ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៩—គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨ ៖ វិញ្ញាណ​នៃ​វិវរណៈ


« មេរៀន​ទី ១៩—គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨ ៖ វិញ្ញាណ​នៃ​វិវរណៈ » សៀវភៅ​សិក្សាព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា ​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ១៩— ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ៦–៩

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨

« វិញ្ញាណ​នៃ​វិវរណៈ »

យុវនារី​កំពុង​អធិស្ឋាន

អូលីវើរ ខៅឌើរី បានស្ងើច​សរសើរ​ចំពោះ​សមត្ថភាព​បកប្រែ​ព្រះគម្ពីរ​មរមន​របស់ យ៉ូសែប ស្ម៊ីធ ។ លោក​ចង់​ឲ្យ​ព្រះ​ប្រទាន​អំណោយទាន​ដូចគ្នា​នេះ​ដល់​លោក​ដែរ ។ ព្រះអម្ចាស់​បាន​សន្យា​ជាមួយ អូលីវើរ នូវ​អំណោយទាន​ដើម្បី​បកប្រែ ដោយ​យោង​តាម​សេចក្ដី​ជំនឿ​របស់​លោក ។⁠ នៅពេល​នោះ ព្រះយេស៊ូវ​គ្រីស្ទ​បានបង្រៀន អូលីវើរ នូវ​គោលការណ៍​សំខាន់ៗ​ជាច្រើន​អំពី​វិវរណៈ ។ មេរៀន​នេះ​អាច​ជួយ​ឲ្យ​សិស្ស​បង្កើន​សមត្ថភាព​ពួកគេ​ដើម្បី​ស្គាល់​ពី​របៀប​ដែល​ព្រះ​មាន​បន្ទូល​ទៅ​កាន់​ពួកគេ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

សំណួរ​អំពី​វិវរណៈ

ដើម្បី​ជួយ​ឲ្យ​សិស្ស​ចាប់ផ្តើម​សិក្សា​អំពី​វិវរណៈ សូម​ពិចារណា​ចែកចាយ​ដូច​ខាងក្រោម​នេះ ៖

ព្រះ​ចង់មាន​បន្ទូល​មកកាន់​យើង ហើយ​ទ្រង់​មាន​បន្ទូល​មកកាន់​យើង​តាមរបៀប​ផ្សេងៗ ។ តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ព្រះ​ស្វះស្វែង « ជួយ​យើង​ជាមួយ​នឹង​តម្រូវការ​ផ្ទាល់ខ្លួន ទំនួលខុសត្រូវ និង​សំណួរ​ជាក់លាក់​របស់យើង ហើយ​ជួយ​ឲ្យ​យើង​ពង្រឹង​ទីបន្ទាល់​របស់យើង » ( Topics and Questions , « Revelation,​» នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org ) ។

  • តើ​មាន​សំណួរ​អ្វីខ្លះ​ដែលអ្នក ឬ​អ្នកដទៃ​ទៀត​ដែល​អ្នក​ស្គាល់⁠​មាន​អំពី​ការស្គាល់​វិវរណៈ​មកពី​ព្រះ ?

    សូម​ពិចារណា​ស្នើ​ឲ្យ​សិស្ស​សរសេរ​សំណួរ​របស់​ពួកគេ​នៅលើ​ក្ដារខៀន ឬ​នៅលើ​ក្រដាស ។ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​ចម្លើយ​បាន នៅពេល​ពួកគេ​សិក្សា​នៅថ្ងៃនេះ ។ សំណួរ​ទាំងអស់​មិនមាន​គោលបំណង​ឲ្យ​ឆ្លើយ​ទាំងអស់​នៅក្នុង​ថ្នាក់រៀន​នោះទេ ក៏ប៉ុន្តែ​សិស្ស​អាច​សរសេរ​ការយល់​ដឹង​ណាមួយ​ដែល​ពួកគេ​បានរកឃើញ ។ អ្នក​អាច​ប្រើ​សំណួរ​ខាងក្រោមនេះ ដើម្បី​ជួយ​ឲ្យ​សិស្ស​គិត​ដល់​មូលហេតុ​ដែល​មនុស្ស​មាន​ភាព​មិន​ច្បាស់លាស់​អំពី​វិវរណៈ ។

  • ហេតុអ្វី​បានជា​វា​ពិបាក​ក្នុង​ការ​ស្គាល់​ថា​ពេលណា និង​របៀប​ណា​ដែល​ព្រះ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​យើង ?

  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា វា​មាន​សារៈសំខាន់​ក្នុង​ការ​ពង្រឹង​សមត្ថភាព​របស់​យើង​ក្នុង​ការ​ស្គាល់ និង​ធ្វើតាម​វិវរណៈ​មក​ពី​ព្រះ ?

អ្នក​អាច​សុំ​សិស្ស​ឲ្យ​ចាប់ផ្តើម​សរសេរ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់ពួកគេ ឬ​បង្កើត​កំណត់ចំណាំ​នៅក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ ជាកន្លែង​ដែល​ពួកគេ​អាច​កត់ត្រា​នូវ​អ្វី​ដែល​ពួកគេ​រៀន​អំពី​វិវរណៈ​មក​ពី​ព្រះអម្ចាស់ ។ អ្នក​អាច​ផ្តល់​ឧទាហរណ៍​មួយ​ដោយ​ធ្វើ​ដូចគ្នា​នៅលើ​ក្តារខៀន ។ សូម​ពិចារណា​ចាប់ផ្តើម​ចំណងជើង​ដូចជា តើ​ខ្ញុំ​អាច​ដឹង​ថា ខ្ញុំ​កំពុង​ទទួល​វិវរណៈ​មកពី​ព្រះ​ដោយ​របៀបណា ?

ព្រះអម្ចាស់​បង្រៀន អូលីវើរ ខៅឌើរី អំពី​វិវរណៈ

ខណៈពេល​កំពុង​ធ្វើ​ជា​អ្នក​សរសេរ ⁠អូលីវើរ ខៅឌើរី អាច​ធ្វើ​ជា​សាក្សី​ថា⁠​ព្រះអម្ចាស់​បាន​ប្រទាន​សិទ្ធិ​អំណាច​ឲ្យ យ៉ូសែប ស្ម៊ីធ⁠ បកប្រែ​ព្រះគម្ពីរ​មរមន ។ អូលីវើរ ក៏​ចង់​បកប្រែ​ដែរ ។ ព្រះអម្ចាស់​បាន​យល់ព្រម​ផ្ដល់​ឱកាស​ឲ្យ​គាត់ ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦:២៥ ) ។ ដើម្បី​ជួយ​ឲ្យ អូលីវើរ ទទួល​បាន​ជោគជ័យ ព្រះអម្ចាស់​បាន​បង្រៀន​គោលការណ៍​សំខាន់ៗ​អំពី​ការទទួល​បាន​វិវរណៈ ។

រូបតំណាង​ចំណេះចំណាន​ខាង​គោលលទ្ធិ គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨:២–៣ គឺជា​វគ្គបទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​គូសចំណាំ​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ​តាម​របៀប​ដែល​ងាយ​ចំណាំ ដើម្បី​ពួកគេ​អាច​ងាយ​រក​វា​ឃើញ ។

សូម​អាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨:១–៣ ដោយ​ស្វែងរក​អ្វី​ដែល​ព្រះអម្ចាស់​ចង់ឲ្យ អូលីវើរ ដឹង​អំពី​ការទទួល​បាន​វិវរណៈ ។

  • តើ​អ្នក​បានរៀន​អ្វីខ្លះ​មកពី​ខគម្ពីរ​ទាំងនេះ​អំពី​របៀប​ដែល​ព្រះអម្ចាស់​អាច​មាន​ព្រះបន្ទូល​មកកាន់​យើង​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ?

    សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ ក្នុង​ចំណោម​សេចក្តីពិត​ដែល​មាន​ទាំងអស់​ដែល​សិស្ស​អាច​រកឃើញ សូម​ជួយ​ឲ្យ​ពួកគេ​យល់​ថា ព្រះអម្ចាស់​ប្រាស្រ័យ​ទាក់ទង​មក​កាន់​គំនិត និង​ដួងចិត្ត​របស់​យើង​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

    រូបតំណាង​ការបំពាក់​បំប៉នផ្ដោត​លើ​សេចក្ដីពិត​នានា​ដែល​នាំ​ទៅ​រក​ការប្រែចិត្ត​ជឿ ៖សម្រាប់​ការបំពាក់បំប៉ន​បន្ថែម​អំពី​សំណួរ​ដែល​ជួយ​ឲ្យ​សិស្ស​ស្វែងរក និង​លើកឡើង​អំពី​គោលការណ៍​នៃ​ការប្រែចិត្តជឿ សូមមើល​ការបំពាក់​បំប៉ន​ដែល​មាន​ចំណងជើង​ថា « ផ្តោតលើ​សេចក្តីពិត​ដែលដឹកនាំ​ទៅរក​ការផ្លាស់ប្រែ​ចិត្តជឿ និង​ស្ថាបនា​សេចក្តីជំនឿលើ​ព្រះយេស៊ូវ​គ្រីស្ទ » ដែលមាន​នៅក្នុង ការបំពាក់​បំប៉នជំនាញ​ការអភិវឌ្ឍ​គ្រូបង្រៀន ។

    សូម​ពិចារណា​សរសេរ​សេចក្តីពិត​នេះ​នៅ​ក្រោម​ចំណងជើង​នេះ​នៅលើ​ក្តារខៀន ។ ការគូរ​ដ្យាក្រាម​ដូច​ខាងក្រោម​នេះ​ក៏​អាច​ជួយ​ឲ្យ​សិស្ស​ស្រមៃ​ពី​ការបង្រៀន​របស់​ព្រះអម្ចាស់​នៅក្នុង​ខគម្ពីរ​ទាំងនេះ​ផងដែរ ។

    គំនិត និង​ដួងចិត្ត
  • ដោយ​ផ្អែកលើ​ការសិក្សា និង​បទពិសោធន៍​ផ្ទាល់ខ្លួន​អ្នក តើ​មាន​របៀប​ណាខ្លះ​ដែល​ព្រះ​ប្រាស្រ័យ​ទាក់ទង​ដល់​គំនិត​យើង ? តើ​ទ្រង់​ប្រាស្រ័យ​ទាក់ទង​ដល់​ដួងចិត្ត​យើង​ដោយ​របៀបណា ?

អែលឌើរ រីឆាដ ជី ស្កត ( ឆ្នាំ ១៩២៨–ឆ្នាំ ២០១៥ ) នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ចែកចាយ​របៀប​មួយចំនួន​ដែល​ព្រះ​មាន​បន្ទូល​មកកាន់​គំនិត និង​ដួងចិត្ត​យើង​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ៖

2:3
អែលឌើរ រីឆាដ ជី ស្កត

ខ្ញុំ​សូម​ថ្លែង​ជា​សាក្សី⁠​ថា តាមរយៈ​ព្រះវិញ្ញាណបរិសុទ្ធ ព្រះអម្ចាស់​អាច​មាន​ព្រះបន្ទូល​ទៅកាន់​គំនិត និង​ដួងចិត្ត​របស់​អ្នក ។ ជួនកាល​ចំណាប់អារម្មណ៍​នោះ​គ្រាន់តែ​ជា​អារម្មណ៍​ទូទៅ​ប៉ុណ្ណោះ ។ ជួនកាល​ការណែនាំ​ទទួល​បាន​យ៉ាងច្បាស់ និង​ឥតខ្ចោះ​ដែល​អាច​សរសេរ​ទុក​ដូចជា​ការណែនាំ​ខាង​វិញ្ញាណ ។ ( អែលឌើរ រីឆាត ជី ស្កត « To Acquire Spiritual Guidance » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៩ )

អ្នក​អាច​ជួយ​ឲ្យ​សិស្ស​មើលឃើញ​គំរូ​នៃ​ការប្រាស្រ័យ​ទាក់ទង​ដល់​គំនិត និង​ដួងចិត្ត​នៅក្នុង​ឧទាហរណ៍​ដូច​ខាងក្រោម​ដែល​ទាក់ទង​នឹង អូលីវើរ ខៅឌើរី ៖ គោលលទ្ធិ និងសេចក្ដីសញ្ញា ៦:២២–២៤; ៩:៨–៩ ។ សិស្ស​អាច​រកមើល​ពាក្យ និង​ឃ្លាដែល​ព្រះអម្ចាស់​បានប្រើ​ដើម្បី​ពន្យល់​អំពី​របៀប​មួយចំនួន​ដែល​ទ្រង់​មាន​បន្ទូលដល់​គំនិត និង​ដួងចិត្ត​របស់​យើង ។

វា​អាច​ផ្ដល់​ជា​អត្ថប្រយោជន៍​ក្នុង​ការពន្យល់​ថា ទ្រូង​ខ្មួលខ្មាញ់​ដែលមាន​ពិពណ៌នា​នៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៩:៨ អាច​មាន​ន័យ​សំដៅ​ទៅលើ « អារម្មណ៍​នៃ​ការលួងលោម និង​ស្ងប់ស្ងៀម » ( ដាល្លិន អេក អូក « Teaching and Learning by the Spirit » Ensign ខែ មីនា ឆ្នាំ ១៩៩៧ ទំព័រ ១៣ )⁠ ។

ការប្រាស្រ័យ​ទាក់ទង​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ

សូម​ពន្យល់​ថា មាន​ការបង្រៀន​ជាច្រើន​ទៀត​នៅក្នុង​ព្រះគម្ពីរ និង​មកពី​ថ្នាក់ដឹកនាំ​សាសនាចក្រ​នៅ​សម័យទំនើប ដែល​ជួយ​យើង​ឲ្យ​យល់​ពី​របៀប​ដែល​ព្រះ​ប្រាស្រ័យ​ទាក់ទង​ដល់​គំនិត និង​ដួងចិត្ត​របស់​យើង​តាមរយៈ​ព្រះវិញ្ញាណបរិសុទ្ធ ។ សូម​ផ្តល់​ពេល​ឲ្យ​សិស្ស​រកមើល សិក្សា និង​ពិភាក្សា​គ្នា​អំពី​ការបង្រៀន​មួយ​ចំនួន​ក្នុងចំណោម​ការបង្រៀន​ទាំងនេះ ។

របៀប​មួយ​ដែល​អ្នក​អាច​នឹង​ធ្វើ​រឿង​នេះ​បាន គឺ​ត្រូវ​អញ្ជើញ​ពួកគេ​ឲ្យ​ប្រើ​ឧបករណ៍​ដូចជា សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ Topical Guide មុខងារ​ស្វែងរក​នៅលើ​បណ្ណាល័យ​ដំណឹងល្អ ដើម្បី​ស្វែងរក​បទគម្ពីរ ឬ​សេចក្តី​ថ្លែងការណ៍​មកពី​ថ្នាក់ដឹកនាំ​សាសនាចក្រ ដែល​ពិពណ៌នា​អំពី​របៀប​មួយចំនួន​ដែល​យើង​អាច​ស្គាល់​វិវរណៈ​⁠តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន ។

ជម្រើស​មួយទៀត​គឺ​ត្រូវ​អញ្ជើញ​សិស្ស​ឲ្យ​សិក្សា​បទគម្ពីរ​ខាងក្រោម ដើម្បី​មើល​ពី​អ្វី​ដែល​ពួកគេ​អាច​រៀន​អំពី​វិវរណៈ​ផ្ទាល់​ខ្លួន ៖

អ្នក​ក៏​អាច​បង្ហាញ​សិស្ស​នូវ​វីដេអូ « Patterns of Light: Discerning Light » ( ២:១២ ) នេះ​ផងដែរ ។ នៅក្នុង​វីដេអូ​នេះ អែលឌើរ ដេវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ចែកចាយ​ការយល់ដឹង​អំពីរបៀប​ដែល​យើង​អាច​ស្គាល់​នូវ​ភាពខុសគ្នា​រវាង​គំនិត​យើង​ផ្ទាល់ និង​ការបំផុស​គំនិត​⁠មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។

2:12

បន្ទាប់ពី​សិស្ស​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​សិក្សា​ហើយ សូម​ពិចារណា​អញ្ជើញ​ពួកគេ​ឲ្យ​បន្ថែម​អ្វី​ដែល​ពួកគេ​បានរៀន​ចូលទៅ​ក្នុងបញ្ជី​នៅលើ​ក្ដារខៀន ។

សំណួរ​ដូច​ខាងក្រោម​អាច​ជួយ​ឲ្យ​សិស្ស​ពិភាក្សា​គ្នា​ពី​អ្វី​ដែល​ពួកគេ​បាន​រៀនសូត្រ និង​អនុញ្ញាតឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​ថ្លែង​ទីបន្ទាល់​ទៅកាន់​សិស្ស​ក្នុង​ថ្នាក់ ។

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​អំពី​របៀប​ផ្សេងៗ​ដែល​ព្រះ​ប្រាស្រ័យទាក់ទង​ជាមួយ​យើង​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ?

  • តើ​ការបង្រៀន​ទាំងនេះ​ជួយ​អ្នក​ឲ្យ​យល់​អំពី​បុគ្គលិក​លក្ខណៈ និង​បំណងប្រាថ្នា​អ្វីខ្លះ​របស់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ?

  • តើ​អ្នក​មាន​បទពិសោធន៍​អ្វីខ្លះ​ទាក់ទង​នឹង​ការយល់​ពី​របៀប​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​ប្រាស្រ័យ​ទាក់ទង ?

សូម​រំឭក​សិស្ស​អំពី​សំណួរ​នានា​ដែល​ពួកគេ​បាន​លើកឡើង​នៅពេល​ចាប់ផ្ដើម​ថ្នាក់រៀន ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន ដែល​បាន​ជួយ​ឆ្លើយ​រាល់​សំណួរ​ទាំង​នេះ​ណា​មួយ ។ សូម​បញ្ចប់​ថ្នាក់​ជាមួយ​ការអញ្ជើញ​មួយ ដើម្បីឲ្យ​សិស្ស​ព្យាយាម​ស្គាល់​ថា​ព្រះអម្ចាស់​មាន​បន្ទូល​មកកាន់​ដួងចិត្ត និង​គំនិត​របស់​ពួកគេ​តាម​របៀប​មួយ ឬ​ច្រើន​ក្នុង​ចំណោម​របៀប​ដែល​ពួកគេ​បាន​រៀន​ទាំងនេះ ។ សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា ការស្គាល់​វិវរណៈ​មកពី​ព្រះអម្ចាស់ នឹង​តម្រូវ​ឲ្យ​មាន​ការខិតខំ​ជានិច្ច​ពេញ​មួយ​ជីវិត​របស់​ពួកគេ ។

ទន្ទេញ​

អ្នក​ក៏​អាច​ជួយ​សិស្ស​ឲ្យ​ទន្ទេញ​សេចក្ដីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ​នៃ គោលលទ្ធិ ⁠និង​សេចក្ដីសញ្ញា ៨:២–៣ ហើយ​រំឭក​វា​ឡើងវិញ​នៅក្នុង​មេរៀន​ក្រោយៗ​ផងដែរ ។ ឃ្លា​បទគម្ពីរ​គន្លឹះ​គឺ « យើង​នឹង​ប្រាប់​អ្នក​នៅក្នុង​គំនិត​របស់​អ្នក និង​នៅក្នុង​ចិត្ត​របស់​អ្នក​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ » ។ គំនិត​សម្រាប់​សកម្មភាព​ទន្ទេញ មាន​នៅក្នុង​ឯកសារ​ឧបសម្ព័ន្ធ​ដែល​នៅក្រោម « សកម្មភាព​រំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ឡើងវិញ » ។