ទីបន្ទាល់របស់ យ៉ូសែប ស្ម៊ីធ អំពីព្រះគម្ពីរមរមន ៖ « បកប្រែ … ដោយអំណោយទាន និងអំណាចនៃព្រះ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ទីបន្ទាល់របស់ យ៉ូសែប ស្ម៊ីធ អំពីព្រះគម្ពីរមរមន » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
តើព្រះគម្ពីរមរមនបានចេញមកដោយរបៀបណា ? តើ យ៉ូសែប ស្ម៊ីធ បានបកប្រែព្រះគម្ពីរមរមនពីភាសាមិនស្គាល់ទៅជាភាសាអង់គ្លេសដោយរបៀបណា ? មេរៀននេះនឹងជួយសិស្សឲ្យយល់ និងពន្យល់កាន់តែច្បាស់ពីរបៀប ដែលព្រះគម្ពីរមរមនត្រូវបានបកប្រែដោយ « ដោយអំណោយទាន និងអំណាចនៃព្រះ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៥:៣ ) ។
ការស្គាល់ឈ្មោះសិស្សម្នាក់ៗ ។ ការស្គាល់ និងការហៅសិស្សម្នាក់ៗតាមឈ្មោះរបស់គេ អាចជួយសិស្សឲ្យទទួល អារម្មណ៍នៃក្តីស្រឡាញ់ ។ សូមចំណាយពេលរៀនស្គាល់ឈ្មោះសិស្ស ។ អ្នកអាចមានផ្ទាំងរូបភាព ឬធ្វើសកម្មភាពក្នុងថ្នាក់ដែលអាចជួយអ្នក និងសិស្សរៀនស្គាល់ឈ្មោះគ្នាទៅវិញទៅមក ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យមករៀនដោយរៀបចំដើម្បីចែកចាយអ្វីដែលពួកគេដឹងអំពីការចេញមកនៃព្រះគម្ពីរមរមន និងសំណួរអ្វីខ្លះដែលពួកគេមានអំពីព្រះគម្ពីរមរមន ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការចេញមកនៃព្រះគម្ពីរមរមន
សូមបង្ហាញរូបភាពដូចខាងក្រោម ។ សូមរំឭកសិស្សអំពីការរៀបចំរបស់ពួកគេដើម្បីរៀន ហើយអញ្ជើញពួកគេឲ្យរៀបចំរូបភាពតាមលំដាប់លំដោយកាលដែលត្រឹមត្រូវ ។ លំដាប់ដែលត្រឹមត្រូវគឺ ឃ, គ, ខ, ក, ង ។
សូមកែសម្រួលសកម្មភាពនៅក្នុងមេរៀននេះដោយផ្អែកលើរបៀបដែលសិស្សយល់ច្បាស់អំពីព្រឹត្តិការណ៍ទាំងនេះ ។
« ដោយអំណោយទាន និងអំណាចនៃព្រះ »
សូមគិតអំពីនរណាម្នាក់ដែលអ្នកស្គាល់ដែលអាចទទួលបានប្រយោជន៍ពីការរៀនបន្ថែមអំពីការចេញមកនៃព្រះគម្ពីរមរមន ។ វាអាចជាបុគ្គលម្នាក់ដែលមិនមែនជាសមាជិកសាសនាចក្រ ឬប្រហែលជាសមាជិកសាសនាចក្រដែលកំពុងពុះពារជាមួយនឹងសេចក្ដីជំនឿរបស់ពួកគេ ។ សូមពណ៌នាអំពីស្ថានភាពរបស់ពួកគេយ៉ាងខ្លីនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ហើយប្រាប់ថាហេតុអ្វីបានជាការរៀនបន្ថែមអំពីការចេញមកនៃព្រះគម្ពីរមរមននឹងផ្តល់អត្ថប្រយោជន៍ដល់ពួកគេ ។
កាលអ្នកសិក្សា សូមស្វែងរកភស្តុតាងនៃសេចក្តីពិតដែលថា យ៉ូសែប ស្ម៊ីធ បាននាំមកនូវព្រះគម្ពីរមរមនដោយអំណោយទាន និងអំណាចនៃព្រះ ( សូមមើល ទំព័រចំណងជើងនៃព្រះគម្ពីរមរមន និង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៥:៣ ) ។
យ៉ូសែប ស្ម៊ីធ បានសរសេរអំពីបទពិសោធន៍របស់លោកអំឡុងពេលព្រះគម្ពីរមរមនចេញមក ។
សូមអញ្ជើញសិស្សអាន « ទីបន្ទាល់របស់ព្យាការី យ៉ូសែប ស្ម៊ីធ » ចេញពីទំព័របុព្វកថានៃព្រះគម្ពីរមរមន ។ របៀបមួយដើម្បីធ្វើបែបនេះគឺបែងចែកអំណានហើយចាត់ថ្នាក់ពាក់កណ្តាលឲ្យអាន កថាខណ្ឌទី ១–១៤ អំពីដំណើរទស្សនកិច្ចរបស់មរ៉ូណៃនៅពេលយប់ ។ ថ្នាក់ពាក់កណ្តាលទៀតអាចអាន កថាខណ្ឌទី ១៥–២៣ អំពីអ្វីដែលយ៉ូសែបបានធ្វើបន្ទាប់ពីដំណើរទស្សនកិច្ចរបស់មរ៉ូណៃ ។
ជម្រើសមួយទៀតគឺត្រូវសង្ខេបផ្នែកនៃដំណើររឿងនេះ ហើយជ្រើសរើសកថាខណ្ឌសម្រាប់សិស្សអានដែលនឹងមានប្រយោជន៍បំផុតដល់ពួកគេ ។ សិស្សក៏អាចមើល ពួកបរិសុទ្ធ ៖ រឿងអំពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ វ៉ុល ១ បទដ្ឋាននៃសេចក្តីពិត ឆ្នាំ ១៨១៥–១៨៤៦ [ ឆ្នាំ ២០១៨ ] ទំព័រ ២០–៣០ ។
តើសេចក្តីថ្លែងការណ៍អ្វីខ្លះដែលអ្នកបានរកឃើញដែលបង្ហាញថាព្រះគម្ពីរមរមនត្រូវបាននាំមកដោយអំណោយទាន និងអំណាចនៃព្រះ ?
ហេតុអ្វីអ្នកគិតថា យ៉ូសែប ស្ម៊ីធ ត្រូវបានជ្រើសរើសឲ្យបកប្រែព្រះគម្ពីរមរមន ជំនួសឲ្យអ្នកប្រាជ្ញដ៏ឆ្នើមនៃសម័យកាលនេះ ?
តើអ្នកបានរៀនអ្វីខ្លះអំពីការចេញមកនៃព្រះគម្ពីរមរមន ដែលអ្នកនឹងចែកចាយជាមួយមនុស្សដែលអ្នកគិតអំពី ?
ព័ត៌មានលម្អិតខាងប្រវត្តិសាស្ត្រ
បន្ទាប់ពី យ៉ូសែប ស្ម៊ីធ បានទទួលផ្ទាំងចំណារនេះហើយ លោកបានបកប្រែព្រះគម្ពីរមរមនដោយអំណោយទាន និងអំណាចនៃព្រះ ។ ពេលខ្លះយ៉ូសែប បានបកប្រែដោយការមើលតាមប្រដាប់បកប្រែ [ យូរីម និងធូមីម ] ហើយអានជាភាសាអង់គ្លេសនូវតួអក្សរដែលបានចារនៅលើផ្ទាំងចំណារនោះ ។ ជាញឹកញាប់ លោកចូលចិត្តប្រើតែត្បូងមើលឆុតព្រោះវាងាយស្រួលជាង ។ លោកដាក់ត្បូងមើលឆុតនៅក្នុងមួករបស់គាត់ ហើយឱនមុខចូលក្នុងមួកបាំងពន្លឺថ្ងៃ ហើយសម្លឹងមើលតាមត្បូងនេះ ។ ពន្លឺរបស់ត្បូងនេះបានបំភ្លឺភាពងងឹត ដោយបង្ហាញពាក្យឲ្យយ៉ូសែបអាន កាលអូលីវើរសរសេរវាយ៉ាងញាប់ដៃនោះ » ( ពួកបរិសុទ្ធ ៖ រឿងអំពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ វ៉ុល ១, បទដ្ឋាននៃសេចក្តីពិត ឆ្នាំ ១៨១៥–១៨៤៦ [ ២០១៨ ] ទំពូ័រ ៦១ ) ។ ដើម្បីស្វែងយល់បន្ថែមអំពីត្បូងមើលឆុត និងការបកប្រែនៃព្រះគម្ពីរមរមន សូមមើលGospel Topics Essay « Book of Mormon Translation » ។
ប្រសិនបើសិស្សមានសំណួរបន្ថែមអំពីត្បូងមើលឆុតនេះ អ្នកអាចបង្ហាញវីដេអូអំពីត្បូងមើលឆុតនៅក្នុងផ្នែក « វិចារណកថា និងព័ត៌មានសាច់រឿង » ខាងក្រោម ។
ប្រសិនបើមានពេល សូមទស្សនា « Days of Harmony » ចាប់ពីនាទីទី ៥:៤៤ ដល់ ៩:២៤ ដែលអាចរកបានតាមរយៈគេហទំព័រ ChurchofJesusChrist.org ។
25:0
សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមពីប្រធាន ដាល្លិន អេក អូក នៃគណៈប្រធានទីមួយ ។ អ្នកក៏អាចមើលវីដេអូ « Opposition in All Things » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីនាទីទី ៨:១៨ ដល់ ៩:២៤ ។
15:27
បន្ទាប់ពីយ៉ូសែប ស្ម៊ីធ បានបញ្ចប់ការបកប្រែព្រះគម្ពីរមរមន លោកនៅតែត្រូវស្វែងរកអ្នកបោះពុម្ព ។ រឿងនោះពុំមែនងាយស្រួលទេ ។ ភាពស្មុគស្មាញនៃសៀវភៅសរសេរដោយដៃដ៏វែងនេះ និងចំណាយថ្លៃការបោះពុម្ព និងការចងក្រងជាសៀវភៅរាប់ពាន់ក្បាលគឺគួរឲ្យតក់ស្លុតណាស់ ។ ដំបូងឡើយ យ៉ូសែប បានទៅរក អ៊ី. ប៊ី. ហ្គ្រានឌីន ជាអ្នកបោះពុម្ពនៅប៉ាល់ម៉ៃរា គេបានបដិសេធលោក ។ បន្ទាប់មកលោកបានទៅរកអ្នកបោះពុម្ពម្នាក់ទៀតនៅ ប៉ាល់ម៉ៃរា ដែលគេបដិសេធលោកដែរ ។ លោកបានធ្វើដំណើរទៅកាន់ រ៉ូឆេស្ទ័ ចម្ងាយ ២៥ ម៉ែល ( ៤០ គីឡូម៉ែត្រ ) ហើយបានទៅជួបនឹងអ្នកបោះពុម្ពដ៏ល្អបំផុតម្នាក់នៅប៉ែកខាងលិចរដ្ឋ ញ៉ូវ យ៉ក ដែលគេក៏បានបដិសេធលោកដែរ ។ អ្នកបោះពុម្ពម្នាក់ទៀតនៅ រ៉ូឆេស្ទ័រ ចង់ធ្វើ ប៉ុន្តែដោយស្ថានភាពជាច្រើនបានធ្វើឲ្យគាត់មិនអាចទទួលយកបាន ។
ជាច្រើនសប្ដាហ៍បានកន្លងផុតទៅ ហើយយ៉ូសែប ច្បាស់ជាច្របូកច្របល់ចំពោះការផ្ទុយដើម្បីសម្រេចនូវកាតព្វកិច្ចដែលព្រះបានប្រទានដល់លោក ។ ព្រះអម្ចាស់ពុំធ្វើឲ្យវាមានភាពងាយស្រួលទេ ប៉ុន្តែលោកបានធ្វើឲ្យវាកើតឡើងបាន ។ ការព្យាយាមលើកទីប្រាំរបស់យ៉ូសែប គឺការទៅជួបនឹងអ្នកបោះពុម្ពនៅប៉ាល់ម៉ៃរា ឈ្មោះ ហ្គ្រានឌីន ជាលើកទីពីរ គឺបានសម្រេច ។ ( ដាល្លិន អេក អូក « Opposition in All Things » Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ១១៦ )
តើព័ត៌មានលម្អិតពីប្រវត្តិសាស្ត្រទាំងនេះជះឥទ្ធិពលលើអារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នកអំពីព្រះគម្ពីរមរមនយ៉ាងដូចម្តេច ?
តើការចេញមកនៃព្រះគម្ពីរមរមនបង្រៀនអ្នកអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?
ការពន្យល់អំពីការចេញមកនៃព្រះគម្ពីរមរមន
សូមអញ្ជើញសិស្សឲ្យពិចារណាអំពីអ្វីដែលពួកគេអាចនឹងចែកចាយជាមួយនឹងបុគ្គលដែលពួកគេបានគិតពីមុន ដែលនឹងជួយបុគ្គលនោះយល់កាន់តែច្បាស់អំពីរបៀបដែលព្រះគម្ពីរមរមនបានចេញមកដោយអំណោយទាន និងអំណាចនៃព្រះ ។
ចាត់សិស្សជាដៃគូ ។ សូមអញ្ជើញពួកគេឲ្យម្នាក់ៗប្តូរវេនគ្នាលេងផ្នែកជាសមាជិកសាសនាចក្រដែលកំពុងពន្យល់ និងកំពុងឆ្លើយសំណួរ និងអំពីបុគ្គលម្នាក់ដែលត្រូវស្វែងយល់បន្ថែមអំពីការលេចចេញមកនៃព្រះគម្ពីរមរមន ។ ផ្លាស់ទីជុំវិញបន្ទប់ ហើយស្តាប់ការពន្យល់ដើម្បីកំណត់ថាតើត្រូវការការសិក្សាបន្ថែមលើប្រធានបទនេះដែរឬទេ ។
បន្ទាប់ពីសិស្សបញ្ចប់ការពន្យល់របស់ពួកគេហើយ សូមពិចារណាចែកចាយទីបន្ទាល់ផ្ទាល់ខ្លួនអំពីអំណាច អំណោយទាន និងសេចក្តីស្រឡាញ់របស់ព្រះ ដែលបង្ហាញតាមរយៈការចេញមកនៃព្រះគម្ពីរមរមន ។ សូមអញ្ជើញសិស្សដែលស្ម័គ្រចិត្តឲ្យចែកចាយទីបន្ទាល់របស់ពួកគេផងដែរ ។
អែលឌើរ អូលីសេស សូរ៉េស ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
2:3
ដំណើរការនៃការបកប្រែព្រះគម្ពីរមរមនក៏ជាអព្ភូតហេតុមួយដែរ ។ កំណត់ត្រាបុរាណដ៏ពិសិដ្ឋនេះមិនត្រូវបាន « បកប្រែ » តាមវិធីដែលពួកអ្នកប្រាជ្ញបានបកប្រែអត្ថបទបុរាណដោយការរៀនភាសាបុរាណមួយនោះទេ ។ យើងគួរមើលទៅដំណើរការនោះថាជា « វិវរណៈ » មួយដោយមានជំនួយពីឧបករណ៍ដែលព្រះអម្ចាស់បានប្រទានឲ្យ ដែលផ្ទុយពី« ការបកប្រែ » ដោយមនុស្សម្នាក់ដែលមានចំណេះដឹងផ្នែកភាសា ។ យ៉ូសែប ស្ម៊ីធបានប្រកាសថា តាមរយៈអំណាចរបស់ព្រះ « ខ្ញុំបានបកប្រែព្រះគម្ពីរមរមនពី [ អក្សរអានមិនដាច់ ] ជាចំណេះវិជ្ជាដែលត្រូវបានបាត់បង់នៅក្នុងពិភពលោក ដែល[ លោក ]បានឈរនៅក្នុងហេតុការណ៍ដ៏អស្ចារ្យតែម្នាក់ឯង ជាយុវជនដែលពុំមានចំណេះដឹងជ្រៅជ្រះ ដើម្បីទប់ទល់នឹងប្រាជ្ញារបស់ពិភពលោក និងការអវិជ្ជាជាច្រើននៅក្នុងសតវត្សរ៍ទីដប់ប្រាំបីចំពោះវិវរណៈថ្មីនេះ » ។ ជំនួយរបស់ព្រះអម្ចាស់ក្នុងការបកប្រែផ្ទាំងចំណារមាស—ឬវិវរណៈ នោះដូចដែលនិយាយ—ក៏ជាភស្ដុតាងផងដែរ ពេលពិចារណាពីរយៈពេលដ៏ខ្លីដែលយ៉ូសែប ស្ម៊ីធបានប្រើដើម្បីបកប្រែយ៉ាងអស្ចារ្យ ។ ( អូលីសេស សូរ៉េស « The Coming Forth of the Book of Mormon » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៣៣ )
The Gospel Topics Essay « Book of Mormon Translation » ផ្តល់នូវការយល់ដឹងបន្ថែម ៖
ភរិយារបស់យ៉ូសែប អិមម៉ា បានពន្យល់ថា នាង « តែងតែសរសេររាល់ថ្ងៃ » នៅតុតូចមួយក្នុងផ្ទះរបស់ពួកគេក្នុងភូមិហាម៉ូនី ក្នុងរដ្ឋ ផែនសិលវ៉េញ៉ា ។ នាងបានពិពណ៌នាអំពីយ៉ូសែបថា « អង្គុយដោយដាក់មុខគាត់ចូលក្នុងមួកដែលមានត្បូងក្នុងនោះ ហើយអានរាប់ម៉ោងដោយគ្មានអ្វីនោះចន្លោះយើងឡើយ » ។ យោងតាម អិមម៉ា ផ្ទាំងចំណារទាំងនោះ « ជារឿយៗដាក់នៅលើតុដោយគ្មានបំណងលាក់បាំងអ្វីឡើយ ដែលរុំដោយក្រណាត់កម្រាលតុធ្វើពីក្រណាត់ទេសឯកតូចមួយ » ។ នៅពេលត្រូវបានសួរថា តើយ៉ូសែបបានសរសេរចេញពីព្រះគម្ពីរប៊ីប ឬពីច្បាប់សរសេរដៃដែលគាត់បានរៀបចំពីមុន នោះ អិមម៉ាបានបដិសេធទាំងស្រុងលើការលើកឡើងទាំងនោះដោយនិយាថា ៖ « លោកគ្មានច្បាប់សរសេរដៃ ឬគម្ពីរណាសម្រាប់អាននោះទេ » ។ អិមម៉ាបានប្រាប់កូនប្រុសរបស់នាងថា យ៉ូសែប ស្ម៊ីធ ទី III ថា « ព្រះគម្ពីរមរមនគឺមានប្រភពដើមមកពីព្រះ—ម៉ាក់គ្មានការសង្ស័យសូម្បីបន្តិចអំពីព្រះគម្ពីរនេះឡើយ ។ ម៉ាក់ពេញចិត្តដែលគ្មាននរណាម្នាក់អាចហៅឲ្យសរសេរច្បាប់សរសេរដៃនេះបានទេ លុះត្រាតែបុគ្គលនោះត្រូវបានបំផុសគំនិត ដ្បិតពេលធ្វើជាស្មៀនរបស់លោក ឪពុករបស់កូននឹងហៅឲ្យម៉ាក់សរសេរជាច្រើនម៉ោងហើយក្រោយពេលមកពីបរិភោគអាហារ ឬបន្ទាប់ពីមានការរំខាន នោះលោកនឹងចាប់ផ្តើមនៅចំណុចដែលលោកបានឈប់ ដោយមិនមើលច្បាប់សរសេរដៃនោះ ឬអានផ្នែកណាមួយអានឲ្យលោកស្តាប់ឡើងវិញឡើយ » ។ ( Gospel Topics Essays « Book of Mormon Translation » ដែលមាននៅលើគេហទំព័រ topics.ChurchofJesusChrist.org )
សូមមើល « Seer Stone » ( ៣:៤៧ ) ដែលអាចរកបាននៅលើគេហទំព័រ ChurchofJesusChrist.org ដើម្បីស្វែងយល់បន្ថែមអំពីដំណើរការអព្ភូតហេតុនេះ ។
3:47
ប្រសិនបើសិស្សនឹងទទួលបានអត្ថប្រយោជន៍ពីការមើលឃើញឧទាហរណ៍បន្ថែមនៃឧបករណ៍នានាដែលបង្ហាញពីអំណាចនៃព្រះ សូមពិចារណាបង្ហាញរូបភាពខាងក្រោម ហើយអញ្ជើញពួកគេឲ្យសិក្សាដំណើររឿងមួយ ឬច្រើនដូចខាងក្រោម ។
អស់អ្នកដែលមើលទៅពស់លង្ហិនបានជាសះស្បើយ ( សូមមើល ជនគណនា ២១:៤–៩ ) ។
ព្រះអម្ចាស់ដឹកនាំលីហៃ និងគ្រួសាររបស់លោកដោយប្រើលីអាហូណា ( សូមមើល នីហ្វៃទី ១ ១៦:៩–១០ ២៣–២៩ ) ។
ព្រះយេស៊ូវប្រោសបុរសខ្វាក់ម្នាក់ដោយប្រើដីឥដ្ឋ និងទឹកមាត់ ( សូមមើល យ៉ូហាន ៩:១–៧ ) ។
សូមអញ្ជើញសិស្សឲ្យចែកចាយនូវអ្វីដែលពួកគេរៀនអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ តាមរយៈការប្រើឧបករណ៍ទាំងនេះ ។ សូមពិភាក្សាអំពីរបៀបដែលដំណើររឿងនៃឧបករណ៍ទាំងនេះដែលបានប្រើនៅក្នុងអព្ភូតហេតុទាំងឡាយគឺស្រដៀងនឹងដំណើររឿងនៃការបកប្រែព្រះគម្ពីរមរមនដែរ ។ សូមពិចារណាការចែកចាយពីរបៀបដែលគំរូទាំងនេះពង្រឹងទីបន្ទាល់របស់អ្នកអំពីព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និងព្រះគម្ពីរមរមន ហើយអញ្ជើញសិស្សដែលស្ម័គ្រចិត្តឲ្យចែកចាយផងដែរ ។
សូមអញ្ជើញសិស្សឲ្យគិតអំពីសំណួរដែលពួកគេមាន ឬអ្នកដទៃទៀតអាចមានអំពីការលេចចេញមកនៃព្រះគម្ពីរមរមន ។ សូមសរសេរសំណួររបស់ពួកគេនៅលើក្ដារខៀន ហើយអញ្ជើញសិស្សឲ្យស្វែងរកចម្លើយនៅក្នុងប្រភពដែលបានតែងតាំងដ៏ទេវភាព ។ ប្រភពមួយចំនួនទាំងនេះរួមមាន ៖
ប្រសិនបើសិស្សនឹងទទួលបានអត្ថប្រយោជន៍ពីការរៀនបន្ថែមអំពីកន្លែងដែលព្រឹត្តិការណ៍សំខាន់ៗទាក់ទងនឹងការចេញមកនៃព្រះគម្ពីរមរមន នោះសិស្សអាចទស្សនាទិដ្ឋភាពនិម្មិតនៃគេហទំព័រប្រវត្តិសាស្ត្រទាំងនេះ ដែលមានតាមរយៈគេហទំព័រ ChurchofJesusChrist.org ។