ថ្នាក់​សិក្ខាសាលា
នីហ្វៃទី ៣ ១៧–១៩ ៖ ទិដ្ឋភាព​ទូទៅ


« នីហ្វៃទី ៣ ១៧–១៩ ៖ ទិដ្ឋភាពទូទៅ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃទី ៣ ១៧–១៩ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

នីហ្វៃទី ៣ ១៧–១៩

ទិដ្ឋភាព​ទូទៅ

បន្ទាប់ពី​ទ្រង់​បង្រៀន​ទៅដល់​ហ្វូងមនុស្ស​រួចហើយ នោះ​ព្រះអង្គសង្គ្រោះ​បាន​ប្រកាស​ថា វា​ដល់ពេល​សម្រាប់​ទ្រង់​យាង​ទៅហើយ ។ ប៉ុន្តែ​ទឹកភ្នែក និង​ការចង់​បាន​របស់​ពួកគេ​ឲ្យ​ទ្រង់​គង់នៅ​យូរ​បន្តិច​ទៀត​បាន​ធ្វើ​ឲ្យ​ទ្រង់​មាន​ព្រះទ័យ​ក្ដុកក្ដួល ។ ដោយ​ការបង្ហាញ​ព្រះទ័យ​អាណិតអាសូរ​ដ៏​អស្ចារ្យ ទ្រង់​បាន​ព្យាបាល​ពួកគេ អធិស្ឋាន​ជាមួយ​នឹង​ពួកគេ ហើយ​បាន​ប្រទាន​ពរជ័យ​ដល់​កូនៗ​របស់​ពួកគេ​ម្តងម្នាក់ៗ ។ ទ្រង់​បាន​ណែនាំ​ដល់​ពួកគេ​អំពី​ពិធីបរិសុទ្ធ​នៃ​សាក្រាម៉ង់ ហើយ​ទ្រង់​បាន​បង្ហាញ​ពួកគេ​អំពី​របៀប​អធិស្ឋាន ។ បន្ទាប់មក ទ្រង់​ក៏​បាន​ចាកចេញ​ទៅ ហើយ​នៅ​ថ្ងៃ​បន្ទាប់ ហ្វូងមនុស្ស​ក៏​មក​ជុំ​គ្នា​ម្ដងទៀត ។ ពួកគេ​បាន​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក ហើយ​បាន​ពោរពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ពួកទេវតា​បាន​យាងមក​បម្រើ​ដល់​ពួកគេ ។ ព្រះយេស៊ូវ​បាន​បង្ហាញ​ព្រះកាយ​ម្ដងទៀត ហើយ​បាន​បន្ត​បង្រៀន​ពួកគេ ។

រៀបចំខ្លួន​ដើម្បី​បង្រៀន

ព័ត៌មាន​ខាង​ក្រោម​នេះ​ផ្តល់​ជា​គំនិត​យោបល់​ដល់​គ្រូបង្រៀន​អំពី​អ្វី​ដែល​អាច​ត្រូវ​រៀបចំ​ទុក​ជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

នីហ្វៃទី ៣ ១៧

គោលបំណង​មេរៀន ៖ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​ពី​ព្រះទ័យអាណិត​អាសូរ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​មាន​ចំពោះ​ពួកគេ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​គ្រា​ដែល​ពួកគេ​ទទួល​បាន​នូវ​សេចក្ដីមេត្តា​ករុណា សេចក្ដីអាណិត​អាសូរ ឬ​សេចក្ដីស្រឡាញ់​មកពី​ព្រះ ។ សិស្ស​អាច​រៀបចំ​ខ្លួន​ដើម្បី​ចែកចាយ​អំពី​របៀប​ដែល​បទពិសោធន៍​ទាំងនេះ​បាន​ជះឥទ្ធិពល​ដល់​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយនឹង​ទ្រង់ ។

  • វីដេអូ ៖ « Jesus Christ and Angels Minister with Compassion » ( ១១:៥៩; សូមមើល​ចាប់ពី​នាទី​ទី ០:១២ ទៅដល់​នាទី​ទី ១:៣០ និង​នាទី​ទី ១:៣០ ដល់​នាទីទី ១១:៤៥ )

  • មាតិកា​ដែលត្រូវ​បង្ហាញ ៖ បង្ហាញ​បណ្តុំ​បទគម្ពីរ​សម្រាប់​ឲ្យ​សិស្ស​អនុវត្ត​ការនឹក​គិត​ក្នុង​ចិត្ត

  • យោបល់​សម្រាប់​បង្រៀន​តាម​សន្និសីទ​វីដេអូ ៖ ដើម្បី​ជួយ​ឲ្យ​សិស្ស​អនុវត្ត​ការនឹកគិត​ក្នុង​ចិត្ត​អំពី​កិច្ចការ​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ​នៅ​ក្នុង នីហ្វៃទី ៣ ១៧:៧–២៥ នោះអ្នក​អាច​ចុះផ្សាយ​តំណភ្ជាប់​ទៅកាន់​វីដេអូ​នេះ​ដោយ​មាន​ដាក់​នាទី ។ ប្រសិនបើ​សិស្ស​ចង់​បិទ​មីក្រូហ្វូន និង​កាមេរ៉ា​របស់​ពួកគេ នៅពេល​មើល​វីដេអូ​នេះ នោះ​ពួកគេ​អាច​ធ្វើ​បាន ។ បន្ទាប់ពី​មាន​ពេល​គ្រប់គ្រាន់ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អំពី​គ្រា​ត្រង់ណា ដែល​មាន​អត្ថន័យ​បំផុត​សម្រាប់​ពួកគេ ។

នីហ្វៃទី ៣ ១៨:១–១៤

គោលបំណង​មេរៀន ៖ មេរៀន​នេះ​អាច​ជួយ​ឲ្យ​សិស្ស​ទទួល​បាន​បទពិសោធន៍​ដ៏មាន​អត្ថន័យ ដោយ​ចងចាំ​ព្រះអង្គសង្គ្រោះ នៅពេល​ដែល​ពួកគេ​ទទួលទាន​សាក្រាម៉ង់ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត​ថាតើ​បទពិសោធន៍​នៃ​ការទទួលទាន​សាក្រាម៉ង់​របស់​ពួកគេ​មាន​ន័យ​យ៉ាង​ណា ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​សញ្ជឹងគិត​អំពី​អ្វីដែល​ពួកគេ​អាច​ធ្វើ ដើម្បី​កែលម្អ​សាក្រាម៉ង់​ឲ្យ​បាន​ល្អ​ប្រសើរ​ឡើង ។

  • វីដេអូ ៖ « Jesus Christ Introduces the Sacrament to the People » ( ១០:៤៩ សូមមើល​ពី​នាទី​ទី ០:១២ ដល់​នាទី​ទី ៦:១២ )

  • មាតិកា​ដែលត្រូវ​បង្ហាញ ៖ ស្វ័យ​វាយ​តម្លៃ អំពី​សាក្រាម៉ង់

  • យោបល់​សម្រាប់​បង្រៀន​តាម​សន្និសីទ​វីដេអូ ៖ សូម​ពិចារណា​ប្រើ​មុខងារ​ក្តារខៀន ដើម្បី​បង្កើត​តារាង​អំពី​ការទទួល​បាន​បទពិសោធន៍​កាន់​តែ​មាន​អត្ថន័យ​ពី​សាក្រាម៉ង់ ។ សូម​សរសេរ​ចម្លើយ​របស់​សិស្ស​នៅលើ​តារាង​នេះ​ទាំង​សងខាង ។

នីហ្វៃទី ៣ ១៨:១៥-៣៩; ១៩:១៩–២៩

គោលបំណង​មេរៀន ៖ មេរៀន​នេះ​អាចជួយ​ដល់​សិស្ស​ឲ្យ​ធ្វើ​តាម​ការបង្រៀន និង​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដើម្បី​អធិស្ឋាន​ជានិច្ច និង​ដើម្បី​ឲ្យ​មាន​ការអធិស្ឋាន​ដ៏​មាន​អត្ថន័យ​បន្ថែម​ទៀត ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន ឬ​មើល​សុន្ទរកថា​របស់​ប្រធាន អិម រ័សុល បាឡឺដ « Watch Ye Therefore, and Pray Always » ( EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៧៧–៧៩ ) ដោយ​ស្វែងរក​សេចក្តីពិត​ដែល​អាច​ជួយដល់​ពួកគេ​ជាមួយ​នឹង​ការអធិស្ឋាន​ផ្ទាល់ខ្លួន​របស់​ពួកគេ ។

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ ប្រយោគ​ខាងក្រោម​ដែល​បាន​សរសេរ​នៅ​លើ​ក្ដារខៀន ៖ ប្រសិនបើ​ខ្ញុំចង់​សិក្សា​អំពី  នោះ​ខ្ញុំ​នឹង​ធ្វើ​តាម​គំរូ​របស់ ពីព្រោះ ។

  • វីដេអូ ៖ « The Disciples Minister and Jesus Christ Prays for the People » ( ៧:៣០ សូមមើល​ចាប់ពី​នាទី​ទី ៣:០៥ ទៅដល់​នាទី​ទី ៧:១៨ )

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ប្រើ​មុខងារ​ឈែត​ដើម្បី​បំពេញ​ប្រយោគ​នេះ « ខ្ញុំ​អាច​ធ្វើតាម​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​អំពី​ការអធិស្ឋាន​ដោយ … » និង « ខ្ញុំ​អាច​ធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ការអធិស្ឋាន​ដោយ … »

នីហ្វៃទី ៣ ១៩

គោលបំណង​មេរៀន ៖ គោលបំណង​នៃ​មេរៀន​នេះ គឺ​ដើម្បី​ជួយ​ដល់​សិស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​របៀប​ទទួល​ពរជ័យ​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។

  • ការរៀបចុះ​សិស្ស ៖ សូម​គិតពិចារណា​អំពី​ការអញ្ជើញ​សិស្ស​ឲ្យសិក្សា « ពួក​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ស្វែងរក​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ » នៅក្នុង​គម្រោង​សិក្សា នីហ្វៃទី ៣ ១៧–១៩ នៅក្នុង​សៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២៤ និង​មករៀន​ដោយ​បាន​រៀបចំ​ខ្លួន ដើម្បីចែកចាយ​អំពី​ចំណេះដឹង​ដែល​ពួកគេ​បាន​សិក្សា និង​អារម្មណ៍​ដែល​ពួកគេ​ទទួល​បាន​នៅក្នុង​អំឡុង​ពេលសិក្សា ។

  • វីដេអូ ៖ « Having the Holy Ghost » ( ២:៥៦ )

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ សូម​ពិចារណា​ចាត់ឲ្យ​សិស្ស​របស់​អ្នកពាក់កណ្តាល​ឲ្យ​ធ្វើ​សកម្មភាព « ក » និង​ពាក់កណ្តាល​ទៀត​ធ្វើ​សកម្មភាព « ខ » ។ សុំ​ឲ្យ​សិស្ស​ត្រៀមខ្លួន​ដើម្បី​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​រៀន​ជាមួយ​មិត្ត​រួម​ថ្នាក់ ។ បន្ទាប់មក ប្រសិនបើ​មាន​ពេលវេលា​សិក្សា​គ្រប់គ្រាន់ សូម​ដាក់​សិស្ស​នៅក្នុង​មុខងារ​បំបែក​ក្រុម ដើម្បី​ឲ្យ​ពួកគេ​អាច​បង្រៀនគ្នា​ទៅ​វិញ​ទៅមក​បាន ។ ប្រសិនបើ​អាច​ធ្វើ​ទៅ​បាន សូម​ចាប់​គូ​សិស្ស​ដែល​បាន​សិក្សា​ពី​សកម្មភាព​ផ្សេងៗ​គ្នា ។

ការរំឭក​ចំណេះចំណាន​ខាងគោលលទ្ធិ ទី ២០

គោលបំណង​មេរៀន ៖ មេរៀន​នេះនឹង​ផ្តល់​ឱកាស​ដល់​សិស្ស​ឲ្យ​ទន្ទេញ​សេចក្ដីយោង​ចំណេះចំណាន​ខាងគោលលទ្ធិ និង​ឃ្លាបទគម្ពីរ​គន្លឹះ​របស់​ពួកគេ ហើយ​ថែមទាំង​ទន្ទេញ​វគ្គបទគម្ពីរ​ទាំងមូល​ផងដែរ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​រំឭកឡើង​វិញ​នូវ​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន​ទាំង ១២ ចុងក្រោយ ហើយ​ជ្រើសរើស​យក​មួយ ( ឬ​ឃ្លា​បទគម្ពីរ​គន្លឹះ​មួយចំនួន ) ដែល​ពួកគេ​គិតថា នឹង​មាន​ប្រយោជន៍​សម្រាប់​ពួកគេ​នៅក្នុង​ការទន្ទេញ°។ សុំ​ឲ្យ​ពួកគេ​រៀបចំខ្លួន​ដើម្បី​ចែកចាយ​អំពី​កាលៈទេសៈ​ដែល​ការទន្ទេញ​វគ្គបទគម្ពីរ​នេះ ( ឬ​ឃ្លា​បទគម្ពីរ​ទាំងនេះ ) អាច​នឹងជួយ​ដល់​ពួកគេ និង​មូលហេតុ ។

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ តារាង​នៃ​សេចក្ដីយោង​ចំណេះចំណាន​ខាងគោលលទ្ធិ​ចាប់តាំង​ពី​អាលម៉ា​ដល់​មរ៉ូណៃ

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ សូម​ពិចារណា​ដាក់​សិស្ស​ទៅ​ក្នុង​មុខងារ​បំបែក​ក្រុម ដើម្បី​អនុវត្ត​ការទន្ទេញ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ របៀប​មួយ​ដែល​ពួកគេ​អាច​អនុវត្ត​បាន គឺត្រូវ​និយាយ​ឡើងវិញ​នូវ​ឃ្លា​បទគម្ពីរ​គន្លឹះ ឬ​វគ្គ​បទគម្ពីរ​ទាំងមូល​ដោយ​ដាក់​ពាក្យ​ឆ្លាស់​គ្នា ។