« ថ្ងៃទី ២១–២៧ តុលា ៖ ‹ គ្មានប្រជាជនណាដែលរីករាយសប្បាយជាងប្រជាជននេះឡើយ › ។ នីហ្វៃទី៣ ២៧–នីហ្វៃទី៤ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )
« ថ្ងៃទី ២១–២៧ ខែ តុលា ។ នីហ្វៃទី៣ ២៧–នីហ្វៃទី៤ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )
ថ្ងៃទី ២១–២៧ ខែ តុលា ៖ « គ្មានប្រជាជនណាដែលរីករាយសប្បាយជាងប្រជាជននេះឡើយ »
នីហ្វៃទី៣ ២៧–នីហ្វៃទី៤
ការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទគឺពុំគ្រាន់តែជាទស្សនវិជ្ជាដ៏ល្អមួយដើម្បីពិចារណាប៉ុណ្ណោះទេ ។ ការបង្រៀនទាំងនោះមានបំណងបំផុសគំនិតយើងឲ្យក្លាយដូចជាទ្រង់ ។ គម្ពីរនីហ្វៃទី៤ បង្ហាញពីរបៀបដែលដំណឹងល្អរបស់ព្រះអង្គសង្គ្រោះអាចផ្លាស់ប្ដូរមនុស្សបានទាំងស្រុង ។ បន្ទាប់ពីការងារបម្រើដ៏ខ្លីរបស់ព្រះយេស៊ូវ នោះជម្លោះជាច្រើនសតវត្សរ៍រវាងពួកសាសន៍នីហ្វៃ និងពួកសាសន៍លេមិនត្រូវបានបញ្ចប់ ។ ជាតិសាសន៍ពីរដែលធ្លាប់បានដឹងថាបានបែកខ្ញែកគ្នា និងមានអំនួតបានទៅជា « រូបមួយ គឺជាកូនចៅនៃព្រះគ្រីស្ទ » ( នីហ្វៃទី៤ ១:១៧ ) ហើយពួកគេចាប់ផ្ដើមមាន « របស់របរទាំងអស់រួមគ្នាទូទៅនៅក្នុងចំណោមពួកគេ » ( នីហ្វៃទី៤ ១:៣ ) ។ « សេចក្ដីស្រឡាញ់នៃព្រះ…ស្ថិតនៅក្នុងចិត្តរបស់មនុស្ស » ហើយ « ពិតជាគ្មានប្រជាជនណាដែលរីករាយសប្បាយជាងប្រជាជនដែលបានត្រូវបង្កើតដោយព្រះហស្តនៃព្រះឡើយ » ( នីហ្វៃទី៤ ១:១៥–១៦ ) ។ នេះគឺជារបៀបដែលការបង្រៀនរបស់ព្រះអង្គសង្គ្រោះបានផ្លាស់ប្ដូរពួកសាសន៍នីហ្វៃ និងពួកសាសន៍លេមិន ។ តើការបង្រៀនទាំងនោះផ្លាស់ប្ដូរបងប្អូនដោយរបៀបណា ?
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងសាសនាចក្រ
សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទត្រូវបានហៅតាមព្រះនាមរបស់ទ្រង់ ។
នៅពេលសិស្សរបស់ព្រះអង្គសង្គ្រោះបានចាប់ផ្ដើមស្ថាបនាសាសនាចក្ររបស់ទ្រង់នៅទូទាំងដែនដីនោះ មានសំណួរមួយបានចោទសួរឡើងដែលមនុស្សមួយចំនួនអាចមើលទៅថាវាជាចំណុចដ៏តូចមួយ—តើគួរដាក់ឈ្មោះសាសនាចក្រយ៉ាងណា ? ( សូមមើល នីហ្វៃទី៣ ២៧:១–៣ ) ។ តើបងប្អូនរៀនអ្វីខ្លះអំពីសារៈសំខាន់នៃឈ្មោះនេះមកពីចម្លើយរបស់ព្រះអង្គសង្គ្រោះនៅក្នុង នីហ្វៃទី៣ ២៧:៤–១២ ?
ព្រះអង្គសង្រ្គោះបានបើកសម្ដែងឈ្មោះសាសនាចក្ររបស់ទ្រង់នៅសព្វថ្ងៃនេះនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១១៥:៤ ។ សូមពិចារណាពាក្យនីមួយៗនៅក្នុងឈ្មោះនោះ ។ តើពាក្យទាំងនេះជួយយើងយ៉ាងដូចម្ដេច ដើម្បីឲ្យស្គាល់ថាខ្លួនយើងជានរណា តើយើងជឿទៅលើអ្វី ហើយតើយើងគួរធ្វើសកម្មភាពយ៉ាងដូចម្ដេច ?
សូមមើលផងដែរ រ័សុល អិម ណិលសុន « The Correct Name of the Church » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៨៧–៨៩; « Jesus Christ Declares the Name of His Church and His Doctrine » ( វីដេអូ ) នៅលើបណ្ណាល័យដំណឹងល្អ ។
សាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទត្រូវបានស្ថាបនាឡើងនៅលើដំណឹងល្អរបស់ទ្រង់ ។
បន្ទាប់ពីពន្យល់ថា សាសនាចក្ររបស់ទ្រង់ត្រូវតែ « សង់លើដំណឹងល្អរបស់ [ ទ្រង់ ] » ( នីហ្វៃទី៣ ២៧:១០ ) ព្រះអង្គសង្គ្រោះបានពិពណ៌នាថា តើដំណឹងល្អរបស់ទ្រង់គឺជាអ្វី ។ តើបងប្អូនអាចនឹងសង្ខេបនូវអ្វីដែលទ្រង់បានមានបន្ទូលនៅក្នុង នីហ្វៃទី៣ ២៧:១៣–២២ ដោយរបៀបណា ? ដោយផ្អែកលើនិយមន័យនេះ តើវាមានន័យយ៉ាងណាចំពោះសាសនាចក្រ—និងចំពោះបងប្អូន—ដើម្បីសង់លើដំណឹងល្អរបស់ទ្រង់ ?
« តើអ្នករាល់គ្នាប្រាថ្នាអ្វី ? »
តើបងប្អូននឹងនិយាយអ្វីខ្លះ ប្រសិនបើព្រះអង្គសង្គ្រោះសួរបងប្អូន ដូចដែលទ្រង់បានសួរទៅដល់ពួកសិស្សទ្រង់ថា « តើអ្នករាល់គ្នាប្រាថ្នាអ្វីពីយើង ? » ( នីហ្វៃទី៣ ២៨:១ ) ។ សូមគិតអំពីសំណួរនេះ នៅពេលបងប្អូនអាន នីហ្វៃទី៣ ២៨:១–១១ ។ តើបងប្អូនរៀនអ្វីខ្លះអំពីបំណងប្រាថ្នាក្នុងដួងចិត្តរបស់ពួកសិស្ស ចេញមកពីចម្លើយរបស់ពួកលោកចំពោះសំណួររបស់ទ្រង់ ។ តើបំណងប្រាថ្នារបស់បងប្អូនផ្លាស់ប្តូរយ៉ាងដូចម្ដេច កាលបងប្អូនរស់នៅតាមដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទនោះ ?
ទំនុកតម្កើងតែងតែបង្ហាញពីបំណងប្រាថ្នាដ៏ស្មោះ—« ឲ្យខ្ញុំកាន់តែវិសុទ្ធ » គឺជាគំរូដ៏ល្អមួយ ( ទំនុកតម្កើង ល.រ. ៧១ ) ។ សូមពិចារណាស្វែងរកទំនុកតម្កើងមួយ ដែលឆ្លុះបញ្ចាំងពីបំណងប្រាថ្នារបស់បងប្អូន ។
ព្រះគម្ពីរមរមនគឺជាទីសម្គាល់មួយថា កិច្ចការនៅថ្ងៃចុងក្រោយរបស់ព្រះនឹងត្រូវបានបំពេញ ។
សូមគិតអំពីទីសម្គាល់ដែលអនុញ្ញាតឲ្យបងប្អូនដឹងថា អ្វីមួយនឹងកើតឡើង ។ ឧទាហរណ៍ តើបងប្អូនដឹងថា មេឃនឹងភ្លៀង ឬរដូវកំពុងប្រែប្រួលយ៉ាងដូចម្ដេច ? យោងទៅតាម នីហ្វៃទី៣ ២៩:១–៣ តើបងប្អូនដឹងថា កិច្ចការរបស់ព្រះក្នុងការប្រមូលផ្តុំប្រជាជនរបស់ទ្រង់ « កំពុងតែចាប់ផ្ដើមបំពេញហើយ » ដោយរបៀបណា ? ( សូមមើលផងដែរ នីហ្វៃទី៣ ២១:១–៧ ) ។ បងប្អូនក៏អាចកត់ចំណាំផងដែរនៅក្នុង នីហ្វៃទី៣ ២៩:៤–៩ នូវរឿងទាំងឡាយដែលមនុស្សនឹងបដិសេធនៅក្នុងជំនាន់របស់យើង ។ តើព្រះគម្ពីរមរមនពង្រឹងសេចក្តីជំនឿរបស់បងប្អូនទៅលើរឿងទាំងនេះយ៉ាងដូចម្ដេច ?
ការធ្វើតាមការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទនាំឲ្យមានសាមគ្គីភាព និងសុភមង្គល ។
តើវានឹងមានសភាពបែបណា ដែលបានរស់នៅប៉ុន្មានឆ្នាំបន្ទាប់ពីការយាងមករបស់ព្រះអង្គសង្គ្រោះ ? ពេលបងប្អូនសិក្សា នីហ្វៃទី៤ ១:១–១៨ សូមពិចារណាសរសេររៀបរាប់ពរជ័យដែលប្រជាជនបានទទួល ។ បងប្អូនក៏អាចគូសសម្គាល់ ឬកត់ចំណាំអំពីជម្រើសដែលពួកគេបានធ្វើ ដែលបានជួយនាំឲ្យមានជីវិតដ៏មានពរនេះផងដែរ ។ តើព្រះយេស៊ូវបានបង្រៀនពួកគេអំពីអ្វីខ្លះ ដែលអាចបំផុសគំនិតដល់ការជ្រើសរើសដ៏សុចរិតរបស់ពួកគេ ? នេះជាគំរូមួយចំនួន ប៉ុន្តែបងប្អូនអាចរកឃើញគំរូផ្សេងទៀតផងដែរ ៖ នីហ្វៃទី៣ ១១:២៨–៣០; ១២:៨–៩, ២១–២៤, ៤០–៤៤; ១៣:១៩–២១, ២៨–៣៣; ១៤:១២; ១៨:២២–២៥ ។
សូមពិចារណាអំពីអ្វីដែលបងប្អូនអាចធ្វើបានដើម្បីជួយដល់គ្រួសារ វួដ ឬសហគមន៍របស់បងប្អូនឲ្យរស់នៅក្នុងសាមគ្គីភាព និងសុភមង្គលកាន់តែខ្លាំងឡើង ។ តើបងប្អូនអាចធ្វើអ្វីខ្លះ ដើម្បីជួយយកឈ្នះលើការបែកបាក់ ហើយពិតជាក្លាយជា « រូបមួយ » ជាមួយនឹងបុត្រាបុត្រីដទៃទៀតរបស់ព្រះ ? តើការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទអ្វីខ្លះ ដែលជួយបងប្អូនឲ្យសម្រេចបានគោលដៅនេះ ?
គួរឲ្យស្តាយនៅទីបំផុត សង្គមស៊ីយ៉ូនដែលបានពិពណ៌នានៅក្នុង នីហ្វៃទី៤ បានធ្លាក់ចូលទៅក្នុងអំពើទុច្ចរិត ។ ពេលបងប្អូនអាន នីហ្វៃទី៤ ១:១៩–៤៩ សូមស្វែងរកអាកប្បកិរិយា និងឥរិយាបថដែលបានបញ្ចប់សុភមង្គល និងសាមគ្គីភាពរបស់ពួកគេ ។ តើបងប្អូនអាចធ្វើអ្វីខ្លះដើម្បីចៀសវាងពីអាកប្បកិរិយា ឬឥរិយាបទទាំងនេះ ?
សូមមើលផងដែរ ម៉ូសេ ៧:១៨; ឌី ថត គ្រីស្តូហ្វឺសិន « Sustainable Societies » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៣២–៣៥; រ៉េណា អ៊ី អាប៊ើតូ « With One Accord » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៧៨–៨០; Gospel Topics « Belonging in the Church of Jesus Christ » នៅលើបណ្ណាល័យដំណឹងល្អ ។
គំនិតសម្រាប់បង្រៀនកុមារ
ខ្ញុំជាសមាជិកសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ។
-
ដើម្បីណែនាំអំពីសារៈសំខាន់នៃឈ្មោះសាសនាចក្ររបស់ព្រះយេស៊ូវ សូមនិយាយជាមួយកូនៗរបស់បងប្អូនអំពីឈ្មោះរបស់ពួកគេផ្ទាល់ ។ ហេតុអ្វីឈ្មោះរបស់យើងមានសារៈសំខាន់ ? បន្ទាប់មក បងប្អូនអាចអាន នីហ្វៃទី៣ ២៧:៣ ជាមួយគ្នាដោយស្វែងរកសំណួរដែលសិស្សរបស់ព្រះយេស៊ូវមាន ។ សូមជួយកូនៗរបស់បងប្អូនឲ្យស្វែងរកចម្លើយនៅក្នុង នីហ្វៃទី៣ ២៧:៥–៨ ។ ហេតុអ្វីឈ្មោះរបស់សាសនាចក្រមានសារៈសំខាន់ ?
-
បងប្អូនក៏អាចជួយកូនៗរបស់បងប្អូនឲ្យគិតពីក្រុមផ្សេងៗគ្នាផងដែរ ដែលពួកគេជាសមាជិកនៅក្នុងក្រុមនោះដូចជា ក្រុមគ្រួសារ ឬថ្នាក់អង្គការបឋមសិក្សាជាដើម ។ សូមសួរពួកគេថា តើពួកគេចូលចិត្តអ្វីអំពីការធ្វើជាសមាជិកនៅក្នុងក្រុមនីមួយៗ ។ បន្ទាប់មក បងប្អូនអាចច្រៀង « សាសនាចក្រព្រះយេស៊ូវគ្រីស្ទ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៤៨ ) ជាមួយគ្នា ហើយនិយាយអំពីមូលហេតុដែលបងប្អូនមានអំណរគុណ ដែលក្លាយជាសមាជិកសាសនាចក្ររបស់ព្រះអង្គសង្គ្រោះ ។
សាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទត្រូវបានស្ថាបនាឡើងនៅលើដំណឹងល្អរបស់ទ្រង់ ។
-
ព្រះអង្គសង្គ្រោះបានសង្ខេបដំណឹងល្អរបស់ទ្រង់នៅក្នុង នីហ្វៃទី៣ ២៧ ។ បងប្អូនអាចពន្យល់ដល់កូនៗរបស់បងប្អូនថាពាក្យ ដំណឹងល្អ មានន័យថា « ដំណឹងដ៏ល្អ » ។ តើយើងរកឃើញដំណឹងដ៏ល្អអ្វីខ្លះនៅក្នុង នីហ្វៃទី៣ ២៧:១៣–១៦ ? សូមប្រើ ទំព័រសកម្មភាពសប្តាហ៍នេះ ដើម្បីបង្រៀនថា សាសនាចក្ររបស់ព្រះអង្គសង្គ្រោះត្រូវបានស្ថាបនាឡើងនៅលើដំណឹងល្អរបស់ទ្រង់ ។
ព្រះវរបិតាសួគ៌អរព្រះទ័យ ពេលបុត្រាបុត្រីរបស់ទ្រង់ត្រឡប់មករកទ្រង់វិញ ។
-
សូមពិចារណាលេងបិទពួន ដែលមានម្នាក់លាក់ខ្លួន និងអ្នកផ្សេងទៀតព្យាយាមស្វែងរកគាត់ ឬនាង ។ ល្បែងនេះអាចនាំឲ្យមានការសន្ទនាអំពីអារម្មណ៍អំណរដែលយើងមាន នៅពេលយើងរកឃើញនរណាម្នាក់ដែលបានបាត់ ។ បន្ទាប់ពីអាន នីហ្វៃទី៣ ២៧:៣០–៣១ បងប្អូនអាចនិយាយអំពីរបៀបជួយគ្នាទៅវិញទៅមកឲ្យនៅជិតព្រះវរបិតាសួគ៌ដើម្បី « … គ្មាននរណាម្នាក់បានវង្វេងបាត់ឡើយ » ។
នីហ្វៃទី៤
ការដើរតាមព្រះយេស៊ូវគ្រីស្ទនាំឲ្យខ្ញុំមានអំណរ ។
-
ដើម្បីជួយកូនៗរបស់បងប្អូនឲ្យរៀនអំពីសុភមង្គលរបស់ប្រជាជនដែលបានពិពណ៌នានៅក្នុងនីហ្វៃទី៤ បងប្អូនអាចបង្ហាញរូបភាពរបស់មនុស្សដែលមានភាពសប្បាយរីករាយ ។ បន្ទាប់មក នៅពេលបងប្អូនអានរួមគ្នាក្នុង ខទី ២–៣ និង ១៥–១៧ ( ឬ « ជំពូកទី ៤៨ ៖ ភាពសុខសាន្តនៅទ្វីបអាមេរិក » ដំណើររឿងព្រះគម្ពីរមរមន ទំព័រ ១៣៦–១៣៧ ) ពួកគេអាចចង្អុលទៅរូបភាព នៅពេលដែលបងប្អូនទៅដល់ចំណុចមួយក្នុងរឿងដែលនាំឲ្យមានសុភមង្គល ។
-
ដើម្បីជួយកូនៗរបស់បងប្អូនឲ្យអនុវត្តអ្វីដែលបានបង្រៀននៅក្នុង នីហ្វៃទី៤ ១:១៥–១៦ បងប្អូនអាចបង្ហាញនូវស្ថានភាពដែលប្រជាជនខឹងសម្បារនឹងគ្នា ។ សូមអញ្ជើញពួកគេឲ្យដើរតួសម្តែងថា តើស្ថានភាពនេះអាចទៅជាយ៉ាងណា ប្រសិនបើយើងមាន « សេចក្ដីស្រឡាញ់របស់ព្រះ » នៅក្នុងដួងចិត្តរបស់យើងនោះ ។