ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ​២០២៣
សេចក្តី​ណែនាំ​សម្រាប់​ម៉ោង​ច្រៀង​ចម្រៀង និង​បទបង្ហាញ​របស់​កុមារ​នៅ​ក្នុង​ម៉ោង​ប្រជុំ​សាក្រាម៉ង់


« សេចក្តី​ណែនាំ​សម្រាប់​ម៉ោង​ច្រៀង​ចម្រៀង និង​បទបង្ហាញ​របស់​កុមារ​នៅ​ក្នុង​ម៉ោង​ប្រជុំ​សាក្រាម៉ង់ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២៣ ( ឆ្នាំ ២០២៣ )

« សេចក្តី​ណែនាំ​សម្រាប់​ម៉ោង​ច្រៀង​ចម្រៀង និង​បទបង្ហាញ​របស់​កុមារ​នៅ​ក្នុង​ម៉ោង​ប្រជុំ​សាក្រាម៉ង់ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២៣

កុមារ​អង្គការបឋមសិក្សា​កំពុង​ច្រៀង​ផង និង​ធ្វើ​កាយវិការ​ផង

សេចក្តី​ណែនាំ​សម្រាប់​ម៉ោង​ច្រៀង​ចម្រៀង និង​បទបង្ហាញ​របស់​កុមារ​នៅ​ក្នុង​ម៉ោង​ប្រជុំ​សាក្រាម៉ង់

គោរពជូន គណៈ​ប្រធាន​អង្គការ​បឋម​សិក្សា និង អ្នក​ដឹកនាំ​តន្រី្ត

ចម្រៀង​កុមារ​គឺជា​ឧបករណ៍​ដ៏​មាន​អានុភាព ដើម្បី​ជួយ​កុមារ​ឲ្យ​រៀន​អំពី​ផែនការ​នៃ​សុភមង្គល​របស់​ព្រះវរបិតាសួគ៌ និង​សេចក្ដី​ពិត​ជា​មូលដ្ឋាន​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ នៅពេល​កុមារ​ច្រៀង​អំពី​គោលការណ៍​នៃ​ដំណឹងល្អ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​ដ៏​ពេញ​លេញ​នៃ​គោលការណ៍ទាំង​នោះ ។ ទំនុក​ច្រៀង និង​ទំនុក​ភ្លេង​នឹង​ដក់​ជាប់​ក្នុង​គំនិត និង​ដួង​ចិត្ត​របស់​កុមារ​ពេញ​មួយ​ជីវិត​របស់​ពួកគេ ។

សូម​ស្វែង​រក​ជំនួយ​ពី​ព្រះវិញ្ញាណ នៅពេល​បងប្អូន​រៀបចំ​បង្រៀន​ដំណឹងល្អ​តាមរយៈ​តន្ត្រី ។ សូម​ចែក​ចាយ​ទីបន្ទាល់​របស់​បងប្អូន​អំពី​សេចក្ដី​ពិត​ដែល​បងប្អូន​កំពុង​ច្រៀង ។ សូម​ជួយ​កុមារ​ឲ្យ​មើលឃើញ​ពី​របៀប​ដែល​តន្ត្រី​ទាក់​ទង​នឹង​អ្វី​ដែល​ពួកគេ​កំពុង​រៀន និង​កំពុង​ដក​ពិសោធន៍​នៅ​ឯ​គេហដ្ឋាន និង​ក្នុង​ថ្នាក់​អង្គការ​បឋមសិក្សា ។ កុមារ និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​នឹង​មាន​ពរជ័យ​តាមរយៈ​ការខិតខំ​ប្រឹងប្រែង​របស់​បងប្អូន ដើម្បី​ជួយ​កុមារ​ឲ្យ​ច្រៀង​តន្រ្តី​ពិសិដ្ឋ ។

យើង​ស្រឡាញ់​បងប្អូន ហើយ​សូម​សម្ដែង​ការដឹង​គុណ​របស់​យើង​ចំពោះ​ការបម្រើ​ដ៏​មាន​ការ​លះបង់​ខ្ពស់​ដែល​បងប្អូន​កំពុង​បម្រើ ដើម្បី​ពង្រឹង ហើយ​ការពារ​កុមារ​ដ៏​មាន​តម្លៃ​របស់​យើង ។

គណៈប្រធាន​អង្គការ​បឋម​សិក្សា​ទូទៅ

សេចក្តី​ណែនាំ​សម្រាប់​ម៉ោង​ច្រៀង​ចម្រៀង

៥ នាទី ( គណៈប្រធាន​អង្គការ​បឋម​សិក្សា ) ៖ ការអធិស្ឋាន​បើក បទគម្ពីរ ឬ​មាត្រា​នៃ​សេចក្ដី​ជំនឿ និង​ការឡើង​និយាយ​របស់​កុមារ​ម្នាក់

២០ នាទី ( អ្នកដឹកនាំ​តន្ត្រី ) ៖ ម៉ោង​ច្រៀង​ចម្រៀង

គណៈប្រធាន​អង្គការ​បឋម​សិក្សា និង​អ្នក​ដឹកនាំ​តន្ត្រី​ជ្រើស​រើស​ចម្រៀង​សម្រាប់​ខែ​នីមួយៗ ដើម្បី​ពង្រឹង​គោលការណ៍​ដំណឹងល្អ​ដែល​កុមារ​កំពុង​រៀន​នៅ​ក្នុង​ថ្នាក់ និង​នៅ​ឯ​គេហដ្ឋាន​របស់​ពួកគេ ។ បញ្ជី​ចម្រៀង​មួយ​ដែល​ពង្រឹង​ដល់​គោលការណ៍​ទាំងនេះ​ត្រូវ​បានរួម​បញ្ចូល​នៅក្នុង​សេចក្ដីណែនាំ​នេះ ។ ចម្រៀង​ទាំង​នេះ​ក៏​មានណែនាំ​នៅ​ក្នុង​សៀវភៅ ចូរ​មកតាម​ខ្ញុំ—សម្រាប់​អង្គការ​បឋម​សិក្សា និង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារផងដែរ ។

នៅពេល​បងប្អូន​បង្រៀន​បទចម្រៀង​នីមួយៗ​ទៅ​កុមារ សូម​អញ្ជើញ​ពួកគេ​ឲ្យចែកចាយ​អ្វី​ដែល​ពួកគេ​បានរៀន​រួច​ហើយ​អំពី​ដំណើររឿង និង​គោលការណ៍​ខាង​គោលលទ្ធិ​នោះ​នៅក្នុង​បទចម្រៀង​ដែល​បងប្អូន​បង្រៀន ។ បងប្អូន​អាច​រំឭក​ក្នុង​គម្រោង​មេរៀន​នៃ​សៀវភៅ ចូរ​មកតាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ដែល​កុមារ​កំពុងរៀន​នៅក្នុង​ថ្នាក់​របស់ពួកគេ ។ ការធ្វើ​បែប​នេះ​នឹង​ជួយ​ឲ្យ​បងប្អូន​បាន​ដឹង​អំពី​ដំណើររឿង និង​គោលការណ៍​ទាំងឡាយ​ដែល​ពួកគេ​កំពុង​រៀន ដើម្បី​បងប្អូន​អាច​ពិចារណា​ពី​របៀប​ជួយ​ដល់​ការរៀន​សូត្រ​របស់​ពួក​គេ​ដោយ​ប្រើប្រាស់​តន្រ្តី ។

នៅ​អំឡុង​ម៉ោង​ច្រៀង​ចម្រៀង បងប្អូន​ក៏​អាច​រំឭក​បទចម្រៀង​ដែល​កុមារ​បាន​រៀន​ពីមុនៗ​មក និង​បទចម្រៀង​ដែល​កុមារ​ចូលចិត្ត​ច្រៀង​ផងដែរ ។ នៅពេល​បងប្អូន​រំឭកបទចម្រៀង​ទាំងនោះ សូម​ឲ្យ​កុមារ​ចែកចាយ​គំនិត និង​អារម្មណ៍​របស់ពួកគេ​សង្ខេបៗ​អំពី​សេចក្តីពិត​ដែល​មាន​នៅ​ក្នុង​បទ​ចម្រៀង​ទាំងនោះ ។

សៀវភៅ​ចម្រៀង​កុមារ គឺជា​ធនធាន​មូលដ្ឋាន​សម្រាប់​តន្រ្តី​នៅក្នុង​អង្គការ​បឋមសិក្សា ។ ទំនុកតម្កើង​នៅក្នុង​សៀវភៅ​ទំនុកតម្កើង និង​ចម្រៀង​នៅក្នុងទស្សនាវដ្តី ប្រិយមិត្តលីអាហូណា ក៏​អាចប្រើ​ប្រាស់​បាន​ផងដែរ ។ ជួនកាល កុមារ​អាច​ច្រៀង​ចម្រៀង​ជាតិ ឬ​ចម្រៀង​ថ្ងៃ​បុណ្យ ដែល​សមរម្យ​សម្រាប់​ថ្ងៃអាទិត្យ និង​សម្រាប់​អាយុ​របស់​កុមារ ។ ការប្រើ​ចម្រៀង​ផ្សេងទៀត​នៅក្នុង​អង្គការ​បឋម​សិក្សា​ត្រូវតែ​មាន​ការអនុម័ត​ពី​គណៈប៊ីស្សព ( សូមមើល ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ១២.៣.៤ នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

ទិដ្ឋភាព​ទូទៅ​នៃ​អង្គការ​បឋមសិក្សា

រៀងរាល់​សប្តាហ៍ អង្គការ​បឋមសិក្សា​មាន​នូវ ៖

ម៉ោង​ច្រៀងចម្រៀង ៖២៥ នាទី

ការប្ដូរ​ទីកន្លែង ៖៥ នាទី

ម៉ោង​បង្រៀន ៖២០ នាទី

ថ្នាក់ដឹកនាំ​របស់​អង្គការ​បឋមសិក្សា​ដែល​មាន​ចំនួន​កុមារ​ច្រើន អាច​បំបែក​កុមារ​ជា​ពីរក្រុម ហើយ​ឲ្យ​ក្រុម​មួយ​នៅ​ក្នុង​ថ្នាក់​អង្គការ​បឋមសិក្សា ខណៈ​ដែល​ក្រុម​មួយ​ទៀត​នៅ​ក្នុង​ម៉ោង​ច្រៀង ។ បន្ទាប់មក ក្រុម​ទាំងពីរ​ប្តូរ​ទីកន្លែង​គ្នា ។ នៅក្នុង​ករណី​បែបនេះ ថ្នាក់ដឹកនាំ​អង្គការ​បឋម​សិក្សា​អាច​ត្រូវ​កែសម្រួល​ម៉ោង​ដែល​បាន​បង្ហាញ​ខាងលើ ដើម្បី​ឲ្យ​ត្រូវ​តាម​កាលៈទេសៈ​របស់​ពួកគេ ។

កុមារ​អង្គការ​បឋមសិក្សា​កំពុង​កាន់រូប​ភាព​របស់​ព្រះយេស៊ូវ

តន្ត្រី​ដែល​លើកទឹកចិត្ត​ឲ្យ​បម្រើ​នៅ​ម៉ោង​ច្រៀង​ចម្រៀង

ខែ មករា

ខែ កុម្ភៈ

ខែ មីនា

ខែ មេសា

ខែ ឧសភា

ខែ មិថុនា

ខែ កក្កដា

ខែ សីហា

ខែ កញ្ញា

ខែ តុលា

ខែ វិច្ឆិកា

ខែ ធ្នូ

ការប្រើប្រាស់​តន្ត្រី​ដើម្បី​បង្រៀន​គោលលទ្ធិ

2:3

ម៉ោង​ច្រៀងចម្រៀង​មាន​គោលបំណង​ដើម្បី​ជួយ​កុមារ​ឲ្យ​ទទួល​អារម្មណ៍​នូវ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​ពួកគេ​រៀន​អំពី​សេចក្ដីពិត​នៃ​ដំណឹងល្អ ។ គំនិត​ខាងក្រោម​នេះ​អាច​ជួយ​បាន ។

សូម​បំពេញ​ចន្លោះ ។ សូម​សរសេរ​វគ្គ​មួយ​នៃ​បទចម្រៀង​នៅលើ​ក្តារខៀន​ដោយ​លុប​ពាក្យ​គន្លឹះ​មួយ​ចំនួន​ចេញ ។ បន្ទាប់មក សូម​ឲ្យកុមារ​ច្រៀង​ចម្រៀង​នេះ ដោយ​ផ្ទៀង​ស្តាប់​រក​ពាក្យ​ដើម្បី​បំពេញ​នៅក្នុង​ចន្លោះ​ទាំងនោះ ។ នៅពេល​ពួកគេ​បំពេញ​ចន្លោះ​នីមួយៗ​ហើយ សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​ពី​គោលការណ៍​ដំណឹងល្អ ដែល​ពួកគេរៀន​នៅក្នុង​ពាក្យ​ដែល​បាត់​នេះ ។

សូម​ប្រើពាក្យ​ដកស្រង់​មក​ពី​ថ្នាក់ដឹកនាំ​សាសនាចក្រ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ស្តាប់​ពាក្យ​ដកស្រង់​មក​ពី​ថ្នាក់​ដឹកនាំ​របស់​សាសនាចក្រ ដែល​បង្រៀន​ពី​គោលការណ៍​ដំណឹងល្អ​ដូចគ្នា​នៅក្នុង​បទចម្រៀង​អង្គការ​បឋមសិក្សា ។ សូម​ឲ្យ​ពួកគេ​លើកដៃ​ឡើង នៅពេល​ពួកគេ​បាន​ឮ​អ្វីមួយ​ដែល​ជួយ​ពួកគេ​ឲ្យ​យល់​ពី​សេចក្តីពិត​ដែល​ពួកគេ​កំពុង​ច្រៀង ។ សូម​ពួកគេ​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​ឮ ។

សូម​ថ្លែង​ទីបន្ទាល់ ។ សូម​ថ្លែង​ទីបន្ទាល់​ខ្លីៗ​ដល់​កុមារ​អំពី​សេចក្តីពិត​នៃ​ដំណឹងល្អ ដែល​មាន​នៅក្នុង​ចម្រៀង​អង្គការ​បឋមសិក្សា ។ សូម​ជួយ​កុមារ​ឲ្យ​យល់​ថា ការច្រៀង​ចម្រៀង​គឺជា​វិធី​មួយ​ដែល​ពួកគេ​អាច​ថ្លែងទីបន្ទាល់ និង​ទទួល​នូវ​អារម្មណ៍​នៃ​ព្រះវិញ្ញាណ ។

សូម​ប្រើ​ប្រាស់រូបភាព ។ សូម​ឲ្យកុមារ​ជួយ​បងប្អូន​ស្វែងរក ឬ​បង្កើត​រូបភាព​ដែល​ត្រូវ​នឹង​ពាក្យ ឬ​ឃ្លា​សំខាន់ៗ​នៅក្នុង​បទ​ចម្រៀង​នេះ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​នូវ​របៀប​ដែល​រូបភាព​នេះ​ទាក់ទង​នឹង​បទ​ចម្រៀង​នេះ ហើយ​ថាតើ​បទ​ចម្រៀង​នេះ​បង្រៀន​អ្វី​ខ្លះ ។ ឧទាហរណ៍ ប្រសិន​បើ​បងប្អូន​កំពុង​បង្រៀន​បទ « ខ្ញុំ​នឹង​ធ្វើតាម​ផែនការ​ព្រះ » ( សៀវភៅ​ចម្រៀង​កុមារទំព័រ ៨៦–៨៧ ) នោះ​បងប្អូន​អាច​បង្ហាញ​រូបភាព​ដែល​ពិពណ៌នា​អំពី​ពាក្យ​សំខាន់ៗ​ចេញ​ពី​បទ​ចម្រៀង​នោះ​នៅក្នុង​បន្ទប់​បាន ( ដូចជា អំណោយស្ថានសួគ៌ផ្ទះផែនដី និង កំណើត ) ។ សូម​ឲ្យ​កុមារប្រមូល​រូបភាព​ទាំងនេះ ហើយ​កាន់​រូបភាព​តាម​លំដាប់លំដោយ នៅ​ពេល​បងប្អូន​ច្រៀង​ចម្រៀង​នេះ​ជាមួយ​គ្នា ។

សូម​ចែកចាយ​វត្ថុ ។ បងប្អូន​អាច​ប្រើ​វត្ថុ​ដែល​ទាក់ទង​នឹង​បទចម្រៀង​មួយ ។ ឧទាហរណ៍ បទចម្រៀង « ជំនឿ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៥០–៥១ ) និយាយ​អំពី​គ្រាប់ពូជ​តូច​មួយ ។ បងប្អូន​អាច​បង្ហាញ​កុមារ​គ្រាប់ពូជ​មួយគ្រាប់ ដើម្បី​ជួយ​ពួកគេឲ្យ​យល់​ថា សេចក្តីជំនឿ​តូច​មួយ​នៅលើ​ព្រះ​យេស៊ូវ​គ្រីស្ទ​អាច​រីកលូតលាស់​បន្តិចម្តងៗ ។

សូម​ភ្ជាប់​បទចម្រៀង​ជាមួយ​នឹង​បទពិសោធន៍​ផ្ទាល់ខ្លួន ។ សូម​ជួយ​កុមារ​ឲ្យភ្ជាប់​ទៅនឹង​គោលការណ៍​ដែល​បាន​បង្រៀន​នៅក្នុង​បទចម្រៀង​នេះ ជាមួយនឹង​បទពិសោធន៍​ដែល​ពួកគេ​មាន​ជាមួយ​គោលការណ៍​ទាំងនោះ ។ ឧទាហរណ៍ មុនពេលច្រៀងបទ « ខ្ញុំ​ចូលចិត្ត​មើល​ព្រះវិហារ​បរិសុទ្ធ » ( សៀវភៅ​ចម្រៀង​កុមារទំព័រ ៩៩ ) បងប្អូន​អាចសូម​ឲ្យ​កុមារ​លើក​ដៃ​របស់​ពួកគេ​ឡើង ប្រសិន​បើ​ពួកគេ​ធ្លាប់​បាន​ឃើញ​ព្រះវិហារ​បរិសុទ្ធ ។ នៅពេល​ពួកគេ​ច្រៀង សូម​អញ្ជើញ​ពួកគេ​ឲ្យ​គិត​អំពី​អារម្មណ៍​ដែល​ពួកគេ​មាន នៅពេល​ពួកគេ​ឃើញ​ព្រះវិហារ​បរិសុទ្ធ ។

សូម​សួរ​សំណួរ ។ មាន​សំណួរ​ជាច្រើន​ដែល​បងប្អូនអាច​សួរ​បាន នៅពេល​បងប្អូន​ច្រៀងចម្រៀង ។ ឧទាហរណ៍ បងប្អូនអាច​សួរ​កុមារ​ថា តើ​ពួកគេ​រៀន​បាន​អ្វីខ្លះ​ពី​វគ្គ​នីមួយៗ​នៅ​ក្នុង​បទចម្រៀង​នេះ ។ បងប្អូនក៏​អាច​សូមឲ្យ​ពួកគេ​គិត​អំពី​សំណួរ​ដែល​ចម្រៀង​នោះ​ឆ្លើយ​ប្រាប់​ផងដែរ ។

សូម​ស្តាប់​រក​ចម្លើយ ។ សូម​ឲ្យ​កុមារ​ស្ដាប់​រក​ចម្លើយ​ចំពោះ​សំណួរ​ដូចជា « នរណា ? » « អ្វីខ្លះ ? » « កន្លែង​ណា ? » « នៅពេល​ណា ? » ឬ « ហេតុអ្វី ? » ឧទាហរណ៍ នៅក្នុង​បទចម្រៀង​នេះ « ពិធី​បុណ្យ​ជ្រមុជទឹក » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៥៤–៥៥ ) ពួកគេ​អាច​ស្តាប់រក​ថាតើ​នរណា​ធ្វើ​ពិធី​បុណ្យ​ជ្រមុជទឹក​ឲ្យ​ព្រះ​យេស៊ូវ ហើយ​នៅ​កន្លែងណា នៅពេល​ណា ដោយ​របៀបណា និង​ហេតុអ្វី​ទ្រង់​បាន​ទទួលបុណ្យ​ជ្រមុជទឹក ។ បងប្អូន​ក៏អាច​សូម​ឲ្យ​កុមារ​ស្តាប់រក​ពាក្យ​គន្លឹះ ឬ​រាប់​ម្រាមដៃ​របស់​ពួកគេ ថាតើ​ពួកគេ​ច្រៀង​ពាក្យ​ណា​មួយ​ចំនួន​ប៉ុន្មាន​ដង ។

កុមារ​កំពុងច្រៀង​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់

ការជួយ​កុមារ​ឲ្យ​រៀន និង​ចងចាំ​បទចម្រៀង​កុមារ និង​ទំនុកតម្កើង

កុមារ​រៀន​ច្រៀង​ចម្រៀង​មួយ​បាន​តាមរយៈ​ការ​ស្តាប់ និង​ការ​ច្រៀង​ម្តង​ហើយ​ម្តង​ទៀត ។ សូម​ច្រៀង​ពាក្យ​នៃ​ចម្រៀង​ថ្មី​មួយ​ឲ្យ​កុមារ​ស្ដាប់​ជានិច្ច—សូម​កុំ​គ្រាន់​តែ​អាន ឬ​សូត្រ​ពាក្យ​ទាំង​នោះ​ឡើយ ។ ការធ្វើ​បែបនេះ​ជួយ​កុមារ​ឲ្យ​ភ្ជាប់​ទំនុក​ភ្លេង​ទៅ​នឹង​ពាក្យ​ទាំង​នោះ ។ បន្ទាប់​ពី​បាន​បង្រៀន​បទ​ចម្រៀង​មួយរួច​ហើយ សូម​រំឭកបទ​ចម្រៀង​នេះ​ឡើង​វិញ​តាមរបៀប​សប្បាយៗ​ពេញ​មួយ​ឆ្នាំ ។ ខាង​ក្រោម​នេះ​គឺជា​គំនិត​មួយ​ចំនួន​ដើម្បី​ជួយ​កុមារ​ឲ្យរៀន ហើយ​រំឭក​ចម្រៀង​នានា ។

សូម​ធ្វើ​ប័ណ្ណប្រកាស ។ សូម​បង្ហាញ​ប័ណ្ណប្រកាស​ដែល​មាន​ពាក្យ​ចេញ​មក​ពី​វគ្គ​នីមួយៗ ឬ​រូបភាព​ដែល​តំណាង​ឲ្យ​ពាក្យ​ទាំងនោះ ។ នៅពេល​កុមារ​ច្រៀង សូម​បាំង​ពាក្យ​មួយ​ចំនួន ឬ​រូបភាព​រហូត​ដល់​ពួកគេ​អាច​ច្រៀង​វគ្គ​ទាំងមូល​បាន​ដោយ​គ្មាន​ប័ណ្ណប្រកាស​នោះ ។ បងប្អូន​ក៏​អាច​អញ្ជើញ​ឲ្យ​កុមារ​ជួយ​បងប្អូន​ធ្វើ​ប័ណ្ណប្រកាសនោះ​ផងដែរ ។

សូម​បង្ហាញ​ចង្វាក់ភ្លេង ។ ដើម្បី​ជួយ​កុមារ​ឲ្យ​រៀន​ទំនុក​ភ្លេង​នៃ​បទ​ចម្រៀង​មួយ សូម​លើក​ដៃ​របស់​បងប្អូនឡើង​ជា​ទម្រង់​ផ្តេក ហើយ​ខណៈ​ដែល​បងប្អូនច្រៀង​ពាក្យ​ទាំង​នោះ សូម​ធ្វើ​ចលនា​ដៃ​របស់​បងប្អូន​ឡើង​ដើម្បី​បង្ហាញ​ពី​ចង្វាក់​ខ្ពស់ ហើយ​ចុះ​ក្រោម​ដើម្បី​បង្ហាញ​ពី​ចង្វាក់​ទាប ។

សូម​ធ្វើ​សូរ​រំពង ។ សូម​ឲ្យ​កុមារ​ធ្វើ​ជា​សូរ​រំពង​របស់​បងប្អូនដោយថា​តាម​អ្វី​ដែល​បងប្អូន​កំពុង​ច្រៀង ។ សូម​ច្រៀង​ឃ្លា ឬ​វគ្គ​ខ្លី​មួយ​ឲ្យ​កុមារ​ស្ដាប់ រួច​ហើយ​សូមឲ្យ​ពួកគេ​ច្រៀង​ឲ្យ​បងប្អូន​ស្ដាប់​វិញ ។

សូម​ប្រើ​វិធី​ផ្សេងៗ​គ្នា ។ សូម​ច្រៀង​ចម្រៀង​តាម​របៀប​ខុសៗ​គ្នា ដូចជា​ការខ្សឹប​ប្រាប់ ការគ្រហឹម ការ​ទះដៃ​តាម​ចង្វាក់​ភ្លេង ការប្តូរ​ល្បឿន ឬ​ការ​ច្រៀង​ចម្រៀង​កាល​កំពុង​អង្គុយ ឬ​ឈរ ។

សូម​ច្រៀង​ជា​ក្រុម ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ ឬ​កុមារ​ម្នាក់ៗ​មាន​ឃ្លា​មួយ​ដើម្បី​ច្រៀង​ខណៈ​ដែល​កំពុង​ឈរ រួចហើយ​សូម​ឲ្យ​ពួកគេ​ប្ដូរ​ឃ្លា​គ្នា​រហូត​ដល់​សិស្ស​ក្នុង​ថ្នាក់ ឬ​កុមារ​ម្នាក់ៗ​បាន​ច្រៀង​ឃ្លា​នីមួយៗ ។

សូម​ប្រើ​កាយវិការ​ដៃ ។ សូម​ឲ្យ​កុមារ​គិត​ពី​កាយវិការ​ដៃ​ងាយៗ​ដើម្បី​ជួយ​ពួកគេឲ្យ​ចងចាំ​ពាក្យ និង​សារលិខិត​នៃ​បទចម្រៀង​មួយ ។ ឧទាហរណ៍ នៅពេល​បងប្អូន​ច្រៀង​បទ « ដោយ​គោរព ដោយ​ស្ងៀមស្ងាត់ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១១ ) នៅពេល​បងប្អូន​អញ្ជើញ​កុមារ​ឲ្យ​ឱបដៃ​របស់​ពួកគេ ឱនក្បាល​របស់ពួកគេ ហើយ​ប៉ះ​បេះដូង​របស់​ពួកគេ នៅពេល​ពួកគេ​ច្រៀង​ឃ្លា​ទាក់ទង​នឹង​បទចម្រៀង​នេះ ។

កុមារី​ច្រៀង កុមារា​ច្រៀង ។ សូម​គូររូប​របស់​កុមារា និង​កុមារី ហើយ​សូម​បិទ​រូប​នោះ​ជាមួយ​កាវ ឬ​ស្កុត​លើ​ឈើ​ពីរ​ផ្សេង​គ្នា ។ ពេល​ដែល​រំឭក​បទចម្រៀង​នេះ សូម​លើក​រូបភាព​នេះ​ឡើង ដើម្បី​បង្ហាញ​ថាតើ​នរណា​ត្រូវ​ច្រៀង​ផ្នែក​ណា ។

សូម​ផ្គូផ្គង​រូបភាព​ទៅនឹង​ឃ្លា​បទចម្រៀង ។ សូម​សរសេរ​ឃ្លា​នីមួយៗ​នៃ​បទ​ចម្រៀង​នៅ​លើ​ក្រដាស​ផ្សេងៗ​គ្នា ហើយ​ស្វែងរក​រូបភាព​ដែល​តំណាង​ឲ្យ​ឃ្លា​នៃ​បទចម្រៀង​នីមួយៗ ។ សូម​បិទ​រូបភាព​នៅលើ​ជញ្ជាំង​ម្ខាង​នៃ​បន្ទប់ ហើយ​បិទ​ក្រដាស​នៅ​ជញ្ជាំង​ម្ខាង​ទៀត ។ សូម​ច្រៀង​ចម្រៀងនោះ ហើយ​ឲ្យ​កុមារ​ផ្គូផ្គង​រូបភាព​ជាមួយ​នឹង​ពាក្យ ។

គោលការណ៍​ណែនាំ​សម្រាប់​ធ្វើ​បទបង្ហាញ​របស់​កុមារ​នៅក្នុង​ម៉ោងប្រជុំ​សាក្រាម៉ង់

3:3

ក្រោម​ការដឹកនាំ​របស់​ប៊ីស្សព នោះ​បទបង្ហាញ​របស់​កុមារ​នៅម៉ោង​ប្រជុំ​សាក្រាម៉ង់ គឺ​ជា​ធម្មតា​ធ្វើ​នៅ​ត្រីមាស​ទីបួន​នៅក្នុង​ឆ្នាំ​នីមួយៗ ។ ក្នុង​នាម​ជា​គណៈប្រធាន​អង្គការ​បឋមសិក្សា និង​អ្នក​ដឹកនាំ​តន្រ្តី សូម​រៀបចំ​ជួប​គ្នា​ជាមួយ​ទីប្រឹក្សា​នៅក្នុង​គណៈ​ប៊ីស្សព ដែល​មើល​ការ​​ខុស​ត្រូវ​លើ​អង្គការ​បឋមសិក្សា​នៅ​ដើមឆ្នាំ ដើម្បី​ចាប់ផ្តើម​ពិភាក្សា​ពីផែនការ​ក្នុង​ការ​ធ្វើ​បទ​បង្ហាញ​នេះ ។ នៅពេល​បងប្អូន​បាន​បញ្ចប់​ផែនការ​នេះ សូម​ទទួល​ការអនុម័ត​ពី​ពួកគាត់ ។

បទបង្ហាញ​នេះ​គួរ​អនុញ្ញាត​ឲ្យកុមារ​បង្ហាញ​អ្វី​ដែល​ពួកគេ និង​ក្រុមគ្រួសារ​របស់​ពួកគេ​បាន​រៀន​ចេញពី​ព្រះគម្ពីរ​សញ្ញាថ្មី​នៅឯ​ផ្ទះ និង​នៅក្នុង​ថ្នាក់​អង្គការ​បឋមសិក្សា រួមទាំង​បទចម្រៀង​ថ្នាក់​អង្គការ​បឋមសិក្សា ដែល​ពួកគេ​បាន​ច្រៀង​នៅក្នុង​ឆ្នាំ​នេះ​ផងដែរ ។ សូម​ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន​នូវ​គោលការណ៍​នៃ​ដំណឹងល្អ និង​បទចម្រៀង​ណាមួយ​ដែល​ជួយ​គាំទ្រ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន ។ សូម​ធ្វើការ​កត់ចំណាំ​សុន្ទរកថា និង​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់កុមារ​ពេញមួយ​ឆ្នាំ ដើម្បី​អាចយក​មក​ប្រើ​នៅក្នុង​បទបង្ហាញ​នេះ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​បទគម្ពីរ ដំណើររឿង និង​ទីបន្ទាល់​របស់ពួកគេ​នៅក្នុង​បទបង្ហាញ ។ នៅពេល​បងប្អូន​រៀបផែនការ​ធ្វើ​បទបង្ហាញ​នេះ សូម​គិត​ពី​វិធី​ជាច្រើន​ដែល​វា​អាច​ជួយ​ក្រុម​ជំនុំ​ឲ្យ​ផ្តោត​យកចិត្ត​ទុកដាក់​ទៅលើ​ព្រះវរបិតា​សួគ៌ ព្រមទាំង​ព្រះអង្គ​សង្រ្គោះ និង​ការ​បង្រៀន​ទាំងឡាយ​របស់​ទ្រង់ទាំង​ពីរ​អង្គ ។

អង្គភាព​ដែល​មាន​កុមារ​តិច​អាច​ពិចារណា​នូវ​វិធី​នានា ដែល​សមាជិក​ក្រុមគ្រួសារ​អាច​ចូលរួម​ជាមួយ​នឹង​កូនៗ​របស់​ពួកគាត់ ។ សមាជិក​ម្នាក់​នៅ​ក្នុង​គណៈប៊ីស្សព​អាច​បញ្ចប់​ការប្រជុំ​នេះ​ដោយ​ការ​ថ្លែង​ទីបន្ទាល់​សង្ខេបៗ ។

នៅ​ពេល​បងប្អូនរៀបចំ​បទ​បង្ហាញ សូម​ចងចាំ​គោលការណ៍​ណែនាំ​ដូច​ខាង​ក្រោម ៖

  • ការហាត់សម​មិនគួរ​យក​ពេល​មិន​ចាំបាច់​ពី​ថ្នាក់​អង្គការ​បឋមសិក្សា ឬ​ក្រុមគ្រួសារ​ឡើយ ។

  • បទបង្ហាញ​ជា​រូបភាព សម្លៀកបំពាក់ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ​គឺ​មិនសមរម្យ​ចំពោះ​ការ​ប្រជុំ​សាក្រាម៉ង់​នោះទេ ។

សូមមើល ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ១២.២.១.២ នៅលើ​គេហទំព័រ ChurchofJesusChrist.org ។