« ថ្ងៃទី ២៥-៣១ ខែ មីនា ម៉ាថាយ ១៤-១៥; ម៉ាកុស ៦-៧; យ៉ូហាន ៥-៦ ៖ ‹ កុំខ្លាចឡើយ ›» ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )
« ថ្ងៃទី ២៥-៣១ ខែ មីនា ម៉ាថាយ ១៤-១៥, ម៉ាកុស ៦-៧, លូកា ៥-៦ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩
ថ្ងៃទី ២៥-៣១ ខែ មីនា
ម៉ាថាយ ១៤–១៥; ម៉ាកុស ៦–៧; យ៉ូហាន ៥–៦
« កុំខ្លាចឡើយ »
នៅពេលអ្នកអាន ម៉ាថាយ ១៤–១៥; ម៉ាកុស ៦–៧; និង យ៉ូហាន ៥–៦ សូមរកមើលសារលិខិតដែលទាក់ទងនឹងសិស្សក្នុងថ្នាក់របស់អ្នក ។ នៅពេលអ្នកធ្វើដូច្នោះ សូមពិចារណាអំពីរបៀបដើម្បីឲ្យសិស្សចូលរួមចំណែកនៅក្នុងបទពិសោធន៍ដ៏មានអត្ថន័យមួយជាមួយនឹងព្រះគម្ពីរ ។
កត់ត្រាចំណាប់អារម្មណ៍ របស់ អ្នក
អញ្ជើញឲ្យមានការចែកចាយ
របៀបមួយដើម្បីចាប់ផ្ដើមការពិភាក្សាអំពីជំពូកទាំងនេះ គឺអញ្ជើញសិស្សពីរបីនាក់ឲ្យជ្រើសរើសយកជំពូកមួយម្នាក់ៗចេញមកពីការអាន ហើយមកវិញលើកក្រោយដោយត្រៀមចែកចាយសារលិខិតមួយមកពីជំពូកនោះ ដែលវាមានអត្ថន័យចំពោះពួកគេ ។ នៅពេលពួកគេចែកចាយ សូមឲ្យសិស្សផ្សេងទៀតសួរសំណួរ ឬបន្ថែមគំនិតយោបល់ ។
បង្រៀនគោលលទ្ធិ
ព្រះយេស៊ូវគ្រីស្ទគឺជាព្រះរាជបុត្រានៃព្រះវរបិតាសួគ៌ ។
-
នៅក្នុង យ៉ូហាន ៥, ព្រះយេស៊ូវបានប្រទានគំនិតយោបល់ជាច្រើនអំពីព្រះអង្គទ្រង់ផ្ទាល់ អំពីព្រះវរបិតាទ្រង់ និងទំនាក់ទំនងរបស់ទ្រង់ចំពោះព្រះបិតា ។ ដើម្បីជួយសិស្សរកឃើញគំនិតយោបល់ទាំងនេះ សូមព្យាយាមបំបែកពួកគេជាក្រុមៗ ហើយទុកពេលឲ្យពួកគេចំនួនពីរបីនាទី ដើម្បីសរសេរអំពីសេចក្ដីពិតឲ្យបានច្រើនតាមដែលពួកគេអាចរកឃើញនៅក្នុង ខទី ១៦–៤៧ អំពីលក្ខណៈរបស់ព្រះ ព្រះយេស៊ូវគ្រីស្ទ និងទំនាក់ទំនងរបស់ពួកទ្រង់ ។ សូមអញ្ជើញក្រុមទាំងឡាយឲ្យដាក់វេនគ្នាអានសេចក្ដីពិតមកពីបញ្ជីរបស់ពួកគេរហូតដល់សេចក្ដីពិតទាំងអស់នៅក្នុងបញ្ជីនីមួយៗត្រូវបានចែកចាយ ។ តើសេចក្ដីពិតទាំងនេះជួយយើងឲ្យយល់បានកាន់តែប្រសើរអំពីព្រះវរបិតាសួគ៌ និងព្រះរាជបុត្រាទ្រង់យ៉ាងដូចម្ដេច ? តើយើងអាចធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទក្នុងការគោរពប្រតិបត្តិចំពោះព្រះបិតាយ៉ាងដូចម្ដេច ?
-
សកម្មភាពមួយនៅក្នុង គម្រោងសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ សូមអញ្ជើញអ្នករៀនឲ្យកត់ចំណាំរាល់ពេលដែលព្រះយេស៊ូវប្រើពាក្យថា ព្រះវរបិតា នៅក្នុង យ៉ូហាន ៥ ។ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយអំពីអ្វីដែលពួកគេបានរៀននៅពេលពួកគេបញ្ចប់សកម្មភាព ។ តើពួកគេបានទទួលគំនិតយោបល់អ្វីខ្លះអំពីព្រះវរបិតាសួគ៌ និង បុត្រាដ៏ជាទីស្រឡាញ់របស់ទ្រង់ ? តើដំណឹងល្អដែលបានស្ដារឡើងវិញបង្រៀនអ្វីខ្លះ ដែលជួយយើងឲ្យយល់បានកាន់តែល្អប្រសើរអំពីព្រះវរបិតាជានរណា ហើយហេតុអ្វីបានជាយើងថ្វាយបង្គំទ្រង់ ? គំនិតមួយចំនួនអាចរកបាននៅក្នុង សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ សូមរកពាក្យ « ព្រះ » និងនៅក្នុង « ព្រះជាព្រះវរបិតា » នៅក្នុង ពិតចំពោះសេចក្ដីជំនឿ ទំព័រ ១៣៩–១៤០ ។ ជាផ្នែកនៃការពិភាក្សានេះ អ្នកអាចច្រៀង ស្ដាប់ ឬអាន « ឱព្រះបិតា » ទំនុកតម្កើង លេខ ១៨១ ក្នុងថ្នាក់ ។
ម៉ាថាយ ១៤:១៦–២១, ម៉ាកុស ៦:៣៣–៤៤, យ៉ូហាន ៦:៥–១៤
ព្រះអង្គសង្គ្រោះអាចតម្កើងការថ្វាយរបស់យើងដើម្បីសម្រេចនូវព្រះរាជបំណងរបស់ទ្រង់ ។
-
តើអ្វីអាចជួយសិស្សឲ្យស្វែងរកអត្ថន័យផ្ទាល់ខ្លួននៅក្នុងអព្ភូតហេតុរបស់ព្រះយេស៊ូវដែលប្រទានអាហារដល់មនុស្សប្រាំពាន់នាក់ ? អ្នកអាចនឹងសួរថាតើការអានអំពីអព្ភូតហេតុបង្កើនជំនឿរបស់ពួកគេទៅលើព្រះសមត្ថភាពរបស់ព្រះអង្គសង្គ្រោះដើម្បីប្រទានពរដល់ពួកគេផ្ទាល់ខ្លួនយ៉ាងដូចម្ដេចខ្លះ ។ តើពួកគេធ្លាប់មានអារម្មណ៍ថាមធ្យោបាយ ឬសមត្ថភាពរបស់ពួកគេពុំល្មមគ្រប់គ្រាន់ដើម្បីសម្រេចគោលដៅមួយ ឬបទបញ្ញត្តិមួយមកពីព្រះដែរឬទេ ? តើពួកគេធ្លាប់មានអារម្មណ៍ថាព្រះអង្គសង្គ្រោះតម្កើងឬចម្រើនដល់កិច្ចខិតខំរបស់ពួកគេដើម្បីជួយពួកគេសម្រេចអ្វីមួយដែលហាក់ដូចជាមិនអាចធ្វើទៅបានដែរឬទេ ?
-
វីដេអូ « ការប្រទានអាហារដល់មនុស្ស ៥០០០ នាក់ » (LDS.org) អាចជួយដល់សិស្សពិចារណាអំពីអព្ភូតហេតុដែលបានពិពណ៌នានៅ ក្នុងវគ្គគម្ពីរទាំងនេះ ។ តើព័ត៌មានលម្អិតអ្វីខ្លះដែលយើងអាចស្វែងរកនៅក្នុងដំណើររឿងនេះដែលបង្កើនសេចក្ដីជំនឿរបស់យើងទៅលើព្រះអង្គសង្គ្រោះ ? តើព្រះអង្គសង្គ្រោះអាចព្យាបាលយើងខាងវិញ្ញាណតាមរបៀបណាខ្លះ ? តើយើងត្រូវបានប្រទានអាហារ ឬគាំទ្រដោយព្រះយេស៊ូវគ្រីស្ទនៅពេលណា ? ឧទាហរណ៍អំពី អព្ភូតហេតុមួយនៅជំនាន់របស់យើងដែលស្រដៀងគ្នាទៅនឹងអព្ភូតហេតុនៃនំប៉័ង និងត្រី សូមមើលវីដេអូ « សេចក្តីជំនឿបរិសុទ្ធ និង សាមញ្ញ » (LDS.org) ឬ ផល វេឌីបៀរហ្គី « Power in Prayer » New Era ខែ កក្កដា ឆ្នាំ ២០១២ ទំព័រ ៣៤-៣៦ ។
ព្រះយេស៊ូវគ្រីស្ទអញ្ជើញយើងឲ្យទុកភាពភ័យខ្លាច និងការសង្ស័យរបស់យើងនៅមួយអន្លើរ ដើម្បីយើងអាចមករកទ្រង់បានកាន់តែពេញលេញ ។
-
ដំណើររឿងនៅក្នុង ម៉ាថាយ ១៤:២២-៣៣ អាចជួយសិស្សបង្កើនសេចក្ដីជំនឿរបស់ពួកគេទៅលើព្រះអង្គសង្គ្រោះ ហើយបង្កើនបំណងប្រាថ្នារបស់ពួកគេដើម្បីធ្វើតាមទ្រង់ ។ សូមអញ្ជើញសិស្សឲ្យអានដំណើររឿងនេះ ដោយការយកចិត្តទុកដាក់ជាពិសេសទៅលើព្រះបន្ទូលរបស់ព្រះគ្រីស្ទ ពាក្យសម្ដីរបស់ពេត្រុស និងពួកសាវកដទៃទៀត ។ តើព្រះបន្ទូលរបស់ព្រះយេស៊ូវបានជួយពេត្រុសឲ្យមានជំនឿដើរចេញពីទូក ហើយដើរលើទឹកបានដោយរបៀបណា ? តើការដាស់តឿនរបស់ព្រះយេស៊ូវឲ្យ « សង្ឃឹមឡើង » ហើយ « កុំឲ្យភ័យឡើយ » (ខទី ២៧) អនុវត្ដមកយើងសព្វថ្ងៃយ៉ាងដូចម្ដេច ? តើយើងអាចរៀនមកពីពេត្រុសអំពីអត្ថន័យដើម្បីធ្វើជាសិស្សមួយរូបរបស់ព្រះយេស៊ូវគ្រីស្ទ ហើយទុកចិត្តទ្រង់យ៉ាងណាខ្លះ ?
-
ម៉ាថាយ ១៤:២២-៣៣ មានពាក្យ និងឃ្លាទាំងឡាយដែលអាចបំផុសគំនិតសិស្សឲ្យអនុវត្តសេចក្តីជំនឿកាន់តែខ្លាំងទៅលើព្រះអង្គសង្គ្រោះ ។ ចូរសុំពួកគេឲ្យស្រាវជ្រាវរកពាក្យ និងឃ្លាបំផុសគំនិតបែបនេះ រួចហើយសរសេរវានៅលើក្ដារខៀន ហើយពិភាក្សាអំពីអ្វីដែលពួកគេបានសរសេរ ។ តើសិស្សអាចភ្ជាប់ទៅនឹងបទពិសោធន៍របស់ពេត្រុសបានឬទេ ? អ្នកអាចលើកទឹកចិត្តពួកគេឲ្យគិត ហើយចែកចាយបទពិសោធន៍ទាំងឡាយដែលពួកគេមាន ដូចជាពេត្រុស ដែលពួកគេបានធ្វើសកម្មភាពដើម្បីដើរតាមព្រះអង្គសង្គ្រោះ ទោះជាដឹងថាលទ្ធផលស្រពិចស្រពិលយ៉ាងណាក្ដី ។ តើពួកគេរៀនបានអ្វីខ្លះ ពីបទពិសោធន៍នេះ ? តើព្រះយេស៊ូវគ្រីស្ទយាងមករំដោះពួកគេនៅគ្រាដែលពួកគេភ័យខ្លាច ឬសង្ស័យយ៉ាងដូចម្ដេច ?
ក្នុងនាមជាពួកសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ យើងត្រូវតែមានឆន្ទៈជឿ ហើយទទួលយកសេចក្ដីពិត ទោះជាវាលំបាកដើម្បីធ្វើក្ដី ។
-
ព្រឹត្តិការណ៍នៅក្នុង យ៉ូហាន ៦ អាចផ្ដល់ជាទស្សនវិស័យដ៏មានប្រយោជន៍មួយ នៅពេលមនុស្សមានចម្ងល់អំពីគោលលទ្ធិ ប្រវត្តិសាស្ត្រ ឬគោលនយោបាយរបស់សាសនាចក្ររបស់ព្រះគ្រីស្ទ ។ នៅក្នុងជំពូកនេះ អ្នកដើរតាមមួយចំនួនរបស់ព្រះយេស៊ូវបានបដិសេធទទួលយកការបង្រៀនរបស់ទ្រង់ ថាទ្រង់គឺជានំប៉័ងរស់ ហើយថាពួកគេអាចត្រូវបានសង្គ្រោះតាមរយៈពលិកម្មនៃសាច់ និងលោហិតរបស់ទ្រង់តែប៉ុណ្ណោះនោះ ។ ដើម្បីជួយសិស្សរបស់អ្នកអនុវត្តដំណើររឿងនេះទៅក្នុងជីវិតរបស់ពួកគេ អ្នកអាចសរសេរសំណួរដូចខាងក្រោមនៅលើក្ដារខៀន ហើយសុំឲ្យសិស្សរកមើលចម្លើយនៅក្នុង ខទី ២២-៧១ ៖ តើប្រជាជនរំពឹងលើអ្វីខ្លះ ? ( សូមមើល ខទី ២៦) ។ តើព្រះគ្រីស្ទប្រទានអ្វីជំនួសវិញ ដល់ពួកគេ? ( សូមមើល ខទី ៥១)។ តើប្រជាជនយល់ខុសអ្វីខ្លះ ? ( សូមមើល ខទី ៤១-៤២ ៥២) ។ តើមានវិធីមួយចំនួនណាខ្លះដែលយើងអាចជ្រើសរើសដើរជាមួយព្រះគ្រីស្ទ ទោះជាពេលដែលយើងមានចម្ងល់ក្ដី ? សូមអញ្ជើញពួកគេឲ្យពិចារណាអំពីសំណួររបស់ព្រះអង្គសង្គ្រោះ និងចម្លើយរបស់ពេត្រុសនៅក្នុង ខ ៦៧-៦៩ ។ តើគោលលទ្ធិ ពិធីបរិសុទ្ធ ឬ « ព្រះបន្ទូលនៃជីវិតអស់កល្បជានិច្ច » អ្វីខ្លះ ដែលអាចរកឃើញតែនៅក្នុងសាសនាចក្រដែលបានស្ដារឡើងវិញរបស់ព្រះគ្រីស្ទ ? សូមអញ្ជើញសិស្សឲ្យចែកចាយអំពីរបៀបដែលគោលលទ្ធិ និងគោលការណ៍ទាំងនេះ បានប្រទានពរដល់ពួកគេ និងក្រុមគ្រួសាររបស់ពួកគេ ។ ចំពោះគំនិតយោបល់មកពី សាវកសម័យទំនើប សូមអញ្ជើញសិស្សឲ្យអានសេចក្ដីថ្លែងការណ៍របស់អែលឌើរ អិម រ័សុល បាឡឺដ នៅក្នុង « ធនធានបន្ថែមទាំងឡាយ » ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សិស្សអាចមានអារម្មណ៍បំផុសគំនិតឲ្យអានវគ្គគម្ពីរទាំងឡាយសម្រាប់ថ្នាក់រៀននៅសប្ដាហ៍ក្រោយ បើអ្នកចង្អុលបង្ហាញថា ព្រឹត្តិការណ៍ទាំងឡាយដែលពួកគេអានអាចជួយចម្រើនបទពិសោធន៍របស់ពួកគេក្នុងការស្ដាប់សន្និសីទទូទៅ ។ សូមលើកទឹកចិត្តឲ្យពួកគេមកថ្នាក់រៀនដោយបានត្រៀមខ្លួនជាស្រេចដើម្បីចែកចាយ អំពីគំនិតយោបល់របស់ពួកគេ ។
ធនធានបន្ថែមទាំងឡាយ
« តើអ្នកនឹងដកថយដែរឬទេ ? »
បន្ទាប់មកដកស្រង់ យ៉ូហាន ៦:៦៨-៦៩ អែលឌើរ អិម រ័សុល បាឡឺដ បានបង្រៀនថា ៖
« ចំពោះមនុស្សមួយចំនួន ការអញ្ជើញរបស់ព្រះគ្រីស្ទឲ្យជឿ ហើយបន្ដនៅស្មោះត្រង់ នៅតែមានការលំបាក—ឬពិបាកទទួលយក ។ សិស្សមួយចំនួនមានបញ្ហាពិបាកយល់អំពីគោលនយោបាយ ឬការបង្រៀនជាក់លាក់របស់សាសនាចក្រ ។ អ្នកខ្លះទៀតមានចម្ងល់អំពីប្រវត្តិរបស់យើង ឬអំពីការមិនល្អឥតខ្ចោះរបស់សមាជិក និងអ្នកដឹកនាំមួយចំនួន តាំងពីអតីតកាល និងបច្ចុប្បន្នកាល ។ អ្នកដទៃទៀតនៅតែរកឃើញថាវាលំបាកដើម្បីរស់នៅក្នុងសាសនាមួយដែលមានតម្រូវការជាច្រើនពីពួកគេ ។ ទីបំផុត មនុស្សមួយចំនួនបានប្រែទៅជា « នឿយណាយនឹងធ្វើការល្អ » [ គ និង ស ៦៤:៣៣ ] ។ ដោយមូលហេតុនេះ និងមូលហេតុផ្សេងៗទៀត សមាជិកសាសនាចក្រមួយចំនួន មានភាពមិនប្រាកដអំពីជំនឿរបស់ពួកគេ ហើយបានងឿងឆ្ងល់ថាពួកគេគួរដើរតាមអ្នកដែល « ដកខ្លួនថយចេញ មិនតាមព្រះយេស៊ូវ » ទៀតឬយ៉ាងណា ។
« ប្រសិនបើនរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាស្ទាក់ស្ទើរនៅក្នុងសេចក្ដីជំនឿរបស់អ្នក ខ្ញុំសូមសួរដល់អ្នកនូវសំណួរដូចគ្នាដែលពេត្រុសបានសួរថា ៖ « តើ [ អ្នក ] នឹងទៅឯអ្នកណាវិញ ? » …
« … ដូច្នេះពីមុនអ្នកធ្វើការសម្រេចចិត្តដ៏គ្រោះថ្នាក់ខាងវិញ្ញាណដើម្បីចាកចេញ ខ្ញុំលើកទឹកចិត្តអ្នកឲ្យឈប់សិន ហើយគិតដោយប្រុងប្រយ័ត្នពីមុនអ្នកបោះបង់អ្វីដែលនាំឲ្យអ្នកមានទីបន្ទាល់អំពីសាសនាចក្រដែលបានស្ដារឡើងវិញរបស់ព្រះគ្រីស្ទពីដំបូងនោះ ។ ចូរឈប់សិន ហើយគិតអំពីអ្វីដែលអ្នកបានទទួលអារម្មណ៍នៅទីនេះ និងមូលហេតុដែលអ្នកទទួលបានអារម្មណ៍នោះ ។ ចូរគិតអំពីគ្រាដែលព្រះវិញ្ញាណបរិសុទ្ធបានថ្លែងជាសាក្សីដល់អ្នកអំពីសេចក្ដីពិតដ៏អស់កល្បជានិច្ច » ( « To Whom Shall We Go? » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៩០-៩១ ) ។