ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ​២០២៣
ថ្ងៃទី ៧–១៣ ខែ សីហា ។ រ៉ូម ១–៦ ៖ « ព្រះចេស្តា​នៃ​ព្រះ​សម្រាប់​នឹង​ជួយ​សង្គ្រោះ »


« ថ្ងៃទី ៧–១៣ ខែ សីហា ។ រ៉ូម ១–៦ ៖ ‹ ព្រះចេស្តា​នៃ​ព្រះ​សម្រាប់​នឹង​ជួយ​សង្គ្រោះ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ៧–១៣ ខែ សីហា ។ រ៉ូម ១–៦ »ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២៣

ប៉ុល​កំពុង​សរសេរ​សំបុត្រ

ថ្ងៃទី ៧–១៣ ខែ សីហា

រ៉ូម ១–៦

« ព្រះចេស្តា​នៃ​ព្រះ​សម្រាប់​នឹង​ជួយ​សង្គ្រោះ »

ការកត់ត្រា​ពី​ការ​បំផុសគំនិត​នឹង​ជួយ​បងប្អូន​ឲ្យ​ចងចាំ​ពី​អ្វី​ដែល​ព្រះវិញ្ញាណ​កំពុង​បង្រៀន​បងប្អូន ។ សូម​ពិចារណា​ធ្វើ​ការកត់ត្រា​ពី​របៀប​ដែល​បងប្អូន​មាន​អារម្មណ៍​អំពី​ការបំផុសគំនិត​នេះ​ផងដែរ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

មកដល់​ពេល​ដែល​ប៉ុល​សរសេរ​សំបុត្រ​ទៅកាន់​សមាជិក​សានាចក្រ​នៅ​ទីក្រុង​រ៉ូម ដែល​ជា​ក្រុម​ផ្សេងមួយ​ពី​ពួកសាសន៍​យូដា និង​ពួក​សាសន៍​ដទៃ នោះ​សាសនាចក្រ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​បាន​រីកចម្រើនខ្លាំង​ជាង​ជា​ក្រុម​នៃ​ពួក​អ្នក​ជឿ​តូច​មួយមក​ពី​កាលីឡេ​ទៅទៀត ។ ប្រហែល​ជា​រយៈពេល ២០ ឆ្នាំ​បន្ទាប់​ពី​ការ​មាន​ព្រះជន្ម​រស់ឡើង​វិញ​របស់​ព្រះអង្គសង្គ្រោះ នោះ​មាន​ក្រុមជំនុំ​គ្រីស្ទាន​នៅ​ស្ទើរ​តែ​គ្រប់ទីកន្លែង ដែល​ពួក​សាវក​អាច​ធ្វើ​ដំណើរទៅ—រួមទាំង​ទីក្រុង​រ៉ូម ជា​រដ្ឋធានី​នៃ​អាណាចក្រ​ដ៏​ខ្លាំង​ក្លា​មួយ ។ ប៉ុន្តែ បើ​ប្រៀបធៀប​ទៅ​នឹង​អាណាចក្រ​រ៉ូម​ដ៏​ធំ នោះ​សាសនាចក្រ​គឺ​តូចតាច​ណាស់ ហើយ​ជាញឹកញាប់​គឺជា​គោលដៅ​នៃ​ការបៀតបៀន ។ នៅក្នុង​ស្ថានភាព​បែបនោះ មនុស្ស​ខ្លះ​អាច​មាន​អារម្មណ៍​ថា​មាន « សេចក្តី​ខ្មាស​ចំពោះ​ដំណឹង​ល្អ​នៃ​ព្រះគ្រីស្ទ »—ប៉ុន្តែ​ពិតណាស់ ប៉ុល​មិន​ខ្មាស​ទេ ។ លោក​បាន​ដឹង ហើយ​បាន​ថ្លែង​ទីបន្ទាល់​ថា អំណាច​ដ៏​ពិត​ដែល « ជា​ព្រះចេស្តា​នៃ​ព្រះ​សម្រាប់​នឹង​ជួយ​សង្គ្រោះ​ដល់​អស់​អ្នក​ណា​ដែល​ជឿ » គឺ​មាន​នៅក្នុង​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ( រ៉ូម ១:១៦ ) ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

តើ​សំបុត្រ​ជា​អ្វីទៅ ហើយ​តើ​សំបុត្រ​នេះ​បាន​រៀបចំ​ឡើង​ដោយ​របៀប​ណា ?

សំបុត្រ​គឺ​ជា​លិខិត​ដែល​បានសរសេរ​ដោយ​ថ្នាក់ដឹកនាំ​របស់​សាសនាចក្រ​ទៅ​កាន់​ពួកបរិសុទ្ធ​នៅកន្លែង​ផ្សេងៗ​ក្នុង​ពិភពលោក ។ សាវក​ប៉ុល​បាន​សរសេរ​សំបុត្រ​ច្រើន​បំផុត​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី–ដែល​ចាប់​ផ្ដើម​ពី​គម្ពីរ​រ៉ូម ហើយ​បញ្ចប់​ក្នុង​គម្ពីរ​ហេព្រើរ ។ សំបុត្រ​ទាំងឡាយ​របស់​លោក​ត្រូវបាន​រៀបចំ​ឡើង​តាម​ប្រវែង លើកលែង​តែ​គម្ពីរ​ហេព្រើរ​ប៉ុណ្ណោះ ( សូមមើល សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយ « សំបុត្រ​របស់​ប៉ុល » ) ។ ទោះ​ជា​គម្ពីរ​រ៉ូម​គឺ​ជា​សំបុត្រ​ទីមួយ​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី​ក្ដី តែ​តាម​ពិត​វា​ត្រូវ​បាន​សរសេរ​ឡើង​នៅ​ជិត​ចុង​បញ្ចប់​នៃ​ការធ្វើ​ដំណើរ​ផ្សព្វផ្សាយ​សាសនា​របស់​ប៉ុលទៅ​ហើយ ។

រ៉ូម ១–៦

« មនុស្ស​សុចរិត​នឹង​រស់​នៅ​ដោយ​អាង​សេចក្តី​ជំនឿ » ។

និយមន័យ​ដូច​ខាង​ក្រោម​អាច​នឹង​ជួយ​បងប្អូន​ឲ្យ​យល់​កាន់​តែ​ច្បាស់​អំពី​សំបុត្រ​ដែល​សរសេរ​ទៅកាន់​ពួក​រ៉ូម ៖

ក្រឹត្យវិន័យ ។នៅពេល​ប៉ុល​សរសេរ​អំពី « ក្រឹត្យវិន័យ » នោះលោក​សំដៅ​ទៅលើ​ក្រឹត្យវិន័យ​របស់លោក​ម៉ូសេ ។ ពាក្យ « ការ » នៅក្នុង​ការសរសេរ​របស់​ប៉ុល វា​បាន​សំដៅ​ដល់​សកម្មភាព​ខាងក្រៅ​ដែល​ទាក់ទង​នឹង​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ ។ សូម​ពិចារណា​ពី​របៀប​ដែល​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ និង​កិច្ចការ​ដែល​តម្រូវ​ឲ្យ​មាន​នៅក្នុង​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ គឺ​ខុស​ពី « ច្បាប់​ខាង​ឯ​សេចក្តី​ជំនឿ » ដែល​មាន​ពិពណ៌នា​នៅក្នុង រ៉ូម ៣:២៣–៣១ ។

ការកាត់ស្បែក ការ​មិនកាត់​ស្បែក ។កាលពី​បុរាណ ការកាត់ស្បែក​គឺ​ជា​ទីសម្គាល់ ឬ​និមិត្តសញ្ញា​មួយ​នៃ​ការធ្វើ​សេចក្ដីសញ្ញា​នឹង​ព្រះ​ដែល​បាន​ធ្វើ​ឡើង​ជាមួយ​អ័ប្រាហាំ ។ ប៉ុល​បាន​ប្រើ​ពាក្យ « ការកាត់ស្បែក » ដើម្បី​សំដៅ​ដល់​ពួកយូដា ( ប្រជារាស្ត្រ​ក្នុង​សេចក្ដី​សញ្ញា ) និង « មិន​កាត់ » ដើម្បី​សំដៅ​ដល់​ពួកសាសន៍​ដទៃ ។ សូម​សញ្ជឹង​គិត​ពី​អ្វី​ដែល រ៉ូម ២:២៥–២៩ បង្រៀន​ថាតើ​ការធ្វើ​ជា​រាស្ត្រ​ក្នុង​សេចក្ដី​សញ្ញា​របស់​ព្រះ​មាន​អត្ថន័យ​យ៉ាងណា ។ សូម​កត់​ចំណាំ​ថា ការកាត់ស្បែក​លែង​ជា​ទីសម្គាល់​នៃ​សេចក្ដីសញ្ញា​របស់​ព្រះជាមួយ​នឹង​រាស្ត្រ​របស់​ទ្រង់​ទៀត​ហើយ ( សូមមើល កិច្ចការ ១៥:២៣–២៩ ) ។

ការ​រាប់​ជា​សុចរិត រាប់​ជា​សុចិរត បាន​រាប់ជា​សុចរិត ។ពាក្យ​ទាំង​នេះសំដៅ​ទៅលើ​ការផ្ដាច់​បាប ឬ​ការអត់ទោស​ពី​អំពើបាប ។ នៅ​ពេល​យើង​ត្រូវ​បាន​រាប់​ជា​សុចរិត យើង​ត្រូវ​បាន​អភ័យទោស បានប្រកាស​ភាព​ស្អាត​ពី​កំហុស ហើយ​មាន​សេរីភាព​ពី​ការដាក់​ទណ្ឌកម្ម​ដ៏​អស់កល្ប​ជានិច្ច​ចំពោះ​អំពើបាប​របស់​យើង ។ នៅពេល​បងប្អូន​ឃើញ​ពាក្យ​ទាំងនេះ សូម​កត់​ចំណាំ​ថា ប៉ុល​បាន​បង្រៀន​អំពី​អ្វី​ដែល​ធ្វើ​ឲ្យ​ការរាប់​ទុក​ជា​សុចរិត​អាច​ធ្វើ​ទៅបាន ( សូមមើល សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយ « រាប់​ជា​សុចរិត, ការ​រាប់​ជា​សុចរិត » នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org; ឌី ថត គ្រីស្តូហ្វឺសិន « Justification and Sanctification » Ensign ខែ មិថុនា ឆ្នាំ ២០០១ ទំព័រ ១៨–២៥ ) ។ នៅក្នុងគម្ពីរ​រ៉ូម ពាក្យ​ដូចជា « សុចរិត » និង « សេចក្តីសុចរិត » អាច​ឃើញ​ថា​ជា​ន័យ​ដូច​នឹង​ពាក្យ​ដូចជា « ត្រឹមត្រូវ » និង « ការរាប់ជាសុចរិត » ដែរ ។

ព្រះគុណ ។ព្រះគុណ​គឺ​ជា « ទេវភាព … ជំនួយ​ឬ​កម្លាំង របស់​ព្រះ​ដែល​បាន​ប្រទាន​ឲ្យ​តាម​រយៈសេចក្ដី​មេត្តា​ករុណា និង​សេចក្ដី​ស្រឡាញ់​របស់​ព្រះយេស៊ូវ​គ្រីស្ទ » ។ តាមរយៈ​ព្រះគុណ មនុស្ស​ទាំងអស់​នឹង​ត្រូវ​បាន​រស់ឡើងវិញ ហើយ​ទទួល​បាន​ជីវិត​អមតភាព ។ បន្ថែមពី​លើ​នោះទៀត « ព្រះគុណ​គឺជា​អំណាច​មួយ​ដែល​អាច​ធ្វើ​អ្វី​បាន​ទាំងអស់ ដែល​អនុញ្ញាត​ឲ្យ​បុរស និង​ស្ត្រី​ទទួល​បាន​ជីវិត​អស់កល្ប​ជានិច្ច និងការលើក​តម្កើង បន្ទាប់​ពី​ពួកគេ​បាន​ចំណាយពេល​ខិតខំ​អស់​ពី​សមត្ថភាព​របស់​ពួកគេ​ផ្ទាល់ » ។ យើង​មិន​ទទួល​បាន​ព្រះគុណ​តាម​រយៈ​ការ​ខិតខំ​របស់​យើង​ទេ ប៉ុន្តែ​គឺ​ព្រះគុណ​នេះហើយ ដែល​ផ្ដល់​ដល់​យើង​នូវ « កម្លាំង និង​ជំនួយ​ដើម្បី​ធ្វើ​ការណ៍​ល្អ ដែល [ យើង ] មិន​អាច​រក្សា​បាន​ទេ បើ​មិន​ដោយ​សារ​ព្រះគុណ​ទេ​នោះ » ( សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយ « ព្រះ​គុណ »; សូមមើល​ផងដែរ នីហ្វៃទី២ ២៥:២៣; ឌៀថើរ អេហ្វ អុជដូហ្វ « The Gift of Grace » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១០៧–១០; ប្រាត វីលឃុស « His Grace Is Sufficient » Liahona ខែ កញ្ញា ឆ្នាំ ២០១៣ ទំព័រ ៤៣–៤៥ ) ។ នៅពេល​បងប្អូន​អានគម្ពីរ​រ៉ូម សូម​កត់ត្រា​ពី​អ្វី​ដែល​បងប្អូន​រៀន​អំពី​ព្រះគុណ​របស់​ព្រះអង្គ​សង្គ្រោះ ។

រ៉ូម ២:១៧–២៩

សកម្មភាព​របស់​ខ្ញុំ​គួរតែ​ឆ្លុះបញ្ចាំង ហើយ​ចម្រើន​ការ​ផ្លាស់ប្រែចិត្តជឿ​របស់​ខ្ញុំ ។

ពួក​គ្រីស្ទាន​សាសន៍​យូដា​មួយ​ចំនួន​នៅ​រ៉ូម ជាក់ស្ដែង​នៅតែ​ជឿ​ថា ពិធី​សាសនា និង​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ​នាំ​មក​នូវ​សេចក្ដី​សង្គ្រោះ ។ រឿង​នេះ​ហាក់​ដូចជា​បញ្ហា​មួយ​ដែល​ពុំ​អនុវត្ត​តទៅទៀត​ទេ ពីព្រោះ​យើង​ពុំ​បាន​រស់នៅ​តាម​ក្រឹត្យវិន័យ​របស់​លោកម៉ូសេ​ទៀត​ឡើយ ។ ប៉ុន្តែ​នៅពេល​បងប្អូន​អាន​ការសរសេរ​របស់​ប៉ុល ជាពិសេស រ៉ូម ២:១៧–២៩ សូម​គិត​អំពី​ការខិតខំ​ផ្ទាល់​ខ្លួន​របស់​បងប្អូន​ដើម្បី​រស់នៅ​តាម​ដំណឹងល្អ ។ តើ​ទង្វើ​របស់​បងប្អូន ដូចជា​ការ​ទទួល​ទាន​សាក្រាម៉ង់ ឬ​ការ​ចូលរួម​នៅ​ព្រះវិហារ​បរិសុទ្ធ កំពុង​ធ្វើ​ឲ្យ​ការ​ផ្លាស់ប្រែចិត្តជឿ​របស់​បងប្អូន​ជ្រាលជ្រៅ ហើយ​ពង្រឹង​ដល់​សេចក្ដីជំនឿ​របស់​បងប្អូន​ទៅ​លើ​ព្រះគ្រីស្ទ​ដែរ​ឬ​ទេ ? ( សូមមើល អាលម៉ា ២៥:១៥–១៦ ) ។ តើ​មាន​អ្វី​ដែល​បងប្អូន​គួរតែ​ផ្លាស់ប្ដូរ ដើម្បី​ធ្វើ​ឲ្យ​ទង្វើ​របស់​បងប្អូន​នាំ​ទៅ​រក​ការ​ផ្លាស់ប្ដូរ​ដួងចិត្ត​ដែរ​ឬ​ទេ ?

សូមមើល​ផងដែរ ដាល្លិន អេក អូក « The Challenge to Become » Ensign ខែ វិច្ឆិកា ឆ្នាំ ២០០០ ទំព័រ ៣២–៣៤ ។

រ៉ូម ៣:១០–៣១

តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ខ្ញុំ​អាច​ត្រូវ​បាន​អភ័យទោស​ពី​អំពើបាប​របស់​ខ្ញុំ ។

មនុស្ស​មួយចំនួន​អាច​មាន​អារម្មណ៍​បាក់​ទឹក​ចិត្ត​ចំពោះ​ការប្រកាស​ដ៏​មោះមុត​របស់​ប៉ុល​ថា « គ្មាន​អ្នក​ណា​សុចរិត​សោះ សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង » ( រ៉ូម ៣:១០ ) ។ ប៉ុន្តែ​ក៏​មាន​សារលិខិត​ប្រកប​ដោយ​ក្ដីសង្ឃឹម​នៅ​ក្នុង​ពួក​រ៉ូម​ផងដែរ ។ សូម​ស្វែងរក​សារលិខិត​នេះ​នៅក្នុង ជំពូក ៣ និង  ហើយ​ពិចារណា​ថាតើ​ហេតុអ្វី​ក៏​ការ​ចងចាំ « គ្រប់​គ្នា​បាន​ធ្វើ​បាប ហើយ​ខ្វះ​មិន​ដល់​សិរីល្អនៃ​ព្រះ » ( រ៉ូម ៣:២៣ ) គឺ​ជា​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះ​ទៅរក​ការ​រៀន « មាន​អំណរ​ក្នុង​ក្ដីសង្ឃឹម » តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ( រ៉ូម ៥:២ ) ។

រ៉ូម ៦

ព្រះយេស៊ូវគ្រីស្ទ​អញ្ជើញ​ខ្ញុំ​ឲ្យ « ដើរ​នៅក្នុង​ជីវិត​បែបថ្មី » ។

ប៉ុល​បាន​បង្រៀន​ថា ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​គួរតែ​ផ្លាស់ប្ដូរ​របៀប​ដែល​យើង​រស់នៅ ។ តើ​សេចក្ដីថ្លែង​ណា​ខ្លះ​នៅក្នុង រ៉ូម ៦ ដែល​ពិពណ៌នា​ពី​របៀប​នៃ​ការធ្វើតាម​ព្រះអង្គ​សង្គ្រោះ​បាន​ជួយ​បងប្អូន​ឲ្យ « ដើរ​នៅក្នុង​ជីវិត​បែបថ្មី » ? ( ខទី ៤ ) ។

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្នុង​គ្រួសារ

រ៉ូម ១:១៦–១៧ ។តើ​យើង​អាច​បង្ហាញ​ថា​យើង « មិន​ខ្មាស​ចំពោះ​ដំណឹងល្អ​នៃ​ព្រះគ្រីស្ទ » យ៉ាងដូចម្ដេច ?

រ៉ូម ៣:២៣–២៨ ។កាលដែល​បងប្អូន​អាន​ខគម្ពីរ​ទាំងនេះ បងប្អូន​អាច​ពិភាក្សា​អំពី​ភាពខុសគ្នា​រវាង « ការទទួលបាន » ព្រះគុណ​របស់​ព្រះ ដែល​យើង​មិន​អាច​ធ្វើ​បាន​ឡើយ និង​ការទទួល​យក​ព្រះគុណ ដែល​ជា​អ្វី​ដែល​យើង​ត្រូវតែ​ធ្វើ ។ តើ​នៅ​ពេល​ណា​ខ្លះ​ដែល​យើង​ទទួល​អារម្មណ៍​ពី​ព្រះគុណ​របស់​ព្រះ ? តើ​យើង​អាច​ទទួល​ព្រះគុណ​កាន់តែ​ពេញលេញ​ដោយ​របៀប​ណា ?

រ៉ូម ៥:៣–៥ ។តើ​មាន​ទុក្ខ​លំបាក​អ្វី​ខ្លះ​ដែល​យើង​បានជួប ? តើ​ទុក្ខលំបាក​ទាំងនេះ​បាន​ជួយ​យើង​ឲ្យ​អភិវឌ្ឍ​ភាពអត់ធ្មត់ ទទួល​បទពិសោធន៍ និង​ក្ដីសង្ឃឹម​យ៉ាងដូចម្ដេច ?

រ៉ូម ៦:៣–៦ ។តើ​ប៉ុល​បាន​និយាយ​អ្វីខ្លះ​នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ​អំពី​និមិត្តរូប​នៃ​ពិធី​បុណ្យជ្រមុជទឹក ? ប្រហែល​ជា​គ្រួសារ​របស់​បងប្អូន​អាច​រៀបផែនការ​ដើម្បី​ចូលរួម​ក្នុង​ពិធីបុណ្យជ្រមុជទឹក​នៅ​ពេល​ខាង​មុខ ។ ឬ​នរណា​ម្នាក់​ក្នុង​គ្រួសារ​របស់​បងប្អូន​អាច​ចែកចាយ​រូបភាព ឬ​ការចងចាំ​អំពី​បុណ្យជ្រមុជទឹក​របស់​គាត់ ឬ​នាង ។ តើ​ការធ្វើ និង​ការ​រក្សា​សេចក្ដីសញ្ញា​បុណ្យជ្រមុជទឹក​របស់​យើង​ជួយយើង​ឲ្យ « ដើរ​នៅក្នុង​ជីវិត​បែបថ្មី » យ៉ាង​ដូចម្ដេច ?

បុរស​ម្នាក់​កំពុង​ជ្រមុជទឹក​ឲ្យ​មនុស្ស​ម្នាក់ទៀត​ក្នុង​បឹង​មួយ

ពិធីបុណជ្រមុជទឹក​គឺជា​និមិត្តសញ្ញា​នៃ​ការ​ចាប់​ផ្ដើម​ជីវិត​ថ្មីមួយ​ក្នុងនាម​ជា​សិស្ស​ម្នាក់​របស់​ព្រះគ្រីស្ទ ។

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ។

ចម្រៀង​ដែលបាន​លើក​ទឹកចិត្ត​ឲ្យ​ប្រើ ៖ « ពេល​ខ្ញុំ​បាន​ជ្រមុជ​ទឹក » សៀវភៅចម្រៀង​កុមារ ទំព័រ ៥៣ ។

ការកែលម្អ​ដល់​ការសិក្សា​ផ្ទាល់​ខ្លួន

សួរ​សំណួរ​នៅពេល​បងប្អូន​សិក្សា ។ នៅពេល​បងប្អូន​សិក្សា​បទគម្ពីរ​នេះ នោះ​សំណួរ​ជាច្រើន​អាច​កើត​មាន​ក្នុង​គំនិតបងប្អូន ។ សូមពិចារណា​អំពី​សំណួរ​ទាំងនេះ ហើយ​ស្វែងរក​ចម្លើយ ។ ឧទាហរណ៍ នៅក្នុង រ៉ូម ១–៦ បងប្អូន​អាច​រកមើល​ចម្លើយ​ចំពោះសំណួរ « តើ​ព្រះគុណ​ជា​អ្វី ? »

ព្រះគ្រីស្ទ​កំពុង​លើក​កុមារី​ម្នាក់​ចេញ​ពី​ស្ទឹង

ចូរ​កុំ​ខ្លាច​ឡើយ ដោយ ហ្គ្រេក ខេ អុលសិន