ថ្នាក់​សិក្ខាសាលា
អាលម៉ា ៨–១២ ៖ ទិដ្ឋភាព​ទូទៅ


« អាលម៉ា ៨–១២ ៖ ទិដ្ឋភាព​ទូទៅ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« អាលម៉ា ៨–១២ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

អាលម៉ា ៨–១២

ទិដ្ឋភាព​ទូទៅ

អាលម៉ា និង អាមូលេក បានអនុវត្ត​សេចក្ដីជំនឿ ហើយ​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​អាំម៉ូណៃហា​ប្រែចិត្ត ។ ពួកលោក​បាន​ប្រឈមមុខ​នឹង​មនុស្ស​ដែល​ប្រើ​ការបោក​បញ្ឆោត ដើម្បី​ព្យាយាម​បញ្ឈប់​ពួកលោក ហើយ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ធ្វើ​ឲ្យ​ពួកលោក​ដឹង​ពី​ការបោក​បញ្ឆោត​នោះ ។ នៅពេល​អ្នក​ច្បាប់ ស៊ីអែសរ៉ុម ចាប់ផ្តើម​សួរ អាលម៉ា និង អាមូលេក នូវ​សំណួរ​ដ៏​ស្មោះត្រង់ ដែល​អាលម៉ា​បាន​បង្រៀន​ថា អ្នក​ដែល​គ្មាន​ចិត្ត​រឹងរូស​អាច​រៀន​ការណ៍​របស់​ព្រះ​បាន ។ លោក​ក៏​បានបង្រៀន​ពី​ផែនការ​នៃ​ការប្រោសលោះ ហើយ​បាន​លើក​ទឹកចិត្ត​ប្រជាជន​ឲ្យ​វាយ​តម្លៃ​ដួងចិត្ត​របស់​ពួកគេ ។

រៀបចំ​ខ្លួន​ដើម្បី​បង្រៀន

ព័ត៌មាន​ខាង​ក្រោម​នេះ​ផ្តល់ជា​គំនិត​ដល់​គ្រូបង្រៀន​អំពី​អ្វី​ដែល​អាច​ត្រូវរៀបចំទុក​ជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

អាលម៉ា ៨

គោលបំណង​មេរៀន ៖ មេរៀន​នេះ​អាច​ជួយ​សិស្ស​ស្តាប់​ឮ និង​គោរពតាម​ព្រះ​វរបិតាសួគ៌​ក្នុង​ជីវិត​របស់​ពួកគេ ។

  • ការរៀប​ចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​អធិស្ឋាន ហើយ​ទូល​សួរ​ព្រះ​វរបិតាសួគ៌​នូវ​អ្វី​ដែល​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​ពួកគេ​ធ្វើ ដើម្បី​ដើរតាម​ទ្រង់​កាន់តែ​ពេញលេញ ។

  • វីដេអូ ៖ « Alma and Amulek Are Delivered by the Power of God » ( ២២:៥៦ សូមមើល​ពី​នាទី​ទី ០:៣៦ ដល់​នាទី​ទី ២:២២ ហើយ​បន្ទាប់មក​ពី​នាទី​ទី ២:២២ ដល់​នាទី​ទី ៤:០៣ ), « Faith Is Not by Chance, but by Choice » ( ១៥:០១ សូមមើល​ពី នាទី​ទី ១:៤០ ដល់​នាទី​ទី ៤:២៥ )

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​បិទភ្នែក ស្តាប់ និង​ស្រមៃមើល ពេល​អ្នក​ចាក់​សំឡេង​មក​ពី « Alma and Amulek Are Delivered by the Power of God » ចាប់ពី​នាទី​ទី ២:២២ ដល់​នាទី​ទី ៤:០៣ ។ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ពិពណ៌នា​អំពី​អ្វីដែល​ពួកគេ​ស្រមៃឃើញ ។

អាលម៉ា ៩

គោលបំណង​មេរៀន ៖ គោលបំណង​មេរៀន​នេះ​គឺ​ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្គាល់ និង​ចងចាំ​ពី​ពរជ័យ​ដែល​ព្រះ​អម្ចាស់បាន​ប្រទាន​ដល់​ពួកគេ ។

  • ការរៀប​ចំ​សិស្ស ៖ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ចំណាយពេល​មួយ ឬ​ពីរ​នាទី ដើម្បី​សរសេរ​ឧទាហរណ៍​ជាច្រើន​នៃ​ពរជ័យ​ដែល​ពួកគេ​បានទទួលពី​ព្រះ​វរបិតាសួគ៌ និង​ព្រះ​យេស៊ូវគ្រីស្ទ ។

  • មាតិកា​ដើម្បី​បង្ហាញ ៖ តារាង​ប្រៀបធៀប​សាសន៍​លេមមិន​ទៅនឹង​ប្រជាជន​អំាំម៉ូណៃហា អាច​ដាក់តាំង ឬ​ថតចម្លង​ដាក់​នៅលើ​ក្តារខៀន សំណួរ​នៅក្រោម​ចំណងជើង « តើ​ព្រះអម្ចាស់​បាន​ប្រទាន​អ្វី​ដល់​អ្នក ? » សម្រាប់​សិស្ស​ដើម្បី​ពិចារណា ។

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ នៅ​ចុងបញ្ចប់​នៃ​មេរៀន សូម​ពិចារណា​អញ្ជើញ​សិស្ស​និយាយ​អំពី​ពរជ័យ​មួយចំនួន​របស់​ពួកគេ និង​របៀប​មួយ​ដែល​ពួកគេ​នឹង​ព្យាយាម​ចងចាំ​ពី​ពរជ័យ​នោះ ។ អ្នក​អាច​ដាក់​សិស្ស​ម្នាក់​ឲ្យ​ទទួលខុសត្រូវ ហើយ​ឲ្យ​គាត់​អញ្ជើញ​សិស្ស​ផ្សេងទៀត​តាមលំដាប់​លំដោយ ដែល​ពួកគេ​បង្ហាញ​នៅ​លើ​អេក្រង់​របស់​សិស្ស​នោះ ។ សូម​បញ្ជាក់​ឲ្យ​ច្បាស់​ថា សិស្ស​អាច​រំលង​ឱកាស​នេះ បើ​ពួកគេ​មាន​អារម្មណ៍​មិនស្រួល ។ សូម​ពិចារណា​ចែកចាយ​គំនិត​របស់​អ្នក​ផងដែរ ។

អាលម៉ា ១០–១១

គោលបំណង​មេរៀន ៖ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​កាន់តែ​ទទួល​យក​ព្រះវិញ្ញាណបរិសុទ្ធ ដើម្បី​ដឹង​ពី​សេចក្ដីពិត និង​ស្គាល់​ការបោក​បញ្ឆោត​របស់មារសត្រូវ ។

  • ការរៀប​ចំ​សិស្ស ៖ សូម​ឲ្យ​សិស្យ​សញ្ជឹងគិត​ពី​របៀប​ដែល​សាតាំង​អាច​នឹង​ព្យាយាម​បញ្ឆោត​ពួកគេ ។

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ តារាង​អំពី​ការបង្រៀន​ខុសឆ្គង អាច​តាំង​បង្ហាញ ឬ​ចម្លង​ដាក់​នៅ​លើ​ក្តារខៀន

  • ឯកសារ​សម្រាប់​សិស្ស ( ជម្រើស ) ៖ សំណេរ​ផ្អែក​លើ អាលម៉ា ១១:២៦–៣៧, ៤០–៤១ ផ្តល់​ឲ្យ​សិស្ស​ពីរនាក់​ដើម្បី​ពួកគេ​អាច​អាន ឬ​ធ្វើ​ការសន្ទនា​រវាង​អាមូលេក និង​ស៊ីអែសរ៉ុម ( បើអ្នក​ជ្រើសរើស​ជម្រើស​នេះ សូម​លុប​ឃ្លា​ដូចជា « ឥឡូវ​នេះ ស៊ីអែសរ៉ុម​បាន​និយាយ​ថា » [ អាលម៉ា ១១:២៨ ] និង « ហើយ​លោក​បាន​ឆ្លើយ​ថា » [ អាលម៉ា ១១:២៩ ] ) ។

  • វីដេអូ ៖ « Beware of the Evil behind the Smiling Eyes » ( ៩:៥២ សូម​មើល​ពី​នាទី​ទី ០:៣០ ដល់​នាទី​ទី ២:៣៥ )

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​អ្វី​ដែល ស៊ីអែសរ៉ុម​ព្យាយាម​សូកប៉ាន់ អាមូលេក សូម​ពិចារណា​ឲ្យ​ពួកគេ​ស្វែងរក​នៅលើ​អ៊ីនធឺណិត​ដើម្បី​រកមើល​ថា តើ​បុគ្គល​ម្នាក់​មាន​ការងារ​ដែល​មាន​ប្រាក់ខែ​ខ្ពស់ ដូចជា​មេធាវី​អាច​រក​ប្រាក់​ចំណូល​បាន​ប៉ុន្មាន នៅ​ក្នុង​សហគមន៍​របស់អ្នក​សម្រាប់​រយៈពេល​ប្រាំ​មួយ​សប្តាហ៍ ។

អាលម៉ា ១២

គោលបំណង​មេរៀន ៖ មេរៀន​នេះ​អាច​ជួយ​សិស្ស​វាយ​តម្លៃ​ដួងចិត្ត និង​ឆន្ទៈ​របស់​ពួកគេ​ក្នុង​ការទទួល​ព្រះ​បន្ទូល​របស់​ព្រះ ។

  • ការរៀប​ចំ​សិស្ស ៖ សូម​ពិចារណា​ផ្តល់​ច្បាប់​ចម្លង​នៃ​ស្វ័យ​វាយតម្លៃ​នៅ​ក្នុង​មេរៀន​នេះ​ដល់​សិស្ស ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​វាយតម្លៃ​ខ្លួនឯង ហើយ​សញ្ជឹងគិត​អំពី​របៀប​ដែល​ចម្លើយ​របស់​ពួកគេ​ជះឥទ្ធិពល​ដល់​ពួកគេ ។

  • សម្ភារ​សម្រាប់​សិស្ស ៖ ដីឥដ្ឋ​សម្រាប់​សិស្ស​ធ្វើ​ជា​ពុម្ព​បង្កើត​អ្វីមួយ ដើម្បី​ជួយ​ពួកគេ​គិត​អំពី​ចិត្ត​រឹងរូស និង​ចិត្ត​ទន់ភ្លន់ ( ដោយ​ឲ្យដីឥដ្ឋ​ស្ងួត​ទៅ​សិស្ស​មួយ​ចំនួន ឬ​ដី​ឥដ្ឋ​រឹង​ខ្លះ​ដល់​សិស្ស ដែល​អាច​ជួយ​ក្នុង​ការពិភាក្សា​អំពី​ភាព​ខុសគ្នា​រវាង​ចិត្ត​រឹងរូស និង​ចិត្ត​ទន់ភ្លន់ ) ។

  • រូបភាព ៖ រូប​គំនូរ​ចិត្ត​ទន់ភ្លន់ និង​ចិត្ត​រឹងរូស​នៅ​លើ​ក្ដារខៀន ( អ្នក​អាច​បន្ថែម​កំណត់​ចំណាំ​ទៅ​គំនូ​​ទាំងនេះ​ពេញ​ទាំង​មេរៀន ) ។

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ សូម​ពិចារណា​អញ្ជើញ​សិស្ស​ពីរបី​នាក់​ជាមុន ឲ្យ​រៀបចំ​បង្ហាញ​វត្ថុទន់ និង​វត្ថុ​រឹង​ដែល​យកពី​ក្បែរៗ​ផ្ទះ​របស់​ពួកគេ ។ សូម​ឲ្យ​សិស្ស​ទាំងនេះ​ពន្យល់​ពី​របៀប​ដែលវត្ថុ​ទាំងនេះ​អាច​នឹងជួយ​ពួកគេ​យល់ពី​សារៈសំខាន់​នៃ​ការមាន​ចិត្ត​ទន់ភ្លន់ និង​ចៀសវាង​ការធ្វើ​ឲ្យ​ចិត្ត​ពួកគេ​រឹងរូស ។

ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ ទី​១១

គោលបំណង​មេរៀន ៖ គោលបំណង​មេរៀន​នេះ​គឺ​ដើម្បី​ជួយ​សិស្ស​ឲ្យ​ទន្ទេញចាំ​ឃ្លា​បទគម្ពីរ​គន្លឹះ ពី​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​នៃ​ព្រះ​គម្ពីរមរមន ១២ ដំបូង ហើយ​ស្វែងរក​ការយល់ដឹង​បន្ថែម​ដោយ​ការសួរ និង​ឆ្លើយ​សំណួរ​ដែលបំផុស​គំនិត ។

  • ការរៀប​ចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើសរើស​បទគម្ពីរ​ពី​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទាំង ១២ ដំបូង ដែល​ពួកគេ​ចង់​ស្វែងយល់​បន្ថែម ។ សូម​លើ​កទឹកចិត្ត​ពួកគេ​ឲ្យ​មក​រៀន​ដោយ​រៀបចំខ្លួន ដើម្បី​ចែកចាយ​វគ្គ​បទគម្ពីរ ដែល​ពួកគេ​បាន​ជ្រើសរើស​ហើយ យ៉ាងហោចណាស់​សំណួរ​មួយ​ដែល​ពួកគេ​មាន​អារម្មណ៍​ថា អាច​ជួយ​ពួកគេ​រៀនបន្ថែម​អំពី​វគ្គ​បទគម្ពីរនោះ ។

  • សំណៅ​ចែក ៖ « វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​គន្លឹះ​ទាំង ១២ ដំបូង »

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​នៅ​ក្នុង​ឈែត អំពី​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ដែល​ពួកគេ​បាន​ជ្រើសរើស និង​សំណួរ​មួយ​ក្នុង​ចំណោម​សំណួរ​ដែល​ពួកគេ​បាននឹក​ដល់ ។ បន្ទាប់មក អ្នក​អាច​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ឆ្លើយ​សំណួរ​គ្នាទៅ​វិញទៅ​មក ។