« ថ្ងៃទី ១៦–២២ខែ ឧសភា ។ ចោទិយកថា ៦–៨; ១៥; ១៨; ២៩–៣០; ៣៤ ៖ ‹ នោះចូរប្រយ័ត្ន ក្រែងភ្លេចព្រះយេហូវ៉ា › » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ព្រះគម្ពីសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ១៦–២២ខែ ឧសភា ។ ចោទិយកថា ៦–៨; ១៥; ១៨; ២៩–៣០; ៣៤ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២០
ថ្ងៃទី ១៦–២២ ខែ ឧសភា
ចោទិយកថា ៦–៨; ១៥; ១៨; ២៩–៣០; ៣៤
« នោះចូរប្រយ័ត្ន ក្រែងភ្លេចព្រះយេហូវ៉ា »
សូមពិចារណាអំពីរបៀបដែលបងប្អូនអាចសម្របសម្រួលសកម្មភាពនៅក្នុងគម្រោងនេះទៅនឹងតម្រូវការរបស់កុមារដែលបងប្អូនបង្រៀន ។ ជាឧទាហរណ៍ ប្រសិនបើបងប្អូនបង្រៀនកុមារតូចៗ បងប្អូនអាចជួយពួកគេរៀបចំខ្លួនសម្រាប់ពិធីបុណ្យជ្រមុជទឹកដោយសម្របសម្រួលសកម្មភាពនៅក្រោម « ការរក្សាសេចក្ដីសញ្ញារបស់ខ្ញុំនាំមកនូវពរជ័យដ៏អស្ចារ្យ » នៅក្នុងផ្នែកសម្រាប់កុមារធំៗ ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
អញ្ជើញឲ្យចែកចាយ
សូមអញ្ជើញកុមារឲ្យចែកចាយនូវអ្វីដែលពួកគេបានរៀនអំពីម៉ូសេនៅក្នុងថ្នាក់អង្គការបឋមសិក្សា ឬនៅផ្ទះកាលពីប៉ុន្មានសប្តាហ៏មុន ។ ប្រសិនបើចាំបាច់ សូមបង្ហាញនូវព្រឹត្តិការណ៏មកពីជីវិតរបស់ម៉ូសេដើម្បីជួយពួកគេឲ្យចងចាំ ។ សូមប្រាប់ពួកគេថា ថ្ងៃនេះបងប្អូននឹងនិយាយអំពីអ្វីដែលម៉ូសេបានបង្រៀននៅចុងបញ្ចប់នៃជីវិតរបស់លោកនៅលើផែនដី ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
ខ្ញុំអាចស្រឡាញ់ព្រះយេស៊ូវគ្រីស្ទដោយអស់ពីចិត្តរបស់ខ្ញុំ ។
ម៉ូសេបានបង្រៀនកូនចៅអ៊ីស្រាអែលអោយចេះស្រឡាញ់ព្រះអម្ចាស់ឲ្យអស់ ពីចិត្តអស់ ពីព្រលឹង និងអស់ ពីកម្លាំង ។ ចូរគិតអំពីវិធីដែលបងប្អូនអាចជួយកុមារដែលបងប្អូនបង្រៀនឲ្យបង្កើននូវសេចក្តីស្រឡាញ់របស់ពួកគេ ចំពោះព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមគូរនៅលើក្តារខៀននូវរូបបេះដូង គ្រោងនៃរាងកាយមួយ និងដៃដ៏រឹងមាំមួយ ។ សូមអាន ចោទិយកថា ៦:៥ហើយចង្អុលទៅរូបភាពនៅពេលបងប្អូនអានពាក្យ « ចិត្ត » « ព្រលឹង » និង « កម្លាំង ។ » សូមអញ្ជើញឲ្យកុមារដាក់វេនគ្នាចង្អុលរូបភាពនោះ ពេល ដែលថ្នាក់ ទាំងមូលថាតាមនូវវគ្គបទគម្ពីរជាមួយបងប្អូន ។
-
សូមច្រៀងចម្រៀងមួយបទដែលបង្រៀនអំពីសេចក្តីស្រឡាញ់របស់ព្រះដូចជាបទ « ព្រះវរបិតាស្រឡាញ់ខ្ញុំ » ( សៀវភៅចម្រៀងកុមារ ទំព័រ ១៦ ) ។ សូមជួយកុមារឲ្យស្វែងរកពាក្យនៅក្នុងបទចម្រៀងដែលបង្ហាញថា ព្រះវរបិតាសួគ៌ស្រឡាញ់យើង ។ សូមជួយពួកគេគិតអំពីវិធីដែល យើងអាចបង្ហាញថា យើងក៏ស្រឡាញ់ទ្រង់ ផង ដែរ ។
ព្រះគម្ពីរទាំងឡាយ គឺជាព្រះបន្ទូលរបស់ព្រះ ។
ដំបូន្មាននៅក្នុង ចោទិយកថា ៦:៦–៩ មានគោលបំណងជួយសាសន៏អ៊ីស្រាអែលឲ្យ « ប្រយ័ត្ន ក្រែង [ ពួកគេ ] ភ្លេចព្រះយេហូវ៉ា » និងព្រះបន្ទូលរបស់ ទ្រង់ ( ខទី ១២ ) ។ តើបងប្អូនអាចជួយកុមារប្រកាន់យកព្រះគម្ពីរធ្វើជាផ្នែកនៃជីវិតរបស់ពួកគេឲ្យបានខ្ជាប់ខ្ជួនយ៉ាងដូចម្តេច ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញកុមារម្នាក់ឲ្យលាក់ព្រះគម្ពីរនៅក្នុងបន្ទប់ ខណៈពេលដែលកុមារផ្សេងទៀតបិទភ្នែករបស់ពួកគេ ។ បន្ទាប់មកអញ្ជើញកុមារឲ្យបើកភ្នែករបស់ពួកគេ ហើយដើររកព្រះគម្ពីរ ។ ដោយប្រើឃ្លាសំខាន់ៗមកពី ចោទិយកថា ៦:៦–៩សូមចែកចាយជាមួយកុមារថា ម៉ូសេបានប្រាប់សាសន៏អ៊ីស្រាអែលអោយដាក់វគ្គបទគម្ពីរនៅកន្លែងដែលពួកគេនឹងមើលឃើញ ហើយរៀនពីព្រះគម្ពីរទាំងឡាយរៀងរាល់ថ្ងៃ ។ សូមជួយកុមារឲ្យគិតអំពីកន្លែងនៅក្នុងគេហដ្ធានរបស់ពួកគេដែលពួកគេអាចដាក់ព្រះគម្ពីរដើម្បីឃើញវារៀងរាល់ថ្ងៃ ។
-
សូមច្រៀងចម្រៀងមួយបទអំពីព្រះគម្ពីរ ដូចជាបទ « ស្វែងរក គិត អធិស្ឋាន » ( សៀវភៅចម្រៀងកុមារទំព័រ ៦៦ ) ។ សូមចែកចាយនូវទីបន្ទាល់របស់បងប្អូនថា ព្រះគម្ពីរគឺជាព្រះបន្ទូលរបស់ព្រះ ហើយសូមប្រាប់កុមារអំពីរបៀបដែលព្រះគម្ពីរ និងព្រះបន្ទូលរបស់ព្រះប្រទានពរដល់ជីវិតរបស់បងប្អូន ។
ពួកព្យាការីបង្រៀនយើងអំពីព្រះយេស៊ូវគ្រីស្ទ ។
ម៉ូសេបានទាយថា ព្រះយេស៊ូវគ្រីស្ទនឹងយាងមក ហើយថាយើងគួរស្ដាប់ព្រះបន្ទូលដែលព្រះយេស៊ូវនឹងបង្រៀន ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមជួយកុមារម្នាក់ឲ្យអាន ចោទិយកថា ១៨:១៨ហើយប្រាប់កុមារថា ព្យាការីដូចជាម៉ូសេដែលព្រះនឹងតែងតាំងឡើង គឺជាព្រះយេស៊ូវគ្រីស្ទ ។ ដើម្បីជួយឲ្យកុមារមើលឃើញពីរបៀបដែលម៉ូសេ និងព្រះយេស៊ូវមានភាពស្រដៀងគ្នា ចូរយករូបភាពនៃអ្វីដែលម៉ូសេបានធ្វើ និងអ្វីដែលព្រះយេស៊ូវគ្រីស្ទបានធ្វើ ហើយឲ្យកុមារផ្គូផ្គងរូបទាំងនោះ ។ ឧទាហរណ៏ បងប្អូនអាចយករូបភាពរបស់ម៉ូសេ និងព្រះយេស៊ូវតែងតាំង និងបង្រៀនអ្នកដទៃផ្សេងទៀត ( សូមមើល សៀវភៅរូបភាពដំណឹងល្អ លេខ ១៥, ១៦, ៣៨, ៣៩ ) ។
-
សូមបង្ហាញដល់កុមារនូវរូបភាពនៃព្យាការីរបស់យើងបច្ចុប្បន្ននេះ ហើយសូមចែកចាយអ្វីដែលគាត់បានបង្រៀនអំពីព្រះអង្គសង្រ្គោះ ។ សូមអញ្ជើញកុមារឲ្យគូររូបរបស់ព្យាការីដើម្បីចែកចាយជាមួយក្រុមគ្រួសាររបស់ពួកគេ ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
ខ្ញុំអាចរក្សាព្រះបន្ទូលនៃព្រះនៅក្នុងដួងចិត្តរបស់ខ្ញុំ ។
ម៉ូសេបានបង្រៀនថា យើងគួររក្សាព្រះបន្ទូលរបស់ព្រះនៅក្នុងដួងចិត្តរបស់យើង ហើយគាត់ក៏បានផ្តល់ឱវាទទៅដល់ពួកសាសន៏អ៊ីស្រាអែលអំពីរបៀបរក្សាព្រះបន្ទូលរបស់ព្រះដោយខ្ជាប់ខ្ជួនចំពោះពួកគេផងដែរ ។ តើបងប្អូននឹងបំផុសគំនិតកុមារឲ្យរៀនពីព្រះបន្ទូលនៃព្រះរៀងរាល់ថ្ងៃយ៉ាងដូចម្ដេច ?
សកម្មភាពដែលអាចជ្រើសរើស
-
នៅលើក្តារខៀន សូមសរសេរពាក្យ និងឃ្លាទាំងឡាយមកពី ចោទិយកថា ៦:៦–៩ ដែលបញ្ចាក់អំពីពេលវេលា និងរបៀបដែលពួកសាសន៏អ៊ីស្រាអែលត្រូវចងចាំព្រះបន្ទូលនៃព្រះ ( ដូចជា អង្គុយ ដើរ ដេក ដៃ និង ផ្ទះ ) ។ សូមអញ្ជើញកុមារឲ្យរកមើលពាក្យទាំងនេះនៅក្នុងខគម្ពីរទាំងឡាយ ។ តើពាក្យទាំងនេះបង្រៀនអ្វីខ្លះ អំពីរបៀបធ្វើឲ្យព្រះគម្ពីរជាផ្នែកមួយនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង ? សូមសួរកុមារពីអ្វីដែលពួកគេអាចធ្វើដើម្បីនឹកចងចាំព្រះបន្ទូលនៃព្រះនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ។
-
សូមឲ្យកុមារម្នាក់ៗនូវក្រដាសមួយសន្លឹក ហើយអញ្ជើញពួកគេឲ្យសរសេរឃ្លាមកពី ចោទិយកថា ៦ ដែលមានន័យចំពោះពួកគេ ។ សូមឲ្យពួកគេចែកចាយអំពីហេតុផលអ្វីបានជាពួកគេជ្រើសរើសឃ្លានោះ ។ សូមផ្ដល់យោបល់ឲ្យពួកគេតុបតែងក្រដាសរបស់ពួកគេ ហើយដាក់បង្ហាញវានៅក្នុងផ្ទះរបស់ពួកគេដើម្បីចងចាំវា ។ សូមលើកទឹកចិត្តកុមារឲ្យសរសេរ និងដាក់បង្ហាញឃ្លាផ្សេងៗទៀតដែលពួកគេរកឃើញនៅក្នុងព្រះគម្ពីរ ។
ខ្ញុំអាចបម្រើអ្នកដែលខ្វះខាតដោយអំណរ ។
ការបង្រៀននៅក្នុង ចោទិយកថា ១៥:៧–១១ អាចជួយកុមារដែលបងប្អូនបង្រៀនឲ្យយល់ថា ការជួយអ្នកដទៃមិនត្រឹមតែត្រូវការសកម្មភាពប៉ុណ្ណោះទេ ។ វាគួរតែត្រូវបានធ្វើឡើងដោយចិត្តដែលមានឆន្ទៈ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមសរសេរ នរណា ហេតុអ្វី និង របៀបណា នៅលើក្ដារខៀន ។ សូមអញ្ជើញកុមារឲ្យអាន ចោទិយកថា ១៥:៧–១១ ដើម្បីស្វែងរកថា នរណាដែលយើងគួរជួយ ហេតុអ្វីយើងគួរជួយដល់ពួកគេ និងតើចិត្តរបស់យើងគួរមានអារម្មណ៍យ៉ាងណាអំពីការជួយនោះ ។ សូមឲ្យពួកគេសរសេរនៅលើក្ដារខៀននូវអ្វីដែលពួកគេរកឃើញ ។ សូមច្រៀងចម្រៀងមួយបទដែលជួយពង្រឹងសារលិខិតនៅក្នុងខទាំងនេះដូចជា « តើខ្ញុំបានធ្វើល្អឬទេ ? »( ទំនុកតម្កើងលេខ ១៣៨ ) ។
-
សូមឲ្យកុមារគិតអំពីនរណាម្នាក់ដែលពួកគេអាចជួយ—ជាពិសេសនៅក្នុងក្រុមគ្រួសាររបស់ពួកគេផ្ទាល់ ។ សូមផ្តល់ពេលវេលាសម្រាប់ឲ្យពួកគេកត់ត្រាទុកនូវអ្វីដែលពួកគេនឹងធ្វើនៅក្នុងសប្តាហ៏នេះ ដើម្បីជួយដល់បុគ្គលនោះ ។ បើអាចទៅរួច រៀបផែនការក្នុងនាមជាថ្នាក់ទាំងមូលដើម្បីឈោងទៅជួយនរណាម្នាក់ដែលត្រូវការជំនួយ ។
ការរក្សាសេចក្ដីសញ្ញារបស់ខ្ញុំនាំមកនូវពរដ៏អស្ចារ្យ ។
ដូចជាកូនចៅអ៊ីស្រាអែលដែរ យើងត្រូវការការរំឭកជាប្រចាំដើម្បីរស់នៅតាមសេចក្ដីសញ្ញារបស់យើង ។ ការអាន ចោទិយកថា ៣០:៨–១០ អាចជួយកុមារឲ្យកាន់តែយល់ច្បាស់អំពីអ្វីដែលជាសេចក្ដីសញ្ញា ហើយបំផុសគំនិតពួកគេឲ្យរក្សាសេចក្ដីសញ្ញារបស់ពួកគេ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមសួរកុមារថាតើសេចក្តីសញ្ញាគឺជាអ្វី ( ប្រសិនបើពួកគេត្រូវការជំនួយ សូមណែនាំឲ្យពួកគេរកនិយមន័យនៅក្នុង « សេចក្តីសញ្ញា » នៅក្នុងសេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ [ scriptures.ChurchofJesusChrist.org ] ) ។ សូមគូរតារាងជួរឈរពីរនៅលើក្តារខៀន ដែលមានចំណងជើងទាំងនេះ ៖ ការសន្យារបស់សាសន៍អ៊ីស្រាអែល និង ការសន្យារបស់ព្រះ ។ សូមអញ្ជើញកុមារឲ្យរកមើលក្នុង ចោទិយកថា ៣០:៨–១០ ហើយបំពេញនៅក្នុងតារាង ។ ( បើចាំបាច់ សូមជួយកុមារឲ្យយល់អត្ថន័យនៃឃ្លានៅក្នុង ខទី ៩ ។ ) សូមថ្លែងទីបន្ទាល់អំពីពរជ័យដែលកើតមានចំពោះបងប្អូនដោយមកពីការរក្សាសេចក្ដីសញ្ញារបស់បងប្អូន ។
-
សូមអញ្ជើញកុមារឲ្យធ្វើបញ្ជីមួយនៅលើក្តារខៀន ដែលជាការសន្យាដែលយើងបានធ្វើនៅពិធីបុណ្យជ្រមុជទឹក និងការសន្យាដែលព្រះវរបិតាសួគ៌ធ្វើចំពោះយើង ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ២០:៣៧, ៧៧ ) ។ តើយើងអាចធ្វើអ្វីខ្លះ ដើម្បីចងចាំព្រះអង្គសង្គ្រោះជានិច្ច និងរក្សាសេចក្ដីសញ្ញារបស់យើង ?
សូមលើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមអញ្ជើញកុមារឲ្យធ្វើពុតថា បងប្អូនគឺជាសមាជិកនៃគ្រួសាររបស់ពួកគេ ហើយសុំឲ្យពួកគេប្រាប់បងប្អូននូវអ្វីមួយដែលពួកគេបានរៀននៅក្នុងថ្នាក់ថ្ងៃនេះ ។ សូមលើកទឹកចិត្តពួកគេឲ្យចែកចាយនូវអ្វីដែលពួកគេបានប្រាប់ដល់បងប្អូន ជាមួយសមាជិកគ្រួសាររបស់ពួកគេ នៅពេលពួកគេទៅផ្ទះវិញ ។