គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ​២០២១
ថ្ងៃទី ៩–១៥ ខែ សីហា ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨ ៖ « ចូរ​តាំង​…​គេហដ្ឋាន​នៃ​ព្រះ »


« ថ្ងៃទី ៩–១៥ ខែ សីហា ។ គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨៨ ៖ ‹ ចូរ​តាំង​…​គេហដ្ឋាន​នៃ​ព្រះ ›» ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១( ឆ្នាំ ២០២០ )

« ថ្ងៃទី ៩–១៥ ខែ សីហា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨ »ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ ឆ្នាំ ២០២១

បន្ទប់​ដែល​មានកៅអី និង​កៅអីវែង​

ថ្ងៃទី ៩–១៥ ខែ សីហា

គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៨

« ចូរ​តាំង​…​គេហដ្ឋាន​នៃ​ព្រះ »

គោលលទ្ធិ និង​ សេចក្តី​សញ្ញា ៨៨:១១៨​ប្រឹក្សាថា « បង្រៀន​គ្នា​ទៅ​វិញ​ទៅ​មក​នូវ​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ » ។ តើ « ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ » នៅក្នុង គោលលទ្ធិ និង​សេចក្តីសញ្ញា ៨៨ ហាក់ដូច​ជាទាក់ទងច្រើន​បំផុត​ចំពោះ​កុមារ​ដែល​អ្នក​បង្រៀន​អ្វីខ្លះ ?

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបតំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​ប្រាប់​កុមារ​ថា​ព្រះវរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ មាន​ព្រះទ័យ​ចង់​ឲ្យ​យើង​បន្ត​រៀនសូត្រ​នៅក្នុង​ជីវិត​របស់​យើង ។ បន្ទាប់មក សូម​ឲ្យ​ពួកគេ​ចែកចាយ​អំពីអ្វីមួយ​ដែល​ពួកគេ​កំពុងរៀន​​នៅ​ឯ​ផ្ទះ សាលារៀន ឬ​ព្រះវិហារ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៦៣

ព្រះ​មានព្រះទ័យ​ចង់​ឲ្យ​ខ្ញុំ​នៅជិត​ទ្រង់ ។

តើ​អ្នក​អាច​ធ្វើអ្វីខ្លះ​ដើម្បី​ជួយ​កុមារ​ដែល​អ្នក​បង្រៀន​ឲ្យ​មាន​អារម្មណ៍ថា​​មាន​វត្តមាន​របស់​ព្រះ​នៅ​​ក្នុង​ជីវិត​របស់​ពួកគេ ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • នៅ​ពេល​អ្នកអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៦៣ សូម​អញ្ជើញ​កុមារ​ឲ្យ​សម្តែង​តាម​ពាក្យ​ដែល​ពួកគេ​បាន​ឮ ។ ឧទាហរណ៍ ពួកគេ​អាច​សម្តែង​ជា​រកមើល​អ្វីមួយ ឬ​គោះទ្វារ ។

  • សូម​ឲ្យ​កុមារ​កាន់រូបភាព​របស់​ព្រះយេស៊ូវ នៅខាងមុខ​ថ្នាក់រៀន នៅពេល​ដែល​កុមារ​ផ្សេងទៀត​ឈរនៅ​ពី​ក្រោយ​ថ្នាក់ ។ សូម​ឲ្យ​កុមារ​បោះជំហាន​ទៅមុខ​រាល់ពេល​ពួកគេ​ឮអ្នក​និយាយ​អ្វីមួយ​ដែល​ពួកគេ​អាចធ្វើ ដើម្បី​មកកាន់តែ​ជិត​ព្រះអង្គសង្រ្គោះ ហើយ​ឈាន​ថយ​ក្រោយ​វិញ​ រាល់ពេល​ពួកគេ​ឮ​អ្នក​និយាយ​អ្វីមួយ​ដែល​ធ្វើ​ឲ្យ​យើង​នៅ​ឆ្ងាយ​ពី​ព្រះអង្គ​សង្រ្គោះ ។ សូម​ថ្លែងទីបន្ទាល់​របស់អ្នកថា នៅពេល​យើង​ព្យាយាម​ទៅជិត​ព្រះ​អម្ចាស់ នោះទ្រង់​ក៏​មកជិត​យើង​ដែរ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:១១៨

ព្រះវរបិតាសួគ៌​មាន​ព្រះទ័យ​ចង់​ឲ្យ​ខ្ញុំ​រៀន ។

« ការអប់រំ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ផែនការ​របស់​ព្រះវរបិតាសួគ៌ ក្នុងការ​ជួយ​អ្នក​ឲ្យ​ប្រែក្លាយ​កាន់តែ​ដូច​ទ្រង់ ។… ការអប់រំ​ដែល​អ្នក​ទទួលបាន​នឹង​មាន​សារប្រយោជន៍​ដល់​អ្នក​ក្នុង​អំឡុង​ពេល​ជីវិត​រមែងស្លាប់ និង​នៅ​ក្នុង​ជីវិត​បន្ទាប់​ទៀត (ដើម្បី​កម្លាំង​នៃ​យុវជនទំព័រ).។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ដាក់បង្ហាញ​រូបភាព​សាលារៀន​មួយ ឬ​គូររូបភាព​សាលារៀន​មួយ​នៅ​លើ​ក្តារខៀន ហើយ​សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​ថាតើ​អ្វីទៅ​ជា​សាលារៀន ហើយ​មាន​អ្វី​កើតឡើង​នៅទីនោះ ។ សូម​ប្រាប់​ពី​សាលារៀន​ដែល​យ៉ូសែប ស្ម៉ីធ បាន​ចាប់ផ្តើម ( សូមមើល ជំពូកទី ៣១ ៖ ព្យាការី និង​វិវរណៈ​សម្រាប់​សាសនាចក្រ » ដំណើរ​រឿង ​គោលលទ្ធិ និង​សេចក្ដីសញ្ញា ទំព័រ ១៩៩-២២ ) ។ សូម​បង្ហាញ​រូបភាព​ផ្ទះ ព្រះវិហារ និង​ព្រះវិហារបរិសុទ្ធ ហើយ​សួរ​ពួកគេថា តើ​កន្លែង​ទាំងនេះ​គឺដូចជា​សាលារៀន​យ៉ាង​ដូច​ម្តេច ។

  • សូម​ច្រៀង​ចម្រៀង​មួយ​បទ​អំពី​ការរៀនសូត្រ ដូចជា​បទ « ស្វែងរក គិត អធិស្ឋានសៀវភៅ​ចម្រៀង​កុមារទំព័រ ៦៦ ) ។ សូម​សួរ​កុមារ​តើ​​ពួកគេ​រីករាយ​នឹង​ការរៀន​អំពីអ្វី ។

  • សូមអាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨៨:១១៨ ហើយ​សូម​គូស​បញ្ជាក់​ពី​ឃ្លា « បង្រៀន​គ្នា​ទៅ​វិញ​ទៅ​មក » ។ សូម​ចែកចាយ​ប្រាជ្ញា​ដែល​អ្នក​បានរៀន​ពី​កុមារ​ម្នាក់ៗ​នៅក្នុង​ថ្នាក់​របស់​អ្នក ហើយ​សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ប្រាជ្ញា​ដែល​ពួកគេ​បាន​រៀន ។

    កុមារ​កំពុង​សិក្សា​ព្រះគម្ពីរ

    យើង​គួរតែ​ស្វែងរក​ប្រាជ្ញា និង​ការរៀនសូត្រ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:១១៩

ព្រះ​វិហារ​បរិសុទ្ធ​គឺជា​ដំណាក់​របស់​ព្រះ ។

សូម​ពិចារណា​ពី​របៀប​ដែល​អ្នក​នឹង​ជួយ​កុមារឲ្យ​មាន​សេចក្តី​ស្រឡាញ់​ចំពោះ​ព្រះវិហារ​បរិសុទ្ធ ហើយ​មាន​បំណងប្រាថ្នា​ចង់​ថ្វាយ​បង្គំ​ព្រះអម្ចាស់​នៅទីនោះ នៅពេល​ពួកគេ​ធំឡើង ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​បង្ហាញ​ដល់​កុមារ​នូវ​របៀបបង្កើត « កំពូល »​ព្រះវិហារ​បរិសុទ្ធ ដោយ​ការ​លើកដៃឡើងផ្គុំ​គ្នា ហើយ​យកចុង​ម្រាមដៃទៅ​ប៉ះនឹង​គ្នា ។ សូម​អាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨៨:១១៩ ហើយ​សូម​ឲ្យ​កុមារ​ធ្វើ​ជារាង​កំពូល​រាល់ពេល​ពួកគេ​ឮ​ពាក្យ « គេហដ្ឋាន » ។ សូម​ពន្យល់ថា ព្រះវរបិតាសួគ៌​មាន​ព្រះទ័យ​ចង់​ឲ្យ​យ៉ូសែប ស្ម៉ីធ និង​ពួកបរិសុទ្ធ​សាងសង់​ព្រះវិហារ​បរិសុទ្ធ​មួយ​ឡើង ឬ « គេហដ្ឋាន​នៃ​ព្រះ » មួយ​ឡើង ។ សូម​បង្ហាញ​រូបភាព​ព្រះវិហារ​បរិសុទ្ធ​មួយ​ដែល​នៅជិតៗ ខណៈ​អ្នក​និយាយ​អំពី​ភាព​ខុសគ្នា​រវាង​ព្រះវិហារបរិសុទ្ធ និង​សាលាប្រជុំ​របស់​សាសនាចក្រ ។

  • សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​ពី​ព្រះវិហារ​បរិសុទ្ធ​នេះ ហើយ​សូម​ច្រៀង​ជាមួយគ្នា​នូវ​បទចម្រៀង​អំពី​ព្រះវិហារ​បរិសុទ្ធ ដូចជា​បទ « ខ្ញុំ​ចូលចិត្ត​មើល​ព្រះវិហារ​បរិសុទ្ធ » ( សៀវភៅ​ចម្រៀង​កុមារទំព័រ ៩៩ ) ។ សូម​អញ្ជើញ​កុមារ​ឲ្យ​គូរ​រូប​ខ្លួន​ពួកគេផ្ទាល់​កំពុង​ធ្វើ​ដំណើរ​​ទៅ​កាន់​ព្រះវិហារ​បរិសុទ្ធ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៦៨, ៧៤

ព្រះ​យេស៊ូវ គ្រីស្ទ អាច​​ធ្វើ​ឲ្យ​ខ្ញុំ​ស្អាត​ពី​អំពើ​បាប ។

ញែកឲ្យ​បរិសុទ្ធ​មានន័យថា ត្រូវ​បាន​ធ្វើ​ឲ្យ​ស្អាត និង​បរិសុទ្ធ ។ តើ​អ្នក​អាច​ជួយ​កុមារ​ដែល​អ្នកបង្រៀន​ឲ្យយល់​ថា ពួកគេ​អាច​ញែក​ឲ្យ​បរិសុទ្ធ នៅពេល​ពួកគេ​ធ្វើ​តាម​ព្រះ​យេស៊ូវ គ្រីស្ទ យ៉ាងដូចម្តេច ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អញ្ជើញ​កុមារ​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និងសេចក្តី​សញ្ញា ៨៨:៦៨ ឲ្យ​ឮៗ ហើយ​កុមារ​ម្នាក់​ទៀត​អាន ខទី ៧៤ ។ សូម​ឲ្យ​កុមារ​ស្តាប់​រក​ឃ្លា​ដែល​មាន​នៅក្នុង​-ខ​ទាំង​ពីរ​នេះ ។ តើ​យើង « ញែក​ខ្លួនយើង​ជា​បរិសុទ្ធ » យ៉ាង​ដូចម្តេច ? ( ប្រសិនបើចាំបាច់ សូម​ជួយកុមារ​រកមើល « ការ​ញែក​ខ្លួន​ជា​បរិសុទ្ធ » នៅក្នុង​សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ) ។ សូម​គូររូប​បេះដូង ដៃ និង​ជើង​នៅលើ​ក្តារខៀន ។ សូម​ជួយ​កុមារ​គិត​អំពីអត្ថន័យនៃពាក្យ ​ដើម្បី « ឲ្យ​បាន​បរិសុទ្ធ » និង « លាង » ចិត្ត ដៃ និង​ជើង​របស់​យើង ។ តើ​ព្រះ​អង្គសង្រ្គោះ​ជួយ​យើង​ធ្វើ​បែបនេះ​យ៉ាង​ដូចម្តេច ? តើ​យើងអាច​ប្រើ​ចិត្ត ដៃ និង​ជើង​របស់​យើង​ឲ្យ​ក្លាយ​កាន់តែ​ដូចទ្រង់​យ៉ាង​ដូចម្តេច​ខ្លះ ?

  • សូម​ពន្យល់ថា ព្រះអម្ចាស់​មាន​ព្រះទ័យ​ចង់​ឲ្យ​ប្រជារាស្រ្ត​របស់​ទ្រង់​ត្រូវបាន​ញែក​ខ្លួន​ជា​បរិសុទ្ធ ពីមុន​ពួកគេ​អាច​ទៅ​ព្រះវិហារ​បរិសុទ្ធបាន ។ សូម​ពិចារណា​ការអញ្ជើញ​យុវជន ឬ​យុវនារី​ដែល​មាន​បណ្ណ​ចូល​ព្រះ​វិហារ​បរិសុទ្ធ​មក​លេង​ថ្នាក់​របស់​អ្នក ។ សូម​អញ្ជើញ​ពួកគាត់​ឲ្យ​បង្ហាញ​ដល់​កុមារ​ថាតើ​បណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​មាន​ទម្រង់​ដូចម្តេច សូម​ពិភាក្សា​ពី​របៀប​ដែល​ពួកគាត់​រស់នៅ​ដើម្បី​មានភាពស័ក្តិសម​កាន់បណ្ណ​នេះ ហើយ​សូម​ចែកចាយ​ហេតុ​អ្វី​បាន​ជា​វា​សារសំខាន់​ដើម្បី​មាន​បណ្ណ​ចូល​ព្រះវិហារបរិសុទ្ធ ទោះបី​ជា​យើង​មិន​រស់​នៅ​ជិត​​ព្រះវិហារ​បរិសុទ្ធ​​ក្តី ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៧៧–៨០, ១១៨

ព្រះវរបិតាសួគ៌​មាន​ព្រះទ័យ​ចង់​ឲ្យ​ខ្ញុំ​រៀន ។

អ្នក​អាច​ជួយ​កុមារ​យល់ថា ការរៀនសូត្រ​ទាំង​បញ្ហា​ខាង​វិញ្ញាណ និង​ខាងសាច់ឈាមសំខាន់ អាច​រៀបចំ​ពួកគេ​ឲ្យ​បម្រើ​ព្រះអម្ចាស់ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូមសរសេរ​នៅលើ​ក្តារខៀន​នូវពាក្យ​អ្វីខ្លះហេតុអ្វីរបៀប។ សូមអញ្ជើញ​កុមារ​ឲ្យ​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៧៧-៧៩​ជាដៃគូ ហើយ​ធ្វើ​បញ្ជីមួយ​ពី​ពាក្យ អ្វីខ្លះ​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​យើង​រៀន​ ។ បន្ទាប់មក សូម​ឲ្យ​ពួកគេ​ស្វែងរក ខ​ទី ៨០ ដើម្បី​រកមើល​អំពី ហេតុអ្វី​ទ្រង់​ចង់​ឲ្យ​យើង​រៀន ។ ពួកគេ​អាច​ស្វែងរក ខ​ទី ១១៨ ដើម្បី​ស្វែងរកពី​របៀប​ដែល​យើង​គួរ​រៀន ។ តើ​យើង​រៀន​អ្វី​ខ្លះ មកពី​ខគម្ពីរ​ទាំង​នេះ​អំពី​របៀប​ដែល​ព្រះអម្ចាស់​តម្រិះ​មើល​លើ​ការអប់រំ និង​ការរៀនសូត្រ ?

  • សូម​ដាក់តាំង​ផែនទី​ពិភពលោក ហើយ​សូម​អាន​ជាមួយគ្នា គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៧៩ ។ ហេតុអ្វី​វាសំខាន់​ចំពោះ​យើង​ដើម្បី​រៀនអំពី​ប្រទេសផ្សេង និង​វប្បធម៌​ផ្សេង ? ប្រសិនបើអ្នក ឬ​កុមារ​ដែល​អ្នក​បង្រៀន​ធ្លាប់បាន​ទៅលេង ឬ រស់នៅ​ប្រទេស​ផ្សេង សូម​បង្ហាញ​វត្ថុ​ដែល​តំណាង​ឲ្យ​វប្បធម៌​ប្រទេសនោះ ហើយ​សូមចែកចាយ​អ្វីៗ​ដែល​អ្នក​បាន​រៀន ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:១១៩-២៦

« ចូរ​តាំង​…​គេហដ្ឋាន​នៃ​ព្រះ »

ការណែនាំ​របស់​ព្រះអម្ចាស់​ទាក់ទង​នឹង « គេហដ្ឋាន​នៃ​ព្រះ » អាចជា​ការណែនាំ​ដ៏​មាន​អត្ថប្រយោជន៍​មួយ​សម្រាប់យើង នៅពេល​ដែល​យើង​ស្ថាបនា​ជីវិត និង​គេហដ្ឋាន​របស់​យើងឡើង ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អញ្ជើញ​កុមារ​ឲ្យ​ជ្រើសរើស​ពាក្យ​ប្រាំពីរម៉ាត់​ដែល​ពិពណ៌នា​ពី​គេហដ្ឋាន​របស់​ពួកគេ ឬ​ផ្ទះ​ដែល​ពួកគេ​បាន​ទៅ​លេង ។ បន្ទាប់មក​សូម​ឲ្យ​ពួកគេ​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:១១៩ ហើយ​ស្វែងរក​ពាក្យ​ប្រាំពីរម៉ាត់​ដែល​ព្រះអម្ចាស់​បាន​ពិពណ៌នា​ពី​គេហដ្ឋាន​របស់​ទ្រង់ ។ សូម​ជួយ​កុមារ​ឲ្យគិត​ពី​វិធី​ទាំងឡាយ​ដែល​ពួកគេ​អាច​ធ្វើ​ឲ្យ​ផ្ទះ​របស់​ពួកគេ​ក្លាយជា « គេហដ្ឋាន​នៃ​ព្រះ » ។

  • សូម​ឲ្យ​កុមារ​ម្នាក់ៗនូវឃ្លា​ដកស្រង់ចេញពី គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:១១៩-២៦ ដើម្បី​គូរ ។ នៅពេល​ពួកគេ​បង្ហាញ​រូបភាព​របស់ពួកគេ​ដល់​គ្នាទៅវិញទៅមក សូម​ឲ្យ​កុមារ​ស្វែងរក​ខគម្ពីរ​ទាំងឡាយ ដើម្បី​ទស្សន៍ទាយ​ថាតើ​រូបភាព​នេះ​តំណាង​ឲ្យឃ្លា​មួយណា ។

  • សូម​សរសេរ​នៅលើ​ក្តារខៀន​ធ្វើ​និង​មិនធ្វើ ។សូម​អញ្ជើញ​កុមារ​អាន គោលលទ្ធិ និងសេចក្តី សញ្ញា ៨៨:១១៩-២៦​ហើយ​សូម​ធ្វើ​បញ្ជី​ដែល​ព្រះអម្ចាស់​មានព្រះទ័យ​ចង់​ឲ្យ​ពួកបរិសុទ្ធ​ធ្វើ ឬ​មិនត្រូវធ្វើ ដើម្បី​រៀបចំ​រៀនសូត្រ​នៅក្នុង​ព្រះវិហារបរិសុទ្ធ ។ ពួកគេ​អាច​មើល​ពាក្យ​ដែល​មិនស្គាល់​នៅក្នុង​វចនានុក្រម ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ជ្រើសរើស​អ្វីមួយ​ដែល​ពួកគេ​នឹង​ចាប់ផ្តើម​ធ្វើ ឬ​អ្វីមួយ​ដែល​ពួកគេ​នឹង​ឈប់ធ្វើ ។

រូប​តំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​អញ្ជើញកុមារ​ឲ្យសរសេរ ឬ​គូរ​រូបភាព​ពី​អ្វី​មួយ​ដែល​ពួកគេ​បានរៀន​ដែលពួកគេ​ចង់ចែកចាយ​ជាមួយ​ក្រុមគ្រួសារ​របស់ពួកគេ ។

ការអភិវឌ្ឍន៍​ការ​បង្រៀន​របស់​យើង

សូម​ជួយ​កុមារតូចៗ​ចូលរួម​នៅក្នុង​ការពិភាក្សា​ដំណឹងល្អ ។ អ្នក​អាច​ត្រូវគិត​អំពី​វិធី​ច្នៃប្រឌិត​នានា​ដើម្បី​ចែកចាយ​ការពិភាក្សា​ដំណឹងល្អ​ជាមួយ​កុមារតូចៗ ។ ឧទាហរណ៍ អ្នក​អាច​យក​អ្វីមួយ​មក​ថ្នាក់​ដើម្បី​ឲ្យ​កុមារ​អាច​កាន់​នៅពេល​ដល់វេន​ពួកគេ​ត្រូវ​និយាយ ។