« ថ្ងៃទី ១-១៤ ខែ មេសា ។ ម៉ាថាយ ១៦-១៧, ម៉ាកុស ៩, លូកា ៩ ៖ ‹ ទ្រង់ជាព្រះគ្រីស្ទ ›» ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )
« ថ្ងៃទី ១-១៤ ខែ មេសា ។ ម៉ាថាយ ១៦-១៧, ម៉ាកុស ៩, លូកា ៩ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០១៩
ថ្ងៃទី ១-១៤ ខែ មេសា
ម៉ាថាយ ១៦–១៧; ម៉ាកុស ៩; លូកា ៩
« ទ្រង់ជាព្រះគ្រីស្ទ »
តើសារលិខិតអ្វីខ្លះដែលអ្នកបានស្ដាប់ឮ ឬអានមកពីសន្និសីទទូទៅក្នុងពេលថ្មីៗបំផុត ដែលអាចគាំទ្រដល់គោលលទ្ធិនៅក្នុងជំពូកទាំងនេះ ? នៅពេលអ្នកសិក្សា សូមពិចារណាអំពីតម្រូវការសិស្សរបស់អ្នក ហើយកត់ត្រាចំណាប់អារម្មណ៍នានាដែលអ្នកទទួលបាន ។
កត់ត្រាចំណាប់អារម្មណ៍
អញ្ជើញឲ្យមានការចែកចាយ
របៀបមួយដែលអ្នកអាចលើកទឹកចិត្តសិស្សឲ្យសិក្សាបទគម្ពីរផ្ទាល់ខ្លួន និងជាមួយក្រុមគ្រួសាររបស់ពួកគេ គឺអញ្ជើញពួកគេឲ្យចែកចាយរាល់សប្ដាហ៍អំពីរបៀបដែលការសិក្សារបស់ពួកគេគឺកំពុងផ្តល់ពរដល់ជីវិតរបស់ពួកគេ ។ ឧទាហរណ៍ តើការសិក្សារបស់ពួកគេអំពីជំពូកទាំងនេះ មានឥទ្ធិពលលើបទពិសោធន៍របស់ពួកគេជាមួយនឹងសន្និសីទទូទៅយ៉ាងដូចម្ដេច ?
បង្រៀន គោលលទ្ធិ
ទីបន្ទាល់មួយអំពីព្រះយេស៊ូវគ្រីស្ទកើតមកពីវិវរណៈ ។
-
តើមានសិស្សរបស់អ្នកណាម្នាក់ធ្លាប់ពន្យល់ដល់នរណាម្នាក់អំពីរបៀបដែលពួកគេស្គាល់ថាដំណឹងល្អជាការពិតដែរឬទេ ? នៅក្នុង ម៉ាថាយ ១៦:១៣-១៧ តើព្រះអង្គសង្គ្រោះបង្រៀនអ្វីខ្លះ អំពីរបៀបដែលយើងទទួលទីបន្ទាល់មួយ ? អ្នកអាចចែកចាយរបៀបដែលអាលម៉ាទទួលបានទីបន្ទាល់របស់លោក ( សូមមើល អាលម៉ា ៥:៤៥-៤៦) ឬតើព្រះអម្ចាស់បានបង្រៀនអ្វីខ្លះដល់អូលីវើរ ខៅឌើរីអំពីវិវរណៈ ( សូមមើល គ និង ស ៦:១៤-១៥, ២២-២៣, ៨:២-៣ ) ។ តើអ្នកគិតថា ពេត្រុស ឬអាលម៉ា ឬអូលីវើខៅឌើរី នឹងនិយាយអ្វីខ្លះ បើនរណាម្នាក់បានសួរពួកគេអំពីរបៀបដែលពួកគេស្គាល់ដំណឹងល្អជាការពិតនោះ ?
-
អាចនឹងមានមនុស្សខ្លះក្នុងថ្នាក់របស់អ្នកដែលកំពុងអធិស្ឋានសុំវិវរណៈផ្ទាល់ខ្លួន ប៉ុន្តែពុំដឹងពីរបៀបដើម្បីស្គាល់អំពីវិវរណៈ នៅពេលដែលវាមកដល់ ។ អែលឌើរ ដេវីឌ អេ បែដណា បានប្រើបទពិសោធន៍ទូទៅចំនួនពីរ ជាមួយនឹងពន្លឺភ្លើង ដើម្បីបង្រៀនអំពីរបៀបដែលយើងទទួលវិវរណៈ អ្នកគួរតែចែកចាយគំនិតយោបល់របស់អែលឌើរ បែដណា ជាមួយនឹងសិស្ស ( សូមមើល « ព្រះវិញ្ញាណនៃវិវរណៈ » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៨៧–៩០ សូមមើលផងដែរ វីដេអូ « Patterns of Light: Spirit of Revelation » នៅក្នុង LDS.org) ។ តើមានការបង្រៀនពីបទគម្ពីរ ឬដំណើររឿងផ្សេងណា ដែលអាចឲ្យសិស្សរបស់អ្នកគិត ដែលនឹងជួយដល់នរណាម្នាក់ឲ្យស្គាល់ពីវិវរណៈផ្ទាល់ខ្លួន ? ( ឧទាហរណ៍, សូមមើល ពង្សាវតារក្សត្រទី ១ ១៩:១១–១២, កាឡាទី ៥:២២–២៣, អេណុស ១:១–៨, គ និង ស ៨:២–៣ ) ។
កូនសោទាំងឡាយនៃបព្វជិតភាពគឺសំខាន់សម្រាប់សេចក្ដីសង្គ្រោះរបស់យើង ។
-
ដើម្បីចាប់ផ្ដើមការពិភាក្សាមួយអំពីកូនសោទាំងឡាយនៃបព្វជិតភាព នោះអ្នកអាចសរសេរសំណួរនានាដូចខាងក្រោមនៅ លើក្ដារខៀន ៖ តើកូនសោបព្វជិតភាពគឺជាអ្វី ? តើនរណាកាន់កូនសោនៃបព្វជិតភាព ? តើកូនសោបព្វជិតភាពត្រូវបានប្រគល់ឲ្យដោយរបៀបណា ? អ្នកក៏គួរតែចែកចាយសេចក្ដីយោងបទគម្ពីរមួយចំនួនដែលជួយឆ្លើយសំណួរទាំងនេះ ដូចជា ម៉ាថាយ ១៦:១៩, គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:១៨-១៩, ១២៨:៨-១១, ១៣២:១៨-១៩ , ៥៩ និង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៧២ ។ សិស្សអាចនឹងរកជំនួយបន្ថែមដោយមើល ក្បួនខ្នាតភាគ ២ ៖ ការគ្រប់គ្រងសាសនាចក្រ ( ឆ្នាំ ២០១០ ) ចំណុច ២.១.១; សារលិខិតរបស់អែលឌើរ នែល អិល អាន់ឌើរសិន « Power in the Priesthood » (Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៩២-៩៥ ) ។ ពិតចំពោះសេចក្ដីជំនឿ ទំព័រ ១២៦–២៧ ។ សូមទុកពេលឲ្យសិស្សស្រាវជ្រាវរកសំណួរមួយតាមជម្រើសរបស់ពួកគេ ។ បន្ទាប់មកពួកគេអាចបង្រៀនគ្នាទៅវិញទៅមកពីអ្វីដែលពួកគេបានរៀន ។
-
ការពិភាក្សាអំពីពេត្រុស និងពួកសាវកដទៃទៀតទទួលកូនសោទាំងឡាយនៃបព្វជិតភាពនៅលើភ្នំប្រែរូប អាចជួយសិស្សពង្រឹងទីបន្ទាល់របស់ពួកគេអំពីការស្ដារឡើងវិញនៃកូនសោទាំងឡាយនៃបព្វជិតភាពនៅថ្ងៃចុងក្រោយ ។ ដើម្បីបំផុសឲ្យមានការពិភាក្សាដូច្នេះ អ្នកអាចសុំឲ្យសិស្សពាក់កណ្ដាលសិក្សា ម៉ាថាយ ១៧:១-៩ ( សូមមើលផងដែរ គម្រោងសម្រាប់សប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ) និង សិស្សពាក់កណ្ដាលទៀតសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១១០ ។ បន្ទាប់មកពួកគេអាចចែកចាយជាមួយគ្នាទៅវិញទៅមកនូវអ្វីដែលពួកគេបានរៀន និងកត់ចំណាំពីភាពស្រដៀងគ្នារវាងដំណើររឿងទាំងពីរ ។ វីដេអូ « កូនសោទាំងឡាយនៃបព្វជិតភាព ៖ ការស្តារឡើងវិញនៃកូនសោទាំងឡាយនៃបព្វជិតភាព » (LDS.org) អាចនឹងជាជំនួយផងដែរ ។
-
តើសមាជិកនៃថ្នាក់របស់អ្នកយល់អំពីកូនសោទាំងឡាយនៃបព្វជិតភាពផ្តល់ពរដល់ជីវិតរបស់ពួកគេយ៉ាងដូចម្ដេចដែរ ? ដើម្បីជួយពួកគេ អ្នកអាចអញ្ជើញពួកគេឲ្យស្រាវជ្រាវក្នុង ក្បួនខ្នាតភាគ ២ ចំណុច ២.១.១ រកបញ្ជីនៃមនុស្សដែលកាន់កូនសោទាំងឡាយ ។ តើមនុស្សទាំងនេះណាខ្លះដែលនៅក្នុងវួដ និងស្ដេករបស់អ្នក ? អ្នកប្រហែលជាអាចសរសេរឈ្មោះពួកគេនៅលើក្ដារខៀន ឬអញ្ជើញពួកគាត់មួយចំនួនមកនិយាយទៅកាន់សិស្ស ។ តើពួកគាត់អនុវត្តកូនសោទាំងឡាយនៃបព្វជិតភាពដែលបានប្រគល់ដល់ពួកគាត់ដើម្បីដឹកនាំកិច្ចការនៃបព្វជិតភាពនៅក្នុងការហៅបម្រើរបស់ពួកគាត់យ៉ាងដូចម្ដេច ? តើយើងត្រូវបានប្រទានពរតាមរយៈការបម្រើរបស់ពួកថ្នាក់ដឹកនាំបព្វជិតភាពទាំងនេះយ៉ាងដូចម្ដេច ?
នៅពេលស្វែងរកសេចក្ដីជំនឿកាន់តែខ្លាំង យើងត្រូវតែកាន់ខ្ជាប់នឹងសេចក្ដីជំនឿដែលយើងមានរួចហើយនោះជាមុនសិន ។
-
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បានប្រើដំណើររឿងអំពីឪពុកម្ដាយនូវការស្វែងរកការព្យាបាលឲ្យកូនប្រុសរបស់គាត់មកបង្រៀនអំពីរបៀបដែលយើងគួរតែទៅរកព្រះអម្ចាស់ ពេលយើងមានអារម្មណ៍ថា សេចក្ដីជំនឿយើងពុំមានល្មមគ្រប់គ្រាន់ ( សូមមើល « Lord, I Believe » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៩៣-៩៥ ) ។ ចំណុចសំខាន់ចំនួនបីយ៉ាងដកស្រង់មកពីប្រសាសន៍របស់លោក គឺរួមមាននៅក្នុង « ធនធានបន្ថែមទាំងឡាយ » ។ ប្រហែលជាអ្នកអាចបំបែកថ្នាក់ជាបួនក្រុម ហើយចាត់មួយក្រុមឲ្យពិភាក្សា ម៉ាកុស ៩:១៤-៣០ ហើយក្រុមនីមួយៗផ្សេងទៀត ពិភាក្សាអំពីការសង្កេតមួយនៃការសង្កេតចំនួនបីយ៉ាងរបស់អែលឌើរ ហូឡិន ។ ពួកគេអាចរកមើលសារលិខិតនៅក្នុងដំណើររឿងបទគម្ពីរនេះ ដែលអាចជួយយើងបង្កើនសេចក្ដីជំនឿរបស់យើង ។ ក្រុមនីមួយៗអាចចែកចាយជាមួយសិស្សផ្សេងទៀតអំពីគំនិតយោបល់មួយចំនួនដែលបានមកពីការពិភាក្សារបស់ពួកគេ ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
ដើម្បីលើកទឹកចិត្តសិស្សឲ្យសិក្សានៅគេហដ្ឋាននាសប្ដាហ៍នេះ សូមប្រាប់ពួកគេថា គម្រោងបន្ទាប់ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ អាចជួយពួកគេ និងក្រុមគ្រួសារពួកគេឲ្យមានបុណ្យអ៊ីសស្ទើរកាន់តែប្រកបដោយអត្ថន័យ ។ បន្ថែមពីលើនោះ អ្នកអាចផ្ដល់យោបល់ថា ថ្ងៃអាទិត្យបុណ្យអ៊ីសស្ទើរ អាចជាពេលល្អមួយសម្រាប់ពួកគេអញ្ជើញសមាជិកមិនសូវសកម្ម ឬមិត្តភក្ដិដែលមកពីជំនឿផ្សេងៗមកចូលរួមនៅក្នុងព្រះវិហារ ។
ធនធានបន្ថែមទាំងឡាយ
គណៈប្រធានអង្គការជំនួយទទួលបានសិទ្ធិអំណាចដែលបានផ្ទេរឲ្យនោះ ។
« អង្គការជំនួយរបស់វួដ និងស្តេកទាំងអស់ ប្រតិបត្តិការនៅក្រោមការដឹកនាំរបស់ប៊ីស្សព និងប្រធានស្តេក ដែលកាន់កូនសោដើម្បីធ្វើអធិបតី ។ ប្រធានអង្គការជំនួយ និងទីប្រឹក្សារបស់ពួកគាត់ ពុំមានកូនសោនោះទេ ។ ពួកគាត់មានសិទ្ធិអំណាចដែលបានផ្ទេរឲ្យ ដើម្បីបម្រើនៅក្នុងការហៅរបស់ខ្លួន » ( ក្បួនខ្នាតភាគ ២ ចំណុច ២.១.១ ) ។
ការសង្កេតឃើញបីយ៉ាងដើម្បីជួយយើងទទួលបានសេចក្ដីជំនឿកាន់តែខ្លាំង ។
បន្ទាប់ពីប្រាប់ឡើងវិញពីដំណើររឿងដែលមាននៅក្នុង ម៉ាកុស ៩:១៤-២៩ រួចហើយ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បានបង្រៀនថា ៖
« ការសង្កេតឃើញទីមួយស្ដីអំពីដំណើររឿងនេះ គឺថានៅពេលប្រឈមមុខនឹងឧបសគ្គនៃសេចក្ដីជំនឿ ឪពុករូបនេះបានដាក់អស់ទាំងកម្លាំងរបស់លោកជាមុនសិន បន្ទាប់មកលោកទទួលស្គាល់ពីដែនកំណត់របស់លោក ។ សេចក្តីថ្លែងដំបូងបំផុតរបស់លោកគឺវិជ្ជមាន ហើយឥតស្ទាក់ស្ទើរថា ៖ ‹ ខ្ញុំជឿហើយ លោកម្ចាស់អើយ › ។ ខ្ញុំចង់និយាយទៅបងប្អូនទាំងអស់គ្នាដែលចង់មានជំនឿខ្លាំងឡើង ឲ្យចងចាំបុរសរូបនេះ ! ក្នុងវេលានៃការភ័យខ្លាច ឬការសង្ស័យ ឬពេលដែលមានបញ្ហា សូមតោងចាប់ទីតាំងដែលអ្នកបានឈ្នះរួចហើយឲ្យជាប់ បើទោះបីជាទីតាំងនោះមានកំណត់ក្ដី ។ … យើងអាចតោងឲ្យជាប់ទៅនឹងអ្វីដែលអ្នកបានដឹងរួចហើយនោះ ហើយឈរឲ្យរឹងមាំរហូតដល់ទទួលបានចំណេះដឹងបន្ថែម ។… ទំហំនៃសេចក្ដីជំនឿរបស់អ្នក ឬកម្រិតនៃចំណេះដឹងរបស់អ្នកមិនមែនជាបញ្ហានោះទេ—តែជាសេចក្ដីសុចរិតដែលអ្នកបង្ហាញទៅកាន់សេចក្ដីជំនឿដែលអ្នកមាន និងការពិតដែលបានដឹងរួចស្រេចហើយនោះវិញទេតើ ។
« ការសង្កេតឃើញទីពីរ គឺខុសផ្សេងពីទីមួយ ។ នៅពេលបញ្ហាមកដល់ ហើយសំណួរចោទឡើង សូមកុំចាប់ផ្ដើមការផ្សងព្រេងរបស់អ្នកសម្រាប់សេចក្ដីជំនឿដោយនិយាយថា អ្នក គ្មាន ជំនឿច្រើន ដែលវាដឹកនាំទៅរក ‹ ការឥតជំនឿ › របស់អ្នកនោះឡើយ ។… ខ្ញុំមិនបានសូមឲ្យអ្នកធ្វើពុតថា អ្នកមានសេចក្ដីជំនឿ ដែលអ្នកគ្មាននោះទេ ។ ខ្ញុំ គឺ កំពុងតែសូមឲ្យអ្នកស្មោះត្រង់ទៅនឹងសេចក្ដីជំនឿ ដែល អ្នកមានវិញទេតើ ។… សូមស្មោះត្រង់អំពីចម្ងល់របស់អ្នក ដូចដែលអ្នកចាំបាច់ត្រូវស្មោះត្រង់ ជីវិតគឺមានសុទ្ធតែចម្ងល់ចំពោះប្រធានបទមួយ ទៅប្រធានបទមួយផ្សេងទៀត ។ ប៉ុន្តែប្រសិនបើអ្នក និង គ្រួសារអ្នកចង់បានការព្យាបាល ចូរកុំទុកឲ្យចម្ងល់ទាំងនោះឈររាំងផ្លូវសេចក្ដីជំនឿមិនឲ្យធ្វើអព្ភូតហេតុនោះឡើយ ។ …
« ការសង្កេតឃើញចុងក្រោយគឺថា ៖ នៅពេលការសង្ស័យ ឬការលំបាកកើតមានឡើង ចូរកុំខ្លាចនឹងសុំរកជំនួយឡើយ ។ ប្រសិនបើយើងចង់បានវាដោយរាបសារ និង ស្មោះត្រង់ដូចជាឪពុករូបនេះបានធ្វើ នោះយើងអាចទទួលបាន ។ បទគម្ពីរទាំងឡាយ រៀបរាប់អំពីបំណងប្រាថ្នាដ៏ក្លៀវក្លាដូច្នេះថា ជា ‹ បំណងប្រាថ្នាពិត › តស៊ូ ‹ ដោយអស់ពីបំណងនៃដួងចិត្ត ការប្រព្រឹត្តដោយគ្មានឧបាយកល និង គ្មានការបញ្ឆោតចំពោះព្រះ › [ នីហ្វៃទី ២ ៣១:១៣ ] ។ ខ្ញុំសូមថ្លែងទីបន្ទាល់ ថា នៅក្នុងការឆ្លើយតបចំពោះការរុកគួនប្រភេទនោះ ព្រះនឹងបញ្ជូនជំនួយមកទាំងសងខាងនៃវាំងនន ដើម្បីពង្រឹងដល់ជំនឿរបស់យើង » ( Lord, I Believe » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៩៣-៩៤ ) ។