ចូរ​មក​តាម​ខ្ញុំ
ថ្ងៃ​ទី ៤-១០ ខែ មីនា ម៉ាថាយ ៨–៩, ម៉ាកុស ២–៥ ៖ ‹ សេចក្ដី​ជំនឿ​របស់​អ្នក​បាន​ជួយ​សង្គ្រោះ​អ្នក​ហើយ ›


« ថ្ងៃ​ទី ៤-១០ ខែ មីនា ។ ម៉ាថាយ ៨–៩, ម៉ាកុស ២–៥ ៖ ‹ សេចក្ដី​ជំនឿ​របស់​អ្នក​បាន​ជួយ​សង្គ្រោះ​អ្នក ហើយ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០១៩ ( ២០១៩ )

« ថ្ងៃ​ទី ៤-១០ ខែ មីនា ។ ម៉ាថាយ ៨–៩, ម៉ាកុស ២–៥ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០១៩

ព្រះយេស៊ូវ​ព្យាបាល​មនុស្ស​ខ្វិន​ជើង

ការ​ព្យាបាល​នៅ​ក្នុង​ព្រះហស្ដ​របស់​ទ្រង់ ដោយ ចូន ម៉ាក​ណត់តុន

ថ្ងៃ​ទី ៤-១០ ខែ មីនា

ម៉ាថាយ ៨–៩, ម៉ាកុស ២–៥

« សេចក្ដី​ជំនឿ​របស់​អ្នក​បាន​ជួយ​សង្គ្រោះ​អ្នក​ហើយ »

ការ​រៀបចំ​ខ្លួន​របស់​អ្នក​ដើម្បី​បង្រៀន​ចាប់​ផ្ដើម​នៅ​ពេល​អ្នក​សិក្សា ម៉ាថាយ ៨–៩ និង ម៉ាកុស ២–៥ ប្រកប​ដោយ​ការ​អធិស្ឋាន ។ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ អាច​បង្កើន​ដល់​ការ​សិក្សា​របស់​អ្នក ហើយ​បំផុស​នូវ​គំនិត​សម្រាប់​ការ​បង្រៀន​បន្ថែម​ទៀត​ទៅ​លើ​អ្វី​ដែល​មាន​នៅ​ត្រង់​ផ្នែក​នេះ ។

កត់ត្រា​ចំណាប់អារម្មណ៍​របស់​អ្នក

រូបតំណាង​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

អ្នក​អាច​យក​រូបភាព​មួយចំនួនតូច​ដែល​ពិពណ៌នា​អំពី​ព្រឹត្តិការណ៍​ក្នុង ម៉ាថាយ ៨–៩ និង ម៉ាកុស ២–៥ ( សូម​មើល សៀវភៅ​រូបភាព​ដំណឹងល្អ, ល.រ. ៤០៤១ ឬ LDS.org ) ឬ​បញ្ជី​ស្ដីពី​ព្រឹត្តិការណ៍​ទាំងនេះ​នៅ​លើ​ក្ដារ​ខៀន ។ សូម​ឲ្យ​សិស្ស​ចែកចាយ​អ្វី​ដែល​ពួកគេ​ស្គាល់​អំពី​អព្ភូតហេតុ​នីមួយៗ ។ តើ​ពួកគេ​រក​ឃើញ​សារលិខិត​អ្វីខ្លះ​នៅ​ក្នុង​អព្ភូតហេតុ​ទាំង​នេះ ?

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

ម៉ាថាយ ៨–៩, ម៉ាកុស ២

អព្ភូតហេតុ​ទាំងឡាយ​កើត​ឡើង​ស្រប​តាម​ព្រះទ័យ​របស់​ព្រះ និង​សេចក្ដី​ជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

  • សិស្ស​របស់​អ្នក​ប្រហែល​ជា​រក​ឃើញ​នូវ​ការ​យល់​ដឹង​ដ៏​មាន​អនុភាព​អំឡុង​ការ​សិក្សា​ផ្ទាល់​ខ្លួន​របស់​ពួកគេ​អំពី​អព្ភូតហេតុ​នៅ​ក្នុង​ជំពូក​ទាំងនេះ ( សូម​មើល​បញ្ជី​នៃ​ការ​ព្យាបាល​នៅ​ក្នុង គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ ) ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​គំនិត​របស់​ពួកគេ​ជាមួយ​នឹង​ដៃ​គូ ឬ​ថ្នាក់​ទាំង​មូល ។

  • ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​អំពី​ទំនាក់​ទំនង​រវាង​សេចក្ដី​ជំនឿ និង​អព្ភូតហេតុ អ្នក​អាច​អាន​ការ​ព្យាបាល​ដ៏​អព្ភូតហេតុ​បី​បួន​នៅ​ក្នុង ម៉ាថាយ ៨–៩ និង ម៉ាកុស ២ ដោយ​ស្វែង​រក​សេចក្ដី​ជំនឿ​របស់​បុគ្គល​ដែល​ត្រូវ​បាន​ព្យាបាល ឬ​សេចក្ដី​ជំនឿ​របស់​មនុស្ស​ដទៃ ។ ( ប្រសិន​បើ​អ្នក​គ្មាន​ពេល​ពិភាក្សា​អំពី​អព្ភូតហេតុ​ទាំង​អស់ សូម​សួរ​សិស្ស​ថា​តើ​អព្ភូតហេតុ​ណា​មួយ​ដែល​មាន​ន័យ​បំផុត​ចំពោះ​ពួកគេ ) ។ បទគម្ពីរ​ទាំង​នេះ​មួយ​ចំនួន​អាច​បង្កើន​ការ​ពិភាក្សា​របស់​អ្នក ៖ មរមន ៩:១៥–២១, អេធើរ ១២:១២–១៦, មរ៉ូណៃ ៧:២៧–៣៧ និង គោលលទ្ធិ និង សេចក្តីសញ្ញា ៣៥:៨ ។ តើ​ការ​ព្យាបាល​របស់​ព្រះអង្គ​សង្គ្រោះ និង​បទគម្ពីរ​ទាំង​នេះ​បង្រៀន​អ្វីខ្លះ​អំពី​សេចក្ដី​ជំនឿ និង​អព្ភូតហេតុ ? សូមមើល សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « អព្ភូតហេតុ » ផង​ដែរ ។

  • ប្រហែល​ជា​មាន​សិស្ស​របស់​អ្នក​ដែល​មាន​សេចក្ដី​ជំនឿ ហើយ​កំពុង​ស្វែង​រក​អព្ភូតហេតុ​មួយ ប៉ុន្តែ​អព្ភូតហេតុ​ពុំ​កើត​ឡើង​តាម​របៀប​ដែល​ពួកគេ​ចង់​បាន​ឡើយ ។ តើ​បទគម្ពីរ និង​ថ្នាក់​ដឹកនាំ​សាសនាចក្រ​បង្រៀន​អ្វីខ្លះ​អំពីបញ្ហា​នេះ ? នៅ​ក្នុង​អត្ថបទ​មួយ​ដែល​មាន​ចំណង​ជើង​ថា « ការ​ទទួល​យក​ព្រះទ័យ និង​កាល​វេលា​របស់​ព្រះអម្ចាស់ » អែលឌើរ ដាវីឌ អេ បែដណា ប្រាប់​អំពី​របៀប​ដែល​លោក​បាន​ប្រឹក្សា​ដល់​ស្វាមីភរិយា​មួយ​គូ​នៅ​ក្នុង​ស្ថានភាព​នេះ ( Ensign ខែ សីហា ឆ្នាំ ២០១៦ ទំព័រ ៣១–៣៥ សូម​មើល​ផង​ដែរ  កូរិនថូសទី ២ ១២:៧–១០, គ. និង ស. ៤២:៤៣–៥២ ) ។ តើ​សិស្ស​ធ្លាប់​ឃើញ​ពរជ័យ​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ឬ​ជីវិត​របស់​មនុស្ស​ដទៃ ពេល​អព្ភូតហេតុ​ដែល​ចង់​បាន​ពុំ​បាន​កើត​ឡើង​ដែរ​ឬ​ទេ ?

  • ពេល​អាន​អំពី​អព្ភូតហេតុ​នៅ​ក្នុង ម៉ាថាយ ៨–៩ និង ម៉ាកុស ២ មនុស្ស​មួយ​ចំនួន​អាច​នឹង​ងឿង​ឆ្ងល់​ថា តើ​រឿង​បែប​នេះ​អាច​កើត​មាន​នៅ​សព្វថ្ងៃ​នេះ​ដែរ​ឬ​ទេ ។ មរ៉ូណៃ​បាន​រៀបរាប់​អំពី​ជំនាន់​របស់​យើង​ថា ជា​ជំនាន់​មួយ​ដែល « គេ​និយាយ​ថា គ្មាន​អព្ភូតហេតុ​ទៀត​ទេ » ប៉ុន្តែ​លោក​ក៏​បាន​សន្យា​ថា ព្រះ​នៅ​តែ​ជា​ព្រះ​នៃ​អព្ភូតហេតុ ពីព្រោះ​ព្រះ​គឺជា « តួអង្គ​មួយ​ដែល​ពុំ​ចេះ​ប្រែប្រួល » ( មរមន ៨:២៦, ៩:១៨–២១, សូម​មើល​ផងដែរ មរ៉ូណៃ ៧:២៧–២៩ ) ។ តើ​អ្នក​អាច​ជួយ​សិស្ស​របស់​អ្នក​បង្កើន​សេចក្ដី​ជំនឿ​របស់​ពួកគេ​នៅ​ក្នុង​ព្រះចេស្ដា​របស់​ព្រះ​ដើម្បី​ឲ្យ​ពរ​ដល់​ជីវិត​របស់​ពួកគេ​តាម​របៀបណា ? អ្នក​អាច​សុំ​ឲ្យ​ពួកគេ​ចែកចាយ​ឧទាហរណ៍​នៃ​អព្ភូតហេតុ​ដែល​ពួកគេ​ធ្លាប់​បាន​ឃើញ ។ អ្នក​ក៏​អាច​ពិចារណា​ចែកចាយ​ដំណើរ​រឿង​នានា​អំពី​អព្ភូតហេតុ​ចេញ​ពី​ប្រវត្តិសាស្ត្រ​សាសនាចក្រ ( សូម​មើល​« ធនធាន​បន្ថែម​ទៀត » ) ផង​ដែរ ។

ស្ត្រី​ប៉ះ​ជាយ​ព្រះពស្ដ​របស់​ព្រះយេស៊ូវ

ទុក​ចិត្ត​លើ​ព្រះអម្ចាស់ ដោយ លីហ្ស លេមិន ស្វីនឌល

ម៉ាថាយ ៨:២៣–២៧, ម៉ាកុស ៤:៣៥–៤១

ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះចេស្ដា​ដើម្បី​នាំ​យក​សេចក្ដី​សុខសាន្ត​មក​ក្នុង​ព្យុះ​ភ្លៀង​នៃ​ជីវិត ។

  • អ្នក​គួរ​ដឹង​នូវ​ការ​ប្រឈម​មួយ​ចំនួន​ដែល​សិស្ស​របស់​អ្នក​កំពុង​ជួប​ប្រទះ ។ ដោយ​សារ​យើង​ទាំងអស់​គ្នា​មាន​ការ​សាកល្បង​នៅ​ពេល​ណា​មួយ​នៅ​ក្នុង​ជីវិត​របស់​យើង ការ​មើល​ឡើង​វិញ​នូវ​ដំណើរ​រឿង​នៅ​ក្នុង ម៉ាកុស ៤:៣៥–៤១ អាច​ស្ថាបនា​សេចក្ដី​ជំនឿ​របស់​សិស្ស​ថា ព្រះអង្គ​សង្គ្រោះ​អាច​នាំ​យក​សេចក្ដី​សុខសាន្ត​ដល់​ពួកគេ ។ សូម​ឲ្យ​ក្រដាស​មួយ​សន្លឹក​ដល់​សិស្ស​ម្នាក់ៗ ហើយ​សុំ​ឲ្យ​ពួកគេ​សរសេរ​ការ​សាកល្បង​មួយ​ដែល​ពួកគេ​បាន​ជួប​នៅ​ផ្នែក​ម្ខាង​នៃ​ក្រដាស ។ នៅ​ផ្នែក​ម្ខាង​ទៀត ចូរ​សុំ​ឲ្យ​ពួកគេ​សរសេរ​នូវ​អ្វី​មួយ​នៅ​ក្នុង ម៉ាកុស ៤:៣៥–៤១ ដែល​បំផុស​គំនិត​ពួកគេ​ឲ្យ​ត្រឡប់​ទៅ​រក​ព្រះអង្គ​សង្គ្រោះ​នៅ​អំឡុង​នៃ​ការ​សាកល្បង​របស់​ពួកគេ ។ សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ប្រសិន​បើ​ពួកគេ​មាន​អារម្មណ៍​ថា​ស្រណុក​ចិត្ត​ក្នុង​ការ​ធ្វើ​ដូច្នោះ ។

  • ទំនុកតម្កើង « លោកគ្រូ ខ្យល់​ព្យុះ​កំពុង​បោកបក់ » ទំនុក​តម្កើង ល.រ. ៥៤ គឺ​ផ្អែក​ទៅ​លើ​ដំណើរ​រឿង​នៅ​ក្នុង ម៉ាថាយ ៨:២៣–២៧ និង ម៉ាកុស ៤:៣៥-៤១ ។ ប្រហែល​ជា​សិស្ស​អាច​រក​ទំនុក​បទ​នៅ​ក្នុង​ទំនុក​តម្កើង​ដែល​ទាក់​ទង​នឹង​ឃ្លា​នៅ​ក្នុង​បទគម្ពីរ​ទាំងនេះ ។ អ្នក​ក៏​អាច​បង្ហាញ​រូបភាព​មួយ​ដែល​ពិពណ៌នា​អំពី​ទិដ្ឋភាព​នោះ ( សូម​មើល សៀវភៅ​រូបភាព​ដំណឹងល្អ ល.រ. ៤០ ) ហើយ​ពិភាក្សា​អំពី​គ្រា​ដែល​វិចិត្រករ​កំពុង​តែ​ពិពណ៌នា​ផង​ដែរ ។ តើ​មានរបៀប​ផ្សេង​ទៀតណាខ្លះ​ដែល​អ្នក​អាច​ជួយ​សិស្ស​ឲ្យ​យល់​អំពី​អត្ថន័យ និង​ព្រះចេស្ដា​នៃ​អព្ភូតហេតុ​នេះ ?

ម៉ាកុស ២: ១-១២

ការ​ជួយ​សង្គ្រោះ​អស់​អ្នក​ដែល​វង្វេង ហើយ​តម្រូវ​ឲ្យ​មាន​ការ​ខិតខំ​រួបរួមគ្នា​របស់​យើង ។

  • ដំណើរ​រឿង​អំពី​អព្ភូតហេតុ​នេះ​បង្រៀន​នូវ​តម្លៃ​នៃ​ការ​ធ្វើ​ការ​រួបរួម​ក្នុង​សាមគ្គីភាព​ដើម្បី​ជួយ​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ការ​ជួយ​សង្គ្រោះ​អស់​អ្នក​ដែល​មាន​សេចក្ដី​ត្រូវការ​ខាង​វិញ្ញាណ ឬ​ខាង​សាច់​ឈាម ។ សារលិខិត​របស់​អែលឌើរ ឈី ហុង ( សាំ ) វ៉ុង « Rescue in UnityEnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ១៤–១៦ ) អាច​ដាក់​បន្ថែម​ទៅ​លើ​ការ​ពិភាក្សា​មួយ​អំពី​សេចក្ដី​ពិត​នេះ ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​នៅ​ក្នុង​ថ្នាក់​ឲ្យ​រៀបចំ​ខ្លួន​ដើម្បី​មើល​ឡើង​វិញ​នូវ​ដំណើរ​រឿង​ចេញ​ពី​បទគម្ពីរ​ទាំងនោះ រួចហើយ​ចែកចាយ​អ្វី​ដែល​អែលឌើរ វ៉ុង​បាន​បង្រៀន ។ តើ​យើង​អាច​រៀន​អ្វី​ខ្លះ​ចេញ​ពី ម៉ាកុស ២:១–១២ អំពី​តម្លៃ​នៃ​ការ​ធ្វើ​ការ​ក្នុង​សាមគ្គីភាព​ដើម្បី​ជួយ​សង្គ្រោះ​អស់​អ្នក​ដែល​ខ្វះខាត ? ( សូមមើល​ផងដែរ ម៉ាកុស ៣:២៤-២៥ ) ។

រូបតំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

ដើម្បី​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​អាន ម៉ាថាយ ១០–១២, ម៉ាកុស ២ និង លូកា ៧១១ នៅ​សប្ដាហ៍​ក្រោយ សូម​ប្រាប់​ពួកគេ​ថា ពួកគេ​នឹង​រក​ឃើញ​នៅ​ក្នុង​ជំពូក​ទាំងនេះ​នូវ​ការ​ប្រឹក្សា​មួយ​ចំនួន​ដែល​អាច​ជួយ​ពួកគេ​ឲ្យ​បំពេញ​ការ​ហៅ និង​ការ​ទទួល​ខុស​ត្រូវ​របស់​ពួកគេ​នៅ​ក្នុង​សាសនាចក្រ ។

រូបតំណាង​ធនធាន​នានា

ធនធាន​បន្ថែម​ទាំងឡាយ

ម៉ាថាយ ៨–៩, ម៉ាកុស ២–៥

ព្យាការី យ៉ូសែប ស៊្មីធ បាន​ព្យាបាល​អ្នក​ឈឺ ។

នៅ​ខែ​កក្កដា ឆ្នាំ ១៨៣៩ មាន​ពួក​បរិសុទ្ធ​ជាច្រើន​ដែល​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ពី​រដ្ឋ​មិសសួរី កំពុង​រស់​នៅ​ក្នុង​រទេះ ក្នុង​ត្រសាល និង​នៅ​លើ​ដី​ក្បែរ​ភូមិខូមើស រដ្ឋ​អិលលីណោយ ។ មនុស្ស​ជាច្រើន​បាន​មាន​ជំងឺ ហើយ​យ៉ូសែប និង​អិមម៉ា ស្ម៊ីធ បាន​នឿយហត់ជា​ខ្លាំង​ដោយ​សារ​ព្យាយាម​ជួយ​ពួកគេ ។ វិលហ្វូឌ វូឌដ្រុព្វ បាន​ពិពណ៌នា​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី ២២ ខែ​កក្កដា ថា « វា​គឺជា​ថ្ងៃ​នៃ​ព្រះចេស្ដា​របស់​ព្រះ ។ មាន​អ្នក​ឈឺ​ជាច្រើន​នៅ​ក្នុង​ចំណោម​ពួក​បរិសុទ្ធ​នៅ​ផ្នែក​ទាំង​សង​ខាង​នៃ​ទន្លេ [ មិសសួរី ] ហើយ​យ៉ូសែប​បាន​ទៅ​ក្នុង​ចំណោម​ពួកគេ ដោយ​យក​ដៃ​លើក​ពួកគេ​ឡើង ហើយ​បញ្ជា​ពួកគេ​ដោយ​សំឡេង​ខ្លាំងៗ​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ឲ្យ​ក្រោក​ឡើង​ពី​គ្រែ​របស់​ពួកគេ ហើយ​បាន​ធ្វើ​ឲ្យ​ជា​សះស្បើយ ហើយ​ពួកគេ​បាន​ក្រោក​ឡើង​ចេញ​ពី​គ្រែ​របស់​ពួកគេ​ដែល​បាន​ជា​សះស្បើយ​ដោយ​ព្រះចេស្ដា​នៃ​ព្រះ ។… វា​គឺជា​គ្រារីករាយ​ដ៏​ពិត​មួយ » ( វិលហ្វូឌ វូឌដ្រុព្វ Journal ថ្ងៃ​ទី ២២ ខែ កក្កដា ឆ្នាំ ១៨៣៩, Church History Library ) ។

អែលឌើរ ហ្វ្រែងគ្លីន ឌី រីឆាត បាន​ធ្វើ​ឲ្យ​ព្យុះ​ភ្លៀង​មួយ​ស្ងប់ ។

អែលឌើរ ឡឺហ្គ្រង់ រីឆាត ជា​សមាជិក​មួយ​រូប​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ បាន​ប្រាប់​អំពី​បទពិសោធន៍​មួយ​នៅ​ក្នុង​ជីវិត​របស់​ជីតា​លោក​ឈ្មោះ អែលឌើរ ហ្វ្រែងគ្លីន ឌី រីឆាត ដែល​នៅ​ក្នុង​ឆ្នាំ​១៨៤៨ លោក​គឺជា​ថ្នាក់​ដឹកនាំ​ពួក​បរិសុទ្ធ​អង់គ្លេស​មួយ​ក្រុម​ដែល​ឆ្លង​កាត់​មហាសមុទ្រ​អាត្លង់ទិក​ទៅ​កាន់​សហរដ្ឋ​អាមេរិក ៖ « ទូក​ដែល [ អែលឌើរ រីឆាត ] ជិះ​កំពុង​ស្ថិត​នៅ​ក្នុង​គ្រោះថ្នាក់​យ៉ាង​ធ្ងន់ធ្ងរ [ ពី​ព្យុះ​សង្ឃរា ] យ៉ាង​ខ្លាំង​រហូត​ដល់​នាយ​នាវា​បាន​មក​រក​លោក ហើយ​បាន​អង្វរ​ឲ្យ​លោក​ជួយ​ធ្វើ​អន្តរាគមន៍​ជាមួយ​នឹង​ព្រះអម្ចាស់​ដើម្បី​ជាប្រយោជន៍​ដល់​ទូកនោះ និង​ពួក​អ្នក​ដំណើរ ហើយ​ដោយ​នៅ​ចាំ​ថា លោក​បាន​ទទួល​ការ​សន្យា​ថា លោក​គួរ​មាន​អំណាច​លើ​ធាតុ​ទាំងឡាយ នោះ​លោក​តា​បាន​ដើរ​ចេញ​ទៅ​ដំបូល​នាវា ហើយ​បាន​លើ​ដៃ​ឡើង​ទៅ​លើ ហើយ​បាន​បញ្ជា​ឲ្យ​សមុទ្រ និង​រលក​ទឹក​ស្ងប់ ហើយ​រំពេច​នោះ​វា​ក៏​បាន​ស្ងប់ » ( នៅ​ក្នុង Conference Report ខែ មេសា ឆ្នាំ ១៩៤១ ទំព័រ ៨៤ ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

សូម​ថ្លែង​ទីបន្ទាល់​ជា​ញឹកញាប់ ។ សាក្សី​អំពី​សេចក្ដីពិត​ខាង​វិញ្ញាណ​ដ៏​សាមញ្ញ ដ៏ស្មោះ​របស់អ្នក អាច​មាន​ឥទ្ធិពល​ដ៏​មាន​អានុភាព​មួយ​ទៅលើ​អ្នក​ទាំងឡាយ​ដែលអ្នក​បង្រៀន ។ សាក្សី​របស់​អ្នក​ពុំ​ចាំបាច់​ត្រូវ​ប្រកប​ដោយ​វោហារកោសល្យ ឬ ពេល​វេលា​ច្រើន​ឡើយ ។ ឧទាហរណ៍ វា​ប្រហែល​ជា​ទីបន្ទាល់​ដ៏​សាមញ្ញ​មួយ​អំពី​អព្ភូតហេតុ​នៃ​ការ​មាន​ដំណឹងល្អ​នៅ​ក្នុង​ជីវិត​របស់​អ្នក ។