« ថ្ងៃទី ២៦ ខែ កក្កដា–ថ្ងៃទី ១ ខែ សីហា ។ គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៤ ៖ ‹ អំណាចនៃព្រះ ›» ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១( ឆ្នាំ ២០២០ )
« ថ្ងៃទី ២៦ ខែ កក្កដា–ថ្ងៃទី ១ ខែ សីហា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤ »ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ឆ្នាំ ២០២១
ការស្តារឡើងវិញ ដោយ លីស ឡេមិន ស្វីនដល
ថ្ងៃទី ២៦ ខែ កក្កដា–ថ្ងៃទី ១ ខែ សីហា
គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤
« អំណាចនៃព្រះ »
នៅពេលអ្នកអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤ តើសេចក្តីពិតអ្វីដែលអ្នកមានចំណាប់អារម្មណ៍ខ្លាំងដើម្បីបញ្ជាក់ទៅកុមារ ? សូមកត់ត្រាការយល់ដឹងដែលកើតមានដល់អ្នកមកពីព្រះវិញ្ញាណបរិសុទ្ធ ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមឲ្យកុមារចែកចាយអ្វីដែលពួកគេដឹងអំពីបព្វជិតភាព ។ អ្នកអាចបង្ហាញរូបភាពរបស់នរណាម្នាក់កំពុងទទួលការប្រសិទ្ធពរដោយសារអំណាចបព្វជិតភាព ដូចជាសៀវភៅរូភាពដំណឹងល្អលេខ ១០៣–១០សូមសួរកុមារពីរបៀបដែលបព្វជិតភាពប្រទានពរជ័យដល់ក្រុមគ្រួសារ ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:១៩–២២, ២៦–២៧
បព្វជិតភាពគឺជាអំណាចនៃព្រះ ។
តើកុមារដែលអ្នកបង្រៀនដឹងពីគោលបំណងនៃបព្វជិតភាពដែរឬទេ ? នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤ ព្រះអម្ចាស់បានបើកសម្ដែងគោបំណងមួយ ៖ ដើម្បីជួយយើងត្រឡប់ទៅរស់នៅជាមួយព្រះវរបិតាសួគ៌វិញ ។ ( ដើម្បីរៀនបន្ថែមទៀត សូមមើលប្រធានបទដំណឹងល្អ«បព្វជិតភាព»topics.ChurchofJesusChrist.org) ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៤:២០ ហើយសូមសួរកុមារឲ្យក្រោកឈរ នៅពេលពួកគេឮពាក្យ « ពិធីបរិសុទ្ធ » ។ ដើម្បីជួយពួកគេយល់ថាតើអ្វីទៅជាពិធីបរិសុទ្ធ សូមបង្ហាញរូបភាពពិធីបរិសុទ្ធនៃបព្វជិតភាពពីរបី ដូចជាសៀវភៅរូបភាពដំណឹងល្អលេខ១០៣-៨ហើយសូមឲ្យកុមារពិពណ៌នាពីអ្វីដែលកំពុងកើតឡើងនៅក្នុងរូបភាពនីមួយៗ ( សូមមើលផងដែរ សេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ «ពិធីបរិសុទ្ធ»scriptures.ChurchofJesusChrist.org) ។ សូមពន្យល់ថា ព្រះវរបិតាសួគ៌បានប្រទានដល់យើងនូវពិធីបរិសុទ្ធទាំងនេះដើម្បីជួយយើងត្រឡប់ទៅរស់នៅជាមួយទ្រង់វិញ ។
-
សូមឲ្យកុមារផាត់ពណ៌ទំព័រសកម្មភាព ។ នៅពេលពួកគេផាត់ពណ៌ សូមពន្យល់ពីពិធីបរិសុទ្ធបព្វជិតភាពផ្សេងៗដែលបានបង្ហាញនៅលើទំព័រនេះ និងពីមូលហេតុដែលអ្នកមានអំណរគុណចំពោះពិធីបរិសុទ្ធទាំងនោះ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៧៧
ខ្ញុំជាមិត្តភក្តិរបស់ព្រះយេស៊ូវ នៅពេលខ្ញុំធ្វើតាមទ្រង់ ។
តើអ្នកអាចជួយកុមារដឹងថា ព្រះអង្គសង្រ្គោះស្រឡាញ់យើងជាងមិត្តភក្តិជិតស្និទស្រឡាញ់យើងទៅទៀតដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្ហាញរូបភាពរបស់ព្រះអង្គសង្រ្គោះនៅពេលអ្នកអានគោលលទ្ធិ និងសេចក្តីសញ្ញា ៨៤:៧៧។ សូមឲ្យកុមារចង្អុលទៅរូបភាពរបស់ព្រះអង្គសង្រ្គោះរាល់ពេលពួកគេឮពាក្យ « មិត្តភក្តិ » ។ សូមពន្យល់ថា នៅពេលយើងព្យាយាមរក្សាព្រះបញ្ញត្តិ នោះយើងបង្ហាញព្រះយេស៊ូវ ថាយើងស្រឡាញ់ទ្រង់ ។ សូមចែកចាយថាតើវាមានអត្ថន័យយ៉ាងណាចំពោះអ្នក ក្នុងការមានព្រះយេស៊ូវ ជាមិត្តភក្តិអ្នក ។
-
សូមជួយកុមារឲ្យសរសេរបញ្ជីមួយអំពីកិច្ចការមួយចំនួនដែលពួកគេអាចធ្វើ ដើម្បីបង្ហាញមិត្តភក្តិរបស់ពួកគេថា ពួកគេស្រឡាញ់មិត្តភក្តិនោះ ។ តើព្រះយេស៊ូវបានធ្វើអ្វីខ្លះដើម្បីបង្ហាញយើងថា ទ្រង់ជាមិត្តភក្តិរបស់យើង ? តើយើងអាចធ្វើអ្វីខ្លះដើម្បីបង្ហាញព្រះអង្គសង្រ្គោះថាយើងគឺជាមិត្តភក្តិរបស់ទ្រង់ ? សូមច្រៀងចម្រៀងរួមគ្នានូវបទមួយអំពីព្រះយេស៊ូវ ដូចជាបទ « ព្រះយេស៊ូវជាសម្លាញ់យើងសៀវភៅចម្រៀងកុមារទំព័រ ៣៧ ) ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៤:៨៨
ព្រះវរបិតាសួគ៌ជួយពួកអ្នកផ្សព្វផ្សាយសាសនារបស់ទ្រង់ ។
គំនិតដែលថានឹងធ្វើជាអ្នកផ្សព្វផ្សាយសាសនានៅថ្ងៃណាមួយ អាចជាទីរីករាយ ប៉ុន្តែ វាក៏អាចធ្វើឲ្យកុមារមួយចំនួនភ័យខ្លាចដែរ ។ គោលលទ្ធិ និងសេចក្តីសញ្ញា ៨៤:៨៨អាចបង្រៀនពួកគេពីរបៀបដែលព្រះវរបិតាសួគ៌ជួយជនទាំងឡាយណាដែលទ្រង់បញ្ជូនមកដើម្បីផ្សព្វផ្សាយដំណឹងល្អរបស់ទ្រង់ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមជួយកុមារគិតពីពួកអ្នកផ្សព្វផ្សាយដែលពួកគេស្គាល់ ។ សូមប្រាប់ពួកគេថា ព្រះវរបិតាសួគ៌បានធ្វើការសន្យាពិសេសមួយចំពោះពួកអ្នកផ្សព្វផ្សាយសាសនា ។ សូមអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៨៨ ហើយជួយកុមារគិតពីសកម្មភាពដែលត្រូវជាមួយសេចក្តីសន្យានៅក្នុងខគម្ពីរនេះ ។ សូមប្រាប់ពីគ្រានៅពេលដែលអ្នកបានកំពុងបម្រើព្រះអម្ចាស់ ហើយបានទទួលអារម្មណ៍ថា ទ្រង់គង់នៅជាមួយអ្នក ដូចដែលពិពណ៌នានៅក្នុងខទី ៨៨។
-
សូមចែកចាយអំពីដំណើររឿងរបស់ក្មេងប្រុសអាយុបួនឆ្នាំនៅក្នុងសារលិខិតរបស់អែលឌើរ តាកាស៊ី វ៉ាដា «ទទួលទាននូវព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ» (Ensignឬលីអាហូណាខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៣៨-៤០ ) ។ សូមជួយកុមារម្នាក់ៗគិតពីអ្វីមួយដែលពួកគេអាចនិយាយដើម្បីចែកចាយទីបន្ទាល់របស់ពួកគេជាមួយនរណាម្នាក់—ដូចជា ចែកចាយមាត្រានៃសេចក្តីជំនឿ ។ សូមឲ្យកុមារម្នាក់ៗសម្តែងដើម្បីចែកចាយដំណឹងល្អជាមួយមិត្តភក្តិ ។ សូមថ្លែងទីបន្ទាល់ថា ព្រះវរបិតាសួគ៌ជួយយើងដឹងពីអ្វីដែលត្រូវនិយាយ នៅពេលយើងនិយាយជាមួយអ្នកដទៃពីដំណឹងល្អ ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៤-៥, ១៨-២៨, ៣០
ពិធីបរិសុទ្ធនៃបព្វជិតភាពជួយយើងរៀបចំខ្លួនដើម្បីរស់នៅជាមួយព្រះវរបិតាសួគ៌ម្តងទៀត ។
នៅពេលកុមារធំឡើង កុមារដែលអ្នកបង្រៀននឹងអាចចូលរួមនៅក្នុងពិធីបរិសុទ្ធនៃបព្វជិតភាពកាន់តែច្រើនទៀត ដោយបូករួមទាំងពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់សម្រាប់មរណជននៅក្នុងព្រះវិហារបរិសុទ្ធ ។ តើអ្នកអាចជួយពួកគេយល់ពីគោលបំណង និងអំណាចនៃពិធីបរិសុទ្ធនៃបព្វជិតភាពយ៉ាងដូចម្តេច ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមសរសេរពាក្យ បព្វជិតភាពអើរ៉ុន និង បព្វជិតភាពមិលគីស្សាដែក នៅលើក្តារខៀន ។ សូមអានជាមួយគ្នា គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៤:១៨, ២៦–២៨, ៣០ ហើយសូមជួយកុមារសរសេរសេចក្តីពិតដែលពួកគេរៀនអំពីបព្វជិតភាពអើរ៉ុនចេញពីខគម្ពីរទាំងនេះ ។ បន្ទាប់មកសូមអានជាមួយគ្នា គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:១៨-២៥ ហើយសូមសរសេរសេចក្តីពិតអំពីបព្វជិតភាពមិលគីស្សាដែក ។
-
សូមអញ្ជើញកុមារឲ្យសរសេរពិធីបរិសុទ្ធនៃបព្វជិតភាពដែលពួកគេបានចូលរួម ឬធ្វើជាសាក្សី ដូចជា ពិធីបុណ្យជ្រមុជទឹក ពិធីបញ្ជាក់ ការប្រសិទ្ធពរជ័យនៃបព្វជិតភាព ឬសាក្រាម៉ង់ ។ សូមឲ្យពួកគេចែកចាយបទពិសោធន៍របស់ពួកគេអំពីពិធីបរិសុទ្ធទាំងនេះ ។ សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៤:២០ជាមួយគ្នា ( សូមជួយពួកគេយល់ពីពាក្យស្រដៀងៗគ្នា ) ។ ហេតុអ្វីព្រះអម្ចាស់អញ្ជើញយើងឲ្យចូលរួមនៅក្នុងពិធីបរិសុទ្ធទាំងនេះ ? តើបព្វជិតភាពជួយយើងត្រឡប់ទៅរស់នៅជាមួយព្រះវរបិតាសួគ៌វិញយ៉ាងដូចម្តេច ?
ពិធីបរិសុទ្ធទាំងឡាយជួយយើងចងចាំសេចក្តីសន្យារបស់យើងចំពោះព្រះ ។
-
សូមបង្កើតល្បែងផ្គុំរូបចេញពីរូបភាពព្រះវិហារបរិសុទ្ធមួយ ។ សូមអានជាមួយកុមារ គោលលទ្ធិ និងសេចក្តីសញ្ញា ៨៤:៥ ហើយសូមឲ្យពួកគេស្តាប់ពីអ្វីដែលព្រះអម្ចាស់បានដាក់បញ្ញត្តិឲ្យពួកបរិសុទ្ធសាងសង់ឡើង ។ សូមឲ្យកុមារម្នាក់ៗនូវបំណែកផ្គុំរូប ហើយសូមឲ្យពួកគេចែកចាយអ្វីមួយដែលពួកគអាចធ្វើដើម្បីរៀបចំខ្លួនចូលព្រះវិហារបរិសុទ្ធ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៦៤-៧២, ៨១-៨៨
ព្រះអម្ចាស់ នឹងការពារ ហើយផ្តល់អំណាចឲ្យពួកអ្នកផ្សព្វផ្សាយសាសនា ។
ខគម្ពីរទាំងនេះមាននូវសេចក្តីសន្យាដែលព្រះអម្ចាស់បានធ្វើជាមួយជនទាំងឡាយណាដែលទ្រង់បានហៅឲ្យផ្សព្វផ្សាយដំណឹងល្អ ។ សេចក្តីសន្យាទាំងនេះក៏បំផុសដល់កុមារកាលដែលពួកគេចែកចាយដំណឹងល្អពីព្រះយេស៊ូវ គ្រីស្ទជាមួយអ្នកដទៃ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមចាត់កុមារជាក្រុមមានពីរៗនាក់ ហើយសូមឲ្យខគម្ពីរពីរបីទៅគូនីមួយៗអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៨៤:៦៤–៧២, ៨១–៨៨។ សូមអញ្ជើញពួកគេឲ្យស្វែងរកសេចក្តីសន្យាដែលព្រះអម្ចាស់ប្រទានដល់ជនទាំងឡាយដែលចែកចាយដំណឹងល្អ ។ សូមឲ្យពួកគេចែកចាយអ្វីដែលពួកគេបានរៀនជាមួយសិស្សក្នុងថ្នាក់ ។ សូមជួយកុមារគិតពីមនុស្សដែលពួកគេស្គាល់ ឬមនុស្សនៅក្នុងព្រះគម្ពីរ ដែលបានទទួលជំនួយពីព្រះអម្ចាស់ នៅពេលពួកគេផ្សព្វផ្សាយដំណឹងល្អ ( ដូចជា សាំយ៉ូអែលជាសាសាន៍លេមិន [ សូមមើលហេលេមិន ១៣:២–៤; ១៦:៦–៧)] ឬអាំម៉ូន [ សូមមើលអាលម៉ា ១៧:៣២–៣៨] ) ។ សូមចែកចាយបទពិសោន៍ នៅពេលអ្នកមានអារម្មណ៍ទទួលជំនួយរបស់ព្រះអម្ចាស់ខណៈដែលអ្នកកំពុងបម្រើទ្រង់ ។
-
សូមយកពែង ឬប្រអប់ស្រដៀងនឹងពែងមកថ្នាក់ ។ សូមសរសេរនៅលើចំរៀកក្រដាសនូវវិធីទាំងឡាយដែលកុមារអាចធ្វើជាអ្នកផ្សព្វផ្សាយសាសនាបានក្នុងពេលឥឡូវនេះ ហើយសូមដាក់ចំរៀកក្រដាសនោះចូលទៅក្នុងពែង ។ សូមយកពែងមកជិតគ្នា បិទបើកនៅលើឥដ្ឋ ។ សូមអញ្ជើញកុមារឲ្យប្តូរវេនគ្នាបោះវត្ថុតូចមួយចូលទៅក្នុងពែង ហើយបន្ទាប់មកសម្តែងតាមអ្វីដែលសរសេរនៅលើក្រដាសក្នុងពែងនោះ ។ តើព្រះវរបិតាសួគ៌ជួយយើងនៅពេលយើងចែកចាយដំណឹងល្អជាមួយអ្នកដទៃ ទោះបីជានៅពេលវាលំបាក ឬ មានអារម្មណ៍ខ្លាចក្តី យ៉ាងដូចម្តេច ?
-
សូមជួយកុមារមើលឃើញថា យើងទាំងអស់គ្នាជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដោយសារតែកិច្ចការផ្សព្វផ្សាយសាសនា—ដែលពួកអ្នកផ្សព្វផ្សាយសាសនាទាំងអស់បានបង្រៀនដំណឹងល្អដល់យើង ឬដល់ឪពុកម្តាយយើង ឬដល់បព្វការីជនរបស់យើងក្តី ។ សូមប្រាប់កុមារអំពីរបៀបដែលពួកអ្នកផ្សព្វផ្សាយសាសនាបានជួយអ្នក ឬបព្វការីជនរបស់អ្នកទទួលដំណឹងល្អ ។ សូមឲ្យកុមារចែកាយបទពិសោធន៍ស្រដៀងគ្នានេះ ។ សូមលើកទឹកចិត្តពួកគេឲ្យសាកសួរឪពុកម្តាយរបស់ពួកគេពីរបៀបដែលសមាជិកសាសនាដំបូងគេនៅក្នុងគ្រួសារពួកគេរៀនអំពីដំណឹងល្អ ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមអញ្ជើញកុមារឲ្យធ្វើអ្វីមួយនៅសប្តាហ៍នេះ ដើម្បីចែកចាយដំណឹងល្អជាមួយនរណាម្នាក់នៅក្នុងផ្ទះរបស់ពួកគេ ឬមិត្តភក្តិរបស់ពួកគេ ។ សូមលើកទឹកចិត្តពួកគេឲ្យសូមជំនួយរបស់ព្រះវរបិតាសួគ៌ ហើយមើលរកអ្វីដែលទ្រង់ធ្វើដើម្បីជួយពួកគេ ។
ការអភិវឌ្ឍន៍ការបង្រៀនរបស់យើង
ដាក់បញ្ចូលញាណទាំងឡាយ ។ « កុមារភាគច្រើន ( និងមនុស្សពេញវ័យ ) រៀនសូត្រឆាប់ចេះ នៅពេលមានការដាក់បញ្ចូលញាណទាំងឡាយ ។ សូមស្វែងរករបៀបដើម្បីជួយកុមារតូចៗឲ្យប្រើចក្ខុវិញ្ញាណ សោតវិញ្ញាណ និងកាយវិញ្ញាណរបស់ពួកគេនៅពេលពួកគេរៀន » ( ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ទំព័រ ២៥ ) ។