ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ​២០២៣
ថ្ងៃទី ២៧ ខែ មីនា–ថ្ងៃទី ២ ខែ មេសា ។ ម៉ាថាយ ១៤; ម៉ាកុស ៦; យ៉ូហាន ៥–៦ ៖ « កុំ​ឲ្យ​ភ័យ​ឡើយ »


« ថ្ងៃទី ២៧ ខែ មីនា–ថ្ងៃទី ២ ខែ មេសា ។ ម៉ាថាយ ១៤; ម៉ាកុស ៦; យ៉ូហាន ៥–៦ ៖ ‹ កុំ​ឲ្យ​ភ័យ​ឡើយ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ២៧ ខែ មីនា–ថ្ងៃទី ២ ខែ មេសា ។ ម៉ាថាយ ១៤; ម៉ាកុស ៦; យ៉ូហាន ៥–៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២៣

ព្រះយេស៊ូវ​យាង​ដើរ​ជាមួយ​នឹង​ពួកសិស្ស​ដែល​កំពុង​តែ​កាន់​កញ្រ្ចែង​នំប៉័ង

ថ្ងៃទី ២៧ ខែ មីនា–ថ្ងៃទី ២ ខែ មេសា

ម៉ាថាយ ១៤; ម៉ាកុស ៦; យ៉ូហាន ៥–៦

« កុំ​ឲ្យ​ភ័យ​ឡើយ »

នៅពេល​បងប្អូន​អាន ម៉ាថាយ ១៤; ម៉ាកុស ៦ និង យ៉ូហាន ៥–៦ សូម​រក​មើល​សេចក្ដីពិត​ដែល​មាន​អត្ថន័យ​ចំពោះ​បងប្អូន ។ បងប្អូន​អាច​សួរ​ខ្លួន​ឯង​នូវ​សំណួរ​ដូចជា « តើ​ដំណើរ​រឿង​នៅក្នុង​ជំពូក​ទាំង​នេះ​ទាក់​ទង​នឹង​ខ្ញុំ​ដូចម្ដេច​ខ្លះ ? » « តើ​សារលិខិត​អ្វីខ្លះ​ដែល​ខ្ញុំ​ស្វែងរក​សម្រាប់​ជីវិត​ខ្ញុំ ? » ឬ « តើ​ខ្ញុំ​ចង់​ចែកចាយ​នឹង​គ្រួសារ​ខ្ញុំ ឬ​អ្នកដទៃ​អំពី​អ្វីខ្លះ ? »

កត់ត្រា​ចំណាប់អារម្មណ៍​របស់​បងប្អូន

តើ​មាន​អ្វី​ខ្លះ​អាច​បំផុសគំនិត​ដល់​ពេត្រុស​ឲ្យ​ចាក​ចេញ​ពី​ទូក​សុវត្ថិភាព​របស់​គាត់​នៅ​កណ្ដាល​សមុទ្រ​កាលីឡេ អំឡុង​ពេល​មាន​ព្យុះ​បក់បោក​ខ្លាំង​នោះ ? តើ​អ្វី​ខ្លះ​ដែល​នាំ​ឲ្យ​គាត់​ជឿ​ថា បើ​ព្រះយេស៊ូវ​អាច​យាង​ដើរ​លើ​ទឹក​បាន នោះ​គាត់​ក៏​អាច​ដើរ​បាន​ដែរ ? យើង​ពុំ​ដឹង​ច្បាស់ ប៉ុន្តែ​ប្រហែល​ជា​ពេត្រុស​យល់​ថា ព្រះរាជបុត្រា​របស់​ព្រះ​យាង​មក​ពុំ​គ្រាន់​តែ​ធ្វើ​រឿង​ល្អៗ​សម្រាប់​មនុស្ស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ដើម្បី​ជួយ​មនុស្ស​ដូចជា​ពេត្រុស​ឲ្យ​ធ្វើ​រឿង​ដ៏​អស្ចារ្យ​ផងដែរ ។ ក្រោយ​មក​មាន​ការ​អញ្ជើញ​របស់​ព្រះយេស៊ូវ​ថា « ចូរ​មក​តាម​ខ្ញុំ » (លូកា ១៨:២២) ។ ពេត្រុស​បាន​ទទួល​យក​ការ​អញ្ជើញ​នេះ​ម្ដង​ហើយ រួច​គាត់​មាន​ឆន្ទៈ​ទទួល​យក​វា​ម្ដង​ទៀត ទោះ​ជា​វា​មានន័យ​ថា​គាត់​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ភ័យ​ខ្លាច ហើយ​ទៅ​ធ្វើ​អ្វីមួយ​ដែល​ហាក់ដូចជា​មិន​អាច​ធ្វើ​ទៅ​បាន​ក្ដី ។ ប្រហែល​ជា​ព្រះអម្ចាស់​នឹង​ពុំ​សុំ​យើងឲ្យ​បោះ​ជំហាន​ចេញ​ពី​ទូក​នៅ​កណ្ដាល​ព្យុះ ឬ​បរិច្ចាគ​នំប៉័ង​ពុំ​គ្រប់គ្រាន់​របស់​យើង នៅពេល​មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​ការ​ទទួល​ទាននោះ​ទេ ប៉ុន្តែ​ទ្រង់​អាច​សុំ​ឲ្យ​យើង​ទទួល​យក​ការ​ដឹកនាំ​ ទោះ​ជា​ពេល​ដែល​យើង​ពុំ​យល់​ពេញ​លេញ​ក្ដី ។ មិន​ថា​ការ​អញ្ជើញ​របស់​ទ្រង់​ឲ្យ​យើង​ធ្វើ​អ្វី​នោះទេ ពេល​ខ្លះ​វា​អាច​នឹង​ជា​ការ​ភ្ញាក់​ផ្អើល ឬ​ភ័យខ្លាច​ផងដែរ ។ ប៉ុន្ដែ​អព្ភូតហេតុ​អាច​កើត​មាន បើ​យើង​ នឹង​ទុក​ភាពភ័យ​ខ្លាច ការ​សង្ស័យ និង​ការយល់​ដឹង​មាន​កម្រិត​របស់​យើង​មួយ​អន្លើ ហើយ​ដើរ​តាម​ទ្រង់​ដោយ​ជំនឿ​នោះ ដូចជា​ពេត្រុស​ដែរ ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

យ៉ូហាន ៥:១៦–៤៧

ព្រះយេស៊ូវគ្រីស្ទ​គោរព​ព្រះ​វរបិតា​ទ្រង់ ។

ទំនាក់​ទំនង​រវាង​ព្រះវរបិតាសួគ៌ និង​កូនចៅ​របស់​ទ្រង់​ម្នាក់ៗ គឺ​ជា​រឿង​ដ៏​ពិដិស្ឋ​មួយ ។ នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រទាន​ដល់​យើង​នូវ​គំរូ​ដ៏​បំផុសគំនិត​មួយ​ដើម្បី​ធ្វើ​តាម​នៅ​ក្នុង​ទំនាក់ទំនង​របស់​យើង​ជាមួយ​នឹង​ព្រះវរបិតាសួគ៌ ។ សូមអាន យ៉ូហាន ៥:១៦–៤៧ ហើយ​គូស​ចំណាំ ឬ​កត់ចំណាំ​ឧទាហរណ៍​នីមួយៗ​នៃ​ពាក្យ​ បិតា ។ តើ​ព្រះរាជបុត្រា​គោរព​ព្រះបិតា​យ៉ាង​ដូចម្ដេច ហើយ​តើ​បងប្អូន​អាច​ធ្វើ​តាម​គំរូ​របស់​ទ្រង់​ដោយ​របៀប​ណា ? តើ​បងប្អូនបានរៀន​អ្វីខ្លះ​អំពី​របៀប​ដែល​ព្រះបិតា​មាន​ព្រះទ័យ​អំពី​ព្រះរាជបុត្រា​ទ្រង់ ? តើ​បងប្អូន​ត្រូវបាន​បំផុស​គំនិត​ឲ្យ​ធ្វើ​អ្វី​ខ្លះ ដើម្បី​ពង្រឹង​ទំនាក់ទំនង​របស់បងប្អូន​ជាមួយ​នឹង​ព្រះវរបិតាសួគ៌​របស់​បងប្អូន ?

សូមមើល​ផងដែរ យ៉ូហាន ១៧; ជែហ្វ្រី អ័រ ហូឡិន « The Grandeur of God » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៣ ទំព័រ ៧០–៧៣ ។

នំប៉័ង និង​ត្រី

ព្រះយេស៊ូវ​បាន​ប្រទាន​អាហារ​ដោយ​អព្ភូតហេតុ​ដល់​មនុស្ស ៥,០០០ នាក់ ជាមួយ​នឹង​នំប៉័ង​ប្រាំ​ដុំ និង​ត្រី​ពីរ​ក្បាល ។

ម៉ាថាយ ១៤:១៥–២១; ម៉ាកុស ៦:៣៣–៤៤; យ៉ូហាន ៦:៥–១៤

ព្រះអង្គសង្គ្រោះ​អាច​តម្កើង​ការ​ថ្វាយ​ដ៏​រាបសា​របស់​ខ្ញុំ​ដើម្បី​សម្រេច​នូវ​ព្រះរាជបំណង​របស់​ទ្រង់ ។

តើ​​បងប្អូន​ធ្លាប់​មាន​អារម្មណ៍​ពុំ​ល្អ​គ្រប់​គ្រាន់​ដើម្បី​បំពេញ​តាម​តម្រូវការ​ទាំងអស់​ដែល​បងប្អូន​មើល​ឃើញ​នៅ​ជុំ​វិញ​បងប្អូន—នៅ​ក្នុង​គេហដ្ឋាន​របស់​​បងប្អូន នៅ​ក្នុង​ទំនាក់ទំនង​របស់​​បងប្អូន ឬ​នៅក្នុង​សង្គម​ដែរ​ឬទេ ? ពួកសិស្ស​របស់​ព្រះយេស៊ូវ ច្បាស់​ជា​មាន​អារម្មណ៍​ពុំ​ល្អ​គ្រប់គ្រាន់​ហើយ នៅពេល​ទ្រង់​សុំ​ឲ្យ​ពួកគេ​ផ្ដល់​អាហារ​ដល់​មនុស្ស​ស្រេក​ឃ្លាន​ជាង​ប្រាំពាន់នាក់ ខណៈ​ដែល​មាន​នំប៉័ងតែ​ប្រាំ​ដុំ ហើយ​ត្រី​តែ​ពីរ​ក្បាល​នោះ ។ នៅពេល​​បងប្អូន​អាន​អំពី​អព្ភូតហេតុ​ដែល​បាន​កើត​ឡើង​ក្រោយ​ទៀត ចូរ​ពិចារណា​អំពី​របៀប​ដែល​ព្រះអម្ចាស់​ប្រើ​ការ​ផ្ដល់​ការ​បម្រើ​ដ៏​រាបសា​របស់​​បងប្អូន​ដើម្បី​ប្រទានពរ​ដល់​អ្នក​ទាំងឡាយ​ដែល​នៅជុំវិញ​បងប្អូន ។ តើ​ទ្រង់​បាន​លើក​តម្កើង​កិច្ចខិតខំ​របស់​បងប្អូន​ដោយ​របៀបណា ពេល​ដែល​បងប្អូន​បម្រើ​ទ្រង់ ? សូម​ពិចារណា​សេចក្ដី​ថ្លែង​នេះ មក​ពី​ស៊ីស្ទើរ មីឈែល ឌី ក្រេហ្គ ៖ « បងប្អូន និង​ខ្ញុំ​អាច​ថ្វាយ​អ្វី​ដែល​យើង​មាន​ជូន​ព្រះគ្រីស្ទ ហើយ​ទ្រង់​នឹង​បង្កើន​ការ​ខិតខំ​របស់​យើង​ទ្វេរ​ដង ។ អ្វី​ដែល​បងប្អូន​មាន​គឺ​លើស​ពី​គ្រប់​គ្រាន់—សូម្បី​តែ​ជាមួយ​គុណវិបត្តិ និង​ភាព​ទន់ខ្សោយក្នុងនាម​ជា​មនុស្ស​របស់​បងប្អូន​ក្ដី—ប្រសិន​បើ បងប្អូន​ពឹង​ផ្អែក​លើ​ព្រះគុណ​នៃ​ព្រះ » ( « Divine Discontent » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៥៤ ) ។

ម៉ាថាយ ១៤:២២–៣៣; ម៉ាកុស ៦:៤៥–៥២; យ៉ូហាន ៦:១៥–២១

ព្រះយេស៊ូវគ្រីស្ទ​អញ្ជើញ​ខ្ញុំ​ឲ្យ​ដាក់​ភាព​ភ័យ​ខ្លាច និង​ការ​សង្ស័យ​របស់​ខ្ញុំ​ទុក​មួយ​អន្លើ ហើយ​ឲ្យ​អនុវត្ត​សេចក្ដីជំនឿ​ទៅលើ​ទ្រង់ ។

សូម​គិត​នៅក្នុង​គំនិត​អំពី​រឿង​លម្អិត​អំពី​ទិដ្ឋភាព​ដែល​បាន​ពិពណ៌នា​នៅក្នុង ម៉ាថាយ ១៤:២២–៣៣; ម៉ាកុស ៦:៤៥–៥២; និង យ៉ូហាន ៦:១៥–២១ ។ សូម​ស្រមៃ​មើល​ថា​តើ​ពេត្រុស និង​ពួកសិស្ស​ដទៃទៀត​អាច​នឹង​មាន​អារម្មណ៍​យ៉ាងណា ។ តើ​បងប្អូន​រៀន​អ្វីខ្លះ​អំពី​ភាពជាសិស្ស​ចេញមក​ពី​ព្រះបន្ទូល និង​សកម្មភាព​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ? តើ​បងប្អូនបាន​រៀន​អ្វីខ្លះ​មកពី​ពាក្យសម្ដី និង​សកម្មភាព​របស់​ពេត្រុស ? ( សូមមើល​ផងដែរ នីហ្វៃទី១ ៣:៧) ។ តើ​ព្រះអម្ចាស់​កំពុង​អញ្ជើញ​បងប្អូន​ឲ្យ​ធ្វើ​អ្វី​ខ្លះ​ដែល​អាច​នឹង​ដូចជា​ការ​បោះជំហាន​ចេញ​ពី​ទូក​នោះ ? តើ​បងប្អូន​រកឃើញ​អ្វីខ្លះ​នៅក្នុង​ខគម្ពីរ​ទាំង​នេះ ដែល​ផ្ដល់​ជា​ការ​លើក​ទឹកចិត្ត​ដល់​បងប្អូនឲ្យ​អនុវត្ត​សេចក្ដីជំនឿ​របស់បងប្អូន​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ ?

យ៉ូហាន ៦:២២–៧១

ក្នុង​នាម​ជា​សិស្ស​ម្នាក់​របស់​ព្រះយេស៊ូវ​គ្រីស្ទ ខ្ញុំ​ត្រូវ​តែ​មាន​ឆន្ទៈ​ជឿ ហើយ​ទទួល​យក​សេចក្ដីពិត ទោះ​ជា​វា​លំបាក​ដើម្បី​ធ្វើ​ក្ដី ។

ពេល​ដែល​ព្រះយេស៊ូវ​សំដៅ​ដល់​អង្គទ្រង់​ថា​ជា « នំបុ័ង​ជីវិត » ( យ៉ូហាន ៦:៤៨ ) មនុស្ស​ជា​ច្រើន​បាន​យល់​ថា « ពាក្យ​នេះ​ពិបាក​ស្តាប់​ណាស់ » ( យ៉ូហាន ៦:៦០ ) ។ តើ​ពាក្យ​សម្ដី​របស់​ពេត្រុស​នៅក្នុង យ៉ូហាន ៦:៦៨–៦៩ ជួយ​បងប្អូន​អំឡុង​ពេល​ដែល​គោលលទ្ធិ​របស់​ព្រះអង្គ​សង្គ្រោះ ហាក់​ដូច​ជា​ពិបាក​ដើម្បី​ទទួល ឬ​រស់នៅ​តាមយ៉ាងដូចម្តេច ? តើ​មានអ្វីខ្លះ​បាន​បំផុសគំនិត​ដល់​បងប្អូន​អំពី​ទីបន្ទាល់​របស់​ពេត្រុស ? តើ « ព្រះ​បន្ទូល​នៃ​ជីវិត​ដ៏​នៅ​អស់កល្បជានិច្ច » មួយ​ចំនួន​មានអ្វី​ខ្លះ ( យ៉ូហាន ៦:៦៨ ) ដែល​ជួយ​បងប្អូន​ឲ្យ​បន្ដ​តាំងចិត្ត​ធ្វើ​តាម​ព្រះអង្គសង្គ្រោះ ?

សូមមើល​ផងដែរ អិម រ័សុល បាឡឺដ « To Whom Shall We Go? » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៩០–៩២ ។

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំក្រុម​គ្រួសារ

ម៉ាថាយ ១៤:១៥–២១ ។សូម​ពិចារណា​ពី​របៀប​ដែល​បងប្អូន​អាច​ជួយ​គ្រួសារ​របស់​បងប្អូន ស្រមៃ​មើល​ថាតើ​យើង​ត្រូវការ​នំប៉័ង និង​ត្រី​ប៉ុន្មាន ដើម្បី​ផ្គត់ផ្គង់​ដល់​មនុស្ស​ប្រាំពាន់​នាក់ ។ តើ​អព្ភូតហេតុ​នៅក្នុង ម៉ាថាយ ១៤:១៥–២១ អាច​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​ព្រះអង្គ​សង្គ្រោះ ? សូម​ពិចារណា​ចែកចាយ​បទពិសោធន៍​មួយ នៅពេល​ដែល​បងប្អូន​មាន​អារម្មណ៍​ថា​ពុំ​មាន​អ្វី​គ្រប់គ្រាន់​ដើម្បី​ផ្ដល់​ឲ្យ ហើយ​ព្រះអង្គ​សង្គ្រោះ​បាន​បង្កើន​ការ​ខិតខំ​របស់​បងប្អូន​ទ្វេ​ដង ។

ម៉ាថាយ ១៤:២២–៣៣ ។គ្រួសារ​របស់​បងប្អូន​អាច​នឹង​រីករាយក្នុង​ការ​ធ្វើ​សកម្មភាព​ឡើង​វិញ​តាម​ដំណើរ​រឿង​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ។ ហេតុអ្វី​ពួក​សិស្ស​ភ័យខ្លាច ? ហេតុអ្វី​ពេត្រុស​អាច​យកឈ្នះ​លើ​ការ​ភ័យ​ខ្លាច​របស់​គាត់ ហើយ​ចាក​ចេញ​ពី​ទូក​បាន ? តើ​គាត់​បាន​បង្ហាញ​ពី​សេចក្ដី​ជំនឿ​យ៉ាង​ដូចម្ដេច ពេល​គាត់​ចាប់​ផ្ដើម​លិច​ទៅ​ក្នុង​ទឹក ? តើ​​ពេល​ខ្លះយើង​ដូចជា​ពេត្រុស​ដោយ​របៀប​ណា ?

យ៉ូហាន ៥:១–១៦ ។សូម​អញ្ជើញ​សមាជិក​គ្រួសារ​ឲ្យ​កត់ចំណាំ​ឧទាហរណ៍​នៃ​ឃ្លា « បាន​ជា » នៅក្នុង​ខគម្ពីរ​ទាំង​នេះ ។ តើ​ព្រះយេស៊ូវ​អាច​ធ្វើ​ឲ្យ​មនុស្ស​បាន​ជា​តាម​របៀប​ណា ? តើទ្រង់​ធ្វើ​ឲ្យ​យើង​បាន​ជា​នៅពេល​ណា និង​ដោយ​របៀប​ណា ?

យ៉ូហាន ៦:២៨–៥៨ ។សូម​ផ្ដល់​នំប៉័ង​មួយចំណិត​ដល់​សមាជិក​គ្រួសារ​ម្នាក់ៗ ហើយ​ពិភាក្សា​អំពី​អត្ថប្រយោជន៍​ដែល​យើង​ទទួល​បាន​មក​ពី​នំប៉័ង និង​អាហារ​សុខភាព​ដទៃទៀត ។ បន្ទាប់មក​ស្រាវជ្រាវ​ខគម្ពីរ​ទាំង​នេះ​ជា​មួយ​គ្នា រក​មើល​មូល​ហេតុដែល​ព្រះយេស៊ូវ​គ្រីស្ទ​ហៅអង្គទ្រង់​ថា​ជា « នំប៉័ង​ជីវិត » ( យ៉ូហាន ៦:៣៥ ) ។ តើ​ការ « បរិភោគ » នំប៉័ង​ជីវិត​មាន​ន័យ​យ៉ាង​ណា ? ( សូមមើល ឌី ថត គ្រីស្ដូហ្វឺសិន « The Living Bread Which Came Down from Heaven » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៣៦–៣៩ ) ។

ចំពោះគំនិត​បន្ថែម​ សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ។

ទំនុក​តម្កើង​ដែល​លើក​ទឹកចិត្ត​ឲ្យ​ប្រើ ៖ « ឱ! ប្រាជ្ញា និង​ក្តីស្នេហ៍​ដ៏​អស្ចារ្យ » ទំនុក​តម្កើង ល.រ. ១១៧ ។

ការកែលម្អ​ដល់​ការសិក្សា​ផ្ទាល់​ខ្លួន

ស្វែងរក​គំនិត​យោបល់​ខាង​វិញ្ញាណ​ផ្ទាល់ខ្លួន​របស់​បងប្អូន ។ នៅ​ក្នុង​ការ​សិក្សា​ផ្ទាល់ខ្លួន និង​ការសិក្សា​ជា​គ្រួសារ​របស់​បងប្អូន ចូរ​កុំ​ដាក់​ដែន​កំណត់​សម្រាប់​ខ្លួន​បងប្អូន​ចំពោះ​វគ្គ​បទគម្ពីរ​ដែល​បាន​ចែង​នៅក្នុង​គម្រោង​ទាំង​នេះ​ឡើយ ។ ព្រះអម្ចាស់​ទំនង​ជា​មាន​សារលិខិត​សម្រាប់បងប្អូន​នៅ​ក្នុង​ជំពូក​ទាំងឡាយ​ដែល​ពុំ​បាន​រៀបរាប់​នៅ​ទីនេះ​ផងដែរ ។ សូម​ស្វែងរក​ប្រកប​ដោយ​ការអធិស្ឋាន ។

ព្រះយេស៊ូវ​លើក​ពេត្រុស​ចេញ​ពី​ទឹក

ទប់ទល់​នឹង​ខ្យល់ ដោយ លីស ឡេមិន ស្វីនដល