គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ​២០២១
ថ្ងៃទី ៣–៩ ខែ ឧសភា ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៦–៤៨ ៖ « នោះ​អ្នករាល់គ្នា​ត្រូវ​ព្យាយាម​ស្វែងរក​អំណោយទាន​នានា​ដែល​វិសេស​បំផុត​ចុះ »


« ថ្ងៃទី ៣–៩ ខែ ឧសភា ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៦–៤៨ ៖ ‹ នោះ​អ្នករាល់គ្នា​ត្រូវ​ព្យាយាម​ស្វែងរក​អំណោយទាន​នានា​ដែល​វិសេស​បំផុត​ចុះ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ៣–៩ ខែ ឧសភា ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៦–៤៨ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២១

មនុស្ស​ប្រជុំ​គ្នា​នៅ​ក្បែរ​មាត់​ទឹក

ការជុំ​គ្នា​បោះ​ជំរំ ដោយ វើត​ធីង​តុន វីតរិច

ថ្ងៃទី ៣–៩ ខែ ឧសភា

គោលលទ្ធិ និង សេចក្តី​សញ្ញា ៤៦–៤៨

« នោះ​អ្នករាល់គ្នា​ត្រូវ​ព្យាយាម​ស្វែងរក​អំណោយទាន​នានា​ដែល​វិសេស​បំផុត​ចុះ »

នៅពេល​បងប្អូន​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៦–៤៨ សូម​កត់ត្រា​ចំណាប់​អារម្មណ៍​ដែល​បងប្អូន​បាន​ទទួល ។ រួចហើយ​បងប្អូន​អាច​សួរ​សំណួរ​ដូច​ដែល​អែលឌើរ រីឆាដ ជី ស្កត បាន​ណែនាំ « តើ​មាន​រឿង​ច្រើន​ទៀត​ដែល​ខ្ញុំ​គួរ​តែ​ដឹង​មែន​ទេ ? »( « To Acquire Spiritual Guidance » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ៨ ) ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

កាល ប៉ាលី ភី ប្រាត្ត អូលីវើរ ខៅឌើរី ស៊ីបា ភេធើរសិន និង ពេត្រុស វីតមើរ ជុញ្ញ័រ បាន​ចាកចេញ​ពី​ទីក្រុង​ខឺតឡង់ ហើយ​ទៅកាន់​ការងារ​ផ្នែក​ផ្សេងទៀត នោះ​ពួកគាត់​បាន​ចាកចោល​អ្នកប្រែចិត្ត​ជឿ​ជាង​មួយ​រយ​នាក់ ដែល​មាន​ថាមពល​ដ៏​ខ្លាំង ប៉ុន្ដែ​មាន​បទពិសោធន៍ ឬ​ការដឹកនាំ​តិចតួច ។ វា​គ្មាន​សៀវភៅ​ក្បួនខ្នាត​ណែនាំ​នោះ​ទេ គ្មាន​ការប្រជុំ​ហ្វឹកហ្វឺន​ភាពជា​អ្នកដឹកនាំ​ឡើយ ហើយ​ក៏​គ្មាន​ការចាក់ផ្សាយ​សន្និសីទ​ទូទៅ​ដែរ​—​ហើយ​តាមពិត​ទៅ សូម្បី​តែ​ព្រះគម្ពីរ​មរមន​ក៏​មិន​មាន​ច្រើន​ដែរ ។ អ្នកជឿ​ថ្មី​ទាំងនេះ​ជាច្រើន​បាន​ទទួល​យក​ដំណឹងល្អ ដែល​បាន​ស្ដារ​ឡើង​វិញ​តាមរយៈ​ការសន្យា​នៃ​ការបើក​បង្ហាញ​ដ៏​អស្ចារ្យ​មកពី​ព្រះវិញ្ញាណ ជាពិសេស​អ្វី​ដែល​ពួកគេ​បាន​ដឹង​មកពី​ការសិក្សា​ព្រះគម្ពីរ​សញ្ញា​ថ្មី ( សូមមើល ឧទាហរណ៍ កូរិនថូស​ទី​១ ១២:១–១១ ) ។ មិន​យូរ​ប៉ុន្មាន ការថ្វាយ​បង្គំ​មិន​ធម្មតា​មួយ​ចំនួន​—​រួមមាន ការទម្លាក់​ខ្លួន​ទៅ​ដី ឬ​ការរមួល​ខ្លួន​ដូចជា​សត្វពស់​—​កើត​មាន​នៅក្នុង​ការប្រជុំ​សាសនាចក្រ ។ មនុស្ស​ជាច្រើន​ពិបាក​នឹង​បែងចែក​ថា តើ​ការបើក​បង្ហាញ​មួយ​ណា​មកពី​ព្រះវិញ្ញាណ ហើយ​មួយ​ណា​មិនមែន ។ ដោយ​ឃើញ​ការភាន់​ច្រឡំ​នេះ យ៉ូសែប ស្ម៊ីធ បាន​អធិស្ឋាន​ទូល​សូម​ជំនួយ ។ ចម្លើយ​របស់​ព្រះអម្ចាស់​អនុវត្ត​បាន​ដូចគ្នា​នៅ​សព្វថ្ងៃនេះ​ដែរ ដោយសារ​មនុស្ស​បដិសេធ ឬ​ព្រងើយ​កន្ដើយ​នឹង​ការណ៍​ខាង​វិញ្ញាណ​ជាញឹកញាប់ ។ ព្រះអម្ចាស់​បាន​បើក​សម្ដែង​ថា ការបើក​បង្ហាញ​ខាង​វិញ្ញាណ​គឺ​ពិត ហើយ​បាន​បញ្ជាក់​ពី​រឿង​ខាង​វិញ្ញាណ​ទាំងនោះ​—​អំណោយទាន​មកពី​ព្រះវរបិតាសួគ៌​ជាទី​ស្រឡាញ់ « ត្រូវ​បាន​ប្រទាន​ឲ្យ​មក ដើម្បី​ជា​ប្រយោជន៍​ដល់​អស់​អ្នក​ណា​ដែល​ស្រឡាញ់ [ ទ្រង់ ] ហើយ​កាន់​តាម​គ្រប់​បញ្ញត្តិ​ទាំង​អស់​របស់ [ ទ្រង់ ] » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៦:៩ ) ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

គោលលទ្ធិ និង សេចក្តី​សញ្ញា ៤៦:១–៦

ពួក​អ្នក​ស្វែងរក​ដោយ​ស្មោះ​ទាំងអស់​ត្រូវបាន​ស្វាគមន៍​មក​ថ្វាយបង្គំ​នៅក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់ ។

ការប្រជុំ​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ គួរតែ​ជា​ការប្រជុំ​គ្នា​ដែល​ស្វាគមន៍ និង​បំផុស​គំនិត​បំផុត​នៅក្នុង​ពិភពលោក​នេះ ។ តើ​ព្រះអម្ចាស់​ប្រឹក្សា​យើង​ឲ្យ​ទទួល​អស់​អ្នក​ដែល​ចូលរួម​ក្នុង​ការប្រជុំ​របស់​យើង ដូច​មាន​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៦:១–៦ ដូចម្ដេច​ខ្លះ ? តើ​មិត្ត និង​អ្នកជិតខាង​របស់​បងប្អូន​មាន​អារម្មណ៍​កក់ក្ដៅ​នៅក្នុង​ការបម្រើ​ពេល​ថ្វាយ​បង្គំ​ក្នុង​វួដ​របស់​បងប្អូន​ដែរ​ឬ​ទេ ? តើ​បងប្អូន​ធ្វើ​អ្វីខ្លះ ដើម្បី​ធ្វើឲ្យ​កន្លែង​ប្រជុំ​ក្នុង​ព្រះវិហារ​របស់​បងប្អូន ជា​កន្លែង​ដែល​មនុស្ស​ចង់​ត្រឡប់​ទៅ​វិញ ? សូម​សញ្ជឹងគិត​ពី​របៀប ដែល​ការខិតខំ​របស់​បងប្អូន​ក្នុង​ការធ្វើតាម​ព្រះវិញ្ញាណ​បរិសុទ្ធ​ក្នុង​ការប្រជុំ​សាសនាចក្រ អាច​មាន​ឥទ្ធិពល​លើ​បទពិសោធន៍​របស់​បងប្អូន ។

សូមមើល​ផងដែរ នីហ្វៃទី​៣ ១៨:២២–២២, មរ៉ូណៃ ៦:៥–៩, វីដេអូ « Welcome » នៅលើ​គេហទំព័រ ComeUntoChrist.org, « Religious Enthusiasm among Early Ohio Converts » Revelations in Context ទំព័រ ១០៥–១១១ ។

1:17

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៦:៧–៣៣

ព្រះ​បាន​ប្រទាន​អំណោយទាន​ខាង​វិញ្ញាណ ដើម្បី​ប្រទាន​ពរ​ដល់​បុត្រា​បុត្រី​របស់​ទ្រង់ ។

ពួកបរិសុទ្ធ​ពីដើម​បាន​ជឿ​លើ​អំណោយទាន​ខាង​វិញ្ញាណ ប៉ុន្ដែ​ពួកគេ​ត្រូវការ​ការណែនាំ​មួយ​ចំនួ​អំពី​គោលបំណង​របស់​ពួកគេ ។ នៅពេល​បងប្អូន​សិក្សា​អំពី​អំណោយទាន​ខាង​វិញ្ញាណ​ដោយ​ប្រើ គោលលទ្ធិ និង សេចក្តី​សញ្ញា ៤៦:៧–៣៣ សូម​សញ្ជឹងគិត​ពី​ហេតុអ្វី​វា​សំខាន់​ដែល​បងប្អូន​ត្រូវ « ចងចាំ​ជានិច្ច​ថា មក​ពី​ហេតុ​អ្វី​បាន​ជា​អំណោយទាន​ទាំង​នេះ​ត្រូវ​បាន​ប្រទាន​មក » ( ខទី ៨ ) ។ សូម​ពិចារណា​ពី​របៀប​ដែល​ខគម្ពីរ​ទាំងនេះ​អនុវត្ត​ចំពោះ​សេចក្ដី​ថ្លែងការណ៍​មកពី​អែលឌើរ រ៉ូប៊ើត ឌី ហែល ៖ « អំណោយ​ទាន​ទាំងនេះ​ត្រូវបាន​ប្រទាន​ដល់​អស់​អ្នក​ដែល​ស្មោះត្រង់​ចំពោះ​ព្រះគ្រីស្ទ ។ អំណោយ​ទាន​ទាំងនេះ​នឹង​ជួយ​យើង​ឲ្យ​ដឹង និង​បង្រៀន​សេចក្តីពិត​នៃ​ដំណឹងល្អ ។ វា​នឹង​ជួយ​យើង​ឲ្យ​ផ្ដល់​ពរជ័យ​ដល់​មនុស្ស​ដទៃ ។ វា​នឹង​ដឹកនាំ​យើង​ឲ្យ​ត្រឡប់​ទៅកាន់​ព្រះវរបិតាសួគ៌​យើង​វិញ » ( « Gifts of the Spirit » Ensign ខែ កុម្ភៈ ឆ្នាំ ២០០២ ទំព័រ ១៦ ) ។ តើ​បងប្អូន​រៀន​អ្វីខ្លះ​ទៀត​ចេញ​មក​ពី​ខគម្ពីរ​ទាំងនេះ​អំពី​ការបើក​បង្ហាញ​ខាង​វិញ្ញាណ ? តើ​សេចក្ដីពិត​ទាំងនេះ​អាច​ជួយ​បងប្អូន « កុំឲ្យ​ត្រូវ​គេ​បញ្ឆោត » ( ខទី ៨ ) យ៉ាង​ដូចម្ដេច ?

សូម​សញ្ជឹងគិត​ពី​អំណោយទាន​ខាង​វិញ្ញាណ​របស់​បងប្អូន​—និង​របៀប​ដែល​បងប្អូន​អាច​ប្រើ​វា « សម្រាប់​ផល​ប្រយោជន៍​ដល់​កូនចៅ​នៃ​ព្រះ » ( ខទី ២៦ ) ។ ប្រសិនបើ​បងប្អូន​មាន​ពរ​លោក​អយ្យកោ​មួយ វា​ហាក់​បង្ហាញ​ពី​អំណោយទាន ដែល​បងប្អូន​ទទួល​បាន ។

សូមមើល​ផងដែរ Topical Guide « Spiritual Gifts » នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ៤៧

ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​សាសនាចក្រ​របស់​ទ្រង់​រក្សា​ប្រវត្តិសាស្ដ្រ ។

ការហៅ​បម្រើ​របស់​យ៉ូហាន វិតមើរ ឲ្យ​រក្សា​ប្រវត្តិ​មួយ​អំពី​សាសនាចក្រ បាន​បន្ដ​ជា​ប្រពៃណី​ដ៏​យូរអង្វែង​មួយ​នៃ​ការមាន​អ្នករក្សា​កំណត់ត្រា​ក្នុង​ចំណោម​ប្រជាជន​របស់​ព្រះ ( សូមមើល នីហ្វៃទី​២ ២៩:១១–១២; ម៉ូសេ ៦:៥; អ័ប្រាហាំ ១:២៨, ៣១ ) ។ តាមពិត​ទៅ មុខងារ​ជា​អ្នកប្រវត្តិសាស្ដ្រ និង​អ្នកកត់ត្រា​ក្នុង​សាសនាចក្រ​នៅតែ​មាន​នា​សព្វថ្ងៃ​នេះ ។ ហេតុអ្វី​បងប្អូន​គិត​ថា ការរក្សា​ប្រវត្តិសាស្ដ្រ​មាន​សារសំខាន់​យ៉ាងខ្លាំង​ចំពោះ​ព្រះអម្ចាស់ ? សូម​សញ្ជឹងគិត​អំពី​ការណ៍​នេះ នៅពេល​បងប្អូន​អាន​សេចក្ដីណែនាំ​របស់​ទ្រង់​ដល់​យ៉ូហាន វិតមើរ​អំពី​ការចាត់តាំង​នេះ​នៅក្នុង កណ្ឌទី ៤៧ ។ សូម​ពិចារណា​ផងដែរ​អំពី​បទពិសោធន៍​ផ្ទាល់ខ្លួន ដែល​បងប្អូន​ត្រូវ​កត់ត្រា​ទុក ។ ឧទាហរណ៍ តើ​ព្រះអម្ចាស់​បាន​បង្រៀន​បងប្អូន​អ្វីខ្លះ ដែល​បងប្អូន​ចង់​រក្សា​ទុក ?

កាល​បងប្អូន​សញ្ជឹងគិត​អំពី​សំណួរ​ទាំងនេះ សូម​ពិចារណា​ពី​ការយល់ដឹង​នេះ​មកពី​អែលឌើរ ម៉ាលីន ខេ ជេនសិន ក្នុង​ពួកចិត​សិប​នាក់ ដែល​បាន​បម្រើ​ជា​អ្នកប្រវត្តិសាស្ដ្រ និង​អ្នកកត់ត្រា​ក្នុង​សាសនាចក្រ​ពី​ឆ្នាំ ២០០៥ ដល់​ឆ្នាំ ២០១២ ។

« យើង​រក្សា​កំណត់ត្រា​ដើម្បី​ជួយ​យើង​ឲ្យ​ចងចាំ ។​… យើង​ចង់​ជួយ​សមាជិក​សាសនាចក្រ​ឲ្យ​ចងចាំ​ដល់​ការណ៍​ដ៏​អស្ចារ្យ ដែល​ព្រះ​បាន​ធ្វើ​សម្រាប់​បុត្រា​បុត្រី​របស់​ទ្រង់ ។​… មេរៀន​ទាំងឡាយ​មកពី​អតីតកាល​ជួយ​យើង​ឲ្យ​ដោះស្រាយ​បញ្ហា​នា​ពេល​បច្ចុប្បន្ន​របស់​យើង ហើយ​ផ្ដល់​ក្ដី​សង្ឃឹម​ដល់​យើង​នា​ពេល​អនាគត » ( « There Shall Be a Record Kept among You » Ensign ខែ ធ្នូ ឆ្នាំ ២០០៧ ទំព័រ ២៨, ៣៣ ) ។

ដើម្បី​រៀន​បន្ថែម​ទៀត​អំពី​កិច្ចការ​ដែល​បាន​ធ្វើ​ឡើង​នា​ពេល​ថ្មីៗ​នេះ នៅក្រោម​ការដឹកនាំ​របស់​អ្នកប្រវត្តិសាស្ដ្រ​នៃ​សាសនាចក្រ សូម​ចូល​ទៅ history.ChurchofJesusChrist.org ។

យ៉ូហាន វិតមើរ

យ៉ូហាន វិតមើរ ត្រូវបាន​ហៅ​ឲ្យ​រក្សា​ប្រវត្តិសាស្ដ្រ​ក្នុង​សាសនាចក្រ ។

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

គោលលទ្ធិ និង សេចក្តី​សញ្ញា ៤៦:២–៦ ។តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ជាគ្រួសារ​ដើម្បី​ប្រាកដ​ថា មនុស្ស​ដទៃ​មាន​អារម្មណ៍​កក់ក្ដៅ​នៅក្នុង​ការប្រជុំ​សាសនាចក្រ​របស់​យើង ? ( សូមមើល​ផងដែរ នីហ្វៃ​ទី ៣ ១៨:២២–២៣ ) ។ រូបភាព​ដែល​អម​មក​ជាមួយ​គម្រោង​មេរៀន​នេះ អាច​បន្ថែម​យោបល់​ដល់​ការពិភាក្សា​នេះ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៤៦:៧–២៦ ។តើ​យើង​ឃើញ​អំណោយទាន​ខាង​វិញ្ញាណ​អ្វីខ្លះ​នៅក្នុង​គ្នា​ទៅវិញ​ទៅមក ? តើ​អំណោយទាន​ទាំងនេះ​អាច​ប្រទានពរ​ដល់​គ្រួសារ​យើង​យ៉ាង​ដូចម្ដេច ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៧ ។តើ​បងប្អូន​អាច​លើក​ទឹកចិត្ត​គ្រួសារ​របស់​បងប្អូន​ឲ្យ​រក្សា​ប្រវត្តិ​ផ្ទាល់ខ្លួន​គេ​ពេញ​មួយ​សប្ដាហ៍​នេះ​តាម​របៀប​ណា ? បងប្អូន​អាច​ចែកចាយ​កំណត់ហេតុ​មួយ​ចំនួន​មកពី​សៀវភៅ​កំណត់ហេតុ​ផ្ទាល់ខ្លួន​របស់​បងប្អូន ឬ​ចែកចាយ​រឿង​មួយ​អំពី​ជីដូន ឬ​ជីតា ( សូមមើល FamilySearch.org ) ។ ក្រុមគ្រួសារ​មួយ​ចំនួន​ចែក​ពេល​វេលា​ពីរ​បី​នាទី​រាល់​សប្ដាហ៍ ដើម្បី​ឲ្យ​គ្រប់គ្នា​សរសេរ​ក្នុង​សៀវភៅ​កំណត់ហេតុ​របស់​ពួកគេ ។ បងប្អូន​អាច​ផ្ដល់​គំនិត​សរសេរ​មួយ​ចំនួន​ដូចជា « តើ​មាន​អ្វី​កើតឡើង​នៅ​សប្ដាហ៍​នេះ ដែល​យើង​ចង់​ឲ្យ​ចៅៗ​យើង​ដឹង ? » ឬ « តើ​យើង​ឃើញ​ព្រះហស្ដ​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​យើង​នា​សប្ដាហ៍​នេះ​យ៉ាងណាខ្លះ ? » កុមារ​តូចៗ​អាច​គូរ​រូបភាព​នៃ​បទពិសោធន៍​ពួកគេ ឬ​បងប្អូន​អាច​កត់ត្រា​ដំណើររឿង​របស់​ពួកគេ​ទុក​ឲ្យ​ពួកគេ ។ តើ​ពរជ័យ​អ្វីខ្លះ​ដែល​កើត​មក​ពី​ការរក្សា « ប្រវត្តិ​ទូទៅ » ? ( ខទី ១ ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៨ ។ពួកបរិសុទ្ធ​នៅ​រដ្ឋ​អូហៃអូ​ត្រូវបាន​បញ្ជា​ឲ្យ​ចែកចាយ​ដី​របស់​ពួកគេ ជាមួយ​អស់​អ្នក​ដែល​ប្ដូរ​មក​រស់នៅ​អូហៃអូ ពី​សហរដ្ឋ​អាមេរិក​ភាគ​ខាងកើត ។ តើ​យើង​អាច​ចែកចាយ​អ្វីខ្លះ ដើម្បី​បំពេញ​សេចក្ដីត្រូវការ​របស់​មនុស្ស​ដទៃ ?

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការបង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ។

ចម្រៀង​ស្នើ ៖ « តើ​ខ្ញុំ​បាន​ធ្វើ​ល្អ ? »( ទំនុកតម្កើង ទំព័រ ១៣៨ ) ។

ការកែលម្អ​ការបង្រៀន​របស់​យើង

ប្រើ​ដំណើរ​រឿង និង​ឧទាហរណ៍ ។ ជាញឹកញាប់ ព្រះអង្គ​សង្គ្រោះ​បាន​ប្រើ​ដំណើររឿង និង​រឿង​ប្រៀបប្រដូច​ដើម្បី​បង្រៀន​គោលការណ៍​ដំណឹងល្អ ។ សូម​គិត​អំពី​ឧទាហរណ៍ និង​ដំណើររឿង​​ចេញ​ពី​ជីវិត​របស់​បងប្អូន​ផ្ទាល់ ដែល​អាច​ធ្វើ​ឲ្យ​គោលការណ៍​ដំណឹងល្អ​មាន​ជីវិត​នៅ​ក្នុង​គ្រួសារ​របស់​បងប្អូន ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ២២ ) ។

សមាជិក​នៅ​ព្រះវិហារ

ព្រះវរបិតាសួគ៌​ប្រទាន​អំណោយទាន​ខាង​វិញ្ញាណ​ដល់​បុត្រា​បុត្រី​របស់​ទ្រង់ ដើម្បី​ផ្ដល់​ពរជ័យ​ដល់​ជីវិត​របស់​អ្នកដទៃ ។