ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃទី ២៣–២៩ ខែ ឧសភា ។ យ៉ូស្វេ ១–៨; ២៣–២៤ ៖ « ចូរ​ឲ្យ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ចុះ »


« ថ្ងៃទី ២៣–២៩ ខែ ឧសភា ។ យ៉ូស្វេ ១–៨; ២៣–២៤ ៖ ‹ ចូរ​ឲ្យ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ចុះ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ២៣–២៩ ខែ ឧសភា ។ យ៉ូស្វេ ១–៨; ២៣–២៤ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២២

ម៉ូសេ​តែងតាំង​យ៉ូស្វេ

រចនារូបភាព​ម៉ូសេ​តែងតាំង យ៉ូស្វេ ដោយ ដារ៉ែល ថូម៉ាស

ថ្ងៃទី ២៣–២៩ ខែ ឧសភា

យ៉ូស្វេ ១–៨​; ២៣–២៤

« ចូរ​ឲ្យ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ចុះ »

នៅពេល​បងប្អូន​អាន យ៉ូស្វេ ១–៨ និង ២៣–២៤សូម​កត់ត្រា​ចំណាប់​អារម្មណ៍​ដែល​បងប្អូន​ទទួលបាន ។ តើ​បងប្អូន​នឹង​ធ្វើអ្វី ដើម្បី​រកឃើញ​នូវអ្វី​ដែល​កុមារ​ដែល​បងប្អូន​បង្រៀន​ត្រូវ​រៀន​នៅក្នុង​ជំពូក​ទាំងនេះ ?

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

សូម​គូរ​រូបភាព​នៅលើ​ក្តារខៀន​អំពី​អ្វីមួយ​ចេញពី​រឿងរ៉ាវ​មួយ​នៅក្នុង យ៉ូស្វេ ១–៨​; ២៣–២៤ហើយ​មើលថា​តើ​កុមារ​អាច​ទាយថា រឿងនោះ​បានមក​ពីណា ។ ជា​ឧទាហរណ៍​បងប្អូន​អាច​គូរ​ទន្លេ​មួយ ឬ​ជញ្ជាំងទីក្រុង​មួយ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

យ៉ូស្វេ ១:៨

ខ្ញុំ​អាច​គិត​អំពី​ព្រះគម្ពីរ​ទាំងយប់​ទាំងថ្ងៃ ។

ព្រះអម្ចាស់​បាន​ប្រាប់​យ៉ូស្វេ​ថា ប្រសិន​បើ​គាត់​នឹក​ជញ្ជឹង​ពីព្រះគម្ពីរ និង​ធ្វើតាម​ដំបូន្មាន​នៅក្នុង​ព្រះគម្ពីរ នោះ​គាត់នឹង​ទទួលបាន​ជោគជ័យ​នៅក្នុង​ការដឹកនាំ​សាសន៍​អ៊ីស្រាអែល​ចូល​ទៅក្នុង​ដែនដី​សន្យា ។ តើ​បងប្អូន​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​បង្រៀន​កុមារ​ពី​ពរជ័យ​ដ៏អស្ចារ្យ​ដែល​បាន​មកពី​ព្រះគម្ពីរ ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូមឲ្យ​កុមារ​ម្នាក់ៗ​នូវ​រូបភាព​មួយ ឬ​គំនូរ​អំពី​ព្រះអាទិត្យ និង​ព្រះច័ន្ទ ។ សូម​អាន​ឲ្យពួក​គេស្តាប់​ចេញពី យ៉ូស្វេ ១:៨ ៖ « គឺ​ត្រូវ​ឲ្យ​នឹកជញ្ជឹង [ អំពី​ព្រះគម្ពីរ ] ទាំង​យប់​ទាំង​ថ្ងៃ​វិញ » ។ សូម​ពន្យល់ថា នឹកជញ្ជឹង មាន​ន័យថា​គិត​អំពី​អ្វីមួយ​ឲ្យ​ស៊ីជម្រៅ ។ សូម​ថាតាម​ឃ្លាទាំងនោះ​ឲ្យបាន​ច្រើនដង ហើយ​អញ្ជើញ​កុមារ​លើក​រូបភាព​ព្រះអាទិត្យ​ឡើង​នៅពេល​បងប្អូន​និយាយថា « ថ្ងៃ » និង​ព្រះចន្ទ នៅពេល​បងប្អូន​និយាយថា « យប់ » ។ សូម​ជួយ​កុមារ​ថាតាម​ឃ្លា​ទាំងនោះ​ជាមួយ​បងប្អូន ។

  • សុំ​ឲ្យ​កុមារ​រៀបរាប់​នូវ​សកម្មភាព​អ្វី ដែល​ពួកគេ​ធ្វើ​នៅពេល​ថ្ងៃ និង​សកម្មភាព​អ្វីដែល​ពួកគេ​ធ្វើ​នៅ​ពេលយប់ ។ សូម​ប្រាប់​ពួកគេថា យ៉ូស្វេ​ត្រូវបាន​ប្រាប់ឲ្យ​គិតអំពី​ព្រះគម្ពីរ​ទាំងថ្ងៃ និង ទាំងយប់ ។ សូម​ជួយ​ពួកគេ​គិត​អំពី​រឿងរ៉ាវ ឬ​ការបង្រៀន​នានា​ចេញ​ពី​ព្រះគម្ពីរ​ដែល​ពួកគេ​អាច​គិត​ទាំង​ពេលថ្ងៃ និង​ពេលយប់ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​គូររូប​ខ្លួន​ពួកគេ ឬ​គ្រួសារ​របស់​ពួកគេ​ដែលកំពុង​សិក្សាព្រះគម្ពីរ ។ ហេតុអ្វី​ពួកគេ​ចូលចិត្ត​សិក្សា​ព្រះគម្ពីរ ? តើ​ពួកគេ​មាន​ពរជ័យ​យ៉ាង​ណា នៅពេល​ពួកគេ​ធ្វើដូច្នេះ ?

យ៉ូស្វេ ៣

ខ្ញុំ​ត្រូវតែ​ទទួល​បុណ្យជ្រមុជទឹក​ដើម្បី​ចូល​ទៅក្នុង​នគរ​ស្ថានសួគ៌ ។

រឿង​របស់​យ៉ូស្វេ​ដឹកនាំ​សាសន៍​អ៊ីស្រាអែល​ឆ្លង​ទន្លេ​យ័រដាន់​ចូលទៅ​ដែនដី​សន្យា ផ្ដល់​ឱកាស​ដើម្បី​បង្រៀន​កុមារ​ថា យើង​ត្រូវតែ​ទទួល​បុណ្យជ្រមុជទឹក​ដើម្បី​ចូល​ទៅក្នុង​នគរ​ស្ថានសួគ៌ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ពិនិត្យ​ឡើងវិញ​នូវ​ព័ត៌មាន​លម្អិត​ខ្លះៗ​នៃរឿង​របស់​កូនចៅ​អ៊ីស្រាអែល​ឆ្លង​ទន្លេ​យ័រដាន់ ដើម្បី​ចូល​ទៅក្នុង​ដែនដី​សន្យា ( សូមមើល « ព្យាការី​យ៉ូស្វេ » នៅក្នុង ដំណើរ​រឿង​ព្រះគម្ពីរ​សញ្ញា​ចាស់ ) ។ បន្ទាប់មក​បង្ហាញ​រូបភាព​អំពី​ព្រះយេស៊ូវ​កំពុង​ទទួល​បុណ្យជ្រមុជទឹក ហើយ​ប្រាប់​កុមារថា ព្រះយេស៊ូវ​ក៏បាន​ទទួល​បុណ្យជ្រមុជទឹក​នៅក្នុង​ទន្លេ​​នោះដែរ ។ សូម​ឲ្យ​កុមារ​ចែកចាយ​អ្វី​ដែល​ពួកគេ​ដឹង​អំពី​ពីធី​បុណ្យជ្រមុជទឹក​របស់​ព្រះយេស៊ូវ ។

  • សូម​ច្រៀង​ចម្រៀង​មួយបទ​អំពី​បុណ្យជ្រមុជទឹក​ជាមួយ​កុមារ​ដូចជា​បទ « ពិធីបុណ្យជ្រមុជទឹក » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៥៤ ) ។ សូម​ជួយ​ពួកគេ​ឲ្យ​ស្គាល់ថា ចម្រៀង​នេះ​បង្រៀន​យើង​អំពី​មូលហេតុ​អ្វី​បានជា​ព្រះយេស៊ូវ​ទទួល​បុណ្យជ្រមុជទឹក និង​មូលហេតុ​អ្វី​យើងគួរតែ​ធ្វើតាម​គំរូ​របស់​ទ្រង់ ។ សូម​កុមារ​ឲ្យ​ចែកចាយ​នូវ​​អារម្មណ៍​របស់​ពួកគេ​អំពី​ការទទួល​បុណ្យជ្រមុជទឹក ។ សូម​និយាយ​អំពីអ្វី​ដែលកុមារ​អាច​ធ្វើបាន​ឥឡូវនេះ ដើម្បី​រៀបចំ​ខ្លួន​ទទួល​បុណ្យជ្រមុជទឹក​នៅពេល​ពួកគេ​មាន​អាយុ​ប្រាំបី​ឆ្នាំ ។

    ក្មេងស្រី​ឈរ​នៅក្នុង​អាង​ជ្រមុជទឹក

    យើង​ត្រូវតែ​ទទួល​បុណ្យជ្រមុជទឹក​ដើម្បី​ចូល​ទៅក្នុង​នគរ​ស្ថានសួគ៌ ។

យ៉ូស្វេ ២៤:១៥

ខ្ញុំ​អាច​ជ្រើសរើស​បម្រើ​ព្រះយេស៊ូវគ្រីស្ទ ។

សារ​ចុងក្រោយ​របស់​យ៉ូស្វេ​ទៅកាន់​ប្រជាជន​របស់គាត់​គឺថា​ពួកគេ​មាន​ជម្រើស​ដើម្បី​បន្ត​បម្រើ​ព្រះអម្ចាស់ ឬ​បោះបង់​ចោល​ទ្រង់ ។ ដោយ​សេចក្ដី​ស្រឡាញ់​ដូចដែល​យ៉ូស្វេ​បាន​មាន​ចំពោះ​ប្រជាជន​របស់គាត់ ​បងប្អូន​អាច​លើកទឹកចិត្ត​ដល់កុមារ​ដែល​បងប្អូន​បង្រៀនឲ្យ​ជ្រើសរើស​បម្រើ​ព្រះអម្ចាស់​នៅ « ថ្ងៃនេះ » ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សុំឲ្យ​កុមារ​និយាយ​អំពី​ជម្រើស​មួយ​ចំនួន​ដែល​ពួកគេ​បានធ្វើ​នៅ​ថ្ងៃនេះ ។ សូម​អាន​ឲ្យ​កុមារ​ស្តាប់​ចេញ​មកពី យ៉ូស្វេ ២៤:១៥« ចូរ​រើស​យក​ព្រះ​ណា ដែល​ឯង​ចង់​គោរព​ប្រតិបត្តិ​តាម​នៅ​ថ្ងៃ​នេះ​ចុះ … តែ​ឯ​អញ និង​ពួក​គ្រួ​អញ យើង​ទាំង​អស់​គ្នា​នឹង​គោរព​ប្រតិបត្តិ​ដល់​ព្រះយេហូវ៉ា​តែ​មួយ​ប៉ុណ្ណោះ » ។ តើ​កុមារ​បាន​ជ្រើសរើស​បម្រើ​ព្រះអម្ចាស់​នៅ​ថ្ងៃនេះ​យ៉ាង​ដូចម្តេច ? តើ​មាន​វិធី​ណាខ្លះ​ដែល​យើង​អាច​ជ្រើសរើស​ដើម្បី​បម្រើ​ទ្រង់​រាល់ថ្ងៃ ?

  • សូម​ច្រៀង​ចម្រៀង​មួយ​បទ​អំពី​ជម្រើស​ល្អ ដូច​ជា​បទ « ជ្រើសរើស​ផ្លូវ​ត្រូវ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៨២ ) ។ តើ​យើង​មាន​អារម្មណ៍​យ៉ាង​ណា នៅពេល​ជ្រើសរើស​បម្រើ​ព្រះយេស៊ូវ​គ្រីស្ទ ? សូម​អញ្ជើញ​កុមារ​ឲ្យ​គូររូប​ខ្លួន​ពួកគេ​កំពុង​ធ្វើអ្វី​មួយ​ដើម្បី​បម្រើ​ព្រះអម្ចាស់ ។ សូម​ចែកចាយ​រឿងរ៉ាវ​អំពី​ជីវិត​របស់​បងប្អូន ឬ​មកពី​ទស្សនាវដ្តី​សាសនាចក្រ​អំពីការ​ជ្រើសរើស​ដើម្បី​បម្រើ​ព្រះអម្ចាស់ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

យ៉ូស្វេ ១–៤;

« ចូរ​ឲ្យ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ចុះ » ។

ក្រោយពី​យ៉ូស្វេ​ក្លាយជា​អ្នកដឹកនាំ​សាសន៍​អ៊ីស្រាអែល ព្រះអម្ចាស់​បានលើក​ទឹកចិត្ត​គាត់​ដោយ​មាន​ប្រសាសន៍ថា ៖ « ចូរ​ឲ្យ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ចុះ » ( យ៉ូស្វេ ១:៦ ) ។ តើ​កុមារ​អាច​រៀន​អ្វីខ្លះ​ពីយ៉ូស្វេ​អំពី​របៀប​ដើម្បី​ឲ្យមាន​កម្លាំង និង​ចិត្ត​ក្លាហាន​សម្រាប់​ព្រះគ្រីស្ទ ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អញ្ជើញ​កុមារឲ្យ​រកឃ្លា​ដដែលៗ​នៅក្នុង យ៉ូស្វេ ១:៦, ៩, និង ១៨និង​សរសេរ​វា​នៅលើ​ក្តារខៀន ( សូមមើល​ផងដែរ ខទី ៧ ) ។ សូម​ជួយ​កុមារឲ្យ​គិត​អំពី​ហេតុផល​ដែល​យើង​អាច​ត្រូវការ​សារនេះ​ដូច​យ៉ូស្វេ​ដែរ ។ សូម​រំឭក​ឡើងវិញ​ជាថ្នាក់​រួមគ្នា​នូវ​រឿង​មួយ​ចំនួន​នៅក្នុង យ៉ូស្វេ ១–៤; ​( សូមមើល​ផងដែរ « ព្យាការី​យ៉ូស្វេ » និង « រ៉ាហាប​អ្នក​ស៊ើប​ការ​សំងាត់ » នៅក្នុង​ដំណើរ​រឿង​ព្រះគម្ពីរ​សញ្ញា​ចាស់ ) និង​សុំឲ្យ​កុមារ​បង្ហាញ​ពីរបៀប​ដែល​មនុស្ស​នៅក្នុង​រឿង​ទាំងនេះ​បាន​បង្ហាញ​ភាពក្លាហាន និង​ភាព​រឹងមាំ ។

  • សូម​អញ្ជើញ​កុមារ​ឲ្យ​និយាយ​អំពី​នរណា​ម្នាក់​ដែល​ពួកគេ​ស្គាល់​ដែល​មាន​ភាព​រឹងមាំ និង​ក្លាហាន​សម្រាប់​ព្រះយេស៊ូវគ្រីស្ទ ។ សូម​លើក​ទឹកចិត្ត​ឲ្យ​ពួកគេ​សរសេរ​អំពី​អ្វីមួយ​ដែល​ពួកគេ​ចង់ធ្វើ ដើម្បីឲ្យ​មាន​ភាពរឹងមាំ និង​ក្លាហាន​ជាងមុន​សម្រាប់​ព្រះគ្រីស្ទ ។

យ៉ូស្វេ ១:៨

ខ្ញុំ​អាច​នឹកជញ្ជឹង​អំពី​ព្រះគម្ពីរ​ទាំងយប់​ទាំងថ្ងៃ ។

វិធី​មួយ​ដែល​ព្រះអម្ចាស់​បានជួយ​យ៉ូស្វេ ឲ្យ​ត្រៀមខ្លួន​សម្រាប់​ឧបសគ្គ​ទាំងឡាយ​ដែលគាត់​បានជួប​គឺ​តាមរយៈ​ការលើកទឹកចិត្ត​គាត់ ឲ្យ « នឹកជញ្ជឹង » លើ​ព្រះគម្ពីរ​ទាំងយប់​ទាំងថ្ងៃ ។ តើ​ដំបូន្មាន​នេះអាច​ផ្ដល់​ពរជ័យ​ដល់កុមារ​ដែល​បងប្អូន​បង្រៀន​យ៉ាង​ដូចម្តេច ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អញ្ជើញ​កុមារ​ឲ្យ​សរសេរ​នូវ​ចំនួន​ពេលវេលា ដែលពួកគេ​ចំណាយ​នៅក្នុង​មួយថ្ងៃ​ជាមធ្យម​ទៅលើ​សកម្មភាព​ផ្សេងៗ ។ បន្ទាប់​មក​អញ្ជើញ​ពួកគេ​អាន យ៉ូស្វេ ១:៨ស្វែងរក​អ្វីមួយ​ដែល​យើង​ទាំងអស់​គ្នា​ត្រូវធ្វើ​ទាំងថ្ងៃ​ទាំងយប់ ។ សុំ​ឲ្យ​ពួកគេ​រក​ពាក្យ និង​ឃ្លា​នៅក្នុង​ខនេះ​ដែល​បង្រៀន​យើង​អំពី​ពរជ័យ​នៃ​ការសិក្សា​ព្រះគម្ពីរ ។ តើ​ការ​នឹកជញ្ជឹង​លើ​ព្រះគម្ពីរ​អាច​ជួយ​យើង​ឲ្យ​ទទួលបាន​ជោគជ័យ​នៅក្នុង​អ្វី​ផ្សេងទៀត​ដែល​យើង​ធ្វើ​រាល់ថ្ងៃ​យ៉ាង​ដូចម្តេច ?

  • សូម​អញ្ជើញ​កុមារឲ្យ​អានជាមួយគ្នា​នូវ​ខគម្ពីរ​ដូច​តទៅ​នេះ ៖ យ៉ូស្វេ ១:៨; នីហ្វៃ​ទី១ ១៥:២៣–២៤; នីហ្វៃទី២ ៣១:២០; ៣២:៣; យ៉ាកុប ៤:៦; ហេលេមិន ៣:២៩–៣០ ។ សុំ​ឲ្យ​កុមារ​រកពាក្យ ឬ​ឃ្លា​នៅក្នុង​វគ្គ​នីមួយៗ​ដែល​បង្រៀន​ពួកគេ​អំពី​អំណាច​នៃ​ការសិក្សា​ព្រះគម្ពីរ ។ តើ​ពួកគេ​អាច​ដាក់​គោលដៅ​អ្វីខ្លះ​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន ?

យ៉ូស្វេ ២៤:១៥

ខ្ញុំ​អាច​ជ្រើសរើស​បម្រើ​ព្រះយេស៊ូវគ្រីស្ទ ។

នៅក្នុង​ចំណោម​ពាក្យ​ចុងក្រោយ​របស់​យ៉ូស្វេ​ទៅកាន់​សាសន៍​អ៊ីស្រាអែល​គឺជា​ការអង្វរ « ចូរ​រើស​យក … ព្រះណា ដែល​ឯង​ចង់​គោរព​ប្រតិបត្តិ​តាម​នៅ​ថ្ងៃនេះ​ចុះ » ។ សូម​ពិចារណា​ពី​របៀប​ដែល​ដំបូន្មាន​នេះ​អាច​ផ្ដល់ពរ​ដល់​កុមារ​ដែល​បងប្អូន​បង្រៀន ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អញ្ជើញ​កុមារឲ្យ​ធ្វើ​ផ្ទាំង​បដា​ដោយ​ប្រើ​ពាក្យ​គន្លឹះ និង​ឃ្លា​សំខាន់ៗ​មួយ​ចំនួន​នៅក្នុង យ៉ូស្វេ ២៤:១៥ ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​ផ្ទាំង​បដា​របស់​ពួកគេ ហើយ​ពន្យល់​ពី​មូលហេតុ​ដែល​ពួកគេ​ជ្រើសរើស​ពាក្យ​ទាំងនោះ ។ តើ​យើងអាច​បង្ហាញ​ព្រះ​ថា យើងបាន​ជ្រើសរើស​ដើម្បី​បម្រើ​ទ្រង់​យ៉ាង​ដូចម្តេច ?

  • សូម​អញ្ជើញ​កុមារ​ឲ្យ​ផ្តល់​យោបល់​អំពី​ស្ថានភាព​ដែល​ពួកគេ​អាចត្រូវ​សម្រេចចិត្ត​ជ្រើសរើស​ព្រះ​ជាជាង​អ្វី​ផ្សេងទៀត ។ សុំឲ្យ​ពួកគេ​ពិចារណា​អំពី​អ្វី​ដែល​ពួកគេ​នឹងធ្វើ ។ ហេតុអ្វី​បានជា​វាសំខាន់​នៅក្នុងការ « រើស … នៅថ្ងៃនេះ »​ជាជាង​ការរង់ចាំ​ឲ្យ​ហេតុការណ៍​នោះ​កើតឡើង ? តើ​យើង​នឹង​ទទួល​បាន​ពរជ័យ​អ្វីខ្លះ​នៅពេល​យើង​ធ្វើការ​ជ្រើសរើស​ត្រឹមត្រូវ ?

រូប​តំណាង​ការរៀនសូត្រ

សូម​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​អញ្ជើញ​កុមារ​ឲ្យ​ជ្រើសរើស​អ្វីមួយ​ដែល​បងប្អូន​បាន​និយាយ​ដែល​ពួកគេ​ចង់​ចែកចាយ​ជាមួយ​គ្រួសារ​របស់​ពួកគេ ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​គិត​អំពី​វិធី​ដែល​ពួកគេ​អាច​ចែកចាយ​វានៅ​សប្តាហ៍​ខាង​មុខ​នេះ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

សូម​ជួយ​កុមារ​ឲ្យ​ក្លាយ​ជា​អ្នក​រៀន​កាន់តែ​ពូកែ ។ គោលបំណង​របស់​បងប្អូន​នៅក្នុង​ការបង្រៀន​កុមារ គឺ​ពុំ​គ្រាន់តែ​ផ្ទេរ​សេចក្ដីពិត​ទៅ​ឲ្យ​ពួកគេ​នោះ​ទេ ។ បងប្អូន​ក៏​អាច​ជួយ​ពួកគេ​ឲ្យ​រីកចម្រើន​ក្លាយជា​អ្នក​ស្វែងរក​សេចក្តីពិត​ដែល​មាន​ភាពខ្លួន​ទីពឹង​ខ្លួន​ផងដែរ ។