ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ​២០២៣
ថ្ងៃទី ២០–២៦ ខែ វិច្ឆិកា ។ ពេត្រុស ទី១ និង ទី២ ៖ « ត្រេកអរ​សាទរ​ក្នុង​ទ្រង់ ដោយ​សេចក្តី​អំណរ​ដ៏​ប្រសើរ ដែល​រក​ថ្លែង​មិន​បាន »


« ថ្ងៃទី ២០–២៦ ខែ វិច្ឆិកា ។ ពេត្រុស ទី១ និង ទី២ ៖ ‹ ត្រេកអរ​សាទរ​ក្នុង​ទ្រង់ ដោយ​សេចក្តី​អំណរ​ដ៏​ប្រសើរ ដែល​រក​ថ្លែង​មិន​បាន › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ២០–២៦ ខែ វិច្ឆិកា ។ ពេត្រុស ទី១ និង ទី២ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២៣

ព្រះយេស៊ូវគ្រីស្ទ​កំពុង​ផ្សាយ​ដំណឹងល្អ​នៅ​ក្នុង​ពិភពវិញ្ញាណ

ព្រះគ្រីស្ទ​កំពុង​ផ្សាយ​ដំណឹងល្អ​នៅក្នុង​ពិភព​វិញ្ញាណ ដោយ រ៉ូប៊ើត ធី បារែត

ថ្ងៃទី ២០–២៦ ខែ វិច្ឆិកា

ពេត្រុស ទី១ និង ទី២

« ត្រេកអរ​សាទរ​ក្នុង​ទ្រង់ ដោយ​សេចក្តី​អំណរ​ដ៏​ប្រសើរ ដែល​រក​ថ្លែង​មិន​បាន »

នៅពេល​បងប្អូន​អាន សំបុត្រ​របស់​ពេត្រុស នោះ​បងប្អូន​អាច​ទទួល​បាន​ចំណាប់អារម្មណ៍​ខាង​វិញ្ញាណ ។ សូម​កត់ត្រា​វា​ភ្លាមៗ ខណៈ​ដែល​បងប្អូន « នៅ​ក្នុង​ព្រះ​វិញ្ញាណ​នៅ​ឡើយ​នោះ » ( គោលលទ្ធិ និង សេចក្តី​សញ្ញា ៧៦:៨០ ) ដើម្បី​ឲ្យ​បងប្អូន​អាច​ចាប់​នូវ​អ្វី​ដែល​ព្រះ​បង្រៀន​បងប្អូន​បាន​ត្រឹមត្រូវ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​ការ​រស់ឡើងវិញ​របស់​ទ្រង់ ព្រះអង្គសង្គ្រោះ​បាន​ធ្វើ​ការ​ព្យាករ​មួយ​ដែល​ច្បាស់​ជា​បាន​ធ្វើ​ឲ្យ​ពេត្រុស​ជ្រួល​ច្របល់ ។ ទ្រង់​បាន​ប្រាប់​ជាមុន​ថា ពេត្រុស​នឹង​ត្រូវ​បាន​គេ​ធ្វើ​ទុក្ករកម្ម​ដោយសារ​សេចក្ដី​ជំនឿ​របស់​គាត់ ដោយ​ទាំង​នាំ « ទៅ​ឯ​កន្លែង ដែល [ គាត់ ] មិន​ចង់​ទៅ​ផង … ដើម្បី​នឹង​បង្ហាញ​ពី​បែប​យ៉ាង​ណា ដែល​គាត់​ត្រូវ​ស្លាប់ ប្រយោជន៍​ដើម្បី​នឹង​លើក​តម្កើង​ព្រះ » ( យ៉ូហាន ២១:១៨–១៩ ) ។ ច្រើន​ឆ្នាំ​ក្រោយមក នៅពេល​ពេត្រុស​បាន​សរសេរ​សំបុត្រ​របស់​លោក លោក​បាន​ដឹង​ថា ទុក្ករកម្ម​ដែល​បាន​ព្យាករ​នេះ​បាន​ខិត​ជិត​មក​ដល់​ហើយ ៖ « វេលា​ដែល​ខ្ញុំ​ត្រូវ​ដោះ​ត្រសាល​នេះ​ចេញ នោះ​ដល់​ឆាប់​ហើយ ដូច​ជា​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង ទ្រង់​បាន​បង្ហាញ​ខ្ញុំ » ( ពេត្រុស ទី២ ១:១៤ ) ។ ប៉ុន្ដែ​ពាក្យ​សម្ដី​របស់​ពេត្រុស​ពុំ​មាន​នូវការ​ភ័យខ្លាច ឬ​ទុទិដ្ឋិនិយម​នោះទេ ។ ផ្ទុយទៅវិញ គាត់​បាន​បង្រៀន​ដល់​ពួក​បរិសុទ្ធ​ឲ្យ « មាន​សេចក្ដីអំណរ​ជា​ខ្លាំង » ទោះ​បី​ជា​ពួកគេ​ត្រូវ « រងទុក្ខ​ព្រួយ​ជា​យូរ​បន្ដិច​ដោយ​កើត​មាន​សេចក្ដី​ល្បួង​ផ្សេងៗ​ក៏​ដោយ » ។ គាត់​បាន​ទូន្មាន​ពួកគេ​ឲ្យ​ចងចាំ​ថា « ការសាកល្បង​សេចក្ដី​ជំនឿ [ របស់​ពួកគេ ] » នឹង​នាំ​ទៅ​រក « សេចក្ដីសរសើរ កេរ្តិ៍ឈ្មោះ និង​សិរីល្អ​ក្នុង​កាល​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​ទ្រង់​លេច​មក » និង​ដើម្បី « សេចក្ដី​សង្គ្រោះ​ដល់​ព្រលឹង [ របស់​ពួកគេ ] » ( ពេត្រុស ទី១ ១:៦–៧, ៩ ) ។ សេចក្ដីជំនឿ​របស់​ពេត្រុស​ច្បាស់​ជា​បាន​លួងលោម​ចិត្ត​ដល់​អស់​ពួក​បរិសុទ្ធ​ជំនាន់​មុន ដូច​ដែលវា​កំពុង​លើកទឹកចិត្ត​ដល់​ពួក​បរិសុទ្ធ​នា​សព្វថ្ងៃ​នេះ ដែរ​ក៏​ជា​អ្នក « មាន​ចំណែក​ក្នុង​ការ​រងទុក្ខ​របស់​ព្រះគ្រីស្ទ ដើម្បី​ឲ្យ [ យើង​ទាំងអស់​គ្នា ] បាន​ត្រេកអរ​រីករាយ​ជា​ខ្លាំង​ក្នុង​កាល​ដែល​សិរីល្អ​ទ្រង់​លេច​មក » ( ពេត្រុស ទី១ ៤:១៣ ) ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

ពេត្រុស ទី១ ១:៣–៩; ២:១៩–២៤; ៣:១៤–១៧; ៤:១២–១៩

ខ្ញុំ​អាច​រក​ឃើញ​អំណរ​នៅ​ក្នុង​គ្រា​នៃ​ការ​សាកល្បង និង​ការ​រង​ទុក្ខ ។

រយៈពេល​បន្ទាប់​ពី​ការឆ្កាង​របស់​ព្រះគ្រីស្ទ មិន​មែន​ជា​គ្រា​ដ៏​សុខស្រួល​ដើម្បី​ធ្វើ​ជា​អ្នកាន់ គ្រិស្គសាសនា​ម្នាក់​នោះ​ទេ ហើយ​សំបុត្រ​ទីមួយ​របស់​ពេត្រុស​ទទួលស្គាល់​អំពី​បញ្ហា​នោះ ។ នៅក្នុង​ជំពូក​បួន​ដំបូង បងប្អូន​នឹង​កត់សម្គាល់​ពី​ពាក្យ និង​ឃ្លា​ទាំងឡាយ​ដែល​ពិពណ៌នា​ពី​ភាពលំបាក ៖ ទុក្ខ​ព្រួយ, សេចក្តី​ល្បួង, ព្រួយ​លំបាក, ភ្លើង​ដ៏​ក្តៅ​ក្រហាយ និង ការ​រង​ទុក្ខ ( សូមមើល ពេត្រុស ទី១ ១:៦; ២:១៩; ៤:១២–១៣ ) ។ ប៉ុន្តែ​បងប្អូន​ក៏​នឹង​សង្កេតឃើញ​ពាក្យ​ដែល​ហាក់​ដូចជា​ពោរពេញ​ដោយ​អំណរ​ផងដែរ—បងប្អូន​អាច​នឹង​ចង់​ធ្វើ​បញ្ជី​មួយ​អំពី​អ្វី​ដែល​បងប្អូន​រកឃើញ ។ ឧទាហរណ៍ នៅ​ពេល​បងប្អូន​អាន ពេត្រុស ទី១ ១:៣–៩; ២:១៩–២៤; ៣:១៤–១៧ និង ៤:១២–១៩ តើ​មាន​អ្វី​ខ្លះ​ដែល​ផ្ដល់​សេចក្ដី​សង្ឃឹម​ដល់​បងប្អូន​ថា បងប្អូន​អាច​ស្វែងរក​អំណរ​ទោះ​ជា​នៅ​កណ្ដាល​ស្ថានភាព​លំបាកៗ​ក្ដី ?

បងប្អូន​ក៏​អាច​អាន​សារលិខិត​របស់​ប្រធាន រ័សុល អិម ណិលសុន « Joy and Spiritual Survival » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៨១–៨៤ ) ហើយ​រកមើល​ភាព​ស្រដៀង​គ្នា​រវាង​អ្វី​ដែល​ពេត្រុស​បាន​បង្រៀន និង​អ្វី​ដែល​ប្រធាន ណិលសុន បាន​បង្រៀន ។ តើ​មាន​អ្វីខ្លះ​អំពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ និង​ដំណឹងល្អ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ ដែល​នាំ​អំណរ​ដល់​បងប្អូន ?

សូមមើល​ផងដែរ រីកាដូ ភី ហ្គីមេណេស្ស « Finding Refuge from the Storms of Life » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ១០១–៣ ។

ពេត្រុស ទី១ ៣:១៨–២០; ៤:១–៦

ដំណឹងល្អ​ត្រូវបាន​ប្រកាស​ដល់​មរណជន ដើម្បី​ពួកគេ​អាច​ទទួល​បាន​ការ​កាត់​ក្ដី​ដោយ​យុត្តិធម៌ ។

នៅ​ថ្ងៃ​មួយ មនុស្ស​គ្រប់រូប​នឹង​ឈរ​នៅ​ទី​ជំនុំជម្រះ ហើយ « នឹង​ត្រូវ​រាប់​រៀប​ទូល​ដល់​ព្រះ​វិញ ដែល​ទ្រង់​រៀប​នឹង​ជំនុំជម្រះ ទាំង​មនុស្ស​រស់ និង​មនុស្ស​ស្លាប់ » ( ពេត្រុស ទី១ ៤:៥ ) ។ តើ​ព្រះ​អាច​ជំនុំជម្រះ​មនុស្ស​ទាំងអស់​ដោយ​យុត្តិធម៌​ដោយ​របៀប​ណា នៅពេល​ដែលឱកាស​ដើម្បី​យល់ដឹង និង​រស់នៅ​តាម​ដំណឹងល្អ​របស់​ពួកគេ​មានភាព​ខុសប្លែក​យ៉ាង​ខ្លាំង​នោះ ? សូម​កត់សម្គាល់​ពី​របៀប​ដែល​គោលលទ្ធិ​ដែល​ពេត្រុស​បាន​បង្រៀន​នៅក្នុង ពេត្រុស ទី១ ៣:១៨–២០; ៤:៦ ជួយ​ឆ្លើយ​សំណួរ​នេះ ។ តើ​ខគម្ពីរ​ទាំងនេះ​បាន​ពង្រឹង​ដល់​សេចក្ដី​ជំនឿ​របស់​បងប្អូន​ទៅលើ​ភាពស្មើភាព និងភាព​យុត្តិធម៌​របស់​ព្រះ​យ៉ាង​ដូចម្ដេច ?

ដើម្បី​ស្វែងយល់​គោលលទ្ធិ​នេះ​បន្ថែម​ទៀត សូម​សិក្សា​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨ ដែល​ជាវិវរណៈ​មួយ​ដែល​ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ បាន​ទទួល​នៅពេល​លោក​បាន​សញ្ជឹង​គិត​អំពី​ការ​សរសេរ​ទាំងនេះ​របស់​ពេត្រុស ។ តើ​សេចក្ដីពិត​បន្ថែម​ទៀត​អ្វី​ខ្លះ ដែល​ប្រធាន ស្ម៊ីធ​បាន​រៀន ?

សូមមើល​ផងដែរ Gospel Topics « Baptisms for the Dead » នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org ។

ពេត្រុស ទី២ ១:១–១១

តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ខ្ញុំ​អាច​អភិវឌ្ឍ​និស្ស័យ​នៃ​ព្រះ​របស់​ខ្ញុំ ។

តើ​បងប្អូន​ធ្លាប់​មានអារម្មណ៍​ថា ការ​ប្រែក្លាយ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ និង​ការ​អភិវឌ្ឍ​តាម​គុណ​លក្ខណៈ​របស់​ទ្រង់ គឺ​ជា​រឿង​ដែល​មិន​អាច​ធ្វើ​ទៅ​បាន​ដែរ​ឬ​ទេ ? អែលឌើរ រ៉ូបឺត ឌី ហែលស៍ បាន​ផ្ដល់គំនិត​ដ៏​លើក​ទឹកចិត្ត​នេះអំពី​របៀប​ដែល​យើង​អាច​អភិវឌ្ឍ​គុណ​លក្ខណៈ​ដូចជា​ព្រះគ្រីស្ទ ៖ « គុណ​លក្ខណៈ​របស់​ព្រះអង្គសង្គ្រោះ​…ជា​គុណ​លក្ខណៈ​ដ៏​ចាំបាច់​បន្ថែម​ឲ្យ​គ្នា​ទៅវិញទៅមក​ដែល​អភិវឌ្ឍ​ក្នុង​ខ្លួន​យើង​នូវ​របៀប​ប្រាស្រ័យទាក់ទង​គ្នា ។ និយាយ​ម្យ៉ាង​ទៀត​គឺ​ថា យើង​ពុំ​អាច​ទទួល​បុគ្គលិក​លក្ខណៈ​មួយ​ដូច​ជា​ព្រះគ្រីស្ទ​ដោយ​ពុំ​ទទួល​យក ហើយ​ជះឥទ្ធិល​ដល់​មនុស្ស​ដទៃ​បាន​ឡើយ ។ កាល​ដែល​បុគ្គលិកលក្ខណៈ​មួយ​រឹងមាំ នោះ​បុគ្គលិក​លក្ខណៈ​ជាច្រើន​ទៀត​ក៏​រឹងមាំ​ដែរ » ( « Becoming a Disciple of Our Lord Jesus Christ » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៤៦ ) ។

ព្រំ​ដែល​ត្បាញ​យ៉ាង​លំបាក

គុណសម្បត្តិ​នីមួយៗ​ដូចជា​ព្រះគ្រីស្ទ​ដែល​យើង​អភិវឌ្ឍ​ជួយ​យើង​ត្បាញ​ព្រំ​ខាង​វិញ្ញាណ​មួយ​នៃ​ភាព​ជា​សិស្ស ។

កាលដែល​បងប្អូន​អាន ពេត្រុស ទី២ ១:១–១១ សូម​សញ្ជឹង​គិត​អំពី​គុណលក្ខណៈ « ជា​និស្ស័យ​នៃ​ព្រះ » ដែល​មាន​រៀបរាប់​នៅក្នុង​ខគម្ពីរ​ទាំងនេះ ។ តាម​បទពិសោធន៍​របស់​បងប្អូន តើ​វា​ជា​គុណលក្ខណៈ​ដែល « ចាំបាច់​បន្ថែម​ឲ្យ​គ្នា​ទៅវិញទៅមក » ដូចដែល​អែលឌើរ ហែលស៍ បាន​ពិពណ៌នា​យ៉ាង​ដូច​ម្ដេច ? តើ​វា​ស្ថាបនា​គ្នា​ទៅវិញ​ទៅមក​ដោយ​របៀប​ណា ? តើ​យើង​រៀន​អ្វីខ្លះ​ទៀត​មកពី​ខគម្ពីរ​ទាំងនេះ អំពី​ដំណើរការ​នៃ​ការប្រែក្លាយ​ឲ្យ​កាន់តែ​មាន​លក្ខណៈ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ?

បងប្អូន​ក៏​អាច​នឹង​សញ្ជឹង​គិត​ពី « សេចក្តី​សន្យា​ដ៏​ធំ​បំផុត ហើយ​វិសេស​ផង » ដែល​ព្រះ​ប្រទាន​ដល់​ពួកបរិសុទ្ធ​របស់​ទ្រង់—រួមទាំង​បងប្អូន​ផងដែរ ( ពេត្រុស ទី២ ១:៤ ) ។ សារលិខិត​របស់​អែលឌើរ ដេវីឌ អេ បែដណា « Exceeding Great and Precious Promises » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៩០–៩៣ ) អាច​ជួយ​បងប្អូន​ឲ្យ​យល់​ពី​អ្វី​ដែល​ការសន្យា​ទាំងនោះ និង​របៀប​ដើម្បី​ទទួល​បាន​វា ។

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្នុង​គ្រួសារ

ពេត្រុស ទី១ ២:៥–១០ ។នៅពេល​បងប្អូន​អាន​ខគម្ពីរ​ទាំងនេះ​ជាមួយ​នឹង​គ្រួសារ​របស់​បងប្អូន សូមពិចារណា​អំពី​ការ​ប្រើ​ដុំថ្ម​ច្រើន​ដុំ​ដើម្បី​ជួយសមាជិក​គ្រួសារ​ឲ្យ​មើល​ឃើញ​នឹង​ភ្នែក​នូវ​ការ​បង្រៀន​របស់​ពេត្រុស ថា​ព្រះអង្គ​សង្គ្រោះ​គឺជា « ថ្ម​ជ្រុង​យ៉ាង​ឯក » ។ តើ​យើង​ប្រៀប​ដូចជា « ថ្ម [ រស់ ] » ដែល​ព្រះ​កំពុង​ប្រើ​ដើម្បី​ស្ថាបនា​នគរ​របស់​ទ្រង់​យ៉ាង​ដូចម្ដេច ? តើ​យើង​រៀនអ្វីខ្លះ​ទៀត​មកពី​ពេត្រុស​អំពី​ព្រះអង្គ​សង្គ្រោះ និង​តួនាទី​របស់​យើង​នៅ​ក្នុ​ងនគរ​របស់​ទ្រង់ ? តើ​ពេត្រុស​មាន​សារលិខិតអ្វីខ្លះ​មក​កាន់​គ្រួសារ​របស់​បងប្អូន ?

ពេត្រុស ទី១ ៣:៨–១៧ ។តើ​យើង​អាច « បាន​ប្រុងប្រៀប​ជានិច្ច​ដើម្បី​នឹង​តប​ឆ្លើយ » ដល់​អ្នក​ទាំងឡាយ​ដែល​សួរ​យើង​អំពី​សេចក្ដីជំនឿ​របស់​ពួក​យើង​យ៉ាង​ដូចម្ដេច ? គ្រួសារ​របស់​បងប្អូន​អាច​នឹង​រីករាយ​ក្នុងការ​ដើរ​តួ​ក្នុង​ស្ថានភាព​ដែល​មាន​មនុស្ស​ម្នាក់​មក​សួរ​ពួកគេ​អំពី​ដំណឹងល្អ ។

ពេត្រុស ទី១ ៣:១៨–២០; ៤:៦ ។តើ​គ្រួសារ​របស់​បងប្អូន​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​មាន​អារម្មណ៍​ភ្ជាប់​ទៅ​នឹង​បុព្វការីជន​របស់​បងប្អូន ? ប្រហែល​ជា​បងប្អូន​អាច​ប្រារព្ធ​ពិធី​ខួបកំណើត​របស់​បុព្វការីជន​ដែល​បាន​ស្លាប់​ទៅហើយ ដោយ​ការរៀបចំ​អាហារ​ដែល​ពួកគាត់​ចូលចិត្ត មើល​រូបថត ឬ​ប្រាប់​ពី​រឿងរ៉ាវ​នៃ​ជីវិត​របស់​ពួកគាត់ ។ បើ​អាច​ធ្វើ​ទៅបាន បងប្អូន​ក៏​អាច​ដាក់​ផែនការ​ដើម្បី​ទទួល​ពិធីបរិសុទ្ធ​សម្រាប់​បុព្វការីជន​របស់​បងប្អូន​នៅក្នុង​ព្រះវិហារបរិសុទ្ធ​ផងដែរ ( សម្រាប់​ជំនួយ សូម​ចូល​ទៅកាន់​គេហទំព័រ FamilySearch.org ) ។

ពេត្រុស ទី២ ១:១៦–២១ ។នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ពេត្រុស​បាន​រំឭក​ពួកបរិសុទ្ធ​អំពី​បទពិសោធន៍​របស់​គាត់​នៅ​លើ​ភ្នំ​ប្រែរូប ( សូមមើល​ផងដែរ ម៉ាថាយ ១៧:១–៩ ) ។ តើ​យើង​រៀន​អ្វី​ខ្លះ មកពី​ខគម្ពីរ​ទាំង​នេះ​អំពី​ការបង្រៀន​របស់​ព្យាការី ? ( សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១:៣៨ ) ។ តើ​មាន​អ្វី​ខ្លះ​ដែល​បាន​ផ្ដល់​ទំនុកចិត្ត​ដល់​យើង​ឲ្យ​ធ្វើ​តាម​ព្យាការី​ដែល​នៅ​រស់​សព្វថ្ងៃនេះ ?

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ។

ចម្រៀង​ដែល​លើក​ទឹកចិត្ត​ឲ្យប្រើ ៖ « ខ្ញុំ​កំពុង​ធ្វើ—ពង្ស​ប្រវត្តិ » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១០០ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

« ប្រុងប្រៀប​ជានិច្ច » ។ គ្រា​បង្រៀន​មិនផ្លូវការនៅ​តាម​គេហដ្ឋាន​អាចកើត​មាន និង​កន្លង​ផុតទៅ​យ៉ាង​លឿន ដូច្នេះ​វា​សំខាន់​ដើម្បី​ឆ្លៀត​ឱកាស​ចាប់​យក​វា​នៅពេល​ដែលវា​មកដល់ ។ តើ​បងប្អូនអាច​ព្យាយាម « ប្រុងប្រៀបជានិច្ច » ដើម្បី​បង្រៀនសមាជិក​គ្រួសារ​របស់​បងប្អូន​អំពី​សេចក្ដីពិត​ដំណឹងល្អ ហើយ​ចែកចាយ « សេចក្ដីសង្ឃឹម​របស់​អ្នករាល់គ្នា » ( ពេត្រុស ទី១ ៣:១៥ ) នៅពេល​គ្រា​បង្រៀន​នោះ​កើត​មាន​ឡើង​ដោយ​របៀប​ណា ? ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ១៦ ) ។

ពេត្រុស​កំពុង​ផ្សាយ​ទៅកាន់​ក្រុម​មនុស្ស​មួយ​ក្រុម

ទោះ​ជា​ពេត្រុស​ប្រឈម​មុខ​នឹង​ការ​បៀតបៀន និង​ការ​ផ្ទុយ​ច្រើន​ក្ដី ក៏​គាត់​បន្ដ​រស់​នៅ​ខ្ជាប់​ខ្ជួន​តាម​ទីបន្ទាល់​របស់​គាត់​អំពី​ព្រះគ្រីស្ទ​ដែរ ។