ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃទី ២–៨ ខែ ឧសភា ។ និក្ខមនំ ៣៥–៤០; លេវីវិន័យ ១; ១៦; ១៩ ៖ « បរិសុទ្ធ​ដល់​ព្រះយេហូវ៉ា »


« ថ្ងៃទី ២–៨ ខែ ឧសភា ។ និក្ខមនំ ៣៥–៤០; លេវីវិន័យ ១; ១៦; ១៩ ៖ ‹ បរិសុទ្ធ​ដល់​ព្រះយេហូវ៉ា › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ២–៨ ខែ ឧសភា ។ និក្ខមនំ ៣៥–៤០; លេវីវិន័យ ១; ១៦; ១៩ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋម​សិក្សា ៖ ឆ្នាំ ២០២២

ព្រះវិហារ​បរិសុទ្ធ សៅ ប៉ូឡូ ប្រេស៊ីល

ថ្ងៃទី ២–៨ ខែ ឧសភា

និក្ខមនំ ៣៥–៤០; លេវីវិន័យ ១; ១៦; ១៩

« បរិសុទ្ធ​ដល់​ព្រះយេហូវ៉ា »

នៅ​ពេល​បងប្អូន​សិក្សា​បទគម្ពីរ​ប្រកប​ដោយ​ការ​អធិស្ថាន​នៅក្នុង​សបា្តហ៏នេះ សូម​គិត​អំពី​កុមារ​ដែល​បងប្អូន​បង្រៀន ។ ព្រះវិញ្ញាណ​បរិសុទ្ធ​អាច ជួយ​បងប្អូន ឲ្យ​ដឹងថា តើ​សេចក្ដី​ពិត​អ្វីខ្លះ​ដែល​ពួកគេ​ត្រូវ រៀន និង​របៀប​ដែល បងប្អូន​អាច បង្រៀន​សេចក្ដីពិត​ទាំងនោះ​ទៅដល់​ពួកគេ ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

សូម​ដាក់ឈ្មោះ​កុមារ​ម្នាក់ៗ​ទៅក្នុង​ប្រអប់មួយ ។ សុំឲ្យ​កុមារ​ជ្រើសរើស​ឈ្មោះមួយ ហើយ​អញ្ជើញ​កុមារ​ដែល​ឈ្មោះ​របស់គាត់​ត្រូវបាន​ចាប់ត្រូវ នោះឲ្យ​ចែកចាយ​អ្វីមួយ ដែល​គាត់បាន​រៀនពី​ព្រះគម្ពីរ សញ្ញាចាស់ ។ សូម​និយាយ​ជាមួយ​កុមារ​អំពី របៀប​ដែល អ្វីៗ​ដែល ពួកគេ​កំពុងរៀន ជួយ​ពួកគេឲ្យ​ខិត​កាន់តែ​ជិត​ព្រះយេស៊ូវគ្រីស្ទ ។ សូម​បន្ត​ធ្វើ​រហូត​ទាល់តែ​កុមារ​គ្រប់រូប​មានឱកាស​ដើម្បី​ចែកចាយ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

និក្ខមនំ ៣៦:១

ខ្ញុំ​អាច​ជួយ​ធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់ ។

កុមារ​តូចៗ​មាន​អំណោយទាន​ដែល ពួកគេ​អាច ប្រើ​ដើម្បី​ចូលរួម​ចំណែក​នៅក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់​នៅលើ​ផែនដី ។ តើ​បងប្អូន​អាច​ជួយ​កុមារ​ឲ្យ​មាន​អារម្មណ៏​ចង់​ចែកចាយ​នូវអ្វី​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ពួកគេ​ដោយ​របៀប​ណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អាន និក្ខមនំ ៣៦:១ ទៅ​កាន់ កុមារ ហើយ​សូម​ឲ្យ​ពួកគេ​ស្តាប់​នូវអ្វី​ដែល ព្រះអម្ចាស់​បាន​ប្រទាន ដល់​បេតសាលាល និង​អូហូលីអាប់​ដើម្បី​ជួយ​ពួកគេ​សាងសង់ « ទីបរិសុទ្ធ » ( រោងឧបោសថ ) ។ សូម​ប្រាប់​កុមារ​ម្នាក់ៗ​អំពី​អំណោយទាន​ដែល​គាត់ ឬ​នាង​មាន ( វា​អាច​ជួយ​ដោយ​សួរ​ឪពុកម្តាយ​របស់​ពួកគេ ) ។ សូម​ថ្លែងទី​បន្ទាល់ថា ព្រះបាន « ប្រទាន​ឲ្យ » អំណោយទាន​ដល់​កូនចៅ​គ្រប់រូប​របស់​ទ្រង់ ។

  • សូម​ប្រាប់​កុមារ​ពី មូលហេតុ​ដែល បងប្អូន​ចង់ជួយ​កិច្ចការ​របស់​ព្រះអម្ចាស់ ។ សូម​ជួយ​ពួកគេ​គិត​អំពី​របៀប​ដែល​ពួកគេ​អាច​ចូលរួម​ផងដែរ ( ដូចជា​ការរៀន​អំពី​ជីដូនជីតា ការ​ប្រាប់​នរណា​ម្នាក់​អំពី​ព្រះយេស៊ូវ ឬ​ការបម្រើ​សមាជិក​គ្រួសារ ) ។ សូម​សរសេរ​គំនិត​របស់ពួកគេ​នៅលើ​បន្ទះ​ក្រដាស ដាក់​ក្រដាស​ទាំងនោះ​នៅក្នុង​ប្រអប់​មួយ ហើយ​អញ្ជើញ​កុមារ​ម្តង​ម្នាក់ៗ​ឲ្យ​ជ្រើសរើស​យក​ក្រដាស​មួយ ហើយ​ធ្វើ​សកម្មភាព​ទៅតាម អ្វី​ដែល នៅលើ​បន្ទះ​ក្រដាសនោះ ។

និក្ខមនំ ៤០:១៧–៣៤

ខ្ញុំ​អាច​មាន​អារម្មណ៏​នៃ វត្តមាន​របស់ ព្រះ​នៅទី​បរិសុទ្ធ ។

ព្រះអម្ចាស់​បាន​បញ្ជា​ដល់ កូនចៅ​អ៊ីស្រាអែល​ឲ្យ​សាងសង់​រោងឧបោសថ ដើម្បី​ទ្រង់អាច « ​បាន​នៅ​កណ្តាល​គេ » ( និក្ខមនំ ២៥:៨ ) ។ បងប្អូន​អាច​ជួយ​កុមារ​រៀន​អំពី​ទីបរិសុទ្ធ​ដែល​ព្រះ​បាន​ប្រទាន​ដល់ យើង​នៅថ្ងៃនេះ ដើម្បី​ជួយឲ្យ​យើងមាន​អារម្មណ៍ នៃ​វត្តមាន​របស់ ទ្រង់ ។​

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​បង្ហាញ​រូបភាព​នៃ​រោង​ឧបោសថ​បុរាណ ( សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង ក្រុម​គ្រួសារ ) ។ ឲ្យ​កុមារ​ស្វែងរក​ផ្នែក ផ្សេងៗ​នៃ​រោង​ឧបោសថ​នៅក្នុង​រូបភាព ដូចជា​ជើងចង្កៀង ឬ​អាសនៈ ហើយ​ពន្យល់ ថា វត្ថុ ទាំងនេះ​មាន​គោលបំណង​ជួយ ដល់​សាសន៍​អ៊ីស្រាអែល​ឲ្យគិត​អំពី​ព្រះអម្ចាស់ ( សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​រោង​ឧបោសថ សូមមើល និក្ខមនំ ៤០:១៧–៣៤ ) ។ តើ​យើង​មាន​ទី​បរិសុទ្ធ​ណាខ្លះ​នៅសព្វ​ថ្ងៃនេះ​ដែល​ជួយ យើង​ឲ្យគិត​អំពី​ព្រះអម្ចាស់ ?

  • សូម​បង្ហាញ​រូបភាព​ព្រះវិហារ​បរិសុទ្ធ​មួយ ហើយ​អាន និក្ខមនំ ២៥:៨ ទៅ​ដល់​កុមារ ។ សូម​ពន្យល់ថា នៅ ជំនាន់​របស់ យើង ព្រះ​បាន ប្រទាន​ទីបរិសុទ្ធ​ដល់ យើង​ដែល យើង​អាច នៅ​ជិត ទ្រង់ បាន ។ សូម​ជួយ​កុមារ ឲ្យ​រាយ បញ្ជី​មួយចំនួន​នៃ​កន្លែង​ទាំងនេះ ។ សូម​សួរ​កុមារ​តើ​ពួកគេ​មាន​អារម្មណ៍​យ៉ាងណា នៅ​ពេល​ពួកគេ​គិត​អំពី​ទីបរិសុទ្ធ​ទាំងនេះ ។ សូម​ចែកចាយ​ជាមួយ​ពួកគេ ថា យើង​ក៏អាច មាន​អារម្មណ៍​ជិតស្និទ្ធ​នឹងព្រះ​ដែរ នៅពេល​យើង អធិស្ឋាន មិនថា​យើង​នៅ ទីណា​ក៏ដោយ ។

  • សូម​បំពេញ​ទំព័រ​សកម្មភាព​ជាមួយ​នឹង​កុមារ ។ នៅពេល​បងប្អូន​ធ្វើ​ដូច្នោះ សូម​ច្រៀង​ចម្រៀង​មួយ​បទ​ជាមួយ​ពួកគេ​អំពី​ព្រះវិហារ​បរិសុទ្ធ ដូចជា « ខ្ញុំ​ចូលចិត្ត​មើល​ព្រះវិហារ​បរិសុទ្ធ » ( សៀវភៅ​ចម្រៀង​កុមារទំព័រ ៩៩ ) ។

    ព្រះវិហារ​បរិសុទ្ធ រ៉ូម អ៊ីតាលី

    ដូចជា​រោងឧបោសថ​បុរាណ​ដែរ ព្រះវិហារបរិសុទ្ធ​ចង្អុល​បង្ហាញ​យើងទៅ​កាន់​ព្រះអង្គសង្រ្គោះ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

និក្ខមនំ ៣៥:២០–២៩; ៣៦:១

ព្រះ​បាន​ផ្ដល់​ឲ្យ​ខ្ញុំ​នូវ​អំណោយទាន ដើម្បី​ជួយ​នៅក្នុង​កិច្ចការ​របស់​ទ្រង់ ។

បុត្រា​បុត្រី​របស់​ព្រះវរបិតាសួគ៌​ម្នាក់ៗ​មានអ្វី​មួយ ដើម្បី​ជួយ ដល់​កិច្ចការ​របស់​ទ្រង់ ។ កុមារ​ដែល​បងប្អូន​បង្រៀន​ប្រហែល​ជា​ត្រូវការ​ជំនួយ​របស់ បងប្អូន​ ដើម្បី​ដឹង​ពីរបៀប​ដែល ពួកគេ​អាច ប្រើ​អំណោយ ទាន​របស់​ពួកគេ​ក្នុង​ការជួយ​នៅក្នុង​កិច្ចការ​របស់​ព្រះ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​បង្ហាញ​រូបភាព​នៃ​រោងឧបោសថ ( សូមមើល គម្រោង​មេរៀនសប្ដាហ៍​នេះ នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង ក្រុម​គ្រួសារ ) ។ សូម​សួរ​កុមារ ថា​តើ​ត្រូវការ​សម្ភារៈ​អ្វីខ្លះ​ដើម្បី​សាងសង់​រោង​ឧបោសថ ។ សូម​អាន​ជាមួយ​កុមារ​នៅក្នុង និក្ខមនំ ៣៥:២០–២៩ ហើយ​សូម​​ឲ្យ​ពួកគេ​រក​មើលថា​តើ​សម្ភារៈ​ចាំបាច់​ទាំងឡាយ​ត្រូវបាន​ផ្គត់ផ្គង់​ដោយ​របៀបណា ។ សូម​ថ្លែងទី​បន្ទាល់ថា កុមារ ម្នាក់ៗ​មាន​អ្វី​មួយ​ដើម្បី​ចូលរួម​ចំណែក​ដល់ កិច្ចការ​របស់​ព្រះអម្ចាស់ ។

  • សូម​ឲ្យ​កុមារ​អាន និក្ខមនំ ៣៦:១ ដើម្បី រក​ឲ្យឃើញ​នូវអ្វី​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​អស់ អ្នក​ទាំងឡាយ​ដែល​ត្រូវ​បាន​ហៅ​ឲ្យ ជួយ​សាងសង់​រោងឧបោសថ ។ សូម​អញ្ជើញឲ្យ​កុមារ​ចែកចាយ​នូវអ្វី​ដែល​ពួកគេ​មាន​អារម្មណ៍ថា ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ពួកគេ ដើម្បី​ជួយ​កសាង​នគរ​របស់​ទ្រង់ ( ផ្តល់​ជា​យោបល់​ប្រសិនបើ​ចាំបាច់ ) ។ តើ​យើង​អាច​ប្រើ​អ្វីទាំងនេះ ដើម្បី​ប្រទានពរ​ដល់​អ្នកដទៃ​យ៉ាង ដូចម្តេច ?

និក្ខមនំ ៤០:១៧–៣៣

ខ្ញុំ​អាច​ក្លាយ​ដូច​ជា​ព្រះយេស៊ូវ​គ្រីស្ទ និង​ព្រះវរបិតា​សួគ៌ ។

រោងឧបោសថ​មិន ត្រឹមតែ​អនុញ្ញាត ឲ្យ​កូនចៅ​អ៊ីស្រាអែល​មាន​វត្ដមាន​របស់​ព្រះ​នៅ​ជាមួយ​ពួកគេ​ប៉ុណ្ណោះ ទេ តែវា​ថែមទាំ ង​បង្រៀន​ពួកគេ​នូវអ្វី​ដែល​ពួកគេ​អាច​ធ្វើបាន​ដើម្បី​ប្រែក្លាយ​ដូចជា​ព្រះដែរ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អញ្ជើញ​កុមារ​ឲ្យប្រើ និក្ខមនំ ៤០:១៧–៣៣ ដើម្បី​កំណត់វត្ថុ​ដែលជា​ផ្នែក​នៃ​រោងឧបោសថ ហើយ​ស្វែងរក​របស់​មួយ​ចំនួន​នៅក្នុង​រូបភាព​នៃ​រោងឧបោសថ​ពីបុរាណនោះ ( សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ) ។ សូម​អញ្ជើញ​កុមារ​ឲ្យ​គូរ​រូប​ភាព​រោងឧបោសថ​របស់​ពួកគេ​ផ្ទាល់ខ្លួន ។ សូម​និយាយ​អំពី​របៀប​ដែល ផ្នែក​នីមួយៗ​នៃ​រោងឧបោសថ​អាច​បង្រៀន​អំពី​ព្រះអង្គសង្គ្រោះ ឬ​ព្រះវរបិតាសួគ៌ ។ ឧទាហរណ៍ ហិប​នៃ​សេចក្តី​បន្ទាល់​អាចរំឭក​យើង​អំពីបទបញ្ញត្តិ​របស់ព្រះ អាសនៈ​អាច​រំឭក​យើង អំពី​ការពលិកម្ម​របស់​ព្រះយេស៊ូវគ្រីស្ទ ជើងចង្កៀង​អាច រំឭក​យើងថា ព្រះអង្គសង្គ្រោះ​គឺជា​ពន្លឺ នៃ​ពិភពលោក ។ល ។

  • សូម​ឲ្យ​កុមារ​អាន និក្ខមនំ ២៥:៨ ដើម្បី រក​ឲ្យ ឃើញ​នូវ​មូលហេតុ​ដែល​ព្រះអម្ចាស់​ចង់ ឲ្យ​កូនចៅ​នៃ​អ៊ីស្រាអែល​សាងសង់ « ទីបរិសុទ្ធ » ( ឬ​រោងឧបោសថ ) ។ សូម​ជួយ​កុមារ​ឲ្យ​ធ្វើ បញ្ជី​អំពី​កន្លែង និង​ស្ថានភាព​ដែល យើង​អាច មាន​អារម្មណ៍ ថា​មាន​វត្តមាន​របស់​ព្រះអម្ចាស់ ។ តើ​កន្លែង​ទាំងនេះ​ជួយ​យើង​ឲ្យ​កាន់តែ​ក្លាយ​ដូចជា​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​បានយ៉ាង​ដូចម្តេច ?

លេវីវិន័យ ១:១–៤

តាមរយៈ​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ខ្ញុំ​អាច​ត្រូវបាន​អភ័យទោស ។

យញ្ញបូជា​សត្វ​ដែល​បាន​ធ្វើ​នៅក្នុង​គម្ពីរ​សញ្ញាចាស់ មាន​គោល​បំណង​បង្រៀន​កូនចៅ​សាសន៏​អ៊ីស្រាអែល អំពី​ការអភ័យទោស ដែលអាច​ធ្វើ ទៅបាន តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​បង្ហាញ​រូបភាព​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​សួន​ច្បារ​គែតសេម៉ានី និង​នៅលើ​ឈើឆ្កាង ( សូមមើល សៀវភៅ​រូបភាព​ដំណឹង​ល្អ លេខ ៥៦​ ៥៧ ) ។ សូម​ពន្យល់ថា ព្រះអម្ចាស់​បាន បញ្ជា​កូនចៅ​សាសន៏​អ៊ីស្រាអែល​ឲ្យ​ធ្វើការ​លះបង់ ដើម្បី​បង្រៀន​ពួកគេ ថា ពួកគេ​អាច​ត្រូវបាន​អត់ទោស ពី​អំពើ បាប​របស់ ពួកគេ តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ សូម​អាន​ជាមួយ​កុមារ​នៅក្នុង លេវីវិន័យ ១:១–៤ ហើយ​សូម​អញ្ជើញ​ពួកគេ​ឲ្យ​រក​មើល ពាក្យ ឬ ឃ្លា​ដែល រំឭក​ពួកគេ​អំពី​ការពលិកម្ម​របស់​ព្រះយេស៊ូវគ្រីស្ទ ។

  • សូម​បង្ហាញ​រូបភាព​ព្រះយេស៊ូវគ្រីស្ទ​មក​សួរ សុខទុក្ខ​ប្រជាជន​នៅក្នុង​ទ្វីប​អាមេរិក ( ដូចជា សៀវភៅ​រូបភាព​ដំណឹង​ល្អ លេខ ៨២ ) ។ សូម​ពន្យល់ថា បន្ទាប់ពី​ព្រះយេស៊ូវគ្រីស្ទ​ត្រូវ​បានគេ​ឆ្កាង ហើយ​បាន​មាន​ព្រះជន្ម​រស់​ឡើងវិញ ទ្រង់​បាន​បង្រៀន​ប្រជាជន​នៅអាមេរិក​អំពី​មូលហេតុ​ដែល​ពួកគេ​លែង​ត្រូវការ​យញ្ញបូជា​សត្វ​ទៀតហើយ ។ សូមអានជា​មួយគ្នា នីហ្វៃ​ទី៣ ៩:១៩–២០ហើយ​សូម​សួរ​កុមារ​នូវអ្វី​ដែល​យើង ត្រូវបាន​បញ្ជា​ឲ្យ​ធ្វើការ​លះបង់​ជំនួស វិញ ។ តើ ការថ្វាយ​នូវ​ចិត្ត​សង្រេង និង វិញ្ញាណ​ទន់ទាប មានន័យ​យ៉ាង​ដូចម្តេច ? សូម​ណែនាំ​ឲ្យ​ពួកគេ​ស្វែងរក​អាន​ពាក្យ « ចិត្ត​សង្រេង » នៅ​ក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ( scriptures.ChurchofJesusChrist.org ) សម្រាប់​ជួយ​ឆ្លើយ​នូវ​សំណួរ​នេះ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​សញ្ជឹងគិត​អំពី របៀប​ដែល ពួកគេ​អាចថ្វាយ​ចិត្តសង្រេង និង​វិញ្ញាណ​ទន់ទាប​ចំពោះ​ព្រះអម្ចាស់ ។

រូប​តំណាង​ការរៀនសូត្រ

សូម​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​អញ្ជើញ​កុមារឲ្យ​ទូលសួរ​ព្រះវរបិតាសួគ៌​នៅ សប្តាហ៍នេះ អំពី របៀប​ដែល ទ្រង់​ចង់ឲ្យ ពួកគេ​ចូលរួម​ចំណែក ក្នុង​កិច្ចការ​របស់ ទ្រង់​នៅក្នុង គ្រួសារ​របស់ ពួកគេ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ចង្អុលបង្ហាញ​កុមារ​ទៅកាន់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ គោលបំណង​ចម្បង​របស់​បងប្អូន​គឺដើម្បី​ជួយ​កុមារ​ដែល​បងប្អូន​បង្រៀន ពង្រឹង​នូវ​សេចក្តី​ជំនឿ​របស់​ពួកគេ​ទៅលើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ តើ​បងប្អូន​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ជួយ​ពួកគេ​ឲ្យ​យល់​អំពី​របៀប​ដែល​ការ​រស់នៅ​តាម​សេចក្ដីពិត​នៃ​ដំណឹងល្អ​នឹង ជួយ​ពួកគេ​ឲ្យ​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះវរបិតា និង​ព្រះរាជបុត្រា ?