ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ១១–១៧​ ខែ វិច្ឆិកា ។ ហេព្រើរ ៧–១៣ ៖ ‹ ធ្វើ​ជា​សម្តេច​សង្ឃ ខាង​ឯ​សេចក្តី​ល្អ​ដែល​ត្រូវ​មក ›​


« ថ្ងៃទី ១១–១៧​ ខែ វិច្ឆិកា ។ ហេព្រើរ ៧–១៣ ៖ ‹ ធ្វើ​ជា​សម្តេច​សង្ឃ ខាង​ឯ​សេចក្តី​ល្អ​ដែល​ត្រូវ​មក › »  ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )

« ថ្ងៃទី ១១–១៧​ ខែ វិច្ឆិកា ។ ហេព្រើរ ៧–១៣ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០១៩

មិលគីស្សាដែក​ប្រសិទ្ធពរ​ដល់​អាប់រ៉ាម

មិលគីស្សាដែក​ប្រសិទ្ធពរ​ដល់​អាប់រ៉ាម ដោយ វ៉លធើរ រ៉េន

ថ្ងៃទី ១១–១៧ ​ខែ វិច្ឆិកា

ហេព្រើរ ៧–១៣

« ធ្វើ​ជា​សម្តេច​សង្ឃ ខាង​ឯ​សេចក្តី​ល្អ​ដែល​ត្រូវ​មក »

នៅពេល​បងប្អូន​អាន ហេព្រើរ ៧–១៣ បងប្អូន​អាច​ទទួល​បាន​ចំណាប់អារម្មណ៍​តាមរយៈ​ព្រះវិញ្ញាណបរិសុទ្ធ ។ សូម​ពិចារណា​អំពី​របៀប​ដែល​បងប្អូន​អាច​កត់ត្រា​វា​ទុក ឧទាហរណ៍ បងប្អូន​អាច​កត់ត្រា​វា​នៅក្នុង​គម្រោងមេរៀន​នេះ​នៅ​លើ​រឹមទំព័រ​ព្រះគម្ពីរ​របស់​បងប្អូន ឬ​នៅ​ក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹង​ល្អ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

ជួនកាល​ពួកបរិសុទ្ធ​ស្មោះត្រង់ត្រូវ​រងការ « ​ត្មះតិះដៀល ហើយ​ធ្វើ​ទុក្ខ » ដែល​អាច​រញ្ជួយ​ដល់​ទំនុកចិត្ត​របស់​ពួកគេ ( សូមមើល ហេព្រើរ ១០:៣២–៣៨ ) ។ ប៉ុល​បាន​ដឹងថា ពួក​យូដា​ដែល​​បាន​ប្រែចិត្តជឿ​សាសនា​គ្រីស្ទាន​កំពុង​ជួប​នូវការ​បៀតបៀន​យ៉ាង​ដំណំ​ដោយសារ​តែ​ជំនឿ​ថ្មី​របស់​ពួកគេ ។ ដើម្បី​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​បន្ដ​ស្មោះត្រង់​ចំពោះ​ទីបន្ទាល់​របស់​ពួកគេ គាត់​បានរំឭក​ពួកគេ​អំពី​ទំនៀមទម្លាប់​ដ៏​យូរ​អង្វែង​របស់​ពួក​អ្នក​ជឿ​ដ៏​ស្មោះត្រង់​មកពី​ប្រវត្តិ​ផ្ទាល់ខ្លួន​របស់​ពួកគេ​ដូចជា ៖ អេបិល ហេណុក ណូអេ អ័ប្រាហាំ សារ៉ា យ៉ូសែប និង​ម៉ូសេ—« ស្មរបន្ទាល់​មួយ​ហ្វូង » ដែល​ថា​ការ​សន្យា​របស់​ព្រះ​គឺជាការពិត ហើយ​មាន​តម្លៃ​ដើម្បី​រង់ចាំ ( ហេព្រើរ ១២:១ ) ។ កេរមរតក​នៃ​សេចក្ដីជំនឿ​នេះ​ត្រូវបាន​ចែកចាយ​ដោយ​អស់​អ្នក​ដែល​រំពឹង​មើល « ដល់​ព្រះយេស៊ូវ​ដ៏​ជា​មេ​ផ្តើម ហើយ​ជា​មេ​សម្រេច​សេចក្តី​ជំនឿ​របស់​យើង » ( ហេព្រើរ ១២:២ ) ។ ដោយសារ​តែ​ទ្រង់ នៅពេល​ណា​ដែល​មារសត្រូវ​ធ្វើ​ឲ្យ​យើង​ចង់ « ដក​ខ្លួន​ថយ » នោះ​យើងអាច​ « ចូល​ទៅ​ជិត​ទាំង​មាន​ចិត្ត​ស្មោះត្រង់ និង​ចិត្ត​ដឹង​ពិត​ប្រាកដ ហើយ​សេចក្តី​ជំនឿ » ទៅ​វិញ ( ហេព្រើរ ១០:២២,  ៣៨ ) ។​ ចំពោះ​យើង ក៏​ដូចជា​ពួក​បរិសុទ្ធ​ជំនាន់​បុរាណ​ផងដែរ ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា « សម្តេច​សង្ឃ ខាង​ឯ​សេចក្តី​ល្អ​ដែល​ត្រូវ​មក » ( ហេព្រើរ ៩:១១ ) ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

ហេព្រើរ ៧:១–២២

បព្វជិតភាពមិលគីស្សាដែក​គឺ​ជា​បព្វជិតភាព​ខ្ពស់ជាង ។

អស់​រយៈ​ពេល​ជា​ច្រើន​សតវត្សរ៍ ពួក​សាសន៍​យូដា​បាន​អនុវត្ត​បព្វជិតភាព​លេវី ក៏​ត្រូវ​បាន​ស្គាល់​ថា​ជា​បព្វជិតភាព​អើរ៉ុន​ផងដែរ ។ ប៉ុន្តែ​ដោយសារ​ភាព​ពេញលេញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ នោះ​បព្វជិតភាព​មិលគីស្សាដែក​ដែលខ្ពស់​ជាង​ត្រូវ​បាន​ប្រទាន​មក ដែលវា​បាន​ផ្ដល់នូវ​ពរជ័យ​កាន់​តែ​មហិមា​ផងដែរ ។ តើ​បងប្អូន​រៀន​អ្វីខ្លះ​អំពី​បព្វជិតភាព​មិលគីស្សាដែក​មកពី ហេព្រើរ ៧ ? នេះ​គឺជា​ឧទាហរណ៍​មួយចំនួន​អំពី​សេចក្ដីពិត​ដែល​បងប្អូន​អាច​រក​ឃើញ​ថា​មាន ៖

ការ​បកប្រែ​របស់​យ៉ូសែប ស្ម៊ីធ ហេព្រើរ ៧:៣, ២១ ៖អស់​អ្នក​ដែល​ត្រូវ​បាន​តែងតាំង​បព្វជិតភាព​មិលគីស្សាដែក « មាន​ភាព​ដូច​ជា​ព្រះរាជបុត្រា​នៃ​ព្រះ » និង​ជា « [ ពួកសង្ឃជាន់​ខ្ពស់ ]​ ជា​រៀង​រាប​ដរាប​ត​ទៅ » ។

ហេព្រើរ ៧:១១ ៖បព្វជិតភាព​លេវី​ពុំ​ផ្ដល់ « ភាព​ឥតខ្ចោះ » នោះទេ ហេតុដូច្នោះ​ហើយ​ត្រូវ​បាន​ជំនួស​ដោយ​មិលគីស្សាដែក ( សូមមើល គ. និង ស. ៨៤:១៨–២២ ) ។

ហេព្រើរ ៧:២០–២១ ៖បព្វជិតភាពមិលគីស្សាដែក​ត្រូវ​បាន​ទទួល​តាមរយៈ​សម្បថ​មួយ ( សូមមើល គ. និង ស. ៨៤:១៩–៤៤ ) ។

តើ​មាន​ពរជ័យ​អ្វីខ្លះ​ដែល​បងប្អូន​បាន​ទទួល​មកពី​បព្វជិតភាព​មិលគីស្សាដែក និង​ពិធីបរិសុទ្ធ​ដែល​មាន​មក​ជាមួយ​នឹង​វា​នោះ ?

សូមមើល​ផងដែរ អាលម៉ា ១៣:១–១៣; គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:៣៦–៤៦; ប្រធានបទ​ដំណឹង​ល្អ « Melchizedek Priesthood » topics.lds.org; សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « Melchizedek » scriptures.lds.org; ហិនរី ប៊ី អាវរិង « Faith and the Oath and Covenant of the Priesthood » Ensignលីអាហូណា ខែ ​ឧសភា ឆ្នាំ ២០១៨ ទំព័រ ៦១–៦៤; ដាល្លិន  អេក អូក « The Keys and Authority of the Priesthood » Ensignលីអាហូណា ខែ ​ឧសភា ឆ្នាំ ២០១៤ ទំព័រ ៤៩–៥២ ។

ហេព្រើរ ៩:១–១០:២២

ពិធីបរិសុទ្ធ​ពី​ជំនាន់​បុរាណ និង​សម័យទំនើប​ចង្អុល​បង្ហាញ​ទៅ​រក​ព្រះយេស៊ូវ​គ្រីស្ទ ។

ពួក​អ្នក​អាន​ហេព្រើរ​ពី​ដើម​ក្នុង​សំបុត្រ​នេះ ច្បាស់​ជា​ស្គាល់​ច្បាស់​អំពី​រោងឧបោសថ​ពីបុរាណ និង​ពិធីបរិសុទ្ធ​នានា​ដែល​ប៉ុល​បាន​ពិពណ៌នា ។ ប៉ុន្តែ​មាន​ពួកគេ​មួយចំនួន​ពុំ​បាន​ទទួល​ស្គាល់​ពេញលេញ​ថា គោលបំណង​នៃ​ពិធីបរិសុទ្ធ​ទាំងនេះ​ចង្អុល​បង្ហាញ​ទៅ​រក​ពលិកម្ម​ដ៏​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ឡើយ ។

នៅ​ជំនាន់​ព្រះគម្ពីរ​ប៊ីប នៅ​ក្នុង​ថ្ងៃ​បុណ្យ​ប្រចាំ​ឆ្នាំ​មួយ​ដែល​ហៅ​ថា ថ្ងៃ​នៃ​ដង្វាយធួន សង្ឃជាន់​ខ្ពស់​ម្នាក់​​បាន​ចូល​ទៅ​ក្នុង​កន្លែង​ដែល​បរិសុទ្ធ​បំផុត ( ឬ​បរិសុទ្ធ​នៃ​អស់​ទាំង​បរិសុទ្ធ​បំផុត ) នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ​យេរូសាឡិម ហើយ​បូជា​សត្វពពែ ឬ​សត្វចៀម​ដើម្បី​ធ្វើ​ឲ្យធួន​ចំពោះ​អំពើបាប​នៃ​អ៊ីស្រាអែល ។ ប៉ុល​បាន​ពន្យល់​ថា ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​សង្ឃជាន់ខ្ពស់​ម្នាក់​​ដែល​បាន​ថ្វាយ​ពលិកម្ម​តែ​មួយ​គត់—ជា​ជីវិត​របស់​ទ្រង់​ផ្ទាល់—ដើម្បី​ធ្វើ​ឲ្យ​ធួន​នឹង​អំពើបាប​របស់​លោកិយ ( សូមមើល ហេព្រើរ ៩:២៤–១០:១៤ ) ។

ចូរ​គិត​អំពី​ពិធីបរិសុទ្ធ​ទាំងឡាយ​ដែល​បងប្អូន​បាន​ចូលរួម​នៅ​ពេល​បច្ចុប្បន្ន ។ តើ​​ពិធីបរិសុទ្ធ​ទាំងនេះ​ចង្អុល​បង្ហាញ​អ្នក​ឲ្យ​ទៅ​រក​ព្រះយេស៊ូវ​គ្រីស្ទ​តាម​របៀប​ណា ?

ដើម្បី​រៀន​បន្ថែម​អំពី​ពិធីការ​របស់​ពួកសាសន៍​យូដា​ពី​ជំនាន់​ដើម និង​និមិត្តរូប​របស់​វា សូម​មើល​វីដេអូ « The Tabernacle » និង « Sacrifice and Sacrament » ( LDS.org ) ។

ហេព្រើរ ១១

សេចក្ដីជំនឿ​តម្រូវ​ឲ្យ​មាន​ការ​ទុកចិត្ត​ទៅ​លើ​ការ​សន្យា​របស់​ព្រះ ។

បើ​មនុស្ស​ម្នាក់​បាន​សុំ​ឲ្យ​អ្នក​ឲ្យ​និយមន័យ​ពាក្យ សេចក្ដី​​ជំនឿ តើ​បងប្អូន​នឹង​និយាយ​អ្វីខ្លះ ? ស៊ិស្ទើរ អាននី  ស៊ី ភិនហ្គ្រី ជា​អតីត​សមាជិក​នៃ​គណៈប្រធាន​សមាគម​សង្គ្រោះ​ទូទៅ បាន​ដក​ស្រង់​ភាសា​មក​ពី ហេព្រើរ ១១ ដើម្បី​ផ្ដល់​នូវ​និយមន័យ​នេះ​ថា ៖ « សេចក្តីជំនឿ ដែល​ជា​សមត្ថភាព​ខាង​វិញ្ញាណ​ដើម្បី​បញ្ចុះបញ្ចូល​នៃ​ការ​សន្យា​ទាំងឡាយ​ដែល​បាន​មើល​ឃើញ​ ‹ ពី​ចម្ងាយ › ប៉ុន្តែ​​ដែល​អាច​នឹង​មិន​ទទួល​បាន​នៅក្នុង​ជីវិត​នេះ គឺ​ជា​រង្វាស់​ដ៏​ពិត​មួយ​នៃ​អស់​អ្នក​ដែល​ជឿ​ពិត » ( « Seeing the Promises Afar Off » EnsignLiahona ខែ ​វិច្ឆិកា ឆ្នាំ ២០០៣ ទំព័រ ១៤ ) ។

សូម​ពិចារណា​ធ្វើ​ការ​បង្កើត​និយមន័យ​ផ្ទាល់​ខ្លួន​អំពី​សេចក្ដីជំនឿ នៅពេល​បងប្អូន​ពិចារណា​អំពី​គំនិត​យោបល់​នៅក្នុង ហេព្រើរ ១១ ។ តើ​គំរូ​នៃ​មនុស្ស​ដែល​បាន​លើក​ឡើង​នៅក្នុង​ជំពូក​នេះ បង្រៀន​បងប្អូន​អ្វីខ្លះ​អំពី​សេចក្ដីជំនឿ ? ( សូមមើល​ផងដែរ អេធើរ ១២:៦–២២ ) ។

សូមមើល​ផងដែរ អាលម៉ា ៣២:២១, ២៦–៤៣; ជែហ្វ្រី  អ័រ ហូឡិន « An High Priest of Good Things to Come » Ensign ខែ​ វិច្ឆិកា ឆ្នាំ ១៩៩៩ ទំព័រ ៣៦–៣៨; ប្រធានបទ​ដំណឹង​ល្អ « Faith in Jesus Christ » topics.lds.org ។

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការ​សិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួប​ជុំ​ក្រុមគ្រួសារ

នៅពេល​បងប្អូន​​អាន​គម្ពីរ​ជា​មួយ​នឹង​គ្រួសារ​របស់​បងប្អូន​ នោះ​ព្រះវិញ្ញាណ​អាច​ជួយបងប្អូន​ឲ្យ​​ស្គាល់​ថា​គោលការណ៍​អ្វី​ដែល​ត្រូវ​គូស​បញ្ជាក់ និង​ពិភាក្សា​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​គ្រួសារ​បងប្អូន​ ។ នេះ​គឺ​ជាការ​ផ្ដល់​យោបល់​មួយ​ចំនួន ៖

ហេព្រើរ ១០:៣២–៣៦

បងប្អូន​អាច​នឹង​អញ្ជើញសមាជិក​គ្រួសារ​ឲ្យ​ចែកចាយ​បទពិសោធន៍​ខាង​វិញ្ញាណ​នៅពេល​ពួកគេ​ទទួល​អារម្មណ៍ « បំភ្លឺ » ដោយ​សេចក្ដីពិត ។ តើ​បទពិសោធន៍​ទាំងនេះ​អាច​ជួយ​យើង « កុំ​បោះបង់​ចោល​ទំនុកចិត្ត [ របស់​យើង ] » នៅ​ក្នុង​គ្រា​នៃ​ការ​សាកល្បង ឬ​ការ​សង្ស័យ​យ៉ាង​ដូចម្ដេច ?

ហេព្រើរ ១១

តើ​បងប្អូន​អាច​ជួយ​សមាជិក​គ្រួសារ​បងប្អូន​ឲ្យ​រៀន​មកពី​គំរូ​ស្មោះត្រង់​ដែល​បាន​ប្រាប់​នៅក្នុង ហេព្រើរ ១១ យ៉ាង​ដូចម្ដេច ? វា​អាច​នឹង​សប្បាយ​ដើម្បី​ធ្វើ​ការ​សម្ដែង​រឿង​អំពី​គំរូ​មួយចំនួន​ទាំងនេះ ។ ឬ​ ប្រហែលជា​គ្រួសារ​របស់​បងប្អូន​អាច​ពិភាក្សា​អំពី​គំរូ​របស់​មនុស្ស​ស្មោះត្រង់​ដទៃទៀត​ដែលបងប្អូន​ស្គាល់—រួមមានទាំង​ជីដូនជីតា អ្នកដឹកនាំ​សាសនាចក្រ និង​សមាជិក​ក្នុង​សហគមន៍​របស់​បងប្អូន ។

ហេព្រើរ ១២:២

យោងតាម​ខគម្ពីរ​នេះ ហេតុអ្វី​ព្រះយេស៊ូវ​ស្ម័គ្រ​ព្រះទ័យ​ស៊ូទ្រាំ​នឹង​ការ​ឈឺចាប់ និង​ការ​រងទុក្ខ​នៅ​លើ​ឈើ​ឆ្កាង​ដូច្នេះ ? តើ​រឿង​នេះ​បង្រៀន​យើង​អំពី​របៀប​ដែល​យើងអាច​ស៊ូទ្រាំ​ការ​សាកល្បង​របស់​យើង​អ្វីខ្លះ ? ប្រធាន រ័សុល  អិម ណិលសុន បានផ្ដល់​នូវ​ការ​យល់​ដឹង​ដ៏​ជា​ជំនួយ​មួយ​ចំនួន​អំពី​ខគម្ពីរ​នេះ​នៅ​ក្នុង​សារលិខិត​របស់លោក « អំណរ និង​ការ​រស់រាន​ខាង​វិញ្ញាណ »EnsignLiahona ខែ​ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៨១–៨៤ ) ។

ហេព្រើរ ១២:៥–១១

ហេតុអ្វី​ព្រះអម្ចាស់​វាយ​ផ្ចាល និង​កែតម្រូវ​យើង ? តើ​សមាជិក​គ្រួសារ​​ទាំងឡាយ​បាន​កត់សម្គាល់​អ្វីខ្លះ​អំពី​របៀប​ដែល​ព្រះអម្ចាស់​ទត​មើល​ទៅ​លើ​ការ​វាយ​ផ្ចាល នៅពេល​បងប្អូន​សិក្សា​ខគម្ពីរ​ទាំង​នេះ​ជាមួយ​គ្នា ? តើ​ខគម្ពីរ​ទាំងនេះ​ជះឥទ្ធិពល​មក​លើ​របៀប​ដែល​បងប្អូន​ផ្ដល់ ឬ​ទទួល​ការ​វាយ​ផ្ចាល​យ៉ាង​ដូចម្ដេច ?

សម្រាប់គំនិតបន្ថែមដើម្បី​បង្រៀនកុមា​រ សូមមើល គម្រោង​មេរៀន​​សប្ដាហ៍នេះ នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា​  ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

សូម​ប្រើ​តន្ត្រី​ដើម្បី​យាង​ព្រះវិញ្ញាណ​មក ហើយ​រៀន​អំពី​​គោលលទ្ធិ ។ គណៈប្រធានទីមួយ​បាន​មាន​ប្រសាសន៍​ថា « តន្ត្រី​មាន​ឥទ្ធិពល​ដែល​គ្មាន​ព្រំដែន​ដើម្បី​ជម្រុញ [ យើង ] ឆ្ពោះ ទៅ​រក​ជីវភាព​ខាង​វិញ្ញាណ​កាន់​តែ​មហិមា » ( អារម្ភកថា​របស់​គណៈប្រធានទីមួយ » ទំនុកតម្កើង ទំព័រ  x ។ ប្រហែលជា​មាន​ចម្រៀង​មួយ​អំពី​សេចក្ដីជំនឿ ដូចជា « ស្មោះ​នឹង​ជំនឿ »ទំនុកតម្កើង លេខ ១៦០ ) នឹង​បំពេញ​បន្ថែម​ទៅ​លើ​ការ​ពិភាក្សា​ជា​គ្រួសារ​មក​ពី ហេព្រើរ ១១ ។

ម៉ូត​ទីក្រុង​យេរូសាឡិម​សម័យ​បុរាណ

និមិត្ត​សញ្ញា​នៃ​ព្រះវិហារបរិសុទ្ធ​ពី​បុរាណ និង​ពិធីបរិសុទ្ធ​ទាំងឡាយ​បានបង្រៀន​អំពី​តួនាទី​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។