ថ្នាក់​សិក្ខាសាលា
គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦–៩ ៖ ទិដ្ឋភាព​ទូទៅ


« គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦–៩⁠ ៖ ទិដ្ឋភាព​ទូទៅ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦–៩ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦–៩

គោលលទ្ធិ និងសេចក្ដីសញ្ញា ៦–៩

ទិដ្ឋភាព​ទូទៅ

អូលីវើរ ខៅឌើរី បាន​ដឹង​ពី​កិច្ចការ​របស់​យ៉ូសែប ស្ម៊ីធ ជុញ្ញ័រ ក្នុង​ការបកប្រែ​ព្រះគម្ពីរ​មរមន ខណៈពេល​ដែល​កំពុង​ស្នាក់នៅ​ផ្ទះ យ៉ូសែប ស្ម៊ីធ ស៊ីញ្ញ័រ និង លូស៊ី ម៉ាក ស្ម៊ីធ ។ អូលីវើរ មាន​អារម្មណ៍​ថា​ចង់​ចូលរួម​ជួយ​កិច្ចការ​នេះ ហើយ​បាន​ផ្លាស់​ទៅ​ភូមិ ហាម៉ូនី នៃ​រដ្ឋ ផែនស៉ីលវេញ៉ា នៅ​និទាឃ​រដូវ​នា​ឆ្នាំ ១៨២៩ ជា​កន្លែង​ដែល​គាត់​បានធ្វើ​ជា​អ្នក​សរសេរ​របស់ យ៉ូសែប ស្ម៊ីធ ។ តាមរយៈ យ៉ូសែប ស្ម៊ីធ ព្រះអម្ចាស់​បាន​ប្រទាន​វិវរណៈ​ជាច្រើន​ដល់ អូលីវើរ អំពី​តួនាទី​របស់​គាត់​ក្នុងនាម​ជា​អ្នក​សរសេរ និង​បំណងប្រាថ្នា​របស់​គាត់​ក្នុងការ​ចូលរួម​ក្នុង​ការបកប្រែ​នេះ ។ វិវរណៈ​ទាំងនេះ​មាន​សេចក្ដីពិត​សំខាន់ៗ​អំពី​វិវរណៈ​ផ្ទាល់ខ្លួន ។ ដោយ​មាន អូលីវើរ⁠ ជួយ​ធ្វើ​ជា​អ្នក​សរសេរ នោះ​យ៉ូសែប ស្ម៊ីធ បាន​រីកចម្រើន​ក្នុង​ការបកប្រែ​ព្រះគម្ពីរ​មរមន​យ៉ាង​ខ្លាំង តាមរយៈ​អំណោយទាន និង​ព្រះចេស្តា​នៃ​ព្រះ ។

រូបតំណាង​ការបំពាក់បំប៉នផ្ដោត​លើ​សេចក្ដីពិត​នានា​ដែល​នាំ​ទៅរក​ការប្រែចិត្ត​ជឿ ៖ សូម​ជួយ​សិស្ស​ឲ្យ​រកមើល​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​ដែល​ស្ថាបនា​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ស្ម័គ្រចិត្ត​ដើម្បី​គោរព​ប្រតិបត្តិ​តាម​ព្រះឆន្ទៈ​បស់​ព្រះ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​វិភាគ​ពី​របៀប​ដែល​សេចក្ដីពិត​ទាំងនេះ​អាច​ធ្វើ​ឲ្យ​ការប្រែចិត្តជឿ​របស់​ពួកគេ​កាន់​តែ​ស៊ីជម្រៅ និង​ជួយ​ពួកគេ​ឲ្យ​ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​ការណ៍​នេះ សូម​មើល « ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​សេចក្តីពិត​ដែល​នាំ​ទៅ​ការប្រែចិត្ត​ជឿ និង​ស្ថាបនា​សេចក្តី​ជំនឿ »⁠ នៅក្នុង ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ។ ឧទាហរណ៍​ពីរបៀប​ដែល​អ្នក​អាច​អនុវត្ត​តាម​ការណ៍​នេះ​បាន គឺ​ត្រូវបាន​ដាក់បញ្ចូល​នៅក្នុង​មេរៀន​ស្តីពី គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨ ។

រៀបចំ​ខ្លួន​បង្រៀន

ព័ត៌មាន​ខាង​ក្រោម​ផ្តល់​ឲ្យ​អ្នក​នូវ​គំនិត​ខ្លះៗ​អំពី​អ្វី​ដែល​អ្នក​អាច​ត្រូវ​រៀបចំ​ទុកជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

គោលលទ្ធិ និងសេចក្ដីសញ្ញា ៦

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​ដាក់​ទី​ទុកចិត្ត​របស់​ពួកគេ​លើ​ព្រះអង្គ​សង្គ្រោះ នៅពេល​ពួកគេ​ប្រឈមមុខ​នឹង​ការសង្ស័យ និង​ការភ័យខ្លាច

  • ការរៀបចំ​សិស្ស ៖ សូម​ពន្យល់​ថា គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦:៣៦ គឺជា​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ទន្ទេញ​ខគម្ពីរ​ខ្លីៗ​នេះ​សិន មុន​ពេល​មក​រៀន ។

  • វីដេអូ ៖ « Days of Harmony » ( ២៥:០១; សូមមើល​ពី​នាទី​ទី ៣:០៧ ដល់​នាទី​ទី ៧:១៨ និង​នាទី​ទី ១៥:០២ ដល់​នាទី​ទី ១៧:៤៩ )

  • រូបភាព ៖ រូបភាព​ព្រះយេស៊ូវ​គ្រីស្ទ​ដែលត្រូវ​ដាក់តាំង​នៅលើ​ក្ដារខៀន

ការបកប្រែ​ព្រះគម្ពីរមរមន

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​ឲ្យ​សិស្ស​ពង្រឹង​ទីបន្ទាល់​ពួកគេ​ថា ព្រះ​បាន​ប្រទាន​មធ្យោបាយ និង​អានុភាព​ឲ្យ​យ៉ូសែប ស្ម៊ីធ បកប្រែ​ព្រះគម្ពីរ​មរមន​សម្រាប់យើង

  • ការរៀបចំ​សិស្ស ៖ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើសរើស​ខគម្ពីរ ឬ​ដំណើររឿង​មួយ​ចេញពី​ព្រះគម្ពីរ​មរមន ដែល​មាន​ឥទ្ធិពល​លើ​ពួកគេ ។

  • វីដេអូ ៖ « Seer Stone » ( ៣:៤៧ ), « Days of Harmony » ( ២៥:០១; សូមមើល​ចាប់ពី​នាទី​ទី ៧:១៨ ដល់​នាទី​ទី ១១:៣៣ )

  • ឯកសារ​ដែល​បាន​បោះពុម្ព ៖ ចំពោះ​សិស្ស​ដែល​មិន​មាន​លទ្ធភាព​ចូល​ប្រើ ចូរ​មក​តាម​ខ្ញុំ ជា​ឌីជីថល​ទេ សូម​ពិចារណា​បោះពុម្ព « សំឡេង​នៃ​ការស្ដារ​ឡើងវិញ » នៃ « គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦–៩ ៖ នេះ​គឺជា​ព្រះវិញ្ញាណ​នៃ​វិវរណៈ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ គោលលទ្ធិ និង​សេចក្ដីសញ្ញា ឆ្នាំ ២០២៥ ។

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​បង្កើន​សមត្ថភាព​របស់​ពួកគេ​ដើម្បី​ស្គាល់​ពី​របៀប​ដែល​ព្រះ​មាន​បន្ទូល​ទៅកាន់​ពួកគេ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ

  • ការរៀបចំ​សិស្ស ៖ សូម​ស្នើ​ឲ្យ​សិស្ស​រំឭក​ពី​របៀប​នានា​ដែល​ព្រះបាន​មាន​បន្ទូល​ទៅកាន់​ពួកគេ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

  • ដ្យាក្រាម៖ ដ្យាក្រាម​ដែល​តំណាង​ឲ្យ​គំនិត និង​ដួងចិត្ត

  • វីដេអូ ៖ « To Acquire Spiritual Guidance » ( ១៦:០០; មើល​ចាប់ពី​នាទី​ទី ១៤:៤១ ដល់​នាទី​ទី ១៥:០៤ ) « Patterns of Light: Discerning Light » ( ២:១២ )

ការអនុវត្ត​តាម​ចំណេះចំណាន​ខាង​គោលលទ្ធិ ទី​១

គោលបំណង​មេរៀន ៖ ដើម្បី​ផ្តល់​ឱកាស​ឲ្យ​សិស្ស​រៀន​ពី​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​សេចក្តីពិត​ដែល​វា​មាន ក៏​ដូចជា​ការរៀនសូត្រ និង​ការអនុវត្ត​តាម​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ​ផងដែរ

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញសិស្ស​ឲ្យ​ជ្រើសរើស​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ​មួយ ឬ​ច្រើន ដែល​ពួកគេ​ចង់​ទន្ទេញ ។ ពួកគេ​អាច​ទន្ទេញ​សេចក្តីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះនៅក្នុង ឯកសារគោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២៣ ) ឬ​ធ្វើ​ការទន្ទេញ​វគ្គ​បទគម្ពីរ​ទាំងមូល​បាន ។

  • មាតិកា​ដែល​ត្រូវបង្ហាញ ៖ គំនូស​តាង​ដែល​មាន​សេចក្ដីយោង​បទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ សកម្មភាព​ពិភាក្សា ក, ខ និង គ ដែល​មាន​នៅ​បន្ទាប់​ពី​សាច់រឿង​នោះ