« ថ្ងៃទី ២៥ ខែ មេសា–ថ្ងៃទី ១ ខែ ឧសភា ។ និក្ខមនំ ២៤; ៣១–៣៤ ៖ ‹ អញនឹងទៅជាមួយនឹងឯង › » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ២៥ ខែ មេសា–ថ្ងៃទី ១ ខែ ឧសភា ។ និក្ខមនំ ២៤; ៣១–៣៤ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២២
ថ្ងៃទី ២៥ ខែ មេសា–ថ្ងៃទី ១ ខែ ឧសភា
និក្ខមនំ ២៤; ៣១–៣៤
« អញនឹងទៅជាមួយនឹងឯង »
នៅពេលលោកម៉ូសេបានរៀបចំដើម្បីដឹកនាំកូនចៅអ៊ីស្រាអែលឆ្ពោះទៅកាន់ដែនដីសន្យាព្រះអម្ចាស់បានមានព្រះបន្ទូល ៖« អញនឹងទៅជាមួយនឹងឯង »( និក្ខមនំ ៣៣:១៤ ) ។ នៅពេលបងប្អូនរៀបចំបង្រៀនកុមារនៅក្នុងថ្នាក់របស់បងប្អូន សូមពិចារណាអំពីរបៀបដែលបងប្អូនអាចអញ្ជើញវត្តមានរបស់ព្រះអម្ចាស់ ឲ្យ « ទៅជាមួយ [ បងប្អូន ] » ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
អញ្ជើញឲ្យចែកចាយ
សុំ ឲ្យកុមារម្នាក់ៗជ្រើសរើសក្រដាសដោយព្រាវដែល មានលេខមួយសន្លឹក ។ សូមប្រើលេខទាំងនេះដើម្បីកំណត់ពីលេខរៀងដែលកុមារអាចចែកចាយអ្វីដែលពួកគេកំពុងរៀនអំពីព្រះគម្ពីរទាំងនៅផ្ទះ ឬនៅថ្នាក់អង្គការបឋមសិក្សា ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
ការគោរពថ្ងៃឈប់សម្រាកគឺជាសញ្ញានៃសេចក្តីស្រឡាញ់របស់ខ្ញុំចំពោះព្រះអម្ចាស់ ។
ព្រះអម្ចាស់បានមានព្រះបន្ទូលប្រាប់ម៉ូសេថា នៅពេលដែលសាសន៍អ៊ីស្រាអែលរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធ ពួកគេបានបង្ហាញទ្រង់ថា ពួកគេចង់ ធ្វើជាប្រជាជនរបស់ ទ្រង់ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមគូររូបបេះដូងមួយនៅលើក្តារខៀន ហើយសួរកុមារថា តើនិមិត្តសញ្ញានេះអាចមាន ន័យយ៉ាងណា ។ សូមជួយពួកគេឲ្យគិតអំពីរឿងផ្សេង ទៀតដែល អាចជាសញ្ញានៃសេចក្តីស្រឡាញ់ ដូចជាការឱប ឬទង្វើនៃការបម្រើ ។ សូមអានទៅកាន់កុមារ និក្ខមនំ ៣១:១៣ ។ សូមជួយពួកគេឲ្យយល់ថា នៅពេលយើងរក្សាថ្ងៃឈប់ សម្រាកឲ្យបរិសុទ្ធ វាជាសញ្ញាមួយដល់ព្រះអម្ចាស់ថា យើងស្រឡាញ់ទ្រង់ ។
-
សូមប្រាប់កុមារអំពីវិធីមួយ ចំនួនដែលបងប្អូនព្យាយាមបង្ហាញសេចក្តីស្រឡាញ់របស់ បងប្អូនចំពោះព្រះអម្ចាស់នៅថ្ងៃឈប់ សម្រាក ។ សូមឲ្យកុមារចែកចាយអំពីរបៀបដែលពួកគេ និងក្រុមគ្រួសាររបស់ ពួកគេធ្វើការណ៍នេះ ។ សូមអញ្ជើញកុមារឲ្យប្រើទំព័រសកម្មភាពសប្ដាហ៍នេះដើម្បីចែកចាយគំនិតបន្ថែម ទៀត ។
ខ្ញុំអាចទុកព្រះអម្ចាស់ជាអាទិភាពនៅក្នុងជីវិតខ្ញុំ ។
ខណៈពេលដែលម៉ូសេនៅលើភ្នំស៊ីណាយកំពុងទូលជាមួយនឹងព្រះអម្ចាស់ នោះកូនចៅអ៊ីស្រាអែលបានជ្រើសរើសដើម្បីថ្វាយបង្គំរូបព្រះសំណាកមាសនោះជំនួស ទ្រង់ទៅវិញ ។ រឿង នេះអាចរំឭកដល់កុមារដែល បងប្អូនបង្រៀនថា យើង មិនគួរទុករឿងផ្សេងទៀត ឲ្យសំខាន់ ជាងព្រះអម្ចាស់ឡើយ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមរំឭកក្រឹត្យវិន័យដប់ប្រការឡើងវិញជាមួយកុមារ ដោយសង្កត់ធ្ងន់ទៅលើបទបញ្ញត្តិពីរដំបូង ( សូមមើល និក្ខមនំ ២០:៣–៦ ) ។ ប្រើ « ក្រឹត្យវិន័យដប់ប្រការ » ( នៅក្នុង ដំណើររឿងព្រះគម្ពីរសញ្ញាចាស់ ) ដើម្បីចែកចាយជាមួយពួកគេអំពីរឿងដែល ចេញមកពី និក្ខមនំ ៣២:១–៨, ១៩–២៤ ។ បើអាចទៅរួច សូមឲ្យកុមារជួយបងប្អូននិយាយប្រាប់អំពីដំណើរ រឿងនោះ ។ សូមជួយកុមារឲ្យមើល ឃើញពីអ្វីដែលសាសន៍អ៊ីស្រាអែលបាន ធ្វើខុសនៅក្នុង រឿងនេះ ( បងប្អូនប្រហែលជាចង់រំឭក ដល់កុមារអំពីបទបញ្ញត្តិពីរដំបូងនៃក្រឹត្យវិន័យដប់ប្រការ ) ។ តើសាសន៍អ៊ីស្រាអែលគួរតែធ្វើអ្វីជំនួស វិញ ?
-
សូមបង្ហាញរូបភាពរបស់ព្រះយេស៊ូវគ្រីស្ទ រួម ជាមួយ នឹងរូបភាពនៃរបស់ផ្សេង ទៀតដែល កុមារអាចចំណាយពេលវេលាទៅលើ ដូចជាប្រដាប់ប្រដាក្មេងលេង ហ្គេម ជាដើម ។ សូមឲ្យកុមាររករូបភាពដែល បង្ហាញនូវអ្វីដែលមានសារៈសំខាន់បំផុតចំពោះ យើង ។ សូមចែក ចាយជាមួយកុមារ ពីរបៀបដែល បងប្អូនបានទទួលពរពីការទុកព្រះអម្ចាស់ជាអាទិភាពនៅក្នុងជីវិតរបស់ បងប្អូន—សូម្បីតែមុនអ្វីៗផ្សេងទៀតដែលល្អ ។
ព្រះអម្ចាស់មានព្រះបន្ទូលប្រទល់មុខនឹងម៉ូសេ ។
បន្ទាប់ពីម៉ូសេបាន បំផ្លាញកូនគោមាសនោះ « ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលប្រទល់មុខនឹងម៉ូសេ ដូចជាមនុស្សនិយាយនឹងសំឡាញ់ខ្លួន » ។ ការដឹងអំពីរឿងនេះអាចជួយពង្រឹងសេចក្តីជំនឿរបស់ កុមារថា ព្រះអម្ចាស់គឺជាមនុស្សពិតដែល ស្រឡាញ់ពួកគេ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមប្រាប់កុមារពីអារម្មណ៍របស់បងប្អូន នៅពេលបងប្អូននិយាយជាមួយមិត្តល្អម្នាក់ ហើយសួរពួកគេតើពួកគេ មានអារម្មណ៏យ៉ាងណា ។ សូមអានទៅកាន់កុមារប្រយោគទីមួយនៃ និក្ខមនំ ៣៣:១១ ។ សូមសួរកុមារថា តើពួកគេគិតថាព្យាការីម៉ូសេអាចនឹងមានអារម្មណ៏យ៉ាងណា ។ សូមប្រាប់ កុមារអំពីពេលដែល បងប្អូនមាន អារម្មណ៍ស្និទ្ធស្នាល នឹងព្រះអម្ចាស់ ទោះបីបងប្អូនមិនបានឃើញទ្រង់ផ្ទាល់នឹងភ្នែក ក៏ដោយ ។
-
សូមច្រៀងចម្រៀងមួយបទរួមគ្នា ដែលបង្ហាញពីអារម្មណ៏របស់ព្រះវរបិតាសួគ៌ ឬព្រះយេស៊ូវមានចំពោះ យើង ដូចជាបទ « ព្រះយេស៊ូវជាសម្លាញ់យើង » ( សៀវភៅចម្រៀងកុមារទំព័រ ៣៧ ) ។ សូមបង្ហាញរូបភាពអំពីព្រះអង្គសង្រ្គោះបង្ហាញសេចក្តីស្រឡាញ់ទៅ អ្នកដទៃ ( សូមមើល សៀវភៅរូបភាពដំណឹងល្អ លេខ ៣៦, ៤១–៤៣, ៤៦–៤៧ ) ។ សូមលើកទឹកចិត្តកុមារឲ្យចែកចាយអំពីអារម្មណ៍របស់ពួកគេ ទៅលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវ ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
ការគោរពថ្ងៃឈប់សម្រាកគឺជាសញ្ញានៃសេចក្តីស្រឡាញ់របស់ខ្ញុំចំពោះព្រះអម្ចាស់ ។
ការរក្សាថ្ងៃ ឈប់ សម្រាកឲ្យបរិសុទ្ធ អាច ងាយស្រួល ជាង—និងរីករាយ ជាងមុន—សម្រាប់កុមារនៅពេលពួកគេ ដឹងថា វាគឺជាសញ្ញានៃការប្តេជ្ញាចិត្តរបស់ ពួកគេចំពោះព្រះអម្ចាស់ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមសួរកុមារនូវសំណួរមួយ ចំនួនដើម្បីជួយ ពួកគេឲ្យយល់ ពីអ្វីដែលជាទីសម្គាល់—ឧទាហរណ៍ « តើមានទីសម្គាល់អ្វីដែល អាចអោយ បងប្អូនដឹងថារដូវ ផ្ការីកជិតចូលមកដល់ ឬថាបងប្អូនកំពុង មានជំងឺផ្តាសាយ ? » សូមអញ្ជើញពួកគេឲ្យអាន និក្ខមនំ ៣១:១៣, ១៦–១៧ ហើយរក ពាក្យថា« ទីសម្គាល់ » ។ តើព្រះអម្ចាស់បាន មានព្រះ បន្ទូលថាអ្វី ជាទីសម្គាល់រវាង យើង និងទ្រង់ ? ហេតុអ្វីបានជាទីសម្គាល់នេះមានសារៈសំខាន់ខ្លាំងម្ល៉េះ ?
-
សូមអញ្ជើញកុមារ ឲ្យប្តូរវេនគ្នាពន្យល់ពី មូលហេតុដែល ពួកគេជ្រើសរើស ដើម្បីគោរពថ្ងៃ ឈប់សម្រាក ។ វីដេអូដូចជា « The Sabbath Is for You » ឬ « Upon My Holy Day—Honoring the Sabbath » គេហទំព័រ( ChurchofJesusChrist.org ) អាចជួយបាន ។
-
សូមអញ្ជើញកុមារឲ្យសរសេរអ្វីទាំងអស់ដែលពួកគេអាចគិតថាពួកគេអាចធ្វើបាននៅថ្ងៃអាទិត្យដើម្បីបង្ហាញដល់ព្រះអម្ចាស់ថាពួកគេស្រឡាញ់ទ្រង់ ។ សូមលើកទឹកចិត្តពួកគេឲ្យ ចែកចាយរឿងមួយចំនួនមកពីបញ្ជី របស់ពួកគេ ។ សូមអញ្ជើញពួកគេ ឲ្យយកបញ្ជីរបស់ ពួកគេទៅផ្ទះចែកចាយជាមួយក្រុមគ្រួសារ និងយកមកមើលនៅពេលពួកគេត្រូវការគំនិតអំពីអ្វីដែលត្រូវធ្វើ នៅថ្ងៃឈប់ សម្រាក ។
ខ្ញុំអាចទុកព្រះអម្ចាស់ជាអាទិភាពនៅក្នុងជីវិតខ្ញុំ ។
សារមួយចេញពីបញ្ជីនៅក្នុង និក្ខមនំ ៣២ គឺជាសារៈសំខាន់នៃការរក្សាបទបញ្ញត្តិពីរ ដំបូងគេនៃក្រឹត្យវិន័យដប់ប្រការ—កុំថ្វាយបង្គំនរណាម្នាក់ ឬអ្វី ផ្សេងទៀតក្រៅពីព្រះអម្ចាស់ឡើយ ។
សកម្មភាពដែលអាចជ្រើសរើស
-
សុំឲ្យកុមារចែកចាយនូវអ្វីដែលពួកគេដឹង អំពីរឿង របស់អើរ៉ុនធ្វើរូបកូនគោមាសសម្រាប់សាសន៍អ៊ីស្រាអែលគោរពបូជា ។ ប្រសិនបើពួកគេត្រូវការជំនួយ សូមឲ្យពួកគេបើកទៅ និក្ខមនំ ៣២:១–៨, ១៩–២៤ឬចែកចាយជាមួយពួកគេនូវ « ក្រឹត្យវិន័យដប់ប្រការ » ( នៅក្នុង ដំណើររឿងព្រះគម្ពីរសញ្ញាចាស់ ) ។ តើហេតុអ្វីបានជាមិន ត្រឹមត្រូវសម្រាប់សាសន៍អ៊ីស្រាអែលដែលទៅគោរពបូជារូបព្រះ ? ( បងប្អូនអាចប្រាប់កុមារ ឲ្យមើលបទបញ្ញត្តិពីរ ដំបូងគេនៃក្រឹត្យវិន័យដប់ប្រការ នៅក្នុង និក្ខមនំ ២០:៣–៦ ) ។
-
សូមជួយកុមារ ឲ្យគិតពីឧទាហរណ៍នៃ អ្វីផ្សេងទៀតដែលមនុស្សអាចត្រូវ បានល្បួង ឲ្យថ្វាយបង្គំជំនួស ឲ្យព្រះអម្ចាស់—គឺជាអ្វីដែលទាក់ទាញចំណាប់អារម្មណ៍របស់ យើងចេញពីទ្រង់ ។ បន្ទាប់មកសុំឲ្យពួកគេចែកចាយឧទាហរណ៍អំពីអ្វីដែល ជួយពួកគេផ្តោត ទៅលើព្រះអង្គសង្គ្រោះ និងថ្វាយបង្គំទ្រង់ ។
ខ្ញុំអាចឈរ ការពារសម្រាប់សេចក្ដីសុចរិត ។
នៅពេលដែលសាសន៍អ៊ីស្រាអែលបាន ប្រាប់អើរ៉ុនឲ្យធ្វើរូបព្រះមាស មួយ គាត់បានយល់ព្រមធ្វើវាទោះបីជាវាខុស ក៏ដោយ ( សូមមើល ចោទិយកថា ៩:២០ ) ។ សូមពិចារណាអំពីរបៀបដែល បងប្អូនអាចលើកទឹកចិត្តកុមារឲ្យឈរ ការពារសម្រាប់សេចក្តីសុចរិត សូម្បីតែ នៅពេលដែលអ្នក ផ្សេងទៀតបង្ខំពួកគេមិនឲ្យធ្វើ ក៏ដោយ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញកុមារឲ្យអាន និក្ខមនំ ៣២:១–៥, ២១–២៤រៀងៗខ្លួន ឬជាគូ ហើយចែកចាយនូវអ្វីដែល ពួកគេគិតថា អើរ៉ុនគួរតែធ្វើនៅពេលដែលសាសន៍អ៊ីស្រាអែលបាន សុំឲ្យគាត់ធ្វើរូបកូនគោមាសមួយនោះ ។ តើអើរ៉ុនប្រហែលជាអាច ជួយប្រជាជនយ៉ាង ដូចម្តេច ?
-
សូមជួយកុមារឲ្យគិតពីស្ថានភាពដែល ពួកគេអាចប្រឈមមុខ នៅពេលដែល មនុស្សផ្សេងទៀតសុំឲ្យពួកគេធ្វើ អ្វីមួយដែល ពួកគេដឹងថាវាមិន ត្រឹមត្រូវ ។ សុំឲ្យកុមារចែកចាយគំនិតជាមួយ គ្នាអំពីអ្វីដែល ត្រូវធ្វើនៅក្នុងស្ថានភាពអស់ទាំងនោះ ។
សូមលើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
អញ្ជើញកុមារឲ្យចែកចាយជាមួយក្រុមគ្រួសាររបស់ ពួកគេ នូវគំនិតទាំងឡាយដែល ពួកគេបានឮនៅថ្ងៃនេះ អំពីរបៀប ដើម្បីរក្សាថ្ងៃឈប់សម្រាកឲ្យ បរិសុទ្ធ ។