ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ៧–១៣ ខែ តុលា ៖ « មើល​ចុះ សេចក្តី​អំណរ​របស់​យើង​បាន​ពោរ​ពេញ » ។ នីហ្វៃ​ទី​៣ ១៧–១៩


« ថ្ងៃ​ទី ៧–១៣ ខែ តុលា ៖ ‹ មើល​ចុះ សេចក្តី​អំណរ​របស់​យើង​បាន​ពោរ​ពេញ › ។ នីហ្វៃ​ទី​៣ ១៧–១៩ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាសចក្រ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )

« ថ្ងៃទី ៧–១៣ ខែ តុលា ៖ នីហ្វៃ​ទី​៣ ១៧–១៩ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សម្រាប់​គេហដ្ឋាន និង​សាសនាសចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )

ព្រះយេស៊ូវ​បង្ហាញ​ព្រះកាយ​ដល់​ពួក​សាសន៍​នីហ្វៃ

The Light of His Countenance Did Shine upon Them [ ពន្លឺ​នៃ​ព្រះភ័ក្ត្រ​របស់​ទ្រង់​បាន​ចែងចាំង​លើ​ពួកគេ ] ដោយ ហ្គែរី អិល ខាប

ថ្ងៃទី ៧–១៣ ខែ តុលា ៖ « មើល​ចុះ សេចក្តី​អំណរ​របស់​យើង​បាន​ពោរ​ពេញ »

នីហ្វៃ​ទី​៣ ១៧–១៩

ព្រះយេស៊ូវ​គ្រីស្ទ​បាន​ចំណាយ​ពេល​ផ្ដល់​ការងារ​បម្រើ​នៅក្នុង​ដែនដី​បរិបូរណ៍ បង្រៀន​ដំណឹងល្អ​របស់​ទ្រង់ ឲ្យ​ប្រជាជន​មាន​ឱកាស​មើល និង​ពាល់​ស្នាម​នៅលើ​ព្រះកាយ​រស់​ឡើងវិញ​របស់​ទ្រង់ ហើយ​ថ្លែង​ទីបន្ទាល់​ថា ទ្រង់​គឺជា​ព្រះអង្គ​សង្គ្រោះ​ដែលបាន​សន្យា ។ ឥឡូវ​នេះ​ដល់​ពេល​ចាកចេញ​ទៅ​ហើយ ។ ទ្រង់​មាន​បន្ទូល​ថា « ពេល​វេលា​របស់​យើង​ជិត​មក​ដល់​ហើយ » ( នីហ្វៃ​ទី​៣ ១៧:១ ) ។ ទ្រង់​ជិត​ត្រូវ​ត្រឡប់ទៅ​រក​ព្រះបិតា​របស់​ទ្រង់​វិញ ហើយ​ទ្រង់​បាន​ដឹង​ថា ប្រជាជន​ត្រូវការ​ពេលវេលា​ដើម្បី​ពិចារណា​អំពី​អ្វី​ដែល​ទ្រង់​បាន​បង្រៀន​ដល់​ពួកគេ ។ ដូច្នេះ ទ្រង់​សន្យា​ថា​នឹង​ត្រឡប់មក​វិញ​នៅ​ថ្ងៃ​ស្អែក ទ្រង់​បាន​បំបែក​ហ្វូងមនុស្ស​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​របស់​ពួកគេ​វិញ ។ ប៉ុន្តែ​គ្មាន​នរណា​ចេញទៅ​ទេ ។ ពួកគេ​ពុំ​និយាយ​អ្វី​ដែល​ពួកគេ​មាន​អារម្មណ៍​នោះ​ទេ ប៉ុន្តែ​ព្រះយេស៊ូវ​អាច​ញាណ​ដឹង ៖ ពួកគេ​សង្ឃឹម​ថា​ទ្រង់​នឹង « ទ្រាំ​នៅ​ជាមួយ​នឹង​គេ​បន្ដិច​ទៀត » ( នីហ្វៃ​ទី​៣ ១៧:៥ ) ។ ទ្រង់​មាន​រឿង​សំខាន់​ផ្សេង​ទៀត​ដែល​ត្រូវ​ធ្វើ ប៉ុន្តែ​ការបង្ហាញ​សេចក្តី​អាណិត​អាសូរ​ចំពោះ​បុត្រាបុត្រី​របស់​ព្រះ​គឺ​តែង​តែ​ជា​អាទិភាព​ខ្ពស់​ចំពោះ​ទ្រង់ ។ ដូច្នេះ​ហើយ ព្រះយេស៊ូវ​បាន​គង់នៅ​យូរ​បន្តិច​ទៀត ។ អ្វី​ដែល​កើត​ឡើង​បន្ទាប់​គឺ​ប្រហែល​ជា​គំរូ​ដ៏​ទន់ភ្លន់​បំផុត​នៃ​ការងារ​បម្រើ​ដែល​បាន​កត់ត្រា​នៅក្នុង​ព្រះគម្ពីរ ។ អ្នកទាំងឡាយ​ដែល​មាន​វត្តមាន​អាច​ត្រឹម​តែ​ថ្លែង​ថា វា​អស្ចារ្យ​មិន​អាច​ថ្លែង​បាន​ប៉ុណ្ណោះ ( សូមមើល នីហ្វៃ​ទី​៣ ១៧:១៦–១៧ ) ។ ព្រះយេស៊ូវ​ផ្ទាល់​បាន​សង្ខេប​ពី​អារម្មណ៍​ខាង​វិញ្ញាណ​ដោយ​ព្រះបន្ទូល​សាមញ្ញ និង​មាន​អា​នុភាព​ទាំងនេះ​ថា ៖ « មើល​ចុះ សេចក្ដី​អំណរ​របស់​យើង​បាន​ពោរពេញ » ( នីហ្វៃ​ទី​៣ ១៧:២០ ) ។

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​សាសនាចក្រ

នីហ្វៃ​ទី​៣ ១៧; ១៨:២៤–២៥, ៣០–៣២

ព្រះអង្គ​សង្គ្រោះ​គឺ​ជា​គំរូ​ដ៏​ល្អ​ឥតខ្ចោះ​អំពី​ការងារ​បម្រើ ។

មនុស្ស​ប្រមាណ​ជា ២៥០០ នាក់​បាន​មាន​វត្តមាន នៅពេល​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្ហាញ​ព្រះកាយ ប៉ុន្តែ​ព្រះអង្គ​បាន​រក​ឃើញ​វិធី​មួយ​ដើម្បី​បម្រើ​ដល់​ពួក​គេ​ម្តង​ម្នាក់ៗ ។ តើ​បងប្អូន​សង្កេត​ឃើញ​អ្វី​ខ្លះ​អំពី​របៀប​ដែល​ទ្រង់​បានផ្ដល់​ការងារ​បម្រើ​នៅ​ក្នុង នីហ្វៃ​ទី​៣ ១៧; ១៨:២៤–២៥, ២៨–៣២ ? តើ​ទ្រង់​ផ្ដល់​ការងារ​បម្រើ​ចំពោះ​តម្រូវការ​អ្វីខ្លះ ? តើ​គុណលក្ខណៈ​អ្វី​ដែល​ធ្វើ​ឲ្យ​ការងារ​បម្រើ​របស់​ទ្រង់​មាន​ប្រសិទ្ធិភាព ? បងប្អូន​ក៏​អាច​គិត​អំពី​របៀប​ដែល​ទ្រង់​បាន​ផ្ដល់​ការងារ​បម្រើ​ដល់​បងប្អូន​ផង​ដែរ ។ តើ​បងប្អូន​អាច​ធ្វើ​តាម​គំរូ​របស់​ទ្រង់​យ៉ាង​ដូចម្ដេច ? ( សូមមើល​ផងដែរ នីហ្វៃ​ទី​៣ ១៨:២៤–២៥ និង ២៨–៣២ ) ។

សូម​មើល​ផង​ដែរ « Jesus Christ Has Compassion and Heals the People » ( វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

នីហ្វៃ​ទី​៣ ១៧:១៣–២២; ១៨:១៥–២៥; ១៩:៦–៩, ១៥–៣៦

ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ខ្ញុំ​អំពី​របៀប​អធិស្ឋាន ។

សូម​នឹក​ស្រមៃថា តើ​បងប្អូន​នឹង​មាន​អារម្មណ៍​យ៉ាងណា​ដើម្បី​ស្ដាប់​ឮ​ព្រះអង្គ​សង្គ្រោះ​អធិស្ឋាន​សម្រាប់​បងប្អូន ។ តើ​បទពិសោធន៍​បែប​នេះ​នឹង​ប៉ះពាល់​ដល់​របៀប​ដែល​បងប្អូន​អធិស្ឋាន​យ៉ាង​ដូចម្ដេច ? សូម​ពិចារណា​អំពី​រឿង​នេះ នៅ​ពេល​បងប្អូន​សិក្សា នីហ្វៃ​ទី​៣ ១៧:១៣–២២; ១៨:១៥–២៥ និង ១៩:៦–៩, ១៥–៣៦ ។ តើ​បងប្អូន​រៀន​អ្វី​ខ្លះ​មកពី​គំរូ និង​ការបង្រៀន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​អំពី​ការអធិស្ឋាន ? សូម​ពិចារណា​ស្វែងរក​ការយល់​ដឹង​អំពី​របៀប នៅពេល​ណា នៅ​កន្លែង​ណា សម្រាប់​អ្នកណា និង​មូលហេតុ​នៃ​ការអធិស្ឋាន ។ តើ​បងប្អូន​ទទួល​បាន​ការយល់​ដឹង​អ្វី​ខ្លះ​មកពី​ខគម្ពីរ​ទាំងនេះ ?

សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្ដីសញ្ញា ១០:៥ ។

នីហ្វៃ​ទី​៣ ១៨:១–១២

រូបតំណាង​ថ្នាក់​សិក្ខាសាលា
ខ្ញុំ​អាច​បាន​ពោរពេញ​ដោយ​ព្រះវិញ្ញាណ នៅពេល​ខ្ញុំ​ទទួល​ទាន​សាក្រាម៉ង់ ។

នៅពេល​យើង​ធ្វើ​អ្វី​មួយ​ជា​ញឹកញាប់ នោះ​វា​អាច​ក្លាយ​ជា​ទម្លាប់ ឬ​ក្លាយ​ជា​រៀង​ធម្មតា​បាន ។ នៅពេល​ខ្លះ យើង​អាច​ធ្វើ​វា​ដោយ​មិន​បាន​គិត​នោះ​ទេ ។ តើ​បងប្អូន​អាច​ចៀសវាង​ការធ្វើ​ដូច្នេះ​ជាមួយ​នឹង​ពិធីបរិសុទ្ធ​សាក្រាម៉ង់​រាល់​សប្ដាហ៍​ដោយ​របៀបណា ? នៅពេល​បងប្អូន​អាន នីហ្វៃ​ទី​៣ ១៨:១–១២ សូម​ពិចារណា​ពី​របៀប​ដែល​បងប្អូន​អាច​បាន « ឆ្អែត » ខាង​វិញ្ញាណ​រៀងរាល់​ពេល​ដែល​បងប្អូន​ទទួល​ទាន​សាក្រាម៉ង់ ( សូមមើល​ផងដែរ នីហ្វៃ​ទី​៣ ២០:១–៩ ) ។ យោង​ទៅតាម ខទី ៥–៧, ១១ តើ​មាន​អ្វី​ខ្លះ​ដែល​បងប្អូន​គួរ​ធ្វើ « ជានិច្ច » ? បងប្អូន​ក៏​អាច​ពិចារណា​ផងដែរ អំពី​មូលហេតុ​ដែល​ព្រះយេស៊ូវ​បាន​ប្រទាន​ពិធីបរិសុទ្ធ​នៃ​សាក្រាម៉ង់​ដល់​យើង—និង​ពិចារណា​ថា​តើ​សាក្រាម៉ង់​កំពុង​សម្រេច​ព្រះរាជបំណង​របស់​ទ្រង់​នៅក្នុង​ជីវិត​របស់​បងប្អូន​ដែរឬ​អត់ ។ តើ​ហេតុអ្វី​ពិធី​សាក្រាម៉ង់​ពិសិដ្ឋ​ចំពោះ​បងប្អូន ?

ប្រធាន ហែនរី ប៊ី អាវរិង នៅក្នុង​សារលិខិត​របស់​លោក « Always Remember Him » ( Liahona ខែ កុម្ភៈ ២០១៨ ទំព័រ ៤–៦ ) បាន​ផ្តល់ « យោបល់​ចំនួន​បី អំពី​អ្វី​ដែល​អ្នក​អាច​ចងចាំ​រាល់​សប្ដាហ៍ ពេល​ដែល​អ្នក​ទទួលទាន​និមិត្តរូប​ដ៏ពិសិដ្ឋ​នៃ​សាក្រាម៉ង់ » ។ តើ​បងប្អូន​ចាប់​អារម្មណ៍​អ្វីខ្លះ​អំពី​យោបល់​របស់​លោក ? តើ​បងប្អូន​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ធ្វើ​ឲ្យ​ការថ្វាយ​បង្គំ​របស់​បងប្អូន​កាន់​តែ​ប្រសើរ​ឡើង​ក្នុង​អំឡុង​ពេល​សាក្រាម៉ង់ និង​ពេញ​មួយ​សប្តាហ៍ ?

តើ​បងប្អូន​អាច​ធ្វើ​អ្វី​ខ្លះទៀត ដើម្បី​ថ្វាយបង្គំឲ្យ​កាន់តែ​មាន​ន័យ​ជាង​នេះ​ទៀត ? បងប្អូន​អាច​សួរ​ខ្លួនឯង​នូវ​សំណួរ​ដូច​នេះ ៖ « តើ​ពលិកម្ម​ដ៏​ធួន​របស់​ព្រះអង្គ​សង្រ្គោះ​មាន​ឥទ្ធិពល​យ៉ាង​ណា​នៅក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ខ្ញុំ ? » « តើ​ខ្ញុំ​កំពុង​ធ្វើ​អ្វី​ខ្លះ ដែល​ល្អប្រសើរ​ក្នុង​នាមជា​សិស្ស​របស់​ទ្រង់ ហើយ​តើ​ខ្ញុំ​អាច​កែលម្អ​អ្វីខ្លះ ? »

សូមមើល​ផងដែរ ម៉ាថាយ ២៦:២៦–២៨; ជែហ្វ្រី អ័រ ហូឡិន « Behold the Lamb of God » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៤៤–៤៦; « ពេល​យើង​ទទួលទាន​សាក្រាម៉ង់ » ទំនុក​តម្កើង ល.រ. ៩៩​; « Jesus Christ Introduces the Sacrament » ( វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ; Gospel Topics « Sacrament » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

10:49

ព្រះយេស៊ូវគ្រីស្ទតាំងពិធី សាក្រាម៉ង់ ៣ នីហ្វៃ ១៨

Jesus establishes His sacrament among people of Ancient America. The Lord blesses bread and wine and administers the sacrament in remembrance of His body and His blood, which was shed for all people.

សូម​ទុក​ពេល​ឲ្យ​ជញ្ជឹង​គិត ។ នៅពេល​ខ្លះ ការសិក្សា​ព្រះគម្ពីរ​ក្លាយ​ជា​ការលាយឡំ​នៃ​ការអាន ការអធិស្ឋាន និង​ការពិចារណា ។ នៅពេល​បងប្អូន​ទុក​ឲ្យ​មាន​ពេល​វេលា​ស្ងប់​ស្ងាត់​ដើម្បី​ពិចារណា និង​ទូល​ទៅកាន់​ព្រះ​អំពី​អ្វី​ដែល​បងប្អូន​កំពុង​រៀន នោះ​បងប្អូន​អាច​បង្កើន​ព្រះចេស្តា​នៃ​ព្រះបន្ទូល​របស់​ទ្រង់​នៅក្នុង​ជីវិត​របស់​បងប្អូន​បាន ។

នីហ្វៃ​ទី​៣ ១៨:២២–២៥

ខ្ញុំ​អាច « លើក » ពន្លឺ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​បាន ។

សូម​គិត​ថា បងប្អូន​មាន​មិត្ត​ម្នាក់​ដែល​មិន​បាន​ដឹង​អ្វី​សោះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ គាត់​គ្រាន់តែ​ដឹង​ថា បងប្អូន​គឺជា​អ្នកដើរតាម​ទ្រង់ ។ តើ​មិត្ត​របស់​បងប្អូន​នឹង​សន្និដ្ឋាន​យ៉ាង​ណា​អំពី​ទ្រង់​ដោយ​ផ្អែក​លើ​ទង្វើ​របស់​បងប្អូន ? តើ​វា​មាន​ន័យ​យ៉ាង​ណា​ចំពោះ​បងប្អូន​ក្នុង​ការ « លើក​ពន្លឺ​របស់​អ្នក​រាល់​គ្នា​ឡើង ប្រយោជន៍​ឲ្យ​បាន​ភ្លឺ​ដល់​មនុស្ស​លោក » ? ( នីហ្វៃ​ទី​៣ ១៨:២៤ ) ។ តើ​ការ​អញ្ជើញ​អ្វីខ្លះ​ទៀត​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​នៅ​ក្នុង នីហ្វៃ​ទី​៣ ១៨:២២–២៥ ដែល​ជួយ​បងប្អូន​ឲ្យ​លើក​ពន្លឺ​នោះ​ឡើង ?

សូមមើល​ផងដែរ បូនី អេច ខ័រឌុន « That They May See » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៧៨–៨០ ។

នីហ្វៃ​ទី​៣ ១៨:៣៦–៣៧; ១៩:៦–២២

ពួក​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ស្វែងរក​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

សូម​គិត​អំពី​ការអធិស្ឋាន​នាពេល​ថ្មីៗ​នេះ​របស់​បងប្អូន ។ តើ​ការអធិស្ឋាន​របស់​បងប្អូន​បង្រៀន​បងប្អូន​អំពី​បំណង​ប្រាថ្នា​ដ៏​ជ្រាលជ្រៅ​បំផុត​របស់​បងប្អូន​អ្វីខ្លះ ? បន្ទាប់ពី​ការចំណាយពេល​មួយ​ថ្ងៃ​នៅក្នុង​ទីវត្តមាន​នៃ​ព្រះអង្គ​សង្គ្រោះ ហ្វូងមនុស្ស « បាន​អធិស្ឋាន​សូម​នូវ​អ្វីៗ​ដែល​គេ​ចង់​បាន​បំផុត »—អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ( នីហ្វៃ​ទី​៣ ១៩:៩ ) ។ តើ​ហេតុអ្វី​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​សំខាន់​ខ្លាំង​យ៉ាង​ដូច្នេះ ? នៅពេល​បងប្អូន​អាន​វគ្គ​បទគម្ពីរ​ទាំងនេះ សូម​ពិចារណា​អំពី​បំណង​ប្រាថ្នា​ផ្ទាល់ខ្លួន​របស់​បងប្អូន​សម្រាប់​ភាព​ជា​ដៃគូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ តើ​បងប្អូន​អាច​ស្វែងរក​ភាពជា​ដៃគូ​នោះ​ដោយ​ស្មោះ​ត្រង់​យ៉ាង​ដូចម្ដេច ?

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្ដី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

គំនិត​សម្រាប់​បង្រៀន​កុមារ

នីហ្វៃ​ទី​៣ ១៧:៧, ២០–២៥

ព្រះអង្គ​សង្គ្រោះ​ស្រឡាញ់​បុត្រា​បុត្រី​គ្រប់​រូប​របស់​ព្រះវរបិតា​សួគ៌ ។

  • បងប្អូន​អាច​ប្រើ​រូបភាព​ដូច​ជា​រូបភាព​នៅ​ក្នុង​គម្រោង​មេរៀន​នេះ ឬ​វីដេអូ « Jesus Christ Prays and Angels Minister to the Children » ( នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ) ដើម្បី​ជួយ​ឲ្យ​កូនៗ​របស់​បងប្អូន​ស្រមៃ​ពី​ដំណើររឿង​នេះ​នៅ​ក្នុង នីហ្វៃ​ទី​៣ ១៧ ។ សូម​ពិចារណា​អាន​ឃ្លា ឬ​ខគម្ពីរ​នានា​មក​ពី នីហ្វៃ​ទី​៣ ១៧ ដែល​គូស​បញ្ជាក់​អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ​សម្រាប់​មនុស្សលោក ( ដូចជា ខទី ៧ និង ២០–២៥ ) ។ សូម​អញ្ជើញ​កូនៗ​របស់​បងប្អូន​ឲ្យ​គូរ​រូប​ខ្លួន​របស់​ពួកគេ​នៅ​ជាមួយ​ព្រះយេស៊ូវ ។ នៅពេល​ពួកគេ​គូរ សូម​ជួយ​ពួកគេ​ឲ្យ​គិត​អំពី​របៀប​នានា​ដែល​ព្រះយេស៊ូវ​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​ពួកគេ ។

ព្រះយេស៊ូវ​កំពុង​ប្រទានពរ​ដល់​កូន​ក្មេង

Behold Your Little Ones [ មើល​ន៍ កូន​តូចៗ​របស់​អ្នក​រាល់​គ្នា ] ដោយ ហ្គែរី អិល ខាប

នីហ្វៃ​ទី​៣ ១៨:១–១២

ខ្ញុំ​អាច​គិត​អំពី​ព្រះយេស៊ូវ នៅពេល​ខ្ញុំ​ទទួលទាន​សាក្រាម៉ង់ ។

  • ប្រហែលជា​បងប្អូន​អាច​អញ្ជើញ​កូនៗ​របស់​បងប្អូន​ឲ្យ​ប្រាប់​បងប្អូន​អំពី​អ្វី​ដែល​កើត​ឡើង​អំឡុងពេល​សាក្រាម៉ង់ ។ បន្ទាប់​មក បងប្អូន​អាច​អាន នីហ្វៃ​ទី​៣ ១៨:១–១២ ហើយ​សុំ​ឲ្យ​កូនៗ​របស់​បងប្អូន​លើក​ដៃ​ឡើង នៅ​ពេល​ដែល​ពួក​គេ​ឮ​អ្វី​មួយ​ដែល​ស្រដៀង​ទៅនឹង​អ្វី​ដែល​យើង​ធ្វើ​នៅ​សព្វថ្ងៃ​នេះ ។ តើ​ព្រះយេស៊ូវ​គ្រីស្ទ​សព្វ​ព្រះទ័យ​ឲ្យ​យើង​ចងចាំ ឬ​គិត​អំពី​អ្វី​នៅក្នុង​អំឡុង​ពេល​សាក្រាម៉ង់ ? ( សូមមើល នីហ្វៃ​ទី​៣ ១៨:៧, ១១ ) ។

នីហ្វៃ​ទី​៣ ១៨:១៥–២៤; ១៩:៦–៩, ១៥–៣៦

ព្រះយេស៊ូវ​បាន​បង្រៀន​ខ្ញុំ​អំពី​របៀប​អធិស្ឋាន ។

  • សូម​ច្រៀង​រួមគ្នា​នូវ​បទចម្រៀង​មួយ​អំពី​ការអធិស្ឋាន​ដូចជា​បទ « ការអធិស្ឋាន​របស់​កុមារ » ( សៀវភៅ​ចម្រៀង​កុមារ ៦ ) ដែលជា​វិធី​ដ៏ល្អ​មួយ​ដើម្បី​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​គិត​អំពី​មូលហេតុ​ដែល​យើង​អធិស្ឋាន ។ បន្ទាប់​មក បងប្អូន និង​កូនៗ​របស់​បងប្អូន​អាច​អាន នីហ្វៃ​ទី​៣ ១៨:១៨–២១ ហើយ​និយាយ​អំពី​អ្វី​ដែល​ព្រះយេស៊ូវ​បាន​បង្រៀន​អំពី​ការអធិស្ឋាន ។ សូម​អញ្ជើញ​កូនៗ​របស់​បងប្អូន​ឲ្យ​ប្រាប់​បងប្អូន​អំពី​អារម្មណ៍​របស់​ពួកគេ​នៅពេល​ពួកគេ​អធិស្ឋាន ដែល​វា​អាច​ជួយ​ពួកគេ​ឲ្យ​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​អំពី​ការអធិស្ឋាន​បាន ។

  • វា​ប្រហែល​ជា​សប្បាយ​សម្រាប់​កុមារ​ដើម្បី​ដើរ​ស្វែងរក​ពរជ័យ​ដ៏​មាន​តម្លៃ​មួយ​ចំនួន​នៃ​ការអធិស្ឋាន ។ បងប្អូន​អាច​សរសេរ​សេចក្ដី​យោង​នៃ​ព្រះគម្ពីរ​ដូច​តទៅនេះ​ដាក់​នៅ​លើ​ក្រដាស ហើយ​លាក់​វា ៖ នីហ្វៃ​ទី​៣ ១៨:១៥; នីហ្វៃ​ទី​៣ ១៨:២០; នីហ្វៃ​ទី​៣ ១៨:២១; នីហ្វៃ​ទី​៣ ១៩:៩ និង នីហ្វៃ​ទី​៣ ១៩:២៣ ។ បន្ទាប់​មក កូនៗ​របស់​បងប្អូន​អាច​ដើររក​ក្រដាស​នោះ ហើយ​អាន​ខគម្ពីរ​នោះ​ដោយ​ស្វែងរក​អ្វី​ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ ឬ​ពួក​សិស្ស​របស់​ទ្រង់​បាន​បង្រៀន​អំពី​ការអធិស្ឋាន ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

ពួកទេវតា​គង់​ជុំវិញ​ព្រះយេស៊ូវ និង​កូន​ក្មេង​តូចៗ​សាសន៍​នីហ្វៃ

Angels Ministered unto Them [ ពួក​ទេវតា​បាន​ផ្ដល់​ការងារ​បម្រើ​ដល់​ពួកគេ ] ដោយ វ៉លធើរ រ៉េន