ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ​២០២៣
ថ្ងៃទី ១០–១៦ ខែ មេសា ។ ម៉ាថាយ ១៥–១៧; ម៉ាកុស ៧–៩ ៖ « ទ្រង់​ជា​ព្រះគ្រីស្ទ »


« ថ្ងៃទី ១០–១៦ ខែ មេសា ។ ម៉ាថាយ ១៥–១៧; ម៉ាកុស ៧–៩ ៖ ‹ ទ្រង់​ជា​ព្រះគ្រីស្ទ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ១០–១៦ ខែ មេសា ។ ម៉ាថាយ ១៥–១៧; ម៉ាកុស ៧–៩ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២៣

ការ​ប្រែរូប​របស់​ព្រះគ្រីស្ទ

ការ​ប្រែរូប ដោយ ខាល ហេនរីក ប្លក់

ថ្ងៃទី ១០–១៦ ខែ មេសា

ម៉ាថាយ ១៥–១៧; ម៉ាកុស ៧–៩

« ទ្រង់​ជា​ព្រះគ្រីស្ទ »

ការអាន​ព្រះគម្ពីរ​យាង​ព្រះវិញ្ញាណបរិសុទ្ធ​ឲ្យ​ចូល​មក​ក្នុង​ជីវិត​របស់​បងប្អូន ។ បេសកកម្ម​ដ៏​សំខាន់​បំផុត​មួយ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ គឺ​ត្រូវ​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ នៅពេល​បងប្អូន​អាន​ព្រះគម្ពីរ​នៅសប្តាហ៍​នេះ សូម​យក​ចិត្ត​ទុកដាក់​លើ​អារម្មណ៍​ខាង​វិញ្ញាណ ដែល​ពង្រឹង​ទីបន្ទាល់​របស់​បងប្អូន​អំពី​ព្រះអង្គ​សង្គ្រោះ ។

កត់ត្រា​ចំណាប់អារម្មណ៍​របស់​បងប្អូន

តើ​វា​មិន​ចម្លែក​ទេ​ឬអី​ដែល​ពួក​ផារិស៊ី និង​ពួក​សាឌូស៊ី តម្រូវ​ឲ្យ​ព្រះយេស៊ូវ​បង្ហាញ​ដល់​ពួកគេ​នូវ « ទីស្គាល់មួយ​ពី​ស្ថានសួគ៌ » នោះ ? តើ​អព្ភូតហេតុ​របស់​ទ្រង់​ដែល​មនុស្ស​ជា​ច្រើន​បាន​ដឹង​ពុំ​គ្រប់​គ្រាន់​ទេ​ឬ​អី ? ចុះ​ចំណែក​ឯ​ការ​បង្រៀន​ដ៏​ប្រកប​ដោយ​អានុភាព ឬ​វិធី​ជាច្រើន​ដែល​ទ្រង់​បាន​បំពេញ​តាម​ការ​ព្យាករណ៍​ពីបុរាណ​វិញ​នោះ ? តម្រូវការ​របស់​ពួកគេ​ធ្វើ​ឡើង​ពុំ​គ្រាន់​តែ​ជា​ការ​ខ្វះ​ទីស្គាល់​មួយ​នោះ​ទេ ប៉ុន្តែ​ដោយសារ​ការ​មិន​ព្រម « យល់​ពី​ទីសម្គាល់ » ហើយ​ទទួល​យក​វិញ​ទេ​តើ ។ ( សូមមើល ម៉ាថាយ ១៦:១–៤) ។

ពេត្រុស​ដូចជា​ពួក​ផារិស៊ី និង​ពួក​សាឌូស៊ី ដែរ​បាន​ធ្វើ​ជា​សាក្សី​ចំពោះ​អព្ភូតហេតុ​របស់​ព្រះអង្គសង្គ្រោះ ហើយ​បាន​ស្ដាប់​ឮ​ការ​បង្រៀន​របស់​ទ្រង់ ។ ប៉ុន្តែ​ទីបន្ទាល់​ដ៏​ច្បាស់​របស់​ពេត្រុសគឺ « ទ្រង់​ជា​ព្រះគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ » ពុំ​មែន​កើត​មក​ពី​ញាណ​ខាង​រូបកាយ​របស់​គាត់​ទេ—គឺ​កើត​ចេញ​មកពី « សាច់ និង​ឈាម » របស់​គាត់វិញ ។ ទីបន្ទាល់​របស់​គាត់​ត្រូវ​បាន​បើក​សម្ដែង​ដល់​គាត់ ដោយ « ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌ » របស់​យើង ។ វិវរណៈ គឺ​ជា​សិលា​ដែល​ព្រះអង្គសង្គ្រោះ​ស្ថាបនា​សាសនាចក្រ​របស់​ទ្រង់ តាំង​ពី​ជំនាន់នោះ រហូត​ដល់​ឥឡូវ​នេះ—ជា​វិវរណៈ​មក​ពី​ស្ថានសួគ៌​ទៅកាន់​ពួក​អ្នក​បម្រើ​របស់​ទ្រង់ ។ ហើយ​នេះ​គឺ​ជា​សិលា​ដែល​យើង​អាច​ស្ថាបនា​ភាព​ជា​សិស្ស​របស់​យើង—ជា​វិវរណៈ​ថា ព្រះយេស៊ូវ​គឺ​ជា​ព្រះ​គ្រីស្ទ ហើយ​ថា​ពួក​អ្នកបម្រើ​របស់​ទ្រង់​កាន់ « កូនសោ​ទាំងឡាយ​នៃ​ព្រះនគរ » ។ នៅពេល​យើង​ស្ថាបនា​នៅ​លើ​គ្រឹះ​នេះ « ទ្វារ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់នឹង​មិន​ដែល​ឈ្នះ [ យើង ] ឡើយ » ( ម៉ាថាយ ១៦:១៥–១៩ ) ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

ម៉ាថាយ ១៦:១៣–១៧

ទីបន្ទាល់​មួយ​អំពី​ព្រះយេស៊ូវគ្រីស្ទ​កើត​មក​ពី​វិវរណៈ ។

ប្រសិន​បើ​ព្រះយេស៊ូវគ្រីស្ទ​សួរ​ដល់​មនុស្ស​នៅ​សព្វថ្ងៃ​នេះ​ថា « តើ​មនុស្ស​ទាំងឡាយ គេ​ថា​កូន​មនុស្ស​ជា​អ្នក​ណា ? » តើ​ពួកគេ​អាច​នឹង​និយាយ​យ៉ាង​ណា ? តើ​បងប្អូន​នឹង​ឆ្លើយតប​យ៉ាង​ដូចម្ដេច បើ​ព្រះយេស៊ូវ​បាន​សួរ​បងប្អូន « តើ​អ្នក​ថា​យើង​ជា​នរណា ? » ( សូមមើល ម៉ាថាយ ១៦:១៣–១៥ ) ។

ចូរ​ពិចារណា​នូវ​ទីបន្ទាល់​របស់​បងប្អូន​អំពី​ព្រះអង្គសង្គ្រោះ និង​របៀប​ដែល​បងប្អូន​ទទួល​បាន​វា ។ តើ​បងប្អូនរៀន​អ្វី​ខ្លះ​មក​ពី ម៉ាថាយ ១៦:១៥–១៧ ដែល​អាច​ពង្រឹង​ដល់​ទីបន្ទាល់ ? បើ​បងប្អូន​ចង់​រៀន​បន្ថែម​អំពី​ទីបន្ទាល់ និង​វិវរណៈ​ផ្ទាល់ខ្លួន សូម​រក​មើល​ខគម្ពីរ​ទាំងនេះ ៖ យ៉ូហាន ១៥:២៦; នីហ្វៃទី២ ៣១:១៧–១៨; អាលម៉ា ៥:៤៥–៤៨; និង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨:២–៣ ។

សូមមើល​ផងដែរ « President Nelson: Hear Him—Personal Revelation » ( វីដេអូ ) នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

0:59

ម៉ាថាយ ១៦:១៣–១៩; ១៧:១–៩; ម៉ាកុស ៩:២–៩

« កូន​សោ​នៃ​នគរ​ស្ថានសួគ៌ » គឺ​មាន​នៅលើ​ផែនដី​សព្វថ្ងៃ​នេះ ។

« កូនសោ​នៃ​នគរ​ស្ថានសួគ៌ » ដែល​ព្រះអង្គសង្គ្រោះ​បាន​សន្យា​ប្រទាន​ឲ្យ​ពេត្រុស គឺ​ជា​កូនសោ​ទាំងឡាយ​នៃ​បព្វជិតភាព ( ម៉ាថាយ ១៦:១៩ ) ។ តើ​កូនសោ​បព្វជិតភាព​គឺជា​អ្វី ? ហេតុអ្វី​យើង​ត្រូវ​ការវា ? សូម​ពិចារណា​សំណួរ​ទាំងនេះ ពេលដែល​បងប្អូន​អាន​អំពី​ការសន្យា​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង ម៉ាថាយ ១៦:១៣–១៩ និង​ការបំពេញការសន្យា​​នៅក្នុង ម៉ាថាយ ១៧:១–៩; ម៉ាកុស ៩:២–៩ ( សូមមើល​ផងដែរ ការ​បកប្រែ​ដោយ​យ៉ូសែប ស៊្មីធ, ម៉ាកុស ៩:៣ [ នៅក្នុង ម៉ាកុស ៩:៤ ] ) ។

ធនធាន​ផ្សេងៗ​ទៀត​ដើម្បី​ជួយ​បងប្អូន​ឲ្យ​រៀន​អំពី​កូនសោ​បព្វជិតភាព រួមមាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៥:២; ១០៧:១៨–២០; ១១០:១១–១៦; ១២៨:៩–១១; « កូន​សោ​ទាំង​ឡាយ​នៃ​បព្វជិតភាព » នៅក្នុង សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយ ( នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ); និង​សារលិខិត​របស់​អែលឌែរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន « Where Are the Keys and Authority of the Priesthood? » ( Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ២៩–៣២ ) ។ ខណៈ​កំពុង​សិក្សា​ធនធាន​ទាំងនេះ សូម​ពិចារណា​ក្នុង​ការធ្វើ​បញ្ជី​មួយ​នៃ​អ្វី​ដែល​បងប្អន​រៀន​អំពី​កូនសោ​បព្វជិតភាព និង​ពរជ័យ​ទាំងឡាយ​ដែល​បាន​មក​ពី​កូនសោ​បព្វជិតភាព​ទាំងនោះ ។ ហេតុអ្វី​បងប្អូន​គិត​ថា កូនសោ​មួយ​ជា​និមិត្តសញ្ញា​ដ៏​ល្អ​សម្រាប់​សិទ្ធិ​ដើម្បី​ដឹកនាំ​ការបម្រើ​ខាង​បព្វជិតភាព ?

សូម​មើល​ផង​ដែរ ដាល្លិន អេក អូក « The Melchizedek Priesthood and and the Keys » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៦៩–៧២; Bible Dictionary « Transfiguration, Mount of » ។

រូបសំណាក​របស់​ពេត្រុស​កំពុង​កាន់​កូនសោ

កូនសោ​ទាំងឡាយ​នៃ​បព្វជិតភាព គឺ​ជា​សិទ្ធិ​អំណាច​ដើម្បី​ដឹកនាំការ​ប្រើប្រាស់​បព្វជិតភាព ។

ម៉ាថាយ ១៧:១៤–២១; ម៉ាកុស ៩:១៤–២៩

ខណៈ​កំពុង​ស្វែងរក​សេចក្ដី​ជំនឿ​ដែល​ខ្លាំង​ជាង​មុន នោះ​ខ្ញុំ​អាច​ចាប់ផ្ដើម​ជាមួយ​នឹង​សេចក្ដី​ជំនឿ​ដែល​ខ្ញុំ​មាន ។

ឪពុក​ម្នាក់​​បាន​លើកឡើង​នៅក្នុង ម៉ាថាយ ១៧ និង ម៉ាកុស ៩ មាន​ហេតុផល​ដើម្បី​មាន​ភាពមិន​ប្រាកដ​ថា ព្រះយេស៊ូវ​អាច​ព្យាបាល​កូន​ប្រុស​របស់​គាត់​បានឬយ៉ាងណា ។ គាត់​បាន​សុំ​ឲ្យ​ពួក​សិស្ស​របស់​ព្រះយេស៊ូវ​ព្យាបាល​កូនប្រុស​គាត់ ហើយ​ពួកគេ​ពុំ​អាច​ព្យាបាល​បាន ។ ប៉ុន្តែ​ពេល​ដែល​គាត់​បាន​ទូលសូម​ដល់​ព្រះអង្គ​សង្គ្រោះ​ដើម្បី​បាន​អព្ភូតហេតុ​មួយ នោះ​គាត់​បាន​ជ្រើសរើស​ដើម្បី​បង្ហាញ​សេចក្ដី​ជំនឿ ។ គាត់​បាន​និយាយ​ថា « ខ្ញុំ​ជឿ​ហើយ លោក​ម្ចាស់​អើយ » បន្ទាប់​មក ដោយ​បាន​ទទួលស្គាល់​ថា​សេចក្ដីជំនឿ​របស់​គាត់​ពុំ​ល្អ​ឥតខ្ចោះ នោះ​គាត់​បាន​បន្ថែម​ថា « សូម​ជួយ​ចំពោះ​សេចក្តី​ណា​ដែល​ខ្ញុំ​មិន​ជឿ​ផង » ។

តើ​ព្រះវិញ្ញាណ​បង្រៀន​បងប្អូន​អ្វីខ្លះ នៅពេល​បងប្អូន​អាន​អំពី​អព្ភូតហេតុ​នេះ ? តើ​ព្រះវរបិតាសួគ៌​បាន​ជួយបងប្អូន​បង្កើន​សេចក្ដី​ជំនឿ​របស់បងប្អូន​ដោយ​របៀប​ណា ? តើ​បងប្អូន​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ស្ថាបនា​នៅ​លើ​សេចក្ដីជំនឿ​ដែល​បងប្អូន​មាន​រួច​ហើយ​នោះ ? ប្រហែល​ជាបងប្អូន​អាច​ប្រមូល​ផ្ដុំ​បញ្ជី​ខគម្ពីរ សារលិខិត​សន្និសិទ ឬ​បទពិសោធន៍​នានា​ដែល​បាន​ជួយ​ពង្រឹង​ដល់​សេចក្ដីជំនឿ​របស់​បងប្អូន ។

សូមមើល​ផងដែរ ជែហ្រ្វី អ័រ ហូឡិន « Lord, I Believe » Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៩៣–៩៥ ។

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្នុង​គ្រួសារ

ម៉ាថាយ ១៥:៧–៩; ម៉ាកុស ៧:៦–៧ ។តើអ្វី​ទៅ​ជា​ភាព​ខុសគ្នា​រវាង​ការគោរព​ព្រះ​តែ​បបូរ​មាត់ ឬ​ពាក្យសម្ដី​របស់​យើង និង​ការគោរព​ព្រះ​ចេញពី​ដួងចិត្តរបស់​យើង ?​

ម៉ាថាយ ១៥:១៧–២០; ម៉ាកុស ៧:១៨–២៣ ។ហេតុអ្វី​យើង​ប្រុងប្រយ័ត្ន​ចំពោះ​អ្វី​ដែល​យើង​ដាក់​ចូល​ក្នុង​មាត់​របស់​យើង ? ផ្អែក​លើ​អ្វី​ដែល​ព្រះយេស៊ូវ​បាន​បង្រៀន​នៅក្នុង​ខគម្ពីរ​ទាំងនេះ ហេតុអ្វី​យើង​គប្បី​​ត្រូវ​ប្រុងប្រយ័ត្នបន្ថែមទៀត​​ចំពោះ​អ្វី​ដែល​ចេញ​ពី​មាត់​យើង—និង​អ្វីដែលចេញ​ពី​ចិត្ត​របស់​យើង ? តើ​យើង​អាច​រក្សា​ដួងចិត្ត​របស់​យើង​ឲ្យ​បរិសុទ្ធ​ដោយ​របៀប​ណា ?

ម៉ាថាយ ១៦:១៥–១៧ ។តើ​ព្រះ​បើក​បង្ហាញ​ដល់​យើង​ថា ព្រះយេស៊ូវ​គឺជា « ព្រះគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ » យ៉ាង​ដូច​ម្ដេច ? ( ខទី ១៦ ) ។ តើ​យើង​អាច​រៀបចំខ្លួនយើង ដើម្បី​ទទួល​វិវរណៈ​នេះ​ពី​ទ្រង់​តាម​របៀបណា ?

ម៉ាថាយ ១៦:១៣–១៩; ១៧:១–៩ ។ដើម្បី​បង្រៀន​កុមារ​អំពី​កូនសោ​បព្វជិតភាព បងប្អូន​អាច​ប្រាប់​ពី​ដំណើររឿង​របស់​អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន អំពី​ឡាន​របស់​លោក​ជាប់​សោ ហើយ​លោក​នៅ​ខាងក្រៅ ( សូមមើល​វីដេអូ « Where Are the Keys? » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ បងប្អូន​អាច​ឲ្យ​កូនៗ​របស់​បងប្អូន​ប្រើ​កូនសោ​ទាំងឡាយ​ដើម្បី​ចាក់​បើក​ចូល​ក្នុង​ផ្ទះ ក្នុង​ឡាន ឬ​នៅ​កន្លែង​ណា​ផ្សេងទៀត​ដែល​ជាប់សោ។ សូម​ពិចារណា​ធ្វើ​ការ​បង្ហាញ​រូបភាព​មួយរបស់​ប្រធាន​សាសនាចក្រ ហើយ​ថ្លែង​ទីបន្ទាល់​ថា លោក​កាន់​គ្រប់​កូនសោ​នៃ​បព្វជិតភាព​ដូច​ពេត្រុស​ផងដែរ ។

2:51

ម៉ាថាយ ១៧:២០ ។ដោយ​មាន​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ នោះពួក​ព្យាការី​ដូចជា​អាច​រំកិល​ភ្នំចេញ​បាន ( សូមមើល យ៉ាកុប ៤:៦; ម៉ូសេ ៧:១៣ ) ។ ប៉ុន្តែ​ជា​ធម្មតា នោះ​ពុំ​មែន​ជា​អព្ភូតហេតុ​ដែល​យើង​ត្រូវការ​នោះទេ ។ ប្រធាន អិម រ័សុល បាឡឺដ បាន​បង្រៀន ៖ « បើ​យើង​មាន​សេចក្ដី​ជំនឿ​ដូច​ជា​គ្រាប់​ពូជ​តូច​មួយ នោះ​ព្រះអម្ចាស់​អាច​ជួយ​យើង​ឲ្យ​រើ​ភ្នំ​នៃ​ការ​បាក់​ទឹក​ចិត្ត និង​ការ​សង្ស័យ​នៅ​ក្នុង​កិច្ចការ​នៅចំពោះ​មុខ​យើង កាល​យើង​បម្រើ​ជាមួយ​នឹង​កូន​ចៅ​របស់​ព្រះ រួម​បញ្ចូល​ទាំង​សមាជិក​គ្រួសារ សមាជិក​សាសនាចក្រ និង​អស់​អ្នក​ដែល​ពុំ​មែន​ជា​សមាជិក​សាសនាចក្រ​ផង​ដែរ » ( « Precious Gifts from God » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ១០ ) ។ តើ​មាន​ភ្នំ​មួយ​ចំនួន​ណា​ខ្លះ​ទៀត​នៅក្នុង​ជីវិត​របស់​យើង​ដែល​ចាំបាច់​ត្រូវ​រំកិល​ចេញ ? តើ​យើង​អាច​បង្ហាញ​សេចក្ដីជំនឿ​ទៅ​លើ​ព្រះចេស្ដា​របស់​ព្រះ​ដើម្បី​ជួយ​យើង​រំកិល​ភ្នំ​ទាំងនេះ​ចេញ​ដោយ​របៀប​ណា ?

ចំពោះ​គំនិត​បន្ថែម ​សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ។

ទំនុក​តម្កើង​ដែល​លើក​ទឹកចិត្ត​ឲ្យ​ប្រើ ៖ « ខ្ញុំ​ជឿ​លើ​ព្រះគ្រីស្ទ » ទំនុកតម្កើង ល.រ. ៧៥ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ជួបជុំ​គ្នា​ជា​ញឹកញាប់ ។ ប្រធាន ហិនរី ប៊ី អាវរិង បាន​បង្រៀន​ថា ៖ « សូម​កុំ​ខក​ខាន​ឱកាស​ណា​មួយឲ្យ​សោះ​ក្នុង​ការ​ប្រមូល​ផ្ដុំ​កូនចៅ​មក​ជុំ​គ្នា​រៀន​ពី​គោលលទ្ធិ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ គ្រា​ដូច្នោះ​គឺ​មាន​យ៉ាង​កម្រ​បើ​ប្រៀបធៀប​នឹង​ការខិតខំ​របស់​មារសត្រូវ » ( « The Power of Teaching Doctrine » Ensign ខែ ឧសភា ឆ្នាំ ១៩៩៩ ទំព័រ ៧៤ ) ។

បុរស​នឹង​កូន​ប្រុស​ដែល​ឈឺ​នៅ​ចំពោះ​ព្រះភក្រ្ត​ព្រះយេស៊ូវ

លោក​គ្រូ​អើយ ខ្ញុំ​បាន​នាំ​កូន​ខ្ញុំ​មក​ឯ​លោក ដោយ វ៉លធើរ រ៉េន