ចូរ​មក​តាម​ខ្ញុំ
ថ្ងៃ​ទី ១៧–២៣ ខែ កុម្ភៈ នីហ្វៃ​ទី ២ ១១–២៥ ៖ « យើង​អរ​រីករាយ​ក្នុង​ព្រះ​គ្រីស្ទ »


« ថ្ងៃ​ទី ១៧–២៣ ខែ កុម្ភៈ នីហ្វៃ​ទី ២ ១១–២៥ ៖ ‹ យើង​អរ​រីករាយ​ក្នុង​ព្រះ​គ្រីស្ទ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )

« ថ្ងៃ​ទី ១៧–២៣ ខែ កុម្ភៈ នីហ្វៃ​ទី ២ ១១–២៥ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២០

អេសាយ​សរសេរ​លើ​រមូរ​ក្រដាស

ថ្ងៃទី ១៧–២៣ ខែ កុម្ភៈ

នីហ្វៃ​ទី ២ ១១–២៥

« យើង​អរ​រីករាយ​ក្នុង​ព្រះ​គ្រីស្ទ »

ការរៀបចំ​បង្រៀន​របស់​អ្នក​ចាប់ផ្ដើម ពេល​អ្នក​អាន នីហ្វៃ​ទី ២ ១១–២៥ ។ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល និង​ក្រុមគ្រួសារ អាច​ជួយ​អ្នក​ឲ្យ​យល់​ពី​ជំពូក​ទាំងនេះ ហើយ​គម្រោង​មេរៀន​នេះ​អាច​ផ្ដល់​នូវ​គំនិត​បង្រៀន​នានា​ដល់​អ្នក ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបតំណាង​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​រំឭក​ជាមួយ​កុមារ​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​ព្រះអង្គសង្គ្រោះ និង​ដង្វាយ​ធួន​របស់​ទ្រង់​កាល​ពីសប្តាហ៍ ។ ប្រសិនបើ​ពួកគេ​បាន​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន​ជាមួយ​ក្រុមគ្រួសារ​របស់​ពួកគេ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​និយាយ​អំពី​រឿង​នោះ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

នីហ្វៃ​ទី ២ ១២:២–៣

ព្រះវិហារ​បរិសុទ្ធ​គឺជា​ដំណាក់​របស់​ព្រះអម្ចាស់ ។

ការព្យាករ​របស់​អេសាយ​អំពី « ភ្នំ​ជា​ទី​សាង​ព្រះ​វិហារ​នៃ​ព្រះ​អម្ចាស់ » អាច​ជា​ឱកាស​មួយ​ដើម្បី​បង្រៀន​កុមារ​អំពី​ព្រះវិហារ​បរិសុទ្ធ និង​ជួយ​ពួកគេ​ឲ្យ​ទន្ទឹង​រង់ចាំ​ការ​ទៅ​ទីនោះ​នា​ថ្ងៃ​ណា​មួយ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ឲ្យ​កុមារ​ម្នាក់​កាន់​រូបភាព​នៃ​ព្រះវិហារ​បរិសុទ្ធ ( គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ មាន​រូបភាព​មួយ ) ហើយ​សូម​ឲ្យ​កុមារ​ចែកចាយ​អ្វី​ដែល​ពួកគេ​ដឹង​អំពី​ព្រះវិហារ​បរិសុទ្ធ ។ សូម​អាន នីហ្វៃ​ទី ២ ១២:៣ ហើយ​សូម​ពន្យល់​ថា នៅក្នុង​ខគម្ពីរ​នេះ ព្យាការី​ម្នាក់​ឈ្មោះ​អេសាយ​បាន​ព្យាករ​ថា នឹង​មាន​ព្រះវិហារ​បរិសុទ្ធ​ជាច្រើន​នៅ​ថ្ងៃ​ចុង​ក្រោយ ។ សូម​អាន​ខគម្ពីរ​នោះ​ម្តង​ទៀត ហើយ​គូស​បញ្ជាក់​ថា នៅពេល​យើង​ទៅ​ព្រះវិហារ​បរិសុទ្ធ នោះ​ព្រះអម្ចាស់ « នឹង​បង្រៀន​យើង​ពី​ផ្លូវ​ទាំង​ឡាយ​របស់​ទ្រង់ » ហើយ​ជួយ​យើង​ឲ្យ « ដើរ​តាម​ផ្លូវ​ទាំង​ឡាយ​របស់​ទ្រង់ » ។

  • សូម​ធ្វើ​ផ្លូវ​មួយ​នៅ​លើ​កម្រាល​ឥដ្ឋ ហើយ​ដាក់​រូបភាព​ព្រះវិហារ​បរិសុទ្ធ​នៅ​ខាង​ចុង​ផ្លូវ​នោះ ប៉ុន្តែ​សូម​គ្រប​រូបភាព​នោះ​ទុក​សិន ។ សូម​ឲ្យ​កុមារ​ដើរ​នៅលើ​ផ្លូវ​នោះ ហើយ​នៅពេល​ពួកគេ​ដើរ សូម​ជួយ​ពួកគេ​ឲ្យ​និយាយ​ឃ្លា « ដើរ​តាម​ផ្លូវ​ទាំង​ឡាយ​របស់​ទ្រង់ » ម្ដង​ហើយ​ម្ដង​ទៀត ។ នៅពេល​កុមារ​ដើរ​ទៅ​ដល់​ចុង​ផ្លូវ​នោះ សូម​ឲ្យ​ពួកគេ​បើក​រូបភាព​ដែល​គ្រប​នោះ ។ តើ​ការដើរ​តាម​ផ្លូវ​ទាំង​ឡាយ​របស់​ព្រះ​មាន​ន័យ​យ៉ាង​ណា ?

  • សូម​ច្រៀង​ជាមួយ​គ្នា​នូវ​បទចម្រៀង​មួយ​បទ​អំពី​ព្រះវិហារ​បរិសុទ្ធ ដូចជា​បទ « ខ្ញុំ​ចូលចិត្ត​មើល​ព្រះវិហារ​បរិសុទ្ធ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៩៩ ) ។ សូម​ជួយ​ពួកគេ​ឲ្យ​ស្វែងរក​ពាក្យ និង​ឃ្លា​នៅ​ក្នុង​ចម្រៀង​នេះ ដែល​បង្រៀន​អំពី​ព្រះវិហារ​បរិសុទ្ធ និង​អ្វី​ដែល​យើង​ធ្វើ​នៅ​ទីនោះ ។

នីហ្វៃ​ទី ២ ១៩:៦; ២៥:២៦

« យើង​អរ​រីករាយ​ក្នុង​ព្រះ​គ្រីស្ទ » ។

នីហ្វៃ និង​អេសាយ​មាន​ទីបន្ទាល់​អំពី​ព្រះអង្គ​សង្គ្រោះ ហើយ​ទីបន្ទាល់​របស់​ពួកគេ​បាន​ធ្វើ​ឲ្យ​ពួកគេ​ពោរពេញ​ដោយ​អំណរ ។ សូម​ជួយ​កុមារ​ឲ្យ​ឃើញ​ថា អ្នក « អរ​រីករាយ​ក្នុង​ព្រះគ្រីស្ទ » ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អញ្ជើញ​កុមារ​ឲ្យ​កាន់​រូបភាព​អំពី​ការប្រសូត​របស់​ព្រះយេស៊ូវគ្រីស្ទ ( ដូចជា សៀវភៅ​រូបភាព​ដំណឹងល្អ លេខ ៣០ ) ហើយ​ជួយ​កុមារ​ឲ្យ​ស្វែងរក​ព្រះឱរស​យេស៊ូវ​នៅក្នុង​រូបភាព​នោះ ។ សូម​អាន នីហ្វៃ​ទី ២ ១៩:៦ ឬ​បង្ហាញ​វីដេអូ « A Savior Is Born—Christmas Video » ( ChurchofJesusChrist.org ) ហើយ​សូម​ឲ្យ​កុមារ​ចង្អុល​ទៅកាន់​ព្រះយេស៊ូវ នៅពេល​ពួកគេ​ឮ​ពាក្យ បុត្រ និង បុត្រា ។ សូម​ពន្យល់​ថា ព្យាការី​អេសាយ ដែល​បាន​សរសេរ​ពាក្យ​ពេចន៍​ទាំងឡាយ​នៅក្នុង នីហ្វៃ​ទី ២ ១៩:៦ បាន​ដឹង​អំពី​ការប្រសូត​របស់​ព្រះគ្រីស្ទ​កាល​ពី​រាប់រយ​ឆ្នាំ​ពីមុន​រឿង​នោះ​បាន​កើត​ឡើង ។

  • សូម​ប្រាប់​រឿង​អំពី​ព្រះយេស៊ូវគ្រីស្ទ​ដែល​នាំ​អំណរ​មក​កាន់​មនុស្ស​ដទៃ ឬ​បង្ហាញ​វីដេអូ​ដូចជា « Jesus Heals a Man Born Blind » ឬ « Suffer the Little Children to Come unto Me » ( ChurchofJesusChrist.org ) ។ សូម​ចង្អុល​បង្ហាញ​អំពី​គ្រា​ដ៏​មាន​អំណរ​នៅក្នុង​រឿង ឬ​វីដេអូ​នោះ ។ សូម​អាន នីហ្វៃ​ទី ២ ២៥:២៦ ហើយ​និយាយ​អំពី​មូលហេតុ​ដែល​អ្នក « អរ​រីករាយ​ក្នុង​ព្រះគ្រីស្ទ » ។ សូម​កុមារ​ឲ្យ​និយាយ​អំពី​របៀប​ដែល​ព្រះយេស៊ូវ​នាំ​មក​នូវ​អំណរ​ដល់​ពួកគេ ។

នីហ្វៃ​ទី ២ ២១:៦–៩២២

សហស្សវត្សរ៍​នឹង​ក្លាយ​ជា​គ្រា​មួយ​នៃ​សេចក្ដីសុខសាន្ដ និង​អំណរ ។

បន្ទាប់​ពី​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ទ្រង់ នោះ​ព្រះយេស៊ូវគ្រីស្ទ​នឹង​គង់​នៅ​ជាមួយ​រាស្ត្រ​របស់​ទ្រង់​អំឡុងពេល​នៃ​សេចក្តីសុខសាន្ត​ដែល​ហៅ​ថា​សហស្សវត្សរ៍ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​បង្ហាញ​រូបភាព​អំពី​សត្វ​ដែល​បាន​និយាយ​នៅក្នុង នីហ្វៃ​ទី ២ ២១:៦–៧ ហើយ​សូម​ឲ្យ​កុមារ​ដាក់​ឈ្មោះ​សត្វ​នោះ ។ សូម​ពន្យល់​ថា សត្វ​ទាំង​នេះ​ជា​ធម្មតា​គឺជា​សត្រូវ​នឹង​គ្នា ប៉ុន្តែ​អេសាយ​បាន​បង្រៀន​ថា បន្ទាប់​ពី​ព្រះយេស៊ូវគ្រីស្ទ​យាង​មក​ម្តង​ទៀត នឹង​មាន​គ្រា​នៃ​សេចក្តី​សុខសាន្ត ដែល​ហៅ​ថា សហស្សវត្សរ៍ នៅពេល​សត្វ​នោះ​នឹង​ពុំ​ធ្វើ​ទុក្ខ​ទោស​ដល់​គ្នា​ឡើយ ។ តើ​យើង​អាច​ធ្វើ​តាម​គំរូ​របស់​សត្វ​ទាំង​នោះ​ក្នុង​របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​គ្នា​ទៅវិញ​ទៅមក​យ៉ាង​ដូចម្តេច ? សូម​អញ្ជើញ​កុមារ​ឲ្យ​គូរ​រូប​សត្វ​ទាំង​នេះ​ដែល​រស់នៅ​ដោយ​សុខសាន្ត​ជាមួយ​គ្នា ។

  • សូម​អាន នីហ្វៃ​ទី ២ ២២:៥ ហើយ​សូម​ឲ្យ​កុមារ​ជួយ​អ្នក​ស្វែងរក​ចម្រៀង​មួយ​បទ​ដែល​ពិពណ៌នា​អំពី « ការ​ណ៍ដ៏​ប្រសើរ » ដែល​ព្រះអម្ចាស់​បាន​ធ្វើ ។ ឧទាហរណ៍​មួយ​ចំនួន​អាច​រួមមាន « ព្រះវរបិតា​ស្រឡាញ់​ខ្ញុំ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១៦–១៧ ) ឬ « ទ្រង់​ធំ​ណាស់​ណា៎ » ( ទំនុកតម្កើង លេខ ៣៨ ) ។ សូម​ច្រៀង​ចម្រៀង​នោះ​ជាមួយ​គ្នា ។ សូម​ពន្យល់​ថា នៅ​ក្នុង​ពេល​សហស្សវត្សរ៍ មនុស្ស​គ្រប់​រូប​នឹង​ដឹង​អំពី « ការណ៍​ដ៏​ប្រសើរ » ដែល​ព្រះអម្ចាស់​បាន​ធ្វើ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

នីហ្វៃ​ទី ២ ១២:២–៣

ព្រះវិហារ​បរិសុទ្ធ​គឺជា​ដំណាក់​របស់​ព្រះអម្ចាស់ ។

តើ​អ្នក​អាច​ប្រើ​ខគម្ពីរ​ទាំងនេះ​ដើម្បី​ជួយ​កុមារ​ឲ្យ​ទន្ទឹង​រង់ចាំ​ដល់​ថ្ងៃ​មួយ ពេល​ពួកគេ​អាច​ចូលរួម​ព្រះវិហារ​បរិសុទ្ធ​ដោយ​របៀប​ណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​បង្ហាញ​រូបភាព​ព្រះវិហារ​បរិសុទ្ធ ( គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង ក្រុម​គ្រួសារ មាន​រូបភាព​មួយ ) ។ សូម​កុមារ​ឲ្យ​អាន នីហ្វៃ​ទី ២ ១២:២–៣ ហើយ​អញ្ជើញ​កុមារ​ផ្សេង​ទៀត​ឲ្យ​ស្តាប់​រក​ហេតុផល​នៃ​មូលហេតុ​ដែល​អេសាយ​បាន​និយាយ​ថា យើង​ត្រូវការ​ព្រះវិហារ​បរិសុទ្ធ ។ អ្នក​អាច​ពន្យល់​បាន​ថា អេសាយ​បាន​ហៅ​ព្រះវិហារ​បរិសុទ្ធ​ថា​ជា « ភ្នំ​ជា​ទី​សាង​ព្រះ​វិហារ​នៃ​ព្រះ​អម្ចាស់ » ។ ហេតុអ្វី​ភ្នំ​គឺជា​និមិត្ត​សញ្ញា​ដ៏​ល្អ​មួយ​សម្រាប់​ព្រះវិហារ​បរិសុទ្ធ ?

  • សូម​អញ្ជើញ​កុមារ​ឲ្យ​គូរ​រូប​ខ្លួន​ពួកគេ​ទៅ​កាន់​ព្រះវិហារ​បរិសុទ្ធ ។ ប្រសិន​បើ​អាច សូម​ឲ្យ​យុវជន ឬ​យុវនារី​ម្នាក់​នៅ​ក្នុង​វួដ​ប្រាប់​កុមារ​ថា តើ​ការធ្វើ​ពិធី​បុណ្យ​ជ្រមុជទឹក​សម្រាប់​មរណជន​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​មាន​លក្ខណៈ​ដូច​ម្តេច ។ យុវវ័យ​នេះ ឬ​បុគ្គល​ម្នាក់​ទៀត​នៅក្នុង​វួដ​អាច​បង្រៀន​កុមារ​អំពី​របៀប​ស្វែងរក​ឈ្មោះ​នៃ​ជីដូន​ជីតា​របស់​ពួកគេ​ដែល​ត្រូវការ​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ ។

នីហ្វៃ​ទី ២​ ១៥:២០

សាតាំង​ព្យាយាម​បំភាន់​ខ្ញុំ​អំពី​សេចក្តីល្អ និង​សេចក្តី​អាក្រក់ ។

យើង​រស់នៅក្នុង​ពិភពលោក​មួយ ជាកន្លែង​ដែល​អេសាយ​បាន​ព្យាករ​ថា មនុស្ស​នឹង​រាប់​សេចក្ដី​អាក្រក់​ថា​ជា​ល្អ ហើយ​សេចក្ដីល្អ​ថា​ជា​អាក្រក់​វិញ ។ តើ​អ្នក​អាច​ជួយ​កុមារ​ឲ្យ​រកឃើញ​ការបោក​បញ្ឆោត​បែប​នោះ​ដោយ​របៀបណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​បង្ហាញ​កុមារ​នូវ​អ្វី​មួយ​ដែល​ចត់ ឬ​ជូរ ដូច​ជា​ជ្រក់ ឬ​ក្រូច​ឆ្មា នៅក្នុង​ស្ករ​គ្រាប់​ដែល​រុំ​ជិត ។ សូម​អាន នីហ្វៃ​ទី ២ ១៥:២០ ហើយ​ពន្យល់​ថា សាតាំង​ព្យាយាម​ធ្វើ​ឲ្យ​អ្វីៗ​ដែល​អាក្រក់​មើល​ទៅ​ថាល្អ ។ សូម​ជួយ​កុមារ​ឲ្យ​គិត​អំពី​របៀប​នានា ដែល​សាតាំង​ធ្វើ​បែប​នេះ ។ តើ​យើង​អាច​ដឹង​អំពី​ការបោក​បញ្ឆោត​របស់​វា​យ៉ាង​ដូចម្ដេច ?

  • សូម​បង្ហាញ​វីដេអូ « You Will Be Freed » ដែល​មាន​រយៈពេល​មួយ​នាទី​កន្លះ ( ChurchofJesusChrist.org ) ។ ហេតុអ្វី​អ្នក​នេសាទ​ត្រី​លាក់​បាំង​ផ្លែ​សន្ទូច​របស់​គាត់ ? ហេតុអ្វី​សាតាំង​លាក់​បាំង​អំពើ​បាប ?

    2:58

នីហ្វៃ​ទី ២ ១៧:១៤; ១៩:៦; ២៥:២៣–២៦

« យើង​អរ​រីករាយ​ក្នុង​ព្រះ​គ្រីស្ទ » ។

កុមារ​ត្រូវ​ដឹង​ថា ដំណឹងល្អ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​គឺ​ពោរពេញ​ដោយ​អំណរ ។ តើ​អ្នក​នឹង​ជួយ​ពួកគេ​ឲ្យ « អរ​រីករាយ​ក្នុង​ព្រះគ្រីស្ទ » ដោយ​របៀប​ណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ជួយ​កុមារ​ឲ្យ​ស្វែងរក​ព្រះនាម​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង នីហ្វៃ​ទី ២ ១៧:១៤ និង ១៩:៦ ។ អ្នក​ចាំបាច់​ត្រូវ​ពន្យល់​ថា « អេម៉ាញូអែល » គឺ​ជា​ព្រះនាម​មួយ​ក្នុង​ចំណោម​ព្រះ​នាម​ទាំង​នេះ ហើយ​វា​មាន​ន័យ​ថា « ព្រះអង្គ​ទ្រង់​គង់​ជា​មួយ​នឹង​យើង​ខ្ញុំ » ។ តើ​ព្រះនាម​នីមួយៗ​នៃ​ព្រះនាម​ទាំងនេះ​បង្រៀន​អ្វី​ខ្លះ​ដល់​យើង​អំពី​ទ្រង់ ?

  • សូម​ដាក់​រូបភាព​ព្រះអង្គសង្គ្រោះ​នៅលើ​ក្តារខៀន ហើយ​អាន នីហ្វៃ​ទី ២ ២៥:២៦ ជាមួយ​គ្នា ។ ហេតុអ្វី​នីហ្វៃ​និយាយ និង​សរសេរ​អំពី​ព្រះយេស៊ូវគ្រីស្ទ​ច្រើន​ម៉្លេះ ? សូម​ទុក​ឲ្យ​កុមារ​គ្រប់​គ្នា​សរសេរ​នៅលើ​ក្តារ​ខៀន ក្បែរ​រូប​ព្រះយេស៊ូវ នូវ​អ្វី​មួយ​អំពី​ព្រះអង្គសង្គ្រោះ​ដែល​នាំ​ឲ្យ​ពួកគេ​មាន​អំណរ ។

  • សូម​ឲ្យ​កុមារ​គិត​អំពី​នរណា​ម្នាក់​ដែល​ពួកគេ​ចង់ « បញ្ចុះបញ្ចូល … ឲ្យ​ជឿ​ដល់​ព្រះគ្រីស្ទ » ( នីហ្វៃ​ទី ២ ២៥:២៣ ) ។ តើ​យើង​អាច​សម្តែង​សេចក្តីអំណរ​ដែល​ព្រះអង្គ​សង្គ្រោះ​នាំ​មក​ក្នុង​ជីវិត​របស់​យើង​ដល់​មនុស្ស​ដទៃ​ដោយ​របៀប​ណា ? សូម​ឲ្យ​កុមារ​សរសេរ ឬ​ដើរ​តួ​សម្តែង​នូវ​អ្វី​មួយ​ចំនួន​ដែល​ពួកគេ​អាច​ធ្វើ ដើម្បី​ជួយ​មនុស្ស​ដែល​ពួកគេ​គិតថា​នឹង​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។

រូបតំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​ឲ្យ​កុមារ​គិត​អំពី​អ្វី​មួយ​ដែល​ពួកគេ​អាច​ធ្វើ ដើម្បី​បង្ហាញ​ក្រុមគ្រួសារ​របស់​ពួកគេ​ថាពួកគេ « អរ​រីករាយ​ក្នុង​ព្រះគ្រីស្ទ » ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

សូម​ឲ្យ​កុមារ​មាន​ការច្នៃ​ប្រឌិត ។ « នៅពេល​អ្នក​បង្រៀន​កុមារ​តូចៗ សូម​អនុញ្ញាត​ឲ្យ​ពួកគេ​សង់​រូប គូរ​រូប ផាត់ពណ៌ សរសេរ ហើយច្នៃ​ប្រឌិត ។ រឿង​ទាំងនេះ​មាន​ន័យ​ច្រើន​ជាង​សកម្មភាព​ដ៏​សប្បាយ​រីករាយ​ទៅ​ទៀត—វា​មាន​សារៈសំខាន់​ណាស់​នៅក្នុង​ការរៀន​សូត្រ » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ២៥ ) ។