ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ៨–១៤ ខែ មិថុនា ។ អាលម៉ា ៨–១២ ៖ ព្រះ​យេស៊ូវគ្រីស្ទ​នឹង​យាងមក​ប្រោសលោះ​រាស្ត្រ​របស់​ទ្រង់


ថ្ងៃទី ៨–១៤ ខែ មិថុនា ។ អាលម៉ា ៨–១២ ៖ ‹ ព្រះ​យេស៊ូវគ្រីស្ទ​នឹង​យាងមក​ប្រោសលោះ​រាស្ត្រ​របស់​ទ្រង់ › »​ ចូរ​មក​តាម​ខ្ញុំ—​សម្រាប់​បុគ្គលម្នាក់ៗ និង​ក្រុមគ្រួសារ ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ៨–១៤ ខែ មិថុនា ។ អាលម៉ា ៨–១២ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២០

អាលម៉ា​កំពុង​ផ្សព្វផ្សាយ

ការបង្រៀន​គោលលទ្ធិ​ពិត ដោយ ម៉ៃឃល ធី ម៉ាម

ថ្ងៃទី ៨–១៤ ខែ មិថុនា​

អាលម៉ា ៨:១២

ព្រះ​យេស៊ូវគ្រីស្ទ​នឹង​យាងមក​ប្រោសលោះ​រាស្ត្រ​របស់​ទ្រង់

ការ​សិក្សា​បទគម្ពីរ​ទាំងឡាយ​អញ្ជើញ​ឲ្យ​មាន​វិវរណៈ ។ ដូច្នេះ​នៅពេល​បងប្អូន​អាន អាលម៉ា ៨–១២ សូម​កត់ត្រា​ចំណាប់អារម្មណ៍​នៃ​ព្រះវិញ្ញាណ នៅពេល​ទ្រង់​បង្រៀន​ដល់​បងប្អូន​មក​ពី​សារលិខិត​របស់​អាលម៉ា និង​អាម៉ូលេក ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

កិច្ចការ​របស់​ព្រះ​នឹង​ពុំ​បរាជ័យ​ឡើយ ។ ប៉ុន្តែ​ការខិតខំ ប្រឹងប្រែង​របស់​យើង​ដើម្បី​ជួយ​នៅ​ក្នុង​កិច្ចការ​របស់​ទ្រង់ ជួនកាល​ហាក់​ដូចជា​បរាជ័យ— យ៉ាងហោចណាស់ យើង​ពុំ​អាច​មើល​ឃើញ​លទ្ធផល​ដែល​យើង​សង្ឃឹម​ចង់​បាន​ភ្លាមៗ ។ ជួនកាល យើង​អាច​នឹង​មានអារម្មណ៍​ដូចជា​អាលម៉ា​បន្ដិច នៅពេល​គាត់​ផ្សាយ​ដំណឹងល្អ​នៅ​អាំម៉ូណៃហា — ដែល​ត្រូវ​បាន​បដិសេធ ស្ដោះដាក់ ហើយ​បណ្ដេញ​ចេញ ។ ប៉ុន្តែ​នៅពេល​ទេវតា​ណែនាំ​គាត់​ឲ្យ​ត្រឡប់​ទៅ​វិញ ហើយ​ព្យាយាម​ម្ដងទៀត អាលម៉ា​បាន « ត្រឡប់​ទៅ​វិញ​យ៉ាង​រួសរាន់ » ដោយ​ក្លាហាន ( អាលម៉ា ៨:១៨ ) ហើយ​ព្រះ​បាន​រៀបចំ​ផ្លូវ​នៅ​ពី​មុខ​គាត់ ។ ទ្រង់​ពុំ​គ្រាន់​តែ​ប្រទាន​អាហារ​ដល់​អាលម៉ា​បរិភោគ និង​កន្លែង​ស្នាក់​នៅ​ប៉ុណ្ណោះទេ គឺ​ទ្រង់​ថែម​ទាំង​បាន​រៀបចំ​អាម៉ូលេក ដែល​ក្លាយជា​អ្នក​ធ្វើ​ការ​រួម​បងប្អូន ជា​អ្នកការពារ​ដំណឹងល្អ​ដ៏​អង់អាច និង​ជា​មិត្ត​ស្មោះត្រង់​មួយរូប ។ នៅពេល​យើង​ជួប​រឿង​បរាជ័យ ឬ​ការ​ខកចិត្ត កាល​ដែល​យើង​បម្រើ​នៅ​ក្នុង​នគរ​របស់​ព្រះអម្ចាស់ យើង​អាច​ចងចាំ​អំពី​របៀប​ដែល​ព្រះ​បាន​គាំទ្រ ហើយ​ដឹកនាំ​អាលម៉ា ហើយ​យើង​អាច​ទុកចិត្ត​ថា ព្រះ​នឹង​គាំទ្រ ហើយ​ដឹកនាំ​យើង​ផងដែរ ទោះជា​នៅ​ក្នុង​ស្ថានភាព​លំបាកៗ​យ៉ាង​ណា​ក្ដី ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

អាលម៉ា ៨

កិច្ចខិតខំ​ប្រឹងប្រែង​របស់​ខ្ញុំ​ដើម្បី​ចែកចាយ​ដំណឹងល្អ​អាច​នឹង​តម្រូវ​ឲ្យ​មាន​ការ​ស៊ូទ្រាំ និង​ភាព​អត់ធ្មត់ ។

ទោះ​ជា​មាន​នរណា​ម្នាក់​បដិសេធ​ទីបន្ទាល់​អំពី​ដំណឹងល្អ​របស់​បងប្អូន​ក្ដី នោះ​ពុំ​មានន័យ​ថា បងប្អូន​គួរ​បាត់​បង់​ក្ដីសង្ឃឹម​នោះទេ—បន្ទាប់​ពី​អ្វីៗ​គ្រប់យ៉ាង ព្រះអម្ចាស់​នឹង​ពុំ​បោះ​បង់​បុគ្គល​ម្នាក់​នោះ​ទេ ហើយ​ទ្រង់​នឹង​ដឹកនាំ​បងប្អូន​ថា​ត្រូវ​ធ្វើ​សកម្មភាព​តាមរបៀប​ណា ។ នៅ​ក្នុង​ករណី​របស់​អាលម៉ា ទេវតា​មួយ​អង្គ​បាន​បង្គាប់​គាត់​ឲ្យ​ត្រឡប់​ទៅ​អាំម៉ូណៃហា​វិញ ដើម្បី​ផ្សាយ​ដំណឹងល្អ​ទោះ​ជា​ប្រជាជន​នៅ​ទីនោះ​បាន​បដិសេធ​គាត់​យ៉ាង​ហឹង្សា​ក្ដី ( សូមមើល អាលម៉ា ៨:១៤–១៦ ) ។ តើ​បងប្អូន​រៀន​អ្វីខ្លះ​មក​ពី​គំរូ​របស់​អាលម៉ា​នៅ​ក្នុង​ការ​ចែកចាយ​ដំណឹងល្អ ទោះ​ជា​មាន​ឧបសគ្គ និង​ការ​ជំទាស់​ក្ដី​នោះ ? តើ​មាន​ខគម្ពីរ​ណា​ខ្លះ​នៅ​ក្នុង អាលម៉ា ៨ ដែល​បង្កើន​បំណង​ប្រាថ្នា​របស់​បងប្អូន​ក្នុង​ការ​ចែកចាយ​ដំណឹងល្អ ?

សូម​មើល​ផងដែរ នីហ្វៃទី ៣ ១៨:៣០–៣២, ជែហ្វ្រី  អ័រ ហូឡិន « The Cost—and Blessings—of Discipleship » EnsignLiahonaខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៦–៩ ។

អាលម៉ា ៩:១៨–២៥, ១១:១៦–២៣

ព្រះ​វិនិច្ឆ័យ​ដល់​កូនចៅ​របស់​ទ្រង់​ស្របតាម​ពន្លឺ និង​ចំណេះដឹង​ដែល​ពួកគេ​មាន ។

នៅ​ពេល​អាន​អំពី​របៀប​ដែល​ពួក​សាសន៍​នីហ្វៃ​នៅ​ក្នុង​អាំម៉ូណៃហា បាន​ប្រព្រឹត្ត​ចំពោះ​ពួក​អ្នក​បម្រើ​របស់​ព្រះអម្ចាស់ វា​ងាយ​ស្រួល​ដើម្បី​ភ្លេច​ថា ពួកគេ​ធ្លាប់​រស់នៅ​ក្នុង​ដំណឹងល្អ ដែល « បាន​ប្រោសប្រណី​ជា​ខ្លាំង​ពី​ព្រះអម្ចាស់ » ( អាលម៉ា ៩:២០ ) ។ តាមពិត ចំណែក​នៃ​សារលិខិត​របស់​អាលម៉ា​ទៅ​កាន់​ប្រជាជន​នៅ​អាំម៉ូណៃហា គឺ​ដោយសារ​តែ​ពួកគេ​ពង្រឹង​ចិត្ត​របស់​ពួកគេ ទោះ​ជា​ពួកគេ​ត្រូវ​បាន​ប្រទានពរ​យ៉ាង​ខ្លាំង​ក្ដី ស្ថានភាព​របស់​ពួកគេ​មាន​សភាព​អាក្រក់​ជាង​ពួក​សាសន៍​លេមិន ដែល​មាន​អំពើបាប​ភាគ​ច្រើន​ដោយសារតែ​ពួកគេ​មិន​ដឹង ។ តើ​ភាព​ផ្ទុយ​គ្នា​នេះ​បង្រៀន​យើង​អ្វីខ្លះ​អំពី​របៀប​ដែល​ព្រះ​វិនិច្ឆ័យ​ដល់​កូនចៅ​របស់​ទ្រង់ ?

នៅពេល​បងប្អូន​អាន​អំពី​ពរជ័យ​ដ៏​មហិមា ដែល​ព្រះបាន​ប្រទាន​ដល់​ប្រជាជន​នីហ្វៃ ( សូមមើល​ជាពិសេស អាលម៉ា ៩:១៩–២៣ ) សូម​ពិចារណា​អំពី​ពរជ័យ​ដ៏​មហិមា ដែល​ទ្រង់​បាន​ប្រទាន​ដល់​បងប្អូន ។ តើ​បងប្អូន​នឹង​ធ្វើ​អ្វីខ្លះ​ដើម្បី​បន្ដ​ស្មោះត្រង់​ចំពោះ​ពរជ័យ​ទាំង​នោះ ? តើ​មាន​ការ​ផ្លាស់ប្ដូរ​អ្វី​ខ្លះ​ដែល​បងប្អូន​ទទួល​អារម្មណ៍​ថា​បងប្អូន​ត្រូវ​ធ្វើ​នោះ ?

សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្តីសញ្ញា ៨២:៣ ។

អាលម៉ា ១១–១២

ផែនការ​របស់​ព្រះ គឺ​ជា​ផែនការ​នៃ​សុភមង្គល

ព្យាការី​ព្រះគម្ពីរ​មរមន​បាន​ប្រើ​ឈ្មោះ​ផ្សេងៗ​ដើម្បី​ពិពណ៌នា​អំពី​ផែនការ​របស់​ព្រះ​ចំពោះ​កូនចៅ​របស់​ទ្រង់ ដូចជា​ផែនការ​នៃ​សេចក្ដីសង្គ្រោះ ឬ​ផែនការ​នៃ​សុភមង្គល ។ នៅក្នុង អាលម៉ា ១១–១២ អាលម៉ា និង​អាម៉ូលេក សំដៅ​ទៅលើ​វា​ថា​ជា​ផែនការ​នៃ​សេចក្ដីប្រោសលោះ ។ នៅពេល​បងប្អូន​អាន​ជំពូក​ទាំងនេះ សូម​ពិចារណា​អំពី​មូលហេតុ​ដែល​ពាក្យ « ការ​ប្រោសលោះ » ត្រូវ​បាន​ប្រើ​ដើម្បី​ពិពណ៌នា​អំពី​ផែនការ ។ បងប្អូន​ក៏​អាច​សរសេរ​សេចក្ដីសង្ខេប​ខ្លី​មួយ​អំពី​អ្វី​ដែល​អាលម៉ា និង​អាម៉ូលេក បាន​បង្រៀន​អំពី​ទិដ្ឋភាព​នៃ​ផែនការ​ដូច​ខាង​ក្រោម​នេះ​ផងដែរ ៖

ការធ្លាក់ ៖

ព្រះប្រោសលោះ ៖

ការប្រែចិត្ត ៖

សេចក្ដីស្លាប់ ៖

ការរស់ឡើងវិញ ៖

ការជំនុំជម្រះ ៖

សូម​កត់ចំណាំ​អំពី​ឥទ្ធិពល​នៃ​ពាក្យ​សម្ដី​របស់​អាម៉ូលេក​មាន​ទៅ​លើ​ប្រជាជន ( សូមមើល អាលម៉ា ១១:៤៦ ) ។ ហេតុអ្វី​ក៏​បងប្អូន​គិត​ថា​គោលការណ៍​ទាំងនេះ​មាន​ឥទ្ធិពល​ដ៏​ខ្លាំង​មួយ​ដូច្នេះ ? តើ​វា​មាន​ឥទ្ធិពល​ទៅ​លើ​ជីវិត​របស់​បងប្អូន​យ៉ាង​ដូចម្ដេច ?

សូមមើល​ផងដែរ ឌី ថត គ្រីស្តូហ្វឺសិន « The Resurrection of Jesus Christ», EnsignLiahonaខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ១១១–១៤ ។

អាលម៉ា ១២:៨–១៨

ប្រសិន​បើ​ខ្ញុំ​មិន​ពង្រឹង​ចិត្ត​ខ្ញុំ​ទេ ខ្ញុំ​អាច​ទទួល​បាន​ព្រះបន្ទូល​នៃ​ព្រះ ។

មនុស្ស​មួយ​ចំនួន​អាច​នឹង​ងឿង​ឆ្ងល់​ថា ហេតុអ្វី​ព្រះវរបិតាសួគ៌​ពុំ​ប្រាប់​អ្វីៗ​គ្រប់​យ៉ាង​ឲ្យ​យើង​ដឹង​ដូច្នេះ ។ នៅ​ក្នុង អាលម៉ា ១២:៩–១៤ អាលម៉ា​បាន​ពន្យល់​ពី​មូលហេតុ​មួយ ដែល​អាថ៌កំបាំង​របស់​ព្រះ ពេល​ខ្លះ​ត្រូវ​បិទបាំង​ពី​ពួក​យើង ។ សំណួរ​ទាំងនេះ​អាច​ជួយ​បងប្អូន​ពិចារណា​អំពី​អ្វី​ដែល​គាត់​បាន​បង្រៀន ៖

  • តើ​ការ​ធ្វើ​ចិត្ត​របស់​យើង​រឹងរូស​មានន័យ​យ៉ាងណា ? តើ​បងប្អូន​ធ្លាប់​កត់សម្គាល់​អំពី​ទំនោរ​នេះ​នៅ​ក្នុង​ខ្លួន​បងប្អូន​ឬទេ ?

  • ហេតុអ្វី​ព្រះអម្ចាស់​បិទបាំង​ព្រះបន្ទូល​របស់​ទ្រង់​ពី​អ្នក​ទាំងឡាយ​ដែល​ធ្វើ​ចិត្ត​របស់​ពួកគេ​រឹងរូស​ដូច្នេះ ?

  • តើ​បងប្អូន​ធ្លាប់​មាន​បទពិសោធន៍​ទទួល​ការសន្យា​នៃ​ការ​ទទួល​បាន « ព្រះ​បន្ទូល​របស់​ព្រះអង្គ​មួយ​ភាគ​ច្រើន » ដោយ​របៀបណា ? ( អាលម៉ា ១២:១០ ) ។ តើ​បទពិសោធន៍​នោះ​មាន​លក្ខណៈ​យ៉ាងណា ?

  • តើ​បងប្អូន​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ប្រាកដ​ថា ព្រះបន្ទូល​របស់​ព្រះ « មាន​នៅ​ក្នុង [ ខ្លួន​បងប្អូន ] ? ( អាលម៉ា ១២:១៣ ) ។ ប្រសិន​បើ​បងប្អូន​មាន​ព្រះបន្ទូល​របស់​ព្រះ​នៅ​ក្នុង​ខ្លួន​បងប្អូន តើ​ព្រះបន្ទូល​មាន​ឥទ្ធិពល​អ្វីខ្លះ ទៅ​លើ « ពាក្យសម្ដី » « កិច្ចការ » និង « គំនិត » របស់​បងប្អូន? (អាលម៉ា ១២:១៤) ។

ឧទាហរណ៍​មួយ​អំពី​គោលការណ៍​ទាំងនេះ សូម​ប្រៀបធៀប​អាមូលេក ទៅ​នឹង​ប្រជាជន​ដទៃទៀត​នៅ​អាំម៉ូណៃហា ។ តើ​បទពិសោធន៍​របស់​អាម៉ូលេក ( សូមមើល​ជា​ពិសេស អាលម៉ា ១០:១–១១ ) បង្ហាញ​អំពី​អ្វី​ដែល​អាលម៉ា​បង្រៀន​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ?

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

នៅពេល​បងប្អូន​អាន​គម្ពីរ​ជា​មួយ​នឹង​គ្រួសារ​របស់​បងប្អូន នោះ​ព្រះវិញ្ញាណ​អាច​ជួយបងប្អូន​ឲ្យ​ស្គាល់​ថា​គោលការណ៍​អ្វី​ដែល​ត្រូវ​គូស​បញ្ជាក់ និង​ពិភាក្សា​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​គ្រួសារ​បងប្អូន ។ ទាំងនេះ​គឺជា​គំនិតយោបល់​មួយ​ចំនួន ។

អាលម៉ា ៨:១០–១៨

តើ​យើង​អាច​រៀន​អ្វី​ខ្លះ​មកពី​អាលម៉ា​អំពី​ការ​គោរព​តាម​ព្រះអម្ចាស់ « យ៉ាង​រួសរាន់ » ( ខ​ទី ១៨ ) ទោះ​ជា​នៅ​ពេល​វា​អាច​នឹង​មាន​ការ​លំបាក​ក្ដី ? ដើម្បី​ជួយ​ពង្រឹង​គោលការណ៍​នេះ​ជាមួយ​នឹង​កុមារ​តូចៗ បងប្អូន​អាច​លេង​ល្បែង​កម្សាន្ត​មួយ​ដែល​បងប្អូន​នឹង​ផ្ដល់​ការ​ណែនាំ​អំពី​កិច្ចការ​មួយ ហើយ​មើល​ថា​តើ​សមាជិក​គ្រួសារ​អាច​សម្រេច​វា​បាន​លឿន​ប៉ុណ្ណា ។ ឧទាហរណ៍ បងប្អូន​អាច​មើល​ថា​នរណា​ដែល​អាច​បត់​ខោអាវ​បាន​លឿន​ជាង​គេ ។

អាលម៉ា ១០:១–១២

តើ​យើង​អាច​រៀន​មក​ពី​បទពិសោធន៍​របស់​អាម៉ូលេក​អ្វីខ្លះ​នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ ? តើ​ទីបន្ទាល់​របស់​គាត់​មាន​ឥទ្ធិពល​ទៅ​លើ​អ្នក​ស្ដាប់​យ៉ាង​ណា​ខ្លះ ? សូម​អញ្ជើញ​សមាជិក​គ្រួសារ​របស់​បងប្អូន​ធ្វើ​ផែនការ​មួយ​ដើម្បី​ធ្វើ​អ្វី​មួយ​នៅ​សប្ដាហ៍​នេះ​ផ្អែក​ទៅ​លើ​អ្វី​ដែល​ពួកគេ​បាន​រៀន​មក​ពី​គំរូ​របស់​អាមូលេក ។

អាលម៉ា ១០:២២–២៣

តើ​យើង​អាច​រៀន​អ្វី​ខ្លះ​មក​ពី​ខគម្ពីរ​ទាំងនេះ​អំពី​មនុស្ស​សុចរិត​មួយ​ក្រុម​អាច​មាន​ឥទ្ធិពល​ទៅលើ​ទីក្រុង​ទុច្ចរិត​មួយ​នោះ ?

អាលម៉ា ១១:៣៤–៣៧

តើ​កាលដែល​ព្រះយេស៊ូវ​គ្រីស្ទ​សង្គ្រោះ​យើង ក្នុង អំពើបាប​របស់យើង និង ពី អំពើបាប​របស់​យើង​មាន​លក្ខណៈ​ខុសគ្នា​អ្វីខ្លះ ? ( សូមមើល ហេលេមិន ៥:១០ សូមមើល​ផងដែរ យ៉ូហានទី  ១ ១:៩-១០ ) ។ ដើម្បី​បង្ហាញ​អំពី​អ្វីដែល​អាមូលេក​បាន​បង្រៀន បងប្អូន​អាច​ចែកចាយ​ដំណើររឿង​នៅ​ដើម​សារលិខិត​របស់​អែលឌើរ អាលិន ឌី ហេនី « Remembering in Whom We Have Trusted » (EnsignLiahona ខែវិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ១២១–២៣ ) ។ តើ​ព្រះយេស៊ូវ​គ្រីស្ទ​សង្គ្រោះ​យើង​ពី​អំពើបាប​របស់​យើង​យ៉ាង​ដូចម្ដេច ?

សម្រាប់គំនិតបន្ថែមដើម្បី​បង្រៀនកុមារ សូមមើល គម្រោង​មេរៀន​សប្ដាហ៍នេះនៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា​ ។

ការ​កែលម្អ​ដល់​ការ​សិក្សា​ផ្ទាល់​ខ្លួន

ចូរ​សិក្សា​ពាក្យសម្ដី​របស់​ពួក​ព្យាការី និង សាវក​ជំនាន់​ចុងក្រោយ​នេះ ។ សូម​អាន​អំពី​អ្វី​ដែល​ពួក​ព្យាការី និង​ពួក​សាវក​ថ្ងៃ​ចុង​ក្រោយ​បាន​បង្រៀន អំពី​សេចក្ដីពិត ដែល​អ្នក​បាន​រក​ឃើញ​នៅ​ក្នុង​បទគម្ពីរ ។ ឧទាហរណ៍ បងប្អូន​អាច​ប្រាប់​អំពី​ប្រធាន​បទ​មួយ​នៅ​ក្នុង អាលម៉ា ៨–១២ ហើយ​ស្វែងរក​មើល​ប្រធាន​បទ​នោះ​នៅ​ក្នុង​សន្និសីទ​ទូទៅ​ថ្មីៗ នេះ ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ២១ ) ។

អាលម៉ា​កំពុង​ទទួលទាន​អាហារ​ជាមួយ​អាមូលេក

រូបភាព​របស់​អាលម៉ា​កំពុង​ទទួលទាន​អាហារ​ជាមួយ​អាមូលេក ដោយ ដាន ប៊ើរ