« ថ្ងៃទី ៨–១៤ ខែ កុម្ភៈ ។ គោលលទ្ធិ និង សេចក្តីសញ្ញា ១២–១៣; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៦–៧៥ ៖ « ‹ នៅលើអ្នក ជាពួកអ្នកបម្រើដូចរូបខ្ញុំអើយ › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរគោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ៨–១៤ ខែ កុម្ភៈ ។ គោលលទ្ធិ និង សេចក្តីសញ្ញា ១២–១៣; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៦–៧៥ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២១
ថ្ងៃទី ៨–១៤ ខែ កុម្ភៈ
គោលលទ្ធិ និង សេចក្ដីសញ្ញា ១២–១៣; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៦–៧៥
« នៅលើអ្នក ជាពួកអ្នកបម្រើដូចរូបខ្ញុំអើយ »
យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី បានទទួលចំណេះដឹងបន្ថែម នៅពេលពួកគាត់បានអធិស្ឋានអំពីសេចក្ដីពិត ដែលពួកគាត់បានរៀនពីក្នុងព្រះគម្ពីរ ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៨ ) ។ តើបងប្អូននឹងធ្វើតាមគំរូរបស់ពួកគាត់យ៉ាងដូចម្ដេច ?
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
មនុស្សជាច្រើនទូទាំងពិភពលោកប្រហែលជាមិនធ្លាប់បានឮអំពីកន្លែងមួយ ដែលហៅថាភូមិហាម៉ូនី រដ្ឋផេនសិលវេញ៉ាទេ ។ ប៉ុន្ដែជាញឹកញាប់ ព្រះអម្ចាស់ជ្រើសរើសទីតាំងមិនសូវល្បីសម្រាប់ព្រឹត្តិការណ៍ដ៏សំខាន់បំផុតក្នុងនគររបស់ទ្រង់ ។ នៅតំបន់ព្រៃក្បែរភូមិហាម៉ូនី នៅថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ១៨២៩ យ៉ូហាន បាទីស្ទ បានបង្ហាញកាយដែលបានរស់ឡើងវិញដល់យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី ។ លោកបានដាក់ដៃនៅលើក្បាលពួកគាត់ ហើយបានប្រគល់បព្វជិតភាពអើរ៉ុនដល់ពួកគាត់ ដោយហៅពួកគាត់ថាជា « ពួកអ្នកបម្រើដូចរូបខ្ញុំអើយ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣:១ ) ។
ដើម្បីត្រូវបានចាត់ទុកជាពួកអ្នកបម្រើជាមួយយ៉ូហាន បាទីស្ទ ដែលបានជ្រមុជទឹកឲ្យព្រះអង្គសង្គ្រោះ និងបានរៀបចំផ្លូវសម្រាប់ការយាងមករបស់ទ្រង់ ( សូមមើល ម៉ាថាយ ៣:១–៦, ១៣–១៧ ) នោះត្រូវមានចិត្តរាបសា ហើយប្រហែលជាលោកបានសរសើរយ៉ាងខ្លាំងដល់បុរសវ័យក្មេងទាំងពីររូបនេះក្នុងវ័យម្ភៃប្លាយរបស់គេ ។ នៅពេលនោះ យ៉ូសែប និង អូលីវើរមិនសូវមានឈ្មោះល្បីល្បាញដូចជាភូមិហាម៉ូនីដែរ ។ ប៉ុន្ដែការបម្រើនៅក្នុងកិច្ចការរបស់ព្រះតែងតែផ្ដោតលើរបៀបដែលយើងបម្រើ ពុំមែនថាតើនរណាខ្លះមើលឃើញនោះទេ ។ មិនថាការរួមចំណែករបស់បងប្អូនតូច ឬមើលមិនឃើញយ៉ាងណាទេពេលខ្លះ បងប្អូនក៏ជាអ្នកបម្រើម្នាក់ក្នុងកិច្ចការដ៏អស្ចារ្យរបស់ព្រះអម្ចាស់ផងដែរ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
ព្រះអម្ចាស់មានព្រះទ័យចង់ឲ្យខ្ញុំជួយបង្កើតបុព្វហេតុនៃក្រុងស៊ីយ៉ូន ។
យ៉ូសែប ណាយ សុញ្ញ័រ និងភរិយារបស់លោក ផលី បានជួបនឹងយ៉ូសែប ស៊្មីធក្នុងវ័យ ២០ ឆ្នាំ នៅពេលលោកបានចាប់ផ្ដើមធ្វើការនៅចម្ការរបស់ពួកគេក្នុងភូមិខូលស្វីល ក្រុងនូវ យ៉ោក ។ យ៉ូសែប ណាយបានពិពណ៌នាពីលោកថាជាអ្នកធ្វើការដ៏ល្អបំផុត ដែលគាត់ធ្លាប់បានជួប ។ គាត់ជឿលើទីបន្ទាល់របស់យ៉ូសែប ស្ម៊ីធ អំពីផ្ទាំងចំណារមាស ហើយបាននាំផលីទៅលេងយ៉ូសែប ស្ម៊ីធ ខណៈលោកកំពុងបកប្រែព្រះគម្ពីរមរមននៅផ្ទះរបស់លោកក្នុងភូមិហាម៉ូនី រដ្ឋផេនសិលវេញ៉ា ។ នាងបានជឿភ្លាមមួយរំពេច ។ ពេញមួយជីវិតរបស់ពួកគេ យ៉ូសែប និងផលីបានបន្ដស្មោះត្រង់នឹងដំណឹងល្អដែលបានស្ដារឡើងវិញ ។ សមាជិកគ្រួសារណាយជាង ៦០ នាក់បានចូលរួម ហើយបានជួយស្ថាបនាសាសនាចក្រនៅទីក្រុងនូវ យ៉ោក រដ្ឋអូហៃអូ រដ្ឋមីសសួរី ទីក្រុងណៅវូ និងទីបញ្ចប់នៅទីក្រុងសលត៍ លេក ។
យ៉ូសែប ណាយបានចង់ដឹងអំពីរបៀបដែលគាត់អាចជួយនៅក្នុងកិច្ចការរបស់ព្រះអម្ចាស់ ។ ចម្លើយរបស់ព្រះអម្ចាស់ ( ឥឡូវនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២ ) អនុវត្តចំពោះ « អស់អ្នកណាដែលមានសេចក្ដីប៉ងប្រាថ្នា ចង់នាំ និងតាំងកិច្ចការនេះឡើង » ( ខទី ៧ )—រួមទាំងបងប្អូនផងដែរ ។ តើ « ដើម្បីនាំមក ហើយតាំងឡើងនូវគតិនៃក្រុងស៊ីយ៉ូន » ( ខទី ៦ ) មានន័យដូចម្ដេចចំពោះបងប្អូន ? តើគោលការណ៍ និងគុណលក្ខណៈអ្វីខ្លះនៅក្នុង ខទី ៧–៩ ដែលជួយបងប្អូនឲ្យធ្វើការណ៍នេះ ?
សូមមើលផងដែរ « The Knight and Whitmer Families » Revelations in Context ទំព័រ ២០–២៤ ។
បព្វជិតភាពអើរ៉ុនត្រូវបានស្ដារឡើងវិញដោយយ៉ូហាន បាទីស្ទ ។
តែក្នុងមួយប្រយោគប៉ុណ្ណោះ យ៉ូហាន បាទីស្ទបានបើកសម្ដែងសេចក្ដីពិតជាច្រើនអំពីបព្វជិតភាពអើរ៉ុន ។ សូមសរសេរពីអ្វីៗគ្រប់យ៉ាងដែលបងប្អូនបានរៀនមកពីកណ្ឌនេះ ( រួមទាំងពីក្បាលកណ្ឌផងដែរ ) ។ បងប្អូនអាចឃើញថាវាមានប្រយោជន៍ដើម្បីសិក្សាឃ្លាមួយចំនួន ដែលបងប្អូនរកឃើញ ។ នេះគឺជាឧទាហរណ៍មួយចំនួនដើម្បីជួយបងប្អូនឲ្យចាប់ផ្ដើម ៖
-
« កូនសោនៃការងារបម្រើរបស់ពួកទេវតា » នីហ្វៃទី២ ៣២:២–៣; មរ៉ូណៃ ៧:២៩–៣២; ជែហ្វ្រី អរ ហូឡិន « The Ministry of Angels » Ensign ឬ Liahona ខែវិច្ឆិកា ឆ្នាំ២០០៨ ទំព័រ ២៩–៣១; សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ទេវតា » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org
-
« កូនសោ… នៃដំណឹងល្អនៃការប្រែចិត្ត » ៖ នីហ្វៃទី៣ ២៧:១៦–២២; គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:២៦–២៧; ឌែលជី រេនឡាន់ « The Priesthood and the Savior’s Atoning Power » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៦៤–៦៧
-
« ពួកកូនប្រុសរបស់លេវី » ៖ ជនគណនា ៣:៥–១៣; គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៣១–៣៤; សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « បព្វជិតភាពអើរ៉ុន », « លេវី » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org
តើពរជ័យអ្វីខ្លះដែលបងប្អូនបានទទួលតាមរយៈពិធីបរិសុទ្ធនៃបព្វជិតភាពអើរ៉ុន ?
យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៦–៧៥
ពិធីបរិសុទ្ធនាំឲ្យខ្ញុំមានព្រះចេស្ដារបស់ព្រះ ។
ស៊ិស្ទើរ ខារ៉ូល អិម ស្ទីហ្វិន អតីតទីប្រឹក្សាក្នុងគណៈប្រធានសមាគមសង្គ្រោះទូទៅបានបង្រៀនថា ៖ « ពិធីបរិសុទ្ធបព្វជិតភាព និងសេចក្ដីសញ្ញាទាំងនេះ ធ្វើឲ្យយើងទទួលបានពរជ័យពេញលេញ ដែលព្រះសន្យា ដែលអាចធ្វើទៅបានដោយដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ។ វាបំពាក់ដល់បុត្រា និងបុត្រីនៃព្រះនូវព្រះចេស្ដា ដែលជាព្រះចេស្ដានៃព្រះ ព្រមទាំងជាឱកាសឲ្យយើងទទួលបានជីវិតដ៏នៅអស់កល្បជានិច្ចទៀតផង » ( « តើយើងដឹងថា យើងមានអ្វីទេ ? » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ១២ )។
កាលបងប្អូនអាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៦–៧៥ រួមទាំងកំណត់ចំណាំនៅចុងបញ្ចប់ខទី ៧១ សូមពិចារណាពីអ្វីដែលបានបំផុសគំនិតយ៉ូសែប និង អូលីវើរឲ្យសួរអំពីពិធីបុណ្យជ្រមុជទឹក ហើយកត់ត្រាពរជ័យដែលកើតមានដល់ពួកគាត់ ក្រោយពីចូលរួមក្នុងពិធីបរិសុទ្ធបព្វជិតភាព ។ សូមពិចារណាអានកំណត់ហេតុដែលបងប្អូនអាចបានសរសេរ ក្រោយពីទទួលបានពិធីបរិសុទ្ធ ឬកត់ត្រាអនុស្សាវរីយ៍របស់បងប្អូនអំពីព្រឹត្តិការណ៍ទាំងនោះ ។ តើពរជ័យអ្វីខ្លះដែលបងប្អូនបានទទួលតាមរយៈពិធីបរិសុទ្ធនៃបព្វជិតភាព ?
សូមមើលផងដែរ គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:២០–២២; Saints ១:៦៥–៦៧ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ១២:៨ ។ហេតុអ្វីលក្ខណៈចរិតដែលមាននៅក្នុងខគម្ពីរនេះចាំបាច់ នៅពេលយើងធ្វើកិច្ចការរបស់ព្រះអម្ចាស់ ?
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣ ។តើអ្វីទៅដែលអាចកសាងសេចក្ដីជំនឿរបស់គ្រួសារបងប្អូនលើការស្ដារឡើងវិញនៃបព្វជិតភាពអើរ៉ុន ? វីដេអូ « Restoration of the Aaronic Priesthood » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) ឬ គំនូរដែលមានក្នុងគម្រោងមេរៀននេះអាចជួយគ្រួសារបងប្អូន ឲ្យស្រមៃពីការស្ដារឡើងវិញនៃបព្វជិតភាពអើរ៉ុន ។ តើពួកគេចូលចិត្តគូររូបព្រឹត្តិការណ៍ ដោយផ្អែកលើអ្វីដែលពួកគេបានអាននៅក្នុង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៨–៧៤ ដែរឬទេ ? ពួកគេក៏អាចចែកចាយទីបន្ទាល់របស់ពួកគេអំពីអំណាចនៃបព្វជិតភាពនៅក្នុងជីវិតរបស់ពួកគេផងដែរ ។
សូមមើលផងដែរ « Priesthood Restoration Site » នៅលើគេហទំព័រ history.ChurchofJesusChrist.org ។
-
យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៨ ។តើយើងអាចធ្វើតាមគំរូរបស់យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរីក្នុងការស្វែងរកចម្លើយចំពោះសំណួររបស់យើងយ៉ាងដូចម្តេច ? ប្រហែលនៅពេលបងប្អូនអានរួមគ្នា បងប្អូនអាចធ្វើឲ្យវាទៅជាទម្លាប់ជាប្រចាំមួយ ដើម្បីឈប់ហើយសួរថា តើមាននរណាម្នាក់មានសំណួរអំពីអ្វីដែលពួកគេកំពុងអានឬទេ ។
-
យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៧១, កំណត់ចំណាំ ។តើអ្វីដែលធ្វើឲ្យសមាជិកគ្រួសាររបស់បងប្អូនចាប់អារម្មណ៍អំពីពាក្យសម្ដីរបស់ អូលីវើរ ខៅឌើរី ? តើមានអ្វីខ្លះដែលជា « ថ្ងៃដែលពុំអាចបំភ្លេចបាន » របស់គ្រួសារបងប្អូន ?
-
យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៧៣–៧៤ ។តើព្រះវិញ្ញាណបរិសុទ្ធមានឥទ្ធិពលយ៉ាងណាទៅលើយ៉ូសែប និងអូលីវើរ ? តើព្រះវិញ្ញាណបានជួយគ្រួសារបងប្អូនឲ្យយល់ពីបទគម្ពីរ និងអររីករាយនៅក្នុងព្រះអម្ចាស់នៅពេលណា ?
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ។
ចម្រៀងស្នើ ៖ « បព្វជិតភាពបានស្ដារឡើងវិញ » សៀវភៅចម្រៀងកុមារ ទំព័រ ៦០ ។