ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ១៥-២១ ខែ មេសា បុណ្យ​អ៊ីស្ទើរ ៖ ‹ សេចក្តី​ស្លាប់​អើយ ជ័យជម្នះ​របស់​ឯង​នៅ​ឯណា ? ›


« ថ្ងៃទី ១៥-២១ ខែ មេសា បុណ្យ​អ៊ីស្ទើរ ៖ ‹ សេចក្តី​ស្លាប់​អើយ ជ័យជម្នះ​របស់​ឯង​នៅ​ឯណា ? ›» ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ​២០១៩ )

« ថ្ងៃទី ១៥-២១ ខែ មេសា បុណ្យ​អ៊ីស្ទើរ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០១៩

ផ្នូរ​ក្នុង​សួនច្បារ

ថ្ងៃទី ១៥-២១ ខែ មេសា

បុណ្យ​អ៊ីស្ទើរ

« សេចក្តីស្លាប់អើយ ជ័យជម្នះ​របស់​ឯង​នៅ​ឯណា ? »

នៅ​ពេល​អ្នក​រៀបចំ​បង្រៀន​នា​សប្ដាហ៍នេះ សូម​ពិចារណា​អំពី​របៀប​ដែល​ការ​ពិភាក្សា​អំពី​អាទិត្យ​បុណ្យអ៊ីស្ទើរ នៅ​ក្នុង​ថ្នាក់​របស់​អ្នក​អាច​ស្ថាបនា​សេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ។

កត់ត្រា​ចំណាប់​អារម្មណ៍

រូបតំណាង​ចែក​ចាយ

អញ្ជើញ​ឲ្យ​មាន​ការ​ចែកចាយ

ចូរ​សួរ​ដល់​សិស្ស​អំពី​របៀប​ដែល​ពួកគេ​នឹង​ចែកចាយ​ចម្លើយ​ចំពោះ​សំណួរ​ដូចជា « តើ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​អ្វី ? » និង « តើ​យើង​អាច​ទទួល​បាន​ពរជ័យ​ទាំងឡាយ​នៃ​ដង្វាយធួន​របស់​ព្រះគ្រីស្ទ​យ៉ាង​ដូចម្ដេច ? » តើ​ពួកគេ​បាន​អាន​ខគម្ពីរ​ណា​មួយ​នាសប្ដាហ៍​នេះ ដែល​ជួយ​ឆ្លើយ​សំណួរ​ទាំងនេះ​ដែរ​ឬ​ទេ ?

រូបតំណាង​ការ​បង្រៀន

បង្រៀនគោលលទ្ធិ

ព្រះយេស៊ូវគ្រីស្ទ​រំដោះ​យើង​ពី​អំពើបាប និង​សេចក្ដីស្លាប់ ពង្រឹង​ភាព​ទន់ខ្សោយ​របស់​យើង ហើយ​លួងលោម​ចិត្ត​យើង​នៅ​ក្នុង​ការសាកល្បង​របស់​យើង ។

  • តើ​សិស្ស​ក្នុង​ថ្នាក់​អ្នក​យល់​ថា ព្រះយេស៊ូវគ្រីស្ទ​ក៏​អាច​លួងលោម​យើង​នៅ​ក្នុង​ការសាកល្បង​របស់​យើង ហើយ​ពង្រឹង​ភាព​ទន់ខ្សោយ​របស់​យើង បន្ថែម​ពី​លើ​ការ​យក​ឈ្នះ​លើ​អំពើបាប និង​សេចក្ដីស្លាប់​ដែរ​ឬទេ ? របៀប​មួយ​ដើម្បី​ជួយ​ពួកគេ​រក​ឃើញ​គោលការណ៍​ទាំងនេះ គឺ​អាច​ជា​ការ​សរសេរ​ពាក្យ​ទាំងនេះ​នៅ​លើ​ក្ដារ​ខៀន ៖ អំពើបាប សេចក្ដីស្លាប់ ការ​សាកល្បង ភាពទន់ខ្សោយ ។ ចូរ​សុំ​ឲ្យ​សិស្ស​ម្នាក់​ៗ​អាន​ខគម្ពីរ​មួយ​នៃ​ខគម្ពីរ​ដែល​បាន​សរសេរ​ទាំងនេះ​នៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ហើយ​ពិចារណា​អំពី​របៀប​ដែល​ព្រះអង្គសង្គ្រោះ ជួយ​យើង​យកឈ្នះ ឬ​ស៊ូទ្រាំ​នឹង​រឿង​ទាំងនេះ ។ សិស្ស​អាច​សរសេរ​នូវ​អ្វី​ដែល​ពួកគេ​រៀន​ចេញពី បទគម្ពីរ​ទាំងនេះ​នៅក្រោម​ចំណង​ជើង​នីមួយៗ ហើយ​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះអង្គសង្គ្រោះ និង​ដង្វាយធួន​របស់​ទ្រង់ ។

  • តើ​ខគម្ពីរ​ទាំងឡាយ​បង្រៀន​យើង​អ្វីខ្លះ​អំពី​ថ្លៃ​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​បង់​សម្រាប់​សេចក្ដីសង្គ្រោះ​របស់​យើង ? ឧទាហរណ៍ សូមមើល លូកា ២២:៣៩–៤៤, ម៉ូសាយ ៣:៧ និង គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:១៦–១៩ ។ តើ​ព្រះវរបិតាសួគ៌​បង់​ថ្លៃ​អ្វី ? ( សូមមើល យ៉ូហាន ៣:១៦) ។

    ការឆ្កាង​ព្រះគ្រីស្ទ

    ការឆ្កាង​ព្រះគ្រីស្ទ ដោយ លូអីស ផាកកឺ

  • ពី​មុន​ថ្នាក់​រៀន សូមពិចារណា​អំពី​ការ​អញ្ជើញ​ឲ្យ​សិស្ស​មួយ​ចំនួន​នាំ​យក​ពាក្យ​ស្រង់​មួយ​មក​ពី​សារលិខិត​សន្និសីទ​មួយមក ដែល​ពិពណ៌នា​អំពី​របៀប​ដែល​ព្រះអង្គសង្គ្រោះ​ប្រទានពរ​ដល់​យើង​តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ ( សម្រាប់​ព័ត៌មាន​បន្ថែម សូមមើល « ធនធាន​បន្ថែម​ទាំងឡាយ » ) ។ តើ​ការ​បង្រៀន​របស់​ពួក​ព្យាការី​សម័យ​ទំបើប​ពង្រីក​ការ​យល់ដឹង​របស់​យើង​អំពី​ពរជ័យ​ទាំងឡាយ​នៃ​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ​យ៉ាង​ដូចម្ដេច ? តើ​ពួក​លោក​បាន​ពង្រឹង​ទីបន្ទាល់​របស់​យើង​អំពី ព្រះចេស្តា​ដង្វាយធួន​របស់​ទ្រង់​យ៉ាង​ដូចម្ដេច ?

  • ប្រហែលជា​កម្មវត្ថុមេរៀន​សាមញ្ញ​មួយ អាច​ជួយ​គូសបង្ហាញ​ពីភាពខុសគ្នា​រវាង​ការ​ត្រូវ​បាន​ស្អាត​ពី​អំពើបាប និង​ការ​ធ្វើឲ្យបាន​ល្អ​ឥតខ្ចោះ ៖ អ្នកអាច​សរសេរ​នៅ​លើក្ដារខៀន​នូវ​ពីរបី​បន្ទាត់​ដំបូង​ចេញមកពី មរ៉ូណៃ ១០:៣២ ប៉ុន្តែ​ដាក់​បញ្ចូល​ការ​ប្រកប ឬ​កំហុស​ឆ្គង​ខាង​វេយ្យករណ៍ ។ បន្ទាប់​មក​អញ្ជើញ​សិស្ស​ឲ្យ​លុប​កំហុស​ឆ្គង​នោះ​ចោល ។ តើ​រឿង​នេះ​ដោះ​ស្រាយ​បញ្ហា​បាន​ឬទេ ? តើ​មាន​មេរៀន​អ្វីខ្លះ ដែល​យើង​បាន​រៀន​មក​ពី​ខគម្ពីរ​នេះ និង​កម្មវត្ថុ​មេរៀន​នេះ​អំពី​ឥទ្ធិពល​នៃ​ដង្វាយធួន​អាច​មាន​ចំពោះ​យើង ? សេចក្ដី​ថ្លែងការណ៍​នេះ​មក​ពី ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ក៏​អាច​ជួយ​ផងដែរ ៖ « បើ​សេចក្ដី​សង្គ្រោះ​មានន័យ​ថា​គ្រាន់តែ​ជា​ការ​លុប​ចោល​កំហុស និង​អំពើបាប​របស់​យើង នោះ​សេចក្ដីសង្គ្រោះ—ថ្វីបើវា​អស្ចារ្យក្តី—គង់​តែ​វា​មិន​បាន​បំពេញ​តាម​ព្រះរាជបំណង​ដ៏​ខ្ពស់​របស់​ព្រះវរបិតា​មាន​ចំពោះ​យើង​នោះ​ទេ ។ គោលបំណង​របស់​ទ្រង់​គឺ​ខ្ពង់​ខ្ពស់​ណាស់ ៖ « ទ្រង់​មាន​ព្រះរាជបំណង​ឲ្យ​បុត្រា និង​បុត្រី​របស់​ទ្រង់​ប្រែក្លាយ​ដូចជា​ទ្រង់ » (« The Gift of Grace » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១០៨ ) ។

  • ដំណើរ​រឿង និង​រឿង​ប្រៀបប្រដូច​នានា អាច​ជួយ​យើង​យល់​ដឹង​អំពី​ដង្វាយ​ធួន​របស់​ព្រះគ្រីស្ទ ។ ឧទាហរណ៍ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ចែកចាយ​រឿង​មួយ​អំពី​បងប្អូន​ប្រុស​ពីរ​នាក់​កំពុង​ឡើង​តាម​ជ្រលង​ភ្នំ​មួយ​នៅ​ក្នុង​សារលិខិត​របស់​លោក « Where Justice, Love, and Mercy Meet » (EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១០៤-៦ ) ។ ក៏​មាន​វីដេអូ​មួយ​ដែល​មាន​ចំណង​ជើង​ដូចគ្នា​នេះ​នៅលើ LDS.org ផងដែរ ។ ឬ​អ្នក​អាច​មើល​ជាមួយ​គ្នា​នូវ​រឿង « Handel’s Messiah: Debtor’s Prison » (LDS.org សូម​មើល​ការ​ពិពណ៌នា​នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ) ហើយ​ពិភាក្សា​អំពី​របៀប​ដែល​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​រំដោះ​យើង​ពី​ការ​ជាប់​ឃុំឃាំង​របស់​យើង ។

សាក្សីទាំង​ឡាយ​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវគ្រីស្ទ បាន​យកឈ្នះ​លើ​សេចក្ដី​ស្លាប់ ។

  • សូម​ពិចារណា​ធ្វើ​ការ​រំឭក​ឡើង​វិញ​អំពី​ដំណើរ​រឿង​បទគម្ពីរ​អំពី​បុណ្យអ៊ីសស្ទើរ​ដំបូង—ការរស់ឡើងវិញ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ អ្នក​អាច​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​ប្រាប់​រឿង​នោះ​ឡើង​វិញ​តាម​ពាក្យ​សម្ដី​របស់​គាត់ ( សូមមើល យ៉ូហាន ២០:១-១៧) ។ អ្នក​ក៏​អាច​បង្ហាញ​វីដេអូ​ព្រះគម្ពីរ​ប៊ីប​ផងដែរ ដូចជា « He Is Risen » (LDS.org ) ។

  • ប្រហែល​ជា​ថ្នាក់​របស់​អ្នក​នឹង​ទទួល​បានការ​យល់ដឹង​កាន់​តែ​ជ្រៅ​ជ្រះ​អំពី​សារៈសំខាន់​នៃការធ្វើ​ជា​សាក្សី​អំពី​ការ​រស់ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ បើ​ពួកគេ​នឹក​ស្រមៃ​ថា ពួកគេ​គឺ​ជា​មេធាវី ឬ​អ្នក​យក​សារព័ត៌មាន​ដែល​កំពុង​ស៊ើបអង្កេត​មើល​ការ​ប្រកាស​ថា ព្រះគ្រីស្ទ​បាន​រស់​ឡើងវិញ​នោះ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រក​មនុស្ស​នៅ​ក្នុង​បទគម្ពីរ​ដែល​អាច​បម្រើក្នុងនាម​ជា​សាក្សី ( សូមមើល ម៉ាថាយ ២៨:១-១០, លូកា ២៤:១៣-៣៥, យ៉ូហាន ២០:១៩–២៩, កូរិនថូសទី ១ ១៥:៣–៨, ៥៥–៥៨ ) ។ ពួកគេ​អាច​សរសេរ​សេចក្ដី​សង្ខេប​មួយ​អំពី​អ្វី​ដែល​មនុស្ស​ទាំងនេះ​អាច​នឹង​និយាយ នៅពេល​ពួកគេ​ធ្វើទីបន្ទាល់​នៅ​ក្នុង​តុលាការ ឬ​នៅពេល​ពួកគេ​ត្រូវ​បាន​សម្ភាស​សម្រាប់​របាយការណ៍​សារព័ត៌មាន ។

  • របៀប​មួយ​ដើម្បី​ឲ្យ​យើង​កាន់​តែ​មាន​អំណរគុណ​ខ្លាំង​ចំពោះ​ការ​រស់ឡើង​វិញ​របស់​ព្រះអង្គសង្គ្រោះ គឺ​ត្រូវ​គិត​អំពី​របៀប​ដែល​យើង​នឹង​ពន្យល់​អំពី​ជំនឿ​របស់​យើង​ទៅ​កាន់​អ្នកដទៃ ។ របៀបដែល​សិស្សក្នុងថ្នាក់​នឹង​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ក្នុង​ស្ថានភាព​ដូច​ខាង​ក្រោម ដូចជា ៖ សមាជិក​គ្រួសារ​ម្នាក់​ទទួល​រោគវិនិច្ឆ័យ​ថា មាន​ជំងឺ​ធ្ងន់ធ្ងរ​មួយ, មិត្ត​ម្នាក់​បាន​បាត់​បង់​មនុស្ស​ជា​ទីស្រឡាញ់​របស់គាត់, អ្នកជិត​ខាង​សួរ​ថា​ហេតុអ្វី​ក៏​អ្នក​ប្រារព្ធ​ពិធីបុណ្យអ៊ីសស្ទើរ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​មើលលើ​បទគម្ពីរ ( ដូចជា​បទគម្ពីរ​នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ) នៅពេល​ពួកគេ​រៀបចំ​ចម្លើយ​របស់​ពួកគេ ។ សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់ឲ្យ​ចែកចាយ​គំនិត​របស់ពួក​គេ ។

ព្រះយេស៊ូវគ្រីស្ទ​ប្រទាន​សេចក្ដីសង្ឃឹម និង អំណរ​ដល់​ពួកយើង ។

  • យើង​ទាំងអស់​គ្នា​អាច​មាន​សង្ឃឹម ហើយ​មាន​អំណរ ដោយសារ​តែ​ព្រះអង្គសង្គ្រោះ ។ អ្នក​អាច​អាន យ៉ូហាន ១៦:៣៣ ហើយ​ពិភាក្សា​អំពី​របៀប​ដែល​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ជួយ​យើង​មាន​អំណរ​ទោះ​យើង​មាន​ការ​សាកល្បង​ច្រើន​ក្ដី ។ តើ​យើង​ទទួលបាន​អំណរ ហើយ​ត្រូវ​បាន​គាំទ្រ​អំឡុង​ពេល​ការ​សាកល្បង​របស់​យើង​យ៉ាង​ដូចម្ដេច ?

  • ការ​អាន​ទីបន្ទាល់​របស់​ពេត្រុស នៅក្នុង ពេត្រុសទី ១ ១:៣-១១ អាច​ផ្ដល់​ដល់​សិស្ស​នូវ​ក្ដីសង្ឃឹម​ច្រើន​ឡើង​ទៅលើ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​ផ្ដល់​ពេល​ឲ្យ​ពួកគេ​ពិចារណា​អំពី​ខគម្ពីរ​ទាំងនេះ ហើយ​ធ្វើ​ការ​ជា​ដៃគូ​ដើម្បី​ស្វែងរក​បទគម្ពីរ​ដទៃទៀត ដែល​ពិពណ៌នា​អំពី​របៀប​ទទួល​បាន​សេចក្ដីសង្ឃឹម​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​ផងដែរ ( សូមមើល សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សង្ឃឹម » ) ។ ពួកគេ​អាច​ប្រើ​បទគម្ពីរ​ដែល​ពួកគេ​រកឃើញ​ធ្វើ​ជា​បដា​មួយ​ដើម្បី​ដាក់​តាំង​នៅក្នុង​គេហដ្ឋាន ឬ​អ៊ិនធើរណិត​របស់ពួកគេ ( សូមមើល​ឧទាហរណ៍​អំពី​រូប​ពាក្យ​ដកស្រង់​បំផុសគំនិត​នៅ LDS.org ) ។ សិស្ស​អាច​នឹង​ពិចារណា​អំពី​ស្ថានភាព​នានាអំពី​សមាជិក​គ្រួសារ ឬ​មិត្តភក្ដិ​ណាដែល​អាច​នឹង​ត្រូវការ​មាន​អារម្មណ៍មាន​សេចក្ដី​សង្ឃឹម​ច្រើន ។

រូបតំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

តើ​មាន​អ្វីខ្លះ​ដែល​នឹង​បំផុសគំនិត​សិស្ស​ឲ្យអាន ម៉ាថាយ ១៨ និង លូកា ១០ ? អ្នកអាច​នឹង​ប្រាប់​ពួកគេ​ថា ជំពូក​ទាំងនេះ​មាន​នូវ​រឿង​ប្រៀបប្រដូច​របស់​ព្រះអង្គសង្គ្រោះ ដែល​គួរ​ឲ្យ​ចងចាំ​បំផុត​ចំនួន​ពីរ ដែល​រឿង​ទាំងពីរ​នេះ​មាន​នូវ​មេរៀន​សំខាន់ៗ​អំពី​របៀប​ដែល​យើង​គួរ​តែ​ប្រព្រឹត្ត​នឹង​គ្នា​ទៅវិញ​ទៅមក ។

រូបតំណាង​ធនធាន​នានា

ធនធាន​បន្ថែម​ទាំងឡាយ

បុណ្យ​អ៊ីស្ទើរ

បទគម្ពីរ​អំពី​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ ។

សារ​លិខិត​អំពី​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ ។

  • ប្រធាន ថូម៉ាស អេស ម៉នសុន « He Is Risen! » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៨៧-៩០ ។

  • អែលឌើ ឌី  ថត គ្រីស្តូហ្វឺសិន « The Resurrection of Jesus Christ » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ១១១–១៤ ។

  • អែលឌើរ ដាល្លិន អេក អូក « Strengthened by the Atonement of Jesus Christ » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៦១-៦៤ ។

  • ស៊ិស្ទើរ ខារូល អិម ស្ទីវិនស៍ « The Master Healer » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៩-១២

ទំនុកតម្កើង​អំពី​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ ។

សិស្ស​អាច​រីករាយ​ច្រៀង​ទំនុកតម្កើង​មួយចំនួន​ទាំងនេះ និង​ការ​អាន​បទគម្ពីរ​ដែល​ជាប់​ទាក់ទង​គ្នា ដែល​បានដកស្រង់​នៅ​ខាង​ក្រោម​ទំព័រ ។ សិស្ស​មួយចំនួន​អាច​នឹង​រៀន​ទំនុកតម្កើង​មួយចំនួន​ជា​ចំណែក​នៃ​ការ​សិក្សា​បទគម្ពីរ​ជា​គ្រួសារ​របស់ពួកគេ​នៅ​សប្ដាហ៍​នេះ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ ។

វីដេអូ​អំពី​បុណ្យអ៊ីសស្ទើរ

រាល់​ឆ្នាំ សាសនាចក្រ​ផលិត​សារលិខិត​បុណ្យអ៊ីសស្ទើរ​ជា​ច្រើន ដែល​មាន​នៅលើ​គេហទំព័រ mormon.org/easter ។

ព្រះយេស៊ូវគ្រីស្ទ​ដោះ​យើង​ឲ្យ​រួច ។

នៅក្នុង​ឆ្នាំ ១៧៤១ ចច ហ្វ្រែឌើរីក ហែនដល​បាន​តែង​និពន្ធ​បទ​មួយ អំពី ព្រះយេស៊ូវគ្រីស្ទ ដែល​មាន​ចំណង​ជើង​ថា ព្រះមែស៊ី ។ ហែនដល បាន​តាំង​ចិត្ត​ថា ការ​ប្រគំ​ជា​បន្ដ​បន្ទាប់​អំពី ព្រះមែស៊ី នឹង​ត្រូវ​បរិច្ចាគ​បង់​លោះ​ថ្លៃ​ឲ្យ​អ្នក​ជំពាក់បំណុល​ពី​ការ​ជាប់​ឃុំឃាំង ។ មាន​មនុស្ស​ច្រើន​ជាង ១៤០ នាក់​ដែល​បាន​ជាប់​គុក​ដោយសារ​តែ​ពួកគេ​ពុំ​អាច​បង់​សង​បំណុល​របស់​ពួកគេនោះ ត្រូវ​បាន​ដោះ​លែង​ឲ្យ​រួច ។ ការ​ពន្យល់​អំពីព្រឹត្តការណ៍​នេះ ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​ថា « បើ​គ្មាន​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ទេ នោះ​យើង​ទាំងអស់​គ្នា​នឹង​ត្រូវ​ជំពាក់​បំណុល​ដោយ​គ្មាន​ក្ដីសង្ឃឹម​ឡើយ គឺ​ដូចជា​អ្នកទាំងឡាយ​ដែល​ជាប់​គុក​ដោយ​ការ​ជំពាក់បំណុល​នោះដែរ ។ ព្រះដ៍ប្រោសលោះ​របស់​យើង ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ បាន​យាងមក​បង់​ថ្លៃ​បំណុល​ដែល​ទ្រង់់ពុំ​បាន​ជំពាក់ ពីព្រោះ​យើង​បាន​ខ្ចី​បំណុល​ដែល​យើង​ពុំ​អាច​សងបាន » ។ សម្រាប់​វីដេអូ​មួយ​ដែល​ពិពណ៌នា​អំពី​ព្រឹត្តការណ៍​នេះ សូមមើល « Handel’s Messiah: Debtor’s Prison » នៅលើ LDS.org

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ចូរ​ធ្វើ​ជា​ឧបករណ៍​មួយរបស់​ព្រះវិញ្ញាណ ។ គោលបំណង​របស់​អ្នក​ក្នុងនាម​ជា​គ្រូ​បង្រៀន គឺមិន​មែន​ធ្វើ​បទបង្ហាញមួយទេ ប៉ុន្តែ​ជួយ​អ្នក​ដទៃ​ឲ្យ​ទទួល​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែលជា​គ្រូ​បង្រៀន​ដ៏​ពិត ។ ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ១០) ។