« លំនាំសម្រាប់ការបង្រៀន » ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« លំនាំសម្រាប់ការបង្រៀន » ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២២
លំនាំសម្រាប់ការបង្រៀន
នៅក្នុងធនធាននេះ បងប្អូននឹងរកឃើញលំនាំបីជំហានដែលធ្វើឡើងដដែលៗដូចតទៅនេះ នៅក្នុងគម្រោងមេរៀននីមួយៗ ៖ អញ្ជើញឲ្យចែកចាយ បង្រៀនគោលលទ្ធិ និងលើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន ។ នៅក្នុងករណីជាច្រើន នៅពេលបងប្អូនបង្រៀន នោះធាតុទាំងឡាយនៃលំនាំនេះអាចនឹងជាន់គ្នា ឬមានលំដាប់លំដោយខុសគ្នា ។ ឧទាហរណ៍ សូមពិចារណាថា ការចែកចាយគឺជាឱកាសមួយដើម្បីបង្រៀនគោលលទ្ធិ ហើយការបង្រៀនគោលលទ្ធិគួរតែទាក់ទងនឹងការអញ្ជើញឲ្យចែកចាយ ។ ដូចគ្នានេះដែរ ការលើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋានអាចកើតមានឡើងពេញមួយការពិភាក្សាក្នុងថ្នាក់ ។ សូមអនុញ្ញាតឲ្យមានការកែតម្រូវនៅក្នុងលំនាំនេះ ដើម្បីប្រព្រឹត្តទៅតាមសម្រួល ដោយធ្វើតាមការបំផុសគំនិតពីព្រះវិញ្ញាណដើម្បីបំពេញតាមតម្រូវការរបស់កុមារដែលបងប្អូនបង្រៀន ។
អញ្ជើញឲ្យចែកចាយ
ដោយជាផ្នែកមួយនៅគ្រប់ម៉ោងបង្រៀន សូមអញ្ជើញកុមារឲ្យចែកចាយពីអារម្មណ៍ ការយល់ដឹង និងបទពិសោធន៍នានាអំពីគោលការណ៍ដែលបងប្អូនកំពុងបង្រៀន ។ មតិរបស់ពួកគេគួរតែរួមមាននូវបទពិសោធន៍ដែលពួកគេបានរៀនសូត្រនៅផ្ទះ ។ បងប្អូនក៏អាចរំឭកអំពីអ្វីដែលពួកគេបានរៀនកាលពីសប្ដាហ៍មុន ហើយសួរពីរបៀបដែលមេរៀននោះបានជះឥទ្ធិពលលើជីវិតរបស់ពួកគេផងដែរ ។
បង្រៀនគោលលទ្ធិ
ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ អាចជួយបងប្អូនឲ្យយល់ពីគោលលទ្ធិដែលបងប្អូននឹងបង្រៀនដល់កុមារទាំងនេះបានកាន់តែប្រសើរឡើង ។ សូមពិចារណាពីខគម្ពីរ សម្ដីដកស្រង់ បទពិសោធន៍ សំណួរ និងធនធានផ្សេងទៀត ដែលបងប្អូនអាចចែកចាយ ដើម្បីជួយដល់កុមារឲ្យយល់ និងធ្វើតាមគោលការណ៍ដំណឹងល្អដែលពួកគេរៀន ។ សូមជួយពួកគេឲ្យទទួលស្គាល់ឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធ កាលដែលទ្រង់ថ្លែងទីបន្ទាល់អំពីសេចក្ដីពិត ។ សូមស្វែងរកវិធីប្រកបដោយការច្នៃប្រឌិត និងបំផុសគំនិត ដើម្បីជួយពួកគេឲ្យមានចិត្តរំភើបនឹងអ្វីដែលពួកគេកំពុងរៀន ។
សម្រាប់គំនិតអំពីរបៀបប្រើប្រាស់តន្ត្រីដើម្បីបង្រៀនគោលលទ្ធិ សូមមើលផ្នែក « ការប្រើប្រាស់តន្រ្តីដើម្បីបង្រៀនគោលលទ្ធិ » និង « ការជួយកុមារឲ្យរៀន និងចងចាំបទចម្រៀងកុមារ និងទំនុកតម្កើង » នៅក្នុង « សេចក្តីណែនាំសម្រាប់ម៉ោងច្រៀងចម្រៀង និងបទបង្ហាញតន្ដ្រីរបស់កុមារនៅក្នុងម៉ោងប្រជុំសាក្រាម៉ង់ » នៅខាងក្រោយនៃសៀវភៅសិក្សានេះ ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
ដោយសារគេហដ្ឋានគឺជាមជ្ឈមណ្ឌលដ៏សំខាន់នៃការរៀនសូត្រដំណឹងល្អ នោះគោលដៅមួយរបស់បងប្អូនក្នុងនាមជាគ្រូបង្រៀនអង្គការបឋមសិក្សាគឺលើកទឹកចិត្តឲ្យរៀនសូត្រនៅឯគេហដ្ឋាន ។ តើបងប្អូនអាចជួយកុមារឲ្យចែកចាយជាមួយនឹងក្រុមគ្រួសាររបស់ពួកគេនូវអ្វីដែលពួកគេបានរៀននៅក្នុងថ្នាក់ដោយរបៀបណា ? តើបងប្អូនអាចលើកទឹកចិត្តកុមារ និងឪពុកម្ដាយរបស់ពួកគេឲ្យបន្ដរៀនសូត្រពីព្រះគម្ពីរសញ្ញាចាស់នៅតាមគេហដ្ឋានដោយរបៀបណា ?
សម្រាប់គំនិតអំពីរបៀបប្រើប្រាស់តន្ត្រីដើម្បីបង្រៀនគោលលទ្ធិ សូមមើលផ្នែក « ការប្រើប្រាស់តន្រ្តីដើម្បីបង្រៀនគោលលទ្ធិ » និង « ការជួយកុមារឲ្យរៀន និងចងចាំបទចម្រៀងកុមារ និងទំនុកតម្កើង » នៅក្នុង « សេចក្តីណែនាំសម្រាប់ម៉ោងច្រៀងចម្រៀង និងបទបង្ហាញតន្ដ្រីរបស់កុមារនៅក្នុងម៉ោងប្រជុំសាក្រាម៉ង់ » នៅខាងក្រោយនៃសៀវភៅសិក្សានេះ ។