ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ​២០២៣
ថ្ងៃទី ២៤–៣០ ខែ មេសា ។ យ៉ូហាន ៧–១០ ៖ « ខ្ញុំ​ជា​អ្នក​គង្វាល​ល្អ »


« ថ្ងៃទី ២៤–៣០ ខែ មេសា ។ យ៉ូហាន ៧–១០ ៖ ‹ ខ្ញុំ​ជា​អ្នក​គង្វាល​ល្អ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ២៤–៣០ ខែ មេសា ។ យ៉ូហាន ៧–១០ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២៣

ព្រះយេស៊ូវគ្រីស្ទ​ជាមួយនឹង​ស្ត្រីដែល​ក្រាប​ទៅ​នឹង​ដី

ខ្ញុំ​ក៏​មិន​កាត់​ទោស​នាង​ដែរ ដោយ អេវ៉ា ខូលេវ៉ា ធីម៉ូធី

ថ្ងៃទី ២៤–៣០ ខែ មេសា

យ៉ូហាន ៧–១០

« ខ្ញុំ​ជា​អ្នក​គង្វាល​ល្អ »

នៅពេល​បងប្អូន​អាន យ៉ូហាន ៧–១០ បងប្អូន​អាច​ទទួល​បាន​ការ​បំផុស​មក​ពី​ព្រះវិញ្ញាណបរិសុទ្ធ​អំពី​គោលការណ៍​ខាង​គោលលទ្ធិ​នៅ​ក្នុង​ជំពូក​ទាំង​នេះ ។ ការ​កត់ត្រា​ចំណាប់អារម្មណ៍​របស់​បងប្អូន​អាច​ជួយ​បងប្អូនឲ្យ​ធ្វើ​ផែនការ​មួយ​ដើម្បី​ធ្វើ​សកម្មភាព​ទៅ​លើ​វា ។

កត់ត្រា​ចំណាប់អារម្មណ៍​របស់​បងប្អូន

ថ្វី​ដ្បិត​តែ​ព្រះយេស៊ូវ​គ្រីស្ទ​យាង​មក​ដើម្បី​នាំ​ឲ្យ​មាន « សេចក្តី​សុខសាន្ត [ និង ] ដែល​ជា​ទី​គាប់​ព្រះហឫទ័យ​ដល់​ទ្រង់ » ក្ដី ( លូកា ២:១៤ ) ក៏​មាន « ការ​បាក់​បែក​ទាស់​គ្នា​ដោយ​ព្រោះ​ទ្រង់ » ( យ៉ូហាន ៧:៤៣ ) ។ មនុស្ស​ដែល​បាន​ធ្វើ​ជា​សាក្សី​ក្នុងព្រឹត្តិការណ៍​ដូចគ្នា បាន​មាន​នូវ​ការ​សន្និដ្ឋាន​ខុស​គ្នា​ទាំង​ស្រុង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ជា​នរណា ។ អ្នក​ខ្លះ​សន្និដ្ឋាន​ថា « លោក​ជា​មនុស្ស​ល្អ » ខណៈ​ដែល​អ្នក​ឯ​ទៀត​និយាយ​ថា « អ្នក​នោះ​ជា​អ្នក​បញ្ឆោត​ប្រជាជន » ( យ៉ូហាន ៧:១២ ) ។ ពេល​ទ្រង់​ព្យាបាល​ដល់​បុរស​ខ្វាក់​ភ្នែក​ម្នាក់​នៅ​ថ្ងៃ​ឈប់​សម្រាក មាន​មនុស្ស​ខ្លះ​បាន​ទទូច​ថា « មនុស្ស​នោះ​មិន​មែន​មក​ពី​ព្រះ​ទេ ព្រោះ​មិន​កាន់​ថ្ងៃ​ឈប់​សម្រាក​សោះ » ខណៈ​ដែល​អ្នក​ឯ​ទៀត​បាន​សួរ​ថា « ធ្វើ​ដូច​ម្តេច​ឲ្យ​មនុស្ស​មាន​បាប​អាច​ធ្វើ​ទី​សម្គាល់​យ៉ាង​នេះ​បាន ? » ( យ៉ូហាន ៩:១៦ ) ។ ប៉ុន្ដែ​ដាច់​ដោយ​ឡែក​ពី​ការ​សន្និដ្ឋាន​អស់​ទាំង​នោះ មាន​អ្នក​ដែល​ស្វែងរក​សេចក្ដីពិត​បាន​ទទួល​ស្គាល់​ព្រះចេស្ដា​នៅ​ក្នុង​ព្រះបន្ទូល​របស់​ទ្រង់ « មិន​ដែល​មាន​អ្នក​ណា​និយាយ​ដូច​អ្នក​នោះ​ទេ » ( យ៉ូហាន ៧:៤៦ ) ។ ខណៈ​ដែល​ពួក​សាសន៍​យូដា​បាន​សូម​ព្រះយេស៊ូវ​ឲ្យ « ប្រាប់​ពួក​យើង​ឲ្យ​ច្បាស់ » ថា​តើ​ទ្រង់​គឺ​ជា​ព្រះគ្រីស្ទ​ឬ រួច​ទ្រង់​បាន​បើក​សម្ដែង​គោលការណ៍​មួយ​ដែល​អាច​ជួយ​យើង​ញែក​ដឹង​សេចក្ដី​ពិត​ពី​ភាព​ខុសឆ្គង ទ្រង់​បានមាន​ព្រះបន្ទូល ៖ « ចៀម​ខ្ញុំ​ទាំង​ប៉ុន្មាន​វា​ស្តាប់​ខ្ញុំហើយ​មក​តាម ខ្ញុំ​ក៏​ស្គាល់​វា​ដែរ » ( យ៉ូហាន ១០:២៤, ២៧ ) ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

យ៉ូហាន ៧:១៤–១៧

នៅ​ពេល​ខ្ញុំ​រស់នៅ​តាម​សេចក្ដីពិត​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្រៀន នោះ​ខ្ញុំ​បាន​ដឹង​ថា វា​គឺជា​ការពិត ។

ពួកសាសន៍យូដា​នឹក​ឆ្ងល់​យ៉ាង​អស្ចារ្យ​នៅ​ពេល​ព្រះយេស៊ូវ​ចេះ​​ច្រើន ព្រោះ​ទ្រង់​ពុំ​បាន​រៀនសូត្រ​សោះ ( សូមមើល ខទី ១៥ )—យ៉ាង​ហោច​ណាស់ គឺ​ពុំ​បាន​រៀន​តាម​របៀប​ដែល​ពួកគេ​ធ្លាប់​រៀន ។ នៅ​ក្នុង​ការ​ឆ្លើយ​តប​របស់​ព្រះយេស៊ូវ ទ្រង់​បាន​បង្រៀន​ពី​របៀប​ផ្សេង​​អំពី​ការ​ស្គាល់​សេចក្ដីពិត ដែល​មាន​ចំពោះ​មនុស្ស​គ្រប់​រូប ដោយ​ពុំ​គិត​ពី​ការ​អប់រំ ឬ​ជីវប្រវត្តិ ។ ស្របតាម យ៉ូហាន ៧:១៤–១៧ តើ​បងប្អូន​អាច​ដឹង​ថា​គោលលទ្ធិ​ដែល​ព្រះយេស៊ូវ​បាន​បង្រៀន​គឺ​ជា​ការ​ពិត​យ៉ាង​ដូចម្ដេច ? តើ​ដំណើរ​ការ​នេះ​បាន​ជួយ​បងប្អូន​អភិវឌ្ឍ​ទីបន្ទាល់​របស់​បងប្អូន​អំពី​ដំណឹងល្អ​យ៉ាង​ដូចម្ដេច ?

យ៉ូហាន ៨:២–១១

សេចក្តី​មេត្តាករុណា​របស់​ព្រះអង្គសង្គ្រោះ​មាន​សម្រាប់​មនុស្ស​គ្រប់​រូប ។

នៅពេល​និយាយ​អំពី​ការ​ប្រាស្រ័យ​ទាក់ទង​របស់​ព្រះអង្គសង្គ្រោះ​ជាមួយ​នឹងស្ត្រី​ដែលត្រូវ​គេ​នាំ​មក​ដោយ​ចោទ​ថា​បាន​ប្រព្រឹត្ត​សាហាយ​ស្មន់ អែលឌើរ ឌែល ជី រិនឡាន់ បាន​មានប្រសាសន៍​ថា ៖ « ប្រាកដ​ណាស់ ព្រះអង្គសង្គ្រោះ​ពុំ​លើក​ទោស​ដល់​សេចក្តីកំផិត​ទេ ។ ប៉ុន្តែ​ទ្រង់​ក៏​ពុំ​កាត់​ទោស​ស្ត្រី​នោះ​ដែរ ។ ទ្រង់​បាន​លើក​ទឹកចិត្ត​នាង​ឲ្យ​កែ​ប្រែ​ជីវិត​នាង​សារ​ជា​ថ្មី ។ នាង​មាន​ការជំរុញ​ចិត្ត​ឲ្យ​ផ្លាស់ប្តូរ ដោយសារ​តែ​ក្តី​អាណិត​និង​ក្តី​មេត្តា​ករុណា​របស់​ទ្រង់ ។ ការ​បកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ​អំពី​ព្រះគម្ពីរប៊ីប​បញ្ជាក់​ពី​លទ្ធផល​នៃ​ភាព​ជា​សិស្ស​របស់​ស្ត្រី​នោះ ៖ ‹ ហើយ​ស្ដ្រី​នោះ​បាន​ថ្វាយ​សិរីល្អ​ដល់​ព្រះ​ចាប់​តាំង​ពី​គ្រា​នោះ​មក ហើយ​បាន​ជឿ​ទៅ​លើ​ព្រះនាម​របស់​ទ្រង់ › [ សូមមើល យ៉ូហាន ៨:១១ ] » ( « Our Good Shepherd » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៣០ ) ។

តើ​បងប្អូន​មាន​អារម្មណ៍​ដូចជា​ស្ត្រី​រូប​នោះ ថា​បាន​ទទួល​សេចក្ដីមេត្តាករុណា ជំនួស​ឲ្យ​ការ​ផ្ដន្ទាទោស​មក​ពី​ព្រះអង្គសង្គ្រោះ​នៅពេល​ណា ? តើ​បងប្អូន​ដូច​ជា​ពួក​អាចារ្យ និង​ពួក​ផារិស៊ី​ដែល​ចោទប្រកាន់ ឬ​វិនិច្ឆ័យ​អ្នកដទៃ​ទាំង​ខ្លួន​បងប្អូន​មាន​អំពើ​បាប​ដែរ​នោះនៅពេល​ណា ? ( សូមមើល យ៉ូហាន ៨:៧ ) ។ តើ​​បងប្អូន​អាច​រៀន​អ្វីខ្លះ​ទៀត មកពី​របៀប​ដែល​ព្រះអង្គសង្គ្រោះ​បាន​ប្រាស្រ័យ​ទាក់ទង​នឹង​ពួក​អាចារ្យ និង​ពួក​ផារិស៊ី និង​ស្ត្រី​ដែល​ត្រូវ​បាន​នាំ​មក​កាន់ទ្រង់ ថា​បាន​ប្រព្រឹត្ត​អំពើ​សាហាយស្មន់នោះ ? តើ​បងប្អូន​បាន​រៀន​អ្វី​ខ្លះ​អំពី​ការ​អភ័យទោស​របស់​ព្រះអង្គសង្គ្រោះ​ នៅពេល​​បងប្អូន​អាន​ខគម្ពីរ​ទាំងនេះ ?

សូមមើល​ផងដែរ « Go and Sin No More » ( វីដេអូ ) នៅលើ​គេហទំព័ ChurchofJesusChrist.org ។

យ៉ូហាន ៩

ប្រសិន​បើ​យើង​មាន​សេចក្ដី​ជំនឿ នោះ​ព្រះ​អាច​បង្ហាញ​អង្គ​ទ្រង់​ក្នុង​ទុក្ខលំបាក​របស់​យើង​បាន ។

តើ យ៉ូហាន ៩:១–៣ បង្រៀន​បងប្អូន​អ្វីខ្លះ​អំពី​ឧបសគ្គ និង​ទុក្ខលំបាក​នៃ​ជីវិត ? កាល​បងប្អូនអាន យ៉ូហាន ៩ សូម​ពិចារណា​ពី​របៀប​ដែល « ការណ៍​របស់​ព្រះ [ បាន ] សម្ដែង​មក » នៅក្នុង​ជីវិត​របស់​បុរស​ដែល​ខ្វាក់​ពី​កំណើត​នោះ ។ តើ​ការណ៍​នេះបាន​សម្ដែង​មក​នៅក្នុង​ជីវិត​របស់​បងប្អូន—រួម​ទាំង​នៅក្នុង​ទុក្ខលំបាក​របស់​បងប្អូន​យ៉ាង​ដូចម្ដេច ?

យ៉ូហាន ១០:១–៣០

ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​អ្នក​គង្វាល​ល្អ ។

សូម្បី​តែ​បងប្អូន​មិន​ស្គាល់​ចៀម និង​ការឃ្វាល​ចៀម​ច្បាស់​ក្ដី ក៏ការអាន​ក្នុង យ៉ូហាន ១០ ជា​កន្លែង​ដែល​ព្រះអង្គ​សង្គ្រោះ​មាន​ព្រះបន្ទូល​ថា « ខ្ញុំ​ជា​អ្នក​គង្វាល​ល្អ » អាច​បង្រៀន​បងប្អូន​នូវ​សេចក្ដីពិត​ដ៏​សំខាន់​អំពី​ទ្រង់​បាន​ដែរ ។ ដើម្បី​ស្វែងរក​សេចក្ដីពិត​ទាំងនេះ សូម​រកមើល​ឃ្លា​ទាំងឡាយ​ដែល​ពិពណ៌នា​ថា អ្នកគង្វាល​ល្អ​មាន​លក្ខណៈ​យ៉ាង​ណា ហើយ​ពិចារណា​ពី​របៀប​ដែល​ឃ្លា​ទាំងនោះ​អនុវត្ត​ចំពោះ​ព្រះអង្គ​សង្គ្រោះ ។ ខាងក្រោម​នេះ​គឺជា​ឧទាហរណ៍​មួយ​ចំនួន ៖

  • ខទី ៣ ៖ « ឯ​ចៀម​របស់​គាត់ នោះ​គាត់​ហៅ​តាម​ឈ្មោះ​វា​នីមួយៗ​នាំ​ចេញ​ទៅ​ក្រៅ » ។

  • ខទី ១១ ៖ ទ្រង់ « ស៊ូ​តែ​ប្តូរ​ជីវិត​ជំនួស​ចៀម » ។

  • ខទី ១៦ ៖ « នោះ​នឹង​មាន​ហ្វូង​តែ​១ និង​អ្នក​គង្វាល​តែ​១​វិញ » ។

នេះ​ជា​សំណួរ​បន្ថែម​ទៀត ដើម្បី​ជួយ​បងប្អូន​ពិចារណា​ពី​ជំពូក​នេះ ៖ តើ​ព្រះយេស៊ូវ​ដូចជា​ទ្វារ​យ៉ាង​ដូច​ម្ដេច ? ( សូមមើល ខទី ៧–៩ ) ។ តើ​ទ្រង់​បាន​ប្រទាន​ឲ្យ​បងប្អូន​នូវ « ​ជីវិត​…​នោះ​ពេញ​បរិបូរ​ផង » យ៉ាង​ដូចម្តេច ? ( ខទី ១០ ) ។ តើ​បងប្អូន​ទទួល​អារម្មណ៍​ថា ទ្រង់​ស្គាល់​បងប្អូន​ដោយ​ផ្ទាល់​នៅពេល​ណា ? ( សូមមើល ខទី ១៤ ) ។ តើ​បងប្អូន​ស្គាល់​សំឡេង​របស់​អ្នក​គង្វាល​ល្អ​ដោយ​របៀប​ណា ? ( សូមមើល ខទី ២៧ ) ។

សូមមើល​ផងដែរ ទំនុកដំកើង ២៣; អេសេគាល ៣៤; អាលម៉ា ៥:៣៧–៣៩; នីហ្វៃទី៣ ១៥:២១–១៦:៥; ហ្គើរីត ដបុលយូ ហ្គង « Good Shepherd, Lamb of God » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៩៧–១០១ ។

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្នុង​គ្រួសារ

យ៉ូហាន ៧:២៤ ។ដើម្បី​ជួយ​គ្រួសារ​បងប្អូនឲ្យ​យល់​ពី​ការបង្រៀន​របស់​ព្រះយេស៊ូវ​នៅក្នុង យ៉ូហាន ៧:២៤ បងប្អូន​អាច​បង្ហាញ​ពួកគេ​នូវ​អ្វីមួយ​ដែល​មើលពីក្រៅផ្សេង ហើយខាង​ក្នុងផ្សេង ។ ឬ​សមាជិក​គ្រួសារ​អាច​ចែកចាយ​បទពិសោធន៍ ដែល​បាន​បង្រៀន​ពួកគេ​មិន​ឲ្យ​វិនិច្ឆ័យ​លើ​រូបរាង​ខាងក្រៅ ។ បងប្អូន​ក៏​អាច​រាយ​ពី​គុណសម្បត្តិ​ដែល​សមាជិក​គ្រួសារ​ម្នាក់ៗ​មាន ដែល​មើលតែ​សំបក​ក្រៅ​មិនឃើញ ( សូមមើល សាំយូអែល ទី១ ១៦:៧; ថូម៉ាស អេស ម៉នសុន « See Others as They May Become » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ៦៨–៧១ ) ។

យ៉ូហាន ៨:៣១–៣៦ ។តើ « បាវ​បម្រើ​របស់​អារក្ស » មានន័យ​យ៉ាង​ណា ? ( សូមមើល​ផងដែរ មរ៉ូណៃ ៧:១១ ) ។ តើ​សេចក្ដីពិត​អ្វី​ខ្លះ​ដែល​ព្រះយេស៊ូវ​បាន​បង្រៀន អាច​នាំ​ឲ្យ​យើង​មាន​សេរីភាព ?

ព្រះគ្រីស្ទ​កំពុង​ព្យាបាល​បុរស​ខ្វាក់ភ្នែក​ម្នាក់

ព្រះគ្រីស្ទ​កំពុង​ព្យាបាល​បុរស​ខ្វាក់​ភ្នែក ដោយ ខាល ហេនរីក ប្លក់

យ៉ូហាន ៩ ។តើ​បងប្អូន​អាច​ជួយ​គ្រួសារ​របស់​បងប្អូន​មើល​ឃើញ​ពី​ដំណើរ​រឿង​របស់​ព្រះយេស៊ូវ​ព្យាបាល​បុរស​ខ្វាក់​ភ្នែក​នៅក្នុង យ៉ូហាន ៩ យ៉ាង​ដូចម្ដេច ? បងប្អូន​អាច​សម្ដែង​រឿង​ជាមួយ​គ្នា ឬ​បង្ហាញ​វីដេអូ « Jesus Heals a Man Born Blind » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ សូម​ផ្អាក​រឿង​ម្តង​ម្កាល ដើម្បី​សមាជិក​គ្រួសារ​អាច​អាន​ខ​ឆ្លើយ​ឆ្លង​គ្នា​មកពី យ៉ូហាន ៩ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​កត់ចំណាំ​មេរៀន​ណា​ដែល​ពួកគេ​បាន​រៀន​អំពី​ដំណើរ​រឿង​ដូចជា តើ​វា​មានន័យ​យ៉ាង​ណា​ដើម្បី​ប្រែ​ជា​បាន​ប្រែចិត្តជឿ​ទៅ​លើ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

7:48

យ៉ូហាន ១០:១–១៨, ២៧–២៩ ។ដើម្បី​ឲ្យ​សមាជិក​គ្រួសារ​ចូលរួម​ក្នុង​ការ​រៀន​សូត្រ​មក​ពីពាក្យប្រៀបប្រដូច​អំពី​អ្នក​គង្វាល​ល្អ សូម​ឲ្យ​ពួកគេ​ម្នាក់ៗ​គូររូប​មួយ​ដូច​តទៅ​នេះ ៖ ចោរ ទ្វារ អ្នកគង្វាល កម្មករ ( អ្នក​ដែល​គេ​ជួល​ឲ្យ​ធ្វើការ ) សត្វ​ចចក និង​ចៀម ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​អាន យ៉ូហាន ១០:១–១៨, ២៧–២៩ បន្ទាប់​មក​ពិភាក្សា​ជា​គ្រួសារ​អំពី​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​អំពី​រឿង​ដែល​ពួកគេ​បាន​គូររូប ។

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ។

ទំនុក​តម្កើង​ដែល​លើក​ទឹកចិត្ត​ឲ្យ​ប្រើ ៖ « ឱ! ព្រះទ្រង់​ឃ្វាល​ខ្ញុំ​ពិត » ទំនុកតម្កើង ល.រ. ៥៥ ។

ការកែលម្អ​ដល់​ការសិក្សា​ផ្ទាល់​ខ្លួន

ស្វែង​រក​ពាក្យ និង​ឃ្លា​បំផុសគំនិត ។ នៅពេល​បងប្អូន​អាន នោះ​ព្រះវិញ្ញាណ​អាច​បំផុសពាក្យ ឬ​ឃ្លា​ជាក់លាក់​នានា​ឲ្យ​បងប្អូន​យកចិត្ត​ទុកដាក់​ដើម្បី​បំផុស និង​លើក​ទឹកចិត្ត​បងប្អូន ឬ​ហាក់ដូចជា​សរសេរ​ទុក​សម្រាប់​តែ​បងប្អូន ។ សូម​ពិចារណា​ធ្វើ​ការ​កត់ចំណាំ​ពាក្យ ឬ​ឃ្លា​នានា​ដែល​បំផុសគំនិត​បងប្អូននៅក្នុង យ៉ូហាន ៧–១០ ។

ព្រះគ្រីស្ទ​ជាមួយ​នឹង​សត្វចៀម​មួយ​ក្បាល

ពុំ​វង្វេង​បាត់​ទៀត​ឡើយ ដោយ ហ្គ្រេក ខេ អូលសិន