ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃ​ទី ៥–១១ ខែ កញ្ញា ។ អេសាយ ១–១២ ៖ « ព្រះ​ទ្រង់​ជា​សេចក្តី​សង្គ្រោះ​របស់​ខ្ញុំ »


« ថ្ងៃ​ទី ៥–១១ ខែ កញ្ញា ។ អេសាយ ១–១២ ៖ ‹ ព្រះ​ទ្រង់​ជា​សេចក្តី​សង្គ្រោះ​របស់​ខ្ញុំ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃ​ទី ៥–១១ ខែ កញ្ញា ។ អេសាយ ១–១២ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២២

ព្យាការី​ពី​បុរាណ​កំពុង​សរសេរ

ព្យាការី​អេសាយបានប្រាប់ទុក​ជាមុន​ពី​ការប្រសូត​របស់​ព្រះ​គ្រីស្ទ ដោយ ហារី អាន់ឌើរសុន

ថ្ងៃទី ៥–១១ ខែ កញ្ញា

អេសាយ ១–១២

« ព្រះ​ទ្រង់​ជា​សេចក្តី​សង្គ្រោះ​របស់​ខ្ញុំ »

សូម​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ​កាល​ដែល​បងប្អូន​សិក្សា ។ ពាក្យ​សម្តី​របស់​អេសាយ​កាន់តែ​យល់បាន​ច្បាស់​បំផុត នៅពេល​យើង « ពោរពេញ​ទៅដោយ​វិញ្ញាណ​នៃ​ការព្យាករ » ដូចជា​នីហ្វៃ​បាន​បង្រៀន ( នីហ្វៃទី២ ២៥:៤ ) ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

ទោះបីជា​បងប្អូន​អាន​គម្ពីរ​អេសាយ​ជា​លើកដំបូង​ក្តី ក៏​បងប្អូន​អាច​រកឃើញ​វគ្គ​បទគម្ពីរ​ដែល​ស្ដាប់​ទៅ​ដូចជា​ធ្លាប់​ឮ​ដែរ ។ នោះ​ក៏ព្រោះតែ​ក្នុងចំណោម​ពួក​ព្យាការី​ព្រះគម្ពីរ​សញ្ញា​ចាស់​ទាំងអស់ ព្យាការីអេសាយ គឺជា​អ្នក​ដែល​ត្រូវបាន​គេ​ដកស្រង់​ពាក្យ​សម្ដី​ទៅក្នុង​គម្ពីរ​ផ្សេងៗ​ជាញឹកញាប់ ដោយ​រួមទាំង​ព្រះអង្គ​សង្រ្គោះ​ទ្រង់​ផ្ទាល់​ផងដែរ ។ ពាក្យសម្តី​របស់​អេសាយ​ក៏​ឃើញ​មាន​នៅក្នុង​ទំនុកតម្កើង និង​តន្រ្តី​ពិសិដ្ឋ​ផ្សេងៗទៀត​ជារឿយៗ​ផងដែរ ។ ហេតុអ្វី​អេសាយ​ត្រូវបាន​គេ​ដកស្រង់​ញឹកញាប់​ខ្លាំង​ដូច្នេះ ?

មូលហេតុ​ពិត​ប្រាកដ​គឺ​ថា អេសាយ​មាន​អំណោយ​ទាន​សម្រាប់​ការថ្លែង​ព្រះបន្ទូល​របស់​ព្រះ ជា​ភាសា​ដែល​រស់​រវើក និង​គួរឲ្យ​ចងចាំ ។ ប៉ុន្តែ​វា​មាន​ច្រើន​លើសពី​នោះទៅទៀត ។ អេសាយ​បាន​បំផុសគំនិត​ដល់​ពួក​ព្យាការី​អស់​ជាច្រើន​ជំនាន់ ពីព្រោះតែ​សេចក្តីពិត​ដែល​លោក​បាន​បង្រៀន បាន​បន្ត​មាន​ហួសពី​ជំនាន់​លោក​ផ្ទាល់​ទៅទៀត—ពួកសាសន៍​អ៊ីស្រាអែល​ដែល​រស់​នៅ​ចន្លោះ ឆ្នាំ ៧៤០ និង ឆ្នាំ ៧០១ មុន គ.ស. ។ តួនាទី​របស់​លោក​គឺ​ដើម្បី​បើកភ្នែក​របស់​យើង​ឲ្យ​មើលឃើញ​កិច្ចការ​ដ៏​អស្ចារ្យ​នៃ​សេចក្តីប្រោសលោះ​របស់​ព្រះ ដែលធំ​ជាង​ប្រទេសមួយ ឬ​អំឡុងពេល​មួយ​ទៅទៀត ។ តាមរយៈ​អេសាយ នោះ​នីហ្វៃ​បានរៀន​ថា លោក និង​ប្រជាជន​របស់​លោក ទោះជា​បាន​បំបែក​ចេញ​ពី​សាសន៍​អ៊ីស្រាអែល​ផ្សេងទៀត​ក្តី ក៏​នៅតែ​ជា​រាស្រ្ត​នៃ​សេចក្តីសញ្ញា​របស់​ព្រះ​ដដែល ។ នៅក្នុង​គម្ពីរ​អេសាយ ពួក​អ្នក​និពន្ធ​ព្រះគម្ពីរ​សញ្ញា​ថ្មី​បានរកឃើញ​ការព្យាករ​អំពី​ព្រះ​មែស៊ី ដែល​ត្រូវបាន​បំពេញ​នៅ​ចំពោះ​មុខ​របស់​ពួកគេ ។ ហើយ​នៅក្នុង​គម្ពីរ​អេសាយ យ៉ូសែប ស៊្មីធ បាន​រកឃើញ​ការបំផុស​គំនិត​សម្រាប់​កិច្ចការ​នៃ​ការប្រមូលផ្តុំ​អ៊ីស្រាអែល និង​ការស្ថាបនា​ស៊ីយ៉ូន​នៅ​ថ្ងៃចុងក្រោយ ។ នៅពេល​បងប្អូន​អាន​អេសាយ តើ​បងប្អូន​នឹង​រកឃើញ​អ្វីខ្លះ ?

សម្រាប់​សាច់រឿង​បន្ថែមទៀត​អំពី​អេសាយ និង​សំណេរ​របស់​លោក សូមមើល « អេសាយ » នៅក្នុង​សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ។ ចំពោះ​ព័ត៌មាន​អំពី​គ្រា​ដែល​អេសាយ​បាន​រស់នៅ សូមមើល ពង្សាវតារក្សត្រ ទី២ ១៥–២០ និង របាក្សត្រ ទី២ ២៦–៣២ ។

Learn More image
រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

អេសាយ ១–១២

តើ​ខ្ញុំ​អាច​យល់​កាន់​តែ​ច្បាស់​នូវ​ការបង្រៀន​របស់​អេសាយ​តាម​របៀប​ណា ?

ដោយ​លើកឡើង​ពី​សំណេរ​របស់​អេសាយ ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ថា « ចូរ​អ្នក​រាល់​គ្នា​ពិចារណា​មើល​ការណ៍​ទាំង​នេះ​ដោយ​ព្យាយាម ដ្បិត​ពាក្យ​ពេចន៍​របស់​អេសាយ​ជា​ពាក្យ​ដ៏​មហិមា » ( សូមមើល នីហ្វៃទី៣ ២៣:១–៣ ) ។ ប៉ុន្តែ គម្ពីរ​អេសាយ​ពិបាក​យល់ណាស់​ចំពោះ​មនុស្ស​ជាច្រើន ។ នេះ​គឺជា​គន្លឹះ​ខ្លះៗ​ដើម្បី​ជួយ​បងប្អូន​ឲ្យ​រកឃើញ​អត្ថន័យ​កាន់​តែ​ប្រសើរ​នៅក្នុង​ពាក្យ​របស់​អេសាយ ៖

  • សូម​ពិចារណា​ពី​និមិត្តរូប និង​ការប្រៀបធៀប​ដែល​អេសាយ​បាន​ប្រើ ។ ឧទាហរណ៍ សូម​ពិចារណា​ពី​អ្វី​ដែល​បងប្អូន​គិតថា អេសាយ​ចង់​និយាយ​ប្រាប់ នៅពេល​លោក​បាន​សរសេរ​អំពី​ចម្ការ​ទំពាំងបាយជូរ ( សូមមើល អេសាយ ៥:១–៧ ) ទឹក​ស៊ីឡោម ( សូមមើល អេសាយ ៨:៥–១០ ) និង​ទង់ជ័យ ( សូមមើល អេសាយ ៥:២៦ ) និង ទង់ ( សូមមើល អេសាយ ១១:១០,១២ ) ។

  • ចំពោះ​គ្រប់ជំពូក​ដែល​បងប្អូនអាន សូម​សួរ​ខ្លួន​បងប្អូន​ថា « តើ​ខ្ញុំ​កំពុងរៀន​អ្វី​ខ្លះ​អំពី​ព្រះ​យេស៊ូវគ្រីស្ទ ? » ( សូមមើល នីហ្វៃទី១ ១៩:២៣ ) ។

  • សូម​ស្វែងរក​ប្រធាន​បទ​ដែល​បងប្អូន​មាន​អារម្មណ៍​ថា​ទាក់ទង​នឹង​សម័យ​របស់​យើង ដូចជា ព្រះជន្ម និង​ព្រះ​រាជ​បេសកកម្ម​របស់​ព្រះ​យេស៊ូវគ្រីស្ទ ការខ្ចាត់ព្រាត់ និង​ការ​ប្រមូលផ្ដុំ​អ៊ីស្រាអែល ថ្ងៃចុងក្រោយ និង​សហស្សវត្សរ៍ ។ បងប្អូន​ក៏​អាច​រក្សា​បញ្ជី​នៃ​សេចក្តី​យោង​មកពី​គម្ពីរ​អេសាយ ដែល​បង្រៀន​អំពី​ប្រធាន​បទ​ទាំងនេះ​ផងដែរ ។

  • សូម​ប្រើ​ជំនួយ​សិក្សា ប្រសិនបើ​មាន ដូចជា វចនានុក្រម លេខយោង​ព្រះគម្ពីរ​ប៊ីប ក្បាល​កណ្ឌ និង សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ។

សូមមើល​ផងដែរ នីហ្វៃទី២ ២៥:១–៨ ។

អេសាយ ១; ;

« លែង​ប្រព្រឹត្ត​អំពើ​អាក្រក់​ត​ទៅ » ។

អេសាយ​បន្ត​ព្រមាន​ដល់​នគរ​យូដា​អំពី​ស្ថានភាព​ខាងវិញ្ញាណ​របស់​ពួកគេ ។ បន្ទាប់ពី​អាន អេសាយ ១,  និង  តើ​បងប្អូន​នឹង​ពិពណ៌នា​ស្ថានភាព​ខាងវិញ្ញាណ​របស់​ប្រជាជន​នេះ​យ៉ាងដូចម្តេច ? តើ​ការព្រមាន​អ្វីខ្លះ​ដែល​បងប្អូន​រកឃើញ​ដែល​បងប្អូន​មាន​អារម្មណ៍​ថា​អនុវត្ត​ចំពោះ​សម័យ​របស់​យើង​បាន ?

បន្ថែមពី​លើ​ការព្រមាន​នេះ បងប្អូន​អាច​កត់ចំណាំ​សារលិខិត​នៃ​ក្តី​សង្ឃឹម​សម្រាប់​សាសន៍​អ៊ីស្រាអែល​ដែល​មាន​បាប ( សូមមើល ឧទាហរណ៍ អេសាយ ១:១៦–២០, ២៥–២៧; ៣:១០ ) ។ តើ​បងប្អូន​រៀនអ្វី​ខ្លះ អំពី​ព្រះអម្ចាស់​ចេញ​ពី​សារលិខិត​ទាំងនេះ ?

អេសាយ ២; ; ១១–១២

ព្រះ​នឹង​ធ្វើ​កិច្ចការ​ដ៏អស្ចារ្យ​នៅ​ថ្ងៃ​ចុងក្រោយ ។

សំណេរ​របស់​អេសាយ​ជាច្រើន​គឺជា​ការព្យាករ​ដែល​មាន​អត្ថន័យ​ជាក់លាក់​សម្រាប់​ជំនាន់​របស់​យើង ។ តើ​ការពិពណ៌នា​ណាមួយ​របស់​អេសាយ អំពី​ថ្ងៃចុងក្រោយ​នៅក្នុង ជំពូក ២; ; ១១–១២ ដែល​បំផុសគំនិត​ជាពិសេស​ដល់​បងប្អូន ?( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១៣:១–៦ ផ្តល់​នូវ​ការយល់ដឹង​ដ៏​មាន​អត្ថប្រយោជន៍​អំពី អេសាយ ១១ ) ។ តើ​បងប្អូន​រៀន​បាន​អ្វីខ្លះ​អំពី​ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល និង​សេចក្តីប្រោសលោះ​នៃ​ស៊ីយ៉ូន ? តើ​បងប្អូន​មាន​អារម្មណ៍​បំផុស​គំនិត​ឲ្យ​ធ្វើ​អ្វីខ្លះ បន្ទាប់ពី​អានជំពូក​ទាំងនេះ​ហើយ ?

សូមមើល​ផងដែរ អេសាយ ៥:២៦; ១០:២០ ។

អេសាយ ៦

ពួក​ព្យាការី​គឺ​ត្រូវបាន​ហៅ​ពី​ព្រះ ។

នៅក្នុង ជំពូក ៦ អេសាយ​បាន​រៀបរាប់​ឡើងវិញ​ពី​ការហៅ​របស់​លោក​ឲ្យ​ធ្វើ​ជាព្យាការី ។ នៅពេល​បងប្អូន​អាន​ជំពូក​នេះ តើ​អ្វី​ដែល​ធ្វើ​ឲ្យ​បងប្អូន​ចាប់អារម្មណ៍ អំពី​អ្វី​ដែល​អេសាយ​បាន​ជួបប្រទះ ? តើ​ជំពូក​នេះ​ជះឥទ្ធិពល​លើ​របៀប​ដែល​បងប្អូន​គិត​អំពី​ព្រះអម្ចាស់ ពួក​ព្យាការី​របស់ទ្រង់ និង​កិច្ចការ​ដែល​ពួកលោក​ត្រូវបាន​ហៅ​ឲ្យ​ធ្វើ​យ៉ាង​ដូចម្តេច ?

ស្រ្ដី​បី​ទារក

« ដ្បិត​មាន​បុត្រ​១​កើត​ដល់​យើង ព្រះ​ទ្រង់​ប្រទាន​បុត្រា​១​មក​យើង » ( អេសាយ ៩:៦ ) ។

អេសាយ ៧–៩

អេសាយ​បាន​ព្យាករ​អំពី​ព្រះ​យេស៊ូវគ្រីស្ទ ។

នៅ​ដើម​ការងារបម្រើ​របស់​អេសាយ នគរ​អ៊ីស្រាអែល ( ក៏​ត្រូវបាន​ហៅថា​អេប្រាអិម​ផងដែរ ) បាន​ចង​សម្ព័ន្ធភាព​ជាមួយ​ស៊ីរី ដើម្បី​ការពារ​ខ្លួន​ប្រឆាំង​នឹង​ស្រុក​អាសស៊ើរ ។ អ៊ីស្រាអែល និង ស៊ីរី ចង់​បង្ខិតបង្ខំ​ឲ្យ អេហាស ដែល​ជា​ស្តេច​យូដា ឲ្យ​ចូលរួម​នឹង​សម្ព័ន្ធ​របស់​ពួកគេ ។ ប៉ុន្តែ​អេសាយ​បាន​ព្យាករ​ថា សម្ព័ន្ធ​នេះ​នឹង​បរាជ័យ និង​បាន​ទូន្មាន​ដល់​អេហាស​ឲ្យ​ទុក​ព្រះទ័យ​លើ​ព្រះអម្ចាស់ ( សូមមើល អេសាយ ៧–៩ ជាពិសេស អេសាយ ៧:៧–៩; ៨:១២–១៣ ) ។

កាលដែល​អេសាយ​បាន​ទូន្មាន​ដល់​អេហាស លោក​បាន​ធ្វើ​ការព្យាករ​ដ៏​ល្បីល្បាញ​ជាច្រើន ដូចជា ការព្យាករ​ដែល​មាន​នៅក្នុង អេសាយ ៧:១៤; ៨:១៣–១៤; ៩:២, ៦–៧ ។ ខណៈ​ដែល​អត្ថន័យ​នៃ​ការព្យាករ​នេះ​ពុំ​សូវ​ច្បាស់លាស់​ទាំងស្រុង​នៅក្នុង​សម័យ​របស់ អេហាស ក៏​ការព្យាករ​ទាំងនេះ​​អនុវត្ត​នៅក្នុង​សម័យ​របស់​ព្រះ​យេស៊ូវគ្រីស្ទ​ដែរ ( សូមមើល​ផងដែរ ម៉ាថាយ ១:២១–២៣; ៤:១៦; ២១:៤៤; លូកា ១:៣១–៣៣ ) ។ តើ​បងប្អូន​រៀន​អ្វី​ខ្លះ អំពី​ព្រះអង្គ​សង្គ្រោះ​មក​ពី​ខគម្ពីរ​ទាំង​នេះ ?

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្នុង​គ្រួសារ

អេសាយ ១:១៦–១៨ ។ដើម្បី​ជួយ​សមាជិក​គ្រួសារ​ឲ្យ​យល់​អត្ថន័យ​ពី​ខគម្ពីរ​ទាំងនេះ បងប្អូន​អាច​អាន​វគ្គ « Some of Us Feel We Can Never Be Good Enough » មកពី​សារលិខិត​របស់​ស៊ីស្ទើរ សារ៉ុន អូប៊ែង « Christ: The Light That Shines in Darkness » (EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៧៥ ) ។ ឬ​បងប្អូន​អាច​បង្ហាញ​ពី​របៀប​ដែល​ស្នាម​ប្រឡាក់​អាច​ត្រូវ​បាន​សម្អាត​ចេញ​ពី​សម្លៀក​បំពាក់​បាន ។ តើ​សារលិខិត​របស់​ព្រះ​អម្ចាស់​នៅក្នុង​ខគម្ពីរ​ទាំងនេះ​ខុស​ពី​អ្វី​ដែល​សាតាំង​ចង់​ឲ្យ​យើង​ជឿ​យ៉ាង​ដូចម្តេច ?

អេសាយ ២:១–៥ ។សមាជិក​គ្រួសារ​អាច​ជ្រើសរើស​ខគម្ពីរ​មួយ​ក្នុងចំណោម​ខគម្ពីរ​ទាំងនេះ ហើយ​គូរ​រូបភាព​នៃ​អ្វី​ដែល​ខគម្ពីរ​នេះ​ពិពណ៌នា ។ តើ​ព្រះវិហារ​បរិសុទ្ធ​បង្រៀន​យើង​អ្វីខ្លះ​អំពី​របៀប​របស់​ព្រះអម្ចាស់ ? តើ​ព្រះវិហារ​បរិសុទ្ធ​ប្រទានពរជ័យ​យ៉ាង​ដូច​ម្ដេច កាល​ដែល​យើង « ដើរ​ក្នុង​ពន្លឺ​នៃ​ព្រះយេហូវ៉ា » ? ( អេសាយ ២:៥ ) ។

អេសាយ ៤:៥–៦ ។តើ​ព្រះអម្ចាស់​សន្យា​អ្វីខ្លះ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ? តើ​ការសន្យា​ទាំងនេះ​អាច​មាន​អត្ថន័យ​យ៉ាងណា​ខ្លះ ? តើ​ការសន្យា​ទាំងនេះ​អាចបំពេញ​ដោយ​របៀបណា ? ( សូមមើល​ផងដែរ និក្ខមនំ ១៣:២១–២២ ) ។

អេសាយ ៧:១៤; ៩:១–៧ ។ដោយ​ការ​ប្រើ​រូប​គំនូរ ឬ​រូបភាព​ពី​ទស្សនាវដ្តី​សាសនាចក្រ បងប្អូន​អាច​ធ្វើ​ផ្ទាំង​រូបភាព​មួយ​ដែល​បង្ហាញ​ពី​អ្វី​ដែល​យើង​រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ​ចេញពី​ខគម្ពីរ​ទាំងនេះ ។

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្តាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ។

ចម្រៀង​ដែល​លើក​ទឹកចិត្ត​ឲ្យ​ប្រើ ៖ « នៅលើ​កំពូល​ភ្នំខ្ពស់ » ទំនុក​តម្កើង ល.រ. ៥ ។

ការកែលម្អ​ដល់​ការសិក្សា​ផ្ទាល់​ខ្លួន

សូម​ជំនួយ​ពី​ព្រះអម្ចាស់ ។ ដើម្បី​យល់ពី​បទគម្ពីរ យើង​ត្រូវការ​វិវរណៈ​ផ្ទាល់ខ្លួន ។ ព្រះអម្ចាស់​បាន​សន្យា​ថា « ចូរ​សូម នោះ​តែង​នឹង​ឲ្យ​មក​អ្នក ចូរ​រក នោះ​តែង​នឹង​ឃើញ ចូរ​គោះ នោះ​តែង​នឹង​បើក​ឲ្យ​អ្នក » ( ម៉ាថាយ ៧:៧ ) ។

ព្រះវិហារ​បរិសុទ្ធ អៃដាហូ ហ្វល រដ្ឋ​អៃដាហូ ក្នុង​ខ្យល់ព្យុះ

អេសាយ​បាន​បង្រៀន​ថា រោងឧបោសថ​នឹង « ជាទីជម្រក » និង « ជា​ទី​បាំង​ខ្លួន​ឲ្យ​រួច​ពី​ព្យុះ និង​ភ្លៀង​ផង » ( អេសាយ ៤:៦ ) ។ព្រះវិហារបរិសុទ្ធ​អៃដាហូ ហ្វល រដ្ឋ​អៃដាហូ