបើ​នរណា​ម្នាក់​មាន​សំណួរ​អំពី​ដំណឹងល្អ ឬ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ? » ឧទាហរណ៍ ពួកគេ​អាច​បិទ​ម៉ាស៊ីន​ថត​របស់​ពួកគេ ប្រសិនបើ​ពួកគេ​គិត​ថា​ចម្លើយ​អាច​ត្រឹមត្រូវ ហើយ​បន្ត​បើក​ម៉ាស៊ីនថត​របស់​ពួកគេ ប្រសិនបើ​ពួកគេ​មិន​ត្រឹមត្រូវ ។ ផ្អាក​បន្តិច​បន្ទាប់ពី​ជម្រើស​នីមួយៗ ដើម្បី​សួរ​សិស្ស​មួយ​ចំនួន​ថា​ហេតុ​អ្វី​ពួកគេ​បោះឆ្នោត​តាម​របៀប​ដែល​ពួកគេ​ធ្វើ ។ សូម​ជួយ​ពួកគេ​ឲ្យ​យល់​ថា​ចម្លើយ​ណា​មួយ​ក៏​អាច​ត្រឹមត្រូវ ឬ​មិន​ត្រឹមត្រូវ អាស្រ័យ​លើ​បំណង​ប្រាថ្នា និង​ជម្រើស​របស់​បុគ្គល​ម្នាក់ៗ ។