« ថ្ងៃទី ១៥–២១ ខែ វិច្ឆិកា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៣–១៣៤ ៖ ‹ ចូររៀបចំសម្រាប់ការយាងមកនៃប្តីថ្មោងថ្មី › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ១៥–២១ ខែ វិច្ឆិកា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៣–១៣៤ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២១
ថ្ងៃទី ១៥–២១ ខែ វិច្ឆិកា
គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣-១៣៤
« ចូររៀបចំសម្រាប់ការយាងមកនៃប្តីថ្មោងថ្មី »
ប្រធាន ហិនរី ប៊ី អាវរិង បានបង្រៀនថា « ការស្ដារឡើងវិញនៃដំណឹងល្អបានចាប់ផ្ដើមជាមួយនឹងសំណួរដ៏រាបសាមួយដែលបានពិចារណានៅក្នុងគេហដ្ឋានដ៏រាបសាមួយ ហើយវាអាចបន្តនៅក្នុងគេហដ្ឋានរបស់យើងម្នាក់ៗ » ( « គេហដ្ឋានមួយដែលព្រះវិញ្ញាណនៃព្រះអម្ចាស់គង់នៅ » Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ២៥ ) ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
នៅពេលដែលសាសនាចក្របានបង្កើតឡើងប្រហែលជា ១៩ ខែ ព្យាការី យ៉ូសែប ស៊្មីធ និង ថ្នាក់ដឹកនាំសាសនាចក្រផ្សេងទៀតមានមហិច្ឆតារៀបចំគម្រោងផែនការចងក្រងវិវរណៈរបស់ព្រះនៅថ្ងៃចុងក្រោយក្នុងវ៉ុលតែមួយ ហើយបោះពុម្ភចំនួន ១០,០០០ ក្បាល—បន្ថែមពីរដងលើការបោះពុម្ពព្រះគម្ពីរមរមនលើកទីមួយ ។ ជាអកុសល ការចំណាយខ្ពស់បានបង្អាក់ដល់ផែនការនេះ ហើយពួកមនុស្សអាក្រក់បានវាយប្រហារកិច្ចការបោះពុម្ពរបស់សាសនាចក្រ នៅពេលការបោះពុម្ពកំពុងដំណើរការ ។ ពួកគេបានពង្រាយទំព័រដែលមិនទាន់បានកិបចូលគ្នា ហើយទោះជាពួកបរិសុទ្ធដ៏ក្លាហានបានថែរក្សាទុកទំព័រមួយចំនួនក្ដី ក៏គ្មានព្រះគម្ពីរនៃព្រះបញ្ញត្តិដែលជាឯកសារចម្លងពេញលេញណានៅមានសេសសល់ដែរ ។
អ្វីដែលយើងស្គាល់នៅពេលនេះថាជា កណ្ឌទី ១៣៣ នៃគម្ពីរគោលលទ្ធិ និង សេចក្តីសញ្ញា គឺត្រូវធ្វើជាឧបសម្ព័ន្ធនៃព្រះគម្ពីរនៃព្រះបញ្ញត្តិ ដូចជាសេចក្តីបញ្ចប់យ៉ាងសំខាន់នៅចុងបញ្ចប់នៃការបោះពុម្ពវិវរណៈរបស់ព្រះអម្ចាស់អញ្ចឹង ។ វាបានព្រមានអំពីថ្ងៃជំនុំជម្រះនាពេលខាងមុខ និងបន្លឺការហៅដែលមានក្នុងវិវរណៈសម័យទំនើបសារជាថ្មី ៖ រត់គេចពីលោកិយ ដូចបានបង្ហាញដោយក្រុងបាប៊ីឡូន ការស្ថាបនាក្រុងស៊ីយ៉ូន ការរៀបចំខ្លួនសម្រាប់ការយាងមកជាលើកទីពីរ ហើយនិងការរីករាលដាលនៃសារលិខិតនេះ « ដល់គ្រប់អស់ទាំងសាសន៍ គ្រប់ពូជមនុស្ស គ្រប់ភាសា ហើយគ្រប់ប្រជាជន » ( ខទី ៣៧ ) ។ ខណៈដែលផែនការដើមសម្រាប់ព្រះគម្ពីរនៃព្រះបញ្ញត្តិមិនបានបំពេញ វិវរណៈនេះគឺជាការរំឭក និងជាសាក្សីថា កិច្ចការរបស់ព្រះអម្ចាស់គឺមិនអាចរារាំងបានឡើយ « ត្បិតទ្រង់នឹងលាតព្រះពាហុបរិសុទ្ធរបស់ទ្រង់…ហើយអស់ទាំងចុងផែនដីនឹងបានឃើញសេចក្តីសង្គ្រោះនៃព្រះរបស់ពួកគេ » ( ខទី ៣ ) ។
គំនិតយោបល់ផ្សេងៗសម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
សេចក្ដីពិតនៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា អាចរៀបចំខ្ញុំឲ្យធ្វើកិច្ចការរបស់ព្រះ ។
ពេលខ្លះព្រះគម្ពីរនេះបញ្ចប់សេចក្តីដែលថ្លែងឡើងវិញ ឬសង្ខេបចំណុចសំខាន់នៃគម្ពីរ ។ ពីដំបូង កណ្ឌទី ១៣៣ គឺជាសេចក្តីបញ្ចប់នៃព្រះគម្ពីរនៃព្រះបញ្ញត្តិ ហើយវាអាចមានតម្លៃក្នុងការអានកណ្ឌដោយគិតដល់រឿងនេះក្នុងចិត្ត ។ តើព្រះអម្ចាស់បានសង្កត់ធ្ងន់ទៅលើចំណុចណាខ្លះ អំពីកិច្ចការរបស់ទ្រង់ ? តើខទី ៥៧–៦២ បង្រៀនអ្នកអ្វីខ្លះអំពីតួនាទី ដែលព្រះអម្ចាស់សព្វព្រះទ័យឲ្យអ្នកធ្វើនៅក្នុងកិច្ចការរបស់ទ្រង់ ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៣:១–១៩
ព្រះអម្ចាស់សព្វព្រះទ័យឲ្យខ្ញុំត្រៀមខ្លួនទទួលការយាងមកជាលើកទីពីររបស់ទ្រង់ ។
ទាំង កណ្ឌទី ១ អារម្ភកថារបស់ព្រះអម្ចាស់ចំពោះព្រះគម្ពីរគោលលទ្ធិ និង សេចក្ដីសញ្ញា និង កណ្ឌទី ១៣៣ វាជាឧបសម្ព័ន្ធដើមនៃព្រះគម្ពីរ ដែលចាប់ផ្តើមជាមួយការអង្វរ ដូចគ្នាមកពីព្រះអម្ចាស់ ៖ « ចូរប្រុងស្ដាប់ចុះ ឱប្រជារាស្ត្រនៃសាសនាចក្រយើងអើយ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១:១; ១៣៣:១ ) ។ តើពាក្យចូរប្រុងស្តាប់មានន័យដូចម្តេច ? ( សូមមើល សេចក្ដីណែនាំដល់បទគម្ពីរ « ប្រុងស្តាប់ » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។ តើការអញ្ជើញ ឬការបង្គាប់អ្វីខ្លះដែលព្រះអម្ចាស់ចង់ឲ្យអ្នកប្រុងស្តាប់នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៣:១–១៩ ? តើអ្នកត្រូវបានបំផុសគំនិតឲ្យធ្វើអ្វីខ្លះដើម្បីរៀបចំខ្លួនសម្រាប់ការយាងមករបស់ទ្រង់កាន់តែប្រសើរ ? តើអ្នកនឹងជួយអស់អ្នក ដែលនៅជុំវិញអ្នក ឲ្យរៀបចំខ្លួនដោយរបៀបណា ?
សូមមើល ម៉ាថាយ ២៥:១–១៣; ឌី ថត គ្រីស្តូហ្វឺសិន « ការត្រៀមខ្លួនសម្រាប់ការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់ » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៨១–៨៤ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៣:១៩–៥៦
ការយាងមកជាលើកទីពីរនឹងជាក្តីរីករាយសម្រាប់ពួកសុចរិត ។
នៅពេលអ្នកអានក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៣:១៩–៣២ អំពីព្រឹត្តិការណ៍ ដែលនឹងកើតឡើងជាមួយ ការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ អ្នកប្រហែលជាអាចសញ្ជឹងគិតដល់ការពិពណ៌នាអំពីព្រឹត្តិការណ៍ទាំងនេះ ដែលបានផ្ដល់ជាយោបល់ដល់អ្នកអំពីព្រះអង្គសង្គ្រោះ និងកិច្ចការរបស់ទ្រង់ ។ តើអ្នកអាចរកឃើញការអនុវត្តខាងវិញ្ញាណអ្វីខ្លះ ដែលអ្នកអាចធ្វើបាននៅក្នុងការពិពណ៌នាទាំងនេះ ?
នៅពេលអ្នកអានអំពីការពិណ៌នានៃការយាងត្រឡប់មកវិញរបស់ព្រះអង្គសង្គ្រោះនៅក្នុង ខទី ៣២–៥៦ តើអ្វីដែលបណ្តាលឲ្យអ្នកទន្ទឹងរង់ចាំសម្រាប់ថ្ងៃដ៏អស្ចារ្យនោះ ? តើពាក្យ ឬឃ្លាអ្វីខ្លះ ដែលពិពណ៌នាអំពីសេចក្តីស្រឡាញ់របស់ព្រះអម្ចាស់សម្រាប់រាស្រ្តរបស់ទ្រង់ ? សូមពិចារណាកត់ត្រាបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកជាមួយ « សេចក្តីសប្បុរសរបស់ព្រះអម្ចាស់របស់ [ អ្នក ] និងគ្រប់ទាំងអស់ដែលទ្រង់បានប្រោសមកលើ [ អ្នក ] តាមសេចក្តីសប្បុរសរបស់ទ្រង់ » ( ខទី ៥២ ) ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៤
« រដ្ឋាភិបាលទាំងឡាយត្រូវបានបង្កើតឡើងដោយព្រះសម្រាប់ផលប្រយោជន៍ដល់មនុស្ស » ។
ទំនាក់ទំនងរបស់ពួកបរិសុទ្ធជំនាន់មុនជាមួយរដ្ឋាភិបាលគឺស្មុគស្មាញណាស់ ។ នៅពេលពួកបរិសុទ្ធត្រូវបានបង្ខំឲ្យចាកចេញពីស្រុកចាកសុន រដ្ឋមិសសួរី នៅក្នុងឆ្នាំ ១៨៣៣ ពួកគេមិនបានទទួលការគាំទ្រ ឬសំណងពីរដ្ឋាភិបាលក្នុងមូលដ្ឋាន ឬថ្នាក់ជាតិឡើយ ទោះបីជាពួកគេខំអង្វរករយ៉ាងណាក្តី ។ ក្នុងពេលជាមួយគ្នានេះដែរ មនុស្សនៅខាងក្រៅសាសនាចក្របានបកស្រាយការបង្រៀនអំពីអត្ថន័យនៃក្រុងស៊ីយ៉ូនថា ពួកបរិសុទ្ធ បដិសេធសិទ្ធិអំណាចនៃរដ្ឋាភិបាលដែនដី ។គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៤ បានសរសេរជាផ្នែកខ្លះ ដែលបញ្ជាក់បំភ្លឺអំពីគោលជំហររបស់សាសនាចក្រលើរដ្ឋាភិបាល ។
តើសមាជិកសាសនាចក្រគួរមានអារម្មណ៍យ៉ាងណាអំពីរដ្ឋាភិបាល ? កាលណាអ្នកសិក្សា កណ្ឌទី ១៣៤ សូមពិចារណាធ្វើបញ្ជីពីរ ៖ បញ្ជីមួយអំពីគោលការណ៍ ដែលអ្នករៀនអំពីរដ្ឋាភិបាល និងមួយទៀតអំពីទំនួលខុសត្រូវរបស់ពលរដ្ឋ ។ តើគំនិតទាំងនេះអាចមានប្រយោជន៍ដល់ពួកបរិសុទ្ធជំនាន់មុនរតាមបៀបណា ? តើវាអាចអនុវត្តចំពោះកន្លែងដែលអ្នករស់នៅដោយរបៀបណា ?
សូមមើលផងដែរ មាត្រានៃសេចក្ដីជំនឿ ១:១១–១២; Gospel Topics « Religious Freedom » នៅគេហទំព័រ topics.ChurchofJesusChrist.org ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
-
គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:៤–១៤ ។វិញ្ញាណផ្ទុយពីស៊ីយ៉ូនគឺបាប៊ីឡូន — ជាទីក្រុងបុរាណដែលក្នុងព្រះគម្ពីរទាំងមូល គឺជាទីសម្គាល់នៃទីក្រុងទុច្ចរិត និងជាសេវកភាពខាងវិញ្ញាណ ( សូមមើល ឌី ថត គ្រីស្តូហ្វឺសិន « Come to Zion » Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៣៧; សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « បាបិល, បាប៊ីឡូន » លើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។ តើមានអ្វីដែលអ្នកត្រូវធ្វើជាលក្ខណៈគ្រួសារនៅក្នុងស្មារតីខាងវិញ្ញាណឲ្យ « ចេញពីក្រុងបាប៊ីឡូន » ( ខទី ៥ ) ហើយ « ចេញ … ទៅឯ … ស៊ីយ៉ូន » ដែរឬទេ ? ( ខទី ៩ ) ។
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៣:២០–៣៣ ។នៅពេលអ្នកអានខគម្ពីរទាំងនេះជាមួយគ្នា ក្រុមគ្រួសាររបស់អ្នកអាចគូររូបភាពអ្វីដែលពួកគេគិតឃើញអំពីការយាងមកជាលើកទីពីរថាវានឹងមានរូបភាពដូចម្តេច ។ អ្នកក៏អាចចាក់ ឬច្រៀងចម្រៀងមួយបទអំពីការយាងមកជាលើកទីពីរ ដូចជាបទ « ពេលទ្រង់យាងមកម្តងទៀត » ( សៀវភៅចម្រៀងកុមារ ទំព័រ ៤៤ ) និងពិភាក្សាអំពីអ្វីដែលក្រុមគ្រួសាររបស់អ្នកអាចធ្វើបានដើម្បីរៀបចំសម្រាប់ការយាងមកជាលើកទីពីររបស់ទ្រង់ ។
-
គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:៣៧–៣៩ ។តើក្រុមគ្រួសារអ្នករីករាយនឹងការអានខគម្ពីរទាំងនេះ « ដោយបន្លឺសំឡេងយ៉ាងខ្លាំង » ឬទេ ? ( ខទី ៣៨ )។ តើវាមានន័យដូចម្តេច ដើម្បីចែកចាយដំណឹងល្អដោយបន្លឺសំឡេងយ៉ាងខ្លាំង ? តើយើងអាចចែកចាយសេចក្ដីពិតអ្វីខ្លះ ?
-
គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៤:១–២ ។ដើម្បីជួយក្រុមគ្រួសារអ្នកឲ្យយល់ពីសារៈសំខាន់នៃរដ្ឋាភិបាល អ្នកអាចពិភាក្សាគ្នាអំពីសំណួរដូចនេះ ៖ តើក្រុមគ្រួសារអ្នកទទួលបានពរតាមរយៈការមានច្បាប់គ្រប់គ្រងយ៉ាងដូចម្តេច ? តើប្រទេសរបស់យើងបានទទួលពរជ័យអ្វីខ្លះ ពេលមានច្បាប់ទម្លាប់ ? អ្នកក៏អាចធ្វើ ឬផាត់ពណ៌ទង់ជាតិប្រទេសរបស់អ្នក ឬទន្ទេញ មាត្រានៃសេចក្ដីជំនឿទីដប់មួយ និង ទីដប់ពីរ ផងដែរ ។
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនប្រចាំសប្ដាហ៍នេះនៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ។
ចម្រៀងស្នើ ៖ « មក កូនចៅនៃព្រះអម្ចាស់ » ទំនុកតម្កើង ល.រ ២២ ។