ចូរ​មក​តាម​ខ្ញុំ ឆ្នាំ ២០២៤
ថ្ងៃទី ២១–២៧ ខែ តុលា ៖ « គ្មាន​ប្រជាជន​ណា​ដែល​រីករាយ​សប្បាយ​ជាង​ប្រជាជន​នេះ​ឡើយ » ។ នីហ្វៃ​ទី​៣ ២៧–នីហ្វៃ​ទី​៤


« ថ្ងៃទី ២១–២៧ តុលា ៖ ‹ គ្មាន​ប្រជាជន​ណា​ដែល​រីករាយ​សប្បាយ​ជាង​ប្រជាជន​នេះ​ឡើយ › ។ នីហ្វៃ​ទី​៣ ២៧–នីហ្វៃ​ទី​៤ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )

« ថ្ងៃទី ២១–២៧ ខែ តុលា ។ នីហ្វៃ​ទី​៣ ២៧–នីហ្វៃ​ទី​៤ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )

រូបភាព
ព្រះយេស៊ូវ​ដែល​មាន​ព្រះ​ជន្ម​រស់ឡើងវិញ​កំពុង​បង្រៀន​ប្រជាជន

ថ្ងៃទី ២១–២៧ ខែ តុលា ៖ « គ្មាន​ប្រជាជន​ណា​ដែល​រីករាយ​សប្បាយ​ជាង​ប្រជាជន​នេះ​ឡើយ »

នីហ្វៃ​ទី​៣ ២៧នីហ្វៃ​ទី​៤

ការបង្រៀន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ពុំ​គ្រាន់តែ​ជា​ទស្សនវិជ្ជា​ដ៏​ល្អ​មួយ​ដើម្បី​ពិចារណា​ប៉ុណ្ណោះ​ទេ ។ ការបង្រៀន​ទាំងនោះ​មាន​បំណង​បំផុស​គំនិត​យើង​ឲ្យ​ក្លាយ​ដូចជា​ទ្រង់ ។ គម្ពីរ​នីហ្វៃ​ទី​៤ បង្ហាញ​ពី​របៀប​ដែល​ដំណឹងល្អ​របស់​ព្រះអង្គ​សង្គ្រោះ​អាច​ផ្លាស់ប្ដូរ​មនុស្ស​បាន​ទាំង​ស្រុង ។ បន្ទាប់​ពី​ការងារបម្រើ​ដ៏​ខ្លី​របស់​ព្រះយេស៊ូវ នោះ​ជម្លោះ​ជាច្រើន​សតវត្សរ៍​រវាង​ពួក​សាសន៍​នីហ្វៃ និង​ពួក​សាសន៍​លេមិន​ត្រូវ​បាន​បញ្ចប់ ។ ជាតិសាសន៍​ពីរ​ដែល​ធ្លាប់​បាន​ដឹង​ថា​បាន​បែកខ្ញែក​គ្នា និង​មាន​អំនួត​បាន​ទៅជា « រូប​មួយ គឺជា​កូនចៅ​នៃ​ព្រះគ្រីស្ទ » ( នីហ្វៃ​ទី​៤ ១:១៧ ) ហើយ​ពួកគេ​ចាប់​ផ្ដើម​មាន « របស់របរ​ទាំងអស់​រួមគ្នា​ទូទៅ​នៅ​ក្នុង​ចំណោម​ពួកគេ » ( នីហ្វៃ​ទី​៤ ១:៣ ) ។ « សេចក្ដីស្រឡាញ់​នៃ​ព្រះ​…​ស្ថិត​នៅក្នុង​ចិត្ត​របស់​មនុស្ស » ហើយ « ពិតជា​គ្មាន​ប្រជាជន​ណា​ដែល​រីករាយ​សប្បាយ​ជាង​ប្រជាជន​ដែល​បានត្រូវ​បង្កើត​ដោយ​ព្រះហស្ត​នៃ​ព្រះឡើយ » ( នីហ្វៃ​ទី​៤ ១:១៥–១៦ ) ។ នេះ​គឺ​ជា​របៀប​ដែល​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​បាន​ផ្លាស់ប្ដូរ​ពួក​សាសន៍​នីហ្វៃ និង​ពួក​សាសន៍​លេមិន ។ តើ​ការបង្រៀន​ទាំងនោះ​ផ្លាស់ប្ដូរ​បងប្អូន​ដោយ​របៀប​ណា ?

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​សាសនាចក្រ

នីហ្វៃ​ទី​៣ ២៧:១–១២

សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវបាន​ហៅ​តាម​ព្រះនាម​របស់​ទ្រង់ ។

នៅពេល​សិស្ស​របស់​ព្រះអង្គ​សង្គ្រោះ​បាន​ចាប់ផ្ដើម​ស្ថាបនា​សាសនាចក្រ​របស់​ទ្រង់​នៅ​ទូទាំង​ដែនដី​នោះ មាន​សំណួរ​មួយ​បាន​ចោទសួរ​ឡើង​ដែល​មនុស្ស​មួយ​ចំនួន​អាច​មើល​ទៅ​ថា​វា​ជា​ចំណុច​ដ៏​តូច​មួយ—តើ​គួរ​ដាក់​ឈ្មោះ​សាសនាចក្រ​យ៉ាងណា ? ( សូមមើល នីហ្វៃ​ទី​៣ ២៧:១–៣ ) ។ តើ​បងប្អូន​រៀន​អ្វីខ្លះ​អំពី​សារៈសំខាន់​នៃ​ឈ្មោះ​នេះ​មកពី​ចម្លើយ​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង នីហ្វៃ​ទី​៣ ២៧:៤–១២ ?

ព្រះអង្គ​សង្រ្គោះ​បានបើក​សម្ដែង​ឈ្មោះ​សាសនាចក្រ​របស់​ទ្រង់​នៅ​សព្វថ្ងៃនេះ​នៅក្នុង គោលលទ្ធិ និង សេចក្តី​សញ្ញា ១១៥:៤ ។ សូម​ពិចារណា​ពាក្យ​នីមួយៗ​នៅក្នុង​ឈ្មោះ​នោះ ។ តើ​ពាក្យ​ទាំងនេះ​ជួយ​យើងយ៉ាង​ដូចម្ដេច ដើម្បី​ឲ្យ​ស្គាល់ថា​ខ្លួន​យើង​ជា​នរណា តើ​យើង​ជឿ​ទៅលើ​អ្វី ហើយ​តើ​យើង​គួរ​ធ្វើ​សកម្មភាព​យ៉ាង​ដូចម្ដេច ?

សូមមើល​ផងដែរ រ័សុល អិម ណិលសុន « The Correct Name of the Church » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៨៧–៨៩; « Jesus Christ Declares the Name of His Church and His Doctrine » ( វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

នីហ្វៃ​ទី​៣ ២៧:១០–២២

សាសនាចក្រ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវបាន​ស្ថាបនា​ឡើង​នៅលើ​ដំណឹងល្អ​របស់​ទ្រង់ ។

បន្ទាប់ពី​ពន្យល់​ថា សាសនាចក្រ​របស់​ទ្រង់​ត្រូវតែ « សង់លើ​ដំណឹងល្អ​របស់ [ ទ្រង់ ] » ( នីហ្វៃ​ទី​៣ ២៧:១០ ) ព្រះអង្គ​សង្គ្រោះ​បាន​ពិពណ៌នា​ថា តើ​ដំណឹងល្អ​របស់​ទ្រង់​គឺជា​អ្វី ។ តើ​បងប្អូន​អាច​នឹង​សង្ខេប​នូវ​អ្វី​ដែល​ទ្រង់​បាន​មាន​បន្ទូល​នៅ​ក្នុង នីហ្វៃ​ទី​៣ ២៧:១៣–២២ ដោយ​របៀប​ណា ? ដោយ​ផ្អែក​លើ​និយមន័យ​នេះ តើ​វា​មាន​ន័យ​យ៉ាង​ណា​ចំពោះ​សាសនាចក្រ—និង​ចំពោះ​បងប្អូន—ដើម្បី​សង់លើ​ដំណឹងល្អ​របស់​ទ្រង់ ?

សូម​កត់ត្រា​អ្វី​ដែល​បងប្អូន​កំពុង​រៀន ។ សូម​កត់ចំណាំ​នូវ​អ្វី​ដែល​ព្រះអង្គ​សង្រ្គោះ​បាន​បង្រៀន​សិស្ស​របស់​ទ្រង់​នៅ​ក្នុង នីហ្វៃ​ទី​៣ ២៧:២៣–២៦ ។ តើ​ហេតុអ្វី​វា​មាន​សារៈសំខាន់​ក្នុង​ការរក្សា​កំណត់ត្រា​នៃ​បទពិសោធន៍​ខាង​វិញ្ញាណ ? តើ​បងប្អូន​មាន​អារម្មណ៍​បំផុស​គំនិត​ឲ្យ​កត់​ត្រា​អ្វីខ្លះ នៅពេល​ដែល​បងប្អូន​សិក្សា​អំពី​ការងារបម្រើ​របស់​ព្រះអង្គ​សង្រ្គោះ​នៅ​ក្នុង​នីហ្វៃ​ទី​៣ ?

នីហ្វៃ​ទី​៣ ២៨:១–១១

« តើ​អ្នក​រាល់​គ្នា​ប្រាថ្នា​អ្វី ? »

តើ​បងប្អូន​នឹង​និយាយ​អ្វីខ្លះ ប្រសិនបើ​ព្រះអង្គ​សង្គ្រោះ​សួរ​បងប្អូន ដូចដែល​ទ្រង់​បាន​សួរ​ទៅដល់​ពួកសិស្ស​ទ្រង់​ថា « តើ​អ្នករាល់គ្នា​ប្រាថ្នា​អ្វី​ពី​យើង ? » ( នីហ្វៃ​ទី​៣ ២៨:១ ) ។ សូម​គិត​អំពី​សំណួរ​នេះ នៅពេល​បងប្អូន​អាន នីហ្វៃ​ទី​៣ ២៨:១–១១ ។ តើ​បងប្អូន​រៀន​អ្វីខ្លះ​អំពី​បំណង​ប្រាថ្នា​ក្នុង​ដួងចិត្ត​របស់​ពួក​សិស្ស ចេញ​មក​ពី​ចម្លើយ​របស់​ពួកលោក​ចំពោះ​សំណួរ​របស់​ទ្រង់ ។ តើ​បំណង​ប្រាថ្នា​របស់​បងប្អូន​ផ្លាស់ប្តូរ​យ៉ាង​ដូចម្ដេច កាល​បងប្អូន​រស់នៅ​តាម​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នោះ ?

ទំនុក​តម្កើង​តែងតែ​បង្ហាញ​ពី​បំណងប្រាថ្នា​ដ៏ស្មោះ—« ឲ្យ​ខ្ញុំ​កាន់តែ​វិសុទ្ធ » គឺជា​គំរូ​ដ៏​ល្អ​មួយ ( ទំនុក​តម្កើង ល.រ. ៧១ ) ។ សូម​ពិចារណា​ស្វែងរក​ទំនុក​តម្កើង​មួយ ដែល​ឆ្លុះ​បញ្ចាំង​ពី​បំណង​ប្រាថ្នា​របស់​បងប្អូន ។

នីហ្វៃ​ទី​៣ ២៩–៣០

ព្រះគម្ពីរ​មរមន​គឺជា​ទីសម្គាល់​មួយ​ថា កិច្ចការ​នៅថ្ងៃ​ចុងក្រោយ​របស់​ព្រះ​នឹង​ត្រូវ​បាន​បំពេញ ។

សូម​គិត​អំពី​ទីសម្គាល់​ដែល​អនុញ្ញាត​ឲ្យ​បងប្អូន​ដឹង​ថា អ្វី​មួយ​នឹង​កើត​ឡើង ។ ឧទាហរណ៍ តើ​បងប្អូន​ដឹង​ថា មេឃ​នឹង​ភ្លៀង ឬ​រដូវ​កំពុង​ប្រែប្រួល​យ៉ាង​ដូចម្ដេច ? យោង​ទៅតាម នីហ្វៃ​ទី​៣ ២៩:១–៣ តើ​បងប្អូន​ដឹង​ថា កិច្ចការ​របស់​ព្រះ​ក្នុង​ការប្រមូល​ផ្តុំ​ប្រជាជន​របស់​ទ្រង់ « កំពុង​តែ​ចាប់​ផ្ដើម​បំពេញ​​ហើយ » ដោយ​របៀបណា ? ( សូមមើល​ផងដែរ នីហ្វៃ​ទី​៣ ២១:១–៧ ) ។ បងប្អូន​ក៏​អាច​កត់​ចំណាំ​ផងដែរ​នៅ​ក្នុង នីហ្វៃ​ទី​៣ ២៩:៤–៩ នូវ​រឿង​ទាំងឡាយ​ដែល​មនុស្ស​នឹង​បដិសេធ​នៅ​ក្នុង​ជំនាន់​របស់​យើង ។ តើ​ព្រះគម្ពីរ​មរមន​ពង្រឹង​សេចក្តី​ជំនឿ​របស់​បងប្អូន​ទៅ​លើ​រឿង​ទាំង​នេះ​យ៉ាង​ដូច​ម្ដេច ?

នីហ្វៃ​ទី​៤ ១:១–១៨

រូបភាព
រូបតំណាង​ថ្នាក់​សិក្ខាសាលា
ការធ្វើ​តាម​ការបង្រៀន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នាំ​ឲ្យ​មាន​សាមគ្គីភាព និង​សុភមង្គល ។

តើ​វា​នឹង​មាន​សភាព​បែបណា ដែល​បាន​រស់នៅ​ប៉ុន្មាន​ឆ្នាំ​បន្ទាប់ពី​ការយាង​មក​របស់​ព្រះអង្គ​សង្គ្រោះ ? ពេល​បងប្អូន​សិក្សា នីហ្វៃ​ទី​៤ ១:១–១៨ សូម​ពិចារណា​សរសេរ​រៀបរាប់​ពរជ័យ​ដែល​ប្រជាជន​បាន​ទទួល ។ បងប្អូន​ក៏​អាច​គូស​សម្គាល់ ឬ​កត់ចំណាំ​អំពី​ជម្រើស​ដែល​ពួកគេ​បាន​ធ្វើ ដែល​បាន​ជួយ​នាំ​ឲ្យ​មាន​ជីវិត​ដ៏​មាន​ពរ​នេះ​ផង​ដែរ ។ តើ​ព្រះយេស៊ូវ​បាន​បង្រៀន​ពួកគេ​អំពី​អ្វីខ្លះ ដែល​អាច​បំផុស​គំនិត​ដល់​ការជ្រើសរើស​ដ៏​សុចរិត​របស់​ពួកគេ ? នេះ​ជា​គំរូ​មួយ​ចំនួន ប៉ុន្តែ​បងប្អូន​អាច​រក​ឃើញ​គំរូ​ផ្សេងទៀត​ផងដែរ ៖ នីហ្វៃ​ទី​៣ ១១:២៨–៣០; ១២:៨–៩, ២១–២៤, ៤០–៤៤; ១៣:១៩–២១, ២៨–៣៣; ១៤:១២; ១៨:២២–២៥ ។

សូម​ពិចារណា​អំពី​អ្វី​ដែល​បងប្អូន​អាច​ធ្វើ​បាន​ដើម្បី​ជួយ​ដល់​គ្រួសារ វួដ ឬ​សហគមន៍​របស់​បងប្អូន​ឲ្យ​រស់នៅ​ក្នុង​សាមគ្គីភាព និង​សុភមង្គល​កាន់តែ​ខ្លាំង​ឡើង ។ តើ​បងប្អូន​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ជួយ​យក​ឈ្នះលើ​ការបែក​បាក់ ហើយ​ពិត​ជា​ក្លាយ​ជា « រូប​មួយ » ជាមួយ​នឹង​បុត្រា​បុត្រី​ដទៃ​ទៀត​របស់​ព្រះ ? តើ​ការបង្រៀន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​អ្វីខ្លះ ដែល​ជួយ​បងប្អូន​ឲ្យ​សម្រេច​បាន​គោលដៅ​នេះ ?

គួរ​ឲ្យ​ស្តាយ​នៅ​ទីបំផុត សង្គម​ស៊ីយ៉ូន​ដែល​បាន​ពិពណ៌នា​នៅក្នុង នីហ្វៃ​ទី​៤ បាន​ធ្លាក់​ចូលទៅ​ក្នុង​អំពើ​ទុច្ចរិត ។ ពេល​បងប្អូន​អាន នីហ្វៃ​ទី​៤ ១:១៩–៤៩ សូម​ស្វែងរក​អាកប្បកិរិយា និង​ឥរិយាបថ​ដែល​បាន​បញ្ចប់​សុភមង្គល និង​សាមគ្គីភាព​របស់​ពួកគេ ។ តើ​បងប្អូន​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ចៀសវាង​ពី​អាកប្បកិរិយា ឬ​ឥរិយាបទ​ទាំងនេះ ?

សូមមើល​ផងដែរ ម៉ូសេ ៧:១៨; ឌី ថត គ្រីស្តូហ្វឺសិន « Sustainable Societies » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៣២–៣៥; រ៉េណា អ៊ី អាប៊ើតូ « With One Accord » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៧៨–៨០; Gospel Topics « Belonging in the Church of Jesus Christ » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

គំនិត​សម្រាប់​បង្រៀន​កុមារ

នីហ្វៃ​ទី​៣ ២៧:៣–៨

ខ្ញុំ​ជា​សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

  • ដើម្បី​ណែនាំ​អំពី​សារៈសំខាន់​នៃ​ឈ្មោះ​សាសនាចក្រ​របស់​ព្រះយេស៊ូវ សូម​និយាយ​ជាមួយ​កូនៗ​របស់​បងប្អូន​អំពី​ឈ្មោះ​របស់​ពួកគេ​ផ្ទាល់ ។ ហេតុអ្វី​ឈ្មោះ​របស់​យើង​មាន​សារៈសំខាន់ ? បន្ទាប់​មក បងប្អូន​អាច​អាន នីហ្វៃ​ទី​៣ ២៧:៣ ជាមួយ​គ្នា​ដោយ​ស្វែងរក​សំណួរ​ដែល​សិស្ស​របស់​ព្រះយេស៊ូវ​មាន ។ សូម​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​ស្វែងរក​ចម្លើយ​នៅ​ក្នុង នីហ្វៃ​ទី​៣ ២៧:៥–៨ ។ ហេតុអ្វី​ឈ្មោះ​របស់​សាសនាចក្រ​មាន​សារៈសំខាន់ ?

  • បងប្អូន​ក៏អាច​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​គិតពី​ក្រុម​ផ្សេងៗគ្នា​ផងដែរ ដែល​ពួកគេ​ជា​សមាជិក​នៅ​ក្នុង​ក្រុម​នោះ​ដូចជា ក្រុមគ្រួសារ ឬ​ថ្នាក់​អង្គការ​បឋមសិក្សា​ជាដើម ។ សូម​សួរពួកគេ​ថា តើ​ពួកគេ​ចូលចិត្ត​អ្វី​អំពី​ការធ្វើ​ជា​សមាជិក​នៅក្នុង​ក្រុម​នីមួយៗ ។ បន្ទាប់​មក បងប្អូន​អាច​ច្រៀង « សាសនាចក្រ​ព្រះយេស៊ូវគ្រីស្ទ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៤៨ ) ជាមួយ​គ្នា ហើយ​និយាយ​អំពី​មូលហេតុ​ដែល​បងប្អូន​មាន​អំណរគុណ ដែល​ក្លាយ​ជា​សមាជិក​សាសនាចក្រ​របស់​ព្រះអង្គ​សង្គ្រោះ ។

នីហ្វៃ​ទី​៣ ២៧:១៣–១៦

សាសនាចក្រ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវបាន​ស្ថាបនា​ឡើង​នៅលើ​ដំណឹងល្អ​របស់​ទ្រង់ ។

  • ព្រះអង្គ​សង្គ្រោះ​បាន​សង្ខេប​ដំណឹងល្អ​របស់​ទ្រង់​នៅក្នុង នីហ្វៃ​ទី​៣ ២៧ ។ បងប្អូន​អាច​ពន្យល់​ដល់​កូនៗ​របស់​បងប្អូន​ថា​ពាក្យ ដំណឹងល្អ មាន​ន័យ​ថា « ដំណឹង​ដ៏​ល្អ » ។ តើ​យើង​រកឃើញ​ដំណឹង​ដ៏​ល្អ​អ្វី​ខ្លះ​នៅក្នុង នីហ្វៃ​ទី​៣ ២៧:១៣–១៦ ? សូម​ប្រើ ទំព័រ​សកម្មភាព​សប្តាហ៍​នេះ ដើម្បី​បង្រៀន​ថា សាសនាចក្រ​របស់​ព្រះអង្គ​សង្គ្រោះ​ត្រូវ​បាន​ស្ថាបនា​ឡើង​នៅ​លើ​ដំណឹងល្អ​របស់​ទ្រង់ ។

នីហ្វៃ​ទី​៣ ២៧:៣០–៣១

ព្រះវរបិតា​សួគ៌​អរ​ព្រះទ័យ ពេល​បុត្រា​បុត្រី​របស់​ទ្រង់​ត្រឡប់​មករក​ទ្រង់​វិញ ។

  • សូម​ពិចារណា​លេង​បិទ​ពួន ដែល​មាន​ម្នាក់​លាក់​ខ្លួន និង​អ្នក​ផ្សេង​ទៀត​ព្យាយាម​ស្វែងរក​គាត់ ឬ​នាង ។ ល្បែង​នេះ​អាច​នាំ​ឲ្យ​មាន​ការសន្ទនា​អំពី​អារម្មណ៍​អំណរ​ដែល​យើង​មាន នៅពេល​យើង​រកឃើញ​នរណា​ម្នាក់​ដែល​បាន​បាត់ ។ បន្ទាប់​ពី​អាន នីហ្វៃ​ទី​៣ ២៧:៣០–៣១ បងប្អូន​អាច​និយាយ​អំពី​របៀប​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​នៅ​ជិត​ព្រះវរបិតា​សួគ៌​ដើម្បី « … គ្មាន​នរណា​ម្នាក់​បាន​វង្វេង​បាត់​ឡើយ » ។

នីហ្វៃ​ទី​៤

ការដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ​នាំ​ឲ្យ​ខ្ញុំ​មាន​អំណរ ។

  • ដើម្បី​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​រៀន​អំពី​សុភមង្គល​របស់​ប្រជាជន​ដែល​បាន​ពិពណ៌នា​នៅ​ក្នុង​នីហ្វៃ​ទី​៤ បងប្អូន​អាច​បង្ហាញ​រូបភាព​របស់​មនុស្ស​ដែល​មាន​ភាពសប្បាយរីករាយ ។ បន្ទាប់​មក នៅពេល​បងប្អូន​អាន​រួម​គ្នា​ក្នុង ខទី ២–៣ និង ១៥–១៧ ( ឬ « ជំពូក​ទី ៤៨ ៖ ភាព​សុខសាន្ត​នៅ​ទ្វីប​អាមេរិក » ដំណើររឿង​ព្រះគម្ពីរ​មរមន ទំព័រ ១៣៦–១៣៧ ) ពួកគេ​អាច​ចង្អុល​ទៅ​រូបភាព នៅពេល​ដែល​បងប្អូន​ទៅដល់​ចំណុច​មួយ​ក្នុង​រឿង​ដែល​នាំ​ឲ្យ​មាន​សុភមង្គល ។

  • ដើម្បី​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​អនុវត្ត​អ្វី​ដែល​បាន​បង្រៀន​នៅក្នុង នីហ្វៃ​ទី​៤ ១:១៥–១៦ បងប្អូន​អាច​បង្ហាញ​នូវ​ស្ថានភាព​ដែល​ប្រជាជន​ខឹង​សម្បារ​នឹង​គ្នា ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ដើរ​តួ​សម្តែង​ថា តើ​ស្ថានភាព​នេះ​អាច​ទៅជា​យ៉ាង​ណា ប្រសិន​បើ​យើង​មាន « សេចក្ដី​ស្រឡាញ់​របស់​ព្រះ » នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង​នោះ ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

រូបភាព
ព្រះយេស៊ូវ​កំពុង​មាន​បន្ទូល​ជាមួយ​នឹង​ពួក​សិស្ស​សាសន៍​នីហ្វៃ​បីរូប

Christ with Three Nephite Disciples [ ព្រះគ្រីស្ទ​ជាមួយ​នឹង​ពួកសិស្ស​សាសន៍​នីហ្វៃ​បី​រូប ] ដោយ ហ្គែរី អិល ខាប

បោះពុម្ព