« អាលម៉ា ២៣ ៖ ពួកគេ ‹ ពុំបោះបង់ចោលសាសនាឡើយ › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« អាលម៉ា ២៣ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
អាលម៉ា ២៣
ពួកគេ « ពុំបោះបង់ចោលសាសនាឡើយ »
សូមគិតអំពីកម្លាំងជាច្រើនក្នុងពិភពលោកសព្វថ្ងៃនេះ ដែលព្យាយាមបំផ្លាញជំនឿរបស់អ្នក ហើយទាញអ្នកចេញពីព្រះអម្ចាស់ ។ តើអ្នកអាចធ្វើអ្វីបានដើម្បីរក្សាជំហររឹងមាំ និងការពារកុំឲ្យមានរឿងនេះកើតឡើង ? យើងអាចរៀនពីគំរូនៃពួកសាសន៍លេមិនរាប់ពាន់នាក់ដែល « បានប្រែចិត្តជឿដល់ព្រះអម្ចាស់ » ហើយ « ពុំបោះបង់ចោលសាសនាឡើយ » ( អាលម៉ា ២៣:៦ ) ។ គោលបំណងមេរៀននេះគឺដើម្បីជួយអ្នកប្រាថ្នាចង់ប្រែចិត្តជឿកាន់តែពេញលេញទៅលើព្រះអម្ចាស់ ហើយរកឲ្យឃើញឧបសគ្គទាំងឡាយចំពោះការប្រែចិត្តជឿនោះ ។
ការលើកទឹកចិត្តសិស្សឲ្យខិតខំធ្វើតាមព្រះយេស៊ូវគ្រីស្ទ ។ សូមជួយសិស្សយល់ថា នៅពេលពួកគេខិតខំរស់នៅតាមដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ នោះពួកគេអាចក្លាយកាន់តែដូចជាព្រះអង្គសង្គ្រោះ ហើយរកឃើញអំណរកាន់តែច្រើននៅក្នុងភាពជាសិស្សរបស់ពួកគេ ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យមកដោយត្រៀមខ្លួនដើម្បីចែកចាយពីអ្វីដែលពួកគេគិតថា វាមានន័យថាត្រូវ « ប្រែចិត្តជឿដល់ព្រះអម្ចាស់ » ( អាលម៉ា ២៣:៦ ) ហើយហេតុអ្វីការប្រែចិត្តជឿចំពោះទ្រង់សំខាន់ម៉្លេះ ។ ពួកគេអាចមើលសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយនៅក្រោមពាក្យ « ការប្រែចិត្តជឿ, ប្រែចិត្តជឿ » ប្រសិនបើពួកគេត្រូវការជំនួយ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការរក្សាជំហររឹងមាំ
មេរៀននេះ និង មេរៀនអំពី អាលម៉ា ២៤ អាចដំណើរការជាមួយគ្នាបានដើម្បីជួយសិស្សមានការប្រែចិត្តជឿកាន់តែស៊ីជម្រៅ ។ មេរៀននេះអាចជួយសិស្សរកឃើញឧបសគ្គចំពោះការប្រែចិត្តរបស់ពួកគេ មេរៀនបន្ទាប់គឺមានបំណងជួយពួកគេឲ្យយកឈ្នះលើឧបសគ្គទាំងនោះ ។
សូមពិចារណាអញ្ជើញសិស្សស្ម័គ្រចិត្តពីរនាក់ឲ្យធ្វើសកម្មភាពដូចខាងក្រោម ។ សូមរំឭកពួកគេកុំឲ្យរុញខ្លាំងពេក ។
បើអាចធ្វើបាន សូមឈរជើងមួយរយៈពេល ៣០ វិនាទី ។ សូមគិតថា តើវាពិបាកឈរប៉ុនណា ប្រសិនបើនរណាម្នាក់រុញអ្នក នៅពេលអ្នកឈរតែជើងម្ខាងនោះ ។
ឥឡូវនេះ ឈរជើងទាំងពីរ ហើយគិតថាតើវាងាយស្រួលខ្លាំងប៉ុនណាក្នុងការរក្សាជំហរ បើមាននរណាម្នាក់រុញអ្នកនោះ ។
ជួនកាល បទគម្ពីរបានប្រៀបធៀបភាពស្មោះត្រង់ចំពោះព្រះអម្ចាស់ទៅនឹងការឈរយ៉ាងខ្ជាប់ខ្ជួន ( សូមមើល ម៉ូសាយ ៤:១១; អាលម៉ា ១:២៥ ) ហើយងាកចេញពីព្រះអម្ចាស់ទៅនឹងការដួលរលំ ( សូមមើល នីហ្វៃទី២ ១៨:១៥; ហេលេមិន ៥:១២ ) ។
-
តើមានហេតុផលអ្វីខ្លះដែលមនុស្សបោះបង់ចោលព្រះយេស៊ូវគ្រីស្ទ និងសាសនាចក្ររបស់ទ្រង់ ?
អ្នកអាចនឹងចង់បង្ហាញសំណួរទាំងនេះ ដើម្បីអនុញ្ញាតឲ្យសិស្សសញ្ជឹងគិតអំពីសំណួរទាំងនេះ ។
សូមសញ្ជឹងគិតអំពីសំណួរខាងក្រោមនេះ ៖
-
បើអ្នកបន្តរស់នៅតាមរបៀបដែលអ្នកមានឥឡូវនេះ តើអ្នកមានអារម្មណ៍ថាអ្នកនឹងខិតកាន់តែជិត ឬចាប់ផ្ដើមបោះបង់ចោលព្រះអម្ចាស់ និងសាសនាចក្ររបស់ទ្រង់ ? ហេតុអ្វី ?
-
តើអ្នកដឹងអ្វីខ្លះអំពីព្រះអម្ចាស់ និងសាសនាចក្ររបស់ទ្រង់ ដែលធ្វើឲ្យអ្នកមិនចង់បោះបង់ចោល ?
ពេលអ្នកសិក្សាអំពីមនុស្សដែល « ពុំបោះបង់សាសនាចោលឡើយ » ( អាលម៉ា ២៣:៦ ) សូមរកមើលការយល់ដឹង និងស្វែងរកការណែនាំសម្រាប់ជីវិតរបស់អ្នកតាមរយៈការអធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌ និងការបំផុសគំនិតនៃព្រះវិញ្ញាណបរិសុទ្ធ ។
បានប្រែចិត្តជឿដល់ព្រះអម្ចាស់
បន្ទាប់ពីការប្រែចិត្តជឿរបស់ទ្រង់ ស្ដេចនៃសាសន៍លេមិនបានប្រកាសពីសេរីភាពខាងសាសនានៅក្នុងដែនដី ដើម្បីឲ្យពួកបុត្រារបស់ម៉ូសាយអាចផ្សាយដំណឹងល្អដោយសុវត្ថិភាព ។
សូមអាន អាលម៉ា ២៣:៣–៥ ដោយរកមើលឥទ្ធិពលដែលការផ្សព្វផ្សាយមានមកលើប្រជាជន ។
សូមពិចារណាសួរថាតើសិស្សរបស់អ្នកចាប់អារម្មណ៍ឃ្លាណាខ្លះ ។
ជួនកាល បទគម្ពីរចែងឡើងវិញនូវឃ្លាសំខាន់ៗដើម្បីជួយយើងឲ្យយល់ ។ សូមអាន អាលម៉ា ២៣:៦–១៣, ១៥ ដោយរកមើលឃ្លាដែលបង្ហាញពីមូលហេតុដែលអ្នកប្រែចិត្តជឿរាប់ពាន់នាក់នេះ « ពុំបោះបង់ចោលសាសនាឡើយ » ( ខទី ៦ ) ។ សូមពិចារណាគូសចំណាំឃ្លាដដែលៗ ។
សូមអញ្ជើញសិស្សឲ្យចែកចាយអ្វីដែលពួកគេបានរកឃើញ ។ « បានប្រែចិត្តដល់ព្រះអម្ចាស់ » ត្រូវបានថ្លែងម្ដងទៀតនៅក្នុង អាលម៉ា ២៣:៦, ៨, ១៣ ហើយ « ដាក់គ្រឿងសស្ត្រាវុធនៃការបះបោររបស់គេចុះ » និង « បានដាក់គ្រឿងសស្ត្រាវុធនៃការបះបោររបស់គេចុះ » មាននៅក្នុង អាលម៉ា ២៣:៧, ១៣ តាមខគម្ពីរនីមួយៗទាំងនោះ ។
សេចក្តីពិតមួយ ដែលយើងអាចរៀនពីខគម្ពីរទាំងនេះគឺថា នៅពេលយើងបានប្រែចិត្តជឿដល់ព្រះអម្ចាស់ ហើយដាក់គ្រឿងសស្ត្រាវុធនៃការបះបោររបស់យើង នោះយើងតែងតែអាចឈរដោយស្មោះត្រង់ចំពោះទ្រង់ជានិច្ច ។
-
តើ « ប្រែចិត្តជឿដល់ព្រះអម្ចាស់ » មានន័យយ៉ាងណា ? ( អាលម៉ា ២៣:៦ ) ។ ( ប្រសិនបើមានប្រយោជន៍ សូមពិចារណាសិក្សា « ការប្រែចិត្តជឿ ប្រែចិត្តជឿ » នៅក្នុង សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ឬ Topical Guide ) ។
-
ហេតុអ្វីវាសំខាន់ក្នុងការប្រែចិត្តជឿ « ដល់ព្រះអម្ចាស់ » ជាជាងប្រែចិត្តជឿលើអ្នកផ្សព្វផ្សាយសាសនា ឬការបង្រៀនជាក់លាក់ ?
សូមបង្ហាញរូបភាពព្រះអង្គសង្គ្រោះ នៅពេលអ្នកអញ្ជើញសិស្សឲ្យធ្វើកិច្ចការដូចខាងក្រោម ។
សូមគិតអំពីអ្វីដែលអ្នកដឹងអំពីព្រះអង្គសង្គ្រោះ ហើយសញ្ជឹងគិតពីមូលហេតុដែលអ្នកចង់ប្រែចិត្តជឿ ហើយបន្តប្រែចិត្តជឿដល់ទ្រង់ពេញមួយជីវិតរបស់អ្នក ។ សូមពិចារណាអានខគម្ពីរមួយចំនួនខាងក្រោម ដើម្បីជួយអ្នក ៖
សូមអញ្ជើញសិស្សឲ្យចែកចាយគំនិតរបស់ពួកគេ និងអ្វីដែលពួកគេបានរកឃើញ ។
-
តើអ្វីបានជួយអ្នក និងអ្នកដទៃទៀតដែលអ្នកស្គាល់កាន់តែប្រែចិត្តជឿដល់ព្រះអម្ចាស់ ?
ការដាក់គ្រឿងសស្ត្រាវុធនៃការបះបោររបស់យើង
ដើម្បីបានប្រែចិត្តជឿយ៉ាងពិតប្រាកដដល់ព្រះអម្ចាស់ ហើយពុំបោះបង់ចោលសាសនា នោះយើងត្រូវតែមានឆន្ទៈក្នុងការដាក់គ្រឿងសស្ត្រាវុធនៃបះបោររបស់យើងចុះ ។ គ្រឿងសស្ត្រាវុធនៃការបះបោររបស់សាសន៍លេមិនមានទាំងត្រង់ៗ និងជានិមិត្តរូប ។ ប៉ុន្តែសម្រាប់យើង គ្រឿងសស្ត្រាវុធទាំងនេះទំនងគ្រាន់តែជានិមិត្តរូបប៉ុណ្ណោះ ។
សូមពិចារណាសរសេរសេចក្តីថ្លែងការណ៍ខាងក្រោមនៅលើក្ដារខៀន ។
អែលឌើរ ដាវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថា គ្រឿងសស្ត្រាវុធនៃការបះបោររបស់យើងអាចជា « ភាពអាត្មានិយម សេចក្តីឆ្មើងឆ្មៃ និង ការមិនគោរពប្រតិបត្តិតាម » ( « Converted unto the Lord » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ១០៨ ) ។ អែលឌើរ ឌែល ជី រិនឡាន់ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថា គ្រឿងសស្ត្រាវុធរបស់យើងអាចជា « សេចក្ដីប្រាថ្នាផ្ទាល់ខ្លួន ដែលផ្ទុយនឹងការបោះយុថ្កាចំពោះព្រះអង្គសង្គ្រោះ និងផ្ទុយនឹងការដើរតាមផ្លូវនៃសេចក្ដីសញ្ញា » ( « Unwavering Commitment to Jesus Christ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ២២ ) ។
គោលបំណងនៃសកម្មភាពខាងក្រោមគឺដើម្បីជួយសិស្សឲ្យស្គាល់ឧទាហរណ៍នៃគ្រឿងសស្ត្រាវុធនៃការបះបោរដែលពាក់ព័ន្ធនឹងសម័យរបស់យើង ។ សូមពិចារណាបែងចែកសិស្សជាក្រុមតូចៗ ។ បន្ទាប់ពីមានពេលគ្រប់គ្រាន់ហើយ សូមអញ្ជើញក្រុមនីមួយៗឲ្យជ្រើសរើសសមាជិកម្នាក់ឲ្យឡើងមុខក្តារខៀន ហើយគូរ និងដាក់ស្លាកគ្រឿងសស្ត្រាវុធនៃការបះបោរ ខណៈដែលសមាជិកម្នាក់ទៀតបង្ហាញយ៉ាងខ្លីនូវចម្លើយរបស់ក្រុមចំពោះសំណួរខាងក្រោម ។ នៅពេលពួកគេចែកចាយ សូមរកមើលវិធីដើម្បីសរសើរសិស្សក្នុងការធ្វើឲ្យបទគម្ពីរទាក់ទងនឹងសម័យរបស់យើង ហើយអរគុណពួកគេចំពោះការខិតខំរបស់ពួកគេ ។
សូមគូរគ្រឿងសស្ត្រាវុធសាមញ្ញពីរ ( ដាវ លំពែង ឬអាវុធផ្សេងទៀត ) នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ឬនៅលើក្រដាសមួយ ។ នៅជាប់ ឬនៅលើអាវុធនីមួយៗ សូមសរសេរគំរូជាក់លាក់ និងជាក់ស្តែងនៃឥរិយាបថ ឬសកម្មភាពដែលផ្ទុយទៅនឹងដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ដែលក្មេងជំទង់អាចមាននៅក្នុងជំនាន់របស់យើង ។ ឧទាហរណ៍ ៖ អ្នកណាម្នាក់ដែលមានភាពឆ្មើងឆ្មៃ ប្រហែលជាមិនស្តាប់ដំបូន្មានរបស់ឪពុកម្តាយគាត់ ឬប្រហែលជាមានអារម្មណ៍គិតថា ព្យាការីទាំងឡាយចាស់ៗហើយ ហើយគ្មានទំនាក់ទំនងនឹងគាត់ទេ ។ ឬអ្នកផ្សេងអាចនឹងប្រព្រឹត្តអំពើបាបខ្លះដោយសារគាត់គិតថា បញ្ញត្តិរបស់ព្រះតឹងរ៉ឹងពេក ។
-
តើឥរិយាបថ ឬសកម្មភាពទាំងនេះអាចប៉ះពាល់ដល់ការប្រែចិត្តជឿរបស់មនុស្សនេះដល់ព្រះអម្ចាស់យ៉ាងដូចម្ដេច ?
-
តើការដាក់ ឬទម្លាក់ចោលអាកប្បកិរិយា ឬសកម្មភាពទាំងនេះអាចជួយនរណាម្នាក់ឲ្យប្រែចិត្តជឿកាន់តែខ្លាំងដល់ព្រះអម្ចាស់យ៉ាងដូចម្ដេច ?
គ្រឿងសស្ត្រាវុធនៃការបះបោររបស់អ្នក
សូមពិចារណាឲ្យសិស្សធ្វើសកម្មភាពខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
ដើម្បីបញ្ចប់មេរៀននេះ សូមស្វែងរកជំនួយពីព្រះវរបិតាសួគ៌ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដើម្បីរកឲ្យឃើញថាតើអ្វីជាគ្រឿងសស្ត្រាវុធនៃការបះបោរដែលអ្នកអាចមាន ។ ប្រសិនបើអ្នករកឃើញគ្រឿងសស្ត្រាវុធមួយហើយ សូមពិចារណាសរសេរវានៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ហើយគូរអាវុធនោះនៅជាប់វា ។
សូមសញ្ជឹងគិតពីអ្វីដែលអ្នកអាចធ្វើបាន ដើម្បីដាក់គ្រឿងសស្ត្រាវុធនៃការបះបោររបស់អ្នក និងរបៀបដែលការតាំងចិត្តនោះអាចជួយអ្នកឲ្យប្រែចិត្តជឿដល់ព្រះអម្ចាស់ ហើយពុំបោះបង់ចោលសាសនាឡើយ ។
សូមពិចារណាថ្លែងទីបន្ទាល់អំពីគោលការណ៍ដែលបានបង្រៀននៅក្នុងមេរៀននេះ ។