ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃទី ២–៨ ខែ ឧសភា ។ និក្ខមនំ ៣៥–៤០; លេវីវិន័យ ១; ១៦; ១៩ ៖ « បរិសុទ្ធ​ដល់​ព្រះយេហូវ៉ា » ។


« ថ្ងៃទី ២–៨ ខែ ឧសភា ។ និក្ខមនំ ៣៥–៤០; លេវីវិន័យ ១; ១៦; ១៩ ៖ ‹ បរិសុទ្ធ​ដល់​ព្រះយេហូវ៉ា › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ២–៨ ខែ ឧសភា ។ និក្ខមនំ ៣៥–៤០, លេវីវិន័យ ១, ១៦, ១៩ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២២

ព្រះវិហារ​បរិសុទ្ធ​សៅ ប៉ូឡូ ប្រេស៊ីល

ថ្ងៃទី ២–៨ ខែ ឧសភា

និក្ខមនំ ៣៥–៤០; លេវីវិន័យ ១; ១៦; ១៩

« បរិសុទ្ធ​ដល់​ព្រះយេហូវ៉ា »

ពេល​បងប្អូន​សិក្សា​ព្រះគម្ពីរ សូម​ផ្ដោត​ទៅ​លើ​ចំណាប់​អារម្មណ៍​ខាង​វិញ្ញាណ​ដែល​បងប្អូន​ទទួល​បាន​អំពី​របៀប​ដែល​បងប្អូន​អាច​ប្រែ​ក្លាយ​កាន់តែ​ដូច​ជា​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

ការចាកចេញ​ពី​អេស៊ីព្ទ—មានសារៈសំខាន់ និងក៏​មាន​អព្ភូតហេតុ​ដែរ—ពុំបាន​សម្រេច​ព្រះរាជ​បំណង​របស់ព្រះ​សម្រាប់​កូនចៅ​នៃ​អ៊ីស្រាអែល​ទាំងស្រុង​នោះទេ ។ សូម្បី​តែ​ភាពរុងរឿង​នាពេលអនាគត​លើ​ដែន​ដី​សន្យា​ក៏​មិនមែន​ជាគោលបំណង​ចុងក្រោយ​របស់ព្រះ​សម្រាប់​ពួកគេទេ ។ ទាំងនេះ​គ្រាន់តែ​ជាជំហាន​ឆ្ពោះទៅកាន់​អ្វី​ដែល​ព្រះ​មាន​ព្រះទ័យ​ចង់​បាន​សម្រាប់​ប្រជារាស្រ្ត​របស់​ទ្រង់​ប៉ុណ្ណោះ ៖ « ថា ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បាន​បរិសុទ្ធ ដ្បិត​អញ​នេះ ដែល​ជា​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា អញ​បរិសុទ្ធ » ( លេវីវិន័យ ១៩:២ ) ។ តើ​ព្រះ​បាន​ព្យាយាម​ធ្វើ​ឲ្យ​ប្រជារាស្រ្ត​របស់ទ្រង់​បរិសុទ្ធ​យ៉ាងដូចម្តេច នៅពេល​ពួកគេ​ពុំ​បានដឹង​អ្វី​ក្រៅ​តែ​ពី​ការជាប់​ជាឈ្លើយសឹក​អស់ជាច្រើន​ជំនាន់​មកនោះ ? ទ្រង់​បាន​បង្គាប់​ពួកគេ​ឲ្យ​បង្កើត​កន្លែង​បរិសុទ្ធ​មួយ​ថ្វាយ​ដល់​ព្រះអម្ចាស់—រោងឧបោសថ​នៅក្នុង​ទីរហោស្ថាន ។ ទ្រង់បាន​ប្រទាន​ដល់ពួកគេ​នូវ​សេចក្តីសញ្ញា និង​ក្រឹត្យវិន័យ​ដើម្បី​ដឹកនាំ​សកម្មភាព​របស់ពួកគេ ហើយ​នៅទីបំផុត ដើម្បី​ផ្លាស់ប្តូរ​ដួងចិត្ត​របស់ពួកគេ ។ ហើយ​នៅពេល​ពួកគេ​ខ្វះការ​ព្យាយាម​ដើម្បី​គោរពតាម​ក្រឹត្យ​វិន័យ​ទាំងនោះ ទ្រង់​បានបង្គាប់​ពួកគេ​ឲ្យ​ធ្វើ​ដង្វាយ​សត្វ​ដើម្បី​ជា​និមិត្តរូប​នៃ​ដង្វាយធួន​សម្រាប់​អំពើបាប​របស់​ពួកគេ ។ អ្វីៗ​ទាំងអស់នេះ​ក្នុងគោលបំណង​ចង្អុលបង្ហាញ​គំនិត​របស់ពួកគេ ដួងចិត្ត​របស់ពួកគេ និង​ជីវិត​របស់ពួកគេ​ឆ្ពោះទៅកាន់​ព្រះអង្គ​សង្រ្គោះ និង​សេចក្តីប្រោសលោះ​ដែល​ទ្រង់​ប្រទាន​ឲ្យ ។ ទ្រង់​គឺជា​ផ្លូវ​ពិត​ទៅកាន់​ភាពបរិសុទ្ធ សម្រាប់​សាសន៍​អ៊ីស្រាអែល និង​សម្រាប់​យើង ។ យើង​ទាំង​អស់គ្នា​បានចំណាយ​ពេល​ខ្លះ​នៅក្នុង​ការជាប់​ឃុំឃាំង​នៃ​អំពើបាប ហើយ​យើង​ទាំងអស់​គ្នា​ត្រូវបាន​អញ្ជើញ​ឲ្យប្រែចិត្ត​—ឲ្យ​បោះបង់ចោល​អំពើបាប និង​ធ្វើតាម​ព្រះ​យេស៊ូវ គ្រីស្ទ ដែល​ទ្រង់​បាន​សន្យា​ថា « យើង​អាច​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​បរិសុទ្ធ​បាន » ( គោលលទ្ធិ និង​សេចក្តីសញ្ញា ៦០:៧ ) ។

សម្រាប់​ទិដ្ឋភាព​ទូទៅ​ស្ដី ពី​គម្ពីរ​លេវីវិន័យ សូម​មើល « លេវីវិន័យ » នៅ​ក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយ ។

Learn More image
រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

និក្ខមនំ ៣៥–៤០; លេវីវិន័យ ១៩

ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ចង់​ឲ្យ​ខ្ញុំ​មាន​ភាព​បរិសុទ្ធ​ដូចជា​ទ្រង់ ។

និក្ខមនំ ២៥–៣១ កត់ត្រា​សេចក្តីណែនាំ​របស់​ព្រះអម្ចាស់​ដល់​សាសន៍​អ៊ីស្រាអែល​អំពី​របៀប​ដើម្បី​សង់​រោងឧបោសថ ជាទីកន្លែង​ដែល​ពិធីបរិសុទ្ធ​ដ៏ពិសិដ្ឋ​នឹង​ជួយ​ដល់​ពួកគេ​ក្លាយជា​រាស្រ្ត​ដ៏បរិសុទ្ធ ។ និក្ខមនំ ៣៥–៤០ ពិពណ៌នា​អំពី​កិច្ចខិតខំ​របស់​សាសន៍​អ៊ីស្រាអែល​ដើម្បី​ប្រតិបត្តិ​តាម​សេចក្តីណែនាំ​ទាំងនេះ ។ នៅពេល​បងប្អូនអាន ជំពូកទី ៣៥–៤០ សូមរក​មើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​សុំ​ឲ្យ​ប្រជារាស្រ្ត​របស់ទ្រង់​ដាក់​នៅក្នុង​រោងឧបោសថ ហើយ​សូម​ពិចារណា​ពី​អ្វី​ដែល​វត្ថុ​ទាំងនេះ​អាច​តំណាង​ឲ្យ និង​អ្វី​ដែល​វា​ស្នើ​ចំពោះ​បងប្អូន​អំពី​ការកាន់តែ​មាន​ភាព​បរិសុទ្ធ​ច្រើន​ឡើង ។ ជាពិសេស សូម​ពិចារណា​អំពី​របៀប​ដែល​វត្ថុទាំងនេះ​បង្វែរ​គំនិត​របស់បងប្អូន​ឆ្ពោះទៅរក​ព្រះអង្គសង្រ្គោះ ។ តុ​មួយ​បែបនេះ​អាចជួយ​បងប្អូនបាន ៖

តើបងប្អូន​បានរកឃើញ​អ្វី ?

តើ​វាអាច​តំណាង​អ្វី ?

តើបងប្អូន​បានរកឃើញ​អ្វី ?

ហិប​នៃ​សេចក្តី​សញ្ញា ( និក្ខមនំ ៣៧:១–៩; ៤០:២០–២១ )

តើ​វាអាច​តំណាង​អ្វី ?

វត្តមាន​របស់ព្រះ សេចក្តីសញ្ញា និង​បទបញ្ញត្តិ​របស់ទ្រង់

តើបងប្អូន​បានរកឃើញ​អ្វី ?

អាសនា​គ្រឿង​ក្រអូប ( និក្ខមនំ ៤០:២៦–២៧; សូមមើល​ផងដែរ និក្ខមនំ ៣០:១, ៦–៨ )

តើ​វាអាច​តំណាង​អ្វី ?

ការអធិស្ឋាន​ឡើង​ទៅព្រះអម្ចាស់

តើបងប្អូន​បានរកឃើញ​អ្វី ?

ជើងទាន ឬ ជើង​ចង្កៀង ( និក្ខមនំ ៣៧:១៧–២៤ )

តើបងប្អូន​បានរកឃើញ​អ្វី ?

អាសនា​គ្រឿង​ដង្វាយ ( និក្ខមនំ ៣៨:១–៧; សូមមើល​ផងដែរ និក្ខមនំ ២៧:១; ២៩:១០–១៤ )

តើបងប្អូន​បានរកឃើញ​អ្វី ?

អាងទឹក ( បាស៊ីនទឹក ) ( និក្ខមនំ ៣០:១៧–២១ )

ប្រសិនបើ​បងប្អូន​បានចូលរួម​ក្នុង​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ តើ​បងប្អូនបាន​រៀន​អ្វីខ្លះ​អំពី​រោងឧបោសថ​ចេញ​ពី និក្ខមនំ ៣៥–៤០ ដែល​រំឭក​បងប្អូន​ពី​បទពិសោធន៍​របស់បងប្អូន​នៅទីនោះ ? ( សូមមើល​ផងដែរ « គំនិត​ដើម្បី​ពិចារណា ៖ រោងឧបោសថ និង យញ្ញបូជា » ) ។ សូម​ពិចារណា​ពី​របៀប​ដែល​សេចក្តីសញ្ញា​ព្រះវិហារ​បរិសុទ្ធ​ជួយ​បងប្អូន​ឲ្យ​កាន់តែ​បរិសុទ្ធ​ដូចជា​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ គ្រីស្ទ ។

ពិតប្រាកដណាស់ ការគ្រាន់តែ​ទៅកន្លែង​បរិសុទ្ធ​វា​មិន​បាន​ធ្វើ​ឲ្យ​យើង​បរិសុទ្ធ​នោះទេ ។ លេវីវិន័យ ១៩ ពិពណ៌នា​ក្រឹត្យវិន័យ និង​បទបញ្ញត្តិ​ទាំងឡាយ​ដែល​ព្រះអម្ចាស់​បានប្រទានឲ្យ​ដើម្បី​ជួយ​សាសន៍​អ៊ីស្រាអែល​កើនឡើង​នៅក្នុង​ភាពបរិសុទ្ធ ។ តើ​បងប្អូន​រកឃើញ​អ្វីខ្លះ​នៅក្នុង​បទបញ្ញត្តិ​ទាំងនេះ​ដែលអាច​ជួយ​បងប្អូន​កាន់តែ​បរិសុទ្ធ ? តើ​បងប្អូន​ទទួល​អារម្មណ៍​អ្វីខ្លះ ដើម្បី​រស់​នៅ​តាម​គោលការណ៍​ទាំង​នេះ​ឲ្យ​កាន់​តែ​ពេញ​លេញ ?

សូមមើល​ផងដែរ Carol F. McConkie, “The Beauty of Holiness,” Liahona, ខែឧសភា ឆ្នាំ២០១៧ ទំព័រ ៩–១២; “The Tabernacle” ( វីដេអូ ), ChurchofJesusChrist.org; Bible Dictionary សេចក្ដី​ណែនាំ​ដល់​បទ​គម្ពីរ​ទាំងឡាយ « បរិសុទ្ធភាព »; ​គេហទំព័រ temples.ChurchofJesusChrist.org ។

និក្ខមនំ ៣៥:៤៣៦:៧

ព្រះអម្ចាស់​សុំ​ឲ្យ​ខ្ញុំ​ថ្វាយ​ដង្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត ។

នៅ​ក្នុង​ឆ្នាំ​ដែល​បន្ទាប់​ពី​ចាក​ចេញ​ពី​ស្រុក​អេស៊ីព្ទ នោះ​ទំនាក់​ទំនង​នៃ​កូនចៅ​អ៊ីស្រាអែល​ជាមួយ​នឹង​ព្រះយេហូវ៉ា​ត្រូវ​បាន​ពិពណ៌នា​ថា​មិន​ជាប់​លាប់ ។ ប៉ុន្តែ កាល​បងប្អូនអាន និក្ខមនំ ៣៥:៤៣៦:៧ សូម​កត់​ចំណាំ​ពី​របៀប​ដែល​សាសន៍​អ៊ីស្រាអែល​បាន​ឆ្លើយ​តប​ទៅនឹង​បទ​បញ្ញត្តិ​ដើម្បី​សង់​រោង​ឧបោសថ ។ តើ​បងប្អូន​រៀន​អ្វីខ្លះ​មក​ពី​ពួក​សាសន៍​អ៊ីស្រាអែល ដែល​អាច​ជួយ​បងប្អូន​ឲ្យ​បម្រើ​ព្រះអម្ចាស់​បាន​ប្រសើរ​ជាងមុន ?

ប្រធាន បូនី អិល អូស្ការ​សុន បាន​បង្រៀន​ថា « សមាជិក​ម្នាក់ៗ​គួរ​ដឹង​ថា មាន​គេ​ត្រូវ​ការ​គាត់​ប៉ុណ្ណា ។ បុគ្គល​ម្នាក់ៗ​មាន​អ្វី​មួយ​ដែល​សំខាន់​ដើម្បី​ចូល​រួម​ចំណែក ហើយ​មាន​ទេពកោសល្យ និង​សមត្ថភាព​ដ៏​វិសេស​ដែល​ជួយ​ធ្វើ​ឲ្យ​កិច្ចការ​ដ៏​សំខាន់​នេះ​ឆ្ពោះ​ទៅ​មុខ » ( « Young Women in the Work » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៣៧ ) ។ កាល​បងប្អូន​អាន និក្ខមនំ ៣៦:១–៤ សូម​ពិចារណា​ពី​អ្វី​ដែល​ព្រះអម្ចាស់​បាន « ដាក់ » ចូល​ទៅ​ក្នុង​ចិត្ត​បងប្អូន ។ សូម​ពិចារណា​ទូល​សួរ​ព្រះវរបិតា​សួគ៌​ពី​អ្វី​ដែល​ទ្រង់​បាន​ប្រទាន​ដល់​បងប្អូន ដើម្បី​បងប្អូន​អាច​ចូល​រួម​នៅ​ក្នុង​កិច្ចការ​របស់​ទ្រង់ ។

មនុស្ស​សម័យ​បុរាណ​នាំ​យក​ដង្វាយ​​ថ្វាយ​ដើម្បី​សង់​រោង​ឧបោសថ

កូន​ចៅ​អ៊ីស្រាអែល​ថ្វាយ​ដង្វាយ​សម្រាប់​ធ្វើ​រោង​ឧបោសថ​ដោយ « ស្ម័គ្រ​ពី​ចិត្ត » ( និក្ខមនំ ៣៥:៥ ) ។ រចនា​រូប​ភាព​ដោយ ខ័រប៊ឺត ហ្គោធា © Lifeway Collection/ទទួល​អាជ្ញា​បណ្ណ​ពី goodsalt.com

លេវីវិន័យ ១:១–៩; ១៦

តាមរយៈ​ដង្វាយធួន​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ខ្ញុំ​អាច​ទទួល​បាន​ការ​អភ័យ​ទោស ។

ភាគច្រើន​នៃ​គម្ពីរ​លេវីវិន័យ​ហាក់​ដូចជា​មាន​ភាព​ចម្លែក​ចំពោះ​យើង—ដូចជា​ការ​បូជា​សត្វ ពិធី​សាសនា​ដែល​ពាក់ព័ន្ធ​នឹង​ឈាម និង​ទឹក ព្រមទាំង​ក្រឹត្យវិន័យ​ដែល​គ្រប់​គ្រង​ព័ត៌មាន​លម្អិត​នៃ​ជីវិត ។ ប៉ុន្តែ​ពិធី​សាសនា និង​ក្រឹត្យវិន័យ​ទាំង​នេះ​គឺជា​មធ្យោបាយ​ដើម្បី​បង្រៀន​គោលការណ៍​ដែល​ស្រដៀង​គ្នា—ការ​ប្រែ​ចិត្ត បរិសុទ្ធភាព និង​ដង្វាយ​ធួន​របស់​ព្រះអង្គ​សង្គ្រោះ ។ ដើម្បី​ស្វែង​រក​គោលការណ៍​ទាំង​នេះ​នៅពេល​បងប្អូន​អាន លេវីវិន័យ ១:១–៩; ១៦ សូម​ពិចារណា​ពី​សំណួរ​ដូច​តទៅ​នេះ ៖ តើ​ខ្ញុំ​អាច​រៀន​អ្វីខ្លះ​មក​ពី​ការ​បូជា​ទាំង​នេះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ពលិកម្ម​ដ៏​ធួន​របស់​ទ្រង់ ? តើ​ខ្ញុំ​ដូច​គ្នា​នឹង​ពួក​អ្នក​ដែល​ធ្វើ​ការ​បូជា​ទាំង​នេះ​ដោយ​របៀប​ណា ? បងប្អូន​គួរ​ពិចាណា​ពិនិត្យ​មើល​ឡើង​វិញ​នូវ « គំនិត​ដើម្បី​ពិចារណា ៖ រោងឧបោសថ និង យញ្ញបូជា » នៅ​ក្នុង​សៀវភៅ​នេះ និង « បូជា » នៅក្នុង សេចក្ដី​ណែនាំ​ដល់បទ​គម្ពីរទាំង​ឡាយ ( នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) ។

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

និក្ខមនំ ៣៦:១–៧ ។នៅ​ក្នុង និក្ខមនំ ៣៦:១–៧ តើ​យើង​បាន​រៀន​អ្វីខ្លះ​ចេញ​មក​ពី​របៀប​ដែល​ពួក​សាសន៍​អ៊ីស្រាអែល​បាន​ឆ្លើយ​តប​ទៅនឹង​បទ​បញ្ញត្តិ​ដើម្បី​សង់​រោង​ឧបោសថ ។ បងប្អូន​អាច​គិត​ជា​គ្រួសារ​អំពី​របៀប​ដែល​ព្រះអម្ចាស់​បាន​អញ្ជើញ​យើង​ឲ្យ​ចូល​រួម​ក្នុង​កិច្ចការ​របស់​ទ្រង់ ។ តើ​យើង​អាច​ធ្វើតាម​គំរូ​របស់​ពួក​សាសន៍​អ៊ីស្រាអែល​ដោយ​របៀបណា ?

និក្ខមនំ ៤០ ។នៅពេល​បងប្អូន​អាន និក្ខំមនំ ៤០ រួម​គ្នា បងប្អូន​អាច​អញ្ជើញ​សមាជិក​គ្រួសារ​ឲ្យ​លើក​ដៃ​ពួកគេ​ឡើង​រាល់​ពេល​ដែល​ពួកគេ​ស្ដាប់​ឮ​ឃ្លា​មួយ​ដូចជា « ដូច​ជា​ព្រះយេហូវ៉ា​បាន​បង្គាប់​មក » ។ តើ​យើង​បានរៀន​អ្វីខ្លះ​មក​ពី​ជំពូក​នេះ​អំពី​ការ​គោរព​ប្រតិបត្តិ​ចំពោះ​ព្រះអម្ចាស់ ?

និក្ខមនំ ៤០:១–៣៤ ។នៅពេល​បងប្អូន​អាន​អំពី​ការ​ប្រមូល​ផ្ដុំ​នៃ​រោង​ឧបោសថ​នៅ​ក្នុង និក្ខមនំ ៤០ បងប្អូន​អាច​ធ្វើ​ការ​រួម​គ្នា​ដើម្បី​កំណត់​ពី​ផ្នែក​ខុស​គ្នា​នៃ​រោងឧបោសថ ដោយ​ប្រើ​រូបភាព​ដែល​ភ្ជាប់​មក​ជាមួយ​នឹង​គម្រោង​មេរៀន​នេះ ។ ដើម្បី​ភ្ជាប់​ការ​ពិភាក្សា​នេះ​ជាមួយ​ការថ្វាយបង្គំ​នៅព្រះវិហារបរិសុទ្ធ​នៅក្នុង​សម័យ​របស់​យើង បងប្អូន​អាច​មើល​ជាមួយគ្នា “Why Latter-day Saints Build Temples” គេហទំព័រ (temples.ChurchofJesusChrist.org) or watch the video “Temples” (ChurchofJesusChrist.org). ។

លេវីវិន័យ ១៩ ។សមាជិក​គ្រួសារ​ម្នាក់ៗ​អាច​ស្វែងរក​ខគម្ពីរ​មួយ​នៅក្នុង​ជំពូកនេះ​ដែល​ពួកគេ​មាន​អារម្មណ៍​ថានឹង​ជួយ​ពួកគេ « បានបរិសុទ្ធ » ( លេវីវិន័យ ១៩:២ ) ហើយ​ចែកចាយ​ជាមួយ​ក្រុមគ្រួសារ ។

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្តាហ៍​នេះ នៅក្នុងសៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ។

ចម្រៀង​​លើកទឹកចិត្ត​ឲ្យ​ប្រើ ៖ « ឲ្យ​ខ្ញុំ​កាន់តែ​វិសុទ្ធ » ទំនុក​តម្កើង ល.រ ៧១ ។

ការកែលម្អ​ដល់​ការសិក្សា​ផ្ទាល់​ខ្លួន

ស្វែងរក​ព្រះយេស៊ូវ​គ្រីស្ទ ។ ព្រះគម្ពីរ​ទាំងអស់ សូម្បីតែ​ព្រះគម្ពីរ​សញ្ញា​ចាស់​ថ្លែង​ទី​បន្ទាល់​អំពី​ព្រះយេស៊ូវ គ្រីស្ទ ។ នៅពេល​បងប្អូន​អាន​ព្រះគម្ពីរ​សញ្ញា​ចាស់ សូម​ពិចារណា​ពី​ទីសម្គាល់ ប្រជាជន និង​ព្រឹត្តិការណ៍​នានា​ដែល​អាច​បង្រៀន​បងប្អូន​អំពី​ព្រះអង្គ​សង្រ្គោះ ។

រោងឧបោសថ

រោងឧបោសថ​ពីបុរាណ ដោយ ប្រេដលី ខ្លាក