« ថ្ងៃទី ១១–១៧ ខែ មេសា ។ បុណ្យអ៊ីស្ទើរ ៖ ‹ ទ្រង់នឹងបំផ្លាញសេចក្តីស្លាប់ឲ្យសូន្យបាត់ទៅជាដរាប › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ១១–១៧ ខែ មេសា ។ បុណ្យអ៊ីស្ទើរ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២២
ថ្ងៃទី ១១–១៧ ខែ មេសា
បុណ្យអ៊ីស្ទើរ
« ទ្រង់នឹងបំផ្លាញសេចក្តីស្លាប់ឲ្យសូន្យបាត់ទៅជាដរាប »
កាលណាអ្នកអាន និងសញ្ជឹងគិតពីដង្វាយធួនរបស់ព្រះអង្គសង្រ្គោះនៅសប្តាហ៍នេះ សូមពិចារណាពីការកត់ត្រាគំនិត និងអារម្មណ៍របស់អ្នកអំពីការពលិកម្មរបស់ទ្រង់នៅក្នុងទិនានុប្បវត្តិរបស់អ្នក ឬនៅក្នុងចន្លោះដែលបានផ្តល់ឲ្យនៅក្នុងគម្រោងនេះ ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
ព្រះជន្មរបស់ព្រះយេស៊ូវ គ្រីស្ទ « ដែលជាសារៈសំខាន់បំផុតនៅក្នុងប្រវត្តិសាស្រ្តមនុស្ស » ( « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់នៃពួកសាវក » ChurchofJesusChrist.org ) ។ តើឃ្លានោះមានន័យដូចម្តេច ? មួយផ្នែក វាមានន័យយ៉ាងច្បាស់លាស់ថា ព្រះជន្មរបស់ព្រះអង្គសង្រ្គោះមានឥទ្ធិពលដល់ជោគវាសនាដ៏នៅអស់កល្បជានិច្ចសម្រាប់មនុស្សគ្រប់រូបដែលបានរស់នៅ ហើយនឹងរស់នៅ ។ អ្នកក៏អាចនិយាយថា ព្រះជន្ម និងបេសកកម្មនៃព្រះយេស៊ូវ គ្រីស្ទឈានទៅដល់ការមានព្រះជន្មរស់ឡើងវិញនាថ្ងៃអាទិត្យនៃថ្ងៃបុណ្យអ៊ីស្ទើរដំបូង ដែលភ្ជាប់កូនចៅរបស់ព្រះទាំងអស់ទូទាំងប្រវត្តិសាស្រ្ត ៖ អស់អ្នកដែលបានកើតពីមុនកំណើតរបស់ព្រះគ្រីស្ទ បានទន្ទឹងរង់ចាំទ្រង់ដោយសេចក្តីជំនឿ ( សូមមើល យ៉ាកុប ៤:៤ ) ហើយអស់អ្នកដែលកើតក្រោយព្រះគ្រីស្ទ ក៏មើលត្រឡប់ក្រោយអំពីទ្រង់ដោយសេចក្តីជំនឿដែរ ។ នៅពេលយើងអានដំណើររឿង និងការព្យាករណ៍ព្រះគម្ពីរសញ្ញាចាស់ យើងមិនដែលឃើញព្រះនាមព្រះយេស៊ូវ គ្រីស្ទ ប៉ុន្តែ យើងពិតជាបានឃើញភស្តុតាងពីពួកអ្នកមានជំនឿពីបុរាណ និងការចង់បានព្រះមែស៊ី និងព្រះប្រោសលោះរបស់ពួកគេ ។ ដូច្នេះយើង ដែលត្រូវបានអញ្ជើញឲ្យចងចាំទ្រង់ អាចទទួលអារម្មណ៍នៃការភ្ជាប់ជាមួយជនទាំងឡាយណាដែលទន្ទឹងរង់ចាំដល់ទ្រង់ ។ ពិតប្រាកដណាស់ ព្រះយេស៊ូវគ្រីស្ទបានទ្រាំទ្រ « អំពើទុច្ចរិតរបស់យើងទាំងអស់ » ( អេសាយ ៥៣:៦; បន្ថែមអក្សរទ្រេត ) និង « គ្រប់គ្នា ក៏នឹងបានប្រោសឲ្យរស់ ក្នុងព្រះគ្រីស្ទយ៉ាងនោះដែរ » ( កូរិនថូសទី ១ ១៥:២២; បន្ថែមអក្សរទ្រេត ) ។
គំនិតយោបល់ផ្សេងៗសម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
ព្រះគម្ពីរសញ្ញាចាស់ថ្លែងទីបន្ទាល់ពីការពលិកម្មដ៏ធួនរបស់ព្រះអង្គសង្រ្គោះ ។
វគ្គបទគម្ពីរជាច្រើននៅក្នុងព្រះគម្ពីរសញ្ញាចាស់លើកឡើងពីការងារបម្រើ និងការពលិកម្មដ៏ធួនរបស់ព្រះអង្គសង្រ្គោះ ។ តារាងខាងក្រោមរាយនូវវគ្គបទគម្ពីរមួយចំនួនទាំងនេះ ។ នៅពេលអ្នកអានអំពីខគម្ពីរទាំងនេះ តើចំណាប់អារម្មណ៍អ្វីខ្លះដែលលេចធ្លោចំពោះអ្នកអំពីព្រះអង្គសង្រ្គោះ ?
ព្រះគម្ពីរសញ្ញាចាស់ |
ព្រះគម្ពីរសញ្ញាថ្មី |
---|---|
ព្រះគម្ពីរសញ្ញាចាស់ | ព្រះគម្ពីរសញ្ញាថ្មី |
ព្រះគម្ពីរសញ្ញាចាស់ | ព្រះគម្ពីរសញ្ញាថ្មី |
ព្រះគម្ពីរសញ្ញាចាស់ | ព្រះគម្ពីរសញ្ញាថ្មី |
ព្រះគម្ពីរសញ្ញាចាស់ | ព្រះគម្ពីរសញ្ញាថ្មី |
ព្រះគម្ពីរសញ្ញាចាស់ | ព្រះគម្ពីរសញ្ញាថ្មី |
ព្រះគម្ពីរសញ្ញាចាស់ | ព្រះគម្ពីរសញ្ញាថ្មី |
ព្រះគម្ពីរសញ្ញាចាស់ | ព្រះគម្ពីរសញ្ញាថ្មី |
ព្រះគម្ពីរសញ្ញាចាស់ | ព្រះគម្ពីរសញ្ញាថ្មី |
ព្រះគម្ពីរសញ្ញាចាស់ | ព្រះគម្ពីរសញ្ញាថ្មី |
ព្រះគម្ពីរសញ្ញាចាស់ | ព្រះគម្ពីរសញ្ញាថ្មី |
ព្រះគម្ពីរសញ្ញាចាស់ | ព្រះគម្ពីរសញ្ញាថ្មី |
ការព្យាករណ៍ និងការបង្រៀនអំពីព្រះអង្គសង្រ្គោះកាន់តែមានច្រើន និងច្បាស់លាស់នៅក្នុងព្រះគម្ពីរមរមន ។ សូមពិចារណាអំពីរបៀបដែលសេចក្តីជំនឿរបស់អ្នកត្រូវបានពង្រឹងដោយវគ្គបទគម្ពីរដូចទាំងនេះ ៖ នីហ្វៃទី ១ ១១:៣១–៣៣; នីហ្វៃទី ២ ២៥:១៣; ម៉ូសាយ ៣:២–១១ ។
ខ្ញុំអាចស្វែងរកសេចក្តីសុខសាន្ត និងសេចក្តីរីករាយតាមរយៈដង្វាយធួនរបស់ព្រះអង្គសង្រ្គោះ ។
គ្រប់ពេលវេលា ព្រះយេស៊ូវ គ្រីស្ទ បានប្រទានសេចក្តីសុខសាន្ត និងសេចក្តីអំណរដល់ជនទាំងឡាយណាដែលមករកទ្រង់ តាមរយៈការពលិកម្មដ៏ធួនរបស់ទ្រង់ ( សូមមើល ម៉ូសេ ៥:៩–១២ ) ។ សូមពិចារណាធ្វើការសិក្សាខគម្ពីរដូចខាងក្រោមដែលថ្លែងទីបន្ទាល់ពីសេចក្តីសុខសាន្ត និងសេចក្តីអំណរដែលទ្រង់បានប្រទានឲ្យ ហើយនៅពេលអ្នកធ្វើដូច្នោះ សូមគិតអំពីរបៀបដែលអ្នកអាចទទួលសេចក្តីអំណរដែលទ្រង់បាននាំមក ៖ ទំនុកតំកើង ១៦:៨–១១; ៣០:២–៥; អេសាយ ១២; ២៥:៨–៩; ៤០:២៨–៣១; យ៉ូហាន ១៤:២៧; ១៦:៣៣; អាលម៉ា ២៦:១១–២២ ។
សូមមើលផងដែរ ដាល្លិន អេក អូក « Strengthened by the Atonement of Jesus Christ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៦១–៦៤; Sharon Eubank « Christ: The Light That Shines in Darkness » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៧៣–៧៦; « ខ្ញុំឆ្ងល់យ៉ាងអស្ចារ្យ » ទំនុកតម្កើង ល.រ. ១១៥ ។
តាមរយៈដង្វាយធួនរបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទ មានព្រះចេស្តាដើម្បីជួយខ្ញុំយកឈ្នះអំពើបាប សេចក្តីស្លាប់ ឧបសគ្គ និងសេចក្តីងងឹត ។
នៅពេញក្នុងព្រះគម្ពីរ ព្យាការីទាំងឡាយបានថ្លែងទីបន្ទាល់ពីព្រះចេស្តារបស់ព្រះយេស៊ូវ គ្រីស្ទ ដើម្បីរំដោះយើងចេញពីអំពើបាប និងសេចក្តីស្លាប់ និងដើម្បីជួយយើងយកឈ្នះឧបសគ្គ និងភាពទន់ខ្សោយរបស់យើង ។ តើព្រះគ្រីស្ទបានធ្វើឲ្យជីវិតអ្នកមានភាពខុសគ្នាយ៉ាងណាខ្លះ ? ហេតុអ្វីទ្រង់សំខាន់ចំពោះអ្នក ? សូមសញ្ជឹងគិតពីសំណួរទាំងនេះនៅពេលអ្នកអានខគម្ពីរទាំងនេះ ហើយសូមកត់ត្រាគំនិត និងអារម្មណ៍របស់អ្នកអំពីព្រះអង្គសង្រ្គោះ ៖
សូមមើលផងដែរ Walter F. González « The Savior’s TouchLiahonaខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៩០–៩២ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
-
និក្ខមនំ ១២:១–២៨ ។នៅពេលអ្នកប្រារព្ធពិធីបុណ្យអ៊ីស្ទើរ នោះក្រុមគ្រួសាររបស់អ្នកអាចពិនិត្យមើលឡើងវិញនូវអ្វីដែលអ្នកបានរៀនអំពីបុណ្យរំលងកាលដើមខែនេះ ។ ហេតុអ្វីវាចាំចាប់ដែលការពលិកម្មរបស់ព្រះអង្គសង្រ្គោះកើតឡើងនៅក្នុងពេលដូចគ្នានៃបុណ្យរំលង ?
សម្រាប់សេចក្តីសង្ខេបពីអ្វីដែលបានកើតឡើងនៅអំឡុងសប្តាហ៍ចុងក្រោយនៃព្រះជន្មរបស់ព្រះអង្គសង្រ្គោះ សូមមើល « Holy Week » នៅគេហទំព័រ ComeuntoChrist.org/2016/easter/easter-week ។
-
អេសាយ ៥៣ ។ការអានពីការព្យាករណ៍អំពីព្រះយេស៊ូវ គ្រីស្ទ នៅក្នុង អេសាយ ៥៣ អាចជួយសមាជិកគ្រួសារឲ្យយល់ពីការពលិកម្មដ៏ធួនរបស់ព្រះអង្គសង្រ្គោះ ។ តើខគម្ពីរ ឬឃ្លាណាមួយដែលក្រុមគ្រួសាររបស់អ្នករកឃើញថាមានអំណាចពិសេសជាងគេ ? សូមពិចារណាពីការប្រជុំការថ្លែងទីបន្ទាល់ក្នុងក្រុមគ្រួសារ ដែលអ្នកចែកចាយទីបន្ទាល់ផ្ទាល់ខ្លួនរបស់អ្នកពីដង្វាយធួនរបស់ព្រះអង្គសង្រ្គោះ ។
-
« សាក្សីពិសេសនៃព្រះគ្រីស្ទ » ។កម្មវិធីបណ្ណាល័យដំណឹងល្អ និងគេហទំព័រ ChurchofJesusChrist.org មានកម្រងវីដេអូដែលត្រូវបានហៅថា « Special Witnesses of Christ » ដែលសមាជិកមួយរូបៗនៃគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ចែកចាយសាក្សីរបស់លោកពីព្រះយេស៊ូវ គ្រីស្ទ ។ ប្រហែលជាក្រុមគ្រួសាររបស់អ្នកអាចមើលវីដេអូទាំងនេះមួយចំនួន ហើយនិយាយអំពីអ្វីដែលអ្នករៀនអំពីព្រះយេស៊ូវ គ្រីស្ទ ពីពួកអ្នកបម្រើដ៏ជម្រើសរបស់ទ្រង់ ។ សូមនិយាយជាក្រុមគ្រួសារ អំពីរបៀបដែលអ្នកអាចចែកចាយទីបន្ទាល់នៃព្រះគ្រីស្ទ ។ ឧទាហរណ៍ អ្នកអាចអញ្ជើញនរណាម្នាក់មកថ្វាយបង្គំជាមួយអ្នកនៅព្រះវិហារនៅថ្ងៃអាទិត្យបុណ្យអ៊ីស្ទើរនេះ ។
-
ទំនុកតម្កើង និង បទចម្រៀង ។តន្រ្តីគឺជារបៀបដ៏មានឥទ្ធិពលមួយដើម្បីចងចាំពីព្រះអង្គសង្រ្គោះ ហើយអញ្ជើញព្រះវិញ្ញាណឲ្យគង់នៅក្នុងផ្ទះរបស់យើង ។ សមាជិកគ្រួសារអាចចែកចាយ ហើយច្រៀងទំនុកតម្កើង ឬចម្រៀងអំពីបុណ្យអ៊ីស្ទើរ ឬអំពីព្រះយេស៊ូវ គ្រីស្ទ ដូចជាបទ « ព្រះគ្រីស្ទទ្រង់បានរស់ឡើងវិញ » ( ទំនុកតម្កើង ល.រ. ១២២ ) ឬ « តើព្រះយេស៊ូវរស់ឡើងវិញឬ ? » ( សៀវភៅចម្រៀងកុមារ ទំព័រ ៤៥ ) ។ ដើម្បីស្វែងរកទំនុកតម្កើង ឬចម្រៀងកុមារផ្សេងទៀត សូមមើលនៅក្នុងលិបិក្រមប្រធានបទនៃ ទំនុកតម្កើង និង សៀវភៅចម្រៀងកុមារ ។
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនប្រចាំសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ។
ចម្រៀងដែលបានស្នើ ៖ « តើព្រះយេស៊ូវរស់ឡើងវិញឬ ? » សៀវភៅចម្រៀងកុមារ ទំព័រ ៤៥ ) ។